តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន

កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន

រឿងឈឺធ្មេញមួយ កុំថាឡើយក្មេងសូម្បីតែយើងធំហើយ​ក៏ខ្លាចដែរ ពិសេសឈឺពេលយប់តែម្តង។ បញ្ហាឈឺធ្មេញ គឺចៀសមិនផុតទេ ពិសេសកូនៗ ពេលខ្លះបើឈឺជំនួសបានម៉ាក់ប៉ាសុខចិត្តទទួលកុំឲ្យកូនយំកម្សត់បែបនេះ។ កុំធ្វើដូចពិបាកពេក គ្មានប៉ាម៉ាក់ណាអាចឈឺជំនួសអូនៗបានទេ ប៉ុន្តែប៉ាម៉ាក់អាចជួយអូនៗបានដោយគ្រាន់តែចេះតិចនិកងាយៗទាំងនេះ។

អត្ថបទ​ពាក់ព័ន្ធ៖

១- វិធីដោះស្រាយអាការៈឈឺធ្មេញជំហានដំបូងចំពោះក្មេងៗ

បើសិនជាអូនៗមានបញ្ហាឈឺធ្មេញ ពិសេសនៅពេលយប់ ក្នុងផ្ទះអត់មានថ្នាំ ប៉ាម៉ាក់​អាចសាកល្បងវិធីរំងាប់ការឈឺចាប់បែបធម្មជាតិបាន ដោយប្រើអំបិលជា និង​ទឹកក្តៅ។ ទោះយ៉ាងណា វិធីនេះអាចប្រើបានលុះត្រាតែអូនៗធំគ្រប់គ្រាន់ចេះបៀម និងខ្ពុរទឹកចេញមកក្រៅប៉ុណ្ណោះ។ បើតាម​ការណែនាំពីទន្តពេទ្យអាមេរិក (American Academy of Pediatric Dentistry) ប៉ាម៉ាក់ អាចឲ្យអូនៗបៀមទឹកក្តៅឧណ្ហៗ លាយជាមួយអំបិល ដើម្បីជួយកាត់បន្ថយអាការៈរលាកក្នុងមាត់ ដែលជាមូលហេតុបង្កឲ្យឈឺធ្មេញ។ ប៉ាម៉ាក់អាចប្រើអំបិលមួយស្លាបព្រាបាយលាយជាមួយទឹកមួយកូនកែវជ័រ ហើយឲ្យអូនៗបៀមខ្ពុរក្នុងមាត់ រង់ចាំមួយសន្ទុះ នៅពេលអូនៗមានអារម្មណ៍ស្ពឹកលែងសូវឈឺចាប់ចាំខ្ជាក់ចោល។

បើវិធីនេះនៅតែមិនបានផល ប៉ាម៉ាក់​អាចសាកបិទប៉ុងត្រជាក់នៅថ្ពាល់ខាងក្រៅ កន្លែងដែលធ្មេញខាងក្នុងកំពុងឈឺ ដើម្បីកាត់បន្ថយសម្ពាធហើមក្នុងមាត់ជួយឲ្យអាការៈឈឺធ្មេញធូរស្រាលបាន។

អត្ថបទពាក់ព័ន្ធ៖

២- ជំហានបន្ទាប់​គឺប្រើថ្នាំបំបាត់ការឈឺចាប់

ថ្នាំបំបាត់ការឈឺចាប់ដែលអាចប្រើបានដោយមិនចាប់បាច់វេជ្ជបញ្ជា គួរតែមាននៅក្នុងផ្ទះជាស្រេច។ ឲ្យថ្នាំប្រឆាំងការរលាកក្នុងមាត់ទៅកូន ដោយកម្រិតថ្នាំអាស្រ័យទៅតាមអាយុ (សាកសួរឱសថការី ឬអាចមើលនៅលើប្រអប់ថ្នាំពីការណែនាំ)។ ជាការល្អ គួរតែឲ្យថ្នាំប្រភេទស៊ីរ៉ូមទៅក្មេង ព្រោះថ្មាំគ្រាប់ខ្លះដែលត្រូវទំពារនាំឲ្យ​ក្មេង​ពិបាកលេប។

កាន់តែពិសេសមួយទៀត ប្រេងកូឡា (Clove oil) ក៏អាចប្រើជា​ថ្នាំបំបាត់ការឈឺចាប់ និងប្រឆាំងបាក់តេរីក្នុងមាត់ធ្មេញដូចគ្នា ដោយប៉ាម៉ាក់​អាចប្រើសំឡីបៀកប្រេងកូឡា និងបិទទៅលើកន្លែងដែលរងផលប៉ះពាល់នៅជុំវិញធ្មេញកំពុងឈឺ។

បើតិចនិកទាំងនេះនៅតែមិនអាចជួយបានទៀត ជំហានបន្ទាប់កុំរង់ចាំឲ្យអាការៈឈឺធ្មេញរបស់កូនបាត់ដោយឯកឯងអី ព្រោះនឹងធ្វើឲ្យប៉ះពាល់សុខភាពក្មេង គួរប្រញាប់ទៅរកឱសថស្ថានណាបើកលក់ថ្នាំ ២៤ម៉ោង រកថ្នាំព្យាបាលអាការៈឈឺធ្មេញណា មានផ្ទុកបន្ថែមជាតិប្រេងកូឡា និងមានសុវត្ថិភាពសម្រាប់ក្មេង។

health-tool-icon

តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

កូនប្រុសឬស្រី?

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 19/06/2020
ត្រួតពិនិត្យដោយ ទូច សុខា