ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ទារកលៀនផ្ចិត មកពីមូលហេតុអី ធំទៅអាចបាត់ទៅវិញអត់?

ទោះ​ជា​ទង​ផ្ចិត​ក្រៀម​ជ្រុះ​ទៅ​ហើយ តែ​ទង​​​ផ្ចិត​ទារក​មួយ​ចំនួន​នៅ​តែ​លៀន​ចេញ​មក​ក្រៅ​ខុស​ពី​ធម្មតា តើ​បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ចង​ទង​ផ្ចិត​នៅ​ពេល​ទារក​នឹង​ទើប​កើត​មិន​បាន​ត្រឹម​ត្រូវ ឬ​យ៉ាង​ណា? ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ផ្ចិត​ទារក​លឹប​ចូល​វិញ? ការ​ចង​ផ្ចិត​ទារក​នៅ​ពេល​កើត​មិន​ល្អ មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​នោះ​ទេ នេះ​បើ​តាម​​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ទារក​ដែល​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​ខ្លាំង បណ្តាល​មក​ពី​សាច់​ដុំ​នៅ​ជុំវិញ​ពោះ​ខ្សោយ ហើយ​ស្តើង ធ្វើ​ឲ្យ​​សម្ពាធ​ក្នុង​ពោះ​កើន​ឡើង ពិសេស​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​មិន​គ្រប់​គីឡូ។ ឯ​ទារក​មួយ​ចំនួន​ជួប​បញ្ហា​ផ្ចិត​លៀន នៅ​ពេល​គេ​ប្រឹង​ស្រែក​យំ​ខ្លាំង ឬ​ប្រឹង​បន្ទោរ​បង់​ម្តងៗ រួច​ពី​នោះ​ផ្ចិត​របស់​គេ​វិវត្ត​មក​ធម្មតា​វិញ។ អត្ថបទពាក់ព័ន្ធ៖  របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ នៅ​ពេល​សួរ​ថា ទារក​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទេ? លោក​វេជ្ជបណ្ឌិត​ថា បើ​ផ្ចិត​ទារក​លៀន​ធម្មតា មិន​មាន​ហើម ឡើង​ពណ៌​ក្រហម ឈឺ ឬ​មាន​ខ្ទុះ​នោះ​ទេ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង នៅ​ពេល​ក្មេង​ធំ​បន្តិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ

នៅ​ពេល​កាត់​ក្រចក​ដៃ​ឲ្យកូនតូច ​ម៉ាក់​ៗ​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អាច​បណ្ដាល​ឲ្យ​មាន​របួស ឬ​ពេល​ខ្លះ​អាច​ទៅ​ជា​ឆ្លង​មេរោគ​ក៏​ថាបាន។ បើ​តាម​អ្នក​គ្រូពេទ្យ សុំ សូរិយា បាន​ឲ្យ​ដឹង​ថាម៉ាក់​ៗ​គួរតែ​ធ្វើបែបនេះ បើ​ចង់​កាត់​ក្រចក​ឲ្យ​កូនប្រកបដោយសុវត្ថិភាព៖ ១- កន្ត្រៃ​កាត់​ក្រចក​ទារក​កុំ​ប្រើ​ឡូកឡំ​ បើ​ចង់​សុវត្ថិភាព​បំផុត គួរតែ​មាន​កន្ត្រៃ​កាត់​ក្រចក​ទារក​ផ្សេង​ពីសមាជិកក្នុងគ្រួសារ ព្រោះ​​បើ​ប្រើឡូកឡំ​គ្នា យើង​មិន​ដឹង​ថាអ្នក​ទាំងនោះ​ប្រើ​ហើយ​​សម្អាតឬអត់ទេ ហើយ​ក៏​មិន​ដឹង​ថា​​នរណា​ខ្លះ​មាន​ជំងឺ​អ្វីដែរ។ ដូចនេះ​វិធី​ល្អ គួរតែ​មាន​កន្ត្រៃ​ផ្សេង​គ្នា សម្រាប់​កាត់​ឲ្យ​កូន​តូច ហើយ​មុន​ពេល និង​ក្រោយ​ប្រើ​រួច ត្រូវ​ជូត​សម្អាត​អាល់កុល និង​​សម្ងួត​ឲ្យ​ស្រួលបួលដាក់​ក្នុង​ប្រអប់​ត្រឹមត្រូវ ចៀសវាង​ក្លាយទៅជា​ច្រែះចាប់។ ២- កាត់​ក្រចក​កូន​ពេល​គេង​លក់ ដូច​ដឹង​ស្រាប់ហើយ​ថា​ទារក​មិន​ទាន់​គេង ច្បាស់​ជា​នៅ​មិន​ស្ងៀម​ឡើយ ដូចនេះ​បើ​ចង់​កាត់​រង់ចាំ​ពេល​កូន​គេង​សក់​សិន។ ក្រោយ​កាត់​រួច ម៉ាក់​ៗ​អាច​យក​ក្រូចឆ្មារ​មួយ​ចំណិត​តូច​មក​ជូត​សម្អាត​គ្រប់​ម្រាម​ដៃ​កូន ចៀសវាង​ពេល​កាត់​ដាច់​សាច់ ហើយ​ឆ្លង​មេរោគ។ ៣- ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ ក្នុង​លក្ខខណ្ឌ​នេះ គឺ​សម្រាប់​អ្នក​ដែល​ប្រើ​របស់​រួម​ក្នុង​ផ្ទះ​តែ​មួយ។ ម៉ាក់​ៗ​មុន​នឹង​យក​កន្ត្រៃ​មក​កាត់​ក្រចក​ឲ្យ​កូន​ត្រូវ​យក​ទៅ​ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ​សិន ព្រោះ​វា​អាច​ជួយ​កម្ចាត់​មេរោគ​បាន​យ៉ាង​ងាយ ហើយ​មិន​ចាំបាច់​ចំណាយ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ៤- កុំ​ឆ្កឹះឆ្កៀល ក្រចក​ដៃ​របស់​ទារក​គ្មាន​ដី​អ្វី​ចូល​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ការ​កាត់​គ្រាន់តែ​ដើម្បី​កុំឲ្យ​កូន​ក្រញៅ​មុខ​ខ្លួនឯង ឬ​មុខ​យើង​តែ​ប៉ុណ្ណោះ។ ដូចនេះ​ពេល​កាត់​រួច​មិន​បាច់​ឆ្កឹះឆ្កៀល ឬ​យក​ឧបករណ៍​ដទៃ​មក​រូស​ឡើយ ព្រោះ​នាំ​តែ​បង្ក​ជា​របួស​ផ្សេង​ៗ​ដល់​កូន​ប៉ុណ្ណោះ។ ៥- ប្រើ​ថ្នាំ​លាប​របួស​ផ្សេង​ៗ ពេល​ខ្លះ​យើង​មិន​អាច​ពិនិត្យ​មើល​ឃើញ​របួស​កូន​ឡើយ ព្រោះ​វា​មាន​ទំហំ​តូច ដូចនេះ​ម៉ាក់​ៗ​អាច​ប្រើ​ជា​ថ្នាំទឹកសំលាប់មេរោគ ឬ​ក្រែម​លាប​របួស​ផ្សេង​ៗ​នៅ​ជុំវិញ​សាច់​ក្រចក​ដៃ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ៦- កុំ​កាត់​ពេល​យប់ ចង់​កាត់​ក្រចក​ឲ្យ​កូន​គួរតែ​កាត់​នៅ​ពេល​ថ្ងៃ និង​រក​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់ ព្រោះ​អាច​មើល​ឃើញ​ច្បាស់ តែ​ចៀសវាង​កាត់​ពេល​យប់​ភ្នែក​មើល​មិន​សព្វ​ជ្រុងជ្រោយ​ឡើយ ហើយ​កម្ទេច​ក្រចក​អាច​ខ្ទាត​ចូល​ទៅ​ប៉ះ​មុខ​កូន​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ការថែទាំទារក

បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកងាយឆ្លងរោគបំផុត

ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​ខ្លាំង​ណាស់ ពិសេស​កូន​កើត​មិន​គ្រប់​ខែ កូន​មិន​គ្រប់​គីឡូ ហើយ​បើ​ម៉ាក់ៗ​មាន​បញ្ហា​ពេល​ពពោះ ឬ​ពេល​សម្រាល​ទៀត​នោះ កូនកើតមកងាយឆ្លងរោគបំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ១- កត្តា​ប្រឈម​​បណ្តាល​ឲ្យ​បង្ករោគ – ម្តាយ​ក្តៅ​ខ្លួន​លើស​ពី ៣៨អង្សារសេ មុន និង​ក្រោយ​សម្រាល – បែក​ទឹក​ភ្លោះ​យូរ លើស​ពី ១៨ ម៉ោង – ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ និង​ក្លិន​ស្អុយ – ម្តាយ​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស ឬ​ផ្នែក​ណា​មួយ។   ២- សញ្ញា​នៃ​ការ​បង្ក​រោគ – ដក​ដង្ហើម​ហត់​ខ្លាំង – ផត​ទ្រូង – ស្រែក​ថ្ងូរ – សម្បុរ​ស្វាយ ឬ​ស្លេក​ស្លាំង​ខុស​ពី​ធម្មតា – ត្រជាក់​ខ្លាំង (កម្តៅទាបជាង ៣៥ សង្សារសេ) – ក្តៅ​ខ្លាំង (លើសពី ៣៨ អង្សារសេ) – បៅ​​តិច​ជាង​ធម្មតា ឬ​មិន​បៅ​សោះ – ប៉ោង​តឹង​ពោះ – យំ​ដោយ​គ្មាន​មូលហេតុ – ស្បែក​លឿង – លាមក​មាន​ឈាម -ទន់​ខ្លួន ពេល​ខ្លះ​ឈាន​ដល់​ប្រកាច់។   បើ​មាន​សញ្ញា​ទាំង​នេះ យើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ដល់​ស្លាប់។ អត្ថបទពាក់ព័ន្ធ៖ ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?


ការបំបៅដោះ

តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?

ម៉ាក់​ៗ​ដែល​មាន​កូន​ដៅ​ដោះ​ប្រាកដជា​មាន​ចម្ងល់​ពី​រឿង​នេះ​ជាក់ជា​មិន​ខាន ព្រោះ​បើ​ផ្ដាច់​ឆាប់​ពេក​ខ្លាច​កូន​មាន​សុខភាព​មិន​សូវ​រឹងមាំ​ល្អ ហើយ​បើ​យូរ​ពេក​ខ្លាច​កូន​មិន​ព្រម ឬ​ពិបាក​ក្នុង​ការ​ផ្ដាច់។ ចំពោះ​បញ្ហា​នេះ លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ចង់​ផ្ដាច់​ដោះ​កូន យ៉ាង​ហោច​ក៏​ពួកគេ​មាន​អាយុ​ត្រឹម ២៤ ខែ​ដែរ តែ​បើ​ម៉ាក់​ៗ​មាន​ពេល​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន ព្រោះ​ថា​ដែល​កូន​បាន​បៅ​ទឹក​ដោះ​ច្រើន​ល្អ​ចំពោះ​សុខភាព និង​ជួយ​ឲ្យ​រាងកាយ​មាន​កម្លាំង​មាំមួន។ ចំពោះ​ការ​ផ្ដាច់​លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ គ្រាន់តែ​បន្ថែម​ថា​ពេល​ដល់​វ័យ​កាន់តែ​ធំ ការ​ញ៉ាំ​របស់​កូន​ក៏​កាន់តែ​ច្រើន ហើយ​នៅ​ពេល​គេ​ញ៉ាំ​ឆ្អែត ក៏​មិន​សូវ​បៅ​ដែរ បន្ទាប់មក​ចាំ​ផ្ដាច់​តាម​សន្សឹម​ៗ។ សម្រាប់​ម៉ាក់​ៗដែលរវល់​ធ្វើការ​ខាងក្រៅ​ ឬ​ឆ្ងាយ​ពី​ផ្ទះ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោចណាស់ ៦ ខែដែរ។ ថ្វីត្បិត​តែ​ទឹកដោះ​ល្អ​ចំពោះ​សុខភាព​កូន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​គួរតែ​បន្ថែម​អាហារ​ពី​លើ​ទឹក​ដោះ​ផង​ដែរ ចាប់តាំងពីពេលកូនមានអាយុគ្រប់ ៦ ខែ។ ក្រៅ​ពី​នោះ​ត្រូវ​បន្ថែម​គ្រាប់​ថ្នាំ​វីតាមីន A ឬ​ម្សៅ​មីក្រូ​សារជាតិ ដើម្បី​កុំឲ្យ​កូន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ប្រសិនបើ​រវល់​ទៅ​ធ្វើការ តើ​គួរ​ផ្ដាច់​ឲ្យ​បៅ​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​សំណួរ​នេះ នាយក​រង​អង្គការ Helen Keller International បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ជ្រើសរើស​វិធី​បូម​ទឹកដោះ​ទុក​ឲ្យ​កូន​វិញ ហើយ​ឆ្លៀត​បំបៅ​កូន​នៅ​ពេល​យប់​ឲ្យ​បាន​ច្រើន ប្រសិនបើ​គិត​ថា​ពេល​ថ្ងៃ​កូន​មិន​សូវ​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់។ ជាចុងក្រោយ​លោក​ក៏​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ដែល​រាងកាយ​​ត្រូវការ​ដូចជា​អ៊ីយ៉ូដ ជាតិ​ដែក ស័ង្កសី ជាដើម ដើម្បីឲ្យកូនមានសុខភាពល្អ។ អត្ថបទពាក់ព័ន្ធ៖ កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ […]


ការថែទាំទារក

ដឹងអត់ ក្រោយពេលកើតភ្លាម ទារកនៅត្រូវការសារធាតុចិញ្ចឹមពីទងផ្ចិត

សុក ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ នៅ​ក្នុង​ពោះ​​ម្តាយ ទារក​រស់​បាន​ដោយសារ​ការ​បឺត​ស្រូប​សារធាតុ​ចញ្ចឹម​ផ្សេងៗ​តាម​រយៈ​ទងសុក ហើយ​បន្ទាប់​ពី​កើត​ភ្លាម ទោះបី​ជា​គ្រូពេទ្យ​កាន់​ផ្តាច់​សុក​ក្តី តែ​ទារក​ក៏​នៅ​ត្រូវ​ការ​សារធាតុ​ចញ្ចឹម​នោះ​ដែរ។ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែនាំ​ឲ្យ​ចងគាប​ផ្ចិត​ទារក​ឲ្យ​បាន​លឿន​បំផុត​បន្ទាប់​ពី​កើត គឺ​មិន​ឲ្យ​លើស​ពី​១​នាទី​ឡើយ។ ទម្រាំ​ទារក​ចេះ​បៅ​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​​ពី​ខាងក្រៅ​តា​មរយៈ​ការ​បៅ​ដោះ​ម្តាយ នោះ​ក៏​ជា​ពេល​វេលា​ដែល​ផ្ចិត​ក្រៀម​ទៅ​តាម​នោះ​ដែរ។ អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល ផ្ចិត​ជ្រុះ​ដោយ​ខ្លួនឯង បើ​សិន​ជា​ម៉ាក់ប៉ា​សម្អាត និង​ធ្វើ​អនាម័យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។ ប្រការ​គួរ​ធ្វើ៖ – ​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច – លាប​ថ្នាំ​បេតាឌីន​លើ​ផ្ចិត ​- ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។ ប្រការ​មិន​គួរ​ធ្វើ៖ ​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិត – មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទេ – មិន​ត្រូវ​រោយ​ម្សៅ​លើ​ផ្ចិត – មិន​ត្រូវ​រោយ​ផេះ​លើ​ផ្ចិត – មិន​ត្រូវ​រោយ​សំបុក​ឆ្កែ​ញ៉ាំង​លើ​​ផ្ចិត – ទោះ​ជា​ផ្ចិត​ក្រៀម មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

ក្រោយ​កើត​ភ្លាម​ទារក​គ្រប់​រូប​នឹង​ទទួល​បាន​វ៉ាក់សាំង បង្ការ​រោគ​របេង និងជំងឺរលាកថ្លើមB ហើយ​ក្រោយ​ចាក់​ភ្លាម​មិន​មាន​ដំបៅ​អ្វី​ទេ។ តែ​មួយ​រយៈ​ក្រោយ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ បែរ​ជា​មាន​ស្នាម​ក្រហម និង​កន្ទួល ហើយ​ខ្លះ​ទៀត​បង្ក​ជា​ខ្ទុះ។ ដើម្បី​ឲ្យ​អស់​ចម្ងល់​ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​បញ្ហា​ស្នាម​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​ខ្ទុះ មកពី​ម៉ាក់​ៗ​មិន​បាន​ថែរក្សា​អនាម័យ​កូន​ឲ្យ​បាន​ដិតដល់។ លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ធម្មតា​ចាក់​ហើយ​គ្មាន​ឃើញ​បញ្ហា​អ្វី​ទេ តែ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ទើប​មុខ​របួស​កន្លែង​ចាក់​វ៉ាក់សាំង​នោះ ប្រែ​ជា​កន្ទួល​ក្រហម ឡើង​ស្នាម​លើ​ស្មា​នេះ​ដោយសារប្រតិកម្ម​របស់​វ៉ាក់សាំង​ដែល​បាន​ដក​មេរោគ​​ចេញ។ តែនៅ​ពេល​ស្បែក​ទារក​ប្រែ​ជា​កើត​ខ្ទុះ ម៉ាក់​ៗ​ទាំងអស់​គួរតែ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​អនាម័យ ដោយ​ជូត​សម្អាត​ស្បែក​ឲ្យ​ស្រួត​ពេល​ងូត​ទឹក ហើយ​ជូត​នឹង​អាល់កុលបន្ថែម​ទៀត ដើម្បី​សម្លាប់​មេរោគ​ដែល​នៅ​ជាប់​មុខ​របួស​នោះ។ “ជា​ធម្មតា​ទារក​តែង​មាន​ស្នាម​បែប​នេះ​ទាំង​អស់​គ្នា ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ស្នាម​តូច ឬ​ធំ​ប៉ុណ្ណោះ ហើយ​មួយ​ទៀត​វា​អាស្រ័យ​លើ​ការ​ថែរក្សា បើ​ក្រោយ​មាន​ស្នាម​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​ថែទាំ ជូត​សម្អាត​ដិតដល់​វា​មិន​បង្ក​ទៅ​ជា​ខ្ទុះ​ទេ។ តែ​បើ​បណ្ដោយ​ឲ្យ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​សើម និង​ឧស្សាហ៍​កកិត​ច្រើន ទើប​វា​ទៅ​ជា​ចេញ​ហើមខ្លាំង ខ្ទុះ ”។ អត្ថបទ​ពាក់ព័ន្ធ៖ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? មួយ​វិញ​ទៀត​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ពេល​ខ្លះ​កន្លែង​មុខ​របួស​នោះ​អាច​ប្រែ​ទៅ​ជា​រឹង ដូចនេះ​កុំ​យក​អ្វី​ទៅ​លាប​ពី​លើ​នោះ​ឲ្យ​សោះ​ដូចជា ប្រេង​កូឡា ស្អំទឹកកក ទឹក​ក្ដៅ ឬ​យក​ដៃ​ទៅ​អង្អែល ព្រោះ​វា​នាំ​ឲ្យ​ក្លាយ។ ក្រោយ​ពេល​ជូត​ទឹក​អាល់កុល​ជា​ប្រចាំ រយៈពេល​ប្រហែល ២ សប្ដាហ៍​ស្នាម​កន្ទួល​ខ្ទុះ​នោះ​នឹង​ក្រៀម ហើយ​ស្ងួត​ម្ដង​បន្តិច​ៗ។ បន្ទាប់មក​ទៀត​ស្បែក​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​នឹង​ទៅ​ជា​ស្នាម​ក្រហូងប៉ុន​ចុង​ធូប។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ការបំបៅដោះ

កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

មិនមែន​ពេទ្យ​ចេះ​តែ​និយាយ បំបៅ​ដោះ​កូនពិត​ជា​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ ស្រីៗគ្នា​យើង​បច្ចុប្បន្ន ប្រហែល​បាន​ដឹង ឬ​ធ្លាប់​ឮខ្លះៗ​ហើយ ពី​គុណ​ប្រយោជន៍​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​ភាគ​តិច​ណាស់ដឹងអស់ ថាគុណ​ប្រយោជន៍​ទាំងនោះ​មាន​អ្វី​ខ្លះ? “Hello គ្រូពេទ្យ” ពេល​នេះ ចង់​ប្រាប់ថា គុណ​ប្រយោជន៍ មិន​មែន​សម្រាប់​តែ​កូន​នោះទេ ម៉ាក់ៗក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​បំបៅ​ដោះ​ដូច​គ្នា​ ហើយ​គុណប្រយោជន៍​សំខាន់ៗ មាន​រៀប​រាប់​ខាង​ក្រោម​នេះ។ ១- បេប៊ីកាន់តែមានសុខភាព បេប៊ីបាន​បៅ​ដោះ​ម៉ាក់ៗ ទំនង​មិន​សូវ​មានបញ្ហា​ប្រព័ន្ធផ្លូវ​ដង្ហើម ដូចជា ​ជំងឺ​រលាក​សួត​ ជំងឺ​ផ្ដាសាយ​ និង​ឆ្លង​វីរុស​ ជាដើម។ ជាមួយ​គ្នា​យើង បញ្ហាជំងឺ​រលាកក្រពះពោះវៀន ដូចជា រាករូស​ ក៏​មិនសូវ​កើតមាន​ដែរ​ ក្នុងចំណោម​បេប៊ី​បៅ​ទឹកដោះ​ម៉ាក់ៗ។ ២- កាត់បន្ថយកត្តាប្រឈមជំងឺរយៈពេលវែង បេប៊ី បៅ​ទឹកដោះ​ម៉ាក់ៗ ​មាន​កត្តាប្រឈម​ទាប​ឆ្លង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ​ជំងឺរលាក​ពោះ​វៀន (​Celiac disease)  និង​ជំងឺ​រលាកពោះវៀនរុាំរៃ (Crohn’s​ disease) ។ ៣- អត្រា​ប្រឈមជំងឺស្លាប់ក្រោយ​ក្នុង​កម្រិតទាប (SIDS) ជំងឺស្លាប់​ក្រោយ​សម្រាល ឬ ​SIDS ​មានន័យ​ថា​ជា​រោគសញ្ញា​ស្លាប់​ភ្លាមៗ​ ក្នុង​ពេល​កំពុង​គេង ​បើ​ទោះជា​មើល​ទៅ​ ទារក​ហាក់បី ដូចជា​មាន​សុខភាព​ល្អក៏ដោយ​។ ប៉ុន្តែ​ទឹកដោះ​ម៉ាក់ៗ អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ SIDS​ […]


ការបំបៅដោះ

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ថា ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ [embed-health-tool-baby-poop-tool] ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? […]


អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន

ក្មេង​ត្រូវ​ការ​វីតាមីន​ចាប់​ពី​ពេល​កើត​ភ្លាម​មក​ម្ល៉េះ ដើម្បី​ការ​លូត​លាស់​រាង​កាយ និង​ខួរ​ក្បាល ខណៈ​នៅ​៦ ​ខែ​ដំបូងៗ ទារក​ទទួល​បាន​វីតាមីន​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ​​ដែល​គេ​ម៉ឹម។ បន្ទាប់​ពី ៦ ខែ​ទៅ កុមារ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វីតាមីន​ចម្រុះ​មុខ ដែល​បាន​ពី​ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ការ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង និង​អាហារ​ផ្សេងៗ មាន​ទាំង​ត្រី សាច់ បន្លែ ផ្លែឈើ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា រាងកាយ ភ្នែក ឆ្អឹង ខួរក្បាល​​កូន លូត​លាស់​បាន​ល្អ អាស្រ័យ​ទៅ​ការ​រៀបចំ​អាហារ​បន្ថែម​ឲ្យ​បាន​ត្រឹម​ត្រូវ សម្បូរ​ទៅ​ដោយ​វីតាមីន​ដែរ។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន​ដែល​កូន​ត្រូវ​ការ​ជា​ចាំបាច់។ ១- វីតាមីន A វីតាមីន A ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ជំរុញ​​ជួស​ជុល​ជាលិកា​ឆ្អឹង ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិត​ផល​មួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។ ២- ក្រុម​វីតាមីន B វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និង​វីតាមីន B12 […]


ការថែទាំទារក

ទារកយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ទារក​យំ​មាន​មូលហេតុ​ច្រើន​យ៉ាង ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​ប្រហែល​មិន​​បាន​ដឹង​អស់​នោះ​ទេ តើ​កូន​យំ​ដោយសារ​រឿង​អី​ខ្លះ? ដើម្បី​ជា​ជំនួយ​ដល់​ម៉ាក់ៗ​ថ្មី​ថ្មោង Hello គ្រូពេទ្យ នឹង​បង្ហាញ​មូល​ហេតុ​ធ្វើ​ឲ្យ​ទារក​យំ។ ១- ឃ្លាន ទារក​ឃ្លាន​ម៉ឹម​ទឹកដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ គ្មាន​សញ្ញា​អ្វី​ក្រៅ​ពី​យំ​ទេ ព្រោះ​គេ​មិន​ទាន់​ចេះ​និយាយ បើ​ដល់​ម៉ោង​បៅ​ហើយ​គេ​យំ​នេះ បញ្ជាក់​កូន​ឃ្លាន​ហើយ ត្រូវ​បំបៅ​កូន​ភ្លាម។ ២- មិន​ស្រួល​ខ្លួន ពេល​មិន​ស្រួល​ខ្លួន ឈឺចាប់​កន្លែង​ណា​មួយ ពិសេស​ក្តៅ​ខ្លួន ក្អក ផ្តាសាយ ហៀរសំបោរ ឈឺពោះ ទារក​នឹង​យំ​ងរង៉ក់​ដាក់​ម៉ាក់ប៉ា មិន​ចង់​បៅ​ដោះ​នោះ​ទេ ដូច​តែ​យើង​មនុស្ស​​ធំ​អ៊ីចឹង​ដែរ។ បើ​កូន​យំ​ដោយសារ​សារ​ក្តៅ​ខ្លួន ត្រូវ​ប្រញាប់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ឬ​នាំ​ទៅ​ពេទ្យ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ហត់នឿយ ក្មេង​ក៏​ចេះ​ធុញ និង​ហត់​នឿយ​ដូច​មនុស្ស​ចាស់​ដែរ ពេល​គេ​លេង​ច្រើន​ពេក ឬ​ធ្វើ​រឿង​ដដែលៗ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​រិះ​រក​វិធី​លេង​ជាមួយ​ឲ្យ​ច្រើន​របៀប ទើប​កូន​រីករាយ មិន​ស្ត្រេស។ ៤- មាន​អ្វី​​រំខាន សំឡេង​រំខាន​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន កន្ទួលរមាស់ សត្វ​ល្អិត​ខាំ ឬ​ទិច ឬ​មាន​អ្វី​រារាំង​នៅ​ចំពោះ​មុខ​គេ​នោះ សុទ្ធ​តែ​ជា​ការ​រំខាន ធ្វើ​ឲ្យ​កូន​ធុញ​ថប់ ទៅ​ជា​ស្រែក​យំ​ដែរ។ [embed-health-tool-vaccination-tool] ៥- ដុះ​ធ្មេញ ពេល​អាយុ​បាន ៦ ខែ ទារក​ចាប់​ផ្តើម​ដុះ​ធ្មេញ​បណ្តើរៗ​ហើយ ដែល​ពេល​ដុះ​ធ្មេញ​ដំបូង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​អាអូន​ឈឺ ឬហើម ក៏​រក​រឿង​យំ អំឡុង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ