វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន - ក្នុង​ចន្លោះ​អាយុ​១ខួប ទៅ ២ខួប ឬ​១២ ទៅ ២៤ខែ ជា​ពេល​ដែល​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើន​របស់​ម៉ាក់ៗ ដើម្បី​បន្ត​ការ​លូត​លាស់​របស់​កូន​ដោយ​សុខភាព​ល្អ​បរិបូរណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រៀម​ខ្លួន​សិក្សា​ពី​បញ្ហា​នានា​ពេល​កូន​ឈឺ​ថ្កាត់​ជា​ដើម បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

វ័យកូនចេះដើរនិង​ជិតចូលរៀន

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

ស្វែងរក វ័យកូនចេះដើរនិង​ជិតចូលរៀន

អាហារូបត្ថម្ភ

ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង​ ១០ នេះ

ប៉ាម៉ាក់​​គឺ​ជា​គំរូដល់​កូន​ៗ ហើយក៏ជា​អ្នក​បង្រៀន​កូន​ឲ្យ​ញ៉ាំអាហារ​ល្អ​សម្រាប់​សុខ​ភាព។ រូប​មន្ដ​ខុស​ៗ​​គ្នា​ដែល​​មា​ន​ក្នុង​អាហារ​ផ្សេងៗ​នឹង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់សម្រាប់​ការ​លូត​លាស់​របស់​កូន​ៗ។ ប៉ុន្តែ​ក្មេង​ៗ មិន​ងាយ​ចូល​ចិត្ដ​ញ៉ាំ​​អាហារ​​​មាន​ជីវជាតិ​​ទាំង​​អស់​​នោះ​​ទេ។ បើអុីចឹង​ ​យើង​ជាប៉ាម៉ាក់​ចាំ​បាច់​ត្រូវ​​ធ្វើ​ជា​គំរូដល់​កូនៗ​។ ដូច​នេះ​ យើង​អាចសាកល្បង​​ប្រើ​វិធី​ទាំង ១០ ខាង​ក្រោម​នេះ ដើម្បី​ធ្វើ​ជា​គម្រូ​ល្អ​ដល់​កូន​ៗ​​បាន។ អត្ថបទពាក់ព័ន្ធ៖ កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ១- បង្កើតឧទាហរណ៍ដោយខ្លួនឯង ក្មេង​ៗ​ចូល​ចិត្ដ​ធ្វើ​តាម​មនុស្ស​ដែល​នៅ​​ជុំ​វិញ​ខ្លួន​របស់​គេ​​ណាស់។ ដូច​នេះ​បើ​កូន​​ឃើញ​ប៉ាម៉ាក់​​ញ៉ាំ​​បន្លែ​​ផ្លែ​​ឈើ កូន​​ក៏​នឹង​ចូល​ចិត្ដ​ញ៉ាំ​​​ដូច​​គ្នា​ដែរ​។ ​ ២- នាំកូន​ទៅទិញម្ហូបនៅផ្សារជាមួយ យើង​​អាច​យក​ពេល​នេះ ដើម្បី​បង្រៀន​កូន​ៗ ឲ្យ​បាន​យល់​អំពី​សារធាតុ​បំប៉ន​មាន​ក្នុង​អាហារ ដោយ​អាច​ឲ្យ​កូន​​រើស​យក​​បន្លែ​ដែល​​ខ្លួន​គេ​ចង់​ញ៉ាំ។ ការ​ធ្វើ​ដូចនេះក៏៏នឹងអាច​​ធ្វើ​ឲ្យ​កូន​​ចូល​ចិត្ដ​បន្លែ​ទាំង​នោះ​កាន់​តែ​ច្រើនដែរ​។ ៣-​ បង្កើតបរិយាកាសសប្បាយៗឲ្យកូន​ អាហារ​ល្អ​សម្រាប់​សុខ​ភាព មិន​ត្រូវ​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ពេក​ទេ។ យើង​​អាច​រៀប​ចំម្ហូប​​ឲ្យ​ចេញ​ជារូបរាង​​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់។ យក​ល្អ យើង​គួរ​ឲ្យ​កូន​ៗ​ជួយ​រៀប​ម្ហូប​ទាំង​អស់​នោះ​ជាមួយ​ដែរ ដើម្បី​ឲ្យ​កូន​កាន់​តែ​ចូល​ចិត្ដ។​ ៤- ឈប់ធ្វើម្ហូបតាមអ្វីដែលកូនៗចង់បាន ពេល​ខ្លះ​ប៉ា​ម៉ាក់​ពិបាក​ចិត្ដ ដោយ​សារ​ធ្វើ​ម្ហូប​តាម​ចិត្ដ​កូន​​ៗ។ ប៉ុន្តែ​យើង​​ត្រូវ​ចាំ​ថា អាហារ​ល្អ​សម្រាប់​សុខ​ភាព អាច​មាន​ភាព​លំបាក ដោយ​សារ​​ក្មេង​ៗ​​មា​នចំណង់​​ចំណូល​​ចិត្ដ​​ខុស​ៗ​​គ្នា​។ អត្ថបទពាក់ព័ន្ធ: រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ? ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន ៥- កុំឲ្យក្មេងៗញ៉ាំរបស់ផ្អែមច្រើនពេក ពេល​កូន​ធ្វើ​អ្វី​បាន​ល្អ យើង​អាច​សរសើរ ឬ​បង្ហាញ​ក្ដី​ស្រលាញ់ដោយ​ការ​ថើប ឬ​ឱប។ យើង​មិន​​ត្រូវ​យក​របស់​ផ្អែម ដូច​ជា​ស្ករ​គ្រាប់ មក​​ធ្វើ​​ជា​កាដូ​ឡើយ​។ ដោយ​សារ​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​កូន​ច្រឡំ​ថា អាហារ​ផ្អែម​ៗជា​អាហារ​ដែល​ល្អ។ ៦- បង្កើតបរិយាកាសកក់ក្ដៅ […]


អាហារូបត្ថម្ភ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​ចិត្ត​រឿង កូន​ៗ​អាយុ​២-៣​ឆ្នាំ​ហើយ តែ​ឲ្យ​ញ៉ាំ​បាយ អត់​ចេះ​ញ៉ាំ មួយ​ថ្ងៃ​ៗ​ផឹកតែ​ទឹក​ដោះ​គោ។ បើ​ចង់​ឲ្យ​កូន​ងាក​មក​ញ៉ាំ​បាយ​ដូច​ក្មេង​ធម្មតា មាន​វិធី​អី​ល្អ​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​បាន​ដូច​គេ​ដូច​ឯង​? ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​កូន​ធំ​ៗ អាយុ២-៣ឆ្នាំ​ហើយ តែ​អត់​ញ៉ាំ​បាយ ញ៉ាំ​តែ​ទឹក​ដោះ​គោ ក្មេង​នោះ​អាច​ប្រឈម​នឹង​កង្វះ​ជីវជាតិ​មួយ​ចំនួន និង​អាច​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត។ សម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ព្យាយាម​របស់​ម៉ាក់​ប៉ា។ ទី១. នៅ​ពេល​ញ៉ាំ​បាយ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​អី​ទេ គឺ​ឲ្យ​កូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ញ៉ាំ​បាយ​មួយ​មុខ​គត់​។ ទី២. ម៉ាក់​ប៉ា​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុក​បាយ​កូន លួង​លោម​កូន ហើយ​ត្រូវ​ព្យាយាម​រហូត​ទាល់​កូន​ចេះ​ញ៉ាំ​បាយ បើ​មិន​ដូច្នេះ​ទេ កូន​នៅ​តែ​អត់​ចេះ​បាយ​អ៊ីចឹង។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា "ព្រោះ​តែ​ខ្លាច​កូន​ធំ​មិន​ចេះ​ញ៉ាំ​បាយ​ចឹង​ហើយ ទើប​ពេទ្យ​ណែនាំ​ថា ពេល​កូន​អាយុ​គ្រប់៦​ខែ​ឲ្យ​ញ៉ាំ​អាហារ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​បន្ថែម​ពី​លើ ការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ព្រោះ​វា​ដូច​បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​ផ្សេង​បន្តិច​ម្តង​ៗ​ទៅ​តាម​វ័យ រហូត​កូន​ចេះ​ញ៉ាំ​បាយ​"។​​​ លោក​វេជ្ជបណ្ឌិត​ថា បើ​ម៉ាក់​ប៉ា​មាន​កូន​ធំ​អត់​ចេះ​ញ៉ាំ​បាយ មិន​បាច់​ទៅ​រំពឹង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ​វិញ​ទេ ពពួក​វីតាមីន​ដែល​ភាគ​ច្រើន​ឃើញ​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ គ្រាន់​តែ​ជួយ​បំពេញ​ជីវជាតិ​ដែល​ខ្វះ និង​ភ្ញោច​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ គឺ​មាន​តែ​ការ​ច្នៃ​ប្រឌិត​របស់​ម៉ាក់​ប៉ា​ទើប​អាច​ជួយ​បាន។​


ការលូតលាស់មុនអាយុ ៥ឆ្នាំ

តិចនិកខ្លះៗ ជួយយើងទំពាអាហារបានហ្មត់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ

កន្លង​មក​យើង​ធ្លាប់​ដឹង​ហើយ ថា​ការ​ញ៉ាំ​អាហារ​លឿន​ពេកនឹង​បង្ក​ជា​ផល​ប៉ះ​ពាល់​ខ្លាំងដល់​រាង​កាយ​យើង​។ ទម្លាប់​ញ៉ាំ​អាហារ​លឿន តាម​លទ្ធផល​សិក្សា​ពី​អ្នក​ជំនាញ​ បង្ហាញ​ថា នឹង​បង្ក​ឱ្យ​ឡើង​គីឡូ នៅ​តែ​​មាន​ចំណង់​ឃ្លាន​អាហារ បង្ក​ផល​លំបាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្ក​ជា​ទម្លាប់​ញ៉ាំ​អាហារ​​ក្នុង​រយៈ​ពេល​លឿន​ជាប់​រហូត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទៀត​ផង​។ តែ​យ៉ាង​ណា អ្នក​ជំនាញ​​សិក្សា​ផ្តោត​លើ​សុខភាព​ ពាក់​ព័ន្ធ​ចំណី​អាហារ ក៏​បាន​ណែ​​នាំ​ជា​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​សម្រួល​ដល់​ទម្លាប់​ញ៉ាំ​អាហារ​របស់​យើង ក្នុង​ពេល​វេលា​មួយ​​សម​ស្រប​ល្អ។ ១. រក​កន្លែង​ស្ងប់​ស្ងាត់ មិន​សូវ​អ៊ូ​អរ​ដើម្បី​ញ៉ាំ​ អាច​រក​​កន្លែង​​​សម​រម្យ​ណា​មួយដើម្បី​យើង​​អាច​ផ្តោត​អារម្មណ៍​តែ​លើ​ការ​ញ៉ាំអាហារ​ នោះយើង​​​នឹង​​រីក​រាយ​ ទាំង​រសជាតិ​អាហារ ទាំង​​ការ​ចំណា​យ​ពេល​ល្អ​ផ្តោត​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ។ គួរ​គប្បី​​កុំ​ញ៉ាំ​អាហារ​ក្នុង​ពេល​កំពុង​បើក​បរ មើល​ទូរទស្សន៍ ឬ​ចុច​ទូរសព្ទ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ២. រើស​ប្រភេទ​អាហារមាន​ទាំង​សារធាតុ​ល្អ និង​តម្រូវ​ឱ្យ​ទំពា​យូរ​ ប្រភេទ​អាហារ​ទាំង​នោះ​គឺ​បន្លែ និង​ផ្លែ​ឈើ​​ស្រស់​ៗ ដែល​យើង​អាច​រក​បាន និង​ល្អ​សម្រាប់​សុខភាព​។ ៣. សន្ទនាបង្ក​​បរិយាកាស​រីក​រាយ ជា​មួយ​អ្នក​ចូល​ចិត្ត​ញ៉ាំ​យឺត​ ពិត​មែន​​ការ​សិក្សា​​ក៏​បាន​បង្ហាញ​ថា ការ​បង្កើត​បរិយាកាស​សន្ទនា​ខ្លះៗ​ ទន្ទឹម​នឹង​ពេល​​ញ៉ាំ​អាហារ​​​បណ្តើរ​ ជា​មួយ​​សមាជិក​ខ្លះ​​ក្នុង​វង់​ញ៉ាំ​អាហារ​ ក៏​បង្ក​បរិយាកាស​រីក​រាយ​ និង​​ពន្យា​ពេល​​ខ្លះ​មិន​ឱ្យ​យើង​ញ៉ាំ​លឿនដែរ​។ អត្ថបទពាក់ព័ន្ធ​៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ៤. ប្រើ​ចាន​តូច​​សម​ល្មម​នឹង​អាហារ ធ្វើ​ដូច​នេះ យើង​​នឹង​មាន​អារម្មណ៍​ថា​ច្រើន និង​ឆ្អែត​សម្រាប់​មួយ​ពេល (មិន​ញ៉ាំ​ច្រើន)។ ៥. ដៅ​ពេល​ទុក​​សម្រាប់​ញ៉ាំ​អាហារ យើងក៏​អាច​ កំណត់​​ទុក​ពេល​វេលា​ក្នុង​ចន្លោះ​​ពេល​សម​ស្រប​មួយ​ប្រហែល ២០​ទៅ​៣០​នាទី (មិន​លឿន​ពេក និង​មិន​យឺត​ពេក) សម្រាប់​​ការ​ញ៉ាំ​អាហារ​មួយ​ពេល។ អនុវត្ត​បែប​នេះយើង​នឹង​អាច​រីក​រាយ​ផ្តោត​លើ​រសជាតិ​អាហារ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន

ដើម្បី​ជួយ​ឲ្យ​កូនៗ​វៃ​ឆ្លាត សុខភាព​ល្អ មិន​មែន​ត្រឹម​តែ​ត្រូវការអាហារ​ល្អៗ បរិយាកាស​រស់​នៅ​សម្បូរ​បែប និង​កូន​ចង់​បាន​អី​បាន​នឹង​នោះ​ទេ។ ចង់​ឲ្យ​កូន​ធំធាត់​​លូត​លាស់​ទាំង​រាងកាយ ប្រាជ្ញា សុខភាព​ទន្ទឹម​គ្នា ប៉ាម៉ាក់ ចាំ​បាច់​ត្រូវ​តែ​បង្កើត​ទម្លាប់​រស់​នៅ​ល្អៗ​ឲ្យ​អូនៗ ក្នុង​នោះ​ទម្លាប់​នៃ​ការ​គេង ក៏ជា​ផ្នែក​មួយ​សំខាន់​ដូច​គ្នា។ អត្ថបទ​ខាងក្រោម​នេះ នឹង​ជួយ​ម៉ាក់​ប៉ា អាច​បង្កើត​ទម្លាប់ ​គេ​ង​ល្អ​មួយ​សម្រាប់​កូនៗ​បាន។ ១- គេង​ទៀង​ពេល​ជួយ​ឲ្យ​គុណភាព​ដំណេក​ក្មេង​ប្រសើរ​ឡើង ការ​កំណត់ពេល​​លេង​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​អូនៗ​ជាជំហាន​ដំបូង​ដែល​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ ដើម្បី​បង្កើត​ទម្លាប់​គេង​ត្រឹម​ត្រូវ​មួយ។ កុំ​ឲ្យ​អូនៗ​លេង​ទូរសព្ទ ឬមើលកុំ​ព្យុទ័រ មើល​ទូរទស្សន៍យូរ​ពេក យ៉ាង​ហោច​ណាស់មួយ​ម៉ោង​មុន​ពេល​គេង។ ប៉ាម៉ាក់​មិនគួរ​ឲ្យ​កូនៗ​មើលឧបករណ៍ទាំងនោះ​ជិត​ដល់ម៉ោង​គេងនោះទេ ព្រោះ​អេក្រង់​គ្រឿង​អេឡិច​ត្រូនិក​ទាំង​នេះ អាច​រំញោច និង​រំខាន​ភាព​ងងុយ​គេង ជា​មូល​ហេតុ​នាំ​ឲ្យ​គុណ​ភាព​ដំណេក​ក្មេង​ធ្លាក់​ចុះ។ ២- បន្ទប់​កូន​យើង​គេង​ត្រូវ​តែ​មាន​ផាសុកភាព ត្រូវ​ប្រាកដ​ថា បន្ទប់​សម្រាប់​អូនៗ​គេង ទោះ​គេង​ជា​មួយ​យើង​ក៏ដោយ ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្តៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ បើ​អូនៗ​ខ្លាច​បន្ទប់​ងងឹង អាច​ជ្រើស​ប្រើ​អំពូល​រាត្រី​ប្រភេទ​ណា​ក៏​ដោយ អាច​ជួយ​ឲ្យ​បន្ទប់​គេង​មើល​ទៅ​កាន់​តែ​ស្រទំ តាម​តែ​អាច​ធ្វើ​បាន។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាពងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​ ៣- ចំណាយ​ពេល​វេលា​កាន់​តែ​ច្រើន​ជា​មួយ​កូន បើ​កូន​យើង​ឈាន​ដល់​វ័យ​ត្រៀម​ចូល​សាលា ឬធំ​ជាង​នេះ ត្រូវ​ប្រាកដ​ថា យើង​ផ្តល់​ពេល​វេលា​ឲ្យ​កូនៗ​ទាំង​អស់​បាន​គ្រប់​គ្រាន់ ពិសេស​បើ​កូនៗ​មិន​បន្ត​គេង​ជាមួយ​ប៉ាម៉ាក់​ទេ​នោះ។ អាច​បែក​ចែក​ពេល​វេលា​នៅ​ជិត​ប្តី​ប្រពន្ធ​យើងទៅ​នៅ​ក្បែរ​កូន​ខ្លះ​មុន​ពេល​ពួក​គេ​ចូល​គេង […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក

យើង​ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ពី​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (helicopter parenting)​ និង​ការ​គ្រប់​គ្រង​ពី​ប៉ាម៉ាក់​ជា​ជាង​បណ្តាយ​ឲ្យ​កូន​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​បកស្រាយ​លម្អិត​អំពី​អ្វី​ជា​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក? តើ​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់​ថា យើង​ជា​ប៉ាម៉ាក់ដែល​ចិញ្ចឹម​កូន​គ្រប់​គ្រង​កូន​ហួស​ហេតុ​ពេក (Helicopter parents)? តើ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ប៉ះពាល់​អ្វីខ្លះ​ដល់​ការ​អភិវឌ្ឍ​កូន?  ហើយ​តើ​ប៉ាម៉ាក់​គួរ​ចិញ្ចឹម​កូន​បែប​ណា​ទើប​កូន​មាន​ភាព​រឹង​ប៉ឹង​ដើម្បី​ជំនះ​ឧបសគ្គ​ដើម្បី​ឲ្យ​កូន​យើង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន? តើ​អ្វី​ទៅ​ជា​ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (Helicopter parenting)? ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺ​ពាក់ព័ន្ធ​នឹង​កម្រិត​នៃ​ការ​យកចិត្ត​ទុកដាក់ ដែល​អាច​ផ្តល់​ជា​សម្ពាធ​ដល់​កូនៗ ជា​ជាង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពួក​គេ។ Helicopter Parenting នេះ​សំដៅ​លើ​ប៉ាម៉ាក់​ដែល​ចិញ្ចឹម​កូន​ដោយ​គ្រប់គ្រង​កូន​គ្រប់​ពេល​វេលា​ទាំង​អស់។ នេះ​គឺ​ផ្តើម​ពី​ការ​ផ្តល់​ដំបូន្មាន​រហូត​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជំនួស​កូន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ហាក់​ដូច​ជា​ជ្រៀត​ជ្រែក​ចូល​ក្នុង​ជីវិត​កូន​ហួស​ហេតុ​ពេក។ អ្នក​ជំនាញ​បាន​លើកឡើង​ថា ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺជា​ឥរិយាបទ ឬ​សកម្មភាព​ដែល “មិន​អាច​ជួយ​កូន​ឲ្យ​ចេះបត់​បែន​តាម​កាលៈទេសៈ”នោះ​ទេ។ ជា​ញឹកញាប់​ប៉ាម៉ាក់​ដែល​ការពារ​កូន​ជ្រុល​ពេក​នឹង តាម​កូន​គ្រប់​ពេល រហូត​ដល់​ជ្រៀត​ជ្រែក​គ្រប់​សកម្មភាព​ដែល​កូន​ធ្វើ។ ផលប៉ះពាល់​នៃ​ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួសហេតុ​ពេក ទោះបី​ជា​ការ​ចិញ្ចឹមកូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ ដោយសារ​បំណង​ល្អ​របស់​ប៉ាម៉ាក់​ក៏ដោយ ការ​ធ្វើបែបនេះ​នឹង​មាន​ផ្តល់​ផល​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។ យោង​តាម​អ្នក​ជំនាញ និង​ស្ថិតិ1 ​របស់​ការ​ចិញ្ចឹ​មកូន​បែប​ការពារ​កូនហួសហេតុ​ពេក​នេះ កូន​ស្ថិត​ក្នុង​ហានិភ័យ​នៃ​បញ្ហា​ការ​អភិវឌ្ឍ​អាកប្បកិរិយា​នៅ​ពេល​ដែល​កូនធំ​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ បើការ​ចិញ្ចឹម​កូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ​រឹតតែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ កូន​របស់​យើង​នឹង​អាច​ក្លាយ​ជា៖ – ភ័យខ្លាច និង​បាក់​ទឹកចិត្ត៖ ប៉ាម៉ាក់​បង្ខំ​ឲ្យកូន​ធ្វើអ្វី​ដែល​កូន​មិន​អាច​ធ្វើ​មិនបាន ក្រោយ​មក​ធ្វើ​ឲ្យ​កូន​ចេះ​រិះគន់​ខ្លួន​ឯង​លើ​កំហុស​តិចតួច​ដែល​ពួកគេ​បាន​ធ្វើ។ នេះ​ជា​មូលហេតុ​ដែល​កូន​ចាប់ផ្តើម​កើត​មាន​ភាព​ភ័យខ្លាច និង​បាក់ទឹក​ចិត្ត​បន្តិច​ម្តងៗ។ – ចាប់​ផ្តើម​ខ្វះ​ទំនុក​ចិត្ត​លើខ្លួន​ឯង៖ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់ចង់ឲ្យកូនក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ សាកបង្រៀនតាមវិធីនេះ

១- អ្វីជាការទទួលខុសត្រូវ ការ​ទទួល​ខុស​ត្រូវ (Responsibility) មិន​មែន​មាន​ន័យ​ត្រឹម​តែ​ជា​ការ​មាន​ទំទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែក៏​មាន​ន័យ​ថា​ជា​ការ​ទុក​ចិត្ត​ដែល​អ្នក​ដទៃ​អាច​ពឹង​ពាក់​បាន​ជាមួយ​នឹង​ការ​រក្សា​ការ​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត។ ការទទួលសុខត្រូវ​សំខាន់​ណាស់​មនុស្ស​យើង​​ត្រូវ​មាន​ទំទួល​ខុស​ត្រូវ​ចំពោះ​អាកប្បកិរិយា​ និង​ត្រូវ​ទទួល​ស្គាល់​កំហុស​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍​។ ការ​ទទួល​ខុស​ត្រូវ គឺ​ជា​កូន​សោរ​នៃ​ភាព​ជោគ​ជ័យ​ទាំង​ផ្នែក​អប់រំ និង​វិជ្ជាជីវៈ និង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​កូនៗយើង​​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​មាន​ទំទួល​ខុស​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន ២- ព័ត៌មានជំនួយសម្រាប់បង្រៀនកូនៗឲ្យមានការទទួលខុសត្រូវ ចាប់ផ្តើមពីក្មេង ការ​បង្រៀន​កូនៗយើងពី​ទំនួល​ខុស​ត្រូវ​គួរ​តែ​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​តាម​តែអាចធ្វើទៅបាន​។ប៉ាម៉ាក់​អាច​ចាប់​ផ្តើម​នៅ​ពេល​ដែល​កូន​ទើប​តែ​ចេះ​ដើរ​តេះតះ។ ប៉ាម៉ាក់​មិន​ត្រូវ​គិត​ថា​ការ​មាន​ទំទួល​ខុសអាច​រង់​ចាំ​រហូត​ដល់​វ័យ​ជំទង់​នោះ​ដែរ។ ការ​ដាក់​ទំទួល​ខុស​ត្រូវ​លើ​ក្មេង​ជំទង់​ដែល​មិន​ដែល​ធ្វើ​ក្នុង​វ័យ​កុមារ​​គឺ​ជា​កំហុស​មួយ។ ឲ្យកូនៗចេះជួយប៉ាម៉ាក់ ប៉ាម៉ាក់មិន​ត្រូវ​ធ្វើ​ការ​ងារ​ផ្ទះ​តែ​ម្នាក់​ឯង​ឡើយ។ ប៉ាម៉ាក់ត្រូវ​លើក​ទឹក​ចិត្ត និង​ឲ្យ​កូនៗជួយ ទោះបី​ជាកូនៗ​ធ្វើ​យឺត និង​មិន​ស្ទាត់​ជំនាញ​ក៏​ដោយហើយប៉ាម៉ាក់ត្រូវ​សហការ​ជាមួយ​កូន​ៗ​។ ប៉ាម៉ាក់​ត្រូវ​ប្រាដក​ថា​​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​ក្នុង​ការ​បង្រៀន​កូន​​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ក្នុង​ពិភព​ពិត​ជាក់​ស្តែង​នេះ។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ បង្ហាញផ្លូវដល់កូនៗ ជំហាន​ដំបូងប៉ាម៉ាក់ត្រូវ​បង្រៀន​កូន​ៗពី​ការ​ងារ​ផ្ទះតិច​តូច។ ដូច​ជា​ប្រសិន​បើកូនៗ​ចង់​ញ៉ាំ​អាហារ​សម្រន់ ប៉ាម៉ាក់​ត្រូវ​បង្ហាញកូន​ពី​កន្លែង​ដែល​យើង​ទុក​ផ្លែឈើ និង​របៀប​ក្នុង​ការ​លាង​សម្អាត។ ប្រសិន​បើ​កូនៗ​បោះ​សម្លៀក​បំពាក់​ដែល​កខ្វក់​នៅ​លើ​ឥដ្ឋ ប៉ាម៉ាក់​ត្រូវ​ដាក់​កន្ត្រក​ខោអាវ​ឲ្យកូនៗឃើញ និង​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ដាក់​សម្លៀក​បំពាក់​ដែល​ប្រើ​រួច។ ប៉ាម៉ាក់គួរចាត់​ចែង​ការងារ​ដែល​សម​ស្រប​ទៅ​នឹង​អាយុ​របស់កូនៗវ័យ​លូតលាស់របស់គេ។ ត្រូវចេះសរសើរកូនៗ ​ក្មេង​តូច​ៗ​ចូលចិត្ត​ចូល​រួម​ធ្វើអ្វីមួយ​ជាមួយ​ប៉ាម៉ាក់ណាស់ ព្រោះថាអូនៗចង់ជួយប៉ាម៉ាក់។ ចំពោះអូនៗ ការ​ងារ​ផ្ទះ​ប្រៀប​បាន​ដូច​ជា​ការ​លេង​ជាង​ការ​ធ្វើ​ការ។ប៉ាម៉ាក់​ត្រូវ​រក្សា​ភាព​រស់​រវើក​ដែល​វិជ្ជមាន​ជាមួយ​នឹង​ការ​សរសើរ​ដល់​កូនៗ។ ប៉ាម៉ាក់ត្រូវ​ប្រើ​ពាក្យ​សរសើរ​ណា​ដែល​ជាក់​លាក់ ជៀស​វាង​ការ​សរសើរ​បែប​ទូទៅ​ដូច​ជា “ល្អ!” ត្រូវ​ប្រាប់កូន​ពី​អ្វី​ដែលខ្លួនគេ​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​សេសើរ​របស់ប៉ាម៉ាក់​កាន់​តែ​មាន​ន័យ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ ជៀសវាងការឲ្យរង្វាន់ ភាព​មាន​ទំទួល​ខុស​ត្រូវ​មិន​មែន​ភាព​មេត្តា​ករុណា​ទេ។ មិន​ត្រូវ​ឲ្យ​កូន​អ្នក​មាន​ទំលាប់​ក្នុង​ការ​រំពឹង​ថា​នឹង​បាន​ទទួល​អ្វី​មួយ​ដែល​សាមញ្ញ​ឡើយ។ ការ​ឲ្យ​រង្វាន់​ដល់​កូនៗ​​សម្រាប់​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ អាច​ធ្វើ​ឲ្យ​កូន​​គិត​ថា​ការ​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​មាន​ការ​ចំណាយ។ ប្រសិន​បើ​ប៉ាម៉ាក់ពិត​ជា​ច​ង់​ផ្តល់​រង្វាន់​ដល់​កូនៗ ប៉ាម៉ាក់​គួរ​តែ​ទុក​រង្វាន់​សម្រាប់​ភារកិច្ច​ដែល​លើស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​កូន​។ អត្ថបទពាក់ព័ន្អ៖  ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត ភាពខុសគ្នារវាង IQ និង EQ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

ភាសា​កូន​ក្មេង និយាយ​ទៅ​កាន់​​កូន​​​​តូច​ៗ ប៉ា​​ម៉ាក់​គ្រប់​រូប​ពិត​ជា​ដឹង​ហើយ​ថា វា​នឹង​ជួយ​ឱ្យ​​កូនៗឆាប់​ចេះ​និយាយ តែ​បន្ថែម​ពី​នោះ ការ​សិក្សា​ថ្មី​​​មួយ​បាន​បង្ហាញ​ថា ការ​និយាយ​​ភាសា​កូន​ក្មេង នឹង​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តូច ឱ្យ​លូត​លាស់ ព្រម​ទាំង​បង្កើន​សមត្ថភាព​ភាសា​របស់​ពួក​គេថែមទៀត​ផង​។ ការ​សិក្សា​​ធ្វើ​ឡើង​ដោយ ដេប៉ាតឺម៉ង់ ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ Washington សហរដ្ឋអាមេរិក បាន​បង្ហាញ​ ដោយ​ការ​ពិសោធ ​លើ​ការ​ស្ម័គ្រ​ចិត្ត​​ពី​គ្រួសារ​មួយ។ ការ​ពិសោធ​ធ្វើ​ឡើង​​ ដោយ​​មាន​អូន​​តូច​ឈ្មោះ Paul អាយុ​ទើប​តែ​៧​ខែ ដាក់​ឱ្យ​អង្គុយ​លើ​ភ្លៅ​ម្តាយ​របស់​គេ។ បន្ទាប់​មក គេ​ឱ្យ​ស្រ្តី​ពីរ​នាក់​ព្យាយាម​និយាយ​ទៅ​កាន់ Paul ដោយ​ស្រ្តី​អង្គុយ​ខាង​ឆ្វេង​ដៃ Paul និយាយ​ភាសា​បែប​កូន​ក្មេង និង​ស្រ្តី​អង្គុយ​ខាង​ស្តាំ​ដៃ Paul និយាយ​ភាសា​មនុស្ស​ធំ​ធម្មតា​ ទៅ​កាន់ Paul ក្នុង​រយៈ​ពេល​៨​វិនាទី​ដូច​គ្នា​។ អត្ថបទពាក់ព័ន្ធ៖ ៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ជា​លទ្ធ​ផល​ គេ​ឃើញ​ Paul នៅ​ស្ងៀម​មួយ​​ភ្លែត រួច​​ក៏​ងាក​​ទៅ​​​ទំនាក់​ទំនង​រក​​សំឡេង​​បែប​កូន​ក្មេង។ ការ​សិក្សា​​បែប​នេះ បាន​ធ្វើ​ឡើង​ទៅ​លើ​គ្រួសារ​ស្ម័គ្រ​ចិត្ត​ផ្សេង​​ទៀត ហើយ​លទ្ធ​ផល​ក៏​ទទួល​បែប​នោះ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! នៅ​ក្នុង​ការ​ពិសោធ ក្រុម​ការ​ងារ​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា ក្រសោម​ខួរ​ក្បាល​ ព្រម​ទាំង​​សំបក​ខួរ​ក្បាល​កុមារ​ចាប់​ផ្តើម​ធ្វើ​ការ ហើយ​បាន​ជំរុញ​ពួក​គេ​ឱ្យ​និយាយ ទំនាក់​ទំនង​ទៅ​រក​សំឡេង​​ដែល​និយាយ​បែប​កូន​​ក្មេង។ ចំពោះ​លទ្ធ​ផល​នេះ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ម៉ាក់ប៉ាគួរផ្ដល់ឱកាសឲ្យកូនសម្រេចចិត្តរឿង ៤ យ៉ាងនេះតាំងពីក្មេង

ការ​អប់រំ និង​ប្រៀនប្រដៅ​កូន​សម័យ​នេះ​មិន​ដូច​ជំនាន់​មុន​ទៀត​ឡើយ ហើយ​ចំពោះ​ការ​សម្រេចចិត្ត​ទៀតសោត​ប៉ា​ម៉ាក់​តែងតែ​ទុក​ឲ្យ​កូន​មាន​ផ្ដល់​មតិយោបល់​ជាមួយ​ផង​ដែរ។ អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ណែនាំ​រឿង​សំខាន់​ៗ​ដែល​ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ចេះ​សម្រេចចិត្ត​តាំងពី​ក្មេង ដើម្បី​ជា​ទុន​ផ្ដល់​ទំនុក​ចិត្ត និង​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួនឯង​នា​ពេល​អនាគត។ ១- ជ្រើសរើស​សម្លៀកបំពាក់​ដោយ​ខ្លួនឯង កូន​ចាប់ពី​អាយុ ២ ឆ្នាំ​ឡើង​ប្រាកដជា​ចេះដឹង​ពី​រឿង​ស្លៀកពាក់​ខ្លះ​ៗ​ហើយ ដូចនេះ​គួរតែ​ផ្ដល់​ឱកាស​ឲ្យ​គេ​បាន​ជ្រើសរើស​អ្វី​ខ្លួន​ចង់​ស្លៀកពាក់។ ប្រសិនបើ​យើង​យល់​ថា វា​មិន​ស្អាត មិន​សម​យើង​អាច​បន្ថែម​គំនិត​ខ្លះ​ៗ ដោយ​ជ្រើសរើស​អ្វី​មក​តុបតែង​បន្ថែម​ដូចជា​ស្បែកជើង កាបូប ឬ​ប្រាប់​កូនដើម្បី​ឲ្យ​គេ​កាន់តែ​យល់​ដឹង​អ្វី​ល្អ​សម្រាប់​ខ្លួន​កាន់តែ​ច្រើន។ ២- ឱកាសរៀបចំទុកដាក់ កន្លែង​រស់នៅ​​ជុំ​គ្ នា​ទោះ​នរណា​អ្នក​ធ្វើ​ឲ្យ​រាយប៉ាយ តែ​យើង​គួរតែ​ទុកឱកាស​ឲ្យ​​កូនជាអ្នករៀបចំ​អីវ៉ាន់ ដោយ​ដើរ​រៀប​ជាមួយ​បណ្ដើរ និង​ប្រាប់​ពី​កន្លែង​ត្រូវ​ទុក​ដាក់។ ប្រសិនបើ​យើង​រៀបចំ និង​ជួយ​កូន​គ្រប់យ៉ាង ពេល​ធំ​ឡើង​កូន​នឹង​មិន​អាច​ចេះ​ធ្វើ​អ្វី​ខ្លួនឯង និង​មិន​អាច​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ​ឡើយ ព្រោះ​គេ​មិន​អាច​ជួយ​ខ្លួន​គេ​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣- ទុកឱកាសឲ្យកូនធ្វើខុសខ្លះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កូន​ធំ​ឡើង​រហូត ដូចនេះ​កុំ​គិត​ថា​កូន​នៅតែ​ជា​ក្មេង​មិន​អាច​ធ្វើ​អ្វី​បាន។ ការ​ព្យាយាម​ឃាត់ឃាំង​ខ្លាំង​ពេក ឬ​ទទួលខុស​ជំនួសកូន​ មិន​អាច​ឲ្យកូនសម្រេច​ចិត្ត និង​ធំ​ឡើង​ដោយ​បញ្ហា​ស្មារតី​ឡើយ ដូចនេះ​បណ្ដោយ​ឲ្យ​កូន​ធ្វើ​រឿង​ដែល​គេ​ចង់​ចុះ នៅ​ពេល​ខុស​យើង​គ្រាន់តែ​ចាំ​ណែនាំ។ ទង្វើ​នេះ ធ្វើឲ្យ​កូន​រៀន​យល់​ដឹង​ពី​កំហុស​ឆ្គង​ទុក​ជា​បទពិសោធក្នុង​ជីវិត ហើយ​ថ្ងៃ​អនាគត​កូន​នឹង​មិន​ធ្វើ​ខុស​តទៅទៀត​ទេ។ ត្រូវ​ទុក​ឱកាស​ឲ្យ​កូន​បាន​ធ្វើ​ខុស​ខ្លះ នោះ​ទើប​​គេ​អាច​រក​ត្រូវ​បាន ប្រសិនបើ​ផ្លូវ​ត្រូវ​យើង​រៀបចំ​ឲ្យ​រហូត ក្មេង​មិន​អាច​បែង​ចែក​ថា​មួយ​ណា​ខុស មួយ​ណា​ត្រូវ​នោះ​ទេ។ ៤- ទុក​ឱកាស​ឲ្យ​បង្ហាញ​សមត្ថភាព​ខ្លួនឯង ម៉ាក់​ប៉ា​នៅ​ក្នុង​ប្រទេស​យើង​ភាគច្រើន ពេល​គេ​សួរនាំ​ឈ្មោះ ឬ​សួរ​អ្វី​ពី​កូន ចូលចិត្ត​ឆ្លើយ​ជំនួស។ តែ​នោះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ យើង​ត្រូវ​បង្រៀន​កូន​​ឲ្យ​ចេះ​ឆ្លើយ​តប​ជាមួយ​សំណួរ​ផ្សេងៗ។ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក

កុមារ​តូច​ៗ​ជាច្រើន​ប្រឈម​​នឹង​ជំងឺ​រលាកត្រចៀក​ក្នុង​ ដែល​យើង​ច្រើន​តែ​ហៅ​ត​ៗ​គ្នា​ថា អំបៅអំបែក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បញ្ហា​បែប​នេះ​ភាគច្រើន​មកពី​អាណាព្យាបាល​ផ្ទាល់​តែម្ដង។ ក្រៅពីនោះ​លោក​ក៏​បាន​ប្រាប់​ពី​ផលប៉ះពាល់នៃការកើតអំបៅអំបែក និងផល​ប្រយោជន៍របស់អាចម៍​ត្រចៀក។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ធ្វើឲ្យ​កុមារ​រលាកត្រចៀកក្នុងមកពី ២ មូលហេតុ​យ៉ាង​ ទី​១ ម៉ាក់ប៉ា​យក​អ្វី​ទៅ​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស ឬ​ការ​ខ្វារ​យក​អាចម៍​ត្រចៀក​កូន ហើយ​ទី​២ មក​ពី​ដៃ​ក្មេង​គគ្រិច ឬ​ក្រចក​វែង​លូក​ខ្វះ​ត្រចៀក​ដោយ​ខ្លួនឯង។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ពន្យល់ពីផល​ប្រយោជន៍​ និង​​តួនាទី​អាចម៍ត្រចៀក «Ear Wax» មាន​ច្រើន​ខ្លាំង​ណាស់៖ ១- អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំងនេះ​ចូលចិត្ត​កន្លែង​សើម​ៗ​ណាស់។ ២- ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំងនោះ​មិន​ចូលចិត្ត​ក្លិន និង​រសជាតិល្វីង​របស់​អាចម៍​ត្រចៀក​នោះ​ទេ។ ៣- វា​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ៗ​ដែល​អាច​នាំ​ឲ្យ​ខូច​ក្រដាស​ត្រចៀក។ ដូច្នេះ​ហើយ​យើង​មិន​ចាំបាច់​ខំ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​របស់​វា ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ​គឺ​វា​កាន់តែ​រុញ​អាចម៍​ត្រចៀក​នោះ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ត្រចៀក​អាច​​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង​នៅ​ពេល​ដែល​វា​ដល់​កំណត់ តែ​យើង​អាច​ខ្វារ​វា​យក​ចេញ​នៅ​ពេល​ដែល​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ការ​ស្ដាប់ ឬ​យើង​អាច​សម្អាត​ដោយ​សម្លី​ថ្នម​ៗ​កុំ​ឲ្យ​ឃើញ​កខ្វក់​ពេក។ ចំណែក​ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាច​បណ្ដាល​ឲ្យ​ថ្លង់​បាន ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ណា​មួយ ​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ដែល​មាន​ឯកទេស​ត្រឹមត្រូវ ចៀសវាង​ធ្វើ​ដោយ​ខ្លួនឯង ព្រោះ​យើង​មិន​មាន​ជំនាញ។ អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ

ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា ក្មេង​ដែល​និយាយ​ច្រើន គឺ​ជា​ក្មេង​ឆ្លាត មិន​​មែន​ក្មេង​ឆ្លាត​និយាយ​ច្រើន​នោះ​ទេ។ ដើម្បី​ឲ្យ​កូន​តូចៗ​និយាយ​ច្រើន តួនាទី​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ម៉េច​ខ្លះ? លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​លើក​ឡើង​ថា ឪពុកម្តាយ​ភាគ​ច្រើន​និយាយ​ច្រើន​ជ្រុល មិន​​ទុក​ឱកាស​ឲ្យ​កូន​និយាយ​ច្រើន​ទេ នេះ​ជា​កំហុស​ឆ្គង​ធំ​មួយ។ លោក​បាន​បន្ត​ថា បើ​និយាយ​យើង​ជា​ឪពុក​ម្តាយ​និយាយ​ច្រើន កូន​យើង​នឹង​ឈប់​និយាយ ផ្ទុយ​ទៅ​វិញ បើ​យើង​ព្យាយាម​​ស្តាប់​កូនៗ​និយាយ ដូចជា​ពេល​គេ​ត្រលប់​មក​ពី​សាលា​វិញ យើង​សួរ​នាំកូន​នូវ​​សំណួរ​ណា​មួយ ឲ្យ​គេ​ស្តាប់ រួច​ឆ្លើយ នោះ​គេ​នឹង​ក្លាយ​ទៅ​ជា​ក្មេង​និយាយ​ច្រើន ហើយ​ឆ្លាត​វាង​វៃ។ តួនាទី​របស់​ម៉ាក់​ប៉ា​ត្រូវ​ស្តាប់​កូន​ឲ្យ​ច្រើន ហើយ​បំផុស​នូវ​សេចក្តី​ក្លាហាន ដោយ​ឲ្យ​គេ​និយាយ​ឲ្យ​បាន​ច្រើន ដោយ​សួរ​នូវ​សំណួរ​វិញ។ ទោះ​បី​ជា​ពេល​ខ្លះ​ចម្លើយ​យើង​ដឹង​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​សួរ​កូន​នូវ​សំណួរ​ដដែល​នេះ ដើម្បី​ឲ្យ​ខួរក្បាល​កូន​វិវត្ត​ទៅ​មុខ​ជានិច្ច។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! “ពេល​ខ្លះ​កូន​ក្មេង​សួរ​នូវ​សំណួរ​ច្រើន​ជ្រុល នៅ​ចន្លោះ​អាយុ ២-៣ ទៅ៥ឆ្នាំ គេ​ប្រៀប​បាន​ទៅ​នឹង​ទស្សន​វិទូ​មួយ​អ៊ីចឹង ព្រោះ​ទស្សន​វិទូ​​តែង​​តែ​សួរ​នូវ​សំណួរ ហេតុអី? ហេតុអី? ហេតុអី? រហូត នោះ​ដោយសារ​តែ​គេ​ចង់​ដឹង​នូវ​រឿង​គ្រប់​យ៉ាង”។ អត្ថបទពាក់ព័ន្ធ៖ ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ លោក Christopher Lee ក៏​បាន​លើក​ពី​កំហុស​ឆ្គង​របស់​ឪពុក​ម្តាយ​មួយ​ទៀត​ដែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ