វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះ ឲ្យដឹងថា បើកូនមានជំងឺរលាកខួរក្បាល ហើយម៉ាក់ប៉ាយកទៅពេទ្យព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ អាអូនអាចជាសះស្បើយត្រលប់មកសភាពធម្មតាវិញ។ ប៉ុន្តែ ក្នុងករណីដែលកូនមិនទទួលបានព្យាបាលត្រឹមត្រូវ ឬមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាទេ វានឹងផ្ដល់ផលពិបាកធ្ងន់ធ្ងរខ្លាំងដល់កូននោះគឺ ពិការភាព។ នេះមានន័យថា មេរោគរលាកខួរក្បាលទៅបំផ្លាញកោសិកាផ្នែកណាមួយនៃខួរក្បាល (ឧទាហរណ៍.បើចំកន្លែងនិយាយ អាអូនអត់អាចនិយាយបាន ឬបើចំកន្លែងបញ្ជាឲ្យអវយវៈកម្រើក អាអូនមិនអាចកម្រើកដៃ-ជើងជាដើមបានទេ)។ បើកាន់តែធ្ងន់ធ្ងរទៀតនោះ កូននឹងប្រឈមការបាត់បង់ជីវិតតែម្ដង។
