backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

នេះជាដំណាក់កាលកូន​ត្រូវដូរធ្មេញទឹកដោះ ម៉ាក់ប៉ាគួរដឹង

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី · សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

នេះជាដំណាក់កាលកូន​ត្រូវដូរធ្មេញទឹកដោះ ម៉ាក់ប៉ាគួរដឹង

ជាទូទៅធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើបាក់ ហើយធ្មេញស្រុក (ធ្មេញថ្មី) នឹងដុះមកវិញនៅពេលកុមារមាន​អាយុ​ចាប់​ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ តើធ្មេញទឹកដោះណានឹងរង្គើបាក់មុនគេ ហើយ​បន្ទាប់​មក​ធ្មេញ​ទឹកដោះណាខ្លះ?

ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាល​ធ្មេញអេឡេហ្គង់​បាន​បក​ស្រាយ​ថា ជាទូទៅធ្មេញទឹកដោះ​នឹងរង្គើ​បាក់នៅ​ផ្នែកខាងមុខជួរខាងក្រោមមុន បន្ទាប់មកនឹងរង្គើ​បាក់នៅផ្នែក​ខាងមុខជួរខាងលើ។ ធ្មេញទឹកដោះទាំងអស់មានចំនួន​២០ គឺ ខាងលើ១០ និង ខាងក្រោម​១០ ហើយ​ធ្មេញ​ទាំងនេះ​នឹងរង្គើបាក់តាមដំណាក់កាល និងអាយុកាលរបស់ធ្មេញ​នីមួយៗ។​

  • ធ្មេញចបកាប់ធំ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៦ ទៅ ៧ ឆ្នាំ

    ធ្មេញទឹកដោះដែលស្ថិតនៅជាប់ធ្មេញចប់កាប់ធំ នឹងរង្គើបាក់នៅចន្លោះអាយុពី ៧ ទៅ ៨ ឆ្នាំ

  • ធ្មេញថ្គាមធំទីមួយដែលស្ថិតនៅជាប់ធ្មេញចង្កូម៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៩ ទៅ ១១ ឆ្នាំ
  • ធ្មេញថ្គាមធំចុងក្រោយ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ១០ ទៅ ១២ ឆ្នាំ
  • ធ្មេញចង្កូម៖ ដូរក្រោយគេគឺនៅចន្លោះអាយុពី ១០ ទៅ ១២ ឬ ១៣ឆ្នាំ

ធ្មេញទឹកដោះ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១. ហេតុអ្វីកុមារមួយចំនួនឆាប់ដូរធ្មេញទឹកដោះជាងកុមារផ្សេងទៀត?

កុមារមួយចំនួនអាចឆាប់ដូរធ្មេញទឹកដោះអាចដោយសារមកពីកត្តាហ្សែន កត្តាសុខភាព ការទទួល​បានជីវជាតិ ឬវីតាមីនគ្រប់គ្រាន់ដែលជួយឱ្យធ្មេញកុមារឆាប់ដុះធ្មេញថ្មី។

ទន្តបណ្ឌិត ហ្គេក មិនីឡែន
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់

២. បន្ទាប់ពីដកធ្មេញទឹកដោះហើយ យូរប៉ុន្មានទើបធ្មេញដុះពន្លកធ្មេញស្រុក?

បន្ទាប់ពីដកធ្មេញទឹកដោះហើយ ធ្មេញស្រុកអាចដុះធ្មេញ​ថ្មី​ឆាប់ ឬលឿនអាស្រ័យ​​​លើភាពរង្គើ​នៃ​ធ្មេញ​ទឹកដោះ។ បើធ្មេញទឹកដោះរង្គើខ្លាំង ពន្លកធ្មេញស្រុកនឹងឆាប់ដុះចេញមកវិញ​ដែលជាទូទៅក្នុង​អំឡុង​ពេល ១ ខែ ឬយូរបំផុត ៦ ខែ។

៣. បើកូនដល់អាយុដូរធ្មេញ តែធ្មេញទឹកដោះអត់រង្គើបាក់ ម៉ាក់ប៉ាគួរធ្វើម៉េច?

បើដល់អាយុដែលកូនត្រូវបាក់ធ្មេញទឹកដោះអស់ដែលជាទូទៅនៅពេលកូនអាយុ ១២ ទៅ ១៣ ឆ្នាំ តែធ្មេញទឹកដោះកូនអត់រង្គើបាក់ទៀត ម៉ាក់ប៉ា​គួរនាំកូនទៅជួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យ ឬថតX-ray មើល ថាកូនមានបាត់ធ្មេញ កប់ធ្មេញ ឬមានបញ្ហាអីផ្សេងទៀត​អត់។

ទន្តបណ្ឌិតរូបនេះបានបន្ថែមថា អាណាព្យាបាលគួរស្វែងយល់អំពីដំណាក់​កាល​ផ្លាស់ប្តូរធ្មេញ​របស់​កុមារ របៀបថែទាំសុខភាពមាត់ធ្មេញកុមារ គួរបង្រៀនកូនពីរបៀបថែទាំមាត់ធ្មេញ និងប្រាប់កូនៗ​ពី​សារៈ​សំខាន់​​នៃការថែទាំសុខភាពមាត់ធ្មេញ។ នៅពេលកូនមានបញ្ហាមាត់ធ្មេញ ម៉ាក់ប៉ាគួរឆាប់​នាំ​កូន​ទៅ​ជួបគ្រូពេទ្យ​ជំនាញដើម្បីធ្វើការព្យាបាលឱ្យទាន់ពេល និងគួរនាំកូនទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ​រាងរាល់ ៦ ខែម្តង។

ដំណាក់កាលដូរធ្មេញទឹកដោះសំខាន់ណាស់ បើម៉ាក់ប៉ាមិនបានប្រយ័ត្ន ធ្មេញស្រុកកូនអាចដុះ​ទៅ​ជា​ច្រពើស ឬមិនត្រង់ជួរដែលធ្វើឱ្យខូចសម្រស់​ ប៉ះពាល់សុខភាពមាត់ធ្មេញ ​និងត្រូវពត់ធ្មេញឱ្យ​ត្រង់​ជាដើម។

អត្ថបទគួរអាន៖

  • អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?
  • ប៉ាម៉ាក់! នេះជាវិធីសាស្ត្រ​ថែទាំ​ធ្មេញ​កូនៗទៅតាម​​វ័យ
  • តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​
  • នៅ​ពេល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​គួរ​ធ្វើ​ម៉េច​ខ្លះ​?
  • សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន
  • ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី

    សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម