backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទើបផ្ដាច់ដោះថ្មីៗ តែកូនមិនព្រមបៅក្បាលដោះជ័រ គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

ទើបផ្ដាច់ដោះថ្មីៗ តែកូនមិនព្រមបៅក្បាលដោះជ័រ គួរធ្វើម៉េច?

ប៉ាម៉ាក់មួយចំនួនអាចជួបឧបសគ្គមួយនៅពេលផ្ដាច់ដោះកូន និងចង់ឲ្យកូនងាកមកបៅទឹកដោះគោម្សៅវិញ នោះគឺកូនមិនព្រមបៅក្បាលដោះជ័រ។ កាលណាយើងចង់ផ្ដាច់ដោះហើយ កូនមិនពេញចិត្តក្បាលដោះជ័រទៀត ច្បាស់ជាយ៉ាប់ដល់ម៉ាក់ៗជាមិនខាន។ បើអ៊ីចឹងយើងគួរដោះស្រាយយ៉ាងម៉េច? តែកុំបារម្ភ! លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ចែករំលែកក្បួនលួងកូនឲ្យបៅក្បាលដោះជ័រដូចខាងក្រោម។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

១. ចាំកូនឃ្លានខ្លាំង

តាមទម្លាប់ ម៉ាក់ៗតែងតែឲ្យកូនបៅដោះរៀងរាល់ ២ ឬ៣ម៉ោងម្តង តែនៅពេលយើងប្ដូរមកឲ្យកូនបៅទឹកដោះគោម្សៅវិញ កូនបែរជាមិនចង់បៅក្បាលដោះជ័រ អ៊ីចឹងចាំបាច់ត្រូវតែពន្យារពេលនៃការបៅឲ្យយូរជាងមុនបន្តិច គឺចាំកូនឃ្លានខ្លាំងចាំឲ្យបៅ។ វិធីនេះល្អបំផុត ព្រោះកាលណាកូនឃ្លានខ្លាំង អាអូនមិនគិតថា ក្បាលដោះពិត ឬសិប្បនិម្មិតទេ ដឹងតែម៉ឹមមិនខាន។

២. ឲ្យអ្នកផ្សេងបំបៅកូន

គ្រប់ពេលអាអូនបៅដោះ គឺមានតែម៉ាក់ៗទេអាចបំបៅកូនបាន ដូច្នេះកូនស្គាល់ម៉ាក់ និងក្បាលដោះម៉ាក់ច្បាស់។ ហេតុនេះ បើចង់ឲ្យកូនបៅក្បាលដោះជ័រ ដែលជារបស់ប្លែក ទាល់តែឲ្យអ្នកដទៃមកបំបៅអាអូនជំនួសម្ដាយទើបបាន។

៣. បញ្ឆោតដោយដោះម៉ាក់

វិធីនេះប្រើសម្រាប់ក្មេងមិនព្រមបៅក្បាលដោះជ័រខ្លាំង ដែលមិនព្រមបោក្បាលដោះផ្សេងក្រៅពីក្បាលដោះរបស់ម៉ាក់ៗ។

ជំហានដំបូងម៉ាក់ៗត្រូវបន្តបំបៅដោះកូនធម្មតា តែដល់ពេលគេគេងជិតលក់ ឬគេងលក់ហើយ ចាំប្តូរពីដោះម៉ាក់ ទៅដបទឹកដោះគោវិញម្តង។

ក្មេងខ្លះពិតជាពិបាកក្នុងការឲ្យបៅក្បាលដោះជ័រមែន ហើយបើវិធីសាស្រ្តខាងលើមិនបានផល ប៉ាម៉ាក់ អាចសាកល្បងដាក់ទឹកដោះគោម្សៅក្នុងពែងឲ្យកូនញ៉ាំបន្តិចម្ដងៗ និងចាំមើលថាកូនចាប់ផ្ដើមលិឍឬអត់។ ពេលឃើញកូនចាប់ផ្ដើមលិឍទឹកដោះគោ ប៉ាម៉ាក់អាចបន្តឲ្យកូនផឹកបន្តិចម្ដងៗ ឬក៏អាចប្រើកូនស្លាបព្រាបញ្ចុកកូនបន្តិចម្ដងៗក៏បាន ទម្រាំកូនទម្លាប់នឹងរស់ជាតិទឹកដោះគោម្សៅ និងព្រមបៅក្បាលដោះជ័រ។

ផ្ដាច់ដោះ

អានបន្ថែម៖

  • ក្រោយអាអូនក្អួត ឬក្អែ ម៉ាក់ប៉ាគួរឲ្យកូនបៅម្ដងទៀត ឬអត់?
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម