home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់

អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់

ជាតិ​សរសៃ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ​ល្អ​ចំពោះ​សុខភាព ហើយ​អ្នក​ជំនាញ​ភាគច្រើន​តែង​ណែនាំ​ឲ្យ​ក្មេង និង​មនុស្ស​ពេញ​វ័យឲ្យ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន។

យោង​តាម​គោលការណ៍​ណែនាំ​ទៅ​លើ​អាហារូបត្ថម្ភ​របស់​ក្មេង​នៃ​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក អ្នក​ដែល​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​មាន​ភាគរយ​តិច​ក្នុង​ការ​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ឬ​បញ្ហា​ទាក់ទង​នឹង​ពោះវៀន​រួមមាន​ការ​ទល់លាមក និង​ជំងឺ​មហារីក។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​គឺ​សំខាន់​ក្នុង​បង្ការ និង​ព្យាបាល​អាការៈ​ទល់​លាមក​ជាពិសេស​សម្រាប់​ក្មេង។

ការណែនាំ​ទូទៅ​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​នៃ​ជាតិ​សរសៃ​សម្រាប់​ក្មេង​តាម​អាយុ​៖

  • អាយុ​ ១-៣​ឆ្នាំ​៖ ត្រូវការ​ជាតិ​សរសៃ ​១៩​ក្រាម​ក្នុង​មួយ​ថ្ងៃ
  • អាយុ​ ៤-៨​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ
  • អាយុ​ ​៩-១៣​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ២៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ស្រី
  • អាយុ​​ ៩-១៣​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ៣១​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ប្រុស
  • អាយុ​​ ១៤-១៨​ឆ្នាំ​៖​ ត្រូវការ​ជាតិ​សរសៃ​ ២៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ស្រី
  • អាយុ​​ ១៤-១៨​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​​ ៣៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ប្រុស។

ជាទូទៅ អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​គឺ​ត្រូវ​មាន​ជាតិ​សរសៃ​យ៉ាង​តិច​៥ក្រាម​ក្នុង​ការ​ញ៉ាំ​ម្ដង។ អាហារ​សម្បូរ​ដោយ​ជាតិ​សរសៃ​មាន​ផ្កាខាត់ណាខៀវ សណ្ដែកខ្មៅ ផ្លែសារី ផ្លែព្រូន ផ្លែប៉ោម អង្ករ​សម្រូប ទំពាំង​បាយ​ជូរ​ក្រៀម នំប៉័ង​គ្រាប់ធញ្ញជាតិ និង​Cereal។

យើង​ក៏​អាច​ចំណាំ​បាន​ថា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​តែង​មាន​ជាតិ​សរសៃ​តិច ហើយ​អាហារ​ទាំង​នោះ​មាន​ដូចជា​ស៊ុត ទឹកដោះគោ យ៉ាអួ បាយ​ស មី​ផាស្តា ការ៉េម ឈីស ផ្លែឈើ​កំប៉ុង ដំឡូងបារាំង ការ៉ុត ផ្លែចេក​ទុំស្ទើរ និង​សាច់​សត្វ។

ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ​របស់​កូន​ដើម្បី​ជួយ​កូន​ឲ្យ​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ពី​របប​អាហារ​របស់​ពួកគេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/fiber-fiber-recommendations-for-kids-2633944

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 12/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត