ចែងថ្ងៃ ឬចំហាយក្តៅងាយកើតលើទារក និងកុមារតូចៗណាស់នៅពេលអាកាសធាតុក្តៅ ហើយធ្វើឱ្យអាអូនឡើងកន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់ពិបាកទ្រាំ។ ពេលអាអូនឡើងចែងថ្ងៃ ម៉ាក់ប៉ាគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈរមាស់ និងជួយឱ្យកូនឆាប់ជា?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ចែងថ្ងៃ ឬចំហាយក្តៅងាយកើតលើទារក និងកុមារតូចៗណាស់នៅពេលអាកាសធាតុក្តៅ ហើយធ្វើឱ្យអាអូនឡើងកន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់ពិបាកទ្រាំ។ ពេលអាអូនឡើងចែងថ្ងៃ ម៉ាក់ប៉ាគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈរមាស់ និងជួយឱ្យកូនឆាប់ជា?
ខាងក្រោមនេះជាវិធីធម្មជាតិសម្រាប់ការព្យាបាលអាការៈឡើងចែងថ្ងៃ៖
ការស្អំទឹកកក ឬត្រដុសទឹកកកអាចជួយកាត់បន្ថយអាការៈរមាស់ និងកន្ទួលក្រហមបាន។ ម៉ាក់ប៉ាអាចរុំដុំទឹកកកជាមួយកន្សែងដើម្បីកុំឱ្យអាអូនត្រជាក់ពេក និងការពារស្បែកអាអូនពីការរលាកដោយទឹកកកផង។
ម៉ាក់ប៉ាអាចស្អំទឹកកកលើចែងថ្ងៃរបស់អាអូនប្រហែល ៥ នាទីរួចដកដុំទឹកកកចេញ ៥ នាទីសិន ចាំស្អំម្តងទៀត ហើយធ្វើបែបនេះរហូតទាល់តែអាអូនលែងរមាស់។
ការងូតទឹកញឹកញាប់ អាចកាត់បន្ថយការរលាកស្បែកដោយសារការចេញចំហាយក្តៅ ឬចែងថ្ងៃបាន ព្រោះអាចកាត់បន្ថយកម្តៅនៅក្នុងខ្លួនអាអូន សម្អាតជាតិញើសចេញពីស្បែក កាត់បន្ថយអាការៈរមាស់ និងជួយឱ្យបើករន្ធញើសដែលស្ទះ។
ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងរលាក និងកម្ចាត់មេរោគ ដូច្នេះម៉ាក់ប៉ាអាចលាបប្រទាលកន្ទុយក្រពើលើចែងថ្ងៃរបស់អាអូន ៣ ដងក្នុងមួយថ្ងៃដើម្បីជួយឱ្យស្បែកអាអូនត្រជាក់ បន្ថយអាការៈរមាស់ និងជួយឱ្យចែងថ្ងៃឆាប់រាប។ ក្រោយពីលាបប្រទាលកន្ទុយក្រពើបានប្រហែល ២០ នាទី ម៉ាក់ប៉ាអាចលាងសម្អាតជាមួយទឹក និងផ្តិតស្បែកអាអូនឱ្យស្ងួត។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម្សៅបែកឃីងសូដាអាចជួយបើករន្ធញើសដែលស្ទះដោយជួយកម្ចាត់ស្បែកងាប់ ធូលីដី ឬក្អែលចេញពីស្បែក។ មួយទៀត ម្សៅបែកឃីងសូដាក៏មានផ្ទុកសារធាតុប្រឆាំងរលាក និងអាចជួយកាត់បន្ថយអាការៈរមាស់របស់ស្បែក។
ម៉ាក់ប៉ាអាចលាយម្សៅបែកឃីងសូដាមួយស្លាបព្រាកាហ្វេជាមួយទឹកមួយពែង រួចយកក្រណាត់ស្អាតជ្រលក់ក្នុងល្បាយ និងពូតទឹកចេញបន្តិច។ បន្ទាប់មកយកក្រណាត់មកជូតកន្លែងអាអូនឡើងចែងថ្ងៃ និងទុកឱ្យស្បែកអាអូនស្ងួតជាការស្រេច និងគួរធ្វើបែបនេះបីទៅបួនដងក្នុងមួយថ្ងៃ។
សូមប្រើប្រាស់តារាងប្រព័ន្ធភាពស៊ាំដើម្បីស្វែងយល់បន្ថែមពីប្រភេទថ្នាំបង្ការនិងពេលវេលាដែលកូនរបស់អ្នកត្រូវការ
កូនប្រុសឬស្រី?
ប្រុស
ស្រី
ត្រសក់ជួយឱ្យស្បែកអាអូនត្រជាក់ កាត់បន្ថយការរលាក និងរមាស់។ ម៉ាក់ប៉ាអាចយកត្រសក់ទៅក្លាសេឱ្យត្រជាក់ ចិតសម្បកចេញ រួចចិតជាបន្ទះស្តើងៗ។ បន្ទាប់មកយកត្រសក់មកបិទលើចែងថ្ងៃអាអូន ទុកចោលកន្លះម៉ោង រួចយកចេញ និងយកក្រណាត់ជ្រលក់ទឹកមកជូតសម្អាតឱ្យអាអូន ហើយជាចុងក្រោយផ្តិតស្បែកអាអូនឱ្យស្ងួតជាការស្រេច។
ចែងថ្ងៃភាគច្រើនឡើងនៅក ក្រលៀន ក្លៀក ថ្ងាស ទ្រូង ឬខ្នង តែក៏អាចកើតនៅកន្លែងផ្សេងនៃរាងកាយដែរ ហើយអាចឡើងកាន់តែច្រើនទៅៗ បើម៉ាក់ប៉ាមិនបានធ្វើការព្យាបាល។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Heat Rash Home Remedies: 9 Natural Methods for Adults and Children
https://utopia.org/guide/heat-rash-home-remedies-natural-adults-children/
Top 10 Home Remedies for Prickly Heat
https://www.natural-cure.org/home-remedy/home-remedies-for-prickly-heat-top-10-home-remedies/
5 Easy Home remedies to cure Heat Rashes naturally
https://www.theayurveda.org/ayurveda/herbal-medicine/5-easy-home-remedies-cure-heat-rashes-naturally
Top 23 Natural Home Remedies for Heat Rash: Causes & Treatments
https://allremedies.com/home-remedies-for-heat-rash/