ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ម៉េចបានកូនកើតមកមានបញ្ហាឆែបក្រអូមមាត់ឬឆែបមាត់?

គ្មាន​ម៉ាក់​ប៉ា​ដែល​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា ឬ​មិន​ភាព​ប្រក្រតី​នៅ​ត្រង់​ផ្នែក​ណាមួយ​នោះ​ទេ។ ម៉ាក់​ប៉ា​ស្ទើរ​គ្រប់​រូប តែង​ប៉ូវ​​កម្លាំង ញ៉ាំ​របស់​ល្អៗ​ដែល​ជំនួយ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ប៉ុន្តែ​ពេល​ខ្លះ បើ​ម៉ាក់​ៗ​ទទួល​បាន​ប្រូតេអ៊ីន ឬ​វីតាមីន​មិន​បាន​គ្រប់​គ្រាន់​ទេ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​ផ្នែក​ណា​មួយ​របស់​កូន​បាន​ដូច​ជា កូន​អាច​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់។ ហេតុអ្វីក្មេងកើតមកមានបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់? ចំពោះ​បញ្ហា​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ឆែប​ក្រអូម​មាត់ គឺ​ជា​បញ្ហា​ពិការ​ភាព​ពី​កំណើត​ដែល​មាត់​របស់​កូន​លូត​លាស់​មិន​បាន​ពេញ​លេញ ដែល​បង្ក​ឲ្យ​ទារក​ឆែប​មាត់​បែប​នេះ។ បញ្ហា​ឆែប​ក្រអូម​មាត់របស់​ទារក​អាច​កើត​ឡើង​បណ្ដាល​មក​ម្ដាយ​ទទួល​បាន​សារធាតុអាស៊ីដហ្វូលិក មិន​បាន​គ្រប់​គ្រាន់​នៅ​អំឡុង​ពេល​ដែល​កំពុង​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាកបើមានឆែបក្រអូបមាត់ឬឆែបមាត់ ស្រប​គ្នា​នេះ​ដែរ CDC អាមេរិក ​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ប្រឈម​នឹង​មាន​បញ្ហា​កូន​កើត​មក​ឆែប​ក្រអូម​មាត់ គឺ​ស្ត្រី​ដែល​ជក់​បារី​ពេល​ពពោះ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពេល​ពពោះ និង​ស្ត្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រសិន​បើ​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត ទារក​នោះ​តែង​ប្រឈម​នឹង​បញ្ហា​ដូច​ជា៖ - ពិបាក​ញ៉ាំ​អាហារ - ពិបាក​ក្នុង​ការ​និយាយ - បញ្ហា​ឆ្លង​មេរោគ​ត្រចៀក - បញ្ហា​ក្នុង​ការ​ស្ដាប់ - បញ្ហា​ធ្មេញ     កត្តាប្រឈមបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់ ដូច​នេះ​ ដើម្បី​បង្ការ​​មិន​ឲ្យ​កូន​កើត​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត​ ស្ត្រីពពោះ​អាច​ធ្វើ​តាម​វិធីសាស្ត្រ​បង្ការ​ហានិភ័យ​ក្នុង​ការ​កើត​មាន​បញ្ហា​នេះ​ដូច​ជា៖ - ត្រូវ​ប្រាកដ​ថា ទទួល​បាន​សារធាតុ​អាស៊ីដហ្វូលិកបាន​គ្រប់​គ្រាន់ - កុំ​ជក់​បារី ឬ​ផឹក​ស្រា​ក្នុង​ពេល​ពពោះ - មាន​ទម្ងន់​តាម​ស្តង់ដារ - ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ។ល។   ស្វែងយល់ពីបញ្ហាផ្សេងទៀត៖ ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)


ការថែទាំទារក

សង្កេតមើលអូនតូចឲ្យដិតដល់ ជំងឺ និងបញ្ហាទាំងនេះឧស្សាហ៍យាយីក្មេងទើបកើត

ក្មេង​ទើប​នឹង​​កើត​មាន​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ងាយ​ជួប​ប្រទះ​បញ្ហា និង​ជំងឺ​ដង្កាត់​ផ្សេងៗ។ ខាងក្រោម​នេះ​ជា​ជំងឺ និង​បញ្ហា​មួយ​ចំនួន​​ដែល​ឧស្សាហ៍​កើត​មាន​លើ​ទារក​ទើប​កើត ដែល​ម៉ាក់ប៉ា​ត្រូវ​សង្កេត​មើល​កូន​ឲ្យ​បាន​ដិត​ដល់។ ១. ខាន់​លឿង ជំងឺ​ខាន់​លឿង គឺ​ជា​ការ​កើត​ឡើង​នូវ​ពណ៌​លឿង​នៅ​លើ​ស្បែក ឬ​ភ្នែក​របស់​ទារក។ ជា​ទូទៅ​ខ្លួន​ប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១​សប្តាហ៍​ក្រោយ​សម្រាល​ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការភាព។ បើ​តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ខាន់លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​នឹង​កើត​នៅ​មាន​ភាព​ខ្ចី ដែល​មិន​អាច​បំលែង ឬ​បញ្ចេញ​សារជាតិ​ម្យ៉ាង​ហៅថា ប៊ីលីរុយប៊ីន ដែល​ជា​ផលិតផល​មួយ​កើត​ឡើង ក្រោយ​ពី​គ្រាប់​ឈាម​ក្រហម​បែក ឬ​ស្លាប់។ ២. ស្អិតភ្នែក ទារកទើបកើត​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យដឹង​ថា បញ្ហានេះ​បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូច​ជា​ស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។ ៤. ស្លាប់ភ្លាមៗ ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី (SIDS) និង​របៀប​ការពារ​ខ្លះៗ។ ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី សំដៅ​លើ​ការ​ស្លាប់​អំឡុង​គេង​លក់ ដែល​បេប៊ីមាន​អាយុ​ក្រោម ១ […]


ការថែទាំទារក

កុំប្រហែស! ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។ [embed-health-tool-child-growth-chart] វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a […]


ការថែទាំទារក

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ពេល​វេលា​រំភើប​សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង គឺ​បាន​ឃើញ​មុខ​កូន​ប្រុស​ស្រី​ជា​ទី​ស្រលាញ់​លើក​ដំបូង។ ទន្ទឹម​នឹង​អារម្មណ៍​រំភើប​រីក​រាយ យើង​ក៏​ត្រូវ​ដឹង​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ ពេល​កូន​កើត​មក​ភ្លាមៗ​ដែរ នោះ​ទើប​ការ​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​សុខភាព​ល្អ រាងកាយ​មាំមួន។ ១. ត្រូវ​ឲ្យ​កូ​នបៅ​ទឹកដោះ​ដំបូង ពេល​កូន​កើត​មក​ភ្លាមៗ ម៉ាក់​ត្រូវ​​តែ​ឲ្យ​កូនបៅ​ដោះ​ភ្លែត កុំច្របាច់​ទឹក​ដោះ​ចោលឲ្យសោះ ទើប​កូន​អាច​ទទួល​បាន​ទឹក​ដោះ​ដំបូង។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។ ទឹកដោះ​ដំបូង​​ប្រៀប​បាន​នឹង​ឱសថ​ទិព្វ ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីករ​កុមារ​រឹងមាំ។ ២. ត្រូវ​បំបៅ​កូន ៨-១២ ដង/ថ្ងៃ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៨-១២ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោង​កន្លះ ទៅ […]


ការថែទាំទារក

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

មនុស្ស​ធំ​ជា​ច្រើន តែង​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​ជា​ឈឺ​ក្រពះ ទល់​លាមក រាករូសជាដើម។ ទាក់​ទង​នឹង​បញ្ហា​រំលាយ​អាហារ​នេះ​ដែរ តើ​ទារក​តូចៗ អាច​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​មនុស្ស​ធំ​ធម្មតា​ដែរ​ឬ​អត់​? យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា ជា​ទូទៅ បន្ទាប់​ពី​ទារក​កើត​មក អាហារ​ដែល​ចាំបាច់​បំផុត​សម្រាប់​ទារក​គឺ​ទឹក​ដោះ​ម្ដាយ ហើយ​ពេល​ខ្លះ​ទៀត ទារក​បៅ​ទឹក​ដោះ​គោ​ជំនួស​វិញ។ បើ​ទារក​បៅ​ទឹក​ដោះ​ម្ដាយ ៩៩% ​ទៅ​ហើយ គឺ​មិន​ដែល​មាន​បញ្ហា​អី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​ទារក​បៅ​ទឹក​ដោះ​គោ​អាច​ជួប​បញ្ហា៖" ទារក​ដែល​បៅ​ទឹក​ដោះ​គោ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ ឬ​ក៏ lactose intolerance។" វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ថា ប្រសិន​បើ​ទារក​នោះ​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​រោគ​សញ្ញា​នៅ​លើ​កូន​ដូច​ជា៖ - ហើម​ពោះ - ឆ្អល់​ពោះ - ឈឺពោះ - ចង្អោរ - រាករូស។ លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​អាច​មាន​បញ្ហា​នៅ​លើ​ស្បែក​ដូច​ជា ចេញ​កន្ទួល​ក្រហម នៅ​លើ​មុខ លើ​ថ្ពាល់ លើ​ខ្លួន​ហើយ​កូន​នោះ​យំ​ច្រើន មួរម៉ៅ​ច្រើន​ដោយ​សារ​ការ​ឈឺ​ពោះ​ជាដើម ។ ប្រសិន​បើ​ម៉ាក់​ប៉ា ឬ​អាណា​ព្យាបាល​ណា​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ហើយ​កូន​មាន​ចេញ​រោគ​សញ្ញា​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​យក​កូន​ទៅ​ឲ្យ​ពេទ្យ​មើល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​កូន​ឈឺ​ពិបាក​ទ្រាំ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ថ្នាំ​កូន​ញ៉ាំ​ផ្ដេសផ្ដាស​ដែរ ចៀសវាង​ធ្វើ​ឲ្យ​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ។


ការថែទាំទារក

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

របៀបគេងសម្រាប់បេប៊ីទើបកើត គឺជារឿងដែរសំខាន់បំផុតម៉ាក់ៗទាំងអស់ត្រូវដឹង ពិសេសម៉ាក់ៗថ្មីថ្មោងទើបមានអូនៗដំបូង ព្រោះបើយើងបណ្តាយឲ្យបេប៊ីគេងខុសទំនង វានឹងបណ្តាលឲ្យបង្កហានិភ័យគ្រោះថ្នាក់ខ្ពស់ និងផលប៉ះពាល់ផ្សេងទៀតចំពោះបេប៊ី។ ចង់ដឹងថាដាក់កូនគេងមិនត្រូវត្រឹមមានបញ្ហាអីខ្លះ គួរធ្វើម៉េច? អត្ថបទនេះអាចបញ្ជាក់បាន។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? ១- របៀបគេងល្អបំផុតសម្រាប់អូនៗទើបកើត ចាំថា ត្រូវតែដាក់អូនៗគេងកល់ខ្នង បែរមុខមកលើគ្រប់ពេល (គេងផ្ងារ) មិនថាថ្ងៃមិនថាយប់ ព្រោះនេះជារបៀបគេងត្រឹមត្រូវបំផុត ដោយសារទារកទើបកើត ប្រឈមហានិភ័យស្លាប់ភ្លាមៗ ដែលភាសាបច្ចេកទេសហៅថា SIDS ពិសេសកើតឡើងចំពោះទារកដែលម៉ាក់ប៉ាទុកឲ្យផ្កាប់មុខតែម្តង។ ហេតុនេះ ម៉ាក់ៗ ត្រូវតែដាក់បេប៊ីគេងបែរឡើងលើ មិនត្រូវឲ្យអូនៗគេងផ្កាប់មុខជាដាច់ខាត។ ការដាក់អូនៗឲ្យគេងផ្ងារគ្រប់ពេលវេលា ជាវិធីសាស្ត្រត្រឹមត្រូវបំផុតឲ្យយើងងាយស្រួលការពារកូន និងប្រាកដថាកូនយើងមានសុវត្ថិភាព គេងលក់ស្រួលហើយស្កប់ស្កល់។ មានភស្តុតាងជាច្រើនត្រូវគេប្រមូលមកពីជុំវិញពិភពលោក ដោយបង្ហាញថា ការបង្កើតទម្លាប់ដាក់ទារកឲ្យគេងផ្ងារពីដំបូង និងគ្រប់ពេលសុទ្ធតែអាចកាត់បន្ថយហានិភ័យទារកស្លាប់ភ្លាមៗ (Sudden infant death syndrome) យ៉ាងមានប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ២- រឿងសំខាន់ត្រូវចងចាំ ត្រូវប្រាកដថា គ្រប់ពេលយើងបានដាក់កូនតូចឲ្យគេងផ្ងារបានត្រឹមត្រូវ មិនបានគេងផ្កាប់មុខ ឬបែរចំហៀងឡើយ […]


ការថែទាំទារក

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

ជា​ទូទៅ ពេល​ដែល​ទារក​កើត​មក​គឺ​តម្រូវ​ឲ្យ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ដើម្បី​កុំ​ឲ្យ​ត្រជាក់ ឬ​ការពារ​កុំ​ឲ្យ​ទារក​បៀម​ដៃ​មិន​ស្អាត តែ​នៅ​ពេល​ទារក​ធំ​ទៅៗ សរីរាង្គ​ផ្សេងៗ​របស់​ទារក​ចាប់​ផ្ដើម​លូត​លាស់ ហើយ​ដៃ​ជើង​ដែល​ធ្លាប់​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ក៏​ចាប់​ផ្ដើម​ដុះ​ក្រចក​បន្តិច​ម្ដងៗ​ដែរ។ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មាន​ដឹង​អត់​ថា កូន​ប៉ុន្មាន​ខែ​ទើប​អាច​កាត់​ក្រចក​ឲ្យ​បាន? ១.បង​ស្រី ហេង ស្រីនី ជា​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​ម្នាក់​ នៅ​ខេត្ត​កណ្ដាល​ថា ពេល​កូន​នៅ​តូច​ពេក មិន​ហ៊ាន​កាត់​ទេ ព្រោះ​ខ្លាច​មិន​ប្រយ័ត្ន​ជ្រុល​ដៃ​កាត់​ដោយ​សាច់​កូន ទាល់​តែ​កូន​បាន​ចាស់​ខែ​បន្តិច​ទើប​ហ៊ាន​កាត់​ ប្រហែល៣-៤ខែ។ ម៉្យាងទៀត កូន​ពាក់ស្រោមដៃរហូត ចឹងហើយមិនចាំបាច់កាត់ក្រចកឲ្យកូនទេ។ ២.បង​ស្រី សុភា អ្នក​រក​ស៊ី​ម្នាក់​រស់​នៅ​ម្ដុំ​ឈូក​វ៉ា បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ពេល​ដំបូង​ឡើយ​ចង់​កាត់​ឲ្យ​កូន​ពេល​អាយុ​បាន​១​ខែ​ជាង ប៉ុន្តែ​ឃើញ​កូន​នៅ​ខ្ចី​ពេក ហើយ​ណា​មួយ​មាន​មីង​ៗ​ប្រាប់​ថា ចាំ​កូន​បាន៣-៤ខែ​សិន​ទៅ​ចាំ​កាត់ ចឹង​ខ្ញុំ​ក៏​ធ្វើ​តាម​មីង​ប្រាប់​ទៅ។ ប៉ុន្តែ ខ្ញុំ​ធ្លាប់​មើល​តាម​អ៊ីនធើណេត គេ​ថា កូន​បាន​១ខែ​ជាង​អី​កាត់​បាន​ហើយ ព្រោះ​ក្រចក​កូន​ចាប់​ផ្ដើម​ដុះ ហើយ​ក៏​ចាប់​ផ្ដើម​កខ្វក់​ដែរ តែ​ខ្ញុំ​មិន​ហ៊ាន​​ប្រថុយ​ខ្លាច​ប៉ះពាល់​កូន”។ សម្រាប់​បញ្ហា​កាត់​ក្រចក​កូន​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​ទារក​មាន​អាយុ​១ខែ ក្រចក​ចាប់​ផ្ដើម​រឹង ល្មម​ម៉ាក់​ប៉ា​អាច​កាត់​បាន​ហើយ មិន​បាច់​ចាំ​រហូត​ទាល់​តែ​ដោះ​ស្រោម​ដៃ​ទើប​កាត់​ក្រចក​កូន​ទេ។ បើ​តាម​ចាស់​ៗ​សម័យ​មុន ឲ្យ​ទុក​ក្រចក​កូន​រហូត​ទាល់​តែ៣-៤​ខែ​ទើប​កាត់​បាន ដោយ​សារ​គាត់​គិត​ថា កូន​ពាក់​ស្រោម​ដៃ​ហើយ​មិន​បាច់​កាត់​អី​ច្រើន​ទេ ខ្លាច​កាត់​ទៅ​ជ្រុល​ដៃ​ កាត់​ដោយ​សាច់​កូន ធ្វើ​ឲ្យ​កូន​ឈឺ យំ​វិញ​ទេ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា ទោះ​ទុក​ក្រចក​កូន​ទាល់​តែ​៣-៤​ខែ […]


ការថែទាំទារក

ទឹកប៉ុន្មានប្រភេទនេះ ម៉ាក់ៗមិនគួរយកឆុងទឹកដោះគោឲ្យកូន

សម្រាប់​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ ពិតជា​សម្រិតសម្រាំងប្រភេទទឹក​ឆុង​ជាមួយ​ទឹកដោះ​គោ​ឲ្យ​កូនបៅ ព្រោះដើម្បីឲ្យកូនមានសុខភាពល្អ។ លោកឱសថ​ការី គីម កាណែល បាន​ឲ្យដឹង​ថាបើយើង​ពិតជា​គិតគូរ​ដល់​សុខភាព​កូន​តូច​មែន គួរតែ​ចៀសវាង​នូវ​ទឹក​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ១- ទឹក​មាន​ជាតិ​រ៉ែ​ខ្ពស់ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែ​ឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះ​គោ។ ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺ​រលាក​ពោះវៀន​ធំ​ថែម​ទៀត។ ២- ទឹក​ដាំពុះ​ច្រើនដង សម្រាប់​ទឹក​ដាំ​ច្រើន​ដង​នេះ​វិញ ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ដែរ ព្រោះ​វា​មាន ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ប្រសិនជាយើងមិន​ប្រយ័ត្ន។ ៣- ទឹក​​ទុកចោល​យូរ មាន​ដី​ ឬ​កម្ទេច​កំ​ទី​ហុយ​ចូល ទឹក​ប្រភេទ​នេះ បើ​ទោះ​ជា​ដាំ​ពុះ​ក៏​ពិត​មែន តែ​បើ​មិន​មាន​ការ​គ្របឲ្យ​បាន​ជិត នាំឲ្យ​មាន​មេរោគ​ធ្លាក់ ឬ​ប៉ើង​ចូល ដែល​ជា​ហេតុ​នាំឲ្យ​កូន​រាករូស ក្អួត និង​ធ្លាក់​ខ្លួន​ឈឺ​ជាដើម។ ដូចនេះ​ម៉ាក់​ៗ​ត្រូវតែ​ចៀសវាង ទើប​កូន​អាច​មាន​សុខភាព​ល្អ​បាន។ ៤- ទឹក​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ យើង​ក៏​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​ផ្លាស់ប្ដូរ​មិន​ទាន់​ពេលវេលា វា​អាច​ផ្ទុក​មេរោគ​ជាច្រើន​ក្នុង​នោះ។ ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ៥- ទឹក​សុទ្ធ​គ្មាន​ប្រភព ឬ​ម៉ាក​ត្រឹមត្រូវ បច្ចុប្បន្ន​មាន​ការ​លក់​ទឹក​បរិសុទ្ធ​ជាច្រើន​ដែល​គ្មាន​ម៉ាក​សញ្ញា និង​ក្រុមហ៊ុន​ផលិត ហើយ​ក៏​គ្មាន​កា​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង ដោយ​ខ្លះ​លួច​យក​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ ច្រក​ដាក់​ដប​យក​មក​លក់ ដោយ​មិន​មាន​ម៉ាស៊ីន​ចម្រោះ និង​សម្លាប់​មេរោគ ដែល​ទឹក​ប្រភេទ​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន។


ការថែទាំទារក

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

នៅ​ពេល​​ទារក​លូត​លាស់​ធំ​ទៅ​ៗ ម៉ាក់​ប៉ា​អាច​​ចាប់​ផ្ដើម​ឲ្យ​កូន​ញ៉ាំ​អាហារ​ប្លែកៗ​ច្រើន​មុខ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ផ្អែម ព្រោះ​ក្មេង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ៗ តែ​ត្រូវ​ដឹង​ថា គ្រូពេទ្យ​ជំនាញ​មិន​ណែនាំ​ឲ្យ​ទារក​អាយុ​មិន​ទាន់​គ្រប់​១ឆ្នាំ​ញ៉ាំ​ទឹក​ឃ្មុំ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទោះ​ទឹក​ឃ្មុំ​ផ្អែម​ប៉ុនណាក៏​ដោយ ម៉ាក​ប៉ា​មិន​ត្រូវ​ឲ្យ​ទារក​ក្រោម​អាយុ១ឆ្នាំ​ញ៉ាំ​ទេ ព្រោះ​ក្រពះ​ពោះ​វៀន​កូន​នៅ​ខ្ចី ហើយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ស្រស់​នោះ​អាច​មាន​ផ្ទុក​បាក់​តេរី Clostridium​។ បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​ (CDC) ឲ្យ​ដឹង​ថា ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ដាច់​ខាត​គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ទេ ពី​ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​នៅ​មិន​ទាន់​លូតលាស់​បាន​ល្អ​សម្រាប់​ទប់​ទល់​នឹង​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​ឆៅ​នៅ​ឡើយ​ទេ។ CDC បាន​បន្ថែម​ថា ទារក​អាច​កើត​ជំងឺ Botulism ដោយសារ​ការ​ញ៉ាំ​ពង​របស់​បាក់តេរី Clostridium botulinum ដែល​រក​ឃើញ​មាន​នៅ​លើ​ដី ទឹក​ឃ្មុំ និង​ផលិត​ផល​​ធ្វើ​ចេញពី​ទឹក​ឃ្មុំ។ ពង​របស់​បាក់តេរី​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​បាក់តេរី​ពេញ​រូបរាង​នៅ​ក្នុង​ពោះ​វៀន​ធំ​ទារក និង​អាច​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់ ​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​រាង​កាយ។ ក្នុង​ករណី​ដែល​ទារក​បាន​កើត​ជំងឺ ​Botulism ​នេះ​ហើយ ទារក​នឹង​មាន​ចេញ​រោគ​សញ្ញាមួយ​ចំនួន​ដូច​ជា៖ – ខ្សោយ – ទល់លាមក – មិន​រំលាយ​អាហារ – ក្អួត លើស​ពី​នេះ ទារក​អាច​មួរ​ម៉ៅ ឆាប់​ខឹង ពិបាក​ដក​ដង្ហើម ករណី​ខ្លះ​ទៀត ទារក​អាច​ប្រកាច់​ក៏​ថា​បាន។ ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំ​ទឹក​ឃ្មុំ​ទេ ហើយ​ក៏​ត្រូវ​ចៀស​វាង​ផលិត​ផល​ទាំង​អស់​មិន​ថា​នំ ទឹក​ដោះ​គោ​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ឃ្មុំ ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​បាក់តេរី​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ធ្ងន់​ធ្ងរ​បាន។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ