ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

បង្ហើយទារកសំខាន់យ៉ាងនេះ ម៉ាក់ៗត្រូវដឹងឲ្យច្បាស់កុំចេះតែប៉ះពាល់ផ្ដេសផ្ដាស

ការលាប ឬ​យក​អ្វី​ទៅ​លើបំពោកលើ​បង្ហើយ​ក្បាល​ទារក​ទើប​នឹង​កើត ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ចំពោះ​ចម្ងល់​របស់​ម៉ាក់ប៉ា​វិញ ចង់​ដឹង​ថា ​បង្ហើយ​នោះ​ជា​អ្វី? យើង​ចាំបាច់​ត្រូវ​ការពារ​អ្វី​ខ្លះ? Helloគ្រូពេទ្យ នឹងបកស្រាយជូនដូចខាងក្រោម។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បង្ហើយ របស់​ទារក​ទើប​កើត នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​មុខ ដែល​យើង​មើល​ទៅ​ឃើញ​មាន​ចន្លោះ​ហើប​មួយ ហើយ​នៅ​ពេល​ស្ទាប ឬ​ប៉ះ វា​មាន​សភាព​ទន់ និង​ប៉ោង​ផត​ចុះ​ឡើង​ៗ។ ក្រៅ​ពី​បង្ហើយ​ខាង​មុខ នៅ​ផ្នែក​ខាង​ក្រោយ​ក្បាល​ក៏​មាន​បង្ហើយ​មួយ​ទៀត​ដែរ តែ​មិន​សូវ​ធំ និង​យើង​មិន​សូវ​បាន​ចាប់អារម្មណ៍​ដូច​ខាង​មុខ ដែល​វា​នៅ​ចន្លោះ​ហើប​តូច​ខាង​ក្រោយ រវាង​ឆ្អឹង​លលាដ៍ក្បាល​ខាង​លើ និង​ឆ្អឹងលលាដ៍ក្បាល​ខាងក្រោយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា ជា​ទូទៅ​បង្ហើយ​ផ្នែកខាងមុខមាន​រាង ៤ ជ្រុង ហើយ​ចំណែក​បង្ហើយ​ក្រោយ​មាន​រូបរាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង។ បង្ហើយ​ផ្នែក​ខាង​ក្រោយ​នេះ​នឹង​ចាប់ផ្ដើម​រឹង​ប្រហែល​ជា ៤-៦ ខែ​បន្ទាប់​ពី​ទារក​កើត ចំណែក​ខាង​មុខ​នឹង​ឡើង​រឹង​នៅ​ពេល​កូន​តូច​អាយុ​ចាប់ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ​កន្លះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ប៉ះពាល់ ឬ​ស្ទាប​បង្ហើយ​អាច​ធ្វើ​បាន គ្រាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ចុច​សង្កត់ ឬ​យក​អ្វី​ទៅ​ចាក់​​ខ្លាំង​ៗ​ទៅ​បាន​ហើយ​។ នៅ​ពេល​យើង​ស្ទាប​ប៉ះ​ទៅ​ឃើញ​ថា បង្ហើយ​ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូន​តូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក ឬ​បើ​ឃើញ​ថា​បង្ហើយ​ឡើង​ប៉ោង​ទុល មិន​លោត​ដូច​ចង្វាក់ជីពចរ នោះ​បញ្ជាក់​ថា […]


ការថែទាំទារក

បៅរួច ទម្លាប់ឲ្យកូនបៀមដបទឹកដោះ អាចប្រឈមបញ្ហាធំ ២ យ៉ាង

ក្មេងៗ​មួយ​ចំនួន​ពេល​បៅ​រួច មិន​ព្រម​ឲ្យ​ដក​ដប​ទឹក​ដោះ​គោ​ចេញ​នោះ​ទេ នៅ​បៀម​ជញ្ជក់​ទាល់​តែ​ដេក​លក់ ខ្លះ​ដេក​លក់​ហើយ​មិន​ព្រម​ឲ្យ​ដក​ចេញ​ទៀត។ កាល​បើ​ម៉ាក់ៗ​ទម្លាប់​ឲ្យ​បៀមដបទឹកដោះ​បែប​នេះ មិន​ល្អ​នោះ​ទេ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ប្រដាប់​រំលាយ​អាហារ អះ​អាង​ថា បញ្ហា​ប្រឈម​ធំ​ ២​យ៉ាង​ ដែល​ក្មេង​ជួប​ញឹកញាប់​នោះ គឺ​ខូច​ធ្មេញ និង​រលាក​បំពង់ក។ "បើ​សិន​ជា​កូន​គាត់​ម៉ឹម​ម្សៅ​ទឹកដោះ​គោ​រួច​ហើយ គាត់​អត់​ព្រម​សម្អាត​ឲ្យ​កូន ពេល​ដែល​ញ៉ាំ​ហើយ​ក្មេង​ចូល​ចិត្ត​បៀម​ដបទឹកដោះគោ​ហ្នឹង សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជួន​កាល​កូន​គាត់​បៅ​អត់​អស់ ឲ្យ​កូន​នៅ​បៀម​ដប ទី១ ធ្មេញ​ក៏​ខូច ទី២ អាច​ឲ្យ​រលាក​បំពង់ក"។ លោក​វេជ្ជបណ្ឌិត​ថា បញ្ហា​ខូច​ធ្មេញ​បណ្តាល​មក​ពី​ការ​បៀម​ដបទឹក​ដោះ​គោ​នៅ​ជាប់​នឹង​មាត់​រហូត​នេះ អាច​ឲ្យ​ធ្មេញ​កូន​ខូច​ខ្លាំង​ជាង​ការ​ញ៉ាំ​ស្ករ​កៅស៊ូ ឬ​ស្ករ​គ្រាប់​ទៀត។ ចំណែក​ការ​បៀម​ដបទឹកដោះ​គោ​យូរ​អាច​ឲ្យ​រលាក​បំពង់ក​នោះ នាយក​រង​មន្ទីរ​សម្រាក​ព្យាបាល Maxicare រូប​នេះ ពន្យល់​ថា មេរោគ​រលាក​បំពង់ក​កើត​ឡើង​ដោយសារ​មាន​ចំណី​អាហារ​នៅ​ជាប់​នឹង​បំពង់ក​រហូត ធ្វើ​ឲ្យ​មេរោគ​ងាយ​កកើត មាន​ន័យ​ថា ទឹក​ដោះគោ​នៅ​ដក់​នៅ​បំពង់​ក្មេង​រយៈពេល​យូរ​តាម​ការ​បឺត​ជញ្ជក់​ដបទឹកដោះ​គោ។ ក្រៅ​ពី​ទម្លាប់​បៀមដបទឹកដោះ​គោ ក្មេង​ៗដែល​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ-ភេសជ្ជៈ​ផ្អែមៗ រួម​ទាំង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ ក៏​ងាយ​នឹង​រលាក​បំពង់ក​ដែរ។


អាហារូបត្ថម្ភទារក

ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

ប៉ា​ម៉ាក់​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​រីក​ធំ​ធាត់​ឲ្យ​បាន​លឿន និង​មាន​សុខភាព​ល្អ ហេតុ​នេះ​ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួនយល់​ខុស​ហើយ​ចេះ​តែ​ឲ្យ​អា​អូន​ក្រោម ៤-៦ ខែ ញ៉ាំ​អាហារ​បំប៉ន​ផ្ដេសផ្ដាស។ ការ​ផ្ដល់​អាហារូបត្ថម្ភ​ចាំ​បាច់​សម្រាប់​អា​អូន​ពិត​មែន តែ​​បើ​ឆាប់​ឲ្យ​កូន​ញ៉ាំ​លឿនពេក​ក៏​វា​មិន​ល្អ​ចំពោះ​កូន​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ចំណី​អាហារ​បន្ថែម​ឲ្យ​កូន​លឿន​ពេក (អាយុ​ក្រោម ៤-៦ ខែ) អា​អូន​ប្រាកដ​ជា​អាច​ជួប​បញ្ហា​មួយ​ចំនួន​​ដូចជា៖ ទី​១. ស្លាក់៖ កាល​ណា​អាហារ​ស្លាក់ចូល​ទៅ​ក្នុង​បំពង់​ខ្យល់​​កូន វា​អាច​ប៉ះពាល់​ដល់​ជីវិត​អា​អូន​បាន។ ទី២. បៅ​ដោះ​ម្ដាយ​តិច៖ ចំពោះ​ក្មេង​ដែល​បៅ​ដោះ​ម៉ាក់ អាច​កាត់​បន្ថយ​ការ​បៅ ព្រោះ​អា​អូន​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​ឆ្អែត។ កាល​ណា​អាអូន​បៅ​ដោះ​បាន​តិច ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ក៏​ត្រូវ​កាត់​បន្ថយ​ដូច​គ្នា។ ទី៣. ប្រតិកម្ម​នឹង​អាហារ៖ អា​អូន​តូច​ៗ​អាយុ​ក្រោម ៤-៦ ខែ ងាយ​នឹង​ប្រតិកម្ម​ជាមួយ​នឹង​អាហារ​ផ្សេង​ដោយ​សារ​សរីរាង្គ​របស់​អា​អូន​នៅ​មិន​ទាន់​លូតលាស់​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។ ទី៤. ងាយ​ឈឺ៖ បើ​ឆាប់​ផ្ដល់​ចំណី​អាហារ​ឲ្យ​កូន​លឿន​ពេក អា​អូន​អាច​ឆ្លង​មេរោគ​ក្លាយ​ជា​ឈឺ​ដូចជា ​ក្ដៅ​ខ្លួន រាក​រូស​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថា ប្រសិន​បើ​ម៉ាក់​ប៉ា​ចង់​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ យើង​ត្រូវ​សង្កេត​មើល​លក្ខណៈ​សម្បត្តិ​របស់​កូន​ជា​មុន​សិន​រួម​មាន៖ - ចន្លោះ​វ័យ​ ៦ ​ខែ (អាច​ពី ៤-៦ ខែ) - រាង​កាយ​រឹង (ក អាច​អង្គុយ​បាន...) - ចង់​ញ៉ាំ​អាហារ​ផ្សេង (ឧ.ពេល​ឃើញ​ចាស់ៗ​ញ៉ាំ​អី​មួយ អា​អូន​ដូច​ចង់​ញ៉ាំ​ដែរ ហារ​ទឹក​មាត់។ល។) - […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​

បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីដ្បិត​ថា​ដល់អាយុ ៦ ខែ អូនៗ​អាច​ទទួលអាហារ​បន្ថែម (បបរខាប់គ្រប់គ្រឿង)​ ក្រៅពី​ទឹក​ដោះ​ម៉ាក់ៗ​ក៏​ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។ ១- ទឹកឃ្មុំ ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។ អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ? ចង់​ឲ្យ​កូន​កាន់​តែ​ឆ្លាត ម៉ាក់ៗកុំ​រំលង​អាហារ​ទាំង​នេះ ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន បន្លែ-ផ្លែឈើល្អៗ […]


ការថែទាំទារក

តិចនិកមុន អំឡុងពេល និងក្រោយងូតទឹកឲ្យទារក ម៉ាក់ៗគួរដឹង

ក្រោយ​ពេល​សម្រាល​ហើយ ទារក​ត្រូវ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​រាល់​ថ្ងៃ​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​មិន​ដូច្នេះ​នឹង​អាច​មាន​មេរោគ​តោង​នៅ​លើ​ស្បែក​កូន។ បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល និង​ជា​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ យើង​ជា​អ្នក​ថែ​ទាំ​ទារក​គួរ​យល់​ដឹង​ពី​វិធីសាស្ត្រ​ខ្លះៗ ទាក់ទង​នឹង​របៀប​របប​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ងូត​ទឹក។ ១.មុន​ពេល​ងូត​ទឹក​ឲ្យ​អា​អូន - គ្រប់​សម្ភារៈ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ហើយ​នៅ​កន្លែង​ដែល​ត្រូវ​ងូត​ទឹក (សម្លៀកបំពាក់ កន្ទប កុំប្រេស...) - សម្ភារៈ និង​កន្លែង​ងូត​ទឹក​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ​រួច​រាល់ - សីតុណ្ហភាព​ទឹក​ត្រូវ​បាន​ត្រួត​ពិនិត្យ (បើ​គ្មាន​ទែម៉ូម៉ែត្រ អាច​វាស់​ដោយ​ផ្នែក​ខាង​ក្នុង​ដើម​ដៃ) - បញ្ចូល​ទឹក​នូវ ៣៨អង្សារសេ (បើ​ចាំ​បាច់ ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់) -​ ប្រុង​ប្រយ័ត្ន​ចំពោះ​គុណភាព និង​សីតុណ្ហភាព​នៃ​ទឹក ២.អំឡុង​ពេល​ងូត​ទឹក -​ លាង​ដៃ​មុន​ចាប់​ផ្ដើម​ថែ​ទាំ​កូន - ចៀស​វាង​ការ​ធ្វើ​ឲ្យ​ទារក​រងា(ទារក​នៅ​ស្រាត​រយៈ​ពេល​ខ្លី​បំផុត) - លើក​ដាក់​ទារក​ថ្នមៗ និង​និយាយ​លេង​ជាមួយ​កូន - ដក​កន្ទប​សម្អាត​គូថ​បើ​សិន​មាន​លាមក - សម្អាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប បើ​ចាំបាច់ -​ ជូត​សម្អាត​តាម​លំដាប់​ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ និង​គូថ - ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក - ជូត​ខ្លួន​កូន​ឲ្យ​បាន​ល្អ ផ្ដិត​ថ្នមៗ ជា​ពិសេស​កន្លែង​ផ្នត់ -​ ជូត​សម្អាត​មុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក) -​ ធ្វើ​ការ​ថែ​ទាំ​សម្អាត​ផ្ចិត - […]


ការថែទាំទារក

ជ្រើសរើសម្សៅទឹកដោះគោម៉េចទើបល្អ កូនម៉ឹមទៅមិនមានបញ្ហាសុខភាពផ្សេងៗ?

បច្ចុប្បន្ន​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ផលិត​ផល​ចំណី​អាហារ​កាន់​តែ​សម្បូរ​បែប ក្នុង​នោះ​ផលិត​ផល​ម្សៅ​​ទឹកដោះ​សម្រាប់​ក្មេង​មាន​ច្រើន​ម៉ាក ច្រើន​ជម្រើស។ បើ​ម្សៅ​ទឹកដោះ​គោ​មាន​ច្រើន​ប្រភេទ​បែប​ហ្នឹង តើ​គួរ​ជ្រើស​រើស​មួយ​ណា ទើប​សមស្រប​សម្រាប់​កូន​យើង ម៉ឹម​ទៅ​មិន​សូវ​មាន​បញ្ហា​ប្រឈម​នោះ? ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា ទឹកដោះ​ជា​ជម្រើស​ទី២​ប៉ុណ្ណោះ ហោចណាស់​ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ក៏ ៦ ខែ ​ដែរ ដោយ​ហេតុ​ថា ម្សៅ​ទឹក​ដោះ​គោ​មិន​អ្វី​ពិសេស​​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ គ្រាន់​តែ​សម្បូរ​ពពួក​វីតាមីន ជាតិរ៉ែ និង​កាឡូរី​ដែល​ក្មេង​ត្រូវ​ការ​ប៉ុណ្ណោះ។ និយាយ​ពី​របៀប​ជ្រើស​រើស​ម៉ាកម្សៅ​ទឹកដោះ​វិញ លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​ស្វែង​ពី​សុខភាព​កូន​យើង និង​ក្រុមហ៊ុន​ផលិត តើ​មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ​អត់ ជា​ជាង​ការ​ទិញ​តាមៗ​គ្នា ឬ​ជឿ​ងប់​ងល់​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បើ​សិន​ជា​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​មិន​សូវ​ល្អ ឧស្សាហ៍​ទល់​លាមក​ញឹក​ញាប់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹកដោះ​ដែល​ផលិត​ឡើង​សម្រាប់​ក្មេង​ក្តៀន ដែល​សម្បូរ​ជាតិ​សរសៃ (Fiber) នោះ​ទើប​កូន​ចៀស​ផុត​ពី​បញ្ហា​ទល់​លាមក។ "រូបមន្ត​ផ្សំ​ម្សៅ​ទឹក​ដោះ​គោ​ក្មេង​មិន​សូវ​ខុសគ្នា​ប៉ុន្មាន ស្រដៀងគ្នា គ្រាន់​តែ​​ទឹកដោះ​ខ្លះ​គេ​ថែម​រូបមន្ត​ផ្សំ​សម្រាប់​ក្មេ​ងរាក ក្មេង​ក្តៀន ទឹក​ដោះ​សម្រាប់​ក្មេង​អាលែកហ្ស៊ី​ជាដើម អ៊ីចឹង​បើ​កូន​យើង​មាន​បញ្ហា​ណា​មួយ ត្រូវ​ទៅ​សួរ​ពេទ្យ ឬ​ពិនិត្យ​លើ​កំប៉ុង​ទៅ តើ​សារធាតុ​អស់​នោះ​គ្រប់​គ្រាន់ ឬ​ក៏​មាន​អ្វី​ដែល​កូន​យើង​ត្រូវការ​អត់"។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។ បន្ថែម​ពី​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ពិនិត្យរូបមន្ត​ផ្សំ​លើ​សំបក​កំប៉ុង​ដែរ តើ​ទឹកដោះគោ​ប្រភេទ​នោះ​មាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​កូន​យើង​អត់ ដើម្បី​បង្ការ​កូន​ម៉ឹម​ទៅ​ស្លេក​ស្លាំង លូត​លាស់​មិន​បាន​ល្អ។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ កម្រិត​ជាតិ​ដែក​កំណត់​ដោយ​ស្តង់ដារ​កូដិច​អន្តរជាតិ តម្រូវ​ឲ្យ​មាន​យ៉ាង​តិច ២,២៨ […]


អាហារូបត្ថម្ភទារក

ទាំងនេះជា​អាហារសម្បូរជាតិ​ហ្វូឡាត ល្អ​សម្រាប់ការលូតលាស់របស់ក្មេងៗ

ហ្វូឡាត​គឺជា​វីតាមីន​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង​ព្រោះ​នៅ​ពេល​ទទួល​បាន​វីតាមីន​នេះ​ទាប​អាច​បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​ខែ និង​ពិការភាព​នៃ​ទារក។ ពិការភាព​នៃ​ទារក​កើត​មាន​ទៅ​លើ​ខួរក្បាល ឬ​ឆ្អឹងខ្នង​របស់​ទារក។ ហ្វូឡាត​គឺ​សំខាន់​សម្រាប់​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ និង​អំឡុង​ពេល​ចាប់ផ្ដើម​នៃ​ការ​ពពោះ​ ហើយ​នៅ​ពេល​ទារក​កើត​មក​ហើយ​ក៏​នៅ​តែ​បន្ត​ត្រូវការ​ហ្វូឡាត​​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ទារក​អាច​នឹង​មិន​លូតលាស់​បាន​ល្អ ឬ​យឺត។ ហ្វូឡាត​ គឺជា​វីតាមីន B មួយប្រភេទ​ដែល​​មាន​តួនាទី​សំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​ក្មេង​​ដូច​វីតាមីន B1 (Thiamine) វីតាមីន B7 (Niacin) និង​វីតាមីន B12 ដែរ ​។ ក្មេង​ដែល​មិន​ទទួល​បាន​ហ្វូឡាត​គ្រប់គ្រាន់​អាច​វិវត្ត​ជំងឺ​ស្លេកស្លាំង រាករូស ស្រក​ទម្ងន់ ខ្សោយ និង​ឆេវឆាវ​។ តាម​គោលការណ៍​ណែនាំ​ទៅ​លើ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​នៃ​ហ្វូឡាត​គឺ​បែងចែក​ទៅ​តាម​អាយុ។ ទារក​ក្រោម ​៦ ខែ ត្រូវ​ទទួល​​ ៦៥ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ (ដែល​ពួកគេ​ទទួល​បាន​ពី​ទឹកដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះគោ) ទារក​ពី​ ៦-១២ ខែ ត្រូវ​ទទួល​បាន ៨០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ​១-៣ ​ឆ្នាំ ត្រូវ​ទទួល​បាន ១៥០​ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ៤-៨ ឆ្នាំ ត្រូវ​ទទួល​បាន ២០០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ពី ៩-១៣ […]


អាហារូបត្ថម្ភទារក

កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ

ដើម្បី​លូត​លាស់​បាន​ល្អ អាអូន​តូចៗ​ទាម​ទារ​ឲ្យ​មាន​ការ​ចិញ្ចឹម​បីបាច់​ល្អ​ដូច​គ្នា។ ចំពោះ​ទារក​ចាស់​ខែ ដូច​៥-៦ខែ មិន​អាច​នៅ​តែ​បៅ​ដោះ​ម្ដាយ​តែ​មួយ​មុខ​ទៀត​ទេ ត្បិត​ទឹក​ដោះ​ម្ដាយ​សារធាតុ​ចិញ្ចឹម​ច្រើន ប៉ុន្តែ​មិន​អាច​ផ្គត់ផ្គង់​ដល់​អា​អូន​ឲ្យ​លូតលាស់​ធំ​ទៅៗ បាន​គ្រប់​គ្រាន់​ទេ និងអាចឲ្យអាអូនជួបបញ្ហាផ្សេងៗផងដែរ។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​ដែល​មាន​អាយុ​៦​ខែ​ឡើង​ទៅ ហើយ​ម៉ាក់​ប៉ា​នៅ​មិន​ទាន់​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​កូន វា​អាច​ផ្ដល់​ផល​ប៉ះ​ពាល់​ច្រើន​ដល់​អា​អូន​បាន​ដូច​ជា៖ - ទម្ងន់ - ខ្វះ​នូវ​អាហារូបត្ថម្ភ - ពិបាក​ធ្វើ​ចលនា​មាត់។ល។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ ពន្យល់​ថា កាល​ណា​ម៉ាក់​ប៉ា​ផ្ដល់់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​យឺត​ពេក វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​ចលនា​មាត់​របស់​អា​អូន​ដូច ការ​ទំពា ការ​និយាយ​បញ្ចេញ​សំឡេង។ ក្នុង​ករណី​ដែល​កូន​មិន​ញ៉ាំ​អាហារូបត្ថម្ភ​ផ្សេងៗ ដូច​នេះ​កូន​យើង​ចេះ​តែ​បឺត​ជញ្ជក់ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ​។ មួយ​វិញ​ទៀត កាល​ណា​ម៉ាក់​ប៉ា យូរ​នឹង​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​មួយ​ទៀត​គឺ ខ្លាច​នូវ​អ្វី​ដែល​ថ្មី។ នេះ​មាន​ន័យ​ថា ពេល​ដែល​ម៉ាក់​ប៉ា​ឲ្យ​អាហារ​ថ្មី​ប្លែកៗ ទៅ​ឲ្យ​អា​អូន​ញ៉ាំ កូន​អាច​មិន​ព្រម​ញ៉ាំ ងៀក​មុខ​ចេញ ឬ​យំ​ជាដើម ព្រោះ​វា​ជា​របស់​ថ្មី កូន​មិន​ដែល​ស្គាល់​ពី​មុន វា​ប្រៀប​បាន​ដូច​ជា​ជួប​មនុស្ស​ប្លែក​មុខ​ដែរ។ ជួន​កាល បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​អា​អូន​ក្លាយ​ក្មេង​រើស​អាហារ​បាន​ផង​ដែរ។ លោក​ស្រី​បញ្ជាក់​បន្ថែម​ថា នេះ​មិន​មែន​មាន​ន័យ​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​ញ៉ាំ​លឿន​ពេក​ដែរ​ (ក្រោមអាយុ៦ខែ) ព្រោះ​សរីរាង្គ​គ្រឿង​ក្នុង​របស់​អា​អូន​នៅ​ខ្ចី វា​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​អា​អូន​ដែរ​ដូច​ជា ប្រតិកម្ម​ជាមួយ​ចំណី​អាហារ ងាយ​ឈឺ ងាយ​ឆ្លង​មេរោគ​។ល។


ការបំបៅដោះ

ពិតអត់ ពេលព្រឹកព្រលឹម ម៉ាក់ៗសម្បូរទឹកដោះឲ្យកូនបៅជាងពេលណាផ្សេងៗ?

គ្នា​យើង​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​ទើប​សម្រាល​កូន​រួច ដោយសារ​ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ទារក។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ម៉ោង ​៤-៥​ ព្រឹក​ព្រលឹម ជា​ពេល​ដែល​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​ជាង​គេ។ តើអំឡុងវេលានេះ ពិតជាសម្បូរទឹកដោះឲ្យកូនបៅមែនឬ? បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន យើង​មិន​សម្គាល់​ទេ​ ពេល​ណា ឬ​ម៉ោង​ណា សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ​។ ជា​ទូទៅអំឡុង​ពេល​ពពោះ​បាន​៧​ខែ រាង​កាយ​របស់​ម្ដាយ​ចាប់​ផ្ដើម​ផលិត​ទឹក​ដោះ ហើយ​ក្រោយ​ម៉ាក់ៗ​សម្រាល​បាន​ពី ៣០-៦០​នាទី ម៉ាក់​ៗ​នឹង​មាន​ទឹក​ដោះ​ដំបូង​ឲ្យ​កូន​បៅ​ហើយ។ ផ្ទុយ​ទៅ​វិញ បើ​ម្ដាយ​នោះ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ត្រូវ​បំបៅ​កូន​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​បញ្ជា​ទៅ​​ប្រព័ន្ធ​ប្រសាទ​ម្ដាយ​ឲ្យ​បញ្ចេញ​អ័រម៉ូន​​ ប្រូឡាក់ទីន ឲ្យ​ក្រពេញ​ទឹក​ដោះ​ផលិត​ទឹកដោះ​ឡើង​មក​ច្រើន។ មួយ​វិញ​ទៀត បើ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ម៉ាក់ៗ​អាច​ប្រើ​វិធី​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ឲ្យ​ទឹក​ដោះ​កើន​ឡើង តែ​ចៀសវាង​ប៉ះ​ពាល់​ទៅ​លើ​ចុង​សុដន់ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​មិន​ស្អាត ពេល​កូន​បៅ​អាច​ប៉ះពាល់​ដល់​កូន។ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ បន្ត​ថា ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ត្រូវ​ធ្វើ​ឲ្យ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ ព្រោះ​កាល​ណា​ម៉ាក់ៗ​គិត​ច្រើន ឬ​មិន​សប្បាយ​ចិត្ត វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់​ៗ​ដែរ។ "លើស​ពី​នេះ ម៉ាក់ៗ​ក៏​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន ញ៉ាំ​ទឹក ញ៉ាំ​ចំណី​ចំណុក​ឲ្យ​បាន​គ្រប់​មុខ លើក​លែង​តែ​អាហារ​ដែល​ធ្វើ​ឲ្យ​អាលែកហ្សី។ បើ​ធ្វើ​បែប​នេះ​បាន មិន​បាច់​ភ័យ​រឿង​អត់​ទឹក​ដោះ​ទេ ពេល​ណា​ក៏​មាន​ឲ្យ​កូន​បៅ​ដែរ។"


ការថែទាំទារក

វីតាមីន និង​រ៉ែ សំខាន់ៗសម្រាប់​ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរស្វែង​យល់​

សម្រាប់​ការ​អភិវឌ្ឍ​នៃ​កុមារ​ វីតាមីន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ធាតុ​មួយ​នៃ​ធាតុ​សំខាន់​បំផុត​នៃ​តម្រូវ​ការ​អាហារូបត្ថម្ភ​។​ ដោយ​សារ​តែ​រាង​កាយ​កុមារ​មិន​អាច​ផលិតបរិមាណ​នៃ​វីតាមីន​ដែល​ខ្លួន​ត្រូវ​ការ​បាន​ វីតាមីន​ត្រូវ​តែ​បឺ​ត​ស្រូប​យក​ពី​របប​អាហារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ វីតាមីន​ A​ វីតាមីន​ A រក​ឃើញយ៉ាង​ងាយ​នៅ​ក្នុង​អាហារ​ដែល​មាន​ព៌ណ​លឿង​​ និង​ព៌ណ​ទឹក​ក្រូ​ច ​ដូច​ជា​ការ៉ុត​ ដំឡុង​ជ្វា​ ល្ពៅ​ទ្រ​វែង​ (squash) ឬ​ទឹក​ដោះ​ ហ្វ្រូ​ម៉ា​ និង​ស៊ុត​។​ វីតាមីន​នេះ​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការលើក​ស្ទួយ​ដល់​ការ​លូត​លាស់​ និង​ការ​អភិវឌ្ឍ​បាន​ជា​ធម្មតា ការ​ជួស​ជុល​ជាលិ​កា​ និង​ឆ្អឹង​ ស្បែក​ ភ្នែក​ និង​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ។​ វីតាមីន​ B ក្រុម​នៃ​វីតាមីន​ B រួមមាន​វីតាមីន​ B២ វីតាមីន​ B៣ វីតាមីន​ B៦ និង​ វីតាមីន​ B១២។​ វីតាមីន​ទាំង​នេះ​​ជួយ​រាង​កាយ​កូន​យើង​​ឲ្យ​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ គាំទ្រ​សកម្ម​ភាព​មេតាបូលីស​ ផលិត​ថាម​ពល​សម្រាប់​រាងកាយ​ ជំរុញ​​លើក​កម្ពស់​ឲ្យ​​ប្រព័ន្ធ​របស់ឈាម​ និង​ប្រព័ន្ធ​ប្រសាទ​មាន​សុខ​ភាព​ល្អ​។ វីតាមីន​ B អាច​រក​ឃើញ​នៅ​ក្នុង​សាច់​មាន់​ ត្រី​ ស៊ុត​​ សាច់​ និង​មាន​ក្នុង​គ្រាប់​រុក្ខ​ជាតិ​ ទឹក​ដោះ​ សណ្តែក​ ហ្វ្រូម៉ា​ និង​សណ្តែក​សៀង​។​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក? ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ វីតាមីន​ C វីតាមីន C ត្រូ​វ​បាន​ប្រើ​ប្រាស់​ជាញឹក​ញាប់​​សម្រាប់​លើក​កម្ពស់ឲ្យ​​មាន​​​សាច់​ដុំ​ប្រកប​ដោយ​សុខ​ភាព​ល្អ​ ពង្រឹង​ជាលិកា​សន្ធាន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ