នៅជុំវិញខ្លួនយើង ពោរពេញទៅដោយមេរោគជាច្រើនរាប់មិនអស់ដែលយើងមើលនឹងភ្នែកទទេមិនឃើញ។ មេរោគទាំងនោះជាហេតុធ្វើឲ្យឆ្លងជំងឺ ហើយអ្នកដែលងាយឆ្លងជាងគេនោះ គឺទារក និងអាអូនតូចៗ ដែលបណ្ដាលឲ្យកើតជាជំងឺធ្ងន់ស្រាលផ្សេងៗ ដូចជា ក្ដៅខ្លួន ផ្ដាសាយ ឬក៏អូនតូចកើតជំងឺរលាកខួរក្បាលតែម្ដងក៏មាន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ដូចម្ដេចដែលហៅថា រលាកខួរក្បាល?
តាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសផ្នែកជំងឺកុមារ សញ្ញាប័ត្រពីបារាំង បានបកស្រាយឲ្យដឹងថា ពាក្យថាជំងឺរលាកខួរក្បាលមានន័យថា ជាការរលាកនៃសាច់ខួរក្បាលរបស់យើងដែលបង្កឡើងដោយមេរោគ។ ដូចដែលយើងដឹងស្រាប់ហើយថា មេរោគមានច្រើនប្រភេទណាស់ យើងមិនអាចរាប់វាអស់ទេ ក៏ប៉ុន្តែមេរោគដែលបង្កជំងឺរលាកខួរក្បាលត្រូវបានចែកចេញជា ៣ ក្រុមគឺ៖
ទី១- បាក់តេរី
ទី២- វីរុស
ទី៣- ពពួកផ្សិត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកស្រីបន្តថា ជាទូទៅ អាអូនដែលកើតជំងឺរលាកខួរក្បាលភាគច្រើនបង្កឡើងដោយពពួកវីរុស បន្ទាប់មកក្រុមបាក់តេរី តាមពីក្រោយដោយពពួកផ្សិត។ ចំពោះការកើតរលាកខួរក្បាលដែលបង្កឡើងដោយពពួកផ្សិត គឺកើតទៅលើក្មេងដែលមានសុខភាពខ្សោយខ្លាំងមែនទែន ជាពិសេសក្មេងដែលមានជំងឺប្រចាំកាយដូចជា ជំងឺអេដស៍។ល។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះ ឲ្យដឹងថា បើកូនមានជំងឺរលាកខួរក្បាល ហើយម៉ាក់ប៉ាយកទៅពេទ្យព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ អាអូនអាចជាសះស្បើយត្រលប់មកសភាពធម្មតាវិញ។ ប៉ុន្តែ ក្នុងករណីដែលកូនមិនទទួលបានព្យាបាលត្រឹមត្រូវ ឬមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាទេ វានឹងផ្ដល់ផលពិបាកធ្ងន់ធ្ងរខ្លាំងដល់កូននោះគឺ ពិការភាព។ នេះមានន័យថា មេរោគរលាកខួរក្បាលទៅបំផ្លាញកោសិកាផ្នែកណាមួយនៃខួរក្បាល (ឧទាហរណ៍.បើចំកន្លែងនិយាយ អាអូនអត់អាចនិយាយបាន ឬបើចំកន្លែងបញ្ជាឲ្យអវយវៈកម្រើក អាអូនមិនអាចកម្រើកដៃ-ជើងជាដើមបានទេ)។ បើកាន់តែធ្ងន់ធ្ងរទៀតនោះ កូននឹងប្រឈមការបាត់បង់ជីវិតតែម្ដង។
អត្ថបទគួរអាន៖
- កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?
- មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់
- តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
- តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ
- អាអូនក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន
- ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?
[embed-health-tool-vaccination-tool]