backup og meta

ស្គាល់DHA ឥឡូវមកស្គាល់ MFGM មានក្នុងទឹកដោះម្ដាយ និង​ទឹកដោះគោ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2022

ស្គាល់DHA ឥឡូវមកស្គាល់ MFGM មានក្នុងទឹកដោះម្ដាយ និង​ទឹកដោះគោ

ទឹកដោះគោម្សៅបានវិវត្តកាន់តែជឿនលឿនសម្បូរទៅដោយសារធាតុចិញ្ចឹមស្រដៀងនឹងទឹកដោះម្ដាយមានដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត និង DHA ជាដើម។ ម៉ាក់ប៉ាដែលឲ្យកូនបៅទឹកដោះគោម្សៅច្បាស់ជាស្គាល់ DHA ជាសារធាតុជួយដល់ការលូតលាស់ខួរក្បាលក្មេង និងសុខភាពភ្នែកកូន។ ដោយសារតែភាពជឿនលឿន ឥឡូវនេះរូបមន្តថ្មី MFGM ដែល​ធ្លាប់​មាន​តែ ក្នុង​ទឹក​ដោះ​ម្ដាយ ឥឡូវមានក្នុងទឹកដោះគោម្សៅ និង​ជាដៃគូសហការយ៉ាងស្និទ្ធស្នាលក្នុងការលូតលាស់ខួរក្បាលរបស់កូន

អ្វីទៅជា MFGM?

Milk Fat Globule Membrane ឬហៅកាត់ MFGM ជាសមាសធាតុស្មុគស្មាញត្រូវបានរកឃើញនៅគ្រប់ដំណក់នៃទឹកដោះម្ដាយរួមមានលីពីតជីវសាស្ត្រ និងប្រូតេអ៊ីនជាង ១៥០ និងជួយគាំទ្រទៅដល់ការអភិវឌ្ឍន៍ការយល់ដឹងរបស់កូន ជាពិសេស MFGM ជាភ្នាសដែលកើតឡើងដោយធម្មជាតិ ព័ទ្ធជុំវិញស្រទាប់ខ្លាញ់ក្នុងទឹកដោះម្ដាយ។ ការស្រាវជ្រាវបានបង្ហាញថា MFGM ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធ និងមុខងារខួរក្បាល។

កូន​បៅ​ទឹកដោះគោ

MFGM នឹងមានមុខងារអ្វីខ្លះ?

ការសិក្សាថ្មីៗបង្ហាញថា MFGM មានក្នុងទឹកដោះគោម្សៅជួយអភិវឌ្ឍនៃការយល់ដឹងស្រដៀងនឹងទឹកដោះម្ដាយ។ លទ្ធផលនោះក៏បង្ហាញដែរថា MFGM មានឥទ្ធិពលវិជ្ជមានទាំងលើការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ និងប្រឆាំងការឆ្លងមេរោគផងដែរ។ ការបន្ថែមសារធាតុ MFGM ទៅក្នុងទឹកដោះគោម្សៅអាចបង្រួមគម្លាតនៃការយល់ដឹង និងកាត់បន្ថយអត្រាឆ្លងមេរោគដែលអាចបណ្ដាលឲ្យកូនឈឺរវាងក្មេងបៅទឹកដោះម្ដាយ និងក្មេងបៅទឹកដោះគោម្សៅ។ នេះក៏ដោយសារតែក្មេងបៅទឹកដោះម្ដាយទទួលបានអង់ទីករការពារខ្លួនពីជំងឺពីម៉ាក់ៗ ជាហេតុធ្វើឲ្យអាអូនមិនងាយឈឺដូចក្មេងដទៃ។

លើសពីនេះទៅទៀត MFGM ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារក្មេងមានសុខភាពល្អ ព្រោះតែសមត្ថភាពប្រឆាំងមេរោគ និងជួយការពារប្រព័ន្ធភាពស៊ាំ។ ការសិក្សាខ្លះក៏បានឲ្យដឹងថា ក្មេងដែលបៅទឹកដោះគោម្សៅមានផ្ទុកសារធាតុនេះ មិនសូវក្ដៅខ្លួន បើប្រៀបធៀបនឹងក្មេងទូទៅ។

អត្ថបទគួរអាន៖

  • ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ
  • ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ
  • អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ
  • កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ
  • តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម