ប៉ាម៉ាក់ដឹងអត់ អូនៗទើបកើតអាចស្ដាប់ឮនៅពេលណា?
ម៉ាក់ៗប្រហែលជាងឿងឆ្ងល់ថា តើពេលណាទើបអាអូនតូចអាចស្ដាប់ឮ ក៏ដូចជាមានប្រតិកម្មទៅនឹងសំឡេងរបស់យើង។ តាមពិត ទារកតូចៗគឺចូលចិត្តស្ដាប់សំឡេងខ្លាំងណាស់ ពីព្រោះអូនៗអាចចាប់សំឡេងបាន តាំងពីនៅត្រីមាសទី៣ ពេលនៅក្នុងពោះម៉ាក់ៗមកម្ល៉េះ។ ច្បាស់ណាស់ថា ពួកគេអាចស្គាល់សំឡេងរបស់សមាជិកគ្រួសារ ជាពិសេស គឺសំឡេងម៉ាក់ៗតែម្ដង។ លើសពីនេះ អាអូនក៏អាចស្គាល់ចម្រៀង និងរឿងរ៉ាវដែលពួកគេបានឮ នៅរយៈពេល៦សប្ដាហ៍ចុងក្រោយនៃការពពោះផងដែរ។

នៅពេលដែលទារកមានអាយុប្រហែល៦ខែ ពួកគេអាចស្គាល់ និងចាប់ផ្ដើមឆ្លើយតប នៅពេលដែលឮម៉ាក់ៗហៅឈ្មោះរបស់ពួកគេ។ ជាទូទៅ ទារកចូលចិត្តស្ដាប់សំឡេងលាន់ទ្រហឹង ដូចជាសំឡេងម៉ាស៊ីនបូមធូលី វិទ្យុ និងកង្ហារជាដើម ដែលធ្វើឲ្យពួកគេនឹកឃើញដល់សំឡេងបំពេតាំងពីពួកគេនៅក្នុងផ្ទៃ។ លើសពីនេះ តន្ត្រីក៏ជាចំណូលចិត្តរបស់ពួកគេផងដែរ។ ម៉ាក់ៗប្រហែលជាគិតថាអាអូនតូចត្រូវការភាពស្ងប់ស្ងាត់ដើម្បីអាចគេងលក់ស្រួល ប៉ុន្តែពួកគេបែរជាស៊ាំទៅនឹងសំឡេងខ្លាំងៗនៃរាងកាយរបស់ម៉ាក់ៗ ចាប់តាំងពីពួកគេនៅក្នុងផ្ទៃមកម្ល៉េះ។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ

យ៉ាងណាមិញ ប្រសិនបើអាអូនតូចមិនមានប្រតិកម្មទៅនឹងសំឡេងខ្លាំងៗរបស់ម៉ាក់ៗនៅរយៈពេលមួយខែដំបូងទេនោះ ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យកុមារភ្លាមៗ។ យើងចាំបាច់ត្រូវធ្វើតេស្តលើការស្ដាប់ឮរបស់ក្មេង ដើម្បីបានដឹងអំពីស្ថានភាពនៃការស្ដាប់របស់ពួកគេ និងអាចរកដំណោះស្រាយបានទាន់ពេលវេលា។