កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន

កូន​ក្មេង​កាលណា​យើង​ថែទាំ​បាន​ដិត​ដល់ និង​បំប៉ន​អាហារ​រូបត្ថម្ភ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត នោះ​ច្បាស់​ជា​លូតលាស់​បាន​ល្អ រាងកាយ​មាំមួន ឯ​បញ្ញា​ស្មារតី​ក៏​វាង​វៃ​ទៀត។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ នឹង​រៀប​រាប់​លម្អិត​អំពី​អាហារូបត្ថម្ភ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​កុមារ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់ប៉ា​​ដែល​មាន​កូន​តូចៗ។ ១- អ្វី​ទៅ​ជា​អាហារូបត្ថម្ភ ជា​សារជាតិ​បំប៉ន​ទាំង​អស់​ដែល​មាន​តួនាទី​សម្រាប់​សាង​សង់​រាងកាយ ទាំង​ផ្នែក​កាយ​សម្បទារ និង​បញ្ញា​ស្មារតី។ ២- ប្រភព​សំខាន់ៗ​នៃ​អាហារូបត្ថម្ភ អាហារូបត្ថម្ភ មាន​ប្រភព​ផ្សេង​គ្នា ហើយ​មុខងារ និង​អត្ថ​ប្រយោជន៍​របស់​វា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ ទឹក​ដោះ​ម្តាយ​ជា​ប្រភព​អាហារូបត្ថម្ភ​សំខាន់​បំផុត ក្រៅ​ពី​នោះ​វា​មាន​ប្រភព​មក​ពី៖ – សាច់ ស៊ុត ៖ ជា​ប្រភព​ប្រូតេអ៊ីន និង​​ជាតិ​ដែក ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ – បន្លែ៖ បន្លែ​ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត ជួយ​សម្រួល​ការរំលាយអាហារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ។ – ធញ្ញជាតិ៖ ជា​ប្រភព​ល្អ​បំផុត​នៃ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក ជួយ​ដល់​ការ​ប្រឆាំង​អុកសុីតកម្ម​ក្នុង​រាង​កាយ និង​​ជា​ប្រភព​សម្បូរ​សារធាតុ​រ៉ែ​ច្រើន​ ដែល​ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺធាត់ និង​ជំងឺ​មហារីក​មួយ​ចំនួន។ – ផ្លែឈើ៖ ជា​ប្រភព​វីតាមីន ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ៣- សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ គឺ​ជួយ​​សាង​សង់​រាង​កាយ​ឲ្យ​រីក​ធំ​ធាត់ និង​ជួយ​បង្កើន​ការ​លូតលាស់​ខួរក្បាល […]


កង្វះអាហារូបត្ថម្ភ

កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​តែង​មាន​ចម្ងល់​ពី​បញ្ហា​កូនលែង​សូវ​ម៉ឹម​ដូច​ពី​មុន ព្រោះ​តែ​មាន​របប​អាហារ​បន្ថែម។ ក្នុង​នោះ​ពួកគាត់​បាន​លើកឡើង​ថា តើ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ឬ​ទេ? ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​ជំងឺកុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យដឹង​ថា កុមារ​ចាប់ផ្ដើម​ចេះ​ញ៉ាំ ប្រាកដជា​កាត់បន្ថយ​ម៉ឹម​ដូចគ្នា។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​ទារក​ញ៉ាំឆ្អែត​ហើយ គេ​នឹង​លែង​ចង់​ម៉ឹម​ ហើយ​ការ​ញ៉ាំ​អាហារ​ឆ្អែត​ខុស​ពី​ម៉ឹម​ឆ្អែត ព្រោះ​អាហារ​ឆ្អែត​បាន​យូរ​ជាង​ទឹក​ដោះ។ ងាក​មក​សំណួរ​ថា ប៉ះពាល់ដល់ការលូតលាស់អត់ គឺគ្មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​សុខភាព​ទេ ព្រោះ​អាហារ​ចូល​ទៅ​បង្គ្រប់​ជំនួស​ទឹកដោះ មានតែ​ជួយ​ឲ្យ​កូន​កាន់តែ​ធំធាត់ រឹងមាំ ដោយសារ​មានបន្ថែម​សារធាតុ​ដទៃ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កាលណា​កូន​ចូល​ដល់​វ័យ ៦ ខែ​ឡើង ​ម៉ាក់ៗ​​នឹង​បន្ថែម​អាហារូបត្ថម្ភ ហើយ​ក្មេង​ខ្លះ​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ជាប់​ចិត្ត​ហើយ​ញ៉ាំ​បាន​ច្រើន​ទៀត​ផង ទើប​ធ្វើឲ្យ​ការ​បៅ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ក៏​មាន។ ឧទាហរណ៍​មួយ​ថ្ងៃ​កូន​ម៉ឹម ១៣ ដង ពេល​ញ៉ាំ​អាហារ ២ ឬ ៣ ពេល អាច​បន្ថយ​មក​នៅ​ត្រឹម ៧-៨ ដង/ក្នុង​១ថ្ងៃ។ តែ​បើ​កូន​ញ៉ាំ​ច្រើន​ហើយ ម៉ឹម​ក៏​នៅតែ​ច្រើន​ទៀត​នោះ ក៏គួរតែបារម្ភដែរ ព្រោះខ្លាច​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ខ្លះ​ ព្រោះ​ក្រពះ​កូន​ឆាប់​រីក​ធំ​ជាង​វ័យ ហើយ​បង្កើន​ការ​ញ៉ាំ​កាន់តែ​ខ្លាំង​ជាង​មុន ធ្វើឲ្យ​កូន​ធាត់។ ដូចនេះ​គួរតែ​ឲ្យ​កូន​ញ៉ាំ និង​ម៉ឹម​ក្នុង​កម្រិត​ល្មម​តែ​ឲ្យ​បាន​ញឹកញាប់ ហើយ​បើ​មិន​ចង់​ឲ្យ​កូន​ញ៉ាំ​អាហារ​ច្រើន ម៉ាក់ប៉ា​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន […]


កង្វះអាហារូបត្ថម្ភ

អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!

លើ​លោក​នេះ គ្មាន​ប៉ាម៉ាក់​ណា មិន​ស្រលាញ់​កូន​ទេ ពិសេស​បើ​កូន​ស្ថិត​ក្នុង​វ័យ​ទើប​ចេះដើរ​តេះ​តះទៀត​នោះ ច្បាស់​ជាក្នាញ់​ស្លាប់​ហើយ។ គ្នា​យើង​ខ្លះ ​សម្បូរ​ធនធាន​ស្រាប់ អស់​ប៉ុន្មាន​អស់​ទៅ ទិញ​របស់​ល្អ​ៗ​ដើម្បី​បំប៉ន​កូន សង្ឃឹម​ថា​កូន​លូត​លាស់​បាន​ល្អ។ យ៉ាង​ណា ចាំ​បាច់​បំផុត ប៉ាម៉ាក់ត្រូវ​ដឹង​ផង​ អាហារ​បែប​ណា ទើប​អាច​ជួយ​កូន​តូច​មាន​សុខភាព​ល្អ ការ​វិវត្ត​កាន់​តែ​ប្រសើរ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ ៤ប្រភេទ ល្អខ្លាំង​ចំពោះ​ក្មេង​ទើប​ចេញ​ដើរ​។ ១- ទឹកដោះគោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​ មាន​ជាតិ​ខ្លាញ់​ពេញ​លេញ មាន​កម្រិត​ជាតិ​កាល់​ស្យូម​ខ្ពស់​ណាស់ អាច​ជំនួយ​ដល់​ឆ្អឹង​ និង​ធ្មេញ​របស់​ក្មេង​​បាន។ វីតាមីន A ក្នុង​ទឹក​ដោះ​គោ និង​ផលិតផល​ពី​ទឹក​ដោះ​គោ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​​ស្បែក និង​​​ភ្នែក​ មាន​សុខភាព​ល្អ។ ប៉ាម៉ាក់ ​គួរ​ឲ្យ​អូនតូច​​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ ចាប់​ពី​អាយុ ១ ​ឆ្នាំ​ឡើង​ទៅ និង​​ព្យាយាម​ឲ្យ​កូន​ផឹក​ញ៉ាំ​ទឹក​ដោះ​គោ ៣ ​ដង/ថ្ងៃ អាច​ជា​ភេសជ្ជៈ ឬ​ជា​ទម្រង់​ម្ហូប​អាហារ​ផលិត​ពី​ទឹក​ដោះ​គោដូច​ជា ​ឈីស ឬ​យ៉ាអួរ។ ចំពោះទឹក​ដោះ​គោមាន​ជាតិ​ខ្លាញ់​ត្រឹម​ពាក់​កណ្ដាល (Semi-skimmed milk) គួរ​ឲ្យ​កូន​ញ៉ាំ​នៅ​អាយុ​ ២​ឆ្នាំ ដើម្បី​ឲ្យ​ពួក​គេញ៉ាំ​បាន​កាន់​តែ​ច្រើន និង​លូតលាស់​បាន​ល្អ។ […]


កង្វះអាហារូបត្ថម្ភ

បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

គ្រូពេទ្យ​ជាច្រើន​តែងតែ​ណែនាំ​ម៉ាក់ប៉ា ឲ្យ​រៀបចំ​របប​អាហារ​របស់​​​កូន​ញ៉ាំ​ជាប្រចាំមាន​បៃតង​ក្នុង​នោះ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ព្រោះ​បន្លែ​បៃតង​សម្បូរ​ជាតិ​ដែក វីតាមីន និង​សារធាតុ​ចិញ្ចឹម។ ទោះ​ម៉ាក់ប៉ា​តែង​ធ្វើតាម​សម្ដី​ណែនាំ​របស់​វេជ្ជបណ្ឌិត​ហើយ តែ​មិន​ដឹង​ពី​ការ​ចម្អិន​កម្រិត​ណា ទើប​សុវត្ថិភាព ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន​ឡើយ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា បើ​បាន​បន្លែ​ធម្មជាតិ ម៉ាក់​ៗ​អាច​ដាក់​ចម្អិន​តែ​បន្តិច​ ឬ​ខ្មែរ​យើង​ច្រើន​ហៅ​ថា មួយអម្ពុះទៅ​បាន​ហើយ។ តែ​សម្រាប់​ឥឡូវ​នេះ ព្រោះតែ​បន្លែ​មាន​ជាតិ​គីមី​ច្រើន លោក​ណែនាំ​ឲ្យ​លាង​សម្អាតឲ្យ​បាន​ច្រើន​ដង និង​ដាក់​ចម្អិន​ឲ្យ​យូរ​បន្តិច ដើម្បី​សម្លាប់​ជាតិ​គីមី​ មេរោគដែល​មាន​ជាប់នោះ​ឲ្យ​អស់​សិន។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បន្លែ​បៃតង​កាលណា​តែ​ចម្អិន​រលួយ​ខ្លាំង​ពេក បាត់បង់​ជីវជាតិ​ខ្លះ​ៗ ហើយ​ក៏​មិន​គួរ​ឲ្យ​ញ៉ាំ​ទាំង​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ដែរ ព្រោះ​អាច​បង្ក​ទៅជា​ជំងឺ​រាករូស ឬ​ពុល​ក្អួត​ចង្អោរ​បាន ដោយសារ​មាន​សារធាតុ​គីមី ឬ​មាន​សត្វ​ល្អិត​ផ្សេង​ៗ​ជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​ចម្អិន​អាហារ​សម្រាប់​កូន​តូច គួរតែ​ជ្រើសរើស​យក​បន្លែ​ណា​ធម្មជាតិ​ស្រស់​ល្អ បើ​ជ្រើស​ចំ​បន្លែ​ណា​ដែល​មាន​ជាតិ​គីមី​អាច​ធ្វើឲ្យ​កូន​ងាយ​ឈឺថ្កាត់​ច្រើន ព្រោះ​ប្រព័ន្ធ​ការពារ​កុមារ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ធំ។ មួយ​វិញ​ទៀត​បើ​ចង់​ចៀសវាង​បន្លែ​មិន​ល្អ គួរតែ​ដាំ​បន្លែ​ណា​ដែល​ងាយស្រួល​នៅ​ផ្ទះ​ខ្លួនឯង​វិញ ទើប​មាន​សុវត្ថិភាព​ទាំង​គ្រួសារ។ អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ

ការ​រៀបចំ​ចំណីចំណុក​កូន​តូច ទាមទារ​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​គួរតែ​ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ ចៀសវាង​ជា​គ្រឿង​កំប៉ុង ឬ​ពពួក Fast food ឡើយ។ ខាងក្រោម​គឺជា​អាហារ​ដែល​ម៉ាក់​ៗ​មិន​គួរឲ្យ​កូន​ញ៉ាំ​ទាំង​នៅ​ខ្ចី​វ័យ៖ ១- មី មី​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​កូន​ក្មេង​ឡើយ ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ មី​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឲ្យ​ចេះ​ញ៉ាំ​អី។ ២- Fast food ដំឡូង​បំពង់ ភ្លៅ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​ម្ដង តែ​អាច​ប្រើ​ច្រើន​ថ្ងៃ។ ពពួក​អាហារ​បែប​នេះ​មិន​ល្អ​ចំពោះ​ខួរក្បាល​ទារក​ឡើយ ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះ​វៀន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក ៣- ភេសជ្ជៈ​ផ្សេង​ៗ ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​គួរតែ​ផឹក​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ ហើយ​បើ​បណ្ដោយ​ឲ្យ​កូន​ផឹក​គ្រឿង​កំប៉ុង​អស់​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ៤- អាហារ​ផ្អាប់ ចំណី​អាហារ​ផ្អាប់​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​វា​អាច​ឡើង​មេ។ អាហារ​ដែល​កូន​តូច​មិន​គួរ​ញ៉ាំ​មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​ជាដើម។ ៥- ទឹកកក ក្មេង​ផឹក​ទឹកកក​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក […]


កង្វះអាហារូបត្ថម្ភ

កូនអត់ចង់ញ៉ាំបន្លែ ម៉ាក់ៗសាកតិចនិកនេះមើល៍ កូននឹងញ៉ាំកប់មាត់

ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ចង់ ឬ​មិន​ចេះ​ញ៉ាំ​បន្លែ​ទេ ជាប់​បន្លែ​តិច​តួច រើស​ចេញ​អស់។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​មិន​ចេះ​ញ៉ាំ​បន្លែ អាច​សាក​ល្បង​ធ្វើ​តាម​តិចនិក​មួយ​ចំនួន​ខាងក្រោម​នេះ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។ ១- នាំ​កូន​ដើរ​ផ្សារ​ទិញ​បន្លែ ត្រី សាច់ ការ​នាំ​កូន​ទៅ​ផ្សារ​ធម្មតា ឬ​ផ្សារ​ទំនើប ទិញ​ត្រី សាច់ ស៊ុត បន្លែ សម្រាប់​ចម្អិន​អាហារ ធ្វើ​ឲ្យ​កូន​មាន​ឱកាស​ជ្រើស​រើស​ប្រភេទ​អាហារ​ដែល​គេ​ចូល​ចិត្ត។ ពេល​កំពុង​ដើរ​ផ្សារ ម៉ាក់ៗ​អាច​ប្រាប់​កូន​ពី​ឈ្មោះ​បន្លែ​នីមួយៗ អត្ថ​ប្រយោជន៍​របស់​វា ពេល​ខ្លះ​គេ​មិន​ចេះ​ញ៉ាំ ឬ​មិន​ដែល​ញ៉ាំ​មែន តែ​ពេល​ឃើញ​ពណ៌ ​រូបរាង និង​សារ​សំខាន់​របស់​វា អាច​ឲ្យ​គេ​សាកល្បង​ញ៉ាំ​បន្លែ​ទាំងនោះ។ អត្ថបទពាក់ព័ន្ធ៖  នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ! ២- ឲ្យ​កូន​ជួយ​បេះ ឬ​លាង​បន្លែ មិន​ចប់​នោះ​ទេ បន្ទាប់​ពី​នាំ​កូន​ដើរ​ផ្សារ​រួច ពេល​មក​ដល់​ផ្ទះ​វិញ ម៉ាក់ៗ​ត្រូវ​នាំ​កូន​រៀបចំ​បេះ​បន្លែ និង​លាង​សម្អាត​បន្លែ​ជាមួយ​គ្នា ទោះ​ជា​កូនប្រុស ឬ​ស្រី​ក៏​ដោយ។ ធ្វើ​បែប​នេះ កូនៗ​នឹង​សប្បាយ​ចិត្ត ចង់​ញ៉ាំ​របស់​ដែល​គេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ តើ​វា​មាន​រសជាតិ​បែប​ណា? ៣- ឲ្យ​កូន​មើល ឬ​រៀន​ចម្អិន​ម្ហូប ចុង​ក្រោយ​បំផុត ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​មើល ឬ​រៀន​ពី​របៀប​ចម្អិន​ម្ហូប​ជាមួយ​បន្លែ​ដែល​គេ​បាន​ទៅ​ទិញ និង​លាង​សម្អាត​នោះ ប៉ុន្តែ​ត្រូវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​កុំ​ឲ្យ​មាន​ការ​រលាក ឬរបួស។ ពេល​ម្ហូប​ឆ្អិន​រួច​រាល់ […]


កង្វះអាហារូបត្ថម្ភ

នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត

ពេល​កូន​អាយុ​បាន ៦ ខែ ម៉ាក់​ត្រូវ​បន្ថែម​របប​អាហារ​ឲ្យ​កូន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ម៉ាក់ៗ​មាន​ដឹង​អត់​របប​អាហារ​បែប​នេះ ទើប​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ? មិន​បាច់​បារម្ភ​ទេ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗ ថ្ងៃ​នេះ Hello គ្រូពេទ្យ​នឹង​រៀបរាប់​ពី​ប្រភេទ​អាហារ​ដែល​ក្មេង​ត្រូវ​ការ​បរិមាណ​ច្រើន និង​តិច​បំផុត។ ១-បាយ នំប៉័ង ដំឡូង បាយ នំប៉័ង ដំឡូង និង​ផលិត​ផល​ពី​អង្ករ ដំឡូង គ្រាប់​ធញ្ញជាតិ ត្រូវ​មាន​បរិមាណ​ច្រើន​ជាង​ប្រភេទ​អាហារ​ផ្សេង​ទៀត ដើម្បី​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាំមួន។ ២- បន្លែ និង​ផ្លែឈើ ជា​របប​អាហារ​ឈរ​នៅ​លំដាប់ទី២ បន្ទាប់​ពី​បាយ នំប៉័ង ឬ​ដំឡូង។ ក្មេង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ ជួយ​​បន្ទន់​​លាមក ការពារ​​កូន​​ពី​​ជំងឺ​​ផ្សេងៗ ពីព្រោះរបស់​ទាំង​នោះសម្បូរ​ដោយ​កាក​សរសៃ។ អត្ថបទពាក់ព័ន្ធ៖ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ៣- សាច់-ស៊ុត មាន​សាច់​ត្រី​គ្រប់​ភេទ សាច់​សត្វ (មាន់ ទា ជ្រូក គោ…) ស៊ុត និង​ផលិតផល​ពី​សាច់-ស៊ុត ត្រូវ​មាន​តែ​មាន​បរិមាណ​តិច​ជាង​បន្លែ ការ​ញ៉ាំ​សាច់​ច្រើន​ពេក​ធ្វើ​ឲ្យ​ក្មេង​លើស​ជាតិ​ប្រូតេអ៊ីន។ ៤- ខ្លាញ់ ស្ករ និងអំបិល ខ្លាញ់/ប្រេង ស្ករ និង​អំបិល ត្រូវ​តែ​មាន​បរិមាណ​តិច​ជាង​គេ​បំផុត​នៅ​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចី​នៅ​ឡើយ ត្រូវ​ការ​ពេល​ដើម្បី​លូតលាស់។ អត្ថបទពាក់ព័ន្ធ៖ តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ […]


កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

កង្វះ​អាហារូបត្ថម្ភ​មិន​ត្រឹម​តែ​ធ្វើឲ្យ​កុមារ​មាន​រូបរាង​ស្គមស្គាំង និង​កម្ពស់​មិន​ត្រូវ​ស្តង់ដារ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​កុមារ​ជួប​ផល​លំបាក​សុខភាព និង​បាត់បង់​ឱកាស​សំខាន់​ៗ​ក្នុង​ជីវិត​រស់នៅនាពេល​អនាគត​ទៀត​ផង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International។ នាយក​រង​អង្គការ​រូប​នោះ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើឲ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​មាន​ច្រើន​យ៉ាង​ដូចជា អាណាព្យាបាល​ខ្វះ​ចំណេះដឹង ខ្វះ​ការ​ថែទាំ កុមាររើសចំណី និង​ជីវភាព​ក្រីក្រ​ជាដើម។ រីឯ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​មាន​រូបរាង​ស្គមស្គាំង ស្លេកស្លាំង ឈឺ​ញឹកញាប់​ពិសេស​រាក និង​គ្មាន​កម្លាំង​កំហែង ហើយ​ចំពោះ​ផល​ប៉ះពាល់​យូរ​អង្វែង​ដែល​កុមារ​ខ្វះ​អាហារូបត្ថម្ភ ត្រូវ​បាត់បង់​រឿង​សំខាន់​ទាំង​ខ្លួនឯង និង​ប្រទេស​ជាតិ​ដូច​ខាងក្រោម​នេះ៖ ១- កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ​លទ្ធផល​សិក្សា​ក៏​មិន​ល្អ​ដែរ បើ​ធៀប​ទៅ​នឹង​កុមារ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ។ ២- ពេល​ធំ​ពេញ​វ័យ​ចេញ​ធ្វើ​ការ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២២% អ្នក​ធ្លាប់​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​កាល​នៅ​ក្មេង។ ៣- សម្រាប់​សេដ្ឋកិច្ច​វិញ ប្រទេស​ជាតិ​ដែល​មាន​អាហារូបត្ថម្ភ​មិន​សូវ​ល្អ ធ្វើឲ្យ​ប្រជាជន​រក​បាន​ប្រាក់​ចំណូល​តិច ធ្វើឲ្យ​ប៉ះពាល់​ដល់​ថវិកា​ជាតិ​ចំនួន ១១% បើ​ធៀប​ទៅ​នឹង​​ប្រទេស​មាន​អាហារូបត្ថម្ភ​ល្អ។ ៤- ធ្វើឲ្យ​ប្រជាជន​ខាត​ប្រាក់​ចំណូល ២២ % សម្រាប់​ធ្វើការ​ព្យាបាល​កូន និង​សមាជិក​គ្រួសារ។ អាហារូបត្ថម្ភ គឺ​​ជា​សារជាតិ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ដែល​យើង​ញ៉ាំ​​រាល់ថ្ងៃ (ត្រី សាច់ បន្លែ ផ្លែឈើ) ដើម្បី​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាន​សុខភាពល្អ លូតលាស់ មាន​ថាមពល​ក្នុងការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។ អត្ថបទពាក់ពាក់៖ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello […]


កង្វះអាហារូបត្ថម្ភ

អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

ក្មេង​តូច​ៗ ជាធម្មតា​ ទម្ងន់ និងកម្ពស់ គឺ​វិវត្តទៅ​តាម​អាយុ​ ប៉ុន្តែ​ករណី​ក្មេង​មួយ​ចំនួន ចេះ​តែ​ធាត់ទៅៗ ឡើងគីឡូ​មិន​ឈប់ គឺ​ដោយ​សាររបប​អាហារ​ប្រចាំ​ថ្ងៃ ដែលប៉ាម៉ាក់​មួយ​ចំនួន​មើល​រំលង។ បើ​ទម្លាប់​កូន​បែប​នេះ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ទៀត​ផង ហើយ​អាហារ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេង មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- ស្ករ ជា​ការ​ពិត​ណាស់​ ក្មេង​ណា​ក៏​ចូល​ចិត្ត​ស្ករ​គ្រាប់ ចាហ៊ួយ នំ និយាយ​រួម​ ឲ្យ​តែ​របស់​ផ្អែម ឃើញ​មិន​បាន​នោះ​ទេ។ តែ​ដើម្បី​កុំ​ឲ្យ​​ឆាប់​ពុក​ធ្មេញ ហេតុនេះ គួរ​កុំ​សូវ​ឲ្យ​​ក្មេង​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ក្នុង​ពេល​ ២ ​ឆ្នាំ​ដំបូង។ ២- ទឹក​ប៉ោម យើង​គ្រប់​គ្នា​ គិត​ថា​ទឹក​ផ្លែ​ឈើ ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខ​ភាព តែ​ទឹក​ប៉ោម​វិញ​មិន​បែប​នេះទេ ​ព្រោះ​បើ​​ទោះ​ជា​ទឹក​ប៉ោម​សុទ្ធ ១០០% ក៏​ដោយ ក្នុង​មួយ​កែវ ​អាច​មានកាឡូរី​ដល់​ទៅ ១៦០​កា​ឡូរី ​ឯណោះ។ ​មាន​ន័យ​ថា ផឹក​ទឹក​ប៉ោម ដូច​ជាកូន​បាន​​ញ៉ាំ​ស្ករ Fructose ប៉ុណ្ណោះ ព្រោះជាតិសរសៃ​ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ជាច្រើន​របស់​ផ្លែ​ប៉ោម បាន​បាត់​បង់​អស់​ទៅ​ហើយ។ ដូច​នេះ​ បើ​កូនយើង​​ចូល​ចិត្ត​ប៉ោម ឲ្យកូន​ញ៉ាំ​ផ្លែ​ប៉ោម​ស្រស់​វិញ​ល្អ​ជាង។ ៣- មី មី ​ជា​អាហារ​​មាន​សារធាតុ​គីមី​ជា​ច្រើន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាពក្មេង។ មួយ​ទៀត មី គឺ​​មាន​សារធាតុ​ចិញ្ចឹម​តិច​តួច និង​គ្មាន​វីតាមីន ក៏​ដូចជា​​សារធាតុ​រ៉ែ​អ្វី​សោះ​ឡើយ។ សូម​ពិចារណា​ឡើង​វិញ​ មុន​នឹងឲ្យ​ក្មេង​ញ៉ាំ​មី។ ៤- ស៊ុត ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ នឹង​​ប្រតិកម្ម​អាហារ ប៉ាម៉ាក់​កុំ​ទាន់ឲ្យ​​កូន​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​ ដូចជា​ នំ​ខេក ​ជា​ដើម។ ចាំ​ពេល​ក្មេង​មាន​អាយុ​ ៦​ ខែ​សិន ចាំ​សាក​ឲ្យ​​កូន​ញ៉ាំ​ ដូច​ជា ​ស៊ុត​ស្ងោរ ក៏​បាន។ តែ​កុំ​ឲ្យ​ញ៉ាំ​ស៊ុត​មាន់​ […]


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ

បើ​និយាយ​ពី​របបអាហារ ធម្មតា​យើង​គិត​ដល់​អាហារ​សុខភាព អាហារ​សម្បូរ​វីតាមីន ប្រូតេអ៊ីន ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ចំពោះ​កូន​យើង​តូចៗ។ ហេតុនេះ ប៉ាម៉ាក់ ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់អាហារ​ណាល្អ ណាមិនល្អ​ចំពោះ​កូន​យើង ហើយ​បើ​ទោះ​ដឹង​ថា អាហារ​ទាំង​នោះ​ល្អ​ក៏​ដោយ ក៏​ត្រូវ​ប្រយ័ត្ន​ជាមួយ​ក្មេង​បន្តិច ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ស្លាក់។ “Hello គ្រូពេទ្យ” ប្រាប់​ពី​ប្រភេទ​អាហារ​គ្មាន​សុវត្ថិភាព​ចំពោះ​កូន​តូចៗ​ឲ្យ​គ្នា​យើង​ដឹង។ ១- អាហារក្មេង​តូច​​ត្រូវ​ចៀស​វាង – ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​តិច៖ ក្មេង​ទើប​ចេះ​ដើរ​ភាគ​ច្រើន​ ត្រូវ​ការ​ជាតិ​ខ្លាញ់​ និង​កាឡូរី​ពី​ទឹក​ដោះ​គោ​សុទ្ធ ដើម្បី​អភិវឌ្ឍ​រាង​កាយ​ និង​ការ​លូត​លាស់។ ពេល​កូនយើងដល់​អាយុ​ ២​ឆ្នាំ ​បើ​សង្កេត​ឃើញ មិន​មាន​បញ្ហា​​លូត​លាស់​មិន​ប្រក្រតី​នោះទេ ប៉ាម៉ាក់​​អាច​ចាប់​ផ្ដើម​ឲ្យ​អូន​តូច​ញ៉ាំ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​តិច​បាន តែ​បើកូន​លើស​ទម្ងន់ ​មាន​ជំងឺ​បេះដូង​ទៀត​នោះ ពេទ្យ​អាចណែនាំ​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ប្រភេទ​នេះ​ តាំង​ពី​មុន​គេ​អាយុ ​២ឆ្នាំ ​មក​ម្ល៉េះ​។ – អាហារ​ទំហំ​ធំៗ​ ឬច្រើនៗ៖ អាហារ​មាន​ទំហំ​ធំ​ជាង​គ្រាប់​សណ្ដែក និង​មាន​ចំនួន​ច្រើន អាច​ធ្វើ​ឲ្យ​ស្លាក់​ជាប់​ក្នុង​បំពង់​ក​ក្មេង​បាន។ បន្លែ​ដូច​ជា​ការ៉ុត បន្លែ​ស្ពៃ Celery និង​សណ្ដែក​ខៀវ​ គួរ​តែ​កាត់​ឲ្យ​តូច ច្រៀក​ជា​ចំណិត​តូច​ៗ ឬ​ចម្អិន​សិន មុន​ឲ្យ​ទៅ​អូន​តូច​ញ៉ាំ។ កាត់​ផ្លែ​ឈើ ​ដូច​ជា​ទំពាំង​បាយ​ជូរ ប៉េងប៉ោះ​ ឲ្យ​តូច​ៗ (Cherry tomatoes) និង​ដុំ​ឪឡឹក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ