ជំងឺឆ្លង

ជំងឺឆ្លង - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺឆ្លងនានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺឆ្លង

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លង

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

អា​អូន​តូច​ៗ​ងាយ​ឆ្លង​មេរោគ​ណាស់ ដោយសារ​សុខភាព​នៅ​មិន​ទាន់​មាំ​ទាំ​ស្រួល​បួល ហើយ​អា​អូន​ចូល​ចិត្ត​យក​របស់​ដាក់​មាត់​មិន​ដឹង​កខ្វក់ ឬ​ស្អាត​ទេ។ ជួន​កាល​មេរោគ​អស់​នោះ​អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​កូន​រាក ក្ដៅ​ខ្លួន​ឈឺ​ល្មមៗ​ទេ តែ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​អា​អូន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​ជា​ដើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស Piconaviridae។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​មាត់។ យើង​គ្រប់​គ្នា មិន​ថា​ចាស់ ឬ​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ការ​ផឹក​ទឹក បន្ទាប់​ពី​បាន​ប៉ះ​កាន់​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ​មិន​ស្អាត មាន​ជាប់​មេរោគ​នេះ។ ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​ទារក រហូត​ដល់​ក្មេង​មាន​អាយុ​៦​ឆ្នាំ។ លោក​ស្រី​បន្ត​ថា ក្មេង​ដែល​មាន​ជំងឺ​នេះ​មិន​សូវ​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ទេ ជា​ពិសេស​ទារក ពោល​គឺ ក្មេង​កាន់​តែ​តូច​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A កាន់​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង ទើប​ពេល​ខ្លះ អា​អូន​អាច​ចម្លង​មេរោគ​ទៅ​ឲ្យ​ក្មេង​ដទៃ ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ​ដោយ​គ្មាន​អ្នក​ណា​ដឹង​មុន​បាន។ តែ​ប្រសិន​បើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់​កើត​ជំងឺ​នេះ​វិញ យើង​អាច​ដឹង​បាន​តាម​អាការៈ​ដូច​ជា៖ - ក្ដៅ​ខ្លួន - អស់​កម្លាំង - ក្អួត ចង្អោរ - ថយ​ចុះ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ - ចុក​ពោះ - រាករូស - រមាស់​ស្បែក និង​ស្បែក​លឿង (ជាទូទៅ ឃើញ​មាន ១សប្ដាហ៍​ក្រោយ​រោគសញ្ញា​ផ្សេងៗ)។ ចំពោះ​ក្មេង​ធំ និង​មនុស្ស​ធំ […]


ជំងឺឆ្លង

ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

ឪម៉ាល់​ជា​សត្វ​មានពិសខ្លាំង ចូល​ចិត្ត​ធ្វើ​សំបុក​ជា​រន្ធ​តូចៗ​នៅ​រួម​គ្នា។ ក្មេង​មួយ​ចំនួនៗ ពិសេស​នៅ​ទី​ជនបទ ពេល​ឃើញ​សម្បុក​សត្វ​ឪម៉ាល់​តែ​គប់​លេង ឬ​ពេល​ខ្លះ​មិន​គប់​ទេ តែ​ទៅ​លេង​ក្បែរ​នោះ។ ការ​លេង​ក្បែរ ឬ​គប់​សម្បុក​ ឪម៉ាល់​អាច​ចេញ​មក​ទិច បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្មេង ហើយ​បើ​វា​ទិច​ច្រើន​ទ្រនិច​អាច​បណ្តាល​ឲ្យ​ស្លាប់។ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ផេក​របស់ Dr. Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ករណី​ក្មេង​ស្រី​តូច អាយុ ៥ឆ្នាំម្នាក់ មក​ពី​ខេត្ត​ស្វាយរៀង ត្រូវ​ហ្វូង​សត្វ​ឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាល​ឲ្យ​សន្លប់​ចំនួន ៥ថ្ងៃ ដោយសារ​ពិស​ឪម៉ាល់​ជ្រាប​ចូល​ក្នុង​ឈាម ធ្វើ​ឲ្យ​ហើម​ខួរក្បាល រលាយ​ជាលិកា​សាច់ដុំ រលាក​ខ្សោយ​ថ្លើម ពុល​តម្រង​នោម​មិន​ដំណើរ​ការ និង​ហើម​សួត​យ៉ាង​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​កុមារីរូប​នោះ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​សង្គ្រោះ ដោយ​វិធី​លាង​ឈាម​តាម​ស្រោម​ភ្នាស​ពោះវៀន អស់រយៈពេល ២៣ថ្ងៃ និង​សម្រាក​ពេទ្យ​អស់ ៣៣ថ្ងៃ។ តើត្រូវជួយសង្គ្រោះក្មេងឪម៉ាល់ទិចដោយរបៀបណា? ឱសថការី កឹម កាណែល បានផ្តល់ជាដំបូន្មានថា បើឪម៉ាល់ទិចក្មេង ត្រូវ​លាង​សម្អាត​កន្លែង​សត្វទិចជាមួយ​សាប៊ូ និង​ទឹក បន្ទាប់​មក​លាប​អាល់កុល អេទែរ (Either alcohol) ឬ​ទឹក Peroxide។ ដើម្បី​បន្ថយអា​ការៈ​ហើម និង​ជួយ​កុំឲ្យ​រមាស់​ស្បែក បន្ទាប់​ពី​ទិច​រួច សូម​ព្យាយាមស្អំទឹកក្តៅលើកន្លែងសត្វទិច ឬប្រេងលាប ​ដើម្បី​បន្ថយ​ការ​រមាស់-ហើម និងបំបាត់ការឈឺចាប់ […]


ជំងឺឆ្លង

មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់

កូន​​កើត​ជំងឺ​គ្រុន​ឈាម ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​គ្រប់រូប ដែល​ពេល​ខ្លះ​នៅ​ដំណាក់​កាល​ដំបូងៗម្នាក់ៗ​មិន​ដឹង​ទាំង​ថា កូន​កើត​ជំងឺ​គ្រុន​ឈាម​ផង។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី នឹង​លម្អិត​ពី​មូលហេតុ​សំខាន់​៤​យ៉ាង ជំរុញ​ក្មេង​កើត​ជំងឺ​គ្រុន​​ឈាម​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ករណី​ខ្លះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម ករណី​នេះ​សំដៅ​ទៅ​អាការៈ រួម​ទាំង​សុខភាព​របស់​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម បើ​ក្មេង​កើត​ជំងឺ​នេះ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ហើយ ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ណាស់។ ២. ឪពុក​ម្តាយ​យក​កូន​មក​ពេទ្យ​យឺត​ពេល ដោយ​ហេតុ​ថា រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្សេង​ទៀត បែប​នេះ​ទើប​ធ្វើ​ឲ្យ​ឪពុកម្តាយ​មួយ​ចំនួន​យក​កូន​មក​ពេទ្យ​យឺត​ពេល។ ម្យ៉ាង​វិញ​ទៀត នៅ​អំឡុង ២-៣ ដំបូង កូន​ក្តៅ​ខ្លួន ម៉ាក់ប៉ា​ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​កូន​ត្រជាក់​វិញ គិត​ថា កូន​ជា​ហើយ តែ​តាម​ពិត នោះ​ជា​ដំណាក់កាល​ទី២ នៃ​ជំងឺ​គ្រុន​ឈាម ហើយ​ក៏​ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែរ។ ៣. យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​អនុញ្ញាត​ឲ្យ​គ្លីនិក​ឯកជន​ព្យាបាល​ជំងឺ​គ្រុនឈាម​ទេ។ កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​គ្រុនឈាម គឺ​មាន​តែ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ មាន​មន្ទីរ​ធំៗ​ថ្នាក់​ជាតិ មន្ទីរពេទ្យ​តាម​ខេត្ត​ជាដើម។ វេជ្ជបណ្ឌិត ហេង សុទ្ធី ពិនិត្យកុមារកើតជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា ៤. ពុល​ថ្នាំ ក្នុង​នាម​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួល​ព្យាបាល​កុមារ​កើត​គ្រុន​ឈាម​ច្រើន លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ពុល​ថ្នាំ ក៏​ធ្វើ​ឲ្យ​គ្រុន​ឈាម​ធ្ងន់ធ្ងរ ក្មេង​អាច​ឈាន​ទៅ​ស្លាប់​បាន​ដែរ។ ពុល​ថ្នាំ​បែប​ម៉េច? ករណី​នេះ​លោក​វេជ្ជបណ្ឌិត​ថា គ្រុនឈាម​នៅ​ដំណាក់កាល​ទី១ […]


ជំងឺឆ្លង

ជំងឺគ្រុនឈាម! ប៉ាម៉ាក់ត្រូវចាប់អារម្មណ៍ឲ្យមែនទែន ពិសេសនៅដំណាក់កាលទី១

ជំងឺគ្រុន​ឈាម​ជា​​តួ​ឯក​នៅរដូវ​ភ្លៀង​ធ្លាក់ ដែល​យាយី និង​រាត​ត្បាត​លើ​កុមារ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅដោយសារមូសខ្លាញីខាំ​។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​ចែក​ចេញ​ជា ៣ដំណាក់កាល​សំខាន់ៗ ហើយម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៅ​ដំណាក់កាលទី១ ឬ​ដំបូង​ឲ្យ​បាន​ច្បាស់ ទើប​កូន​មិន​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន។ តើដំណាក់កាលនីមួយៗមានអ្វីខ្លះ? ជំងឺគ្រុនឈាមដំណាក់កាល​ទី១ ជា​ដំណាក់កាល​ក្តៅ​ខ្លួន មាន​រយៈពេល​៣​ថ្ងៃ​ដំបូង ដែល​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​យ៉ាង​ណា​ក៏​មិន​ត្រជាក់​ខ្លួន។ ឧ. កុមារ​ឡើង​កម្តៅ​ដល់ ៤០ អង្សារសេ ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​យ៉ាង​ច្រើន​ចុះ​១អង្សារសេ​ប៉ុណ្ណោះ។ សញ្ញា​ទី២ ក្មេង​អាច​ឈឺ​ពេញ​ពោះ ពិសេស​ផ្នែក​ខាង​ស្តាំ នៃឆ្អឹងជំនីរ ក្មេង​មិន​សូវ​ញ៉ាំ មិន​សូវ​លេង ត្របក​ភ្នែក​ខាង​ក្នុង​ក្រហម​ខ្លាំង​ជាងធម្មតា ឈឺឆ្អឹង គេង​មិន​ស្ងប់ ឬ​ក៏​គេង​ច្រើន​ជាង​មុន និង​មាន​ស្នាម​អុច​ក្រហម​តូចៗ​នៅ​លើ​ស្បែក ដែល​ស្នាម​នេះ​ខុស​ពី​ស្នាម​មូស​ខាំ ដោយ​យក​ដៃ​ញែក​មិន​បាត់​ក្រហម​នោះ​ទេ។ [embed-health-tool-vaccination-tool] ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូង ដែល​អាច​ឲ្យ​ម៉ាក់ប៉ា​ងាយ​ស្រួល​ចំណាំ​បំផុត គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ហើយចាប់​ផ្តើម​ចុះត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ជំងឺគ្រុនឈាមដំណាក់កាលទី២ ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ […]


ជំងឺឆ្លង

ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតទៀតទេ?

មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ចំពោះក្មេងៗឧស្សាហ៍កើតជំងឺនេះញឹកញាប់ ពិសេសនៅរដូវភ្លៀងធ្លាក់នេះឯង ដែលសម្បូរមូសខ្លា។ តើក្មេងដែលកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតម្តងទៀតទេ? [embed-health-tool-vaccination-tool] សំណួរនេះ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ឆ្លើយតបថា ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន។ លោកវេជ្ជបណ្ឌិតបន្តថា មេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះ គឺប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែលក្នុងចំណោម ៤ ប្រភេទនេះ ក្មេងអាចកើតគ្រុនឈាមប្រភេទណា ១ នៅពេលនេះ ឯពេលក្រោយ (យ៉ាងតិច៦ខែ) អាចកើតគ្រុនឈាមផ្សេងទៀត។ តែលោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ជាទូទៅពេលក្មេងកើតគ្រុនឈាមម្តងហើយ អាចមានភាពស៊ាំនឹងការឆ្លងមេរោគគ្រុនឈាមលើកទី ២ បាន។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


ជំងឺឆ្លង

ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ

ម៉ាក់​ប៉ា​សម័យ​ថ្មី​មួយ​ចំនួន​និយម​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ផ្ទះ​ដូច​ជា ឆ្កែ ឬ​ឆ្មា​ជាដើម ស្រប​ពេល​ដែល​មាន​កូន​តូច​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គិត​ថា មាន​សត្វ​នៅ​ក្នុង​ផ្ទះ​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ អត់​អផ្សុក។ ឯ​ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន ថែម​ទាំង​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​បាន​ទៀត​ផង។ តើ​ការ​គិត​ថា ​ចិញ្ចឹម​សត្វ​ល្អ​ដល់​ក្មេង​ត្រឹម​ត្រូវ​ឬ​អត់? ឆ្លើយ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គិត​ថា​ចិញ្ចឹម​សត្វ​អាច​ធ្វើ​ឲ្យ​កូន​តូច​ៗ​លូត​លាស់​មាន​សុខភាព​ល្អ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​ដែល​កូន​តូច​អាច​លូត​លាស់​បាន​ល្អ គឺ​គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ឆ្កែ ឆ្មា​នៅ​ក្នុង​ផ្ទះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​កូន​តូច​មាន​ហ្សែន​អាឡែកហ្សី គឺ​អាច​បណ្ដាល​ឲ្យ​អា​អូន​តូច​ៗនោះ អាឡែកហ្សី​ជាមួយ​រោម​សត្វ​អស់​នោះ។ ម៉្យាង​វិញ​ទៀត សត្វ​ចិញ្ចឹម​ទាំងនោះ គឺ​ពិបាក​ថែ​ទាំ​ណាស់។ ប្រសិន​បើ​យើង​ថែ​មិន​បាន​ល្អ ធ្វើ​អនាម័យ​ឲ្យ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ដល់​ពេល​ដែល​កូន​ទៅ​ប្រលែង​លេង​ជាមួយ វា​ងាយ​នឹង​ចម្លង​មេរោគ​ដែល​មាន​នៅ​លើ​សត្វ​នោះ​មក​ក្មេង​វិញ។ លោក​វេជ្ជបណ្ឌិតបន្ថែម​ថា បើ​សិន​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូចៗ លូត​លាស់​បាន​ល្អ គឺ​ត្រូវ​បំប៉ន​អាហារ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​បើ​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ​ទាំង​រាង​កាយ និង​ប្រាជ្ញា គួរ​ចំណាយ​ពេល​លេង ឬ​ហាត់ប្រាណ​ជាមួយ​កូន ឬ​អាច​បណ្ដុះ​គំនិត​ថ្មីៗ​ល្អៗ​ដល់​កូន។


ជំងឺឆ្លង

វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម

រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់​គ្នា ព្រោះ​ពេល​ក្ដៅ​ខ្លួន និង​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែកតូចៗ​ទៀត​នោះ គឺ​គិត​ដល់​គ្រុន​ឈាម​នេះ​មុនគេ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ប៉ា​ចេះ​មើល​ចំណុច​ក្រហម​នេះ ពិតជា​អាច​សន្និដ្ឋាន​បាន និង​អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ទាន់​ពេល​វេលា។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​គ្រុន​ឈាម​មិនមែន​ត្រឹម​តែ​ស្នាម​ក្រហម​នោះ​ប៉ុណ្ណោះ​ទេ មាន​ច្រើន​ទៀត​ដូចជា​ក្ដៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ មុខ​ក្រហម ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ ឈឺក្បាល ចង់​ក្អួត ឬ​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺ​សន្លាក់​ដៃជើង ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម។ ក្នុង​ករណី​​សង្កេត​ឃើញ​កូន​ក្ដៅ​ខ្លួន ហើយ​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែក បើ​ចង់​ដឹង​ថា​គ្រុន​ឈាម ឬ​មិន​មែន​ អាច​ទាញ​ស្បែក​កន្លែង​កន្ទួល​ក្រហម​នោះ បើ​ជា​មូស​ខាំ ឬសត្វខាំ ពេល​ទាញ​ទៅ​នឹង​ឃើញ​ស​មក​វិញ តែ​បើ​គ្រុន​ឈាម ដោយ​សារ​ហូរ​ឈាម​ក្រោម​ស្បែក ទាញ​ទៅ​ក៏​នៅ​តែ​ក្រហម​ដដែល។ វេជ្ជបណ្ឌិតឯកទេស​រោគ​កុមារ​រូប​នោះ​បន្ត​ទៀត​ថា នេះ​គ្រាន់តែ​ជា​របៀប​បែងចែក​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ការ​ការ​ព្យាបាល និង​តាមដាន​រោគ​សញ្ញា​ទុកជា​តួនាទី​គ្រូពេទ្យ​។ ការ​ចែក​រំលែក​វិធី​ទាញ​មើល​ស្នាម​នេះ គ្រាន់តែ​ឲ្យម៉ាក់ប៉ា​ចេះ​មើល និង​អស់​ការ​សង្ស័យ​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​របស់​កូន​ប៉ុណ្ណោះ។


ជំងឺឆ្លង

ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

មូសខ្លា​ញី​ជា​ភ្នាក់​ចម្លង​ជំងឺ​គ្រុន​ឈាម ដែល​វា​អាច​ចម្លង​មេរោគ​គ្រុន​ឈាម​ពី​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ខាំ​បឺត​ឈាម។ ជា​ធម្មតា​​ចំណី​​អាហារ​​សម្រាប់​សត្វមូស​ ​គឺ​ទឹក​លម្អង​​ផ្អែម​ចេញ​​ពី​​ផ្កា ប៉ុន្តែ​​មាន​​តែ​​មូស​ញីប៉ុណ្ណោះ​ដែល​​ត្រូវ​​ការ​​ឈាម​​ដើម្បី​​ឲ្យ​​ពង​​របស់​​វា​​លូតលាស់។ តើ​មូសខ្លា​ញីចេញ​ខាំ​ញឹក​ញាប់​នៅ​ពេល​ណា? ហើយ​វា​ចូល​ចិត្ត​រស់​នៅ​កន្លែង​ណា​ជាង​គេ? មាន​រូបរាង​ដូច​ម្តេច? បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អត្រា​ចម្លង​ជំងឺ​គ្រុនឈាម​ខ្ពស់​នៅ​ខាង​ក្រៅ និង​នៅ​ពេល​ថ្ងៃ ដែល​ជា​ពេល​មូស​ខ្លា​ចេញ​ខាំ​ញឹកញាប់​បំផុត។ មូស​ខ្លា​បង្ក​បង្កើត​កូនចៅ​នៅ​ក្នុង​ទឹក​ថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី ១៥០ម៉ែត្រ ពី​ទី​កន្លែង​កកើត។ ​មូសខ្លា​ចូលចិត្ត​​បង្ក​បង្កើត​កូន​ចៅ​នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូចាស់ៗ​១១​ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ។ ការ​សិក្សា​របស់​ស្ថាប័ន​នេះ​កន្លង​មក​បាន​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវវស្សា​កើន​ឡើង​ច្រើន​ជាង​២ដង បើ​ប្រៀបធៀប​នឹង​រដូវប្រាំង ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​កត្តា​អាកាសធាតុ ដូចជា កម្តៅ ចំនួន​ទឹកភ្លៀង និង​សំណើម។ ចំពោះ​រូបរាង​មូស​ខ្លា​វិញ វា​មា​ន​ប្រវែងពី ២-៨ មិល្លីម៉ែត្រ ស្លាប​ខ្មៅ​ថ្លា​គ្មាន​ស្នាម មាន​ឆ្នូត​ស​លើ​ខ្នង មាន​អង់តែន​ធំ២​លើ​ក្បាល និង​ជើង​មាន​ឆ្នូតខ្មៅស ទាំង​ជើង​មុខ​និង​​ជើង​ក្រោយ​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺឆ្លង

ខែភ្លៀងសម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវប្រយ័ត្ន

ជំងឺ​ដែល​ឧស្សាហ៍​លើ​ក្មេងៗ​នា​ខែ​ភ្លៀង​មាន​ច្រើន តែ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ឆក់​យក​ជីវិត​កុមារ​លឿន​បំផុត។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម គឺមូសខ្លា​ញី ខាំ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នា​ពេល​កន្លង​មក លោក​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។​ ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុជៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ [embed-health-tool-child-growth-chart] វិធីបង្ការជំងឺគ្រុនឈាម – បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ