កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ពេល​ពេទ្យ​ប្រាប់​ថាអូនៗ​មាន​បញ្ហា​អាហារូបត្ថម្ភ​មិន​ល្អ ម៉ាក់ប៉ា​ច្បាស់​ណាស់ គិតថា​អូនៗ ខ្វះ​អាហារ​មាន​ជីវជាតិ។ ត្រឹមត្រូវ ប៉ុន្តែ​មិន​ទាំងអស់​ទេ អាហារូបត្ថម្ភ​មិនល្អ​លើអូនៗ និង​មនុស្ស​ពេញវ័យ សំដៅ​ទាំង​កង្វះ និង​លើស​កាឡូរី​ចាំបាច់។ ពេល​អូនៗ​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ អាច​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង។ បើម៉ាក់ប៉ា​មិនដឹង​ត្រូវ​ធ្វើម៉េច​ទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ​ នឹង​ដឹង​ហើយ។ ១ - ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ? បើអូនៗ​មិនមាន​អាហារ​គ្រប់គ្រាន់ ឬ​អាហារអូនៗ​ញ៉ាំ​មិន​អាច​ផ្តល់​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ អូនៗ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ មាន​កត្តា​មួយ​ចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើ​ឲ្យ​ពិបាក​លេប​ចំណី នាំឲ្យ​សារជាតិ​ចិញ្ចឹម​ផ្គត់ផ្គង់​រាងកាយ​មិន​គ្រប់គ្រាន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ អូនៗ​មាន​ជំងឺ​បាក់ទឹក​ចិត្ត តែង​វិវត្ត​ទៅ​រក​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ នាំឲ្យ​មាន​បញ្ហា​អាហាររូបត្ថម្ភ​មិន​ល្អ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ស្រុកខ្មែរ​ជាដើម អាហារូបត្ថម្ភ​មិនល្អ​កើត​ឡើង​ដោយសារ​កង្វះ​អាហារ ឬ​តម្លៃ​អាហារ​ថ្លៃ​ខ្ពស់​ពេក។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ២ - សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖ - បាត់បង់សាច់ដុំ - អស់កម្លាំង - មួម៉ៅច្រើន - បាក់ទឹកចិត្ត - បាត់បង់ជាតិខ្លាញ់ - របួសមិនងាយសះស្បើយ - ជំងឺ និងការបង្ករោគមិនងាយជា - បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម) - មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត - ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ - អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី) - ប្រឈមគ្រោះថ្នាក់ ពេលវះកាត់ - […]


កង្វះអាហារូបត្ថម្ភ

របប​អាហារ​សំខាន់ៗទៅតាម​អាយុ​កូន ប៉ាម៉ាក់​គ្រប់​រូប​គួរ​ដឹង!​

ពពោះ ៩ខែ ១០ថ្ងៃ ខំ​បំប៉ន​គ្រប់មុខ​ដើម្បី​ឲ្យ​កូន​សុខភាព​ល្អ។ ​កូន​កើត​មក​ហើយ រឹតតែ​ត្រូវ​ថែ ជា​ពិសេស​កូន​កាន់តែ​ធំ កាន់តែ​លូតលាស់ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ដឹង​បំផុត​នោះគឺ​របប​អាហារ។ ការដឹង​ពី​របបអាហារ​ដែល​កូន​ត្រូវ​ការ​ដើម្បី​លូតលាស់ ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ជា​ជំនួយ​សំខាន់​ជួយ​ឲ្យ​កូន​សុខភាព​ល្អ។ ប៉ាម៉ាក់​គ្រប់​រូប​គួរដឹង​ពី​ការ​រៀបចំ​ទុកដាក់​សម្រាប់​កូន៖ ១- អាយុ៦ខែ អាហារូបត្ថម្ភ​សំខាន់​សម្រាប់​ក្មេង​ក្រោម​អាយុ ១ឆ្នាំ គ្មានអ្វី​ក្រៅ​ពី​ទឹកដោះគោ និង​ទឹកដោះ​ម្តាយ​ទេ។ ពេលអូនៗ​ឈាន​ដល់​អាយុ ៦ ខែ អូនៗ​ត្រូវ​ការ​របប​អាហារ​បន្ថែម​ខ្លះ ព្រោះ​សារធាតុ​ចិញ្ចឹម​របស់​ទឹក​ដោះ​គោ មិន​គ្រប់​គ្រាន់​ទេ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​អាច​ចាប់ផ្ដើម​ផ្ដល់​ប្រភេទ​អាហារ​រឹងៗ​ខ្លះៗ ដូចជា ពពួក​បន្លែ សាច់ និង​អាហារ​ធញ្ញជាតិ ដើម្បី​បង្គ្រប់​សារធាតុ​ផ្សេងៗ ដែល​ទឹក​ដោះគោ​មិន​មាន (ជាតិដែក និងស័ង្កសី)។ បបរ​ខាប់​គ្រប់​គ្រឿង​ជា​ជម្រើស​អាហារ​បំប៉ន​បន្ថែម​ល្អ​បំផុត សម្រាប់​ទារក​ដែល​មាន​អាយុពី ៦ខែឡើង។ ២- ក្រោយ១ខួប ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​ទើប​ដើរ​តេសតាស់ ទើប​ចូល​រៀន​មត្តេយ្យ អាយុ​ក្រោយ ១ខួប ដល់​ក្រោម ៥ឆ្នាំ សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី។ កូនយើង​អាច​ញ៉ាំ​ច្រើន​នៅ​ថ្ងៃនេះ ហើយ​អត់សោះ​នៅ​ថ្ងៃ​បន្ទាប់ ហេតុនេះ​ហើយ ម៉ាក់ៗ​គួរ​ព្យាយាម​ផ្ដល់​ឲ្យ​កូន​នូវរបប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន។ សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់ប៉ា​គួរ​យកចិត្តទុកដាក់​នោះ គឺ​កាល់ស្យូម។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការ​លូតលាស់​រាងកាយ​របស់​កូន ជាពិសេស​ឆ្អឹង និង​ធ្មេញ។ យើង​គួរ​ព្យាយាម​ឲ្យកូន​ទទួល​សារធាតុនេះ​បាន​ច្រើន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ