ជំងឺឆ្លង

ជំងឺឆ្លង - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺឆ្លងនានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺឆ្លង

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លង

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត

ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​និងស្ទះបំពង់ផ្លូវខ្យល់តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់ ក្រៅ​ពី​នោះ​នៅមាន​ដកដង្ហើម​ញាប់​ជាង​ធម្មតា ហៀរ​សំបោរ ក្ដៅ​ខ្លួន ចុង​ដង្ហើម​ផត​ ឆ្អឹងជំនីផតចូលគ្នា ពេល​ដក​ដង្ហើម​ចូល ដក​ដង្ហើម​ឮ​សូរសំលេង និង​មិន​ឃ្លាន​អ្វី​ទាំងអស់។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មាន​អាការៈ​ទាំង​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ជំងឺ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។ ជំហាន​ដំបូង​គ្រូពេទ្យ​នឹង​ធ្វើ​រោគវិនិច្ឆ័យ បើ​រក​ឃើញ​ថា​ពិតជា​រលាក​ទង​សួត​មែន ត្រូវ​រក​ពី​មូលហេតុ​បង្ក តើ​កើត​ឡើង​ដោយ​មេរោគ​អ្វី បាក់តេរី ឬ​វីរុស តែ​ភាគច្រើន ៨០-៩០% កើត​ឡើង​ដោយសារ​វីរុស។ កត្តា​ដែល​ធ្វើឲ្យ​កុមារ​ប្រឈម​គ្រោះថ្នាក់ ក៏​ដោយសារ​តែ​សភាព​ជំងឺ​ធ្ងន់ ហើយ​មេរោគ​ឡើង​ខ្លាំង​ពេក ធ្វើឲ្យ​ពិបាក​ដកដង្ហើម និង​ខ្វះ​អុកស៊ីសែន។ ដូចនេះ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ទៅ​ជួប​ពេទ្យ ហើយ​ពេទ្យ​មាន​បច្ចេកទេស​សង្គ្រោះ​ផ្សេង​ៗ​ដូចជា ប្រើ​ថ្នាំ ឆ្ពង់ និង​យក​ស្លេស្ម​ចេញ ដើម្បី​សម្រួល​ផ្លូវ​ដង្ហើម​កូន។ មួយ​វិញ​ទៀត​បើ​បន្ត​ទុក​ឲ្យ​ជំងឺ​រលាកទងសួតនៅ​រ៉ាំរ៉ៃអាច​បណ្ដាល​ឲ្យ​ទៅ​ជា​រលាក​សួត​តែម្ដង។ បន្ថែម​ពី​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ បាន​ស្នើ​ឲ្យ​ម៉ាក់ប៉ា​គួរតែ​ទិញ​ម៉ាស៊ីន​ឆ្ពង់​ទុក​នៅ​ផ្ទះ ព្រោះ​ពេល​កូន​មាន​អាការៈ​តឹង​ច្រមុះ […]


ជំងឺឆ្លង

លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។ ១- គ្រុន​ឈាម ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង ឈឺ​ខ្លួន មិន​ឃ្លាន​អាហារ ឈឺ​ប្រឡង់​ភ្នែក ក្អួត​ចង្អោរ មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។   ២- រលាក​បំពង់ក ឈឺ​ក ហើម​កូន​កណ្ដុរ​នៅ​ក ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង ក្អក ហៀរ​សំបោរ ឈឺក្បាល បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។


ជំងឺឆ្លង

សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម!

ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​កើត​ជំងឺ​គ្រុន​ឈាម​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​កូន​ក្មេង ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​បង្ការ​ជំងឺ​នេះ។ រោគ​សញ្ញា​សំខាន់១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចំណែក​​ឯ​​មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។ [embed-health-tool-child-growth-chart] វេជ្ជបណ្ឌិត ញឹម អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ១- រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – […]


ជំងឺឆ្លង

កុមារ​ប៉ាគីស្ថាន​រាប់រយ​នាក់ ឆ្លង​មេរោគ​អេដស៍

ជំងឺ​អេដស៍ គ្មាន​ថ្នាំ​ព្យាបាល​ជា​ដាច់​នោះទេ បាន​ត្រឹម​លេប​ថ្នាំ​ពន្យារ​ប៉ុណ្ណោះ។ រឿងគួរឲ្យ​សោកស្ដាយ និងរន្ធត់ ជំងឺ​នេះ ឆ្លងទៅកុមាររាប់រយ​នាក់ នៅ​ក្នុង​ក្រុង Ratodero ភាគ​អាគ្នេយ៍​ប្រទេស​ប៉ាគីស្ថាន ហើយ​សូម្បីតតែ​កុមារ​អាយុ ១៦​ខែ ក៏មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។ មន្រ្តី​សុខាភិបាល​ប៉ាគីស្ថាន បញ្ជាក់​ថា គិតចាប់តាំង​ពី​ខែ​មេសា ២០១៩ មក មនុស្ស ៦៨១​នាក់ បាន​តេស្ដឈាម និង​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​អេដស៍ នៅ​ក្រុង Ratodero ដោយ​ក្នុង​នោះ ៥៣៧​នាក់ ជា​កុមារ។ ការផ្ទុះ​ជំងឺដ៏កាច​សាហាវ​​នេះ សង្ស័យ​ថា ដោយ​ការ​ប្រើ​​ម្ជុលសឺរ៉ាំង​ សា​ឡើង​វិញ និង​ការ​បញ្ចូល​ឈាម​ដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះជំងឺ​អេដស៍​នេះ ប៉ូលិស បាន​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​ម្នាក់ ឈ្មោះ Muzaffar Ghanghro កាលពី​ចុង​ខែ​មេសា និង​ចោទ​ពីបទ​​ឃាតកម្ម​ដោយ​អចេតនា ក្រោយ​រកឃើញ​ថា អ្នក​ជំងឺ ១២៣​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ បន្ទាប់​ទទួល​បាន​ការ​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​រូប​នេះ។ ប៉ូលិស បញ្ជាក់​ថា វេជ្ជបណ្ឌិត​រូបនេះ ជា​មូលហេតុ​សំខាន់ នៅ​ពីក្រោយ​ការ​ផ្ទុះ​ជំងឺ​អេដស៍។ រឿងមិនគួរ​ឲ្យ​ជឿ​នោះ គឺ​ទារក ១៦​ខែ មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។ លោក Nazeer ប៉ាប៉ា​របស់​ក្មេង​នេះ […]


ជំងឺឆ្លង

​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ

ដើម្បី​ជា​សុវត្ថិភាព​រាងកាយ​ពី​ការ​មុត ជុង ដាច់​រលាត់​ស្បែក និង​ការពារ​សុខភាព​ផង​នោះ ម៉ាក់​ប៉ា​ទាំង​ឡាយ​កុំ​បណ្ដោយ​ឲ្យ​កូន​តូច​ដើរ​ផ្ទាល់​​​ដី ដោយ​គ្មាន​ទ្រនាប់​ជើងឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន ដែល​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​រវាងជើង និង​កន្លែង​កង្វក់ ពិសេស​ឆ្លង​ព្រូន។ នេះ​បើ​តាមបញ្ជាក់​របស់​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រូន​ដែល​ជា​សត្វ​ល្អិត​ក្នុង​ពោះវៀន និង​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ សត្វ ​គ្រប់​ទីកន្លែង​ដូច​ជា​ក្នុង​ទឹក ដី​សើម ភក់ និង​ចំណីអាហារ​ដែល​មិន​មាន​អនាម័យ។ បើ​និយាយ​ពី​ព្រូន​មាន​ច្រើន​ប្រភេទ​ណាស់ ចំណែក​ព្រូន​ដែល​ឆ្លង​តាម​រយៈ​ការ​ដើរ​ដី​ផ្ទាល់ គឺ​ព្រូន​ទំពក់ ព្រោះ​វា​រស់​នៅ​លើ​ដី​សើម ឬ​ដី​ភក់ និងការបន្ទោរបង់តាមពាសវាលពាសកាល។ ពងព្រូនទាំងនោះអាចហូរធ្លាក់ទៅតាមទឹកស្ទឹង ទន្លេ​ ព្រែក បឹងបួរ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ រោគ​សញ្ញា​មាន​ដូចជា ឈឺពោះ ក្តៅខ្លួន​ ក្អក កូន​មិន​សូវ​ញ៉ាំ ឬ​បង្កើន​ចំណង់អាហារ រាង​កាយ​ស្លេកស្លាំង ក្អួត រាក​ជាដើម។ បើ​ចង់​ការពារ​កូន​មិន​ឲ្យ​កើត​បញ្ហា​នេះ ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ មិន​គួរ​ប៉ះពាល់​របស់​មិន​ល្អ ឬ​លេង​ផ្ទាល់​ទៅ​នឹង​ដី ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន​រៀង​រាល់ ៦ខែ/ម្តង។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ជំងឺឆ្លង

ក្រសួង​​សុខាភិបាល​​ឲ្យ​​ប្រយ័ត្ន​ ជំងឺ​​​ពង​បែក​​ដៃ​ជើង​​និង​មាត់ វាយ​​លុក​​លើ​​កុមារ

ស្រប​ពេល​អាកាស​ធាតុក្តៅ​ខ្លាំង ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង​ និង​មាត់​លើ​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ដែល​ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ តម្រូវ​ឲ្យ​សង្គ្រោះ​បន្ទាន់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ។ ១- រោគសញ្ញាជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ជា​ជំងឺ​ឆ្លង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​ទារក និង​កុមារ ហើយ​រោគសញ្ញា​មាន គ្រុនក្តៅ មាន​ដំបៅ​ក្នុង​មាត់ មាន​ពង​កន្ទួល​លើ​បាតដៃ បាតជើង និង​កំប៉េះគូទ។ ក្នុង​ករណី​ជំងឺ​នេះ​ស្រាល អាច​ជា​សះស្បើយពី ៧-១០ថ្ងៃ ដោយ​គ្រាន់​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​បំបាត់​ការ​ឈឺចាប់​បណ្តាល​មក​ពី​ពងបែក​ក្នុង​មាត់ ម៉ាក់ប៉ា​មិន​ត្រូវ​ថ្នាំ​អាស្ពីរីន ដើម្បី​បញ្ចុះ​កម្តៅ​កូន​ឡើយ។ ២- ផលវិបាកជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពង​បែក​ដៃជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ជា​ករណី​កម្រ​ប៉ុណ្ណោះ។ ផលវិបាក​ទាំង​នោះ​រួម​មាន អូនតូច​អាចហត់ ប្រកាច់ ឬ​កន្ត្រាក់ដៃជើង ហើយ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃ​ចេញ​ពី​ពងបែក លាមក​អ្នក​ជំងឺ។ ៣- វិធីការពារជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពងបែកដៃជើង និង​មាត់​ជា​ជំងឺឆ្លង ដូច្នេះ​យើង​ត្រូវ​មាន​អនាម័យ លាងដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក និង​សាប៊ូ ហើយ​ប្រសិន​កូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ជំងឺឆ្លង

កុំ​ប្រហែស! ជំងឺគ្រុនឈាម​កុមារ នៅ​តែ​សាហាវ

ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ គ្នា​យើង​ភាគ​ច្រើន​ស្ដាប់​ឡើង​ស៊ាំ​ទៅ​ហើយ​ថា “មូសខ្លា” ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។ គ្រុនឈាម នៅ​តែ​ជា​ជំងឺ​សាហាវ យាយី​អាយុជីវិត​កូន​តូច​យើងបាន​គ្រប់​ពេល​វេលា ជា​ពិសេស​រដូវ​ភ្លៀង ដែល​ជា​ឱកាសនិយម​បំផុត​សម្រាប់​មូស​ខ្លា​ចម្លង​រោគ។ ងាក​មក​ស្វែងយល់​ពី​អាការៈ​សង្ស័យ រោគសញ្ញា​សំខាន់ៗ របៀប​ដោះស្រាយ និង​ស្វែងរក​ការ​ព្យាបាល ដោយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ស្ដាយក្រោយ​ដោយ​ប្រការ​ណាមួយ​ចំពោះ​សុវត្ថិភាព​កូន​តូច​របស់​យើង ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ចំណុច​ពិសេស​បន្លំ​ភ្នែក៖ ​ករណី​ភាគច្រើន​នៃ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​អន់​ថយ​ទៅ​​វិញ​ដោយ​ឯកឯង ​ខ្ទង់​មួយ​សប្ដាហ៍ ប៉ុន្តែ​អាច​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់។ ១- រោគសញ្ញា ប៉ុន្មាន​ឆ្នាំ​មុន ជំងឺគ្រុនឈាម​ត្រូវ​បាន​គេ​ហៅថា​ “ជំងឺគ្រុនបាក់ឆ្អឹង (Breakbone fever)”។ ផ្ដល់​ឈ្មោះ​បែប​នេះ​​ដោយសារ​តែ​អ្នក​ជំងឺ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ឆ្អឹង តែ​តាម​ពិត​ឆ្អឹង​​មិន​មាន​បញ្ហា​អ្វី​ឡើយ។ អា​អូន​តូច អាច​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖ – គ្រុន​ក្តៅ​ខ្លាំង ​កម្ដៅ​អាច​ឡើង​ដល់ ៤០ អង្សាសេ – អាច​មាន​ឈាម​ហូរ​ពី​ច្រមុះ ឬ អញ្ចាញ​ធ្មេញ​តិចៗ – អាច​ឈឺក្បាល​ខ្លាំង – អាច​មាន​ការ​ឈឺចាប់​ក្នុង​ប្រឡង់​ភ្នែក សន្លាក់ សាច់ដុំ  ឬ​ ឆ្អឹង – ចេញ​កន្ទួល​ក្រហម​ពេញ​ខ្លួន។ ជាទូទៅ​​រោគសញ្ញា​របស់​ក្មេង​តូចៗ ​និង​អ្នក​ដែល​ទើប​កើត​ជំងឺ​នេះ​ដំបូង​មាន​លក្ខណៈ​ស្រាល​ជាង​ក្មេង​ធំៗ មនុស្ស​ពេញ​វ័យ ឬ​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន។ ប្រសិន​បើ​សង្ស័យ​ថា​កូន​កើត​ជំងឺ​គ្រុនឈាម  ត្រូវ​យក​មក​ពេទ្យ​ជា​បន្ទាន់។ ២- ការវិវត្តរបស់ជំងឺ ជំងឺ​គ្រុនឈាម​យើង​អាច​បែង​ចែក​ជា​២​: – កម្រិត​ស្រាល – កម្រិតធ្ងន់​ដោយ​មាន​ហូរ​ឈាម​តាម​សរីរាង្គ​ផ្សេងៗ​។ ៣- រោគវិនិច្ឆ័យ ជា​ធម្មតា​គ្រូពេទ្យ​នឹង​សាកសួរ​ពី​អាការៈ និង​ស្ថានភាព​ជំងឺ​របស់​កូន​តូច។ បន្ទាប់​មក​វាយ​តម្លៃ​បឋម ដោយ​ផ្អែក​ទៅ​លើ​អាការៈ​ពី​ខាងក្រៅ ហើយ​ឈាន​ទៅ​ដល់ការ​ធ្វើ​តេស្ដឈាម​ដោយ​រក​វីរុស គ្រុនឈាម ដើម្បី​ភាព​ប្រាកដប្រជា។ វេជ្ជបណ្ឌិត​ក៏​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្តឈាម​គ្រប់មុខ​​ដើម្បី​ដឹង​ពី​កម្រិត​ជំងឺគ្រុនឈាម​កូន​អ្នក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ