អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

ពិតណាស់ ក្នុងនាម​ជា​ឪពុកម្តាយ យើង​អាច​នឹង​មាន​ចម្ងល់​ថា តើ​ធ្វើ​ដូចម្តេច ឬ​គួរឲ្យ​កូន​ញ៉ាំ​អាហារូបត្ថម្ភអ្វីខ្លះ​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​​សុខភាពល្អ និង​ឆ្លាតវៃ? ដើម្បី​ឆ្លើយ​តប​ទៅនឹង​ចម្ងល់​ខាង​លើ ប៉ា​ម៉ាក់​​គួរ​តែ​ស្វែង​យល់​ពី​ដំណាក់​កាល​នៃ​ការ​លូត​លាស់​ខួរក្បាល​របស់​កូន​ជា​មុន​សិន​។ បើ​តាម​ការ​សិក្សា​ផ្សេង​ៗ ខួរក្បាល​កុមារ​ មាន​ការ​វិវឌ្ឍដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​៦​ឆ្នាំ​ដំបូង​។ ខួរក្បាល​កុមារ ជា​ធម្ម​តា មាន​ទំហំ៣៦%​នៃ​ខួរក្បាល​មនុស្ស​ធំ ក្នុង​ពេល​កើត និង​បន្ត​លូត​លាស់​រហូត​ដល់៧០%នៃ​ខួរក្បាល​មនុស្ស​ធំ បន្ទាប់​ពី​មាន​អាយុ​១ឆ្នាំ ហើយ​លូតលាស់​បាន​ដល់​ទៅ​៩០%​នៃ​ខួរក្បាល​មនុស្សធំ ពេល​មាន​អាយុ​៦​ឆ្នាំ​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហេតុនេះ ការ​មើល​ថែ​ទាំកូន​​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវក្នុង​ដំណាក់​កាល​នេះ ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​កូន​មាន​សុខភាពល្អ និង​ឆ្លាតវៃ ពិសេស​មាន​ការ​អភិវឌ្ឍខួរក្បាល​បានល្អប្រសើរ​។ ​ ការ​សិក្សា​ជាច្រើនបាន​បង្ហាញ​ថា បើ​ទោះ​បី​កត្តាហ្សេន ពិត​ជា​មាន​ឥទ្ធិ​ពល​មួយផ្នែក​លើ​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ក៏ដោយ ប៉ុន្តែ ការផ្តល់​​អា​ហារូបត្ថម្ភ​ដ៏ត្រឹម​ត្រូវ និង​ការ​អនុ​ញ្ញាត​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​​បាន​ច្រើន តាមរយៈ​ការ​លេង ឬ​ការ​លេង​កីឡា ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏ធំ​ដល់​កុមារ​។ កត្តា​ទាំង​២នេះ ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ឆ្លាត​វៃ ពង្រឹងប្រព័ន្ធ​ការ​ពារ​រាង​កាយ ក៏ដូច​ជា ពង្រឹង​សុខភាព​ជា​ទូទៅ​របស់​កុមារ ហេតុនេះ តើ​ប៉ា​ម៉ាក់​គួរ​ផ្តល់​អាហា​រូបត្ថម្ភ​អ្វីខ្លះ? ដើម្បី​ជួយ​ឲ្យកូន​មាន​សុខភាព​រឹង​មាំ និង​មាន​ការ​អភិវឌ្ឍខួរក្បាល​បាន​ល្អ ប៉ា​ម៉ាក់​ៗ​គួរ​តែ​ផ្តោត​លើ​សកម្មភាព និង​សារ​ធាតុ​​ខាងក្រោម​នេះ នៅពេល​ដែល​កូន​អាច​ញ៉ាំ​អាហាររឹង​បាន ដើម្បី​បន្ថែម​លើ​ទឹក​ដោះ​ម្តាយ ឬ​បន្ទាប់​ពី​​កូន​មាន​អាយុ​២ឆ្នាំ​ឡើង​ ដោយ​អាហារ ឬសារ​ធាតុ​ទាំង​នោះ មាន​ដូច​ជា៖ - DHA […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

វិធីធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់ទារកអាយុ ៦ ខែ (វីដេអូ)

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។ អត្ថបទពាក់ព័ន្ធ: ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ប៉ាម៉ាក់ត្រូវដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​របស់​កូនទៅវិញ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?


អាហារូបត្ថម្ភទារក

អាយុប៉ុន្មាន ទើបក្មេងអាចផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន?

ម៉ាក់ៗ​ដែល​មាន​កូន​តូច ប្រាកដ​​ជា​ចង់​ដឹង​ថា អាយុ​ប៉ុន្មាន​ទើប​ក្មេង​អាច​​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា ក្មេង​ចាប់​ពី​អាយុ ២​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន។ ហេតុអី​យើង​មិន​គួរ​ឲ្យ​កូន​តូច​អាយុ​ក្រោម​២ឆ្នាំ ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់? លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកប្រដាប់​រំលាយ​អាហារ ដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​កូរ៉េ និង​បារាំង​រូប​នេះ ពន្យល់​ថា ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​​របស់​ក្មេង​​ទេ។ ដើម្បី​កូន​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី ម៉ាក់ៗ​គួរ​តែ​បំបៅ​ដោះ​កូន ឬ​ឲ្យ​កូន​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​រូបមន្ត​សម្រាប់​កុមារ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា រឿង​សំខាន់​ក្មេង​ដែល​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ គឺ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ គឺ​មិន​ទាក់​ទង​នឹង​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចីនោះ​ទេ។ នៅ​ពេល​អាយុ​បាន ២ឆ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​អាច​ញ៉ាំ​បាយ​បាន ដូច​មនុស្ស​ធំ ម្លោះហើយ​គេ​អាច​ទទួល​បាន​សារធាតុ​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​រាងកាយ​តាម​រយៈ​អាហារ​ទាំង​នោះ ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ ជា​អាហារ​សម្រន់​បន្ថែម​ប៉ុណ្ណោះ។ គួរអាន៖  រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ បើ​កូន​កើត​ត្រអក​ ​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​? ឬ​បញ្ឈប់​ទាំងពីរ​? ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ កុំថា​មិន​អី […]


អាហារូបត្ថម្ភទារក

ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?

​​រាក​​រូស​បណ្ដាល​មក​ពី​ការ​ឆ្លង​វីរុស ប៉ារាស៊ីត ឬ​បាក់​តេរី​ផ្សេងៗ ដោយសារ​តែ​ការ​ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ខ្វះ​អនាម័យ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​មក​ពី​ការ​ញ៉ាំ​ទឹកដោះគោ​ដែរ។ ហេតុ​អី​បាន​ជា​ក្មេង​ផឹក​ទឹកដោះ​គោ​ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះ​គោ​សោះ បែរ​ជា​ធ្វើ​ឲ្យ​រាករូស​ដែរ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ អះ​អាង​ថា បញ្ហា​នេះ​​បណ្ដាល​មក​ពីក្មេង មាន​ប្រតិកម្ម​ជាមួយ​នឹង​ជាតិ​ឡាក់តូស​ដែល​មាន​ក្នុង​ទឹក​ដោះ​​គោ។ ១- អ្វី​ទៅ​​ជា​ឡាក់​​តូស? ឡាក់​តូស (Lastose) ជា​ប្រភេទ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ។ រាង​កាយ​របស់​មនុស្ស​យើង​មាន​អង់ស៊ីម​មួយ​ដែល​មាន​ឈ្មោះ​ថា Lactase ដើម្បី​បំបែក​ជាតិ​ស្ករ​នោះ រួច​ទាញ​ស្រូប​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​រាង​កាយ​មនុស្ស​មួយ​ចំនួន​មិន​មាន​អង់ស៊ីម Lactase គ្រប់​គ្រាន់​ដើម្បី​រំលាយ​ជាតិ​​ស្ករ​ក្នុង​ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹកដោះ​គោ​នោះ​ទេ ពេល​ញ៉ាំ​ផលិត​ផល​ទាំង​នោះ​ទៅ​ប្រតិកម្ម​​ភ្លាម។ ផលិត​ផល​មាន​ជាតិ​ស្ករ​ឡាក់​តូស មាន​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ ទឹកដោះ​ពពែ ឈីស យ៉ាអួរ ការ៉េម ប័រ និង​ផលិត​ផល​ពី​ទឹកដោះ​គោ។ ២- រោគសញ្ញា​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស បើ​សិន​ជា​រាង​កាយ​ក្មេង​មិន​រំលាយ​អាហារ​ដែល​មាន​ជាតិ​ស្ករឡាក់តូស​ (Lactose intolerant) មានន័យ​ថា​រាងកាយ​គេ​មិន​បាន​បង្កើត​អង់ស៊ីម​ឡាក់តាស ​(Lactase) គ្រប់គ្រាន់​​ចាំបាច់​សម្រាប់​រំលាយ​ស្ករឡាក់តូស។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ក្មេង​ដែល​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស មិន​ដូច​គ្នា​នឹង​អាលែកហ្ស៊ី​ទឹកដោះ​គោ​ទេ នៅ​ពេល​ក្មេង​ផឹក​ទឹក​ដោះ​គោ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះគោ​ទៅ ជាតិ​ឡាក់តូស​មិន​រំលាយ​ក្នុង​ពោះវៀន​តូច​បាន​ទេ វា​ចូល​​ទៅ​ក្នុង​ពោះវៀន​ធំ ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​បាក់​តេរី​ចម្រុះ និង​បាក់តេរី​មួយ​ចំនួន​រីក​ដុះ​ដាល ដោយ​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម។ – […]


អាហារូបត្ថម្ភទារក

នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ

ក្មេង​តូច​ត្រូវ​ការ​ការ​មើល​ថែទាំ​ជា​ចាំ​បាច់ ក្នុង​នោះ​ការ​គិតគូរ​ពី​ចំណី​អាហារ​ក៏​ជារឿងសំខាន់​បំផុតដែរ។ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ Hello គ្រូពេទ្យ​ នឹង​បង្ហាញ​នូវ​ប្រភេទ និង​បរិមាណ​អាហារូបត្ថម្ភ​កុមារ​ទៅ​តាម​អាយុ ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៥ ឆ្នាំ។ អាយុ ០ – ៦ខែ ៖ ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង​នេះ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយតែ​មួយ​មុខ​គត់ គឺ​គ្រប់​គ្រាន់​ហើយ ម៉ាក់ៗ​មិន​ចាំបាច់​ឲ្យ​កូន​ញ៉ាំ​អី​ផ្សេង​នោះ​ទេ សូម្បី​តែ​ទឹក។ ចាប់​ពី​​អាយុ ៦ ខែ ឡើង​ទៅ រហូត​ដល់​អាយុ ២ឆ្នាំ ម៉ាក់ៗ​ត្រូវ​ឲ្យ​អាហារបំប៉ន​បន្ថែម​ទៅ​កូន​ពី​លើ​ទឹកដោះ​ម្តាយ ឬ​ទឹកដោះ​គោ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ដែល​ក្នុង​នោះ​បបរ​ខាប់​គ្រប់​គ្រឿង គឺ​ជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​កុមារ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។ អាយុ ៦ ខែ៖ ឲ្យ​កូន​ញ៉ាំបបរខាប់គ្រប់គ្រឿង ២ដង/ថ្ងៃ ដោយ​ម្តងៗ​ឲ្យ​ញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះ​ម៉ាក់ ឬ​ទឹកដោះគោ។ អាយុ ៧-៨ ខែ៖ ការ​ញ៉ាំ បបរ​ខាប់​គ្រប់​គ្រឿង​កើន​ដល់ ៣ដង/ថ្ងៃ ១ដង​កន្លះ​ចាន​ចង្កឹះ បន្ថែម​ពី​លើ​ការ​ម៉ឹមដោះ។ អាយុ […]


អាហារូបត្ថម្ភទារក

នេះជាហេតុផល កូនយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់!

ប៉ាម៉ាក់​ជាច្រើន ប្រហែល​ជា​ដឹង​ច្បាស់ ឬ​ដឹង​ខ្លះ​ៗ វីតាមីន​ និង​សារធាតុ​រ៉ែ​ល្អ​ខ្លាំង​ចំពោះ​សុខភាព​កូន ប៉ុន្តែ​ភាគ​តិច​ណាស់ ដឹង​ពី​មូលហេតុ​ពិត​ សម្រាប់​ក្មេង ​ត្រូវ​ការ​អាហារ​មាន​វីតាមីន និង​សារធាតុរ៉ែ​ជាចាំបាច់។ បើទោះ​ជា​ដឹង ប៉ាម៉ាក់​ពិបាក​សន្និដ្ឋាន កូនយើង​ទទួល​បាន​វីតាមីន និង​សារធាតុ​រ៉ែ​ចាំ​បាច់​គ្រប់​គ្រាន់ហើយ ឬ​មិន​គ្រប់​គ្រាន់​ដែរ? ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ខ្លះៗ អ្វី​ជា​វីតាមីន និង​សារធាតុ​រ៉ែ? មាន​មុខងារ​អ្វី​ខ្លះ ទើប​សំខាន់​សម្រាប់​ក្មេង​បែប​នេះ។ ១- អ្វី​ជា​វីតាមីន​ និង​សារធាតុ​រ៉ែ? វីតាមីន​ ត្រូវ​គេ​បែង​ចែក​ជា ​២​ប្រភេទ មាន​វីតាមីន​រលាយ​ក្នុង​ទឹក និងវីតាមីន​​រលាយ​ក្នុង​ខ្លាញ់។ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ​មាន​ដូច​ជា​ វីតាមីន ​A D E និង​K ត្រូវ​បាន​រំលាយ​ដោយ​ខ្លាញ់​ និង​រក្សា​ទុក​ក្នុង​រាងកាយ​យើង ឯ​វីតាមីន​រលាយ​ក្នុង​ទឹក មាន​វីតាមីន ​C និង​ B ​ត្រូវ​ការ​វត្តមាន​របស់​ទឹក​ទើប​រលាយ​ និង​ស្រូប​ចូលក្នុង​រាង​កាយ​​បាន​។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ ទើប​រាង​កាយ​យើង​មិន​អាច​ស្តុក​ទុក​នូវ​វីតាមីន​ប្រភេទ​នេះ​បាន ​ហើយ​ត្រូវ​ការ​ញ៉ាំ​ចូលតាម​រយៈ​​ចំណី​អាហារ​ជា​រៀងរាល់​ថ្ងៃ។ សារធាតុ​រ៉ែ​ ជា​សារធាតុ​អសរីរាង្គ​មាន​ក្នុង​ទឹក ​និង​ដី ត្រូវ​បាន​ស្រូប​ចូល​ដោយ​រុក្ខជាតិ ​ឬ​ស៊ី​ដោយ​ពពួក​សត្វ​ ខណៈ​រាងកាយ​យើងម្នាក់ៗ ​ត្រូវ​ការ​សារធាតុ​រ៉ែ​ផ្សេង​ៗ​ពី​គ្នា។ ឧទាហរណ៍ ​រាងកាយ​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ខ្ពស់​ […]


អាហារូបត្ថម្ភទារក

អាមេរិកណែនាំ ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិ

បច្ចុប្បន្ន ទាំង​ទារក និង​ក្មេងតូចៗ ពុំសូវម៉ឹមទឹក​ដោះ​ម្តាយបាន​គ្រប់គ្រាន់​ទេ ដោយសារ​ម៉ាក់ៗ រវល់​នឹង​ការងារ និង​ការរកស៊ី ម្យ៉ាង​ទៀត​មាន​ម្សៅទឹកដោះ​គោ ដែល​អាច​ឆុងឲ្យ​កូនតូច បៅ​ជំនួស​បាន។ ប៉ុន្ដែ​តាម​គោលការណ៍​ណែនាំ​របស់​សមាគម​ជាច្រើន​ នៅ​​អាមេរិក ផ្នែក​កុមារ និង​អាហារូបត្ថម្ភ លើកឡើង​ថា ក្មេងៗ​អាយុ​ក្រោម ៥​ឆ្នាំ គួរចៀសវាង​ផឹក​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ (Plant-based Milk)។ ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ រួមមាន​ប្រភេទ​ទឹកដោះគោ​ផលិត​ចេញ​ពី​ស្រូវ ស្រូវសាឡី ដូង រួមជាមួយ​សារធាតុ​លាយ​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​លើកលែង​ទឹកដោះគោ​ផលិត​ពី​សណ្ដែកសៀង។ សមាគម​គាំពារ​ផ្នែក​សុខភាព​ខាងលើ បញ្ជាក់​ថា ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ ពុំមាន​សារធាតុ​បំប៉ន​សំខាន់ៗ និង​គ្រប់គ្រន់ ដូចជាវីតាមីន D និង​កាល់ស្យូម សម្រាប់​ការ​វិវត្ត​ដំបូង​របស់​ក្មេងតូចៗ​ទេ។ ជាមួយ​គ្នា​នេះ អ្នកជំនាញ ក៏ណែនាំ​កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជ​ផ្អែម ទឹកដោះគោ​មាន​ក្លិន ឬ​ប្រភេទ​ភេសជ្ជៈ​អត់ស្ករ​ជាដើម។ ការ​ប្រកាស​គោលការណ៍​ណែនាំ​នេះ ដោយសារ​រយៈពេល ៥-១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​ប្រើប្រាស់​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ​យ៉ាងច្រើន។ ប៉ាម៉ាក់ៗ​​កាន់​តែ​ច្រើន បាន​ប្រើប្រាស់​ទឹកដោះគោ​ប្រភេទ​នេះ ដោយ​ផ្អែក​លើ​មូលហេតុ​ចម្រុះ​ជាច្រើន ក៏ដូចជា​ការ​យល់​ខុស​ថា ប្រភេទ​ទឹកដោះ​គោ​ផលិត​ពី​ធញ្ញជាតិ ល្អដូច​ទឹកដោះម្ដាយ ឬ​ទឹកដោះ​គោ​ចម្រាញ់​ចេញ​ពី​សត្វគោ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ ទោះយ៉ាងណា​ គោលការណ៍​ណែនាំ​នេះ ក៏​លើកលែង​ដែរ ប្រសិន​បើ​ក្មេងតូចៗ មាន​បញ្ហា​អាលែកហ្ស៊ី​ទឹកដោះគោ […]


អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន

ក្មេង​ត្រូវ​ការ​វីតាមីន​ចាប់​ពី​ពេល​កើត​ភ្លាម​មក​ម្ល៉េះ ដើម្បី​ការ​លូត​លាស់​រាង​កាយ និង​ខួរ​ក្បាល ខណៈ​នៅ​៦ ​ខែ​ដំបូងៗ ទារក​ទទួល​បាន​វីតាមីន​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ​​ដែល​គេ​ម៉ឹម។ បន្ទាប់​ពី ៦ ខែ​ទៅ កុមារ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វីតាមីន​ចម្រុះ​មុខ ដែល​បាន​ពី​ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ការ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង និង​អាហារ​ផ្សេងៗ មាន​ទាំង​ត្រី សាច់ បន្លែ ផ្លែឈើ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា រាងកាយ ភ្នែក ឆ្អឹង ខួរក្បាល​​កូន លូត​លាស់​បាន​ល្អ អាស្រ័យ​ទៅ​ការ​រៀបចំ​អាហារ​បន្ថែម​ឲ្យ​បាន​ត្រឹម​ត្រូវ សម្បូរ​ទៅ​ដោយ​វីតាមីន​ដែរ។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន​ដែល​កូន​ត្រូវ​ការ​ជា​ចាំបាច់។ ១- វីតាមីន A វីតាមីន A ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ជំរុញ​​ជួស​ជុល​ជាលិកា​ឆ្អឹង ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិត​ផល​មួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។ ២- ក្រុម​វីតាមីន B វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និង​វីតាមីន B12 […]


អាហារូបត្ថម្ភទារក

ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន

ទារក​សម្រាល​ភ្លាម ទឹក​ដោះម៉ាក់ៗ គឺ​ល្អ​បំផុត​សម្រាប់ការ​លូតលាស់​ និង​សុខភាព​កូន “Hello គ្រូពេទ្យ” លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​ទាំង​បំបៅ​ដោះ​កូន​យូរបំផុត​តាម​អាច​ធ្វើ​ទៅ​បាន។ ពេល​អូនតូច​ដល់​អាយុ​ពី ៦ខែ​ ឡើង​ទៅ ម៉ាក់ៗ​អាច​ឲ្យ​អាហារ​បន្ថែម​ទៅ​កូន​បាន​ ហើយ​អាហារ​ល្អ​បំផុត គឺ​ផ្លែ​ឈើ យក​មក​កិនឲ្យ​ម៉ត់ មុន​បញ្ចុក​ទៅកូន ខណៈ​អត្ថ​បទ​នេះ នឹង​ប្រាប់គ្នា​យើង​ពី​ផ្លែ​ឈើ​ ១១មុខ សម្បូរ​វីតាមីល្អ​បំផុត​សម្រាប់​សុខភាព​កូន។ ១- ផ្លែ​ប៉ោម ផ្លែ​ប៉ោម​កិនម៉ត់ ​ងាយ​​រំលាយ ហេតុនេះ ត្រូវ​ចាត់​ទុក​​ជា​អាហារ​ល្អ​សម្រាប់ទារក​​តូចៗ ​មិន​ទាន់​មាន​ធ្មេញ។ របប​អាហារ BRAT មាន​ដូច​ជា ចេក បាយ ប៉ោម និង​នំប៉័ង​អាំង ត្រូវ​បាន​ណែនាំ​ដោយ​គ្រូពេទ្យ​ឯក​ទេស​ជំងឺ​កុមារ ឲ្យ​ផ្តល់​ជា​ចំណី​បន្ថែម​សម្រាប់​ទារក​អាយុ​ចាប់​ពី ៦ខែ ដើម្បី​បន្ថយ​អាការៈ​រាករូស​។ Pectin ជា​សារធាតុ​សរសៃ​ មាន​ក្នុង​ផ្លែ​ប៉ោម​ ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្តៀន​លាមកបាន​​ផង​ដែរ។ ២- ផ្លែប៊ឺរ ប៊ឺរ ​ជា​ផ្លែឈើ​​ល្អ​សម្រាប់​សុខភាព ហើយ​រឹត​តែ​ពិសេស​សម្រាប់​ទារក​តូចៗ។ ៣- ផ្លែល្ហុង ផ្លែ​ល្ហុង​មាន​សាច់​ទន់ ងាយ​ក្នុង​លេប ហើយ​ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​បាន​ដែរ។ ល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន​ C និង​បេតា​ការ៉ូទែន។ ល្ហុង​ទម្ងន់​ត្រឹម​តែ ៣អោន ឬ​ ៨៥​ក្រាម ជួយ​​ផ្តល់​វីតាមីន C ​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ទៅ​ហើយ។ ផ្លែ​ល្ហុង ​មាន​សារធាតុ​សរសៃ​ខ្ពស់ ចាំបាច់​សម្រាប់​មុខ​ងារ​ធម្មតា​​របស់​ពោះ​វៀន ពោលបន្ទោបង់​តែ​ម្តង។ ល្ហុង ​ក៏​មាន​អង់ស៊ីម​មួយ​ចំនួន ​ជួយ​ដល់​ការ​រំលាយ​អាហារ​ទៀត​ផង។ ៤- ផ្លែ​សារី សារី ​ជា​ផ្លែ​ឈើ​ ​មាន​សារធាតុ​អាច​នាំ​​ឲ្យមាន​ប្រតិកម្ម​តិច​បំផុត ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​ ដូច​ផ្លែ​ល្ហុង​បាន​ដែរ។ ៥- ផ្លែ​ចេក ចេក​ ជា​ផ្លែ​ឈើ​ដ៏​ល្អ​​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ហើយ​ក៏​ជា​ផ្លែឈើសក្តិ​សម​សម្រាប់​ទារក​តូចៗ​រៀន​ញ៉ាំ​អាហារដំបូង​ៗ​។ ចេញសម្បូរ […]


អាហារូបត្ថម្ភទារក

ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់

ទើប​ក្លាយ​ជាម៉ាក់ៗថ្មីថ្មោង ប្រហែលជា​ឆ្ងល់​ច្រើនហើយ រឿង​កូន​បៅ​គ្រប់ មិន​គ្រប់ ហើយ​គ្មាន​ម៉ាក់ៗណា ចង់​ឲ្យបេប៊ី​ឃ្លាន​ ហើយបៅ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ទេ គ្រាន់​តែ​ថា មិន​អាច​ដឹងថាកូន​បៅ​ទឹក​ដោះ​ប៉ុន្មាន​ទើប​គ្រប់​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ ទោះ​ឲ្យ​ទារក​​បៅ​ដោះ​យូរ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិនទាន់​គ្រប់​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ​និង​បាត់​បង់​សារធាតុ​ចិញ្ចឹម​ទៀត​ផង។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​យក​សញ្ញា​មួយ​ចំនួន​ដែលអាច​បញ្ជាក់ កូន​យើង​ទទួល​ទឹក​ដោះ និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ឲ្យ​គ្នាយើង​បាន​ដឹង។ ១- ទឹក​ដោះម៉ាក់ៗមាន​ក្រោយ​សម្រាល ពេល​ទារក​កើត​មក ​មាន​សារធាតុ​ទឹក​ជា​ច្រើន​ក្នុង​ជាលិកា​ ហើយ​សារធាតុ​រាវ​នោះ​ នឹង​បញ្ចេញ​ចោល​ក្នុង​រយៈ​ពេល ៤៨​ ម៉ោង​ដំបូង ខណៈ​ចន្លោះ​ពេល​នេះ ទឹក​​ដោះ​ម្តាយ​ក៏​ចាប់​ផ្តើម​ផលិត ក៏​ជាពេល​​ល្អ​បំផុត​សម្រាប់​ពោះ​វៀន​ទារក​ ​ទទួល​យក​ទឹក​ដោះ​ដំបូង​ សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​ការពារ។ ទារក​ទាំង​អស់ ​មិន​ដូច​គ្នា​ទេ ខ្លះ​ត្រូវ​ការ​បំបៅ ៨​ ដង/​ថ្ងៃ ខ្លះ​ទៀតអាច​ដល់ ១២​ដង ​ឬ​ច្រើន​ជាង​នេះ​ក៏​មាន។ ២- ការ​បត់​ជើង​ធំ​របស់​ទារក (លាមក) ក្រោយ​ពេល​កើត​ប៉ុន្មានថ្ងៃ បេប៊ី​នឹងចាប់​ផ្តើម​​បត់​ជើង​ធំ ហើយ​​លាមក​មាន​ពណ៌​បៃតង​ចាស់ ដែល​ទទួល​​បាន​ពី​សារធាតុចិញ្ចឹម​​ អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃនៅឡើយ។ បេប៊ី​​បៅ​កាន់​តែ​ច្រើន កាន់​តែ​ឆាប់​បត់​ជើង​ធំ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជាទូទៅ​មុន​ថ្ងៃ​ទី ៤ ក្រោយ​សម្រាល ​យើង​នឹង​ឃើញ​លាមកដែល​ទទួល​បាន​​មក​ពី​ទឹក​ដោះ​ម្តាយ​វិញ ​មាន​សភាព​ប៉ិៗ​ទៅ​រាវ ពណ៌​លឿង​ស្រាល​ ហើយ​ធំ​ក្លិន​តិចៗ។ពេល​ខ្លះ ក៏​អាច​មាន​ពណ៌​ទឹក​ក្រូច ​ឬ​បៃ​តង​ផង​ដែរ ​ដែល​ករណី​នេះ ​មិន​បញ្ជាក់​ថា​កូនយើងមាន​បញ្ហា​សុខភាព​នោះ​ដែរ។ តាម​ដាន​ចំនួន​ដង ​និង​បរិមាណ​លាមក គឺ​ដូច​ទៅ​នឹង​ការ​​តាម​ដាន​សុខ​ភាព​កូន​មួយ​បែប​ដែរ​ ហើយ​ជាវិធីល្អ​ក្នុង​ចំនោម​វិធី​​ជា​ច្រើន​ទៀត។ ពេលបបេប៊ី ​មាន​លាមក​ពណ៌​ត្នោត ​អាច​ជា​សញ្ញា​មួយបញ្ជាក់​ថា ​កូនយើង​បៅទឹក​ដោះ​​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ បទពិសោធម៉ាក់ៗជួបការលំបាក […]


អាហារូបត្ថម្ភទារក

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។ ខាង​ក្រោម​នេះ​ជា​បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ម៉ាក់ៗ​ត្រូវ​បញ្ចុក​កូន​ចាប់​ពី​អាយុ ៦ ខែ ដល់ ១ ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ។ អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។ អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ