ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

សម្រាប់​ទារក​តូចៗ អាហារ​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នានា​ទៅ​ឲ្យ​អា​អូន​នោះ​គឺ​ទឹក​ដោះ​ម៉ាក់​ៗ។ ផ្ទុយ​ទៅ​វិញ ដ្បិត​ទឹក​ដោះ​ម្ដាយ​ជា​ថ្នាំ​ទិព្វ​របស់​ទារក តែ​ទឹក​ដោះ​ម្ដាយ​មិនសូវជាសម្បូរវីតាមីន K ទេ។ វីតាមីន​ K មាន​នាទី​ជួយ​ក្នុងកំណក​ឈាម ពោល​គឺ​វា​ជួយ​សម្រួល​ទៅ​ដល់​កន្លែង​ណា​ដែល​មានហូរ​ឈាម​​ក្នុង​រាង​កាយ។ បើ​អា​អូន​មិន​ទទួល​បាន​វីតាមីនKគ្រប់​គ្រាន់ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​វីតាមីន K នាំ​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​អាច​បណ្ដាល​ឲ្យ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ទារក​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង។ ជា​ទូទៅ នៅ​ពេល​ដែល​ទារក​កើត​មក គ្រូពេទ្យ​នឹង​ចាក់​វីតាមីន K ឲ្យ​អា​អូន​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ការ​ចាក់​វីតាមីន​អាច​មិន​គ្រប់​គ្រាន់ ហើយ​ពេល​បៅ​ដោះ​ម្ដាយ​ក៏​មិន​សូវ​ជា​ជួយ​បញ្ហា​នេះ​ដែរ ព្រោះ​ទឹក​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន​ K ដូច​នេះ​ម៉ាក់ៗ គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បុរ​ទៅ​ដោយ​វីតាមីន K ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា៖ - បន្លែ ៖ ត្រសក់ សាលាដ Broccoli ស្ពៃក្ដោប (និយាយ​រួម បន្លែ​បៃតងៗ) - ផ្លែឈើ ៖ ប៊ើរ គីវី ទំពាំង​បាយ​ជូរ​បៃតង... - សាច់ ៖ ត្រី ស៊ុត ថ្លើម (គោ ជ្រូក) ទ្រូងទា ។ល។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​បញ្ជាក់​ថា […]


ការថែទាំទារក

កូនតូចកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

បញ្ហា​អាចម៍​ក្របី​លើ​ក្បាល​កូន​តូច​ៗ​មាន​បញ្ហា​អាចម៍​ក្របី ពិតជា​គួរឲ្យ​ឈឺក្បាល​សម្រាប់​ម៉ាក់ប៉ា​ខ្លាំង​ណាស់។ ដូចនេះ​ហើយ​បាន ជា​ម៉ាក់ប៉ា​ជាច្រើន​ស្វែង​រក​មធ្យោបាយ​កម្ចាត់​អាចម៍​ក្របីនោះ​ចេញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ស្នាម​អាចម៍​ក្របី​នោះ វា​គ្មាន​ផល​រំខាន ឬ​ធ្វើឲ្យ​រមាស់ និង​ឈឺចាប់​ចំពោះ​កូន​តូច​ឡើយ​ទេ។ តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​ត្រឹម​សោភណភាព​កូន​ប៉ុណ្ណោះ​ឯង ហើយ​វា​នឹង​ចាប់ផ្ដើម​ធូរស្រាល​មក​វិញ ទោះ​ជា​គ្មាន​ការ​ព្យាបាល​ក៏​ដោយ​ក្នុង​រយៈពេល ២-៣ សប្តាហ៍ ឬ​ច្រើន​ខែ​បន្ត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ថា ការ​លាង​សក់ និង​ស្បែក​ក្បាល​របស់​យើង​ថ្នម​ៗ​ដោយ​ប្រើ​សាប៊ូ​កក់​សក់​ទារក​នោះ អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម អាចម៍​ក្រមី​ថែមទៀត។ មូលហេតុ​នាំឲ្យ​ក្មេង​កើត​អាចម៍​ក្របី​នេះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​ប្រើ​របៀប​ចាស់​បុរាណ ដោយ​យក​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់ ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​លាប​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​ឆាប់​រឹង។ ការ​លាប​របស់​អស់​ទាំង​នោះ​ក៏​អាច​បណ្ដាល ឲ្យ​កើត​ទៅ​ជា​ផ្សិត​ផង​ដែរ។ ការ​លាប​ប្រេង​កូឡា​នៅ​បង្ហើយ មិន​ត្រឹម​តែ​អាច​បង្ក​ជា​អាចម៍​ក្របី​នោះ​ទេ វា​ថែម​ទាំង​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ខូច​កោសិកា​ខួរ​ក្បាល។


អាហារូបត្ថម្ភទារក

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? គួរញ៉ាំកម្រិត​ណាល្អ?​

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ដឹង​ហើយ​ថា​ទឹក​ដោះ​គោ​ស្រស់​បាន​ដើរ​តួរ​នាទី​សំខាន់​ប៉ុនណា​​ក្នុង​ការ​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ក្មេង គិត​តាំង​ពីអាយុ​មួយ​ឆ្នាំ​ដល់​វ័យ​ជំទង់។ ទឹក​ដោះ​គោ​ស្រស់​ផ្ដល់​ឲ្យ​ក្មេង​នូវ​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​ក្មេង​ត្រូវ​ការ​ដើម្បី​ការ​លូត​លាស់​ទាំង​រាង​កាយ និង​ខួរ​ក្បាល​។ ប្រភេទ​នៃទឹក​ដោះ ​គ្នា​យើ​ងមួយ​ចំនួន​ពេល​ឮ​និយាយ​ពី​ពាក្យ​ថាទឹក​ដោះ (Milk) គឺ​តែងគិតដល់​ទឹកដោះ​គោ​មុន​គេ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភេសជ្ជៈ​ជាច្រើ​ន​ប្រភេទ​បាន​ប្រើ​ពាក្យ​ទឹក​ដោះ​នេះ​ដូច​គ្នា ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​អស្ចារ្យ​ផ្សេងៗ​គ្នា​ដែរ។ សព្វ​ថ្ងៃនេះ​ក្រៅពី​ទឹក​ដោះ​គោ​ស្រស់ យើង​នៅ​ឃើញ​មាន​ផលិត​ផល​​ទឹក​ដោះ​ធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង​ oat (Oat Milk) ជាដើម និង​មាន​ទឹក​ដោះ​ពពែ​ទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ​តើ​ក្មេងៗ​គួរ​ផឹក​ទឹក​ដោះ​គោស្រស់​​កម្រិត​ប៉ុន្មាន​ទើប​ល្អ? ជា​ធម្មតា​កូន​ក្មេង​នឹង​អាច​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះគោ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​បន្ទាប់​ពី​ពួកគេ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ បើ​ក្មេង​ទាំងនោះមិន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​នោះ​ទេ។ ចំណុច​មួយ​គ្នា​យើង​គួរ​ដឹង​ដែរ​ថា​បើ​កូន​យើង​​នៅ​បៅដោះ​ម្ដាយ​ ឬម្សៅទឹក​ដោះគោនៅ​ឡើយ​ មិន​ទាន់​ចាំ​បាច់​ត្រូវ​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​នោះ​ទេ តែ​កូន​យើង​ត្រូវការ​វីតាមីន​ D បន្ថែម​បើ​កូន​កំពុង​បៅ​ដោះ ឬ​មិន​បាន​ទទួល​វីតាមីន D ពី​ប្រភព​ផ្សេង​ទៀត។ បើ​តាម​សមាគម​ជំងឺ​កុមារ​សហរដ្ឋអាមេរិក(American Academy of Pediatrics) បាន​ណែនាំ​ថា​ក្មេង​មាន​អាយុ​ពី​១ ទៅ​២​ឆ្នាំ គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់២​ពែង​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​មានអាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​៣ពែង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ករណី​កូន​របស់​យើង​មិន​ផឹក​ទឹក​ដោះគោ​ទេ យើង​អាច​ជំនួស​បាន​ដោយ​​អាហារ​ផ្សេង​ទៀត​ដូច​ជា​យ៉ាអួរ ឈីស ឬ​ក៏​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ក៏​ត្រូវ​ដឹង​ដែរ​ថា​មិន​មែន​គ្រប់​យ៉ាអួរ ឬ​ឈីស​សុទ្ធតែ​មាន​បន្ថែម​វីតាមីន […]


ការថែទាំទារក

កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ទារក​តូចៗ​ដែល​ទើប​កើត​មក​ទាំង​រាង​កាយ និង​សរីរាង្គ គឺ​នៅ​ខ្ចី​នៅ​ឡើយ។ ជួន​កាល ទោះ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ អា​អូន​ងាយ​នឹង​ប្រឈម​បញ្ហា​រាក ឬ​ទល់​លាមក​ជាដើម តែ​បើ​ទារក​តូច មិន​ទាន់​គ្រប់​៦ខែ ពេល​ទល់​លាមក យើង​អាច​ឲ្យ​ញ៉ាំ​ទឹក​ក្រូច​បន្តិច ដើម្បី​សម្រួល​ដល់​អា​អូន​ទេ? ជា​ធម្មតា ទារក​ដែល​មិន​ទាន់​គ្រប់​៦​ខែ ពេទ្យ​មិន​ណែនាំ​ឲ្យ​អា​អូន​ញ៉ាំ​អ្វី​ផ្សេង ក្រៅ​ពី​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ទេ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​នៅ​ខ្ចី។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្រ្តី។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​អា​អូន​មាន​បញ្ហា​ទល់​លាមក យើង​ត្រូវ​មើល​ទៅ​តាម​ទារក​ថា​តើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ ឬ​បៅ​ទឹក​ដោះ​គោ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា អា​អូន​មាន​បញ្ហា​ទល់​លាមក​មែន ឬ​គ្រាន់​តែ​ពិបាក​ជុះ​ចេញ​មក។ បើ​អា​អូន​ធ្លាប់​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ក្រូច​ច្របាច់ ឬ​ទឹក​ក្រូច​ពោធិ៍សាត់​អ៊ី​នឹង​បាន ដោយ​ត្រូវ​បន្តក់​តិចៗ​ឲ្យ​អា​អូន​ញ៉ាំ ឬ​អាច​ឲ្យ​អា​អូន​ញ៉ាំ​ពី១-២ស្លាប​ព្រា​កាហ្វេ​បាន ដើម្បី​ជួយ​សម្រួល​អាការៈ​អាអូន។ ប្រ​សិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ​មិន​មាន​លាយ​ឡំ​ជា​មួយ​ទឹក​ដោះ​គោ​ទេ ពេទ្យ​មិន​ណែនាំ​ឲ្យ​ផ្ដល់​ទឹក​ក្រូច ឬ​អ្វី​ផ្សេង​ឲ្យ​អា​អូន​ញ៉ាំ​ទេ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ពោល​គឺ​ថា បើ​អា​អូន​បៅ​ដោះ​ម្ដាយ​ក្ដៀន ពេទ្យ​អាច​ប្រាប់​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន រហូត​ទាល់​អា​អូន​ស្រួល​ឡើង​វិញ។ វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់​ថា ចំពោះ​ការ​បន្តក់​ទឹក​ក្រូច ឲ្យ​អា​អូន​ញ៉ាំ​នោះ វា​មិន​មែន​មាន​ប្រសិទ្ធភាព​គ្រប់​ក្មេង​ទេ មាន​ក្មេង​ខ្លះ​អាច​ជួយ​សម្រួល​បញ្ហា​កូន​បាន ខ្លះ​ទៀត​អាច​កាន់​តែ​ធ្វើ​ទុក្ខ​ឲ្យ​កូន​លើស​ដើម​វិញ។ លោក​បន្ត ក្នុង​ករណី​ដែល​អា​អូន […]


ការថែទាំទារក

៣ យ៉ាង ធ្វើឲ្យស្បែកទារកមានបញ្ហាញឹក ម៉ាក់ប៉ាគួរតែចាប់អារម្មណ៍

ស្បែក​ទារក​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​នឹង​ប្រតិកម្ម​នឹង​សារធាតុផ្សេងៗ បើ​សិន​ជា​យើង​មិន​សម្អាត​មិន​ដិត​ដល់ ឬ​ក៏​ប្រើ​ផលិត​ផល​ផ្តេស​ផ្តាស។ ក្នុង​នោះ​ស្បែក​ក្មេង​អាច​មាន​បញ្ហា​ញឹក​ញាប់ ដោយសារ​តែ​ចំណុច ៣ ខាង​ក្រោម​នេះ។ ១. ប្រតិកម្ម​នឹង​ជាតិ​ម្សៅ ឬ​ឡេ ក្មេង​តូច ម៉ាក់ៗ​តែង​តែ​ទិញ​ម្សៅ​ហុយ ឬ​ឡេ​លាប ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​កូន ការពារ​កន្ទួល​រមាស់ តែ​ផ្ទុយ​ទៅ​វិញ ការ​លាប​ម្សៅ ឬ​ឡេ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ទិញ​ផលិត​ផល​មិន​សូវ​មាន​គុណភាព មិន​សម​ស្រប​នឹង​ស្បែក​កូន ធ្វើ​ឲ្យ​ស្បែក​ជួប​បញ្ហា​លើស​ដើម។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។ ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។ ២. ប្រតិកម្មនឹងខោទឹកនោម ខោ​ទឹក​នោម យើង​គួរ​តែ​ជ្រើស​ប្រភេទ​ដែល​ផ្តល់​ផាសុក​ភាពដល់​ស្បែកកូន ស្លៀក​ទៅ​មិន​ស្កៀប រមាស់ ហើយ​កាលណា​កូន​នោម​ដាក់​សើម ឬ​ជុះ​រួច​នោះ មិន​ត្រូវ​ផ្អាប់​ទុក​យូរ​ឡើយ ព្រោះ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង […]


ការថែទាំទារក

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

សណ្ឋាន​លាមក​របស់​អា​អូន អាច​ប្រាប់​ឲ្យ​ម៉ាក់​ប៉ា​​ដឹង​ច្រើន​ពី​សុខភាព​របស់​កូន។ លាមក​អា​អូន ក៏​អាច​មាន​សណ្ឋាន​ទៅ​តាម​អាហារ​ដែល​កូន​ញ៉ាំ​ដូច​ជា ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ឬ​អា​ហារ​បំប៉ន​ផ្សេងៗ (ពេល​កូន​ធំ​ទៅៗ)​ ផងដែរ។ ចុះយើង​អាច​បែង​ចែក​ពណ៌ សណ្ឋាន​លាមក​កូន​បៅ​ដោះ​ម្ដាយ និង​បៅ​ទឹក​ដោះ​គោ​យ៉ាង​ម៉េច? សម្រាយ​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ និង​ទារក​បៅ​ទឹក​ដោះ​គោ ជា​ទូទៅលាមកតែង​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ។ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ភាគ​ច្រើន​មាន​លាមក​ពណ៌​លឿងៗ ហើយ​ពេល​កូន​ជុះ​មក​មាន​លក្ខណៈ​ទឹក​ៗ​ស្រដៀង​នឹង​រាក ដែល​ចាស់ៗ​តែង​ហៅ​ថា រមាក ហើយ​ក្លិន​លាមក​អា​អូន​មិន​ស្អុយខ្លាំងទេ។ សម្រាប់​ទារក​ដែល​បៅ​ទឹក​ដោះ​គោ មាន​ពណ៌​លឿង ឬ​ពណ៌​ត្នោត និង​មាន​សភាព​ខាប់​ៗ ស្រដៀង​នឹង​ប៊័រ​សណ្ដែក​ដី (Peanut butter) ហើយ​លាមក​អា​អូន​មាន​ក្លិន​ស្អុយ​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។ លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ គឺ​អា​អូន​ជុះ​ញឹក​ជាង​អា​អូន​ដែល​បៅ​ទឹក​ដោះ​គោ ដោយ​សារ​តែ​ម៉ូលេគុល​ប្រូតេអ៊ីន​របស់​ទឹក​ដោះ​គោ​ធំ​ជាង​ទឹក​ដោះ​ម្ដាយ​។ ដូច​នេះ​ហើយ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ងាយ​ស្រួល​រំលាយ​អាហារ​ជាង និង​មិន​ងាយ​ឈឺ​ពោះ ឬ​ហើម​ពោះ​ទេ។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ទៀត​ថា ដោយសារ​តែ​លាមក​កូន​មាន​ច្រើន​សណ្ឋាន ហើយ​វា​ក៏​អាច​ប្រាប់​ឲ្យ​យើង​ដឹង​ពី​សុខភាព​កូន​ផង​នោះ ម៉ាក់​ប៉ា​អាច​សម្គាល់ និង​គួរ​យក​អា​អូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ឃើញ​លាមក​កូន​មាន​លក្ខណៈ​ដូច​ខាង​ក្រោម ព្រោះ​អា​អូន​អាច​ឆ្លង​មេរោគ ឬ​អាលែកហ្សី៖ - រាក​ដែល​មាន​ពណ៌​បៃតង លឿង ឬ​ត្នោត - រឹងៗ ដូច​គ្រាប់​ក្រួស (កើត​ឡើង​ពេល​អា​អូន​ទល់​លាមក ឬ​ក្រោយ​ញ៉ាំ​របស់​រឹង) - ឈាម​ក្រហម​ក្នុង​លាមក - លាមក​ពណ៌​ស […]


អាហារូបត្ថម្ភទារក

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត ប៉ុន្តែ​អាច​នឹង​មើល​រំលង​ជាតិ​កាល់ស្យូម។ ការ​មើល​រំលង​កាល់ស្យូម ​គឺជា​កំហុស​មួយ​ព្រោះ​កាល់ស្យូម​ជា​ជាតិរ៉ែ​សំខាន់​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​រឹងមាំ។ កម្រិត​ត្រូវការ​នៃ​កាល់ស្យូម​របស់​ក្មេង​គឺ​ផ្អែក​ទៅ​លើ​អាយុ​របស់​ពួកគេ។ សមាគម​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​៖ ក្មេង​អាយុ ១-៣ឆ្នាំ ត្រូវ​ការ ​៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៤-៨ឆ្នាំ ត្រូវ​ការ​ ១ ០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៩-១៨ឆ្នាំ ត្រូវ​ការ​ ១ ៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ យ៉ាងណាមិញ ក្មេង​វ័យ​ជំទង់​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​តិច​ជាង​កម្រិត​ត្រូវការ​ដែល​បាន​ណែនាំ​។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន។ ទឹកដោះគោ​គឺជា​អាហារ​មួយ​ដែល​សម្បូរ​កាល់ស្យូម ប៉ុន្តែ​អាហារ​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​កាល់ស្យូម​ច្រើន​ដែរ។ អាហារ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​កាល់ស្យូម​ មាន​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប ឈីស ទឹកដោះគោ​ស្រស់ ស្ពៃ​ពួយឡេង ផ្លែក្រូច ដំឡូងជ្វា ផ្កាខាត់ណាខៀវ បន្លែ​ស្លឹក​បៃតង តៅហ៊ូ ពពួក​សណ្ដែក ត្រីសាឌីន ត្រី​សាល់ម៉ុន ទឹក​ក្រូច​ស្រស់ និង​ទឹកសណ្ដែក។ ក្រៅ​ពី​អាហារ​ខាងលើ ម៉ាក់ប៉ា​អាច​ជ្រើសរើស​អាហារ​ដែល​គេ​បន្ថែម​កាល់ស្យូម​បាន​ដោយ​អាន​ស្លាក​សញ្ញា​របស់​ផលិតផល ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កូន​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់។


ការថែទាំទារក

ក្រោយចាក់វ៉ាក់សាំង គួរតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួន?

​គ្រប់​ទារក​ក្រោយ​កើត​មក​ហើយ ទាម​ទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្សេងៗ ការពារ​អា​អូន​​ពី​ការ​ឆ្លង​មេរោគ​កើត​ជា​ជំងឺធ្ងន់ធ្ងរ។ ស្រប​ពេល​ដែល​វ៉ាក់សាំង​ការពារ​អា​អូន តែ​វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​ដល់​អា​អូន​ដែរ ដូច​ក្ដៅខ្លួន​ជា​ដើម។ ​ក្រោយ​ចាក់​វ៉ាក់សាំង យើង​គួរ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនភ្លាម ឬទាល់តែកូនក្តៅខ្លួនទើបឲ្យញ៉ាំថ្នាំ ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា "តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ព្រោះ​មាន​ការ​សិក្សា​ខ្លះ​យល់​ស្រប​ថា​អាច​ឲ្យ​បាន តែ​ខ្លះ​ទៀត​បដិសេធ​នឹង​ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនមុន។ ដូច​នេះ​ហើយ ខាង​វិទ្យាសាស្ត្រ​នៅ​ត្រូវ​ការ​សិក្សា​បន្ថែម​ទាក់​ទង​នឹង​បញ្ហា​នេះ"។ ជា​ធម្មតា ក្រោយ​ពេល​ទារក​ចាក់​វ៉ាក់សាំង​ហើយ អា​អូន​នឹង​ធ្វើ​ឲ្យ​ទារក​ចេញ​សញ្ញា​ផល​រំខាន​តិច​តួច​ដូច​ជា៖ ១. ក្ដៅ​ខ្លួន ដែល​ជា​សញ្ញា​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង ២.​ ឈឺ​នៅ​កន្លែង​ចាក់ (ភ្លៅ ស្មា...) ៣. ទារក​មិន​ស្រួល​ខ្លួន ទោះ​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល មុន​និង​ក្រោយ​ចាក់​វ៉ាក់សាំង​ភ្លាម​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​រង់​ចាំ​តាម​ដាន​កម្ដៅ​កូន​សិន ក្នុង​ករណី​កម្ដៅ​ចាប់​ពី ​៣៨​អង្សារសេ ចាំ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​អា​អូន។ បើ​តាម​បទ​ពិសោធន៍​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​ផ្ទាល់ ប្រសិន​អា​អូន​នៅ​តែ​ក្ដៅ​ខ្លួន យំរករឿង ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល​បាន​ដោយ​មិន​ចាំ​បាច់​បារម្ភ​អា​អូន​កើត​បញ្ហា​អ្វី​ទេ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ថ្នាំ​ទៅ​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ (ផ្ដល់​ឲ្យ​កូន​១​ដូស) មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​ទេ។ មួយ​វិញ​ទៀត បើ​អា​អូន​ក្ដៅ​ខ្លួន ៣៧.៥-៣៧.៩អង្សាសេ ម៉ាក់​ប៉ា​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​អា​អូន​បាន។ បន្ថែម​ពី​លើ​នេះ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​ដល់​កូន​ដែរ ហើយ​បើ​មាន​ការ​ហើម​កន្លែង​មុខ​ម្ជុល​ចាក់​ថ្នាំ ម៉ាក់​ប៉ា​អាច​យក​កន្សែង​ត្រជាក់​ស្អាត​មាន​អនាម័យ យក​ទៅ​ស្អំ​នៅ​តំបន់​នោះ​បាន។ ម៉ាក់ៗ​ក៏​អាច​បំបៅ​ដោះ​កូន​ដែរ ព្រោះ​ការ​បៅ​ទឹក​ដោះ​ម្ដាយ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ដល់​ទារក។



ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ