brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

ការលាងច្រមុះកូនជាមួយសេរ៉ូមប្រៃជាវិធីសាស្រ្តដ៏មានប្រសិ្ធទ្វភាពក្នុងការបន្ធូរអាការហៀរសំបោរ និងតឹងច្រមុះកូន ដោយសារផ្តាសាយ ផ្តាសាយធំអាលែកហ្ស៊ីជាមួយអាកាសធាតុជាដើម ដែលធ្វើឱ្យកូនពិបាកដកដង្ហើម ញុំា និងគេង ព្រោះកុមារតូចៗមិនទាន់ចេះញើស សម្បោរចេញដោយខ្លួនឯងទេ។ យើងគួរធ្វើម៉េចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃឱ្យត្រឹមត្រូវតាមបចេ្ចកទេស?

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ធូរ​អាការតឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​។

ការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ​​គឺជាការបាញ់​​សេរ៉ូម​ប្រៃ​ពីរន្ធ​ច្រមុះ​ម្ខាងដើម្បីរំលាយ សម្បោរ ​ឬស្លេស្មដែលកកស្ទះនៅក្នុងរន្ធច្រមុះចេញ មកក្រៅតាម​រន្ធច្រមុះម្ខាង​ទៀត។ យើងអាចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃដោយប្រើ​សឺរ៉ាំងនៅពេលកូនចេះអង្គុយ​ (អាចចាប់ពី៦ខែឡើង ដោយមានការជួយទប់)។ ម្យ៉ាងទៀត ចាប់ពី៦ខែឡើងកូនអាចចេះដកដង្ហើមតាមមាត់ហើយ បើសិនក្នុងករណីកូនមិនអាចដកដង្ហើមតាមច្រមុះបាន។

១. សម្ភារសម្រាប់ប្រើក្នុងការលាងច្រមុះកូនដូចជាសេរ៉ូម​ប្រៃ

សម្ភារចាំបាច់សម្រាប់ប្រើក្នុងការលាងច្រមុះកូនមានដូចជា សេរ៉ូម​ប្រៃ​ សឺរ៉ាំង និង​ក្បាល​បាញ់ ក្រដាសជូតមាត់ កាធុន​ ឬចានដែកសម្រាប់ត្រងសម្បោរ ឬ​ស្លេស្ម និងសេរ៉ូមប្រៃដែលធ្លាក់ ឬ ហៀរចេញពីច្រមុះ ឬមាត់កូន។

២. លេខ​សឺរ៉ាំង និងបរិមាណសេរ៉ូមប្រៃដែលត្រូវប្រើក្នុងពេលលាងរន្ធប្រមុះកូនម្ខាង

  • កូនកើតមិនគ្រប់ខែអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំង លេខ៣ និងសេរ៉ូមប្រៃ១មីល្លីលីត្រ
  • កូនអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី១-៣មីល្លីលីត្រ
  • កូនអាយុ២-៥ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃ ៣មីល្លីលីត្រ
  • កូនអាយុចាប់ពី៥ឆ្នាំឡើង៖ ម៉ាក់ប៉ាអាច​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី៣-៥មីល្លីលីត្រ

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃ Hello គ្រូពេទ្យ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. វិធីសាស្រ្តក្នុងការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ

ម៉ាក់ប៉ាអាចលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃនៅផ្ទះបានដោយសុវត្ថិភាពដោយធ្វើតាមការណែនាំដូចខាងក្រោម៖

  • លាងសម្អាតដៃឱ្យបានស្អាតជាមួយសាប៊ូ និងទឹក
  • បូមសេរ៉ូមប្រៃដាក់ក្នុងសឺរ៉ាំង រួចគ្របជាមួយក្បាល​បាញ់
  • ឱ្យកូនឱនមុខទៅក្នុងឡាបូលាងដៃ ឬឱ្យកូនអង្គុយឱនមុខបន្តិច (៤៥ដឺក្រេ) ដោយមានកាធុន ឬចានដែកត្រងពីក្រោមចង្កា
  • ឱ្យកូនផ្អៀងក្បាលទៅខាងស្តាំបន្តិច (៤៥ដឺក្រេ)
  • ដាក់ក្បាលបាញ់សឺរ៉ាំងចូលរន្ធច្រមុះកូនខាងធ្វេង
  • រួចបាញ់សេរ៉ូមប្រៃចូលរន្ធច្រមុះកូនឱ្យអស់ពីសឺរ៉ាំង
  • បន្ទាប់មកឱ្យកូនផ្អៀងក្បាលទៅខាងធ្វេងបន្តិច (៤៥ដឺក្រេ)
  • ដាក់ក្បាលបាញ់សឺរ៉ាំងចូលរន្ធច្រមុះកូនខាងស្តាំ
  • រួចបាញ់សេរ៉ូមប្រៃចូលរន្ធច្រមុះកូនឱ្យអស់ពីសឺរ៉ាំង
  • យើងអាចអាចបាញ់លាងច្រមុះកូនទាំងសងខាងបែបនេះរហូតអស់សម្បោរពីច្រមុះកូន អាចពីរទៅប្រាំដង
  • រួចយកក្រដាសជូតមាត់ជូតសម្អាតច្រមុះ និងមាត់ឱ្យកូន
  • សម្រាប់កូនតូចៗ ម៉ាក់ប៉ាអាចដាក់កូនឱ្យអង្គុយលើភ្លៅ ឱនមុខបន្តិច ឱបកូនឱ្យជាប់ អាចឱបដៃគាត់ទាំងពីរឱ្យជាប់ រួចយក ដៃទប់ចង្កាកូនឱ្យជាប់ផង ព្រោះកុមារខ្លះអាចរើខ្លួន ឬងាក ក្បាលចេញ ឬយកដៃចាប់ ឬគ្រវាសសឺរ៉ាំងចេញ
  • បើកូនរាងធំ អាចស្តាប់គ្នាបាន​ ម៉ាក់ប៉ាអាចប្រាប់ឱ្យគាត់ដកដង្ហើមតាមមាត់ ឬទប់ដង្ហើមក្នុងអំឡុងពេលលាងច្រមុះ

ម៉ាក់បាម៉ាក់ប៉ាអាចលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃពីរទៅបីដងក្នុងមួយថ្ងៃ មុនពេលកូនញុំាអាហារ បំបៅកូន ឬមុនពេលកូនគេង។ ចៀសវាងលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃបន្ទាប់ពីកូនញុំាអាហារ ឬបៅរួច ព្រោះអាចធ្វើកូនក្អួត។ មួយវិញទៀត បើកូនឧស្សាហ៍ឈាមច្រមុះ ឬមានការបង្ករោគក្នុងត្រចៀក ម៉ាក់ប៉ាត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន មុននឹងធ្វើការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ម៉ាក់ប៉ាអាចលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃនៅផ្ទះបានដោយសុវត្ថិភាពដោយធ្វើតាមការណែនាំដូចខាងក្រោម៖
  • លាងសម្អាតដៃឱ្យបានស្អាតជាមួយសាប៊ូ និងទឹក
  • បូមសេរ៉ូមប្រៃដាក់ក្នុងសឺរ៉ាំង រួចគ្របជាមួយក្បាល​បាញ់
  • ឱ្យកូនឱនមុខទៅក្នុងឡាបូលាងដៃ ឬឱ្យកូនអង្គុយឱនមុខបន្តិច (៤៥ ដឺក្រេ) ដោយមាន កាធុន ឬចានដែកត្រងពីក្រោមចង្កា
  • ឱ្យកូនផ្អៀងក្បាលទៅខាងស្តាំបន្តិច (៤៥ដឺក្រេ)
  • ដាក់ក្បាលបាញ់សឺរ៉ាំងចូលរន្ធច្រមុះកូនខាងធ្វេង
  • រួចបាញ់សេរ៉ូមប្រៃចូលរន្ធច្រមុះកូនឱ្យអស់ពីសឺរ៉ាំង
  • បន្ទាប់មកឱ្យកូនផ្អៀងក្បាលទៅខាងធ្វេងបន្តិច (៤៥ដឺក្រេ)
  • ដាក់ក្បាលបាញ់សឺរ៉ាំងចូលរន្ធច្រមុះកូនខាងស្តាំ
  • រួចបាញ់សេរ៉ូមប្រៃចូលរន្ធច្រមុះកូនឱ្យអស់ពីសឺរ៉ាំង
  • យើងអាចអាចបាញ់លាងច្រមុះកូនទាំងសង ខាងបែបនេះរហូតអស់សម្បោរពីច្រមុះកូន អាចពីរទៅប្រាំដង
  • រួចយកក្រដាសជូតមាត់ជូតសម្អាតច្រមុះ និងមាត់ឱ្យកូន
  • សម្រាប់កូនតូចៗ ម៉ាក់ប៉ាអាចដាក់កូនឱ្យអង្គុយលើភ្លៅ ឱនមុខបន្តិច ឱបកូនឱ្យជាប់ អាចឱបដៃគាត់ទាំងពីរឱ្យជាប់ រួចយក ដៃទប់ចង្កាកូនឱ្យជាប់ផង ព្រោះកុមារខ្លះអាចរើខ្លួន ឬងាក ក្បាលចេញ ឬយកដៃចាប់ ឬគ្រវាសសឺរ៉ាំងចេញ
  • បើកូនរាងធំ អាចស្តាប់គ្នាបាន​ ម៉ាក់ប៉ាអាចប្រាប់ឱ្យគាត់ដកដង្ហើមតាមមាត់ ឬទប់ដង្ហើម ក្នុងអំឡុងពេលលាងច្រមុះ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 13/01/2025