ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ក្រោយសម្រាលកូនម៉ាក់ៗគ្មានទឹកដោះ គួរឲ្យកូនបៅទឹកដោះគោ ឬយ៉ាងណា?

មាន​ម៉ាក់​ៗ​ជាច្រើន ក្រោយ​សម្រាល​កូន​រួច​ភ្លាម​បាន​និយាយ​ថា គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ឲ្យ​កូន​បៅ​ឡើយ។ ដូចនេះ​ហើយ​បាន​ជា​លើក​ឡើង​ជា​សំណួរ​ថា បើយើង​​គ្មាន​ទឹកដោះ​គ្រប់គ្រាន់ តើ​គួរ​ឲ្យ​កូន​បៅ​ទឹកដោះគោ​វិញ ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រោយសម្រាលកូនរួចគ្រប់​ស្ត្រី​ទាំងអស់​​មាន​ទឹក​ដោះអាចផ្គត់ផ្គង់​កូន​បាន ហើយ​អ្នក​ខ្លះ​មាន​តាំងពី​មិន​ទាន់​គ្រប់​ខែ​ម្ល៉េះ ដូចនេះ​ក្រោយ​កើត​ភ្លាមប្រាកដជា​អាច​បំបៅ​បាន គ្រាន់តែ​ពេល​ខ្លះ​មកពី​ដោះមិន​អំណោយផល ក្បាល​ដោះ​មិន​សូវ​មានរន្ធ​ ទើប​កូន​បឺត​មិន​ចេញ។ ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា សម្រាប់​ស្ត្រី​មិន​សូវ​សម្បូរ​ទឹក​ដោះ ត្រូវ​ព្យាយាម​ម៉ាស្សា និង​ឲ្យ​កូន​បៅ​ឲ្យ​ញឹកញាប់​បំផុត ទើប​ជួយ​ជំរុញ​ក្រពេញ​ទឹកដោះ បង្កើន​ការ​ផលិត​ទឹក​ដោះ​​កាន់​តែ​ច្រើន។ ម៉ាក់​ៗ​មួយ​ចំនួន​មិន​ដឹង​ពី​ទំហំ​ក្រពះរបស់​កូន​ទើប​កើត​ឡើយ គឺ​ទំហំ​តូច​ខ្លាំងណាស់ ដោយ​ទឹកដោះ​តែ​ប៉ុន្មាន​ដំណក់​ ក៏​គ្រប់គ្រាន់​ទៅ​ហើយ និង​ឧស្សាហ៍​ឲ្យ​កូន​បៅ ទោះ​ចេញ​តិច​ក៏​ដោយ ទើប​ធ្វើឲ្យ​ម៉ាក់​សម្បូរ​ទឹកដោះ​បាន។ វិធី​ម៉ាស្សា​ដោះ គឺ​យើង​អាច​ក្ដាប់​ដៃ និង​យក​ក្រញរ​ដៃ​មក​ត្រដូស​តាំងពី​ចំហៀង​ដោះ រហូត​ជំរុញ​ឲ្យ​បាន​យូរ ហើយ​ធ្វើ​បែប​នេះ​ទាំង​សងខាង។ មួយ​វិញ​ទៀត​ការ​លើក​កូន​ឲ្យ​បៅ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ទើបកូន​អាច​បឺត​ជញ្ជក់​បាន។ ចំណែក​របប​អាហារសម្រាប់​ម្តាយ​​ត្រូវតែ​ជាប្រភេទ​ស៊ុប​សម្បូរ​ជាតិ​ទឹក បន្លែ សាច់​គ្រប់គ្រាន់ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ទើប​ជា​កត្តា​រួម​ផ្សំ​ជួយ​ឲ្យ​សម្បូរ​ទឹកដោះ ហើយ​ចៀសវាង​អាហារ​ក្រៀមក្រោះ។ អត្ថបទពាក់ព័ន្ធ៖ សញ្ញាបញ្ជាក់ កូនតូចឃ្លាន និងរបៀបបំបៅដោះត្រឹមត្រូវ ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ទារក

ស្វែងយល់ពីជំងឺរលាកបំពង់ក (Pharyngitis)

និយមន័យ ១- ដូចម្ដេច​ហៅថា​រលាក​បំពង់ក? រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។ ២- តើ​ជំងឺរលាកបំពង់ក កើត​ញឹក​ញាប់​ទេ? ជំងឺរលាកបំពង់ក កើតឡើង​ញឹកញាប់ណាស់​ហើយ​វាប៉ះពាល់លើមនុស្ស​ស្រី​ជាង​មនុស្ស​ប្រុស។ វាអាច​កើតលើ​មនុស្ស​គ្រប់​វ័យ។ យើងអាច​គ្រប់គ្រងជំងឺរលាកបំពង់ក​បានដោយ​ការកាត់​បន្ថយ​ភ្នាក់ងារ​ប្រឈមតែប៉ុណ្ណោះ​។ រោគសញ្ញា ៣- ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគសញ្ញា​រលាក​បំពង់សំឡេង​៖ ស្អកក ខ្សោយ​សំឡេង​ ​រឺ​បាត់សំឡេង រមាស់ក​និង​​ពិបាកលេបអាហារ ឈឺក ស្ងួតក ក្អកស្ងួត ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! រោគសញ្ញា​រលាកដើម​បំពង់​អាហារ៖ វាសម្ងំ​ពី ២ទៅ៥ថ្ងៃ។ រោគសញ្ញាដែល​អម​ជាមួយការរលាកនេះ អាស្រ័យលើ​ស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយ​និង​គ្រុនក្ដៅ​វា​អាច​បណ្ដាលឲ្យ៖ កណ្ដាស់ ហៀរសំបោរ ឈឺក្បាល ក្អក អស់កម្លាំង ឈឺខ្លួន រងារ ក្ដៅខ្លួន (ផ្តាសាយ​ធម្មតា ក្តៅ​ខ្លួន​តិចៗ ហើយ​ផ្តាសាយ​ធំ […]


ការថែទាំទារក

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរ និងមិនគួរធ្វើ ៣ យ៉ាងនេះ ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- កុំ​ចេះតែ​លាប​អ្វី​ផ្ដេសផ្ដាស​តាម​គ្នា ប្រាកដ​ណាស់​ថា​មាន​ម៉ាក់ប៉ា​មួយ​ចំនួន គ្រាន់តែ​ឃើញ​សភាព​ស្បែក​កូន​ខុស​ប្រក្រតី​ច្បាស់ជា​ភ័យ​ព្រួយ​ដើរ​សួរ​គេ​ឯង​គ្រប់គ្នា។ តែ​សុខភាព​ស្បែក​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ មិន​ថា​ចាស់ ក្មេង ឬ​កូន​ង៉ែត​ឡើយ ហើយ​បញ្ហា​ក៏​ខុស​គ្នា​ដែរ។ ដូចនេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​ស្បែក​កូន​មាន​បញ្ហា នេះ​ទើប​ជា​ជម្រើស​ល្អ។ ម្យ៉ាង​វិញ​ទៀត​ផលិតផល​ខ្លះ​ដែល​អ្នក​មិន​ជំនាញ​ណែនាំ អាច​ធ្វើឲ្យ​ស្បែក​កូន​កាន់តែ​គ្រោះថ្នាក់ ព្រោះ​ផលិតផល​ខ្លះ​ប្រើ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ស្បែក​ក្មេង​ខ្ចី​អាច​នឹង​ប្រតិកម្ម​លើស​ដើម។ ២- ពិនិត្យ​មើល​របស់​ប្រើប្រាស់ និង​បរិស្ថាន​ជុំវិញ​ខ្លួន ត្រូវ​ដឹង​ថា សម្លៀកបំពាក់​ទាំង​របស់​យើង និង​របស់​កូន ភួយ​ខ្នើយ កន្សែង និង​ក៏​ជាមូលហេតុធ្វើឲ្យ​ស្បែក​កូន​មាន​បញ្ហា​ដែរ ព្រោះ​របស់​អស់​នោះ​សុទ្ធតែ​ប៉ះពាល់​ផ្ទាល់​ជាមួយ​កូន​ទាំងអស់។ ចំណែក​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​វិញ ប្រសិនបើ​មាន​ធូលី ឬ​ផ្សែង​ពុល​ហោះ​ចេញចូល​ប៉ះពាល់ នឹង​ត្រូវ​រក​វិធី​ដោះស្រាយ​ភ្លាម​ៗ ព្រោះ​បើ​ព្យាបាល​ក៏​ជា​បាន​តែមួយ​ភ្លែត​ដែរ ហើយ​វា​នឹង​កើត​ឡើង​ដដែល​ៗ​រហូត។ ៣- ពិនិត្យមើលទឹកដោះគោ បញ្ហា​អាលែកហ្ស៊ីទឹកដោះគោ ក៏ធ្វើឲ្យក្មេង​មានលេច​ស្នាម​ក្រហម​នៅ​លើ​ស្បែក​ផង​ដែរ។ ដូចនេះ​បើ​ប្រាកដ​ថា​បើ​សម្ភារៈ កន្លែង​រស់នៅ និង​បរិស្ថាន​ស្អាត​ហើយ ស្បែក​កូន​នៅតែ​មាន​បញ្ហា​ទៀត […]


ការបំបៅដោះ

កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ

តាម​បែបបទ​បុរាណ ស្ត្រី​សម្រាល​កូន​រួច​ចាស់​ៗ​នឹង​ឲ្យ​ផឹក​ថ្នាំ​ឬសឈើ ឬ​ផឹក​ស្រា​ថ្នាំ​ដែល​ស្រា​នោះ​មិន​ដឹង​ជា​លាយ​ជាមួយ​អ្វី​ឲ្យ​ប្រាកដ​ឡើយ។ បញ្ហា​ផឹក​ស្រា​របស់​ម្ដាយ​នេះ​ដែរ មិន​ត្រឹមតែ​ប៉ះពាល់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ កូន​ដែល​បៅ​ដោះ​ក៏​ទទួល​បាន​ជាតិ​អាល់កុល​នោះ​ដូចគ្នា ហើយ​កូន​តូច​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​បាន​បញ្ជាក់​ថា ក្មេង​បៅ​ដោះ​ម្ដាយ​ផឹក​ស្រា គឺ​ភាគច្រើន​កើត​ជំងឺ​ក្រិនថ្លើម ឬ​រលាក​ថ្លើម ដោយសារ​ជាតិ​អាកុល​ដែល​ម្ដាយ​ផឹក​នោះ​បញ្ចេញ​តាម​ទឹកដោះ​ទៅ​កូន។ ក្រៅពី​ក្រិន​ថ្លើម នៅ​ធ្វើឲ្យ​កូន​មាន​បញ្ហា​រលាក​ក្រពះ ពោះវៀន និង​តម្រង​នោម ព្រោះ​ជាតិ​អាកុល​សុទ្ធតែ​ឆ្លងកាត់​សរីរាង្គ​ខាងក្នុង​ទាំង​នេះ។ វេជ្ជបណ្ឌិត រតនា ថា​បញ្ហា​សំខាន់​មួយ​ទៀត ទារក​ដែល​បៅ​ដោះ​មាន​ជាតិ​ស្រា អាច​ប៉ះពាល់​ដល់​ខួរក្បាល ដោយ​ពេល​ធំ​ឡើង​កូន​មិន​សូវ​មាន​ការ​ចងចាំ​បាន​ល្អ ឬ​ភ្លេចភ្លាំង​ច្រើន។ ជា​រួម​បើ​យើង​ផឹក​ស្រា ហើយ​ឲ្យ​កូន​បៅ​ដោះ​កូន​មាន​ការ​លូតលាស់​មិន​បាន​ល្អ​ឡើយ ខ្សោយ​បញ្ហា​ស្មារតី និង​មាន​សុខភាព​មិន​សូវ​ល្អ។ ជា​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត បាន​ហាម​មិន​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​​ផឹក​ស្រាគ្រប់​ប្រភេទ ឬ​ញ៉ាំ​អាហារ​ផ្អាប់ អាហារ​ឆៅ ឬ​ចំណី​ចំណុក​ណា​ដែល​មិន​ល្អ ព្រោះ​អ្វី​ដែល​យើង​ញ៉ាំទៅ​សុទ្ធតែទៅដល់​កូន​ទាំងអស់។ មនុស្ស​ធំ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ មិន​សូវ​ជា​មាន​បញ្ហា​ឡើយ តែ​ក្មេង​មិន​ដូច​គ្នា​ទេ ហើយ​កូន​ដែល​សុខភាព​ខ្សោយ រៀនសូត្រ​ក៏មិន​ដិតដល់ នាំឲ្យ​ខូចខាត​អនាគត​ក្មេង។ អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ដឹង បើ​បំបៅ​ដោះ​កូន ម៉ាក់ៗ​ត្រូវ​តម​អីខ្លះ? នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?

ទារិកា​ទើប​កើត​ភាគច្រើន​ម៉ាក់ប៉ា​តែង​សង្កេត​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ដែល​ចាស់​ៗ​ថា​នោះ​ជា​ឈាម​រដូវ​ដូច​មនុស្ស​ពេញ​វ័យ ដែលយើងហៅថា (False menses)។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ទៀត​ថា ឈាមដែលចេញពី​ទ្វារមាស​របស់កូនតិច​ៗមាន ​ប្រហែល ២-១០ ថ្ងៃ​ក្រោយ​សម្រាលទើប​អស់​ទៅ​វិញ ប្រៀបដូច​មនុស្ស​ស្រី​មក​រដូវ​ដែរ។ មូលហេតុ​ដែល​ធ្វើឲ្យ​កូន​ស្រី​ទើប​នឹង​កើត​មួយចំនួនមានឈាមនៅទ្វារមាស ព្រោះ​ដោយសារតែ​ការ​ធ្លាក់​ចុះ​អ័រម៉ូន​​អឺសស្រ្តូហ្សែន​របស់​ម្ដាយនៅ​ពេល​ក្រោយ​សម្រាល​ មិន​មានបញ្ហា​អ្វី​នោះ​ឡើយ។ ចំពោះ​កូន​ណា​ដែល​មាន​ឈាម​បែប​នេះ​យើង​មិន​បាច់​ធ្វើ​អ្វី​ច្រើន​ទេ គ្រាន់តែ​ងូត​ទឹក​តាម​ធម្មតា និង​ជូត​សម្អាត​ឲ្យ​ស្ងួត​នៅ​តំបន់​ទ្វារមាស​នោះ ហើយមិន​ត្រូវ​យក​សាប៊ូ ឬ​អ្វី​ទៅ​លាង​សម្អាត​បរិវេណ​ប្រដាប់​ភេទ​កូន​ឡើយ ព្រោះ​អាច​ឆ្លង​មេរោគ លាង​នឹង​ទឹក​ធម្មតា និង​ពេល​កូន​នោម ឬ​ជុះ​ជូតលាង​ឲ្យ​ស្អាត​ជា​ការ​ស្រេច។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

ការ​ថែទាំ​ទារក​មិន​គ្រប់ខែ​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ម៉ាក់​ប៉ា ព្រោះ​ថា​ទារក​​ខ្សោយ​ជាង​ក្មេង​គ្រប់ខែ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​ឡើង​ថា ទារក​កើត​មិន​គ្រប់ខែ​ គ្រូពេទ្យ​តែងតែ​ណាត់​តាមដាន​សុខភាព ព្រោះ​សរីរាង្គ​កូន​ក៏​ខ្សោយ​ជាង​ធម្មតា ហើយ​ចង់​ដឹង​ពី​ការ​លូតលាស់ និង​ទម្ងន់​ត្រូវ​ស្តង់ដារ​តាម​ខែនីមួយៗអត់។ ក្រៅពី​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ ម៉ាក់ប៉ា​ខ្លួនឯង​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​ជាមួយ​កូន​ និង​បំបៅ​កូន​ដោយ​ទឹកដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ជីវជាតិ​ចម្រុះ​មាន​ក្នុង​ទឹក​ដោះ​ចូល​ទៅ​ទ្រទ្រង់​រាងកាយ និង​ប្រយុទ្ធប្រឆាំងជាមួយវីរុស។ រឿង​សំខាន់ ២ យ៉ាង​ដែល​ម៉ាក់ប៉ា​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ និង​អាហារ ដោយកូនចាប់ពីអាយុ ៦ ខែឡើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​បបរ​ខាប់​គ្រប់​គ្រឿង និង​បន្លែ​ផ្លែឈើ ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​ជាតិរ៉ែ។ ចំណែក​ការ​រស់នៅ​ទៀត​សោត​ត្រូវ​ប្រកាន់​អនាម័យ​ខ្ពស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​កើត​មិន​គ្រប់​ខែមិន​សូវ​រឹងមាំ ដូចនេះ​មុន​បំបៅ​កូន​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ ហើយ​សម្លៀកបំពាក់​ត្រូវ​បោក​សម្អាត និង​ហាល​ថ្ងៃ​ឲ្យ​បាន​ស្អាត​ល្អ ចានក្បាន​ត្រូវ​លាង​សម្អាត​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី​ឲ្យ​ស្អាត​គ្រប់​ពេល។ បើនិយាយពី​ខ្លួន​យើង​វិញ ចាំបាច់​ត្រូវស្អាត​គ្រប់ពេល​វេលា​ទាំង​សម្លៀកបំពាក់ អនាម័យ​ដៃ ក្រចកដៃ និង​សក់​ក្បាល កុំឲ្យប៉ះពាល់ដល់​កូន។ មួយ​វិញ​ទៀត ម៉ាក់​ៗ​មាន​កូន​កើត​មិន​គ្រប់​ខែ គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ហើយ​ចៀសវាង​ទឹកដោះ​គោ ព្រោះ​ខ្លាច​ការ​លាង​សម្អាត​កំប៉ុង​មិន​ល្អ បូករួម​ជ្រើសរើស​ម្សៅ​ទឹកដោះ​គោ​មិន​ប្រុងប្រយ័ត្ន​ហួស​កាល​បរិច្ឆេទ ឬ​មិន​ដឹង​ពី​របៀប​ឆុង​ទៀត ធ្វើឲ្យ​កូន​រាករូស។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? គួរដឹង! កូនកើត​អត់​គ្រប់​ខែ មាន​ជំងឺ​គំរាមកំហែង​ច្រើនយ៉ាង​ ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់


ការបំបៅដោះ

ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត

កន្លង​មក​ទាំង​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ឬ​ទឹកដោះ​គោ​ច្រើន​ច្រឡំ​ឲ្យ​កូន​បៅ​ឆ្អែត​ភ្លាម យក​ទៅ​គេង​ភ្លែត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​លើក​ឡើង​ថា ទង្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​នាំឲ្យ​កូន​ក្អែ​មក​វិញ​ថែម​ទៀត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា​មិន​ថា ទារក​បៅ​ឆ្អែត ឬ​ក្មេង​ញ៉ាំ​អាហារ​ឆ្អែត​ឡើយ​សុទ្ធតែ​មិន​អាច​គេង​ភ្លាម​ៗ ព្រោះ​កូន​អាច​ក្អែ​ញឹក ឬ​ដើរ​ខ្យល់​មិន​ស្រួល។ ចំណែក​កាយវិការ​ត្រឹមត្រូវ ពេល​បំបៅ​ដោះ​កូន​រួច ត្រូវ​លើក​មក​ដាក់​បញ្ឈរលើ​ស្មា ឬទ្រូង​យើង ១០-១៥ នាទី រួច​យក​ដៃ​រឹត ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​កូន​ភើ ២-៣ ដង ចាំ​ឲ្យ​សម្រាក​បាន។ ចំណែក​កូន​តូច​វិញ ពេល​ញ៉ាំ​អាហារ​ហើយ ក៏​មិន​គួរ​ឲ្យ​ចូល​គេង​ភ្លាម​ដែរ យើង​អាច​នៅ​បង្រៀន​កូន​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ឬ​រៀន​អក្សរ ដើម្បី​ឲ្យ​អាហារ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ និង​កិន​រំលាយ​បាន​ល្អ​សិន ចាំ​ឲ្យ​ពួកគេ​ចូល​គេង​តាម​ក្រោយ។ នៅ​ពេល​គេង​ទាំង​ពោះ​កំពុង​ពេញ​ឆ្អែត អាច​ឲ្យ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​វិញ ដែល​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ក្មេង​អាច​មាន​ជំងឺ​ហើម​ពោះ​បាន។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន ឬ​ដោយ​ម្សៅ​ទឹកដោះ​គោ​ក៏​ដោយ ត្រូវ​សម្អាត​ក្បាល​ដោះ និង​លាង​ដប​សម្លាប់​មេរោគ​ឲ្យ​ស្អាត​ល្អ​សិន ទើប​កូន​គ្មាន​បញ្ហា​ច្រាំង​អណ្ដាត ឬ​រាករូស។ អត្ថបទពាក់ព័ន្ធ៖ កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ការបំបៅដោះ

រឿងមួយចំនួនម៉ាក់ៗធ្វើខុស ពេលច្របាច់ទឹកដោះទុកឲ្យកូនបៅ

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​បញ្ជាក់​ថា ម៉ាក់​ៗ​ដែល​មាន​ទម្លាប់​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ ច្រើន​តែ​ធ្វើ​ខុស ដោយ​ដាក់​ទឹកដោះ​ដែល​ច្របាច់​បាន​នោះ ​ទៅ​ក្នុង​ដប​ទឹកដោះ​គោសម្រាប់​ទុកឲ្យ​កូនបៅនាពេលក្រោយពេល​ខ្លួន​មិន​នៅ។ លោក​ថា ទម្លាប់​បែប​នេះ​នាំឲ្យ​កូន​មិន​ចង់​បៅ​ដោះ​យើង​វិញ ព្រោះ​ក្បាល​ដោះ​មនុស្ស​មិន​វែង ហើយ​មិន​ងាយ​បៅ​បាន​ដូច​នៅ​ក្បាល​ដោះ​ជ័រឡើយ។ មួយ​វិញ​ទម្លាប់​ឲ្យ​កូន​បៅ​របស់​ជ័រ ក៏​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​កូន​ដែរ។ សម្រាប់​ចម្ងល់​ដែល​សួរ​ថា បើ​មិន​ឲ្យ​ដាក់​ទឹកដោះ​ដែល​ច្របាច់​រួច​នោះ​ក្នុង​ដប​ទឹកដោះគោ តើ​ត្រូវ​ដាក់​ក្នុង​អ្វី​វិញ? អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​បន្ថែម​ទៀត​ថា ដើម្បី​កុំឲ្យ​កូន​នៅតែ​ចង់​បៅ​ដោះ​យើង មុនពេលទៅ​ធ្វើការ ឬ​លក់​ដូរ​នៅផ្សារ ម៉ាក់​ៗ​អាច​ច្របាច់​ដាក់​កែវ ហើយ​ពេល​កូន​ឃ្លាន​អ្នក​មើល​ថែអាច​យក​ស្លាបព្រា​មក​ដួស​បញ្ចុក​រហូត​ដល់​ឆ្អែត។ លោក​បន្ថែម​ទៀត​ថា ការ​ច្របាច់​ទឹក​ដោះ​ទុក​ឥឡូវ​មាន​បច្ចេកទេស​ទំនើប​ដោយ​មាន​ម៉ាស៊ីន​មក​ជំនួសការ​ច្របាច់​ដោយ​ដៃ ហើយ​មាន​ថែម​ថង់​សម្រាប់​ផ្ទុក​ទៀត តែ​យើង​មិន​ប្រើ​ក៏​បាន ដោយ​យក​កែវ ឬ​ចាន​ធម្មតា លាង​សម្អាត​ឲ្យ​ស្អាត និង​ស្ងួត​ល្អ យក​ទៅ​ដាក់​ទឹកដោះ​ជំនួស​វិញ។ ចំណែក​ការ​ថែរក្សា​ទឹកដោះ​ដែល​ច្របាច់​រួច ក៏​អាច​រក្សា​ទុក​បាន​យូរ​ទៀត​ផង​ចន្លោះ ៤-៦ ម៉ោង​បើ​ដាក់​នៅ​ខាង​ក្រៅ​ធម្មតា ហើយ​បើ​ទុក​ក្នុង​ទូទឹកកក​ចាប់ពី ១០-១២ ម៉ោង​ឯណោះ។ អត្ថបទពាក់ព័ន្ធ៖ កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ការបំបៅដោះ

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

ម៉ាក់​ៗ​ដែល​ទើប​មាន​កូន​តូច​ប៉ុន្មាន​ខែ ហើយ​ស្រាប់តែ​ភ្លាត់​មាន​មួយ​ទៀត ទាំង​កូន​កំពុង​បៅ ច្រើនតែ​ធ្វើ​ខុស​ដោយ​ផ្ដាច់​ដោះ​កូន​កំពុង​បៅ។ ទង្វើ​ទាំងនេះ​មិន​ត្រឹមត្រូវ​ឡើយ​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹង​ពន្យល់​ដូច​ខាងក្រោម។ អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា បើ​ទោះ​ជា​មាន​កូន​មួយ​ទៀត​ក៏​ដោយ ក៏​នៅតែ​អាច​បំបៅ​ដោះ​កូន​ដដែល ហើយ​យូរ​ប៉ុណ្ណា​ក៏​បាន​ដែរ ឲ្យតែ​នៅ​មាន​ទឹកដោះ​ឲ្យ​កូន​បៅ គឺ​អាច​បន្ត​រហូត។ តែ​ទោះជា​យ៉ាងណា​មាន​មតិ​ជាច្រើន​លើកឡើង​ថា ប្រសិនបើ​ឲ្យ​កូន​បៅ​ទាំង​ខ្លួន​កំពុង​ចាញ់​កូន ធ្វើឲ្យ​កូន​អាច​ចាញ់ មិន​ឡើង​សាច់ ឬ​ឈឺ​ច្រើន​ជាដើម។ មតិ​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ប្រសិនបើ​ម៉ាក់​ៗ​នៅតែ​អាច​ទទួល​ទាន​បាន​ធម្មតា ជីវជាតិ​ទាំង​ប៉ុន្មាន​ក៏​មាន​នៅ​ក្នុង​ទឹកដោះ​យក​ទៅ​ផ្គត់ផ្គង់​កូន​បាន​ដដែល លើកលែងតែ​ម៉ាក់​ៗ​មិន​អាច​ញ៉ាំ​អ្វី​បាន​សោះ ទើប​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​កូន។ ដូចនេះ​គ្រូពេទ្យ​សូម​បដិសេធរឿង​ដែល​ម៉ាក់​ៗ​ធ្វើ​ត​គ្នាដោយ​ផ្ដាច់​ដោះ​កូន ពេល​មាន​កូន​មួយ​ទៀតថា​ជា​រឿង​ខុសឆ្គង និង​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ល្អ​ពី​ទឹកដោះ​ម្ដាយ។ ទោះ​ជា​មាន​កូន​មួយ​ទៀត ក៏​ត្រូវតែ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​តែ​ទឹកដោះ​នៅ​តែ​ចេញ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់ៗ​មាន​អាការៈចាញ់​កូន​ខ្លាំង ហើយ​មិន​អាច​ញ៉ាំ​អ្វី​បាន កម្លាំង​ក៏​ថមថយ  និង​ខ្លាច​កូន​បៅ​មិន​បាន​គ្រប់គ្រាន់ អាច​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​ករណី​កូន​គ្រប់ ៦ ខែទ្វេដង ដើម្បី​ទ្រទ្រង់​រាងកាយ។ អត្ថបទពាក់ព័ន្ធ៖ ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

ទារក​តូចៗ ក្រោយ​ងូត​ទឹក​រួច ម៉ាក់ៗ​ចូល​លាប​ម្សៅ​ហុយ​ឲ្យ​ខ្លាំង​ណាស់ ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​មាន​បញ្ហា​កន្ទួល​រមាស់ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​អះ​អាង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​ទារក និង​កុមារ​ទៅ​វិញទេ ដោយសារ​តែ​ម្សៅ​ហុយ​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែលមាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និង​ឈាន​ដល់​កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ម្សៅ​ហុយ​កូន​ក្មេង មាន​ក្រុម​ហ៊ុន​ខ្លះ​មិន​មាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួក​គេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត ១០០% តែ​វា​ក៏​នៅ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក បើ​ភាគ​ល្អិត​នៃ​ម្សៅ​នោះ​ហុយ​ចូល​ចម្រុះ ទៅ​ដល់​សួត ព្រោះ​សួត​របស់​មនុស្ស​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មិនមែន​តែ​ម្សៅ​ហ៊ុយ​នោះ​ទេ​ដែល​មាន​ផ្ទុក​សារធាតុ Talcum គឺ​គ្រប់​គ្រឿង​សម្អាង មាន​ផ្ទុក​សារធាតុ​នេះ​ទាំង​អស់។ក្នុង​ករណី​ដែល​ម៉ាក់ៗ​លាប​ម្សៅ​ហុយ​ឲ្យ​ទារក ដើម្បី​ការពារ​បញ្ហា​កន្ទួល​រមាស់​លើ​ស្បែក​កូន ចៀស​វាង​ការ​ហុយ​ចូល​ច្រមុះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​លាប​តិចៗ​បាន​ហើយ ដោយ​ចាក់​លើ​ដៃ​​យើង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ