ពិតណាស់ ប៉ាម៉ាក់ដែលមានកូនតូចប្រហែលជាពិបាកក្នុងការគេងបានស្កប់ស្កល់ណាស់ ពីព្រោះអាអូនមិនទាន់ចេះសម្របខ្លួនក្នុងការគេងនៅពេលយប់បាននៅឡើយ។ ជាទូទៅ កូនតែងតែគេងលក់មួយភ្លែតៗទាំងនៅពេលថ្ងៃ និងពេលយប់ ហើយសូម្បីតែពេលកូនកាន់តែធំទៅៗ ក៏នៅតែពិបាកក្នុងការគេង ដែលជាញឹកញយក្មេងត្រូវការជំនួយពីប៉ាម៉ាក់ដដែល។
មនុស្សពេញវ័យត្រូវការគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?
ជាទូទៅ មនុស្សពេញវ័យត្រូវការគេងរយៈពេល៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ ហើយអាចមានភាពខុសៗគ្នា អាស្រ័យលើបុគ្គលម្នាក់ៗ។
យើងអាចត្រូវការគេងកាន់តែច្រើន ប្រសិនបើ៖
ពិបាកភ្ញាក់នៅពេលព្រឹក ងងុយគេងគ្រប់ពេល មិនអាចផ្តោតអារម្មណ៍បានល្អ ប្រែប្រួលអារម្មណ៍ បាក់ទឹកចិត្ត ឬថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
គន្លឹះជួយឲ្យគេងលក់ស្កប់ស្កល់ និងសម្រាកបានគ្រប់គ្រាន់
ជាធម្មតា ការគេងរបស់ប៉ាម៉ាក់នៅរយៈពេលប៉ុន្មានខែដំបូងដែលអាអូនកើត គឺអាស្រ័យលើកូនទាំងស្រុង ប៉ុន្តែយើងនៅតែអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីជួយឲ្យគេងបានគ្រប់គ្រាន់ ដែលប្រការនេះមានសារៈសំខាន់ទាំងចំពោះប៉ាម៉ាក់ផ្ទាល់ និងទារក។
![ភ្ញាក់ពីគេង](https://cdn.hellokrupet.com/wp-content/uploads/2020/08/M-ថាមពល.jpg)
មុនពេលចូលគេង
- ចូលគេងឲ្យបានទៀងម៉ោង
- បង្កើតទម្លាប់ដែលជួយឲ្យគេងស្កប់ស្កល់ ដូចជាអានសៀវភៅ ស្តាប់ចម្រៀង។ល។
- ជៀសវាងញ៉ាំតែ កាហ្វេ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន សូកូឡា ជក់បារី និងសារធាតុរំញោចផ្សេងទៀតនៅកៀកម៉ោងគេង។
- ជៀសវាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅម៉ោងគេង រួមទាំងទូរទស្សន៍ ទូរស័ព្ទដៃ និងTablets។
ពេលថ្ងៃ
បន្ថែមពីនេះ ប៉ាម៉ាក់ក៏អាចចំណាយពេលផ្ទាល់ខ្លួនខ្លះ ដើម្បីទទួលបានអារម្មណ៍ប្រសើរឡើង។ ការអានសៀវភៅ ដើរជុំវិញផ្ទះ ឬធ្វើសមាធិរយៈពេល៥នាទីក៏អាចជួយឲ្យអារម្មណ៍របស់យើងបានធូរស្រាលផងដែរ នៅពេលដែលយើងគេងមិនគ្រប់គ្រាន់។ ទន្ទឹមនឹងនេះដែរ យើងក៏អាចគេងថ្ងៃ ឬគេងនៅថ្ងៃចុងសប្ដាហ៍បន្ថែម ដើម្បីជំនួសឲ្យពេលដែលគេងមិនបានគ្រប់គ្រាន់។ ជាងនេះទៅទៀត ការបញ្ចេញសកម្មភាពរាងកាយ ឬញ៉ាំអាហារល្អៗ ក៏អាចជួយបង្កើនថាមពលផងដែរ។