backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Mar 17, 2023

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ពេល​ពេទ្យ​ប្រាប់​ថាអូនៗ​មាន​បញ្ហា​អាហារូបត្ថម្ភ​មិន​ល្អ ម៉ាក់ប៉ា​ច្បាស់​ណាស់ គិតថា​អូនៗ ខ្វះ​អាហារ​មាន​ជីវជាតិ។ ត្រឹមត្រូវ ប៉ុន្តែ​មិន​ទាំងអស់​ទេ អាហារូបត្ថម្ភ​មិនល្អ​លើអូនៗ និង​មនុស្ស​ពេញវ័យ សំដៅ​ទាំង​កង្វះ និង​លើស​កាឡូរី​ចាំបាច់។ ពេល​អូនៗ​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ អាច​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង។ បើម៉ាក់ប៉ា​មិនដឹង​ត្រូវ​ធ្វើម៉េច​ទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ​ នឹង​ដឹង​ហើយ។

១ – ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ?

បើអូនៗ​មិនមាន​អាហារ​គ្រប់គ្រាន់ ឬ​អាហារអូនៗ​ញ៉ាំ​មិន​អាច​ផ្តល់​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ អូនៗ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ មាន​កត្តា​មួយ​ចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើ​ឲ្យ​ពិបាក​លេប​ចំណី នាំឲ្យ​សារជាតិ​ចិញ្ចឹម​ផ្គត់ផ្គង់​រាងកាយ​មិន​គ្រប់គ្រាន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ អូនៗ​មាន​ជំងឺ​បាក់ទឹក​ចិត្ត តែង​វិវត្ត​ទៅ​រក​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ នាំឲ្យ​មាន​បញ្ហា​អាហាររូបត្ថម្ភ​មិន​ល្អ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ស្រុកខ្មែរ​ជាដើម អាហារូបត្ថម្ភ​មិនល្អ​កើត​ឡើង​ដោយសារ​កង្វះ​អាហារ ឬ​តម្លៃ​អាហារ​ថ្លៃ​ខ្ពស់​ពេក។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

គណនាថ្ងៃសម្រាលកូន

២ – សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ

រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖

– បាត់បង់សាច់ដុំ

– អស់កម្លាំង

– មួម៉ៅច្រើន

– បាក់ទឹកចិត្ត

– បាត់បង់ជាតិខ្លាញ់

– របួសមិនងាយសះស្បើយ

– ជំងឺ និងការបង្ករោគមិនងាយជា

– បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម)

– មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត

– ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ

– អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី)

– ប្រឈមគ្រោះថ្នាក់ ពេលវះកាត់

– ប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រោះបាត់បង់កោសិកាឈាមស។

រោគសញ្ញាអាហាររូបត្ថម្ភមិនល្អកម្រិតធ្ងន់ធ្ងរលើអូនៗ មាន៖

– សក់ស្ងួត និងជ្រុះសក់

– ថ្ពាល់ខូង និងភ្នែកស្រុតរូង

– ស្បែកស្តើង ស្ងួត មិនយឺតរលាស់

– ខ្សោយបេះដូង ថ្លើម និងផ្លូវដង្ហើម

ក្មេង​អត់​ឃ្លាន​ញ៉ាំអី​សោះ អាច​ស្លាប់​នៅច​ន្លោះពី ៨-១២ សប្តាហ៍។ អាហាររូបត្ថម្ភ​មិនល្អ​លើអូនៗ អាច​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​អាកប្បកិរិយា និង​សតិបញ្ញា​អូនៗ​យឺតយ៉ាវ​ជាង​ធម្មតា ហើយ​បើទោះ​ជា​អាច​ព្យាបាល​បាន ប៉ុន្តែ​បញ្ហា​នៅ​តែ​បន្សល់​ទុក​ឥទ្ធិពល​យូរ​អង្វែង​លើអូនៗ ជាពិសេស​បញ្ហា​ផ្លូវចិត្ត និង​ខូច​ប្រព័ន្ធ​រំលាយអាហារ ហើយ​ករណី​ខ្លះ អាច​នឹង​បន្ត​រហូត​ពេញ​មួយ​ជីវិត។

កង្វះអាហារូបត្ថម្ភ១

៣ – វិធីព្យាបាលបញ្ហាអាហារូបត្ថម្ភមិនល្អ

ព្យាបាល​អាហារូបត្ថម្ភ​មិនល្អ​អាស្រ័យ​លើ​ស្ថានភាព។ បើ​ស្ថានភាព​អូនៗធ្ងន់ធ្ងរ ការ​ព្យាបាល​កាន់តែ​ប្រើ​ពេល​យូរ។ ករណីអូនៗ​មាន​កើត​ជំងឺ​ផ្សេង​ទៀត ត្រូវ​ព្យាបាល​ជាមួយ​គ្នា​តែ​ម្តង។

ការថែទាំ និង​ព្យាបាល សំខាន់​បំផុត​យកចិត្ត​ទុកដាក់​លើ​តម្រូវការ និង​ចំណង់​ចំណូល​ចិត្ត​អូនៗ។ ផែនការ​ព្យាបាល​ជា​ទូទៅ​រួមមាន រៀបចំ​របប​អាហារ​ពិសេស ប្រើថ្នាំ​បំប៉ន​ជីវជាតិ​មួយ​ចំនួន។ ត្រូវ​ធានាថា​អូនៗ​មាន​សុខភាព​ល្អ និង​ទទួល​បាន​អាហារ​សម្បូរ​ជីវជាតិ។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​បញ្ហា​កើត​ឡើង ប៉ាម៉ាក់​ត្រូវ​ត្រៀម​បង្ការ​ជាមុន ផ្តល់​អាហារ​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​អូនៗ​ចាប់​ពី​ដំបូង ប្រសើរ​ជាង​ព្យាបាល​ក្រោយ​មាន​បញ្ហា។

អានបន្ថែម៖

ចំណុចសំខាន់

រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖
– បាត់បង់សាច់ដុំ
– អស់កម្លាំង
– មួម៉ៅច្រើន
– បាក់ទឹកចិត្ត
– បាត់បង់ជាតិខ្លាញ់
– របួសមិនងាយសះស្បើយ
– ជំងឺ និងការបង្ករោគមិនងាយជា
– បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម)
– មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត
– ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ
– អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី)
– ប្រឈមគ្រោះថ្នាក់ ពេលវះកាត់
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រោះបាត់បង់កោសិកាឈាមស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Mar 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម