ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?

ករណី​កូន​បៅ​ទឹកដោះ​គោ​ម្សៅ​ម៉ាក និង​លេខ​តែ​មួយ​តាំងពី​ដើម​មក បែរជា​បៅ​លែង​ត្រូវ​នៅ​អំឡុង​ពេល​ណា​មួយ​ទៅ​វិញ រហូត​ម៉ាក់​ប៉ា​ព្យាយាម​ស្វែង​រក​ម៉ាក​ទឹក​ដោះ​គោ​ផ្សេង។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​បែប​នេះ​លោក​ជួប​ច្រើន​មក​ហើយ ដោយ​អាការៈ​ដែល​អាណាព្យាបាល​តែង​លើក​ឡើង​មាន​ដូចជា៖ – បៅ​មិន​សូវ​ឡើង​គីឡូ – ទល់​លាមក – រាករូស – ក្អួត​ចង្អោរ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ថា ករណី​ទារក​ទើប​កើត​រហូត​ដល់ ១០ ខែ ឬ ១ ឆ្នាំ​គីឡូ​ឡើង​លឿន​ណាស់ ហើយ​បន្ទាប់​ពី​ចូល​ដល់​វ័យ​នោះ​កូន​ក្មេង​លែង​សូវ​ឡើង​គីឡូ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ថែម​ទៀត​ថា​ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​ដល់ ៤ ខែ ជា​មធ្យម​មួយ​សប្ដាហ៍​ឡើង ២០០-៣០០ ក្រាម ដូចនេះ​ពេល​កូន​ធំ​ដល់​វ័យ ១ ឆ្នាំ​គីឡូ​ឡើង​កាន់តែ​យឺត​ទៅ​ៗ។ ព្រោះតែ​បែបនេះ​ហើយ ទើប​ពួកគាត់​សន្និដ្ឋាន​ថា កូន​បៅ​ទឹក​ដោះ​គោ​ប្រភេទ​តែ​មួយ លេខ​តែ​មួយ​នោះ​លែង​ត្រូវ​តទៅ​ទៀត តែ​តាម​ពិត​នោះ​គឺជា​ធម្មជាតិ​របស់​ក្មេង​ប៉ុណ្ណោះ។ ចំណែក​ករណី​មាន​រាករូស ក្អួត​ចង្អោរ​ ទល់​លាមកវិញ មក​ពី​ជំងឺ ការ​បង្ក​រោគ​ ឬ​រលាក​ក្រពះ​ពោះវៀន​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ។ ជាចុងក្រោយ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ជា​ជាង​សន្និដ្ឋាន និង​បញ្ច្រក​ថ្នាំ​កូន​ដោយ​ចិត្ត​ឯង។


ការថែទាំទារក

ម៉ាក់ៗយកទឹកមានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ កូនអាចមានបញ្ហាមួយនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​បាន​ជ្រើសរើស​ទឹកបរិសុទ្ធដែលមានជាតិ​រ៉ែ​ ហើយថែមទាំងមាន​តម្លៃ​ថ្លៃ​ទៅ​ឆុង​ទឹក​គោ​ឲ្យ​កូន​បៅ ដោយ​យល់​ថា​ទឹក​កាន់តែ​ថ្លៃ មាន​ជាតិ​រ៉ែ​ខ្ពស់​ល្អ​សម្រាប់​កូន​តូច។ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​គិត​មិន​ត្រឹមត្រូវ​ទេ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះគោ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ទៀត​ថា ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺរលាក​ពោះវៀន​ធំ​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​កូន​បៅ​ទឹក​ដោះ​គោ ជម្រើស​ល្អ​គួរតែ​ប្រើ​ទឹក​ដាំ​ពុះ​ដោយ​ខ្លួនឯង និង​ទុក​ដាក់​ឲ្យ​មាន​អនាម័យ ទើប​កូន​បៅ​ទៅ​គ្មាន​បញ្ហា​អស់​ទាំង​នោះ។ ទឹក៣ប្រភេទនេះ មិនគួរយកមកឆុង​ទឹកដោះគោ​ទេ៖ – ទឹក​ដាំ​ច្រើនដង – ទឹក​ម៉ាស៊ីន​ច្រោះ​ – ​ទឹក​​ទុកចោល​យូរ មាន​ដី​ ឬកម្ទេច​កំទីហុយចូល។ លោកវេជ្ជបណ្ឌិត​​បាន​បន្ត​ទៀត​ថា កូន​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេងបៅដោះ​ម្តាយណាស់​ទៅ​ហើយ ហើយ​បើ​ពេល​ឆុង​ជាមួយ​ទឹកជាតិ​រ៉ែ​ខ្ពស់​ រឹតតែ​ប្រឈមនឹង​បញ្ហា​នោះ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ជម្រើស​ល្អ​បំផុត​ដែល​ជួយ​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ បញ្ហា​ស្មារតី​រឹងមាំ មិន​សូវ​ទល់លាមក គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ដូចនេះ​ម្តាយ​​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម? ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ការថែទាំទារក

ប៉ាម៉ាក់ឧស្សាហ៍ឱបកូន​ ធ្វើឲ្យកូនមានអារម្មណ៍ស្ងប់ល្អ

អ្នកវិទ្យាសាស្ត្រ​​ជប៉ុន​បាន​សិក្សា​លម្អិតមួយ​​ទៅ​លើ​កម្រិត​នៃ​ការ​ឱប​ទៅ​លើ​ទារក និង​អារម្មណ៍​របស់​ទារកពេល​ត្រូវ​បានឱប។ ក្រុម​អ្នក​វិទ្យាសាស្ត្រទាំងនោះ​​មក​ពី​សាកលវិទ្យាល័យ Toho បាន​សិក្សា​ទៅ​លើ​អារម្មណ៍​ស្ងប់​របស់​កូន​តូច​ដែល​បាន​ទទួលការ​ឱប​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ និង​ពេល​ត្រូវ​ឱប​ដោយ​អ្នក​ដទៃ​​ហើយ​ប្រៀបធៀប​នឹង​ការ​ឱប​ពី​ប៉ាម៉ាក់។ ក្រុម​អ្នកវិទ្យាសាស្រ្តទាំងនោះ​ធ្វើ​ការ​សិក្សា​ទៅ​លើ​អត្រា​ចង្វាក់បេះដូង​របស់​កូន​តូច និង​បំពាក់​ឧបករណ៍​ចាប់​សម្ពាធ​ទៅ​លើ​ដៃ​មនុស្ស​ធំ​ ហើយ​​វាយតម្លៃ​ទៅ​លើ​ប្រតិកម្ម​របស់​កូន​តូច​ពេល​ត្រូវ ​​ព​ធម្មតា ពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម និង​ពេល​ត្រូវ​ឱប​ណែន។ យោងតាម​ការ​លទ្ធផល​ចេញ​ផ្សាយ​នៅព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រសែល (Journal Cell) ទារក​នៅពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម​មាន​អារម្មណ៍​ស្ងប់​ជា​ង​ ពេល​ត្រូវ​ព ប៉ុន្តែ​អារម្មណ៍​ស្ងប់​នេះ​នឹង​ធ្លាក់​ចុះ​ពេល​ត្រូវ​ប្ដូរ​មក​ឱបណែនវិញ​។ អ្នកស្រាវជ្រាវ​ក៏​បាន​រក្សា​រយៈពេល​នៃ​ការ​ឱប​នេះ​ត្រឹម​តែ​២០​វិនាទីប៉ុណ្ណោះ​ ដើម្បី​ចៀសវាង​ទារក​មាន​អារម្មណ៍​មិន​ល្អ​ពេល​ត្រូវ​ព ឬ​ឱប​យូរ​ជាង​១នាទី។ សម្រាប់​ទារក​ដែលមាន​​អាយុ​ប្រមាណ​៤ខែ​ អារម្មណ៍​ស្ងប់​របស់​ទារក​​គឺ​កាន់តែ​ល្អ​ឡើង​ពេល​ត្រូវ​ឱប​ពី​ប៉ាម៉ាក់​ បើធៀបនឹង​ការឱប​របស់​​អ្នក​ដទៃមកលើទារក​​។ ដូចនេះ​អ្នក​វិទ្យាសាស្ត្រ​ជឿថា​ការ​ឱប​ដ៏​ល្អ​សម្រាប់​កូន​តូច​គឺ​ការឱប​ក្នុង​កម្រិត​មធ្យម​និង​ឱប​ដោយ​ប៉ាម៉ាក់។ ម៉្យាងទៀត មិនមែន​ត្រឹម​តែ​កូន​តូច​មាន​អារម្មណ៍​ស្ងប់​ សូម្បី​ប៉ាម៉ាក់​ក៏​មាន​អារម្មណ៍​ស្ងប់​ដែរ។ អ្នកវិទ្យាសាស្ត្រ​ជឿ​ទៀត​ថា​នេះ​ជា​លើក​ទី១​ដែល​ផលប៉ះពាល់​ខាង​សរីរវិទ្យា​នៃ​ការ​ឱប​មាន​ទៅ​លើ​កូន​តូច​ត្រូវ​បាន​វាស់វែង​ ហើយ​​ការ​រកឃើញ​នេះ​អាច​ជំរុញ​ចំណេះដឹង​អំពី​ទំនាក់ទំនង​របស់​ទារក និង​ប៉ាម៉ាក់ និង​ផ្លូវចិត្ត​របស់​ទារក។ បន្ថែម​ពី​នេះ​ទៀត លោក Hiromasa Funato អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ក្រុម​បាន​លើក​ឡើង​ថា គេ​អាច​ប្រើ​ការ​រកឃើញ​នេះ​ដើម្បី​រក​មើល​ជំងឺ​អូទីស្សឹម​ដំណាក់កាល​ដំបូង​ដែរ។ ការ​ស្រាវជ្រាវ​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​អារម្មណ៍​ផ្សេងៗ​ដែល​ទទួល​បាន​ពេល​ត្រូវ​ឱប ​ដែល​នេះ​ជា​អ្វី​ធ្វើឲ្យ​មាន​អត្រា​បេះដូង​មាន​ការ​ប្រែប្រួល។ ក្មេង​ដែល​មាន​ជំងឺ​អូទីស្សឹម​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផ្ដុំញាណ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ឱប​ដ៏​សាមញ្ញ​នេះ​អាច​ប្រើ​ជា​ឩបករណ៍​ដើម្បី​រកមើល​ដំណាក់កាល​ដំបូង​នៃ​មុខងារ​ស្វ័យប្រវត្តិ (ដែល​សម្រួល​ដល់​ដំណើរ​វិត្តន៍​រាងកាយ) ការ​ប្រមូល​ផ្ដុំ​ញាណ និង​ការ​អភិវឌ្ឍន៍​ការ​ទទួល​ស្គាល់​នៅ​ក្នុង​សង្គម​ចំពោះ​ទារក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ អូទីស្សឹម។ ជំងឺ​អូទីស្សឹម​អាចរ​កឃើញ​មុន​ពេល​ទារក​អាយុ​២ឆ្នាំ និង​មាន​ចេញ​រោគសញ្ញា​ពេល​ទារក​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៨​ខែ។


ការថែទាំទារក

ការថែទាំផ្ចិតរបស់ទារកទើបកើត (វីដេអូ)

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។ ​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ការលាបប្រេងកូឡាលើបង្ហើយទារក (វីដេអូ)

ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?

ម៉ាក់ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព ឬ​ជាប់​រវល់​នឹង​ការងារ​រកស៊ី បាន​ជ្រើស​រើស​វិធី​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ ក្នុង​នោះ​ម៉ាក់ៗ​ខ្លះ​មិន​មែន​ប្រើ​តែ​មួយ​ម៉ាក​ទេ ឮ​គ​ថា​ម៉ាក​នេះ​ល្អ ម៉ាក​នោះ​ល្អ ដូរ​ភ្លែត ដោយ​មិន​ខ្វល់​ពី​លក្ខខណ្ឌ​ផ្សងៗ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ម៉ាក់ៗ​អាចដូរ​ម៉ាក​ម្សៅ​ទឹកដោះគោ​មួយ​ទៅ​ទឹកដោះ​គោ​មួយ​ទៀត លុះ​ណា​កូន​ម៉ឹម​មិន​ត្រូវ មាន​ន័យ​ថា កូន​ញ៉ាំ​ទៅ​អាលែកហ្ស៊ី កូន​ខ្វះ​ជាតិ​ដែក ឬ​ក៏​រាករូស​ខុស​ធម្មតា។ ចំណែក​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center វិញ​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា គ្មាន​ប្រយោជន៍​អី​ទាំង​អស់ នៅ​ក្នុង​ការ​ដូរ​ទឹកដោះ​ពី​ប្រេន​មួយ​ទៅ​ប្រេន​មួយ​ទៀត ខណៈ​កូន​មិន​មាន​ជំងឺ មាន​សុខភាព​ល្អ​ធម្មតា។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​ពន្យល់​បន្ថែម​ថា ការ​ដែល​ម៉ាក់ៗ​មិន​អស់​ចិត្ត កូន​ម៉ឹម​ទឹកដោះ​នេះ​មិន​ត្រូវ​សោះ មិន​ឡើង​គីឡូ​សោះ​នោះ ក៏​សម្រេច​ចិត្ត​ដូរ​ម៉ាក​ផ្សេង​ភ្លាម​នោះ​មិន​ត្រឹម​ត្រូវឡើយ ព្រោះ​ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ មិន​មែន​ពឹង​ផ្អែក​លើ​តែ​ទឹកដោះ​គោមួយ​មុខ​ទេ។ “កូន​អាយុ​ចន្លោះ​ពី៤​ទៅ៦ខែ ជា​ពេល​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ ហើយ​អាហារ​ផ្សេងៗ​ក៏​មិនមែន​ជា​របស់​ពិសេស​ម៉ោ​ពី​ណា​ដែរ បន្លែ ផ្លែឈើ របស់​ដាំ​ឆ្អិន ស៊ុត សាច់​អី​ហ្នឹង អត់​ពឹង​លើ​ទឹកដោះ​សុទ្ធ​ទេ”។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់។



ការថែទាំទារក

ឃើញ​មាន​សញ្ញាទាំង ៦ នេះ បង្ហាញថា​កូនមានសុខភាព​ល្អ

ខុស​ពី​មនុស្ស​ពេញ​វ័យ​ដែល​សម្តែង​អារម្មណ៍​តាម​រយៈ​ពាក្យ​សម្តី​ ទារក​អាច​គ្រាន់​តែ​ប្រាប់​យើង​នូវ​អារម្មណ៍​ពួក​គេ​តាម​រយៈ​ប្រតិកម្ម​តែ​ប៉ុណ្ណោះ​។ ជា​មួយ​នឹងអ្វី​ដែលបាន​លើកឡើងនេះ​ តើ​យើង​ដឹង​ដោយ​របៀប​ណា​ថា​តើ​បណ្តូល​ចិត្ត​តូច​របស់​យើង​រីករាយ​ឬ​អត់​នោះ​? សូម​ពិនិត្យ​មើល​សញ្ញា​ទាំង​ ៦ ខាង​ក្រោម​ ប៉ាម៉ាក់​នឹងបាន​យល់​មិន​ខាន។ ១. ទារកប្រតិកម្មនឹងការប៉ះ ឬសំឡេង ប៊េប៊ី​កំពុង​តែ​យំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​រំពេច​នោះ​ស្រាប់​តែ​នៅ​ស្ងៀម​ពេល​បាន​ឮសំឡេង​របស់​ប៉ាៗឬម៉ាក់ៗមែនទេ​​? បើ​មែន​ សូម​អប​អរ​សាទរ​! ប្រសិន​បើ​ប៉ាម៉ាក់​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​របស់ប៊េប៊ី​បាន​ដោយ​ការ​ប៉ះ​ ឬ​សំឡេង​ នោះមាន​ន័យ​ថា​ចំណង​ភ្ជាប់​ស្និទ្ធ​ស្នាល​រវាង​ប៉ាម៉ាក់​ និងបណ្ដូលចិត្ត​​តូច​​របស់​យើង​កំពុង​ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​គន្លង​ហើយ​។​ នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​សញ្ញា​ទី​មួយ​នៃ​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​មាតា​បិតា​វិជ្ជមាន​។ អត្ថបទពាក់ព័ន្ធ៖  ពេលណា ទារកបញ្ចេញស្នាមញញឹមលើកដំបូង? ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ? ២. ទារកកើនទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ តើ​អ្វី​អាច​ត្រូវ​ចំ​ជាក់​លាក់​ជាង​ការ​កើន​ទម្ងន់​ទៅ​ទៀត​ទៅ​ពេល​និយាយ​ដល់​សភាព​ផ្លូវ​កាយ​ប្រកប​ដោយ​សុខ​ភាព​ល្អ​របស់ប៊េប៊ីនោះ​? សញ្ញា​នេះ​បង្ហាញ​ថា​ទារក​កំពុង​តែ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​។​ ប្រសិន​បើ​យើង​បំបៅ​ដោះ​ កូននឹង​ឲ្យ​យើង​​ដឹង​ថា​តើ​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​ដោយ​ចំនួន​នៃ​កន្ទប​ដែល​គេ​ប្រើ​នៅ​ក្នុង​មួយ​ថ្ងៃ​។​ កន្ទប​ដែល​សើម​ជា​សញ្ញា​បង្ហាញ​​ថា​ប៊េប៊ីរបស់​ប៉ាម៉ាក់​បានបៅ​បាន​ល្អហើយ​។​   ៣.ទារកមានពេលសញ្ជឹងគិតខ្លះៗក្នុងមួយថ្ងៃៗ ក្នុង​ថ្ងៃ​ដំបូង​ ទារក​គ្រាន់​តែបៅ​ទឹក​ដោះ​ម្ដាយ ហើយ​បន្ទាប់​មក​ចូល​ដេក​តែ​ប៉ុណ្ណោះ​ និង​មាន​ពេលខ្លះ​​ដែលប៊េប៊ី​យំ​។ ដោយ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ ពេល​នោះ​ មាន​ថ្ងៃ​មួយ​ ប៉ាម៉ាក់​នឹង​ឃើញ​ថា​ប៊េប៊ី​របស់​យើង​​មាន​ពេល​នៅ​ស្ងាត់​ស្ងៀម​។ ការណ៍​នេះ​មិន​មែន​ព្រោះតែ​ប៊េប៊ីឈឺ​នោះ​ទេ​ សូម​កុំ​បារម្ភ​។ នេះ​គឺ​ជា​សញ្ញា​នៃ​កូន​តូច​របស់​យើង​​ចាប់​ផ្តើម​អង្កេត​មើល​ពិភព​លោក​។ នៅ​ចំណុច​នេះ​ ទារក​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង​ ប៊េប៊ីឃើញ​របស់​របរ​នៅ​ជុំ​វិញ​ និង​ទទួល​បាន​ព័ត៌​មាន​។​ ៤. ទារករកមើលសំឡេង ហើយចាប់ផ្តើមស្តាប់ ជា​មួយ​សកម្ម​ភាព​នេះ​ ប៊េប៊ី​កំពុង​តែ​បង្ហាញ​យើង​​ថា​ ត្រចៀក​ គេ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ត្រឹម​ត្រូវ​ហើយ​។​ ថែម​ពី​លើ​នេះ​ ខួរ​ក្បាល​គេ​ពេល​នេះ​កំពុង​​ប្រើ​ដើម្បី​គិត​រិះ​រេ​អំពី​សំឡេង​នោះ​។ តាម​ពិត​ ទារក​អាច​ស្តាប់​ឮ​តាំង​ពី​គេ​នៅ​ក្នុង​ពោះម៉ាក់ៗ​​មក​ម្ល៉េះ​ យ៉ាង​នេះ​ក្តី​ គឺត្រូវការ​ពេល​សម្រាប់​ប៊េប៊ី​ក្នុង​ការ​ញែក​រើស​​ និង​ញែក​ភាព​ខុស​គ្នា​រវាង​សំឡេង​គួរ​ឲ្យ​ធុញ​ទ្រាន់​ និង​សំឡេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ ហេតុ​នេះ​ ប្រសិន​បើ​ប៉ាម៉ាក់​​ធ្លាប់​តាម​ទាន់​ប៊េប៊ី​ស្វែង​រក​មើល​ប្រភព​សំឡេង​ […]


ការថែទាំទារក

ក្រោយកើត ទោះទារកមានសុខភាពល្អ ក៏ត្រូវពិនិត្យផ្នែកទាំងនេះដែរ

នៅ​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​ត្រូវ​ពិនិត្យ​មើល​សុខភាព​ទូទៅ ជា​ពិសេស​ផ្នែក​រាងកាយ ដើម្បី​បញ្ជាក់​ថា ទារក​គ្រប់​លក្ខណៈ​ល្អ ។ ក្រៅ​ពី​ការ​ពិនិត្យ​ទៅ​លើ​រាង​កាយ ខាង​គ្រូ​ពេទ្យ​ជំនាញ​ក៏​ត្រូវ​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​មើល ដើម្បី​រក​ជំងឺ​ពី​កំណើត​របស់​ទារក​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ពិនិត្យ​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​ការ​ធ្វើ​ពិនិត្យ​មើល​សុខភាព​រាង​កាយ​ទូទៅ មាន​ការ​ធ្វើ​តេស្ត​ឈាម ការ​ឆ្លុះ​បេះដូង ការ​ធ្វើ​តេស្ត​ការ​ស្តាប់ ឬ​ការ​ជោះ​កែង​ជើង​ជា​ដើម ពី​ព្រោះ​ការ​ពិនិត្យ​ទៅ​លើ​ផ្នែក​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ ដឹង​ពី​សុខភាព​ទារក​កាន់​តែ​ច្បាស់ និង​ដើម្បី​រក​មើល​ថា តើ​ទារក​មាន​ជំងឺ​អ្វី​មួយ​ពី​កំណើត​ដែរ​ឬក៏​អត់ដូចជា៖ -តេស្ត​ឈាម៖ ការ​ធ្វើ​តេស្ត​ឈាម គឺ​ដើម្បី​ពិនិត្យ​មើល​ប្រភេទ​ក្រុម​ឈាម​ទារក ដែល​ទាម​ទារ​ដល់​ការ​តាម​ដាន​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ឲ្យ​ទារក​រួច​ផុត​ពី​ពិការ​ភាព​សម្បទា និង​ប្រាជ្ញា​ស្មារតី និង​ជំងឺ​ពី​កំណើត​មួយ​ទៀត គឺ​កង្វះ​អង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែល​ទាម​ទារ​ឲ្យ​ទារក​ត្រូវ​តម​ចំណី​អាហារ និង​ឱសថ​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត។ -ឆ្លុះអេកូ​បេះដូង៖ ការ​ឆ្លុះ​អេកូបេះ​ដូង​មើល គឺ​ដើម្បី​រក​មើល​ពី​បញ្ហា​បេះ​ពី​កំណើត ដែល​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ឬ​ព្យាបាល​តាម​ដាន​រយៈ​ពេល​យូរ។ -តេស្ត​ការ​ស្តាប់៖ មុន​នឹង​ទារក​ចេញ​ពី​មន្ទីរ​ពេទ្យ​ជាមួយ​ម្ដាយ គឺ​ត្រូវ​ពិនិត្យ​មើល​ការ​ស្ដាប់​របស់​ទារក​សិន ដើម្បី​រក​មើល​ថា ទារក​មាន ឬ​គ្មាន​បញ្ហា​ថ្លង់ ឬ​ពិបាក​ស្ដាប់​ឲ្យ​បាន​លឿន​បំផុត។ ប្រសិន​បើ​ទារក​មាន​បញ្ហា​នេះ ពេទ្យ​នឹង​អាច​រក​វិធី​ព្យាបាល ដើម្បី​ដោះ​ស្រាយ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ទារក​។ -ជោះ​កែង​ជើង៖ ការ​ពិនិត្យ​កែង​ជើង​ទារក គឺ​ដើម្បី​រក​មើល​ជំងឺ​មេតាបូលីក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី បញ្ហា​ខ្សោយ រាង​កាយ​ក្រិន ឬ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់ ប្រសិន​បើ​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ មន្ទីរពេទ្យ […]


ការថែទាំទារក

របស់ ៦ មុខ កុំឲ្យកូនអាយុ ១ ឆ្នាំ ញ៉ាំដាច់ខាត (វីដេអូ)

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។ បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង។ អត្ថបទពាក់ព័ន្ធ: អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាចាំបាច់ត្រូវដឹង (វីដេអូ) កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​(វីដេអូ) កុំ​ចេះ​តែ​ស្មាន! ​ពេល​វេលា​ល្អ​បំផុត​​ផ្តាច់​​ដោះ​អាអូន ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ? មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ? ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ