១- អ្វីទៅជាការទល់លាមក?
ទល់លាមក ជាជំងឺទូទៅចំពោះមនុស្សគ្រប់វ័យ។ ការទល់លាមក មានន័យថា ចលនាពោះវៀនពិបាកខ្លាំង ឬតិច ហើយលាមករឹងខ្លាំង ស្ងួត និងពិបាកជុះខ្លាំងជាងធម្មតា។
២- ហេតុអីបានជាកូនតូចៗទល់លាមក?
មូលហេតុច្រើន ប៉ុន្តែរឿងសំខាន់មួយក្នុងចំណោមមូលហេតុទាំងនោះគឺញ៉ាំអាហារមានសរសៃ (ហ្វៃប៊ឺរ) អត់គ្រាប់គ្រាន់ដូចជា បន្លែ និងផ្លែឈើជាដើម។ ដូចគ្នាដែរ អាអូនញ៉ាំទឹកតិច ឬញ៉ាំទឹកដោះគោច្រើនពេក ឬការប្រែប្រួលរបបអាហារដោយសារបញ្ហាជំងឺ ក៏នាំឲ្យប៉ះពាល់ដល់របបអាហារកូន ក៏អាចធ្វើឲ្យទល់លាមកផងដែរ។
សូមកុំបារម្ភ បើកូនមានបញ្ហាទល់លាមកម្ដងម្កាល ព្រោះបញ្ហានេះជារឿងធម្មតាទេ។ ប៉ុន្តែបើកូនទល់លាមកយូរជាង ២ សប្ដាហ៍ ដែលអាចហៅថា ការទល់លាមករ៉ាំរ៉ៃ ហើយនោះ សូមយកកូនទៅជួបពេទ្យកុមារភ្លាម។