Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា
ប៉ាម៉ាក់ណាក៏មិនខុសគ្នាដែរ តែងតែងចង់ឃើញកូនមានសុខភាពល្អជៀសឆ្ងាយពីជំងឺផ្សេងៗ ពិសេសមានការលូតលាស់ផ្នែកខួរក្បាលល្អ បានន័យថាកូនមានបញ្ញាស្មារតីល្អ និងរៀនបានពូកែ ឬគេហៅថាកូនមាន IQ ខ្ពស់ ។ ប៉ុន្តែអ្វីដែលប៉ាម៉ាក់ចង់បានទាំងនេះមិនមែនកើតចេញមកដោយមិនមានការជួយជ្រោមជ្រែងពីប៉ាម៉ាក់នោះទេ។ របបអាហារត្រឹមត្រូវ មជ្ឈដ្ឋានរស់នៅ និងការហ្វឹកហាត់ខួរក្បាលពីតូចបានល្អ គឺជួយឲ្យកូនមានការវិវត្តខួរក្បាលបានល្អ ជួយបង្កើនកម្រិត IQ របស់កូន។ ទោះបីជាខួរក្បាលក្មេងបន្តលូតលាស់ចាប់តាំងពីទើបកើតរហូតដល់វ័យជំទង់ក្ដី ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានលើកឡើងថាក្នុងរយៈពេល ៨ឆ្នាំដំបូងជាពេលដែលខួរក្បាលកូនត្រូវលូតលាស់ កសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា សុខភាព និងជោគជ័យនៃជីវិតនាថ្ងៃអនាគត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ IQ ជាអ្វី? IQ គឺជាខ្នាតមួយដែលគេវាស់វែងទៅសមត្ថភាពនៃការស្វែងរកហេតុផល និងដោះស្រាយបញ្ហា ដែលគេគិតថាក្មេងមានកម្រិត IQ ខ្ពស់មានលទ្ធភាពទទួលបានជោគជ័យខ្ពស់ក្នុងការសិក្សា។ កម្រិត IQ ជាមធ្យមនៅត្រឹម ១០០ ប៉ុន្តែការសិក្សារកឃើញថាមនុស្សប្រហែលជា ៦៨ ភាគរយមាន IQ ចន្លោះពី ៨៥ ទៅ ១១៥។ សម្រាប់អ្នកមានកម្រិត IQ ខ្ពស់ជាង ១៤០ ត្រូវគេចាត់ទុកថាជាមនុស្សមានពិន្ទុខ្ពស់អស្ចារ្យម្នាក់។ […]