– ទឹកដោះដំបូង (Colostrum)៖ សំដៅលើដំណាក់កាលដំបូងនៃទឹកដោះម៉ាក់ៗ មានពណ៌លឿងផលិតនៅអំឡុងពេលមានផ្ទៃពោះ ឬអាចលើស ២-៣ ថ្ងៃក្រោយសម្រាល។ ទឹកដោះដំបូងសម្បូរសារធាតុចិញ្ចឹម និងសារធាតុការពាររាង្គកាយ នាំឲ្យវាត្រូវគេចាត់ទុកជាអាហារល្អបំផុតសម្រាប់បេប៊ីទើបកើត។
ក្នុងទឹកដោះដំបូង មានផ្ទុកប្រូតេអ៊ីនខ្ពស់ វីតាមីនអាចរំលាយជាតិខ្លាញ់ សារធាតុរ៉ែ និងគ្រាប់ឈាមក្រហម (Immunoglobulins)។ Immunoglobulins ជាសារធាតុការពាររាង្គកាយ (អង់ទីក័រ) បានមកពីម៉ាក់ៗ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់បេប៊ី។ ភាពស៊ាំនេះ ការពារបេប៊ីពីបាក់តេរី និងវីរុស។ នៅ ២-៤ ថ្ងៃក្រោយសម្រាល ទឹកដោះដំបូងនឹងក្លាយទៅជាទឹកដោះបន្ទាប់ (Transitional milk)។
– ទឹកដោះបន្ទាប់ (Transitional milk)៖ សំដៅលើការផ្លាស់ប្ដូរពីទឹកដោះដំបូងក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់សម្រាល និងនៅមានយ៉ាងហោចណាស់ ២ សប្ដាហ៍។ វារួមមានឡាក់តូស វីតាមីនរលាយក្នុងទឹកនិង កម្រិតខ្លាញ់ខ្ពស់។ វាក៏មានកាឡូរីខ្ពស់ជាងទឹកដោះដំបូង។
– ទឹកដោះចុងក្រោយ (Mature milk)៖ ទឹកដោះដំណាក់កាលនេះ ចាប់ផ្ដើមមាននៅចុងសប្ដាហ៍ទី ២ ក្រោយសម្រាល មានសភាពរាវ និងសម្បូរទឹកជាងទឹកដោះបន្ទាប់ (Transitional milk)។ ទឹកដោះដំណាក់កាលនេះ មានផ្ទុកជាតិទឹកដល់ ៩០% ជួយឲ្យបេប៊ីរក្សាជាតិទឹកបានល្អឯ ១០% ទៀតគឺជាកាបូនអ៊ីដ្រាត ប្រូតេអ៊ីន និង ជាតិខ្លាញ់ដែលចាំបាច់សម្រាប់ការលូតលាស់។
Mature milk មាន ២ប្រភេទ ហៅជាភាសាបច្ចេកទេស Foremilk និង Hindmilk។ Foremilk កើតឡើងនៅពេលចាប់ផ្ដើមបំបៅ និងមានផ្ទុកវីតាមីន ទឹក រួមទាំងប្រូតេអ៊ីន។ Hindmilk កើតឡើងនៅចុងបញ្ចប់នៃការបំបៅ មានកម្រិតខ្លាញ់ខ្ពស់ អូនៗត្រូវការជាចាំបាច់ដើម្បីឡើងទម្ងន់។ ទឹកដោះទាំងពីរប្រភេទនេះ គឺចាំបាច់ណាស់សម្រាប់បេប៊ី ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕