ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ឃើញម៉ាប់ៗគួរឲ្យក្នាញ់ តែទារក ៦-៧ ខែ ក៏អាចលើសទម្ងន់ ប្រឈមនឹងជំងឺដែរ

ធម្មតា ម៉ាក់​ប៉ា​រូប​ណា​​ដែល​មិន​ចង់​ឃើញ​កូន​មាន​សាច់​មាន​ឈាម មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់​នោះ។ ទារក​ដែល​ម៉ាប់ៗ​ហ្នឹងហើយ កំពុង​ពេញ​ក្នាញ់ ចង់​តែ​ចាប់​ក្រញិច​ទេ តែ​បើ​កូន​ថ្លោស​ពេក ក៏​អាច​មិន​ល្អ​​ដែរ។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​ទម្ងន់​កូន​ថ្លោស​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​មើល​ទៅ​លើ​ខ្សែ​កោង​នៃ​ការ​លូត​លាស់​ទម្ងន់​របស់​ទារក។ ប្រសិន​ជា​កូន​ថ្លោស​នៅ​ក្នុង​កម្រិត​ធម្មតា វា​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​បើ​កូន​ថ្លោស លើស​កម្រិត​ធម្មតា​នៃ​អាយុ​របស់​ទារក គឺ​ម៉ាក់​ប៉ា​ត្រូវ​មើល​ដែរ​ថា កូន​អាច​មាន​ជំងឺ​អី​ដែល​បណ្ដាល​ឲ្យ​ថ្លោស​ខ្លាំង​លើស​កម្រិត​នេះ​ឬ​ក៏​អត់។ ទារក​ អាយុ ​៦-៧ខែ​ ​ថ្លោសៗ​អ៊ីចឹង អាច​ប្រឈម​នឹង​កើត​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​ទេ? សំណួរនេះលោក​ស្រី​វេជ្ជបណ្ឌិតឆ្លើយ​ថា ជា​ទូទៅ ទារក​ស្ទុះ​គីឡូ​ខ្លាំង ឡើង​គីឡូ​លឿន​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំដំបូង តែ​ដល់​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ ទារក​អាច​ចាប់​ផ្ដើម​ស្រក​គីឡូ​នោះ​អស់ ហើយ​បែរ​ជា​លូត​កម្ពស់​វិញ។ ទារក​ថ្លោសៗ​មិន​ប្រាកដ​ថា ធំ​ឡើង​នៅ​តែ​មាន​ទម្ងន់​លើស ឬ​ធាត់​រហូត​ទេ តែ​បើ​ក្មេង​ធំ​ហើយ គីឡូ​នៅ​តែ​ធាត់​ដដែល​មិន​ស្រក អ៊ីចឹង​នៅ​ពេល​ដែល​ក្មេង​លូតលាស់​ពេញ​វ័យ​ទៅ អាច​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូច​យើង​មនុស្ស​ចាស់​ដែរ​ដូច​ជា៖ - ជំងឺ​ទឹក​នោម​ផ្អែម - ជំងឺ​លើស​ឈាម - ជំងឺ​មេតាបូលិក - ជំងឺ​លើស​ជាតិ​ខ្លាញ់​ជា​ដើម។ វេជ្ជបណ្ឌិត​ឯកទេសកុមារ​រូបនេះបន្ថែមឲ្យដឹងទៀត​ថា ចំពោះ​ទម្ងន់​ទារក កត្តា​ដែល​កំណត់​ការ​លូតលាស់​ អាស្រ័យ​ទៅ​លើ៖ ទី១.កត្តា​ហ្សែន ទី២.កត្តា​បរិស្ថាន​ជុំវិញ។ បើ​ម៉ាក់ប៉ា​កើត​មក​ថ្លោស​ពី​តូច កូន​ក៏​អាច​កើត​មក​ថ្លោស​ពេល​នៅ​តូច​ហ្នឹងដែរ (កត្តាហ្សែន) ឬ​ទារក​នោះ​បៅ​បាន គេង​បាន ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ថ្លោស​ដែរ (កត្តា​បរិស្ថានជុំវិញ)។


ការថែទាំទារក

ខ្លាច​ជើង​អា​អូន​កោង អ៊ីចឹង! ទម្លាប់​ពត់​ជើង​កូន គ្រោះ​ថ្នាក់​អត់?

ចាស់ៗ​ជំនាន់​មុន​និយម​យក​ខ្សែ ឬ​ក្រមា​ទៅ​ចង​ជើង​របស់​ទារក ធ្វើ​បែប​នេះ​ដើម្បី​ពត់​ជើង​ក្មេង​កុំ​ឲ្យ​កូន​ជើង​កោង ឬ​ជើង​កែង​អីហ្នឹង។ ចុះ​ទម្លាប់​ចង​ពត់​ជើង​ទារក​នេះ អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​ដែរ​ទេ? សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ថា យើង​ឃើញ​ថា ចាស់ៗ​មាន​ទម្លាប់​ពត់​ជើង​ទារក​នេះ​តាំង​ពី​ដើម​មក ហើយ​ក៏​មិន​ឃើញ​ថា​ការ​ធ្វើ​បែប​នេះ​បង្ក​ជា​ផល​ពិបាក​ទៅ​ឲ្យ​ទារក ឬ​ធ្វើ​ឲ្យ​ខូច​ទម្រង់​ជើង​ក្មេង​ដែរ គ្រាន់​តែវិធី​ពត់​ជើង​ក្មេង​នេះ មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ទេ បើ​តាម​ក្បួន​ពេទ្យ​វិទ្យាសាស្ត្រ។ លោក​ស្រី​បន្ត​ថា រាល់​ក្មេង​កើត​មក គឺ​ជើង​តែង​មាន​សភាព​កោងៗ តែ​នេះ​ជា​រឿង​ធម្មតា​របស់​ទារក ព្រោះ​នៅ​ពេល​ដែល​វិវត្ត​ធំ​ទៅ​ៗ ជើង​របស់​ក្មេង​នឹង​ចាប់​ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។ “ខ្ញុំ​គិត​ថា ការ​ដែល​ពត់​ជើង​ទារក​នេះ​មិន​មាន​ប៉ះពាល់​អី​ខ្លាំង​ទេ ប្រសិន​បើ​ម៉ាក់​ប៉ា​ធ្វើ​វិធី​នេះ​ក្នុង​កម្រិត​មួយ​សម​ស្រប មាន​ន័យ​ថា មិន​ពត់​រហូត​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ចង​រឹត​ជើង​កូន​ទាល់​តែ​តឹង ស្ទះ​ឈាម គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។" អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​កូន​ចេះ​អង្គុយ ហើយ​អង្គុយ​នៅ​ក្នុង​ទម្រង់​បត់​កង្កែប​វិញ​ទេ (ទម្រង់​អក្សរ W) ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ជួប​បញ្ហា​ឆ្អឹង​ដូច​ជា៖ - រលាក​សន្លាក់ - ឆ្អឹង​មិន​ប្រក្រតី ឬខូចទ្រង់ទ្រាយឆ្អឹង - បង្អាក់​ការ​លូត​លាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ពេល​កូន​ធំ​ឡើង​។ល។


ការថែទាំទារក

កូនសុខភាពល្អមិនឈឺ តែគីឡូមិនគ្រប់ស្ដង់ដារ គួរដូរទឹកដោះគោអត់?

ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ពិតជា​មិន​ល្អ​គ្រប់គ្រាន់​ដូច​ទឹក​ដោះ​ម៉ាក់​ៗ​ឡើយ តែ​ដោយសារ​កត្តា​ជាច្រើន​ដូចជា​ត្រូវ​ធ្វើ​ការ​ឆ្ងាយ ឬមាន​បញ្ហា​សុខភាពផ្សេង​ទៀត ទើបតម្រូវឲ្យកូនបៅបែបនេះ។ តែ​មាន​កូន​បៅ​ទឹក​ដោះ​គោមួយចំនួន មិន​ឡើង​គីឡូ​ត្រូវ​តាម​ស្តង់ដារ ដូច​នេះ​យើង​គួរ​ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រោយ​សម្រាល​ ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ ទើប​បន្ថែម​អាហារូបត្ថម្ភ​ដូចជា​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​ផ្សំ​ពី​សាច់ ស៊ុត និង​បន្លែ​គ្រប់​មុខ។ បន្ថែម​ពី​លើ​បបរ​ខាប់​គ្រប់​គ្រឿង​ ម៉ាក់​ៗ​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​មួយ​ចំនួន​ទៀត ដោយ​យើង​ត្រូវ​កោស កិន​ឲ្យ​ម៉ដ្ត ព្រោះ​កូន​តូច​មិន​អាច​ទំពា​បាន ហើយ​ក្រពះ​ក៏​មិនទាន់​ល្អ។ សម្រាប់​កូន​ដែល​បៅ​ទឹក​ដោះ​វិញ ក៏​ដូច​គ្នា​ដែរ​ពេលគ្រប់ ៦ ខែ ត្រូវតែ​បន្ថែម​អាហារ​ពី​លើ​ការ​បៅ តែ​បើ​រយៈពេល​ ៤ ​ខែ​ ទារក​មាន​សភាព​ស្គម​មិន​គ្រប់​គីឡូ​ស្ដង់ដារ ជំហាន​ដំបូង​យើង​ត្រូវ​ផ្លាស់ប្ដូរ​របៀប​បំបៅ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​កូន និង​អ្នកបំបៅ។ ដោយ​ឲ្យ​កូន​បៅ​ទៀង​ម៉ោង ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ហើយ​ការ​បំបៅ​ត្រូវ​លើក​ទារក មិនមែន​ឲ្យ​ដេក​បៅ​ឡើយ។ បន្ថែម​ពី​លើ​នោះ​ទៀតវេជ្ជបណ្ឌិតឯកទេស​ទូទៅណែនាំ​ឲ្យ​យើង ​បង្កើន​ចំនួន​បៅ​ដល់​កូន​ឲ្យ​បាន​ញឹកញាប់​ជាង​មុន ហើយ​ក៏​បង្កើន​ចំនួន​គេង​ផង​ដែរ ព្រោះ​បើ​កូន​បៅ​រួច បាន​គេង​ជួយ​ឲ្យ​ក្មេង​ឆាប់​ឡើង​សាច់ ដោយសារ​ការ​សម្រាក​បាន​គ្រប់គ្រាន់។ ​អាយុ​ពី ៦ ទៅ ៩ ខែ គួរតែ​គេង​ឲ្យ​បាន​ពី ១៤ ទៅ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​គួរ​ណាស់​តែ​គេង […]


ការថែទាំទារក

ទឹកត្រជាក់ធម្មតា និងទឹកក្តៅឧណ្ហៗ មួយណាឆុងទឹកដោះគោឲ្យកូនល្អជាង?

ការ​ប្រើ​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​ឲ្យ​កូន​នៅ​ក្នុង​គ្រួសារ​នីមួយៗ​ប្លែក​ខុសៗ​ពី​គ្នា អាស្រ័យ​ទៅ​តាម​ទម្លាប់ និង​ការ​យល់​ដឹង​របស់​ម៉ាក់ប៉ា ដោយ​អ្នក​ខ្លះ​ប្រើ​ទឹក​បរិសុទ្ធ ឯ​មួយ​ចំនួន​ទៀត​ប្រើ​ទឹក​ដាំ​ពុះ។ រវាង​ទឹក​សុទ្ធ ទឹក​ដាំ​ពុះ ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​ឧណ្ហៗ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​ក្មេង? សំណួរ​នេះ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​លើ Singapore Medical Center ឆ្លើយ​ថា ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ទឹក​ដោះ​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ ទឹក​ដាំ​ពុះ។ ងាក​មក​សីតុណ្ហភាព​របស់​ទឹក​វិញ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ទឹក​ដោះ​កូន​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​​គោ​រលាយ​សព្វ​ល្អ កូន​ផឹក​ទៅ​មិន​សូវ​ជួប​បញ្ហា​ក្តៀន​លាមក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំនូវ​វិធីឆុង​ទឹកដោះ​កូន​ត្រឹមត្រូវ​ខាងក្រោម​នេះ។ ១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត ២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន ៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ ៤. ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក ៥. លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ ៦. យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក ៧. ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម ៨. ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ? ដូច​គ្នា​នោះ​ដែរ នៅ​គ្រប់​ការ​ណែនាំ​លើ​សំបក​កំប៉ុង​ទឹក​ដោះ​គោ ក៏​បាន​ណែនាំ​ឲ្យ​យើង​យក​ទឹក​ស្អាត​ដាំ​ពុះ រួច​ទុក​ឲ្យ​នៅ​ក្តៅ​ឧណ្ហៗ សឹម​ចាក់​ចូល​ក្នុង​ដប​ទឹកដោះ​គោ​ដែល​បាន​ស្ងោរ​សម្លាប់​មេរោគ​រួច​ក្នុង​ចំណុះ​ត្រឹមត្រូវ ហើយ​បិទ​គម្រប​ដប រួច​លញ់​ឲ្យ​ម្សៅ​ទឹកដោះ​គោ​រលាយ​ចូល​ទឹក​សព្វ។ ជំហាន​ចុង​ក្រោយ​យើង​ត្រូវ​ពិសោធ​កម្តៅ​ទឹក​ដោះ​គោ​នៅ​លើ​ខ្នង​ដៃ មុន​បំបៅ​កូន បើ​ក្តៅ​ខ្លាំង​ត្រូវ​យក​ដប​ទឹក​ដោះ​គោ​ត្រាំ​ទឹក​ត្រជាក់​មួយ​ស្របក់។


ការថែទាំទារក

ម៉ាក់ប៉ាដឹងអត់ថាអូនៗចេះញញឹមដំបូងនៅពេលណា និង​បង្ហាញពីអ្វីខ្លះ?

តើ​អ្វី​នឹងមាន​តម្លៃដ៏​ក្រៃ​លែង​ជាង​ពេលឃើញ​ស្នាម​​ញញឹម​របស់​កូន​ជាទីស្រឡាញ់​លើកដំបូងនោះ​​? តើ​ពេល​កូន​ចាប់​ផ្ដើម​បញ្ចេញ​ស្នាម​ញញឹម​បញ្ជាក់ពីអ្វីខ្លះ​​? ការ​ញញឹម​គឺ​ដំណាក់​កាល​សំខាន់​មួយ​ ផង​ដែរ​ដែល​សម្គាល់​ថា​ទារក​តូច​ពេល​នេះ​ជា​មនុស្ស​​ដែលចេះ​​ចាប់​ផ្ដើមបង្កើត​​ទំនាក់​ទំនង​​ និង​ចេះសម្គាល់​​​ហើយ​។​ ១. តើ​ការ​ញញឹម​លើក​ដំបូង​​របស់អូនៗ​អាច​ប្រាប់​ប៉ាម៉ាក់​ពី​អ្វីខ្លះ?​ ការញញឹម​ដំបូង​នោះ​បាន​ប្រាប់​ប៉ាម៉ាក់​យ៉ាង​ច្រើន​អំពី​ការ​អភិវឌ្ឍ​របស់​ទារក​។​ ការញញឹមនេះ​​គូស​បញ្ជាក់​ថា​គំហើញ​របស់កូន​​​គឺ​ស្ថិត​​នៅ​​លើ​លំអាន​គន្លង​ត្រឹម​ត្រូវ​​ មានសុខភាព​ភ្នែក​ល្អ​ហើយ​​។​ ដូច​គ្នា​ដែរ​ កូន​​បាន​កើន​មាន​នូវ​សមត្ថ​ភាព​ក្នុង​ការ​ស្គាល់​របស់​ផ្សេងៗ​។​ ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​​កូន​ពេល​នេះ​បាន​វិវឌ្ឍ​ពេញ​ទំហឹង​​ហើយ​​។ អូនៗ​លែង​ផលិត​ការ​ញញឹម​ជា​រេផ្លិច​ទៀត​​ហើយ​ តែ​​គេ​ញញឹម​ដើម្បី​សម្តែង​ចេញ​នូវ​អារម្មណ៍​​ និង​ដើម្បី​ប្រាស្រ័យ​ផ្តោះ​ប្តូរ​ព័ត៌មាន​ជាមួយ​មនុស្ស​ដទៃ​ទៀត​។​ អត្ថបទពាក់ព័ន្ធ៖ កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់? បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ? Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន) ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ២. ស្នាមញញឺមដំបូងចេញមកនៅពេលណា​? នៅ​ត្រឹមអាយុ​បាន​​ពីរ​ខែ​ ទារក​​នឹង​ឈប់​ញញឹម​ដោយ​រេផ្លិច​ទៀត​ហើយ។​ សម្រាប់​ការ​ញញឹម​មែន​ទែ​ន​ នឹង​លេច​ចេញ​មក​នៅ​មុន​ពេល​ទារក​​ប្រែ​ចូល​អាយុ​ ៣ខែ​។​ តាម​ធម្មតា​ ការ​ញញឹម​ដោយ​រេផ្លិច​ គឺ​ខ្លី​ជាង​ និង​កើត​មាន​ភ្លាម​ៗ​ ពេល​ទារក​កំពុង​តែ​ដេក​ ឬ​អស់​​កម្លាំង​​ជាដើម​។​ ទន្ទឹម​នឹង​នេះ​ ការ​ញញឹម​មែន​ទែន​កើត​មាន​នៅ​ក្រោម​ល័ក្ខខ័ណ្ឌ​ កូន​​ឆ្លើយតប​ទៅ​នឹង​របស់ ឬ​ព្រឹត្តិការណ៍​​ជាក់លាក់​ណាមួយ​ ហើយ​​មាន​ភាព​ជាប់​លាប់។​ ការ​ញញឹម​មែន​ទែន​នឹង​​មក​ជាមួយ​អារម្មណ៍​ដែល​ត្រូវ​បាន​សម្តែង​នៅ​ក្នុង​ភ្នែក​ទារក​​ផង​ដែរ​។​ យើង​​ក៏​អាច​ជំរុញ​លើក​ទឹក​ចិត្ត​ទារក​​ឲ្យញញឹម​ដោយ​វិធី​​ជាច្រើន​ផង​ដែរ។​ រឿង​សាមញ្ញ​បំផុត​គឺ​និយាយ​នឹង​កូន​នេះ​ឯង​​។ ពេល​ផ្សេង​​ទៀត​ យើង​​អាច​ធ្វើ​ការ​សម្លឹង​ចំភ្នែក​ ឬ​ញញឹម​ជា​មួយ​កូន​​ឲ្យ​បាន​ទៀង​ទាត់​ជា​ប្រចាំ​។​ អ្នក​ខ្លះ ជ្រើសរើស​ធ្វើ​សំឡេង​គួរ​ឲ្យ​ចង់​​សើច​ ដូច​ជា​សំឡេង​សត្វ​ ដើម្បីឲ្យកូន​ញ្ញឹម​។ ការ​ធ្វើ​ទឹក​មុខ​គួរ​ឲ្យ​អស់​សំណើច​ក៏​ជួយ​ឲ្យ​កូន​ញញឹម​បាន​ដែរ ដូច​ជា​​​ការ​​​ធ្វើ​ត្រាប់​តាម​​អាកប្ប​កិរិ​យា​សត្វ ឬ​លេង​ពួន​ហើយ​ពញ្ញាក់​​ ជាដើម​។​ ក្នុង​អំឡុង​ការ​ជំរុញ​​ឲ្យ​មាន​ញញឹម​ទាំង​នេះ​ […]


ការថែទាំទារក

ទារកឆ្លងមេរោគចូលក្នុងខ្លួនចេញសញ្ញាបែបនេះ ម៉ាក់ប៉ាមិនត្រូវព្រងើយកន្តើយ

នៅ​ពេល​មាន​ដំបៅ ឬ​ការ​ឆ្លង​រោគ​លើ​ទារក​ទើប​កើត វា​ពិត​ជា​គ្រោះថ្នាក់​បំផុត ទាមទារ​ឲ្យ​យើង​ជា​អាណាព្យាបាល​ស្វែងរក​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ​ឲ្យ​លឿន​បំផុត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ទារក​មាន​ឆ្លង​មេរោគ​ចូល​ខ្លួន​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​បើ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​កុំ​បង្អង់​យូរ។ - ក្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ - ពេល​គេង​ដក​ដង្ហើម​ញាប់ ឬ​ច្រើន​ជាង ៦០ ដង/នាទី - ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ទ្រូង​ផឺត​ផត ច្រមុះ​រួម​រីក​នៅ​ពេល​ប្រឹង​ដកដង្ហើម​ពេល​គេង - មិន​ព្រម​បៅ - ប្រកាច់​កន្ត្រាក់​ដៃ​ជើង - ដេក​សន្លឹម​មិន​ដឹង​ខ្លួន - ស្បែក​រមាស់​កន្ទួល ក្រហម លោក​វេជ្ជបណ្ឌិតបន្ត​ថា បើ​កូន​មាន​សញ្ញា​ទាំងនេះ​លើស​ពី​មួយ​ចំណុច ទារក​អាចធ្លាក់ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ​និង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់ ហើយ​កូន​ក្ដៅ​ខ្លួន​ខ្លាំង ត្រូវ​ជូត​ខ្លួន​កូន​ដោយ​កន្សែង​សើម ដើម្បី​ការពារ​កុំ​ឲ្យ​ប្រកាច់។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ត្រូវ​ចេះ​សង្កេត និង​តាម​ដាន​ពី​ស្ថានភាព​ទារក ព្រោះ​ជំងឺ​តិច​ព្យាបាល​ឆាប់​ជា ហើយ​មិន​គ្រោះថ្នាក់​ដល់​ជីវិត។ មួយ​វិញ​ទៀត​ត្រូវ​ស្វែង​យល់​ពី​របៀប​ថែទាំ​កូន​ផ្សេង​ៗ ដើម្បី​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​ច្រើន ព្រោះ​ពេល​នេះ​ប្រព័ន្ធ​ការពារ​រាងកាយ​គេ​មិន​ទាន់​រឹងមាំ​ល្អ ដូច​មនុស្ស​ធំ​ឡើយ។


ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីការលូតលាស់កូន រយៈពេល ៦ ខែដំបូង

រយៈពេល ៦ ខែ​ដំបូង​នៃ​កំណើត​របស់​កូន​ ម៉ាក់​ប៉ា​ពិតជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​អំឡុង​ពេល​នោះ​សុខភាព​ទារក​ក៏នៅ​មិន​ទាន់​រឹងមាំខ្លាំង​នៅ​ឡើយ​ទេ។ ដើម្បី​កុំឲ្យ​អាណាព្យាបាល​មាន​ក្ដី​កង្វល់ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​នឹង​រៀបរាប់​ដូច​ខាងក្រោម។ - ទារក​កើត គ្រប់​គីឡូ​ជា​ធម្មតា មាន​ទម្ងន់​ចាប់ពី ២,៥  គីឡូក្រាម។ - ប៉ុន្តែ​រយៈពេល ៣-៥ ថ្ងៃ​ដំបូង ទារក​ត្រូវ​ស្រក​ទម្ងន់ ១០-២០ ក្រាម ​នៃ​ទម្ងន់​ទើប​កើត​វិញ ព្រោះ​ត្រូវ​បាត់បង់​ជាតិ​ទឹក​តាម​ការ​នោម លាមក។ - ចាប់ពី ១ សប្ដាហ៍​បន្ទាប់​មក​ទារក​នឹង​កើន​ទម្ងន់​ប្រមាណ​ជា ២០-៤០ ក្រាម/ថ្ងៃ​វិញ ប្រសិនបើ​បាន​បំបៅ​ដិតដល់ ឬ​គ្រប់គ្រាន់ - អាយុ ២ សប្ដាហ៍​ទៅ អាច​កើន​ទម្ងន់​ចាប់ពី ១០០ ទៅ ១២៥ ក្រាម/សប្ដាហ៍ - អាយុ ១-៤ ខែ ទម្ងន់​ឡើង ១​គីឡូ​រាល់​ខែ - អាយុ ៤-៦ ខែ​ទម្ងន់​ឡើង ៥០០-៧០០ ក្រាម វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជាទូទៅតាមបញ្ជីរង្វាស់រង្វាល់សុខភាពកូន​ចាប់ពី ៤-៦ ខែ​ ទម្ងន់​មិន​សូវ​ឡើង​ខ្លាំង​ឡើយ ចំណែក​ឯក្មេងដែល​ធំ​ធាត់​រហូត គឺ​មាន​បញ្ហា​ហ្សែន​ទៅ​វិញ​ទេ […]


ការថែទាំទារក

ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង

ម៉ាក់​ៗ​ប្រាកដ​ជា​ដឹង​ហើយ​ថា ការ​ឲ្យ​កូន​បៅ​ទឹកដោះ​គោ​មិន​សូវ​ល្អ​ដូច​ទឹក​ដោះ​របស់​យើង​ឡើយ តែ​ព្រោះ​កត្តា​ជាច្រើន​ទើប​យើងគ្មាន​ជម្រើសណា​ក្រៅ​ពី​នោះទៀត។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម្សៅ​ទឹកដោះ​គោមិនសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចទឹកដោះម្ដាយ និង​ដប​ទឹក​ដោះ​គោគ្មានគុណភាព ជា​មូលហេតុ​បណ្ដាល​ឲ្យ​កូន​តូច​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន​ដូចជា​ផ្នែក​ប្រព័ន្ធ​រំលាយអាហារ ពោះវៀន ពិសេស​គឺ​ជំងឺ​ធាត់ ឬ​លើស​ទម្ងន់។ ក្នុង​នោះ​កូន​ដែល​​ប្រើ​ដប​ទឹក​ដោះ​គោ មាន​គុណវិបត្តិ​ធំៗដូចខាងក្រោមនេះ៖ ១- ប៉ះពាល់​ដល់​ទម្រង់​មាត់​ទារក កូន​ដែល​ប្រឹង​មៀម ឬ​បឺត​ជញ្ជក់​ក្បាលដោះ​ជ័រ​របស់​ដប​ទឹកដោះគោ​យូរ អាច​ធ្វើ​ឲ្យ​ធ្មេញ​ពយ​មក​មុខ ហើយ​សាច់ដុំ​មុខ​កូន​បែរជា​លូតលាស់​មិន​ត្រឹមត្រូវ។ មួយ​វិញ​ទៀត​ទារក​បៅ​ទឹកដោះ​គោ​ភាគច្រើន​មាន​ជំនួយ​ក្បាល​ដោះ​ជ័រ ហើយ​កូន​ភាគច្រើន​ចូលចិត្ត​មៀម ដែល​នោះ​ហើយ​ជា​មូលហេតុ​ខូច​ទម្រង់​មុខ។ ២- មានការ​ឆ្លង​មេរោគ ការ​ឆ្លង​រោគ​ដោយសារ​ការ​បៅ​ទឹកដោះ​គោ ភាគច្រើន​មកពី​បញ្ហា​ដប​នេះ​តែ​ម្ដង ព្រោះ​តែ​ការ​សម្អាត​មិន​បាន​សព្វ​ល្អ។ ការ​លាង​សម្អាត​ជាមួយ​សាប៊ូ​តែ​មួយ​មុខ​មិន​នាំឲ្យ​ដប​ស្អាត​ល្អ​ឡើយ​ត្រូវ​លាង​នឹង​ទឹក​ក្ដៅ ហើយ​រលាស់​ទឹក​ឲ្យ​ស្ងួត​ល្អ ហើយ​យក​ទៅ​ទុក​ដាក់​ក្នុង​ប្រអប់​បិទ​ជិត​មិន​ឲ្យ​មាន​ធូលី ឬ​សត្វ​ល្អិត​ទុំ​លើ ទើប​បាន​ត្រឹមត្រូវ​ល្អ។ ៣- ផ្ដល់​អាហារ​ច្រើន​ជ្រុល ទារក​ដែល​បៅដោះ​ម្ដាយ​ពេល​ឆ្អែត វា​នឹង​ឈប់​បៅ ដោយ​ទុក​ឲ្យ​ទឹក​ដោះ​ហៀរ​ចោល តែ​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ គឺ​ត្រូវ​ធ្វើ​តាម​កម្រិត​ណែនាំ។ ឧទាហរណ៍​ថា បើ​កូន​មួយ​ថ្ងៃ​បៅ ៣២ លេខ ម្ដង ៦ លេខ គឺ​យើង​ធ្វើ​តាម​នោះ​គ្មាន​ហ៊ាន​ប្រកែក​គ្នា ហើយ​បើ​កូន​ឆ្អែត​មិន​ចង់​បៅ ក៏​បង្ខំ​រហូត​បៅ​អស់ ព្រោះ​ស្ដាយ​ទឹកដោះគោ​ទាំង​ថ្លៃ ទាំង​ពិបាក​រក​ទិញ មិន​ហ៊ាន​ខ្ជះខ្ជាយ។


ការថែទាំទារក

ឃើញមុខកូនដំបូងអាចរំភើបដល់ស្រក់ទឹកភ្នែក តែម៉ាក់ប៉ាត្រូវដឹងរឿងចាំបាច់ទាំងនេះ

គ្មាន​អ្វី​រំភើប​រីករាយ​ជាង​បាន​ឃើញ​មុខ​កូន​ដំបូង​នោះ​ទេ ពេល​នោះ​ការ​ឈឺចាប់​របស់​ម្តាយ​ទាំង​ប៉ុន្មាន ប្រែ​ជា​រសាយ​បាត់​អស់។ ទន្ទឹម​នឹង​រីករាយ ភារៈ​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​កូន​ឲ្យ​បាន​ល្អ ដោយ​ហេតុ​ថា ពេល​កើត​ភ្លាមៗ កូន​យើង​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន។ ពេល​កូន​មក​ភ្លាម គ្រូពេទ្យ​ផ្នែក​សម្ភព នឹង​ណែនាំ​ឲ្យ​ធ្វើ​រឿង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖ ១. ត្រូវ​បំបៅ​ដោះ​កូន​ភ្លាម ការ​បំបៅ​ដោះ​កូន​ភ្លាមៗ ឬ​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ អាច​ឲ្យ​កូន​ទទួល​បាន​ទឹកដោះ​ដំបូង ដែល​ជា​អង់ទីករ​សំខាន់​សម្រាប់​ការពារ​កុមារ​មិន​ឲ្យ​​ឆ្លង​ជំងឺ​ផ្សេងៗ។ ទឹកដោះ​ដំបូង​មាន​សភាព​ខាប់ ពណ៌ថ្លា ឬ​លឿង​ប្រឿងៗ ហើយ​វា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ខ្លាញ់​ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ជាតិរ៉ែ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ បន្ទាប់​នោះ​ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ក៏ ៦ខែ​ដែរ នេះ​បើ​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល។ ២. ត្រូវ​ឲ្យ​កូន​គេង​ផ្អៀង ទារក​ទើប​កើត អាច​មិន​ទាន់​អស់​ទឹក​ភ្លោះ​ពី​ក្នុង​ខ្លួន ម្ល៉ោះ​ហើយ​គ្រូពេទ្យ​តែង​តែង​ណែនាំ​ឲ្យ​គេង​ផ្អៀង ដើម្បី​ឲ្យ​ទឹកភ្លោះ​នោះ​ហៀរ​ចេញ​តាម​មាត់ បង្ការ​ការ​ឈ្លក់។ ការ​គេង​ផ្អៀង​នោះ​ទៀត​សោត ម៉ាក់​ប៉ា​អាច​ឲ្យ​គេង​ម្តង​ផ្អៀង​មក​ខាង​ឆ្វេង ម្តង​ផ្អៀង​មក​ខាង​ស្តាំ បង្ការ​ការ​ខូច​ទ្រង់​ទ្រាយ​ក្បាល​កូន។ ៣. មិន​ត្រូវ​បន្តក់​ទឹក​ឲ្យ​កូន​ញ៉ាំ តាម​ទម្លាប់​ពី​បុរាណ គឺ​តែង​តែ​បន្តក់​ទឹក​ឲ្យ​កូន នៅ​ពេល​​កូន​ឃ្លាន ឬ​ក៏​ក្រោយ​បៅ​រួច ដោយ​បារម្ភ​ខ្លាច​កូន​ស្រេក​ទឹក ខះ​ក​ជា​ដើម។ តែ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហាម​​ការបន្ថែម​ទឹក​ទៅ​ឲ្យ​កូន​អាយុ​ក្រោម ៦ខែ​ ទោះ​ជា​ទឹក​នោះ​ជា​ទឹក​ស្អាត​ក៏​ដោយ ដោយ​ហេតុ​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​របស់​កូន ឯ​ករណី​កូន​ស្រេក​ទឹក ម៉ាក់ៗ​អាច​ឲ្យ​កូន​បៅ​ដោះ​ជំនួស​បាន។ ៤. ត្រូវ​ថែទាំ​ទង​ផ្ចិត​ឲ្យ​បាន​ល្អ ការ​ថែទាំ​ទង​ផ្ចិត​កូន​ជា​រឿង​សំខាន់ បើ​ថែទាំ​បាន​ល្អ ទង​ផ្ចិត​មិន​​មាន​ដំបៅ​ខ្ទុះ ​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត​ដោយ​ឯក​ឯង​ក្នុង​អំឡុង ៥-១៥ […]


ការថែទាំទារក

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​លាង​សម្អាត​ទៀត​ផង ដោយ​ដប​មួយ​ចំនួន​ប្រើ​ហើយ​មាន​ក្លិន​ផ្អូម​ជាប់​ដប ទោះ​ជា​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ និងទឹក​ក្ដៅ​ហើយ​ក៏​ដោយ។ ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា មាន​ទារក​ជាច្រើន​កើត​ជំងឺ​ផ្សេង​ៗ​ដោយសារ​តែ​ការ​លាង​សម្អាត​ដប​ទឹក​ដោះ​គោ​នេះ។ លោក​បាន​បន្ថែម​ទៀត ការ​លាង​សម្អាត​មិនមែន​លាង​ឲ្យតែ​រួច​ពី​ដៃ​ដូច​របស់​របរ​មនុស្ស​ធំប្រើប្រាស់​ឡើយ ព្រោះ​កូន​ក្មេង​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ កាលណា​តែ​ដប​មាន​ក្លិន​ជូរ​ផ្អូម ទារក​អាច​នឹង​រាករូស ហើម​ពោះ​ភ្លែត។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ការ​លាង​សម្អាត​ដប​ត្រូវ​លាង​ទាំង​បាត ក​ដប កៀន​ដប​ខាង​ក្រៅ ក្បាល​ដប និង​ក្បាល​ដោះ​កូន​បៅ សុទ្ធតែ​ត្រូវ​ការ​ឧបករណ៍​តូចផ្សេងៗគ្នា ទើបស៊ី​ទៅ​នឹង​ទំហំ អាច​សម្អាត​បាន​ស្អាត​ល្អ និង​មិន​នាំ​បញ្ហា​ដល់​កូន។ កាលណា​លាង​មិន​ស្អាត​ធ្វើឲ្យ​បាក់តេរី ផ្សិត ឬ​វីរុស​ទៅ​បម្លែង និង​បង្ក​ជា​ក្លិន​ជូរ ផ្អូម។ មួយ​វិញ​ទៀត​ការ​ដែល​បំបៅ​រួច ទុក​ដប​ផ្អាប់​ចោល​រាប់​ម៉ោង​មិន​លាង​ភ្លាម​ៗ ជា​ហេតុ​នាំឲ្យ​បាក់តេរី ផ្សិត វីរុស អស់​ទាំង​នោះ​រស់នៅ​បាន​យូរ និង​ធន់​ទៅវិញ ហើយ​ពេល​លាង​គ្មាន​ភាព​ផ្ចិតផ្ចង់ ទើប​បាន​ជា​ដប​មិន​ស្អាត និង​ជា​មូលហេតុ​នាំឲ្យ​កូន​ឈឺ។ លោក​បញ្ជាក់​ទៀត​ថា អាណាព្យាបាល​ភាគច្រើន​និយាយ​ថា​បាន​លាង​សម្អាត​ដប​យ៉ាង​ស្អាត​ហើយ តែ​នៅតែ​ផ្អូម ប៉ុន្តែ​ការពិតលាង​មិន​ស្អាត​ល្អ​គ្រប់​គន្លាក់គន្លើន។ វេជ្ជបណ្ឌិត​ខាងលើ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​លាង​ដុស​ម្ដង​ទៀត ទើប​កូន​គ្មាន​បញ្ហា​ឈឺពោះ រាករូស ហើម​ពោះ​អស់​ទាំង​នោះ ដោយ​អនុវត្តដូច​ខាងក្រោម៖ - ចាក់​ទឹកដោះគោ​ចាស់ចោល ហើយក្រឡុកឲ្យអស់ទឹកដោះគោសិន - ដោះ​ក្បាល​ដោះ​ជ័រ​ចេញ​ពី​គម្រប និង​លាង​ម្ដង​មួយ​ៗ - ប្រើ​សាប៊ូ​លាងសម្រាប់លាងដបទឹកដោះគោ ទើបអាចជម្រះសារធាតុខ្លាញ់​ - ក្រោយ​លាង​សម្អាត​ស្នាម​ប្រឡាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ