ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ចង់ឲ្យកូនបៅទឹកដោះគោ ម៉ាក់ៗត្រូវដឹងរឿងទាំងអស់នេះសិន

បច្ចុប្បន្នមាន​ប៉ាម៉ាក់​មិន​តិច​ទេ សម្រេច​ចិត្ត​​ឲ្យ​កូន​បៅ​​ទឹក​ដោះ​គោ​ ជំនួស​ម្សៅ​ទឹក​ដោះ​គោ​ ដោយជឿ​ថា​ក្នុង​ទឹក​ដោះ​គោ ​មាន​លក្ខណៈ​ធម្ម​ជាតិ និង​មាន​សារ​ធាតុ​ចិញ្ចឹមច្រើន។ ទោះ​យ៉ាង​ណា​ ប៉ាម៉ាក់ត្រូវ​ឲ្យ​កូន​​មាន​អាយុ​យ៉ាង​តិច ១២ ខែ​សិន ទើប​អាច​ឲ្យ​​កូនផឹក​ទឹក​ដោះ​គោ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ចំណុច​ខ្លះ​សម្រាប់​ប៉ាម៉ាក់ មុនសម្រេច​ចិត្ត​ឲ្យ​កូ​ន​បៅ​ទឹក​ដោះ​គោ។ ១- ហេតុអ្វី​ត្រូវ​រង់ចាំ​ដល់​កូន​អាយុ ១២ ខែ? យោង​តាម​សមាគម​ផ្នែកជំងឺ​កុមារ​ នៅ​អាមេរិក The American Academy of Pediatrics ​បាន​​ណែនាំ​ដល់ប៉ាម៉ាក់ ឬ​អាណាព្យាបាល​គ្រប់​រូប ​មិន​គួរ​ឲ្យ​កូន​​ផឹក​ទឹក​ដោះ​គោឡើយ​ រហូត​ទាល់​តែ​កូន​មានអាយុ​ច្រើន​ជាង​មួយ​ឆ្នាំ​សិន។ ទឹក​ដោះ​គោ​ គឺ​ពិបាក​រំលាយ​ជាង​ទឹក​ដោះ​ម្តាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​កំបុ៉ង ហើយ​​ក្នុង​ទឹក​ដោះ​គោ ​មាន​ផ្ទុក​នូវ​សារ​ធាតុ​រ៉ែ និង​ប្រូតេអ៊ីន ​ដែល​មាន​កំហាប់​ខ្ពស់​ អាច​មាន​ផល​ប៉ះពាល់​ដល់​ក្រលៀន និង​ប្រព័ន្ធ​រំលាយ​អាហារក្មេង​។ បើ​យើង​ពិចារណា​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ យើង​​នឹង​ដឹង​ថា ឲ្យ​កូន​​បៅ​ទឹក​ដោះ​គោ​ គឺ​មិន​ល្អ​សម្រាប់​រាង​កាយ​ឡើយ​ ដោយ​សារ​តែ​វាមិន​មាន​ជាតិ​ដែក វីតាមីន​ C និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែលចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ៗយើង ​ឲ្យ​មាន​សុខ​ភាព​ល្អនោះទេ។ ទឹក​ដោះ​គោ ​អាច​បណ្តាល​ឲ្យ​កូនយើង ​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ ដូច​ជា ភា​ព​ស្លេក​សាំង​​បណ្តាល​មក​ពី​កង្វះ​នូវ​ជាតិ​ដែកជាដើម។ វា​ក៏​មិន​មាន​​ប្រភេទ​ខ្លាញ់​ល្អ​ សម្រាប់​ដំណើរ​ការ​វិវត្ត​របស់​កូន​យើង​ដូច​គ្នា។ ទោះ​ជា​យ៉ាង​ណា​ បើ​កូនយើង​បាន​​ត្រៀម​ខ្លួន​ក្នុង​ការ​ផឹក​ទឹក​ដោះ​គោ​នោះ​ ​គួរ​តែ​ឲ្យ​កូន​ញ៉ាំនូវ​អាហារ​បំប៉ន​ល្អ​ […]


ការបំបៅដោះ

ប៉ាម៉ាក់ដឹងអត់ ទារកទើបនឹងកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ចង់​ដឹង​ថា តើ​គួរឲ្យ​ទារក​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ។ ទាក់ទិននឹង​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​អាច​កំណត់​បាន​ឡើយ។ ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 កាលពីពេលកន្លងទៅ លោកស្រី​បានបញ្ជាក់ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ​ពេល​ទារក​ទើប​នឹង​កើត ពោល​ពេលណា​កូន​ឃ្លាន គឺ​អាច​ឲ្យ​បៅ​បាន។ តែ​ប្រសិនបើ​កូន​មិន​យំ​ទារ​បៅ​ អាច​ឲ្យ​កូន​បៅ ២-៣ ម៉ោង​ម្ដង និង​បំបៅ​កូន​យ៉ាង​ហោច​ណាស់​ក៏​ជាង ១៣ ដង/ថ្ងៃ ហើយ​ប្រសិនបើ​កូន​យើងមាន​តម្រូវ​ការ​បន្ថែម​​ទៀត អាច​លៃលក​តាម​នោះ​បន្ថែម​ទៀត។ [embed-health-tool-child-growth-chart] លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា កាលណាទារក​បៅ​ដោះ​ម្ដាយ​កាន់តែ​ច្រើន​ កាន់តែ​ល្អ​ចំពោះ​សុខភាព សាច់​ឈាម​ភ្លឺ​ថ្លា ហើយ​ទឹកដោះម្ដាយ​​អាច​ទប់ស្កាត់​ជំងឺ​មួយចំនួន​ថែម​ទៀត​ផង។ ទាក់ទង​នឹង​ពេល​យប់​វិញ ត្រូវ​បំបៅ​ប៉ុន្មាន​ដង លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ទៅ​លើ​កូន និង​ម៉ាក់​ៗ ប្រសិនបើ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​កូន​បៅ ២-៣ ដង/​យប់។ ចំណែក​ពេល​កូន​ចូល​ដល់​វ័យ​ចេះ​ញ៉ាំ អាច​ធ្លាក់​ចុះ​ចំនួន​បៅ​ខ្លះ ព្រោះ​ពួកគេឆ្អែត​ដោយសារ​ចំណី​ខ្លះៗ ហើយ​បៅ​បន្ថែម​តែ​បន្តិច​ប៉ុណ្ណោះ។ រីឯ​ក្មេង​បៅ​ទឹកដោះ​គោ​វិញ ម៉ាក់​ៗ​អាច​អាន​តាម​ការ​ណែនាំ​របស់​ផលិតផល​គេ​ដែល​មាន​សរសេរ​ច្បាស់លាស់​ទៅ​តាម​វ័យ​ទារក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត ជា ម៉ារី ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដែល​មិន​ចង់​អត់​ងងុយ​ក្រោក​ឲ្យ​កូន​បៅ​ច្រើនដង ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​ផលិត​ទឹកដោះ​ឲ្យ​បាន​រាល់ថ្ងៃ ទើប​បៅ​បាន​យូរ […]


ការបំបៅដោះ

ម៉ាក់ៗអត់ក្បាលដោះ កូនពិបាកបៅ អាចសាកវិធីនេះបាន

​ម៉ាក់​ៗ​ណា​ដែល​ទើប​មាន​កូន​ដំបូង ហើយ​ដោះ​គ្មាន​ក្បាល ឬ​ហៅ​ថា​ដោះ​ខ្វាក់ ពិតជា​ពិបាក​ក្នុង​ការ​បំបៅ​កូន​ហើយ។ ក្នុង​ករណី​នេះ ទោះ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​យ៉ាង​ណា​ក៏ ពិបាក​ក្នុង​ការ​បំបៅ​ដែរ កូន​មិន​ព្រម​បឺត​ជញ្ជក់ ព្រោះ​គ្មាន​ក្បាល​ដោះ។ ដើម្បី​ជា​ការ​ចែករំលែក​អ្នកនាង សៀវ សាវឌី អ្នក​រស់នៅ​ភ្នំពេញ​បាន​ឲ្យដឹង​ពី​វិធី​បូម​ដោះ​ឲ្យ​មាន​ក្បាល ដោយ​គ្រាន់តែ​ទិញ​សឺរ៉ាំង​ចាក់​ថ្នាំ​លេខ ២០ ហើយ​កាត់​ក្បាល​សឺរ៉ាំងនោះ​ចោល។ បុគ្គលិក​ផ្នែក​គ្រប់គ្រង​នៅ​ផ្សារ​ទំនើប​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ត្រូវ​កាត់​ក្បាល​សឺរ៉ាំង​ឲ្យ​ឃើញ​ប្រហោង​ធំ រួច​យក​ដង​សារាង​មក​ដាក់​ខាង​កាត់ បន្ទាប់មកយក​គូទ​សឺរ៉ាំង​ទៅ​បូម​នឹង​ក្បាលដោះ ដើម្បី​កុំ​ឲ្យ​វា​លឹប​ពេក។ ការ​ដែល​យើង​ឆ្លាស់​ដង​មក​វាង​ក្បាល​វិញ ព្រោះ​ខ្លាច​មុខ​កាត់​នោះ​មិន​ស្មើ អាច​បណ្ដាល​ឲ្យ​ដោះ​មាន​របួស។ អ្នកនាង​បន្ត​ថា ក្រោយ​សម្រាល​កូន​រួច ប្រសិនបើ​ជួប​បញ្ហា​ដោះ​ខ្វាក់​នេះ ហើយ​កូន​ពិបាក​បៅ គួរតែ​សាក​ធ្វើ​បែប​នេះ ព្រោះ​គាត់​ធ្វើ​ទៅ​ទទួល​បាន​លទ្ធផល​ប្រសើរ ហើយ​បូករួម​នឹង​ឲ្យ​កូន​ព្យាយាម​បៅ​ឲ្យ​បាន​ច្រើន ទើប​មាន​ក្បាលដោះ​ឲ្យ​កូន​បៅ​ធម្មតា​បាន។ អត្ថបទពាក់ព័ន្ធ៖ វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ តែ​ម៉ាក់​ៗ​ខាង​លើ​បាន​ណែនាំ​ថា ការ​ធ្វើ​បែប​នេះ​មាន​អាការៈ​ឈឺចាប់​បន្តិច​ហើយ ប្រសិនបើ​គ្មាន​ការ​អត់ទ្រាំ​ទេ​នោះ មិន​អាច​ទទួល​បាន​ផល​ឡើយ។ វិធី​មួយ​នេះមាន​ប្រសិទ្ធភាព​ខ្ពស់ ចំណាយ​អស់​តិច ហើយ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​ផង។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឯកភាព​តាម​បទ​ពិសោធ​របស់​ម៉ាក់ៗ​ខាង​លើ ហើយ​លោក​ថា នៅ​មាន​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​ក្បាល​ដោះ​ម៉ាក់ៗមិន​លឹប​នោះ គឺ​ត្រូវ​ឧស្សាហ៍​ម៉ាស្សា​ដោះ ដើម្បី​ឲ្យសាច់ដុំ​ដោះ​រីក​ប៉ោង​ជាង​មុន។   ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ការបំបៅដោះ

វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

ម៉ាក់​ៗ​ថ្មីថ្មោង ហើយ​មាន​គម្រោង​​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរតែ​រៀន​ពី​របៀប​បំបៅ​កូន​ឲ្យ​ហើយ ព្រោះ​ថា​ពេល​នោះ​មក​ដល់​យើង​អាច​ផ្ដល់​ភាព​ងាយស្រួល​បាន​ខ្លះ។ ខាងក្រោម​នេះ​គឺជា​តិចនិក​មួយ​ចំនួន​ដែល​ណែនាំ​ដោយ​អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ១- គួរតែ​គេង​បំបៅ​ដោះ​កូន​ដោយ​ផ្អៀង​ខាងឆ្វេង និង​ស្ដាំ​ឆ្លាស់​គ្នា កុំ​ឲ្យ​កូន​បៅ​តែ​ម្ខាង​ៗ។ ២- ប្រសិនបើ​មិន​ចេះ​បំបៅ​ដោះ​កូន​ដោយ​គេង​ទេ អាច​អង្គុយ​បាន​តែ​ត្រូវ​ឲ្យ​កូន​ដេក​ឲ្យ​​ក្បាល​ខ្ពស់​ជាង​គូទ និង​ចៀសវាង​ដាក់​កូន​ឲ្យ​កោង​ខ្លួន។ ៣- ម៉ាក់​ៗ​ខ្លះ​អាច​ពិបាក​បី​កូន​ដាក់​លើ​ភ្លៅ ដូចនេះ​អាច​ទិញ​ខ្នើយ​សម្រាប់​បំបៅ​បាន ដោយ​ខ្នើយ​មាន​រូបរាង​ចំណិត​ព្រះចន្ទ និង​លើក​កូន​ដាក់​លើ​នោះ និង​ដាក់​ដោះ​ចូល​មាត់​ជា​ការ​ស្រេច។ ៤- ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ព្រោះ​អាច​នាំ​ឲ្យ​ឈ្លក់​ទឹកដោះ​ចូល​បំពង់​ខ្យល់​។ ៥- ក្នុង​ករណី​កូន​ឈ្លក់​ ត្រូវ​ផ្អាក​ការ​បំបៅ​សិន។ ៦- កុំ​យក​មុខ​ទារក​ផ្អឹប​ជាប់​ដោះ ព្រោះ​នាំឲ្យ​កូន​ថប់​ខ្យល់​ដក​ដង្ហើម។ ៧- បើ​កូន​មិន​ចង់​បៅ កុំ​បង្ខំ ឲ្យ​កូន​បៅ​តាម​សម្រួល ទើប​មិន​ឈ្លក់។ ៨- កុំ​បំបៅ​កូន​ពេល​គេង។ ៩- ពេល​ទារក​បៅ​រួច លើក​អង្គុយ ​រួច​ទះ​ខ្នង​ខាង​ក្រោម​ជិត​គូទ​ថ្នម​ៗ ដើម្បី​កុំឲ្យ​ភើ ឬ​ក្អែរ​មក​វិញ។ អត្ថបទពាក់ព័ន្ធ៖ តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់? ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ទារកមិនគ្រប់ខែ

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើក​មុន យើង​ដឹង​ហើយ​ថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​មុខ តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​ម៉ាក់​ប៉ា​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​បំប៉ន​បំផុត នោះ​ទើប​អាចលូត​លាស់ មាន​សុខភាព​ល្អ ដូច​ទារក​កើត​គ្រប់​ខែ។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង ដែល​បម្រើ​ការ​នៅ​មន្ទីរសម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​ប្រាប់​ពី​វិធី​ថែទាំ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​​មិន​គ្រប់​ខែ។ ១- ការ​ថែទាំ​ទារក​កើត​មិន​គ្រប់​ខែ សម័យ​មុន ទារក​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​កាន់តែ​ទំនើប ទារក​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោម​ការ​ថែទាំ​ពិសេស អាច​មាន​រយៈពេល​​ច្រើន​សប្តាហ៍ ឬដល់​ខែ​ក៏​មាន។ – ឧបករណ៍​ជំនួយ​ដង្ហើម៖ មាន​វិធី​សាស្ដ្រ​ច្រើន​ជួយការ​ដក​ដង្ហើម​ខុសៗ​គ្នា​របស់​ទារក​កើត​មិន​គ្រប់ខែ ដើម្បី​ជួយ​ឲ្យ​ទារក​ដក​​ដង្ហើម​បាន​ត្រឹម​ត្រូវ។ វិធីសាស្ត្រ​ទាំងនោះ​អាច​មាន បំពង់​ទុយោស៊ក​តាម​​មាត់​ចូល​ក្នុង​បំពង់​ខ្យល់ ម៉ាស៊ីន​សប់​ដង្ហើម (C-PAP) ឬ​ម៉ាស​គ្រប​សម្រាប់​ផ្តល់​អុកស៊ីសែន​ជា​ដើម។ – វិធីសាស្ត្រ​ផ្ដល់​អាហារ៖ បរិក្ខារ​នេះ​ដើម្បី​ផ្ដល់​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​ទទួល​បាន​អាហារូបត្ថម្ភ មាន​ខ្សែ​បំពង់​បញ្ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន បំពង់​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ផ្ចិត ខ្សែ​បំពង់​សម្រាប់​ផ្ដល់​អាហារ​ស៊ក​តាម​មាត់ តាម​ច្រមុះ និង​ខ្សែ​បំពង់​បញ្ចូល​តាម​សរសៃ​វ៉ែនធំ​កណ្តាល។ – ដាក់​ក្នុង​កែវ៖ ដើម្បី​រក្សា​សីតុណ្ហភាព​សមស្រប បង្ការ​មេរោគ សំឡេង​រំខាន ក៏​ដូចជា​អំពូល​បញ្ចាំង​ភ្លើង​ប៊ីលី (Bili) ដើម្បី​ជួយ​បង្ការ​បញ្ហា​ស្បែក​លឿង និង​ភ្នែកលឿង។ អត្ថបទពាក់ព័ន្ធ៖ មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ ២- សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​​គ្រប់​ខែ​មិន​ដូច​គ្នា​​នោះ​ទេ ខណៈ​កូន​កើត​គ្រប់​ខែ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ពី​ម្ដាយ មុន​នឹង​ត្រៀម​លក្ខណៈ​ចេញ​មក​ក្រៅ […]


អាហារូបត្ថម្ភទារក

អាមេរិកណែនាំ ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិ

បច្ចុប្បន្ន ទាំង​ទារក និង​ក្មេងតូចៗ ពុំសូវម៉ឹមទឹក​ដោះ​ម្តាយបាន​គ្រប់គ្រាន់​ទេ ដោយសារ​ម៉ាក់ៗ រវល់​នឹង​ការងារ និង​ការរកស៊ី ម្យ៉ាង​ទៀត​មាន​ម្សៅទឹកដោះ​គោ ដែល​អាច​ឆុងឲ្យ​កូនតូច បៅ​ជំនួស​បាន។ ប៉ុន្ដែ​តាម​គោលការណ៍​ណែនាំ​របស់​សមាគម​ជាច្រើន​ នៅ​​អាមេរិក ផ្នែក​កុមារ និង​អាហារូបត្ថម្ភ លើកឡើង​ថា ក្មេងៗ​អាយុ​ក្រោម ៥​ឆ្នាំ គួរចៀសវាង​ផឹក​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ (Plant-based Milk)។ ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ រួមមាន​ប្រភេទ​ទឹកដោះគោ​ផលិត​ចេញ​ពី​ស្រូវ ស្រូវសាឡី ដូង រួមជាមួយ​សារធាតុ​លាយ​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​លើកលែង​ទឹកដោះគោ​ផលិត​ពី​សណ្ដែកសៀង។ សមាគម​គាំពារ​ផ្នែក​សុខភាព​ខាងលើ បញ្ជាក់​ថា ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ ពុំមាន​សារធាតុ​បំប៉ន​សំខាន់ៗ និង​គ្រប់គ្រន់ ដូចជាវីតាមីន D និង​កាល់ស្យូម សម្រាប់​ការ​វិវត្ត​ដំបូង​របស់​ក្មេងតូចៗ​ទេ។ ជាមួយ​គ្នា​នេះ អ្នកជំនាញ ក៏ណែនាំ​កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជ​ផ្អែម ទឹកដោះគោ​មាន​ក្លិន ឬ​ប្រភេទ​ភេសជ្ជៈ​អត់ស្ករ​ជាដើម។ ការ​ប្រកាស​គោលការណ៍​ណែនាំ​នេះ ដោយសារ​រយៈពេល ៥-១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​ប្រើប្រាស់​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ​យ៉ាងច្រើន។ ប៉ាម៉ាក់ៗ​​កាន់​តែ​ច្រើន បាន​ប្រើប្រាស់​ទឹកដោះគោ​ប្រភេទ​នេះ ដោយ​ផ្អែក​លើ​មូលហេតុ​ចម្រុះ​ជាច្រើន ក៏ដូចជា​ការ​យល់​ខុស​ថា ប្រភេទ​ទឹកដោះ​គោ​ផលិត​ពី​ធញ្ញជាតិ ល្អដូច​ទឹកដោះម្ដាយ ឬ​ទឹកដោះ​គោ​ចម្រាញ់​ចេញ​ពី​សត្វគោ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ ទោះយ៉ាងណា​ គោលការណ៍​ណែនាំ​នេះ ក៏​លើកលែង​ដែរ ប្រសិន​បើ​ក្មេងតូចៗ មាន​បញ្ហា​អាលែកហ្ស៊ី​ទឹកដោះគោ […]


ការថែទាំទារក

ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា

ពីដើម ម៉ាក់ៗ តែងតែ​សម្រាល​កូន​តាមបែប​ធម្មជាតិ ប៉ុន្ដែ​បច្ចុប្បន្ន មាន​ម៉ាក់ៗ​មិន​តិចទេ បាន​សម្រេច​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​វះកាត់។ ពាក់ព័ន្ធ​នឹង​ការ​សម្រាល​ទាំង ២​បែប​នេះ អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​រកឃើញ​ភាព​ខុសគ្នា​សំខាន់​មួយ ដែល​ជា​តម្រុយ​អំពី​ការ​វិវត្ត​នៃ​ប្រព័ន្ធ​ការពារ​ក្នុងរាងកាយ។ ជាលទ្ធផលបង្ហាញថា ទារក​កើត​តាម​បែប​ធម្មជាតិ ទទួល​បាក់តេរី​ពោះវៀន​ជាច្រើន ពី​ម៉ាក់ៗ ចំណែក​ទារក​កើត​តាម​ការ​វះកាត់​វិញ ពុំទទួល​បាក់តេរី​ពី​ម៉ាក់ៗ​ទេ តែ​ទទួល​បាក់តេរី ដែល​ស្ថិតនៅ​មន្ទីរពេទ្យ ដែល​រួមមាន​ប្រភេទ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំផងដែរ​។ លោកសាស្ត្រាចារ្យ Peter Brocklehurst មកពី​សាកលវិទ្យាល័យ Birmingham បញ្ជាក់​ថា សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល គឺសំខាន់​ណាស់​សម្រាប់​ការ​វិវត្ត​ប្រព័ន្ធ​ការពារ​របស់​ទារក ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​ដឹង​តិចតួច​ណាស់​អំពី​ការ​វិវត្ត​នេះ។ លោក​ថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​តាមដាន​បន្ថែម​ទៀត លើ​បញ្ហា​នេះ។ ប៉ុន្ដែ​ការសិក្សា​ពីមុន រកឃើញ​ថា ទារក​ទទួល​បាក់តេរី​តិច ក្រោយ​សម្រាល ប្រឈម​កើត​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ ដូចជា ហឺត អាលែកហ្ស៊ី និង​ទឹកនោមផ្អែម។ ទោះយ៉ាងណា វាមិន​ច្បាស់​ថា ភាព​ខុសគ្នា​នេះ ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​នាពេល​ខាងមុខ ឬ​អត់​នោះ​ទេ។ នេះ​បើតាម​អ្នកស្រាវជ្រាវ។ គួរបញ្ជាក់​ថា ការសិក្សា​ថ្មី​នេះ ក្រុមអ្នកស្រាវជ្រាវ​អង់គ្លេស បាន​វិភាគ​លើ​គំរូ​បាក់តេរី ជាង ១ ៦០០ ដោយ​យកចេញ​ពី​ម៉ាក់ៗ ១៧៥​នាក់ និង​ទារក ជិត ៦០០​នាក់។


ការថែទាំទារក

តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ

ទារក​មួយ​ចំនួន​ពេល​ម៉ឹម​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ចេះ​តែ​ក្អែរ​ចេញ​មក​វិញ ពេល​ខ្លះ​អាច​តិច ពេល​ខ្លះ​ក៏​​ច្រើន។ ការ​ដែល​កូន​បៅ​ហើយ ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា មក​ពី​មូលហេតុ​ធំ ៣ យ៉ាង ទី១ កូន​បៅ​ឆ្អែត​ជ្រុល ទី២ បំបៅ​កូន​ខុស​បច្ចេក​ទេស និង ទី៣ កូន​មាន​បញ្ហាសាច់ដុំ​ក្រពះ​តូចត្បៀត។ ដើម្បី​ដោះស្រាយ​បញ្ហា​កូន​បៅ​រួច​ចេះ​តែ​ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​តិចនិក​ងាយ​​មួយ​ចំនួន​ខាង​ក្រោម។ – កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ពេក ត្រូវ​ឲ្យ​កូន​បៅ​ល្មមៗ តែ​ច្រើន​ដង – កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ – រាល់​ពេល​បំបៅ​កូន ត្រូវ​តែ​ក្បាល​កូន​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច – កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន – បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង – ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យកូន​​រឹប​តឹង​ពេក – កុំ​ឲ្យ​កូន​ដេក​ភ្លាម​បន្ទាប់​ពី​បំបៅ​រួច ត្រូវ​លើក​កូន​បញ្ឈរ បន្ទាប់​ពី​ម៉ឹម​រួច​ឲ្យ​បាន ៣-៥នាទី។ អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ចំពោះម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

ម៉ាក់ៗ​សម័យ​នេះ ពេល​មាន​កូន មិន​មែន​បោះ​បង់​ចោល​ការងារ នៅ​មើល​ថែ​កូន​តែ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ការងារ​ផង មើល​កូន​ផង ធ្វើ​ឲ្យ​ម៉ាក់​រវល់​រាល់​ថ្ងៃ សឹង​តែ​រក​ពេល​សម្រាក​​មិន​បាន។ ដើម្បី​សម្រាល​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នេះ Hello គ្រូពេទ្យ នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​ម៉ាក់​រវល់​មើល​កូន​ផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត មិន​ស្ត្រេស។ ១- រៀប​ចំ​​កាល​វិភាគ និង​ដាក់​អាទិភាព​ការងារ កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែង​ធ្វើ​ការ។ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភាន់​ច្រឡំ ឬ​ធ្វើ​កិច្ច​ការដែល​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ ក្នុង​ចំណោម​ការងារ​ទាំងអស់​នោះ យើង​ត្រូវ​ដាក់​អាទិភាព​ការងារ តើ​ការងារ​ណា​បន្ទាន់ ត្រូវ​ធ្វើ​មុន ការងារ​អាច​ពន្យារ​ពេល​បាន កុំ​បណ្ដោយ​ឲ្យ​ទឹក​ដល់​ចម្រុះ ចាំ​ធ្វើ​ការងារ​នោះ ប្រាកដ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ២- ចេះ​បត់​បែន គ្រប់​កិច្ចការ​ទាំង​អស់ មិន​ថា​ការងារ​នៅ​កន្លែង​ធ្វើការ ការងារ​ផ្ទះ ការងារ​ធំ ឬ​ក៏​ការងារ​តូច ចាំបាច់​ត្រូវ​តែ​ចេះ​បត់​បែន​ទៅ​តាម​កាល​ទេសៈ នោះ​ទើប​មិន​ជាប់​គាំង​នៅ​​មួយ​កន្លែង ប៉ះពាល់​ទាំង​ពេល​វេលា​ធ្វើ​ការងារ អត់​មាន​ពេល​សម្រាប់​កូន​ទៀត។ ឧទាហរណ៍​ថា ម៉ាក់​ត្រូវ​ទៅ​ធ្វើការ អត់​មាន​ពេល​បំបៅ​ដោះ​កូន​ទេ អ៊ីចឹង​ត្រូវ​ច្របាច់​ទឹកដោះ​ទុក​សម្រាប់​កូន​ម៉ឹម ហើយ​ទៅ​ផ្សារ​ម្តង ទិញ​អីវ៉ាន់​ទុក​​សម្រាប់​មួយ​សប្ដាហ៍ មិន​ថា​របស់​ប្រើប្រាស់​កូន ឬ​ម្ហូប​អាហារ​ឡើយ។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ៣- ឲ្យ​ម៉ឹម​ទឹកដោះ​គោ ម៉ាក់ៗ​រវល់​ការងារ ចៀស​មិន​រួច​ពី​ឲ្យ​កូន​ម៉ឹម​ទឹក​​ដោះ​គោ​ទេ តែ​ហោច​ណាស់​ត្រូវ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បាន​ហោច​ណាស់ ៦ខែ​ដែរ។ ការ​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​នោះ​ទៀត​សោះ […]


ការថែទាំទារក

កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ

ម៉ាក់ៗ​ទូទៅ តែងតែ​ចង់​ឲ្យ​កូនស្រីៗ​​ស្អាត ខ្យូត ដោយ​ជាញឹកញាប់​តុបតែ​ង (Makeup) ឲ្យ​កូនតូច ជាពិសេស​ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ បុណ្យ ឬ​មង្គលការ​ជាដើម។ តែបើ​តាម​អ្នកជំនាញ​សិង្ហបុរី ណែនាំ​ឲ្យ​រង់ចាំ ដល់​កូនស្រី ឈាន​ដល់​វ័យ ១៦​ឆ្នាំ ឬ​លើស​នេះសិន។ វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញ​ផ្នែក​សើស្បែក​នៅ​គ្លីនិក​សក់ ស្បែក​កុមារ និង​មនុស្ស​ពេញវ័យ នៅ​សិង្ហបុរី បញ្ជាក់​ថា ស្បែក​​​ក្មេងៗ ​​ស្ដើងជាង និង​មុខងារ​ការពារ​តិចជាង ស្បែក​មនុស្ស​ពេញ​វ័យ។ ដូច្នេះ សមាសធាតុ​គីមី​ក្នុង​គ្រឿង Makeup អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត កន្ទួល រមាស់ និងរលាក។ បើបន្ដ​ប្រើប្រាស់ វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​រចនាសម្ព័ន្ធ និង​មុខងារ​ការពារ​របស់​ស្បែក។ វេជ្ជបណ្ឌិត​ដដែល បន្ត​ថា ការ Makeup ក៏​អា​ចបណ្ដាល​ឲ្យ​ក្មេងស្រី​តូចៗ ប្រឈម​នឹង​ការ​កើត​មុន​ដែរ នៅពេល​លាង​សម្អាត​​មិន​​​ស្អាត​​ ឬ​ខ្វះអនាម័យ ក៏​អាច​​​ឆ្លង​បាក់តេរី​ទៀតផង។ ងាកទៅ​ការ​លាប​ពណ៌​សក់​ក្មេង​ស្រី​តូចៗ​វិញ វេជ្ជបណ្ឌិត​ខាងលើ បញ្ជាក់​ថា វា​បណ្ដាល​ឲ្យ​សក់ និង​ស្បែក​ក្បាល​របស់​ក្មេងតូចៗ​កែប្រែ​ជាច្រើន ដូច្នេះ​ពួកគេ​ងាយ​ជួប​បញ្ហា​ប្រតិកម្ម និង​ខូចសក់។ វេជ្ជបណ្ឌិត បកស្រាយ​ថា នេះ​ដោយសារ​សមាសធាតុ​គីមី បាន​ទៅ​បំផ្លាញ​សារធាតុ​រាវ​សម្រាប់​ការពារ​ស្បែក​ក្បាល​របស់​ក្មេងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ