ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ស្រីៗទើបមានកូន ត្រូវដឹងអាការៈពេលកូនឃ្លាន មិនមែនឲ្យតែយំដឹងតែឃ្លាននោះទេ

ស្ត្រីដែល​កំពុងតែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ឬ​អ្នក​ទើប​តែ​មាន​កូន​ជា​លើក​ដំបូង ពេល​ឃើញ​កូន​តូចយំ​មាន​ច្បាស់ជាមានអារម្មណ៍​ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​មាន​រឿង​អ្វី​កើត​ឡើង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​​យំ​បណ្ដាល​មកពី​មូលហេតុ​ច្រើន​ណាស់​ក្នុង​នោះ​មាន​ឃ្លាន ហើម​ពោះ សត្វ​ល្អិត​ទិច​ខាំ កន្ទបសើម និងឈឺ ឬមានអ្វីចូល​ត្រចៀក​ជាដើម។ ក្នុង​នោះ​អ្នក​ម៉ាក់​ថ្មីថ្មោង​មួយ​ចំនួន ដែល​មិន​ទាន់​មាន​បទពិសោធន៍​ថែទាំ​កូន ពេល​កូន​យំ​ភ័យ​ស្លន់ស្លោ​ខ្លាច​មាន​បញ្ហា​អ្វី​ធំដុំ ក៏​នាំ​ទៅ​រក​ពេទ្យ។ លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ទារក​មិន​ក្ដៅ​ខ្លួន គ្មាន​ស្នាម​របួស ហើយ​ពោះ​ក៏​ធម្មតា បញ្ជាក់​ថា​កូន​គ្រាន់​តែ​ឃ្លាន​ប៉ុណ្ណោះ។ ទារក​ទើប​នឹង​កើត​ត្រូវការ​បៅ​រៀងរាល់ ២ ឬយ៉ាងយូរ ៣ ម៉ោង​ម្ដង ព្រោះ​ក្រពះ​តូច​ងាយ​នឹង​ឆាប់​ឆ្អែត ហើយក៏ឆាប់​នោម​អស់​មក​វិញដែរ។ ដូចនេះ​ទារក​ភាគច្រើន​យំ​ ដោយសារ​ឃ្លាន​ជ្រុល ជាពិសេស​ពេល​យប់ បើ​ម៉ាក់​ៗ​គេង​ហួស​ម៉ោង​កំណត់​ត្រូវ​ងើបមកបំបៅ។ ខាងក្រោម​ជា​អាការៈ​ពេល​កូន​ឃ្លាន នឹង​បញ្ចេញ​ដូចជា៖ - យំ​ងាក​ក្បាល​ទៅ​រក​អ្វី​ដែល​ប៉ះ​ថ្ពាល់ - យំបណ្ដើរ​លិឍមាត់ ឬ​ដៃបណ្ដើរ - បិទ​បើក​ៗ​មាត់ - បៀមដៃ - ជញ្ជក់​ដៃ ឬ​កន្សែង សម្លៀកបំពាក់ - បង្វិល​ខ្លួន​ចុះ​ឡើង​ៗ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទារក​យំ​នៅ​ពេល​យប់ ដោយសារ​ឃ្លាន​ជ្រុល អារម្មណ៍​នឹង​មួម៉ៅ​ខ្លាំង យំ​ក៏​ខ្លាំង ហើយ​​​ពិបាក​លួង​ឲ្យ​បាត់​ណាស់។ ក្រៅពី​ឃ្លាន ការ​ងងុយ​ណាស់​ក៏​បណ្ដាល​ឲ្យ​កូន​យំ​ខ្លាំង និង​ពិបាក​ក្នុង​ការ​លួងលោម​ដូចគ្នា បែប​នេះ​ត្រូវ​កំណត់​ម៉ោង​គេង និង​បៅ​ឲ្យ​ត្រឹមត្រូវ […]


អាហារូបត្ថម្ភទារក

កូនក្មេង អាចឲ្យញ៉ាំថ្នាំវីតាមីនបានទេ?

រាង​កាយ​យើង​ត្រូវ​ការ​វីតាមីន​ចម្រុះ​មុខ ទើប​អាច​ដំណើរ​ការ និង​លូត​លាស់​ទៅ​បាន។ វីតាមីន​ទាំង​នោះ​យើង​បាន​មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ និង​ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ជំនួស ឬ​បន្ថែម ចុះចំពោះ​ក្មេង​តូចៗ អាច​ឲ្យ​ញ៉ាំ​ថ្នាំ​វីតាមីន​បាន​អត់? ថ្នាំ​វីតាមីន​ចម្រុះ ឬ Multivitamins មិន​​គួរ​ផ្តល់ឲ្យ​ក្មេង​ដែល​មាន​សុខភាព​ល្អ និង​លូត​លាស់​ធម្មតា​នោះ​ទេ នេះជាការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​វេជ្ជបណ្ឌិត​ថា ទឹកដោះ​ម្តាយ និង​អាហារ​ដែល​កូន​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​បបរ បាយ ត្រី សាច់ ស៊ុត បន្លែ ផ្លែ​ឈើ​គ្រប់​មុខ និង​ចំណី​ចំណុក​ផ្សេង​ទៀត គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន​ចម្រុះ ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ ត្រូវ​ប៉ូវ​ថ្នាំ​វីតាមីន​បន្ថែម​ទេ។ ម្យ៉ាង​វិញ​ទៀត​ថ្នាំ​វីតាមីន​មិន​អាច​ការពារ​កូន​យើង​ពី​ជំងឺ​ផ្សេងៗ ឬ​ធំ​ធាត់​លឿន ដូច​ជា​ញ៉ាំ​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ក្មេង​ប្រើ​ថ្នាំ​វីតាមីន​ទាល់​តែ​មាន​បញ្ហា​អី​មួយ។ លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាចឲ្យ​កូន​ញ៉ាំ​ថ្នាំ​វីតាមីន៖ - កូន​លូត​លាស់​មិន​បាន​ល្អ ឬ​លូត​លាស់​យឺត​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា - មាន​ជំងឺ​រាំរ៉ៃ ឬ​អាលែកហ្ស៊ី​ជាមួយ​អាហារ - មិន​ចង់​ម៉ឹម ឬ​ញ៉ាំ​អាហារ។ ទោះ​បី​យ៉ាង​លោក​វេជ្ជ​បណ្ឌិត​ថា មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ប្រភេទ​ថ្នាំ​វីតាមីន​ណា​មួយ យើង​ចាំ​បាច់​ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។


ការថែទាំទារក

អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ

រាល់​ទារក​ដែល​កើត​មក មិន​មែន​សុទ្ធ​តែ​សុខភាព​ល្អ​ទាំង​អស់​ទេ ខ្លះ​មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក ដែល​នាំ​ទុក្ខ​ដល់​ទារក​តែ​ម្ដង។ ក្មេង​ខ្លះ មិន​ទាន់​ដឹង​អី​ផង ក៏​ប្រឈម​នឹង​បញ្ហា​មាន​ឈាម​កក​ក្នុង​ខួរក្បាល​បាត់​ទៅ​ហើយ។ សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ផ្នែក​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មជាតិ នៅ​ពេល​ដែល​ក្មេង​កើត​មក តែង​មាន​ឈាម​កក​តិច​តួច​នៅ​ក្នុង​ខួរ​ក្បាល ដែល​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត អា​អូន​អាច​ប្រឈម​នឹង​ជំងឺ​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល បើ​សិន​ទទួល​បាន​វីតាមីន K មិន​បាន​គ្រប់​គ្រាន់។ “ចំពោះ​ទារក​ដែល​ទើប​តែ​សម្រាល​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​ធំៗ គឺ​គេ​បាន​ធ្វើ​អេកូ​ខួរក្បាល​ទារក នៅ​ពេល​ដែល​ជិត​ចេញ​ពី​មន្ទីរពេទ្យ​ឲ្យ​ទៅ​ផ្ទះ​បាន ឬ​ជួន​កាល​គេ​ណាត់​ឲ្យ​ទៅ​ពិនិត្យ​វិញ (២សប្ដាហ៍ ឬ១ខែ​ក្រោយ​ចេញ​ពី​ពេទ្យ) ដើម្បី​ធ្វើ​អេកូ​ខួរក្បាល អ៊ីចឹង យើង​អាច​ដឹង​ថា អា​អូន​មាន​ឈាម​កក​តាម​រយៈ​ធ្វើ​អេកូ​ខួរ​ក្បាល។" លោក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​ឈាម​កក​ធំ ឬ​មាន​បរិមាណ​ច្រើន វា​អាច​សង្កត់​ទៅ​លើ​ខួរ​ក្បាល​ទារក ពី​ព្រោះ​ខួរក្បាល​អា​អូន​មាន​លក្ខណៈ​តូច វា​អាច​ឲ្យ​អា​អូន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ - ស្រឹម ឬ​សន្លប់ - ពិបាក​បៅ​ដោះ - ក្អួត​ញឹកញាប់ (ក្អួត​ខ្លាំង) - ប្រកាច់ (ករណី​ធ្ងន់​ធ្ងរ)។ ក្នុង​ករណី​ដែល​ឈាម​កក​មាន​ទំហំ​ធំ ហើយ​សង្កត់​ទៅ​លើ​សាច់​ខួរក្បាល​ខ្លាំង ជាពិសេសប៉ះពាល់​ទៅ​ដល់​តំបន់​ខួរ​ក្បាល​ដែល​មាន​នាទី​គ្រប់​គ្រង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​ទារក វា​អាច​បង្ក​ឲ្យ​ទារក​អត់​ដក​ដង្ហើម​ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​បាត់​បង់​ជីវិត​បាន។


ការបំបៅដោះ

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ

ហឺត ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្ដាល​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​លេច​ជា​ការ​ក្អក ដក​ដង្ហើមឮសូរ​ងឺតៗ ឬ​ដង្ហក់​ញឹកញាប់។ ចំពោះ​ជំងឺ​ហឺត​នេះ​កើត​ឡើង​អំឡុង​វ័យ​ក្មេង ហើយ​មាន​គ្នា​យើង​មួយ​ចំនួន​ថា ទារក​ដែល​បៅ​ដោះ​ម្ដាយ មិន​ងាយ​នឹង​កើត​ជំងឺ​ហឺត​ដូច​ក្មេង​បៅ​ដោះ​គោ​ទេ ហើយ​គ្រូពេទ្យ​ជំនាញ​ក៏​បាន​យល់​ស្រប​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ច្បាស់​ជា​មិន​ងាយ​កើត​ជំងឺ​នេះ​ជំងឺ​នោះ ដូច​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ទេ ក្នុង​នោះ​រួម​ទាំង​ជំងឺ​ហឺត​ដែរ។ ម៉្យាង​វិញ​ទៀត តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ថា ទឹក​ដោះ​ម្ដាយ​ជួយ​កាត់​បន្ថយ​អាលែកហ្សី​នៅ​លើ​ក្មេង មិន​ត្រឹម​តែ​អាលែកហ្សី​ស្បែក​ទេ តែ​វា​ក៏​អាច​ជួយ​ដល់​អាលែកហ្សី​ផ្លូវ​ដង្ហើម​បាន​ដែរ។ លោក​ស្រី​បន្ត​ថា “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ គេ​រក​ឃើញ​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​សុខភាព​រឹង​មាំ​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ ពី​ព្រោះ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ​ច្រើន​ដែល​ផ្ដល់​មក​ឲ្យ​កូន​ដែល​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ"។ [embed-health-tool-baby-poop-tool] ដូច​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ដែរ​ថា អា​អូន​មិន​បាន​បៅ​ដោះ​ម្ដាយ​ប្រឈម​នឹង​កើត​ជំងឺ​ហឺត​ប្រហែល​៥០% បើ​ធៀប​នឹង​ក្មេង​បៅ​ដោះ​ម្ដាយ​បាន​លើស​៦​ខែ។ ក្រៅ​ពី​នេះ ការ​បំបៅ​ដោះ​កូន មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ជំងឺ​ឆ្លង​លើ​ក្មេង ហើយ​ក៏​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​អូវែ ឬ​មហារីក​សុដន់​។ល។ ​ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?


ការបំបៅដោះ

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ម៉ាក់ៗ​ភាគ​ច្រើន​ពេល​ផ្តាច់​ដោះ​កូន តែង​តែ​ជួប​បញ្ហា​លាស​ដោះ មាន​ន័យ​ថា សុដន់​ឡើង​តឹង រឹង ហើយ​ឈឺ ទៅ​ជា​គ្រុន​ស្រៀវ​ស្រាញ ដោយសារ​តែ​បរិមាណ​ទឹក​ដោះ​ឡើង​ចាល់ មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន។ អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី បាន​ឲ្យ​ដឹង​ថា ការ​ផ្តាច់​ដោះ​កូន ម្តាយ​មិន​អាច​ធ្វើ​គំហុក​ភ្លាមៗ ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ ឈប់​ភ្លាម​តែ​ម្តង មិន​ល្អ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ពេល​ផ្តាច់​ដោះ​កូន ម្តាយត្រូវ​ព្យាយាម​ផ្តាច់​ដោះ​កូន​បន្តិច​ម្តងៗ ដោយ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ ដែល​រយៈ​សម​ស្រម​សម្រាប់​ផ្តាច់​ដោះ​កូន យ៉ាង​ហោច​ណាស់​ក៏​១ខែ​ដែរ ទម្រាំ​ផ្តាច់​បាន​ជា​ស្ថាពរ។ ការ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ បែប​នេះ​ទើប​ក្រពេញ​ទឹក​ដោះ​កាត់​បន្ថយ​ការ​ផលិត​បន្តិច​ម្តងៗដែរ មាន​ន័យ​ថា យើង​ធ្លាប់​ឲ្យ​កូន​បៅ​រៀងរាល់ ២-៣ ម៉ោង/ម្តង យើង​ត្រូវ​ពន្យារ​ពេល ៣-៤ ម៉ោង/ម្តង បន្ទាប់​មកត្រូវពន្យារ​បន្ថែមទៀត​ដល់​ទៅ៥ ឬ៦ ម៉ោង នោះ​ទើប​ការ​ផលិត​ទឹក​ដោះ​ថយ​ចុះ​ ឯ​ម្តាយ​ក៏​មិន​ជួប​បញ្ហា​លាស​ដោះ។ "ធម្មតា​ទឹក​ដោះ​កំពុង​ផលិត យើង​នឹក​ឃើញ​ចង់​ផ្តាច់​ថ្ងៃ​ហ្នឹង​ភឹង លែង​ឲ្យ​កូន​បៅ​សោះ អ៊ីចឹង​អ្នក​ផលិត (ដោះ) មាន​ដឹង​ឯណា ក្រពេញ​ទឹក​ដោះ​នៅ​តែ​ផលិត​មក​ទៀត ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហាលាស​ដោះ"។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ បើ​សិន​ជា​ម្តាយជួប​បញ្ហា​លាស​ដោះ ឡើង​រឹង តឹង​ហើយ​ឈឺ​នោះ ត្រូវ​យក​កន្សែង ឬ​ស្បៃ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗមក​រុំ​ជុំវិញ​ដោះ […]


ការបំបៅដោះ

អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាង​​ញ៉ាំ​អំឡុង​ពេល​បំបៅ​ដោះ​កូន

អំឡុង​ពេល​ពពោះ ការ​រៀប​ចំ​របប​អាហារ​ឲ្យ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ជារឿង​ចាំ​បាច់​ម៉ាក់ៗ​ត្រូវ​ដឹង ខណៈ​ក្រោយ​សម្រាល ពោល​អំឡុង​ពេល​បំបៅ​កូន ម៉ាក់ៗ​ក៏​គួរ​តែ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណា​មិន​គួរ​ញ៉ាំ​ដូច​គ្នា។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ភេសជ្ជៈ គួរចៀសវាង​ពេល​បំបៅ​ដោះ​កូន។ ១- ពពួក​ត្រី​សមុទ្រ​មួយ​ចំនួន ពិត​ណាស់ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​ប្រូតេអ៊ីន ដែល​សម្បូរ​ក្នុង​សាច់​ត្រី ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូតលាស់​របស់​បេប៊ី​អំឡុង​ពេល​បៅ​ដោះ​ម៉ាក់ៗ។ យ៉ាង​ណា ត្រី​មួយ​ចំនួន ពិសេស​ពពួក​ត្រីសមុទ្រ ដូច​ជា​ត្រីដាវ (swordfish) និង​​ត្រី​សាបាក់ (king mackerel) គឺ​មាន​កម្រិត​ជាតិ​បារត​ខ្ពស់ ខណៈ​សារធាតុ​នេះ អាច​ចូល​ទៅ​ក្នុង​រាងកាយ​អូនៗ​តាម​រយៈ​ទឹក​ដោះ​ម៉ាក់ៗ ធ្វើ​ឲ្យ​អូនៗ​ប្រឈម​បញ្ហា​សុខភាព​ច្រើន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​គួរញ៉ាំត្រី​ត្រឹម ១៧០ ក្រាម/មួយ​ពេល និង ២ ពេល/សប្តាហ៍ បាន​ហើយ។ បើ​គ្នា​យើង ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​សាច់​ត្រី ក៏​គួរ​ជ្រើស​ប្រភេទ​ត្រី​ដែល​មាន​ជាតិ​បារត​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ត្រីសាល់ម៉ុន ត្រី Trout (ស្រដៀង​ត្រី​ព្រួល)។ ២- កាហ្វេ និង​តែ រឿង​នេះ ស្តាប់​ទៅ​អាច​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង​ចូលចិត្តញ៉ាំ​កាហ្វេ ប៉ុន្តែ​បើ​អាច​កាត់​បាន ត្រូវ​តែ​ទ្រាំ​អំឡុង​ពេល​បំបៅដោះ​អូនៗ។ បើ​ធ្វើ​មិន​បាន អាច​ផឹក​កាហ្វេ ឬ​តែក្នុង​កម្រិត​តិច​តួច​នៅ​ពេល​ព្រឹក […]


ការថែទាំទារក

គ្រាប់ធញ្ញជាតិល្អចំពោះកូន តែបើមិនប្រយ័ត្នបែរជាបង្កគ្រោះថ្នាក់ទៅវិញ!

គ្រាប់ធញ្ញជាតិ​ជា​ពពួក​ចំណី​អាហារ​ដ៏​ល្អ មិន​ថា​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធំ ជា​ពិសេស​ចំពោះ​កូន​ក្មេងជួយដល់ការលូតលាស់ តែ​ពេល​ខ្លះ​វា​ក៏​បង្ក​គ្រោះថ្នាក់​វិញ​ដែរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​គ្រាប់​ធញ្ញជាតិ​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កូន​បាន បើ​សិន​ជា​ញ៉ាំ​ទៅ​ឈ្លក់​ចូល​បំពង់​ខ្យល់​គ្មាន​ការ​ជួយ​សង្គ្រោះ​ត្រឹមត្រូវ និងទាន់ពេលវេលា នេះ​សម្រាប់​ប្រភេទ​គ្រាប់​ធំ។ បើ​គ្រាប់​តូច​ៗ​វិញពេល​ញ៉ាំ ហើយ​ឈ្លក់​ចូល​ទៅ​ជាប់​ក្នុង​ទងសួត ឬ​សួត អាច​បណ្ដាល​ឲ្យ​រលាក​សួត​បាន ប្រសិន​បើ​មិន​បាន​យក​ចេញ​ឆាប់​រហ័ស។ ចំណែក​វិធី​ដែល​ត្រូវ​យក​គ្រាប់​ធញ្ញជាតិ​នោះ​ចេញ គឺ​ត្រូវ​ស្វែង​រក​មន្ទីរពេទ្យ​ដែល​មាន​ឧបករណ៍​ត្រឹមត្រូវ និង​គ្រូពេទ្យមាន​ជំនាញ​ច្បាស់​លាស់​ ដោយ​ប្រើ​ម៉ាស៊ីន​អង់ដូស្កុប​ចាប់​យក​ចេញ ព្រោះ​បើ​បណ្ដោយ​យូរអាច​រលាក​សួត​រ៉ាំរ៉ៃ​បាន។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ត​ទៀត​ថា បើ​មិន​បាន​យកគ្រាប់ធញ្ញជាតិ​ចេញ ​គ្រាន់តែ​ឲ្យ​កូន​លេប​ថ្នាំ កូន​នឹង​ជា​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​វា​នឹង​លាប់​ឡើង​វិញ ព្រោះ​ថា​កម្ទេចកំទី​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​មិន​ទាន់​បាន​ចេញ ហើយ​នៅ​ពេល​រលាក​រ៉ាំរ៉ៃ​ចុះឡើង​ៗ នាំ​ឲ្យ​ខូច​សួត ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​​សួត​មាន​បញ្ហា​រហូត អាច​ឆាប់​ហត់ ដង្ហក់។ លោក​បន្ថែម​ថា ការ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​គឺ​ល្អ ព្រោះ​វា​សម្បូរ​វីតាមីន សារធាតុ​ចិញ្ចឹម ប៉ុន្តែ​មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ត្រូវ​បក​សម្បក ឬ​ពុះ​ច្រៀកជាចំណែក​ឲ្យ​តូច ដើម្បី​សុវត្ថិភាព​ពេល​ទំពា ហើយ​រក​ពពួក​គ្រាប់​ណា​ដែល​ស្រួល​បក និង​ស្រួល​ញ៉ាំ​ដូច​គ្រាប់​កៅឡាក់ ឬ​ក៏​គ្រាប់​ធញ្ញជាតិ​ស្ងោរ ព្រោះ​គ្រាប់​ក្រៀម​មាន​សភាព​រឹង។


ការបំបៅដោះ

ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ

ម៉ាក់ៗ​ទាំង​អស់សុទ្ធ​តែ​ដឹង​ច្បាស់ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ជា​រឿង​សំខាន់​បំផុត ប៉ុន្តែ​គ្នា​យើង​ខ្លះ ដោយ​សារ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ដោះ​គោ​ជំនួស។ យ៉ាង​ណា បញ្ហា​មិន​សូវ​មាន​ទឹក​ដោះ មិន​មែន​គ្មាន​​ដំណោះ​ស្រាយ​ទេ ព្រោះ​អាហារ​មួយ​ចំនួន​សុទ្ធ​តែ​អាច​ជួយ​បង្កើត​ទឹក​ដោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ពពួក​ផ្លែឈើ​សាមញ្ញ ងាយ​ស្រួល​រក ប៉ុន្តែ​ជួយ​ម៉ាក់ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​អូនៗ​មឹម។ ១- ល្ហុង (ល្ហុងខ្ចី) ពិតណាស់ មិន​មែន​មាន​តែ​ល្ហុង​ទុំទេ​ល្អនោះ ល្ហុង​ខៀវ (ល្ហុង​ខ្ចី) ក៏​ជា​ផ្លែឈើ​ល្អ​បំផុត ដែល​អាច​បង្កើន​ការ​ផលិត​ទឹក​ដោះឲ្យ​បាន​ច្រើន បើ​ទោះ​ជា​អំឡុង​ពេល​ពពោះ ល្ហុង​ខ្ចី​ត្រូវ​ហាម​មិន​ឲ្យ​ស្រីៗ​ញ៉ាំ​ក៏​ដោយ។ បើ​គ្នា​យើង​នៅ​តែប្រតិកម្មជាមួយ​​ល្ហុង​ខ្ចី ក៏​អាច​ញ៉ាំ​ល្ហុងទុំ​បាន ខណៈ​សកម្មភាព​របស់​ល្ហុង ស្មើ​ទៅ​នឹង​ភ្នាក់​ងារ​ជួយ​ជំរុញ​ការ​ផលិត​ទឹក​ដោះ តាម​រយៈ​ការ​ជំរុញ​កម្រិត​អ័រម៉ូត​អុក​ស៊ី​តូស៊ីន ដែល​ជា​អ័រម៉ូន​សំខាន់​ក្នុង​សកម្មភាព​រាងកាយ​ផលិត​ទឹក​ដោះ។ ល្ហុង​ខ្ចី ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារជាតិចិញ្ចឹម​យ៉ាង​ច្រើន​ថែម​ទៀត រាប់​បញ្ចូល​ទាំងពពួក​វីតាមីន A, B, C និង​វីតាមីន E។ អត្ថបទពាក់ព័ន្ធ៖ ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ? ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់? យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? ២- ផ្លែបឺរី បឺរី […]


អាហារូបត្ថម្ភទារក

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

ក្មេង​អាយុ​ចាប់​ពី​១-៤​ឆ្នាំ​ត្រូវការ​កាល់ស្យូម វីតាមីន D និង​ជាតិ​ខ្លាញ់​ដើម្បី​លូតលាស់​ខាង​​ខួរក្បាល ឆ្អឹង សាច់ដុំ សរីរាង្គ និង​ស្បែក។ ជាតិខ្លាញ់​គឺ​ជួយ​រាងកាយឲ្យ​មាន​ដំណើរការ​វីតាមីន D ចំណែកឯ​វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម។ សម្រាប់​ក្មេង​ភាគច្រើន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​តាម​រយៈ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ។ ចុះ​សម្រាប់​ក្មេង​ដែល​អាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​គ្រប់គ្រាន់?​ ១. អាហារ​សម្បូរ​កាល់ស្យូម​ដែល​មិន​មែន​ជា​ទឹកដោះគោ កាល់ស្យូម​មាន​នៅ​ក្នុង​អាហារ​ផ្សេងទៀត​ជា​ច្រើន​ដែល​មិន​មាន​ជា​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ក្មេង​ត្រូវការ​កាល់ស្យូម​ប្រហែល ៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​សម្បូរ​កាល់ស្យូម​មាន​ដូចជា តៅហ៊ូ ត្រីសាល់ម៉ុន បន្លែ​ស្លឹក​បៃតង គ្រាប់​សណ្ដែក ផ្កាខាត់ណា​ខៀវ ផ្លែល្ហុង និង​ទឹកសណ្ដែក​បន្ថែម​កាល់ស្យូម (Calcium-fortified soy milk)។ ម៉្យាងទៀត វីតាមីន C អាច​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម​ដែរ ដូចនេះ​ម៉ាក់ប៉ា​អាច​បន្ថែម​អាហារ​សម្បូរ​វីតាមីន C និង​អាហារ​សម្បូរ​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន។​   ២. អាហារ​សម្បូរ​វីតាមីន D ​ដែល​មិន​មែន​ជា​ទឹកដោះគោ ​ក្មេង​ត្រូវ​ផឹក​ទឹកដោះគោ​ ៦កែវ​ដើម្បី​ទទួល​បាន​នូវ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​កង្វះ​ជាតិ​ដែក និង​ជំងឺ​ធាត់។ ហេតុនេះ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ទទួល​បាន​វីតាមីន D ពី​អាហារ​ផ្សេងៗ​ដូចជា​ត្រីសាល់ម៉ុន ត្រីធូណា ត្រីអណ្ដែង បង្គា ស៊ុត សណ្ដែកសៀង និងបាយ។ […]


ការថែទាំទារក

ឃើញម៉ាប់ៗគួរឲ្យក្នាញ់ តែទារក ៦-៧ ខែ ក៏អាចលើសទម្ងន់ ប្រឈមនឹងជំងឺដែរ

ធម្មតា ម៉ាក់​ប៉ា​រូប​ណា​​ដែល​មិន​ចង់​ឃើញ​កូន​មាន​សាច់​មាន​ឈាម មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់​នោះ។ ទារក​ដែល​ម៉ាប់ៗ​ហ្នឹងហើយ កំពុង​ពេញ​ក្នាញ់ ចង់​តែ​ចាប់​ក្រញិច​ទេ តែ​បើ​កូន​ថ្លោស​ពេក ក៏​អាច​មិន​ល្អ​​ដែរ។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​ទម្ងន់​កូន​ថ្លោស​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​មើល​ទៅ​លើ​ខ្សែ​កោង​នៃ​ការ​លូត​លាស់​ទម្ងន់​របស់​ទារក។ ប្រសិន​ជា​កូន​ថ្លោស​នៅ​ក្នុង​កម្រិត​ធម្មតា វា​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​បើ​កូន​ថ្លោស លើស​កម្រិត​ធម្មតា​នៃ​អាយុ​របស់​ទារក គឺ​ម៉ាក់​ប៉ា​ត្រូវ​មើល​ដែរ​ថា កូន​អាច​មាន​ជំងឺ​អី​ដែល​បណ្ដាល​ឲ្យ​ថ្លោស​ខ្លាំង​លើស​កម្រិត​នេះ​ឬ​ក៏​អត់។ ទារក​ អាយុ ​៦-៧ខែ​ ​ថ្លោសៗ​អ៊ីចឹង អាច​ប្រឈម​នឹង​កើត​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​ទេ? សំណួរនេះលោក​ស្រី​វេជ្ជបណ្ឌិតឆ្លើយ​ថា ជា​ទូទៅ ទារក​ស្ទុះ​គីឡូ​ខ្លាំង ឡើង​គីឡូ​លឿន​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំដំបូង តែ​ដល់​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ ទារក​អាច​ចាប់​ផ្ដើម​ស្រក​គីឡូ​នោះ​អស់ ហើយ​បែរ​ជា​លូត​កម្ពស់​វិញ។ ទារក​ថ្លោសៗ​មិន​ប្រាកដ​ថា ធំ​ឡើង​នៅ​តែ​មាន​ទម្ងន់​លើស ឬ​ធាត់​រហូត​ទេ តែ​បើ​ក្មេង​ធំ​ហើយ គីឡូ​នៅ​តែ​ធាត់​ដដែល​មិន​ស្រក អ៊ីចឹង​នៅ​ពេល​ដែល​ក្មេង​លូតលាស់​ពេញ​វ័យ​ទៅ អាច​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូច​យើង​មនុស្ស​ចាស់​ដែរ​ដូច​ជា៖ - ជំងឺ​ទឹក​នោម​ផ្អែម - ជំងឺ​លើស​ឈាម - ជំងឺ​មេតាបូលិក - ជំងឺ​លើស​ជាតិ​ខ្លាញ់​ជា​ដើម។ វេជ្ជបណ្ឌិត​ឯកទេសកុមារ​រូបនេះបន្ថែមឲ្យដឹងទៀត​ថា ចំពោះ​ទម្ងន់​ទារក កត្តា​ដែល​កំណត់​ការ​លូតលាស់​ អាស្រ័យ​ទៅ​លើ៖ ទី១.កត្តា​ហ្សែន ទី២.កត្តា​បរិស្ថាន​ជុំវិញ។ បើ​ម៉ាក់ប៉ា​កើត​មក​ថ្លោស​ពី​តូច កូន​ក៏​អាច​កើត​មក​ថ្លោស​ពេល​នៅ​តូច​ហ្នឹងដែរ (កត្តាហ្សែន) ឬ​ទារក​នោះ​បៅ​បាន គេង​បាន ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ថ្លោស​ដែរ (កត្តា​បរិស្ថានជុំវិញ)។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ