អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ជាធម្មតា កុមារ តែង​តែ​ប៉ះ​ពាល់នឹង​ពពួកមេរោគជាច្រើន ដែល​តម្រូវ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ​របស់​ពួកគេ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ទប់​ទល់​នឹង​មេរោគ និង​ជំងឺឆ្លង​ផ្សេង​ៗ​។ ការ​មាន​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ មិន​ត្រឹម​តែ​​ជួយ​ឲ្យ​កូន​តូច​របស់​អ្នក អាចទប់ទល់នឹង​ជំ​ងឺ​ទូទៅ​ជាច្រើន​ដែល​តែង​តែ​កើត​លើ​កុមារ ដូច​ជា ផ្តា​សាយ បញ្ហា​រាករូស និង​ការ​បង្ករោគត្រង់ត្រចៀក ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ និង​លូត​លាស់​តាម​ស្តង់​ដារ ផងដែរ​។ ហេតុនេះ តើ​កត្តាអ្វីខ្លះ​ដែល​ជួយ​​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​កុមារ និង​ជួយ​ឲ្យ​កុមារលូត​លាស់​បានល្អ? បើ​ទោះ​បី​កត្តាហ្សេន ចូលរួម​មួយ​ផ្នែក​ក៏​ដោយ ប៉ុន្តែ អាហារូបត្ថម្ភ ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​ឲ្យ​កុមារ​មាន​ការលូត​លាស់​បានល្អ​ និង​អភិវឌ្ឍខួរក្បាល​បាន​ពេញ​លេញ បន្ទាប់​ពី​ទឹក​ដោះម្តាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ? ដើម្បី​ជួយ​ឲ្យ​កូន​មាន​សុខ​ភាពល្អ មាន​ការ​លូតលាស់​តាម​ស្តង់ដារ ពិសេស​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ អាច​ទប់​ទល់​នឹង​ជំ​ងឺ​បាន ប៉ា​ម៉ាក់ គួរបញ្ចូលសារធាតុ​សំខាន់​ៗ​មួយ​ចំនួន​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេល​កូន​អាច​ញ៉ាំ​អាហារ​រឹង​មាំ ដោយ​សារ​ធាតុ​ទាំង​នោះ​មាន​ដូច​ជា Prebiotic, Probiotic, DHA និង Ara, Taurine និង Choline​។ [embed-health-tool-vaccination-tool] តើ Prebiotic និង Probiotic ជាអ្វី? Probiotics […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? គួរញ៉ាំកម្រិត​ណាល្អ?​

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ដឹង​ហើយ​ថា​ទឹក​ដោះ​គោ​ស្រស់​បាន​ដើរ​តួរ​នាទី​សំខាន់​ប៉ុនណា​​ក្នុង​ការ​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ក្មេង គិត​តាំង​ពីអាយុ​មួយ​ឆ្នាំ​ដល់​វ័យ​ជំទង់។ ទឹក​ដោះ​គោ​ស្រស់​ផ្ដល់​ឲ្យ​ក្មេង​នូវ​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​ក្មេង​ត្រូវ​ការ​ដើម្បី​ការ​លូត​លាស់​ទាំង​រាង​កាយ និង​ខួរ​ក្បាល​។ ប្រភេទ​នៃទឹក​ដោះ ​គ្នា​យើ​ងមួយ​ចំនួន​ពេល​ឮ​និយាយ​ពី​ពាក្យ​ថាទឹក​ដោះ (Milk) គឺ​តែងគិតដល់​ទឹកដោះ​គោ​មុន​គេ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភេសជ្ជៈ​ជាច្រើ​ន​ប្រភេទ​បាន​ប្រើ​ពាក្យ​ទឹក​ដោះ​នេះ​ដូច​គ្នា ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​អស្ចារ្យ​ផ្សេងៗ​គ្នា​ដែរ។ សព្វ​ថ្ងៃនេះ​ក្រៅពី​ទឹក​ដោះ​គោ​ស្រស់ យើង​នៅ​ឃើញ​មាន​ផលិត​ផល​​ទឹក​ដោះ​ធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង​ oat (Oat Milk) ជាដើម និង​មាន​ទឹក​ដោះ​ពពែ​ទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ​តើ​ក្មេងៗ​គួរ​ផឹក​ទឹក​ដោះ​គោស្រស់​​កម្រិត​ប៉ុន្មាន​ទើប​ល្អ? ជា​ធម្មតា​កូន​ក្មេង​នឹង​អាច​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះគោ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​បន្ទាប់​ពី​ពួកគេ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ បើ​ក្មេង​ទាំងនោះមិន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​នោះ​ទេ។ ចំណុច​មួយ​គ្នា​យើង​គួរ​ដឹង​ដែរ​ថា​បើ​កូន​យើង​​នៅ​បៅដោះ​ម្ដាយ​ ឬម្សៅទឹក​ដោះគោនៅ​ឡើយ​ មិន​ទាន់​ចាំ​បាច់​ត្រូវ​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​នោះ​ទេ តែ​កូន​យើង​ត្រូវការ​វីតាមីន​ D បន្ថែម​បើ​កូន​កំពុង​បៅ​ដោះ ឬ​មិន​បាន​ទទួល​វីតាមីន D ពី​ប្រភព​ផ្សេង​ទៀត។ បើ​តាម​សមាគម​ជំងឺ​កុមារ​សហរដ្ឋអាមេរិក(American Academy of Pediatrics) បាន​ណែនាំ​ថា​ក្មេង​មាន​អាយុ​ពី​១ ទៅ​២​ឆ្នាំ គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់២​ពែង​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​មានអាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​៣ពែង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ករណី​កូន​របស់​យើង​មិន​ផឹក​ទឹក​ដោះគោ​ទេ យើង​អាច​ជំនួស​បាន​ដោយ​​អាហារ​ផ្សេង​ទៀត​ដូច​ជា​យ៉ាអួរ ឈីស ឬ​ក៏​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ក៏​ត្រូវ​ដឹង​ដែរ​ថា​មិន​មែន​គ្រប់​យ៉ាអួរ ឬ​ឈីស​សុទ្ធតែ​មាន​បន្ថែម​វីតាមីន […]


អាហារូបត្ថម្ភទារក

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត ប៉ុន្តែ​អាច​នឹង​មើល​រំលង​ជាតិ​កាល់ស្យូម។ ការ​មើល​រំលង​កាល់ស្យូម ​គឺជា​កំហុស​មួយ​ព្រោះ​កាល់ស្យូម​ជា​ជាតិរ៉ែ​សំខាន់​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​រឹងមាំ។ កម្រិត​ត្រូវការ​នៃ​កាល់ស្យូម​របស់​ក្មេង​គឺ​ផ្អែក​ទៅ​លើ​អាយុ​របស់​ពួកគេ។ សមាគម​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​៖ ក្មេង​អាយុ ១-៣ឆ្នាំ ត្រូវ​ការ ​៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៤-៨ឆ្នាំ ត្រូវ​ការ​ ១ ០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៩-១៨ឆ្នាំ ត្រូវ​ការ​ ១ ៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ យ៉ាងណាមិញ ក្មេង​វ័យ​ជំទង់​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​តិច​ជាង​កម្រិត​ត្រូវការ​ដែល​បាន​ណែនាំ​។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន។ ទឹកដោះគោ​គឺជា​អាហារ​មួយ​ដែល​សម្បូរ​កាល់ស្យូម ប៉ុន្តែ​អាហារ​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​កាល់ស្យូម​ច្រើន​ដែរ។ អាហារ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​កាល់ស្យូម​ មាន​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប ឈីស ទឹកដោះគោ​ស្រស់ ស្ពៃ​ពួយឡេង ផ្លែក្រូច ដំឡូងជ្វា ផ្កាខាត់ណាខៀវ បន្លែ​ស្លឹក​បៃតង តៅហ៊ូ ពពួក​សណ្ដែក ត្រីសាឌីន ត្រី​សាល់ម៉ុន ទឹក​ក្រូច​ស្រស់ និង​ទឹកសណ្ដែក។ ក្រៅ​ពី​អាហារ​ខាងលើ ម៉ាក់ប៉ា​អាច​ជ្រើសរើស​អាហារ​ដែល​គេ​បន្ថែម​កាល់ស្យូម​បាន​ដោយ​អាន​ស្លាក​សញ្ញា​របស់​ផលិតផល ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កូន​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់។


អាហារូបត្ថម្ភទារក

ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

ប៉ា​ម៉ាក់​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​រីក​ធំ​ធាត់​ឲ្យ​បាន​លឿន និង​មាន​សុខភាព​ល្អ ហេតុ​នេះ​ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួនយល់​ខុស​ហើយ​ចេះ​តែ​ឲ្យ​អា​អូន​ក្រោម ៤-៦ ខែ ញ៉ាំ​អាហារ​បំប៉ន​ផ្ដេសផ្ដាស។ ការ​ផ្ដល់​អាហារូបត្ថម្ភ​ចាំ​បាច់​សម្រាប់​អា​អូន​ពិត​មែន តែ​​បើ​ឆាប់​ឲ្យ​កូន​ញ៉ាំ​លឿនពេក​ក៏​វា​មិន​ល្អ​ចំពោះ​កូន​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ចំណី​អាហារ​បន្ថែម​ឲ្យ​កូន​លឿន​ពេក (អាយុ​ក្រោម ៤-៦ ខែ) អា​អូន​ប្រាកដ​ជា​អាច​ជួប​បញ្ហា​មួយ​ចំនួន​​ដូចជា៖ ទី​១. ស្លាក់៖ កាល​ណា​អាហារ​ស្លាក់ចូល​ទៅ​ក្នុង​បំពង់​ខ្យល់​​កូន វា​អាច​ប៉ះពាល់​ដល់​ជីវិត​អា​អូន​បាន។ ទី២. បៅ​ដោះ​ម្ដាយ​តិច៖ ចំពោះ​ក្មេង​ដែល​បៅ​ដោះ​ម៉ាក់ អាច​កាត់​បន្ថយ​ការ​បៅ ព្រោះ​អា​អូន​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​ឆ្អែត។ កាល​ណា​អាអូន​បៅ​ដោះ​បាន​តិច ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ក៏​ត្រូវ​កាត់​បន្ថយ​ដូច​គ្នា។ ទី៣. ប្រតិកម្ម​នឹង​អាហារ៖ អា​អូន​តូច​ៗ​អាយុ​ក្រោម ៤-៦ ខែ ងាយ​នឹង​ប្រតិកម្ម​ជាមួយ​នឹង​អាហារ​ផ្សេង​ដោយ​សារ​សរីរាង្គ​របស់​អា​អូន​នៅ​មិន​ទាន់​លូតលាស់​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។ ទី៤. ងាយ​ឈឺ៖ បើ​ឆាប់​ផ្ដល់​ចំណី​អាហារ​ឲ្យ​កូន​លឿន​ពេក អា​អូន​អាច​ឆ្លង​មេរោគ​ក្លាយ​ជា​ឈឺ​ដូចជា ​ក្ដៅ​ខ្លួន រាក​រូស​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថា ប្រសិន​បើ​ម៉ាក់​ប៉ា​ចង់​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ យើង​ត្រូវ​សង្កេត​មើល​លក្ខណៈ​សម្បត្តិ​របស់​កូន​ជា​មុន​សិន​រួម​មាន៖ - ចន្លោះ​វ័យ​ ៦ ​ខែ (អាច​ពី ៤-៦ ខែ) - រាង​កាយ​រឹង (ក អាច​អង្គុយ​បាន...) - ចង់​ញ៉ាំ​អាហារ​ផ្សេង (ឧ.ពេល​ឃើញ​ចាស់ៗ​ញ៉ាំ​អី​មួយ អា​អូន​ដូច​ចង់​ញ៉ាំ​ដែរ ហារ​ទឹក​មាត់។ល។) - […]


អាហារូបត្ថម្ភទារក

ទាំងនេះជា​អាហារសម្បូរជាតិ​ហ្វូឡាត ល្អ​សម្រាប់ការលូតលាស់របស់ក្មេងៗ

ហ្វូឡាត​គឺជា​វីតាមីន​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង​ព្រោះ​នៅ​ពេល​ទទួល​បាន​វីតាមីន​នេះ​ទាប​អាច​បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​ខែ និង​ពិការភាព​នៃ​ទារក។ ពិការភាព​នៃ​ទារក​កើត​មាន​ទៅ​លើ​ខួរក្បាល ឬ​ឆ្អឹងខ្នង​របស់​ទារក។ ហ្វូឡាត​គឺ​សំខាន់​សម្រាប់​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ និង​អំឡុង​ពេល​ចាប់ផ្ដើម​នៃ​ការ​ពពោះ​ ហើយ​នៅ​ពេល​ទារក​កើត​មក​ហើយ​ក៏​នៅ​តែ​បន្ត​ត្រូវការ​ហ្វូឡាត​​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ទារក​អាច​នឹង​មិន​លូតលាស់​បាន​ល្អ ឬ​យឺត។ ហ្វូឡាត​ គឺជា​វីតាមីន B មួយប្រភេទ​ដែល​​មាន​តួនាទី​សំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​ក្មេង​​ដូច​វីតាមីន B1 (Thiamine) វីតាមីន B7 (Niacin) និង​វីតាមីន B12 ដែរ ​។ ក្មេង​ដែល​មិន​ទទួល​បាន​ហ្វូឡាត​គ្រប់គ្រាន់​អាច​វិវត្ត​ជំងឺ​ស្លេកស្លាំង រាករូស ស្រក​ទម្ងន់ ខ្សោយ និង​ឆេវឆាវ​។ តាម​គោលការណ៍​ណែនាំ​ទៅ​លើ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​នៃ​ហ្វូឡាត​គឺ​បែងចែក​ទៅ​តាម​អាយុ។ ទារក​ក្រោម ​៦ ខែ ត្រូវ​ទទួល​​ ៦៥ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ (ដែល​ពួកគេ​ទទួល​បាន​ពី​ទឹកដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះគោ) ទារក​ពី​ ៦-១២ ខែ ត្រូវ​ទទួល​បាន ៨០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ​១-៣ ​ឆ្នាំ ត្រូវ​ទទួល​បាន ១៥០​ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ៤-៨ ឆ្នាំ ត្រូវ​ទទួល​បាន ២០០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ៩-១៣ […]


អាហារូបត្ថម្ភទារក

កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ

ដើម្បី​លូត​លាស់​បាន​ល្អ អាអូន​តូចៗ​ទាម​ទារ​ឲ្យ​មាន​ការ​ចិញ្ចឹម​បីបាច់​ល្អ​ដូច​គ្នា។ ចំពោះ​ទារក​ចាស់​ខែ ដូច​៥-៦ខែ មិន​អាច​នៅ​តែ​បៅ​ដោះ​ម្ដាយ​តែ​មួយ​មុខ​ទៀត​ទេ ត្បិត​ទឹក​ដោះ​ម្ដាយ​សារធាតុ​ចិញ្ចឹម​ច្រើន ប៉ុន្តែ​មិន​អាច​ផ្គត់ផ្គង់​ដល់​អា​អូន​ឲ្យ​លូតលាស់​ធំ​ទៅៗ បាន​គ្រប់​គ្រាន់​ទេ និងអាចឲ្យអាអូនជួបបញ្ហាផ្សេងៗផងដែរ។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​ដែល​មាន​អាយុ​៦​ខែ​ឡើង​ទៅ ហើយ​ម៉ាក់​ប៉ា​នៅ​មិន​ទាន់​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​កូន វា​អាច​ផ្ដល់​ផល​ប៉ះ​ពាល់​ច្រើន​ដល់​អា​អូន​បាន​ដូច​ជា៖ - ទម្ងន់ - ខ្វះ​នូវ​អាហារូបត្ថម្ភ - ពិបាក​ធ្វើ​ចលនា​មាត់។ល។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ ពន្យល់​ថា កាល​ណា​ម៉ាក់​ប៉ា​ផ្ដល់់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​យឺត​ពេក វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​ចលនា​មាត់​របស់​អា​អូន​ដូច ការ​ទំពា ការ​និយាយ​បញ្ចេញ​សំឡេង។ ក្នុង​ករណី​ដែល​កូន​មិន​ញ៉ាំ​អាហារូបត្ថម្ភ​ផ្សេងៗ ដូច​នេះ​កូន​យើង​ចេះ​តែ​បឺត​ជញ្ជក់ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ​។ មួយ​វិញ​ទៀត កាល​ណា​ម៉ាក់​ប៉ា យូរ​នឹង​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​មួយ​ទៀត​គឺ ខ្លាច​នូវ​អ្វី​ដែល​ថ្មី។ នេះ​មាន​ន័យ​ថា ពេល​ដែល​ម៉ាក់​ប៉ា​ឲ្យ​អាហារ​ថ្មី​ប្លែកៗ ទៅ​ឲ្យ​អា​អូន​ញ៉ាំ កូន​អាច​មិន​ព្រម​ញ៉ាំ ងៀក​មុខ​ចេញ ឬ​យំ​ជាដើម ព្រោះ​វា​ជា​របស់​ថ្មី កូន​មិន​ដែល​ស្គាល់​ពី​មុន វា​ប្រៀប​បាន​ដូច​ជា​ជួប​មនុស្ស​ប្លែក​មុខ​ដែរ។ ជួន​កាល បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​អា​អូន​ក្លាយ​ក្មេង​រើស​អាហារ​បាន​ផង​ដែរ។ លោក​ស្រី​បញ្ជាក់​បន្ថែម​ថា នេះ​មិន​មែន​មាន​ន័យ​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​ញ៉ាំ​លឿន​ពេក​ដែរ​ (ក្រោមអាយុ៦ខែ) ព្រោះ​សរីរាង្គ​គ្រឿង​ក្នុង​របស់​អា​អូន​នៅ​ខ្ចី វា​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​អា​អូន​ដែរ​ដូច​ជា ប្រតិកម្ម​ជាមួយ​ចំណី​អាហារ ងាយ​ឈឺ ងាយ​ឆ្លង​មេរោគ​។ល។


អាហារូបត្ថម្ភទារក

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

សម្រាប់​ទារក ទឹក​ដោះ​ម្ដាយ​គឺ​ជា​ឱសថ​ទិព្វដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​ជួយ​ដល់​ការ​លូតលាស់ ក៏​ដូច​ជា​ការពារ​ទារក​ពី​ជំងឺ​បាន​ច្រើន​មុខ​ទៀត។ ប៉ុន្តែដល់​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅៗ ការ​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​ក៏​មិន​ទាន់​ឲ្យ​ទារក​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់​ដែរ ដូច​ជាតិ​ដែក​ជាដើម។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា អា​អូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​សុទ្ធ ហើយ​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែម​បាន​ច្រើន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ច្រើន ដោយសារ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មិន​សូវ​សម្បូរ​ជាតិ​ដែក។ នៅ​ពេល​ទារក​មាន​អាយុ​ចាប់​ពី​៦ ​ខែ​ឡើង ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជាតិ​ដែក​ដល់​កូន តាមរយៈបបរខាប់គ្រប់គ្រឿង។ - បន្លែបៃតងចាស់ - ​សាច់​ក្រហម ស៊ុត -​ ពពួក​គ្រាប់​ធញ្ញជាតិ - សណ្ដែក​សៀង - តៅហ៊ូ។ លោក​ស្រី​បន្ត​ថា ចាប់​ពី​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ៤​ខែ ទារក​មាន​ជាតិ​ដែក​ស្ដុក​ក្នុង​ខ្លួន​ច្រើន​ដែល​ជាតិ​ដែក​ទាំង​នោះ​ទទួល​បាន​ពី​ម្ដាយ​ពេល​នៅ​ក្នុង​ផ្ទៃ។ លើស​ពី​នេះ ព្រោះ​តែ​នៅ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​មិន​សូវ​សម្បូរ​ជាតិដែក ទើប​ពេទ្យ​ណែនាំ​ឲ្យ​ទារក​ដែល​បៅ​ទឹក​ដោះ​ម៉ាក់​សុទ្ធ​ទទួល​ជាតិ​ដែក​បន្ថែម​ចំនួន​ ១មិល្លីក្រាម/​គីឡូ​ នៃ​ទម្ងន់​របស់​អា​អូន​ ចាប់​ពី​អាយុ​៤​ខែ​ឡើង​ទៅ។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បញ្ជាក់​បន្ថែម​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារូបត្ថម្ភ​របស់​កូនៗ ហើយ​បើ​កូន​រើស​ចំណី និង​បៅ​តែ​ទឹក​ដោះ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ភាព​ស្លេក​ស្លាំង និង​សញ្ញា​រួម​ផ្សំ​ខ្លះៗ​ដូច បែក​ញើស​ស្អិត អត់កម្លាំង ដង្ហើម​ខ្លីៗ (រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក) ឬ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។


អាហារូបត្ថម្ភទារក

កូនក្មេង អាចឲ្យញ៉ាំថ្នាំវីតាមីនបានទេ?

រាង​កាយ​យើង​ត្រូវ​ការ​វីតាមីន​ចម្រុះ​មុខ ទើប​អាច​ដំណើរ​ការ និង​លូត​លាស់​ទៅ​បាន។ វីតាមីន​ទាំង​នោះ​យើង​បាន​មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ និង​ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ជំនួស ឬ​បន្ថែម ចុះចំពោះ​ក្មេង​តូចៗ អាច​ឲ្យ​ញ៉ាំ​ថ្នាំ​វីតាមីន​បាន​អត់? ថ្នាំ​វីតាមីន​ចម្រុះ ឬ Multivitamins មិន​​គួរ​ផ្តល់ឲ្យ​ក្មេង​ដែល​មាន​សុខភាព​ល្អ និង​លូត​លាស់​ធម្មតា​នោះ​ទេ នេះជាការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​វេជ្ជបណ្ឌិត​ថា ទឹកដោះ​ម្តាយ និង​អាហារ​ដែល​កូន​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​បបរ បាយ ត្រី សាច់ ស៊ុត បន្លែ ផ្លែ​ឈើ​គ្រប់​មុខ និង​ចំណី​ចំណុក​ផ្សេង​ទៀត គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន​ចម្រុះ ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ ត្រូវ​ប៉ូវ​ថ្នាំ​វីតាមីន​បន្ថែម​ទេ។ ម្យ៉ាង​វិញ​ទៀត​ថ្នាំ​វីតាមីន​មិន​អាច​ការពារ​កូន​យើង​ពី​ជំងឺ​ផ្សេងៗ ឬ​ធំ​ធាត់​លឿន ដូច​ជា​ញ៉ាំ​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ក្មេង​ប្រើ​ថ្នាំ​វីតាមីន​ទាល់​តែ​មាន​បញ្ហា​អី​មួយ។ លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាចឲ្យ​កូន​ញ៉ាំ​ថ្នាំ​វីតាមីន៖ - កូន​លូត​លាស់​មិន​បាន​ល្អ ឬ​លូត​លាស់​យឺត​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា - មាន​ជំងឺ​រាំរ៉ៃ ឬ​អាលែកហ្ស៊ី​ជាមួយ​អាហារ - មិន​ចង់​ម៉ឹម ឬ​ញ៉ាំ​អាហារ។ ទោះ​បី​យ៉ាង​លោក​វេជ្ជ​បណ្ឌិត​ថា មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ប្រភេទ​ថ្នាំ​វីតាមីន​ណា​មួយ យើង​ចាំ​បាច់​ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។


អាហារូបត្ថម្ភទារក

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

ក្មេង​អាយុ​ចាប់​ពី​១-៤​ឆ្នាំ​ត្រូវការ​កាល់ស្យូម វីតាមីន D និង​ជាតិ​ខ្លាញ់​ដើម្បី​លូតលាស់​ខាង​​ខួរក្បាល ឆ្អឹង សាច់ដុំ សរីរាង្គ និង​ស្បែក។ ជាតិខ្លាញ់​គឺ​ជួយ​រាងកាយឲ្យ​មាន​ដំណើរការ​វីតាមីន D ចំណែកឯ​វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម។ សម្រាប់​ក្មេង​ភាគច្រើន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​តាម​រយៈ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ។ ចុះ​សម្រាប់​ក្មេង​ដែល​អាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​គ្រប់គ្រាន់?​ ១. អាហារ​សម្បូរ​កាល់ស្យូម​ដែល​មិន​មែន​ជា​ទឹកដោះគោ កាល់ស្យូម​មាន​នៅ​ក្នុង​អាហារ​ផ្សេងទៀត​ជា​ច្រើន​ដែល​មិន​មាន​ជា​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ក្មេង​ត្រូវការ​កាល់ស្យូម​ប្រហែល ៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​សម្បូរ​កាល់ស្យូម​មាន​ដូចជា តៅហ៊ូ ត្រីសាល់ម៉ុន បន្លែ​ស្លឹក​បៃតង គ្រាប់​សណ្ដែក ផ្កាខាត់ណា​ខៀវ ផ្លែល្ហុង និង​ទឹកសណ្ដែក​បន្ថែម​កាល់ស្យូម (Calcium-fortified soy milk)។ ម៉្យាងទៀត វីតាមីន C អាច​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម​ដែរ ដូចនេះ​ម៉ាក់ប៉ា​អាច​បន្ថែម​អាហារ​សម្បូរ​វីតាមីន C និង​អាហារ​សម្បូរ​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន។​   ២. អាហារ​សម្បូរ​វីតាមីន D ​ដែល​មិន​មែន​ជា​ទឹកដោះគោ ​ក្មេង​ត្រូវ​ផឹក​ទឹកដោះគោ​ ៦កែវ​ដើម្បី​ទទួល​បាន​នូវ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​កង្វះ​ជាតិ​ដែក និង​ជំងឺ​ធាត់។ ហេតុនេះ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ទទួល​បាន​វីតាមីន D ពី​អាហារ​ផ្សេងៗ​ដូចជា​ត្រីសាល់ម៉ុន ត្រីធូណា ត្រីអណ្ដែង បង្គា ស៊ុត សណ្ដែកសៀង និងបាយ។ […]


អាហារូបត្ថម្ភទារក

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ទាល់​តែ​ទារក​អាយុ​បាន ៦ខែ ទើប​យើង​អាច​ផ្តល់​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ​ឲ្យ​កូន​បាន។ ទោះ​យ៉ាង​ណា​មាន​ម៉ាក់ៗ​មួយ​ចំនួន​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​នៅ​មុន​អាយុ ៦ខែ ដែល​បញ្ហា​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​អះអាង​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​យល់​ខុស​របស់​ឪពុក​ម្តាយ។ លោក​ជំទាវ​បន្ថែម​ថា តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទឹក ដោះ ម្តាយ​មាន​គុណ​ប្រយោជន៍​ល្អ រហូត​ដល់ ៦ខែ មាន​ន័យ​ថា គ្រប់​សារជាតិ​ចិញ្ចឹម គ្រប់​បរិមាណ​ដែល​ទារក​ត្រូវ​ការ មិន​ចាំបាច់​ថែម​ថយ​អាហារ ឬ​ទឹកដោះ ក្នុង​អំឡុង៦​ខែ​ដំបូង​នៃ​ជីវិត គឺ​ឲ្យ​កូន​បៅ​តែ​ទឹកដោះ​ម្តាយ​គ្រប់​គ្រាន់​ហើយ។ លោក​ជំទាវ​ថា បើ​សិន​ម៉ាក់​ប៉ា​ផ្តល់​អាហារ​ផ្សេងៗ​ឲ្យ​កូន​មុន​ពេល​អាយុ៦ខែ អាច​ឲ្យ​នៅ​ពេល​កូន​អាយុ ៣ ឬ៤ខែ ទី១ ធ្វើ​ឲ្យ​ការ​ផលិត​ទឹកដោះ​កាន់​តែ​ថយ កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ ទី២ អាហារ​ដែល​ផ្តល់​កូន អាច​អត់​មាន​គុណភាព អត់​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ទារក​ប្រឈម​ទៅ​នឹង​កង្វះ​អាហារូបត្ថម្ភ ឬ​អាហារ​មិន​ស្អាត មិន​ល្អ​ទៀត អាច​ឲ្យ​កូន​ប្រឈម​ទៅ​នឹង​ជំងឺ​រាករូស និង​ជំងឺ​មួយ​ចំនួន​ទៀត។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ម្តាយ​ផ្តល់​អាហារ​កូន​ឲ្យ​យឺត​ពេក មាន​ន័យ​ថា កូន​អាយុ​៦ខែ​ហើយ នៅ​តែ​មិន​ទាន់​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ "ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ជួប​ម្តាយៗ […]


អាហារូបត្ថម្ភទារក

មូលហេតុពេទ្យហាមបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​ត្រូវ​ឲ្យ​ម៉ាក់​បង់​អំបិល ស្ករ ទឹកត្រី ទៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង​នោះ​ទេ តែ​ត្រូវ​បង់​ប្រេង​ឆា ឬ​ប្រេង​អូលីវ​បន្តិច។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​លួច​បង់​អំបិល​បន្តិច​ចូល​ទៅ​បបរ​កូន ដោយ​បារម្ភ​បើ​មិន​ដាក់​អំបិល ឬ​ស្ករ បបរ​សាប​សឹង កូន​ញ៉ាំ​ទៅ​គ្មាន​រសជាតិ​អី​ទេ។ ទម្លាប់​ធ្វើ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះ​អាង​ថា មិន​ល្អ​នោះ​ទេ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភ​រូប​នេះ​បាន​ពន្យល់​ថា ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្តាត​ក្មេង​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ថា បបរ​សាប​អ៊ីចឹង កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។ “ជា​គោលការណ៍​យើង​អត់​ចង់​ឲ្យ​ទារក ឬ​កុមារ​តូចៗ ញ៉ាំ​អ្វី​ដែល​ប្រៃ ឬ​ផ្អែម​ពេល​នោះ​ទេ ជួនកាល​មាត់​យើង យើង​ធ្លាប់​ញ៉ាំ​ប្រៃ ផ្អែម យើង​អត់​ដឹង​ថា កម្រិត​ហ្នឹង​ប្រៃ​ផ្អែម​ប៉ុន​ណា​ទេ។ អ៊ីចឹង​ហើយ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល យើង​អត់​ឲ្យ​ដាក់​អំបិល​ទេ អត់​ចាំ​បាច់​ដាក់​តែម្តង”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ ចំពោះបញ្ហានេះដែរ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ