វ័យជំទង់

វ័យ​ជំទង់ - នៅ​តែ​ដំណាក់កាល​សំខាន់​​ក្នុង​ការ​លូតលាស់​ប្រាជ្ញា ស្មារតី ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដែល​ទាមទារ​ឲ្យ​ម៉ាក់ប៉ា បន្ត​ការ​យក​ចិត្ត​ទុកដាក់ ​ប្រាស្រ័យ​ទាក់ទង អង្កេត និង​មាន​ដំណោះស្រាយ​លើ​បញ្ហា​មិនប្រក្រតី​ណាមួយ​ដែល​អាច​កើត​ឡើង

ចំណេះដឹងទូទៅ

វ័យជំទង់

ម៉េចបានកុមារ និងក្មេងជំទង់ខ្លះមានចរិតហិង្សា? ប៉ាម៉ាក់ជួយកូនតាមវិធីណា?

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​មិន​ខាន​ បើ​កូន​មាន​ចរិត​ព្រហើន​កោងកាច មិន​ស្តាប់​បង្គាប់។ ប៉ុន្តែ អ្វី​ដែល​សំខាន់​​នោះ​គឺ​​យើង​ត្រូវ​ស្វែង​រក​ឫសគល់ ឬ​មូលហេតុ​ច្បាស់​លាស់​ដែល​បណ្តាល​ឲ្យ​កូន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ។ ជា​ទូទៅ ចរិត​កោងកោច ឬ​ចរិត​ហិង្សា​របស់​ក្មេង​ចែក​ចេញ​ជា​ពីរ​ទម្រង់ គឺ​ហិង្សា​ដោយ​ពាក្យ​សំដី ដូចជា​ការ​​ស្រែក​ ជេរប្រទិច ​ឬ​ស្រែក​យំ។ល។ ចំណែក​ឯ​ហិង្សា​​រាងកាយ​ គឺ​ជា​ការ​វាយ​ដំ បោះចោល​ ឬ​ដុត​របស់របរ ឬ​ទាត់​អ្នក​ណា​ម្នាក់ ឬ​វត្ថុ​អ្វី​មួយ។ មូលហេតុ​អ្វី​បាន​ជា​កុមារ​ និង​ក្មេង​ជំទង់​មាន​ចរិត​ហិង្សា? ជាក់ស្តែង មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ក្មេង​មាន​អត្តចរិត​ហិង្សា​​បែប​នេះ តួយ៉ាង​ដូចជា៖ ១. អតុល្យភាព​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល សម្រាប់​កុមារ​ដែល​មាន​បញ្ហា​អតុល្យភាព​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល​ អាច​បណ្តាល​ឲ្យ​ពួកគេ​មិន​អាច​គ្រប់គ្រង​លើ​អត្តចរិត និង​ឥរិយាបថ​របស់​ខ្លួន​បាន​ ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ព្រហើន​កោចកាច​ និង​ប្រើ​អំពើ​ហិង្សា​។ ២. ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា ប្រសិនបើ​កូន​ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​ជា​ប្រចាំ នោះ​ក្មេង​អាច​នឹង​យក​តម្រាប់​តាម​​ដោយ​ការ​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​​ខ្លួន​ឯង​ផ្ទាល់ ហើយ​ក៏​មាន​ហានិភ័យ​នៃ​​បញ្ហា​ផ្លូវ​ចិត្ត ព្រម​ទាំង​ងាយ​ប្រឈម​នឹង​ការ​ប្រពឹ្រត្ត​បទឧក្រិដ្ឋ​នៅ​ពេល​ដែល​ពួកគេ​ធំ​ពេញ​វ័យ​ថែម​ទៀត​ផង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣. ទម្លាប់​ប្រៀន​ប្រដៅ​កូន​របស់​ប៉ា​ម៉ាក់ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​តឹងរ៉ឹង​ពេក​ ឬ​ស្លូតបូត​ពេក​នៅ​ក្នុង​ការ​ប្រៀន​ប្រដៅ​កូន​ នោះ​ក៏​អាច​នាំ​ឲ្យ​កូន​មាន​ចរិត​ហិង្សា​នៅ​វ័យ​ជំទង់​ផង​ដែរ។ ហេតុនេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​​បង្រៀន​កូន​​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា ឬ​អារម្មណ៍​អវិជ្ជមាន​​ដោយ​សុទិដ្ឋិនិយម​ និង​ប្រកប​ដោយ​ទំនួល​ខុសត្រូវ។ [embed-health-tool-child-growth-chart] ប៉ា​ម៉ាក់​ ឬ​លោក​គ្រូ​អ្នក​គ្រូ​គួរ​ធ្វើ​ម៉េច​ នៅ​ពេល​ដែល​កុមារ​ផ្ទុះ​អំពើ​ហិង្សា? ជំហាន​ដំបូង​ យើង​ត្រូវ​គិត​គូរ​ពី​សុវត្ថិភាព​​របស់​អ្នក​ដែល​អាច​នឹង​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ពី​កុមារ ឬ​ក្មេង​ជំទង់​ ដោយ​ព្យាយាម​​យក​នូវ​សម្ភារៈ​ណា​ដែល​អាច​បង្ក​​គ្រោះថ្នាក់​ចេញ​​​ពី​បរិវេណ​នោះ ឬ​ឲ្យ​អ្នក​ដែល​អាច​នឹង​រងគ្រោះ​ចេញ​ទៅ​កាន់​​កន្លែង​មាន​សុវត្ថិភាព។ លើស​ពី​នេះ យើង​គួរ​ទាក់ទង​ទៅ​សុំ​ជំនួយ​ ប្រសិនបើ​ចាំបាច់។ ​​នៅ​ពេល​ដែល​កូន​ចាប់ផ្តើម​ផ្ទុះ​អំពើ​ហិង្សា​ ដូចជា​ស្រែក​​ គប់​របស់របរ ទាត់​ធាក់​ យើង​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ពួក​គេ​តាម​សម្រួល​ ដោយ​មិន​ត្រូវ​ស្រែក​ដាក់​ពួក​គេ​វិញ​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ […]

អត្ថបទផ្សេងទៀតពី វ័យជំទង់

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ