តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ខែភ្លៀងសម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវប្រយ័ត្ន

    ខែភ្លៀងសម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវប្រយ័ត្ន

    ជំងឺ​ដែល​ឧស្សាហ៍​លើ​ក្មេងៗ​នា​ខែ​ភ្លៀង​មាន​ច្រើន តែ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ឆក់​យក​ជីវិត​កុមារ​លឿន​បំផុត។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម គឺមូសខ្លា​ញី ខាំ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។

    តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នា​ពេល​កន្លង​មក លោក​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។​ ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។

    អាការៈ​ក្ដៅខ្លួន

    រោគសញ្ញាជំងឺគ្រុនឈាម

    ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
    – មុខក្រហម
    – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
    – ចង់ក្អួត ឬក្អួត
    – ឈឺពោះ
    – ឈឺសាច់ដុំ និងសន្លាក់ដៃជើង
    – មានស្នាមអុជៗក្រហមលើស្បែក
    – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

    វិធីបង្ការជំងឺគ្រុនឈាម

    – បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ
    – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត
    – គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត
    – ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌
    – គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា
    – គេង​ក្នុង​មុង
    – ពាក់ខោ​អាវ​ជិតៗ មាន​ពណ៌​ចាំងៗ
    – លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​ការពារ​មូសខាំ​ពេល​ចេញ​ទៅ​កន្លែ​ងងងឹត។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: