បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ

សព្វថ្ងៃនេះយើងច្បាស់ជាឃើញហើយ​ថា ចំនួន​ក្មេងៗធាត់ៗមានកាន់តែ​ច្រើន​ឡើង​ៗ។ បញ្ហាធាត់លើសទម្ងន់លើកុមារ គឺជាបញ្ហាផ្នែកសុខភាពដ៏ស្មុគស្មាញមួយ ហើយ​​បញ្ហានេះកើតឡើងនៅពេល​ក្មេងឡើងគីឡូច្រើនលើសពីគីឡូសមស្របជាមួយអាយុរបស់ក្មេង​។ បើក្មេងធាត់ខ្លាំងតាំងពីនៅវ័យក្មេង ពួកគេភាគច្រើននឹង​នៅបន្តធាត់រហូតដល់ពេញវ័យ ដែលនេះ​នឹងធ្វើឲ្យក្មេង​ទាំង​នោះ​ប្រឈមនឹង​បញ្ហាសុខភាពជាច្រើនទៅថ្ងៃខាងមុខ មានដូចជាជំងឺ​ទឹកនោមផ្អែម ឬជំងឺបេះដូង ហើយរាល់បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យពួកគេ​ប្រឈមជាមួយបញ្ហាសុខភាពផ្លូវចិត្ដ គ្មានទំនុកចិត្ដលើរូបរាងខ្លួនឯង ពិបាក​ចិត្ដ ឬកើតជាបញ្ហាស្ត្រេសជាដើម។ ១- មូលហេតុធ្វើឲ្យក្មេងធាត់លើសទម្ងន់ មានមូលហេតុជាច្រើនបណ្ដាលឲ្យក្មេងៗធាត់ខ្លាំង។ ភាគច្រើននៃបញ្ហាធាត់ គឺបណ្ដាលមកពីកត្តាហ្សែនតំណពូជ ការញ៉ាំ​អាហារមិនល្អ និងមកពីមិនសូវបានបញ្ចេញសកម្មភាព។ មានករណីកម្រខ្លះ គឺបណ្ដាលមកពីបញ្ហាអ័រម៉ូនក្នុងខ្លួនប្រែប្រួល។ បើយើង​ជា​ប៉ាម៉ាក់​សង្កេតឃើញថាកូន​មានបញ្ហាសុខភាពណាមួយធ្វើឲ្យខ្លួនធាត់ ដូចជាបញ្ហាអ័រម៉ូនជាដើមនោះ យើង​គួរតែនាំ​កូន​ទៅពិនិត្យ ធ្វើតេស្តឈាម និងពិនិត្យដងខ្លួនតាមការណែនាំរបស់គ្រូពេទ្យ។ បញ្ហាទាក់ទងជាមួយកត្តាតំណពូជ មិនមែនមានន័យថាក្មេងដែលមានក្រុមគ្រួសារធាត់ៗ សុទ្ធតែក្លាយទៅជាធាត់នោះទេ។ ប្រសិនបើមានប៉ាម៉ាក់ ឬបងប្អូនកើតជំងឺធាត់ នោះកូនៗងាយប្រឈមជាមួយបញ្ហាធាត់កាន់តែខ្ពស់។ ប៉ុន្តែបញ្ហាធាត់ក៏អាចបណ្ដាលមកពីកត្តាអាកប្បកិរិយា និងរបៀបរបប​រស់នៅក្នុងក្រុមគ្រួសារ​ មានដូចជាការញ៉ាំអាហារ ឬផឹកភេសជ្ជៈផ្សេងៗ​ជាដើម​។ ទម្ងន់​របស់ក្មេងៗ គឺអាស្រ័យលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ​។ នាពេលបច្ចុប្បន្នក្មេងៗភាគច្រើន មិនសូវបញ្ចេញសកម្មភាពច្រើនទេ។ គេសង្កេតឃើញថា ក្មេងៗសព្វថ្ងៃចូលចិត្ដមើលទូរទស្សន៍ ឬកុំព្យូទ័រ​យ៉ាងហោចណាស់ ក៏ប្រមាណ ៣ ទៅ ៤ ម៉ោងដែរក្នុងមួយថ្ងៃ។ នេះមិនទាន់រាប់ទាំងរយៈពេលដែលពួកគេចំណាយពេលមើលទូរសព្ទ ឬលេងហ្គេមផង។ អត្ថបទពាក់ព័ន្ធ៖ វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក

ការ​ដែល​យើង​ត្រូវ​បង្រៀន​ឲ្យ​កូន​ៗ ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន គឺ​ជា​រឿង​លំបាក​មួយ​ក្នុង​សម័យ​ស្មាត​ហ្វូន​បច្ចុប្បន្ន។ ក្មេង​សម័យ​ឥឡូវ​ចំណាយ​ពេល​ច្រើន​​អង្គុយ​មួយ​កន្លែង ដូច​ជា​មើល​ទូរទស្សន៍ លេង​ហ្គេម លេង​អាយ​ផែត ឬ​ហ្វេស​ប៊ុក​ តិចតុក​ជា​ដើម។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា រាល់​សកម្មភាព​ទាំង​អស់​នោះ គឺ​អាច​បណ្ដាល​ឲ្យ​ក្មេង​ៗ​មិន​បាន​បញ្ចេញ​សកម្មភាព​លើ​រាង​កាយ​របស់​គេ។ ក្នុង​នាមយើង​ជា​ប៉ាម៉ាក់ ​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ដ​កូន​​​ឲ្យ​​ធ្វើ​​សកម្ម​ភាព​ច្រើន​ជាង​នេះ។ ១- ហេតុអ្វីក្មេងចាំបាច់ត្រូវមានភាពរហ័សរហួន ពេល​ក្មេង​ធ្វើ​សកម្មភាព រាងកាយ​នឹង​​មាន​សុខ​ភាព​ល្អ និង​អាច​ឲ្យ​ពួក​គេ​មិន​ងាយ​ឈឺ​ដែរ។ ខាង​ក្រោម​នេះ គុណ​សម្បត្ដិ​មួយ​ចំនួនយើង​​ទាំង​អស់​គ្នា​គួរ​ដឹង។ មាន​សាច់​ដុំ និង​ឆ្អឹង​រឹងមាំ អាច​រក្សា​ទំងន់​ដង​ខ្លួន​បាន​ល្អ កាត់​បន្ថយ​មិន​ឲ្យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ អាច​ឲ្យ​គេ​គេង​បាន​ស្ងប់ នឹង​មាន​រាង​ស្រស់​ស្អាត ពេល​ក្មេង​ធ្វើ​សកម្មភាព​បាន​កាន់​តែ​ច្រើន ក៏​អាចជួយ​ដល់​ការ​​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា​បាន​ប្រសើរ​ដែរ។ លើសពី​នេះ​ក៏​​ជួយ​ឲ្យ​ក្មេង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ ក្មេង​ៗ​នឹង​ទទួ​ល​បាន​គុណ​សម្បតិ្ដ​ជា​ច្រើន ពេល​គេ​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​ប៉ាម៉ាក់​អាច​ជួយ​លើក​ទឹក​ចិត្ដ​កូន​​បន្ថែម​តាម​របៀប​ដូច​ខាង​ក្រោម។ ជ្រើស​រើស​សកម្មភាព​សម​ស្រប​តាម​អាយុ​ អត្តចរិត និង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​កូន​ បង្កើត​ឱកាស​សម្រាប់​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន ត្រូវ​តែ​ធ្វើ​ឲ្យ​កូន​​សប្បាយ​ចិត្ដ ពេល​ធ្វើ​សកម្មភាព​អ្វី​មួយ អត្ថបទពាក់ព័ន្ធ៖ វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ២- តើយើង​អាចបែកចែកសកម្មភាពឲ្យសមស្របជាមួយអាយុក្មេងតាមរបៀបណា? យើង​អាច​បែង​ចែក​ចេញ​ជា​បី​ដំណាក់​កាល គឺ៖ ក. ក្មេងអាយុមុន​ចូលរៀន (Preschoolers) ក្មេង​ៗ​ក្នុង​វ័យ​នេះ មាន​ពេល​លេង​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។ យើង​គួរ​តែ​បង្ហាត់​កូន​​​ឲ្យ​ចេះ​ប្រើ​កម្លាំង​ដូច​ជា ឲ្យ​​ទាត់​បាល់ បោះ​បាល់ លេង​​ដេញ​ចាប់ រៀន​​លោត ជិះ​កូន​កង់ ឬ​រត់​កាត់​កន្លែង​មាន​អ្វី​​រា​រាំង​​ជា​ដើម។ រាល់​ក្មេង​ក្នុង​អាយុ​ប៉ុននេះ​ គឺ​មិន​ទាន់​យល់​​ច្បាស់​ថា​អ្វី​ជា​វិន័យ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

ជីវិត​របស់​យើង​រាល់​ថ្ងៃ គឺ​ត្រូវ​បាន​គ្រប​​ដណ្ដប់​ដោយ​បច្ចេក​វិទ្យា​គ្រប់​ប្រភេទ។ ដោយ​សារ​មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ក្មេង​ៗ​ជា​ច្រើន​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ទាំង​អស់​នោះ។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ប្រាស់​វត្ថុ​ទាំង​អស់​នោះ​ច្រើន​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ក្នុង​នោះ​ក៏​ធ្វើ​ឲ្យ​កើត​បញ្ហាមីញ៉ូបភ្នែក​​​ដែរ។ ១- ហេតុអ្វីបានជាក្មេងៗចាំបាច់ត្រូវពាក់វ៉ែនតា? មាន​ក្មេង​ជា​ច្រើន ចំណាយ​ពេល​រាប់​ម៉ោង​សម្លឹង​មើល​ទូរសព្ទ អាយផេត កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ពួក​គេ​មាន​ពេល​ទំនេរ​​នឹង​លេង​ហ្គេ​ម​មួយ​ថ្ងៃ​ទល់​ល្ងាច​ផង​ក៏​មាន​។ ប៉ុន្តែគ្នា​យើង​​ត្រូវ​ចាំ​ថា រាល់​ឧបករណ៍​អេឡិចត្រូនិច​ទាំង​អស់​នោះ គឺ​សុទ្ធ​តែ​មាន​ប្រភព​ម៉ាញ៉េទិច។ នៅ​ពេល​ភ្នែក​សម្លឹង​វា​យូរ​ពេក វា​ធ្វើ​ឲ្យ​ភ្នែក​មាន​របួស ហើយ​គំហើញ​របស់​មនុស្ស​ម្នាក់​ៗ គឺ​មាន​កម្រិតហើយ​​នាំឲ្យ​ក្មេង​ៗ​មិន​អាច​មើល​ឃើញ​វត្ថុ​មា​នចម្ងាយ​ឆ្ងាយ​បាន​ច្បាស់​នោះ​ទេ។ គំហើញ​របស់​ក្មេង​នឹង​ប្រែ​ទៅ​ជា​ព្រិល និង​ពិបាក​សម្លឹង​​មើល​វត្ថុ​ដែល​គេ​ចង់​ឃើញ។ ក្មេង​មាន​បញ្ហា​មីញ៉ូប​ភ្នែក មិន​អាច​មើល​អេក្រង់​ទូរទស្សន៍ ឬ​ក្ដារ​ខៀន​​ឃើញ​ទេ។ ដូច​នេះ​ហើយ​​គេ​ត្រូវ​ការ​ឧបករណ៍ជំនួយ​ក្នុង​ការ​មើល ហើយ​របស់​ដែល​ចាំ​បាច់​សម្រាប់​គេ​នោះ​គឺ វ៉ែនតា​នេះ​ឯង។ អត្ថបទពាក់ព័ន្ធ៖ អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច? ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ? ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត ២- តើមូលហេតុអ្វីធ្វើឲ្យភ្នែកទៅជាមីញ៉ូប? មីញ៉ូប​ជិត (Nearsightedness) កើត​ឡើង​នៅ​ពេលកញ្ចក់​ភ្នែក​កោង​ខ្លាំង​ពេក។ ដូចនេះ​ហើយ នៅ​ពេល​​ពន្លឺ​ជះ​ចូល​ក្នុង​ភ្នែក ភ្នែក​របស់​យើង​មិន​អាច​ផ្ចង់​លើ​វា​បាន​ត្រឹម​ត្រូវ​ឡើយ ហើយ​របស់​ដែល​យើង​កំពុង​តែ​មើល និង​ប្រែ​ទៅ​ជា​ព្រិល។ រហូត​មក​ដល់​បច្ចុប្បន្ន គេ​ជឿ​ថា​មីញ៉ូប​​គឺ​ជាជំងឺ​តំណ​ពូជ។ ប្រសិន​បើ​ក្នុង​ចំណោមប៉ាម៉ាក់ មាន​នណា​ម្នាក់​មាន​បញ្ហា​មីញ៉ូបជិត នោះ​ភាគ​រយ​ដែល​កូន​មាន​បញ្ហាមីញ៉ូប​ជិតកាន់​តែ​ខ្ពស់​ដែរ។ មួយ​វិញ​ទៀត ប្រសិន​បើ​​យើង​​ចូល​ចិត្ដ​អាន​សៀវ​ភៅ​នៅ​កន្លែង​ពន្លឺ​ខ្សោយ ឬ​សម្លឹង​មើលឧបករណ៍​អេឡិចត្រូនិច​ច្រើន​ពេក នោះ​​ក៏​អាច​កើត​មីញ៉ូប​បាន​ដូច​គ្នា។ បន្ថែម​ពី​នេះ​ទៀត គឺ​​បញ្ហានេះ​ច្រើន​កើត​តែ​លើ​ក្មេង​ៗ​ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​បាន​ដូច​គ្នា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកសម្រាប់ម៉ាក់ប៉ា ជួយជំរុញដល់ការនិយាយរបស់អាអូនតូចៗអាយុ ១ ឆ្នាំកន្លះ- ២ ឆ្នាំ

ជា​ធម្មតា នៅ​ពេល​​ទារក​លូតលាស់​ធំ​ទៅ​ៗ សមត្ថភាព​ផ្សេងៗ​របស់​កូន​ក៏​កាន់​តែ​វិវត្ត​ទៅ​មុខ​ដូច​ជា រឹង​ដៃ រឹង​ជើង មើល​ឃើញ​ច្បាស់ ចេះ​សើច ចេះ​ចង់​និយាយ ចឹង​ហើយ ប៉ា​ម៉ាក់ គួរ​ប្រើ​វិធីសាស្ត្រ​បែប​ណា ដើម្បី​ជំរុញ​ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ? តាម​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​បង​ប្រុស យ៉ាន វឌ្ឍនៈ អ្នក​រក​ស៊ី​ម្នាក់​នៅ​ភ្នំពេញ ហើយ​ក៏​ជា​ប៉ាៗ​ម្នាក់ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​គាត់​រៀន​និយាយ​ដំបូងៗ គាត់​តែង​និយាយ​ឆ្លើយ​តប​ទៅ​កូន​វិញ ទោះ​មិន​យល់​ពី​អ្វី​ដែល​កូន​និយាយ​ក៏​ដោយ។ បង​ប្រុស​បង្ហើប​ថា ភាគ​ច្រើន វិធីសាស្ត្រ​ដែល​គាត់​ប្រើ ដើម្បី​ជួយ​កូន​ឲ្យ​ឆាប់​ចាប់​ពាក្យ​បាន គឺ​គាត់​អាន​តាម​អ៊ីនធើណេត​ខ្លះ និង​ដឹង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​កុមារ ពេល​យក​កូន​ទៅ​ពេទ្យ​ខ្លះ​ដូច​ជា៖ និយាយ​ពាក្យ​ច្រំដែលៗ៖ ការ​និយាយ​ពាក្យ​មួយ​ដដែល​ៗ អាច​ជួយ​ឲ្យ​កូន​ឆាប់​ចាំ​ពាក្យ​នោះ។ ឧទាហរណ៖ ពាក្យ"ស្បែក​ជើង" ម៉ាក់​ប៉ា អាច​សួរ​ថា ស្បែក​ជើង​កូន​នៅ​ឯណា? ចាំ​ប៉ាយក​ស្បែក​ជើង​ឲ្យ។ល។ ប្រើ​ពាក្យ​ណែនាំ​សាមញ្ញ​ៗ៖  នៅ​ចន្លោះ​អាយុ​១-២ខួប​នេះ កូន​ធំ​ល្មម​អាច​យល់​ពាក្យ​ណែនាំ​ស្រួល​ចាំ​ដូច​ជា ពាក់​អាវ ឬ​បិទ/បើក​ទ្វារ​ជាដើម។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ប្រើ​ពាក្យ​ស្រួល​ស្ដាប់ ខ្លីៗ តែ​ច្បាស់​ដែល​អា​អូន​ងាយ​យល់។ សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន៖ យើង​អាច​សួរ​ឲ្យ​អា​អូន​ចំណាំ​របស់​ផ្សេងៗ​ដូច​ជា ឯណា​ច្រមុះ​កូន ភ្នែក ឬ​មាត់​កូន​។ល។ លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ទូទៅ បាន​ណែនាំ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​លឿន ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ប៉ុន្មាន​នេះ​៖ - ស្នើ​ឲ្យ​កូន​ជួយ​ធ្វើ​អី​មួយ -​ បង្រៀន​កូន​ច្រៀង​ចម្រៀង - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ក្ដៅ​ខ្លួន​ការ​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​សុល​តាម​គូទ​ឡើយ។ រហូត​មាន​ម៉ាក់​ខ្លះ​ឲ្យ​តែ​កូន​ក្ដៅ​ខ្លួន ដឹង​តែ​ជ្រើសរើស​វិធី​សុល​តែ​ម្ដង ដោយ​មិន​​លេប​ថ្នាំឡើយ។ បញ្ហា​នេះ​អ្នកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា​រវាង​ថ្នាំ​សុល និង​លេប​គឺ​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ​បាន​ដូចគ្នា ឲ្យតែ​ចំណុះ​ស្មើគ្នា។ មួយ​វិញ​ទៀត​ការ​ឲ្យ​កូន​លេប​ថ្នាំ​មិន​ត្រឹមត្រូវ​តាម​បរិមាណ ពេលវេលា ទើប​ជា​ហេតុ​នាំឲ្យ​កម្ដៅ​មិន​ថមថយ​ឆាប់។   ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ​បន្ត​ទៀត​ថា ថ្នាំ​សុល និង​លេប​ខុស​គ្នា​ត្រង់​ផ្លូវ​ចូល ទើប​នាំឲ្យ​សុល​អាច​ត្រជាក់​លឿន​ជាង។ ខាងក្រោមជា​ការ​បកស្រាយរបស់វេជ្ជបណ្ឌិត គុជ ឆោមដាលីន៖ - ការ​លេប​ថ្នាំ​ចូល​ពី​មាត់​តាម​បំពង់​អាហារ ចូល​ក្រពះ ពោះវៀន​ធំ​ទើប​ដល់ ពោះវៀន​តូច ទម្រាំ​តែ​ស្រូប​ចូល​សព្វ​រាងកាយ​មាន​រយៈ​ពេល​យូរ។ - ចំណែក​ការ​សុល​វិញ គ្រាន់តែ​ដាក់​តាម​គូទ វា​ឆាប់​ទៅ​ដល់​ពោះវៀន ឆាប់​សាយភាយ ដូចនេះ​ហើយ​យើង​នឹង​ឃើញ​ប្រសិទ្ធភាព​ស្ដែង​បន្ទាប់ពី​សុល​រួច​រយៈពេល​ខ្លី។ ជា​ចុងក្រោយ​អ្នកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា បើ​ទោះ​ជា​កូន​លេប​ថ្នាំ​មិន​ត្រជាក់ ហើយ​ចង់​សុល​បន្ថែម ត្រូវ​រង់ចាំ​រយៈ​យ៉ាងហោចណាស់ ៤ ម៉ោងសិន​ដែរ។ មួយ​វិញ​ទៀត​បើ​កូន​ក្ដៅ​ខ្លួន​ខ្លាច​ឈាន​ដល់​ប្រកាច់ ម៉ាក់ប៉ា​ត្រូវ​ដោះ​សម្លៀកបំពាក់​កូន​ចេញ និង​យក​កូន​កន្សែង​ជ្រលក់​ទឹក រួច​ពូត​ឲ្យ​ស្រស់​ទឹក មក​ជូត​ខ្លួន​កូន​តាម​កន្លែង​មួយ​ចំនួន​ដូចជា​ក្លៀក ក ដៃ​ជើង ឬ​តាម​គន្លាក់​ដៃ​ជើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​សុល​ចំពោះ​ទារក ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច អាច​នឹង​មាន​ការ​ឈឺចាប់ ដាច់​រលាត់​ផ្លូវ​លាមកក្មេង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​​លូតលាស់​បាន​ល្អ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​បង្ហាញ​នូវ​​ក្តី​កង្វល់​ថា កូន​អាយុ ១៣ ១៤ ១៥ ឆ្នាំ​ដូច​ក្មេង​ដទៃ​ដែរ តែ​កម្លាំង បញ្ញា​អី ម៉េចក៏មិន​អាច​ប្រឡង​ប្រជែង​ជាមួយ​ក្មេង​ខ្លះ​បាន​អ៊ីចឹង។ កង្វល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បកស្រាយ​ថា ការ​ចិញ្ចឹម​កូន​ឲ្យ​លូត​លាស់​បាន​ល្អ​ទាំង​បញ្ញា​ស្មារតី និង​ផ្នែក​រូប​រាង​កាយ គឺ​អាស្រ័យ​លើ​ភាព​ប៉ិន​ប្រសប់​របស់​ឪពុក​ម្តាយ រួម​ទាំង​សុខភាព​កូន​ផង​ដែរ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ​តើ​កូន​យើង​ក្នុង​វ័យ​កំពុង​តែ​លូតលាស់​ខ្លាំង​នេះ បែរ​ជា​ថមថយ​ទាំង​បញ្ញា និង​កម្លាំង ដោយសារ​មូលហេតុ​អី? ចំពោះ​មូល​ហេតុ​វិញ លោក​វេជ្ជបណ្ឌិត​រៀប​រាប់​ថា​មាន​កត្តា​ច្រើន​ដែល​យើង​ជា​ឪពុកម្តាយ​ត្រូវ​​ពិនិត្យ​មើល ក្នុង​នោះ​មាន​ដូចជា​ស្ថានភាព​សុខភាព​កូន ចំណី​អាហារ ការ​គេង និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។ "ទី១ គឺ​ជំងឺ ម៉ាក់ប៉ា​ត្រូវ​មើល តើ​កូន​យើង​មាន​ជំងឺ​អី​ទេ? ឬ​ក៏​ឧស្សាហ៍​ឈឺ​អត់? ទី២ គឺ​របប​អាហារ តើ​កូន​វ័យ​ហ្នឹង​ញ៉ាំ​អី​ខ្លះ? ញ៉ាំ​គ្រប់​គ្រាន់​ទេ? ឬ​ក៏​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast Food ឯ​បន្លែ ផ្លែឈើ​វិញ​អត់​ដែល​ញ៉ាំ​សោះ ទី៣ គឺ​ការ​គេង​គ្រប់​គ្រាន់ បើ​គេង​មិន​គ្រប់ យប់​ឡើង​វក់​តែ​ហ្គេម និង​ទូរស័ព្ទ នេះ​ជា​បញ្ហា ទី៤ គឺ​ការ​ហាត់​ប្រាណ បើ​កូន​វ័យ​ជាង​១០ឆ្នាំ​ហើយ ញ៉ាំ​ក៏​ច្រើន គេង​ក៏​ច្រើន តែ​អត់​ហាត់​ប្រាណ​សោះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចពាក់គ្រឿងអលង្ការអាច​ប៉ះពាល់សុខភាព

ទស្សនៈ​របស់​មាតាបិតាខ្មែរខ្លះយល់ថា ការ​ឲ្យកូនពាក់​គ្រឿងអលង្ការ​​ ជាពិសេស​ក្មេង​ស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬ​ជាលម្អកូន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​លម្អខ្លួន​កូន​ដោយ​គ្រឿង​អលង្ការ ពិតជា​មាន​គ្រោះថ្នាក់​ណាស់​ទាំង​ផ្នែក​សុខភាព និង​សុវត្ថិភាព។ ផល​អាក្រក់​បាន​មកពី​ការ​ពាក់​គ្រឿង​អលង្ការ​ឲ្យ​ក្មេង​មាន​ដូចជា៖ - ការ​ដែល​ក្មេង​ចោះ​ត្រចៀក​នៅ​តូច​ពេក អាច​ធ្វើឲ្យ​ប៉ះពាល់​ត្រចៀក​កូន​ដូចជា​ដំបៅ រលាក រមាស់ រលួយ - ដាច់រលាត់ ឬប្រតិកម្ម​ស្បែក​​ជាមួយ​គ្រឿងអលង្ការ - មាន​គ្រោះថ្នាក់​ផ្សេង​ៗ ស្លាក់ ដាច់​ទងត្រចៀក រឹប​ដៃ​ជ្រុល បាត់បង់​ជាយថាហេតុ - គ្រឿង​អលង្ការខ្លះមានមេរោគតោងទាម ធ្វើឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ខ្លួន - ខាតបង់​លុយកាក់ - អាច​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ដោយសារ​ចោរកម្ម - បណ្ដុះ​ទម្លាប់​ក្មេង​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន - ធ្វើឲ្យ​ក្មេង​ចេះ​អួតអាង​ហ៊ឺហា​គ្រឿងអលង្ការ។ លោក​បាន​បន្ត​ទៀត​ថា ក្មេងៗ​មិន​ត្រូវការ​គ្រឿងអលង្ការ​លម្អ​ខ្លួន​នោះ​ទេ ពួកគេ​ត្រូវការ​តែ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ទ្រទ្រង់​រាងកាយ កន្លែង​រស់នៅ​សមរម្យ ការ​រៀន​សូត្រ និង​ភាព​កក់​ក្ដៅ​ពី​ក្រុម​គ្រួសារ ។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

ការ​ប្រើ​ប្រាស់​ខោ​ទឹក​នោម ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អាណាព្យាបាល​​គ្រប់រូប ប៉ុន្តែ​វា​ក៏​ផ្ដល់​គុណ​វិបត្តិ​ចំពោះ​កូន​តូច​ៗ​ផង​ដែរ ពេល​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​ថែ​ទាំ និង​ខ្វះ​​​​​​អនាម័យ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទារក និង​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុក្រោម ឬ​លើស ២ឆ្នាំ ម៉ាក់ប៉ា​លែង​សូវ​ប្រើ​កំណាត់​កន្ទប​ឲ្យ​ទៀត​ហើយ ភាគច្រើន​ប្ដូរ​មក​ប្រើ​ខោ​ទឹក​នោម​វិញ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​មិន​ពិបាក​បោក​គក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនោះបានបន្តថា កត្តា​មួយ​​ចំនួន​ដែលឪពុកម្តាយគ្រប់​រូប​​​មិន​បាន​​ចាប់អារម្មណ៍​​​ទៅ​លើ​វិធី​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ៗ​របស់​យើង​កើត​មាន​ជំងឺ​ផ្សេង​ៗ ដោយ​មិន​ដឹងខ្លួន​ដោយសារ​តែ​ខោ​ទឹក​នោម​ផ្ទុក​កាកសំណល់​យូរ​ម៉ោង​ពេក។ ក្នុង​នោះ​មានជំងឺធ្ងន់មួយ គឺ​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម គឺ​មកពី​ការ​ស្លៀក​ខោ​ទឹក​នោម​នេះ​យូរ​ម៉ោងពេក​ដែរ ឯ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។ បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។ មិន​តែ​ប៉ុណ្ណោះ​ក្មេង​អាយុ ២ ឆ្នាំ​ឡើង ក៏​ជួប​​ប្រទះ​បញ្ហា​រលាក​ដោយសារ​​ខោ​​​ទឹក​នោម​​ដែរ ព្រោះ​​ក្មេង​ធំ​ចូល​ចិត្ត​គេង​ច្រើន ហើយ​ម៉ាក់​ប៉ា​មើល​ថែ​មិន​បាន​ដិតដល់ ដូច​នេះ​ហើយ​​ទឹកនោម ឬ​លាមក​ជាប់​ក្នុង​ខោ​ទឹក​នោម​ជះ​ឥទ្ធិ​ពល​​​មិន​ល្អ បង្ក​ទៅជា​មេរោគ​ផ្សេង​ៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់?

សារធាតុ Biphenol-A នៅ​ក្នុង​សម្ភារៈ​ជ័រ ឬ​ប្លាស្ទិក​ដែល​យក​មក​វិច​ខ្ចប់​អាហារ ឬ​ជា​កំប៉ុង​ទឹកដោះ​គោ​កូន ពេល​ញ៉ាំ​ទៅ​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​អាហារ​ខ្លាំង​ណាស់ ព្រោះ​ជាតិ​គីមី​ប្រភេទ​នោះ អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​បាន។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បើ​ចង់​វិច​ខ្ចប់​ចំណី​អាហារ ត្រូវ​រក​ប្រអប់​ដាក់​ធ្វើ​ពី​កែវ ឬ​ដែក។ ប៉ុន្តែ​ប្រសិនបើ​ចង់​យក​សម្ភារៈ​ផលិត​ពី​ជ័រ​មក​ដាក់​ម្ហូប​អាហារ​ក្ដៅ​ៗ​ត្រូវ​សម្គាល់​ពាក្យ Biphenol-A free ឬ BPA free ទើប​ធុន​នឹង​កម្ដៅ ឬ​មិន​សាយ​ភាយ​ពេល​ត្រូវ​កម្ដៅ​។ ទោះ​ជា​អាច​ប្រើ​ត្រូវ​កម្ដៅ​បាន​ក៏​ពិត​មែន តែ​ផលិតផល​អស់​ទាំង​នោះ​ត្រូវ​ពឹង​ទៅ​លើ​ម៉ាក​ផលិតផល​ដែរ ព្រោះ​ម៉ាក​ដែល​មាន​តម្លៃ​ថ្លៃ គុណភាព​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។ លោក​បន្ត​ទៀត​ថា សម្រាប់​ដប​ទឹក​ដោះ​គោ​ទារក​វិញ បើ​ទោះ​ជា​ផលិត​ផល​នោះ​បាន​សរសេរ​លើ​ប្រអប់​ដាក់​ដប​ថា Biphenol-A free ក៏​ពិត​មែន ម៉ាក់​ប៉ា​ក៏​ត្រូវ ផ្លាស់ប្ដូរ​ដប​នៅ​ពេល​ឃើញ​ពេល​មាន​ស្នាម​ប្រេះ ឬ​បែក​នៅ​លើ​ដប ហើយ​ត្រូវ​ពិនិត្យ​ក្បាល​ដោះ​បៅ​រៀងរាល់ ៣ ខែ​ម្ដង​បើ​មាន​ប្រែ​ពណ៌ រហែក ស្នាម​ល្អក់ ស្អិត ត្រូវ​ផ្លាស់ប្ដូរ​វា​ថ្មី។ ចំណែក​តួ​កំប៉ុង​វិញ​អាស្រ័យ​ទៅ​លើ​ផលិតផល ដោយ​ខ្លះ​មាន​ត្រឹម ៣ ខែ ហើយ​ខ្លះ​ទៀត​ដល់​ទៅ ៦ ខែ​ទៅ​លើ​គុណ​ភាព​ផលិតផល។ ម្ចាស់​សេវា​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មាន​ផលិតផល​ខ្លះ​បាន​សរសេរ​នៅ​លើ​សម្បក​ប្រអប់​ថា Biphenol-A free ហើយ​អាច​ទ្រទ្រង់​កម្ដៅ​បាន១១០ អង្សាសេ​ក៏​ពិត​មែន ក៏​មិន​គួរ​យក​ទៅ​ស្ងោរ​លើ​ចង្ក្រានដែរ ហើយ​ចំណែក​ដប​វិញអាច​ប្រើ​បាន​រហូត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផល​សំខាន់ ៣ យ៉ាង ប៉ាម៉ាក់គួរច្រៀងបំពេកូនពេលឲ្យគេង ឬពេលយំ

ប៉ា​ម៉ាក់ណា​ខ្លះ​​តែងតែ​​ច្រៀង​បំពេ​ឲ្យ​​កូន​គេង​ ឬ​ពេល​កូន​យំ?​ ប៉ា​ម៉ាក់​ដឹងទេថា​​ការ​ច្រៀង​បំពេ​កូន​មិន​ត្រឹម​តែ​ជួយ​កូន​ឲ្យ​បាត់​យំ​ ឬ​គេង​លក់​ទេ តែ​​នៅ​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដល់​កូន។ ១. សំរួល​អារម្មណ៍ ការ​ច្រៀង​បំពេ​កូន​ជួយ​បង្កើត​បរិយាកាស​មួយ​ដែល​កូន​អាច​បន្ធូរ​អារម្មណ៍ និង​កាត់បន្ថយ​អាការៈ​ថប់​បារម្ភ​របស់​កូន​បាន​។ ហេតុ​នេះ​ហើយ​ទើប​ភាគច្រើន​គេ​តែង​ណែនាំ​ឲ្យ​ច្រៀង​បំពេ​កូន​នៅ​ពេល​ម៉ាក់ៗ​ចង់​ឲ្យ​កូន​គេង។ ម៉្យាងទៀត ការ​ច្រៀង​ចម្រៀង​ដដែលៗ​ កូន​អាច​នឹង​ចាប់ផ្ដើម​បង្កើត​ទម្លាប់​ដោយ​ខ្លួន​ឯង និង​គេង​លក់​ស្រួល​ជាង​មុន។ អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ២. ផ្តល់​ផល​វិជ្ជមាន​ដល់​ខួរក្បាល កូន​តូចៗ​អាច​នឹង​ព្យាយាម​ច្រៀង​តាម​នូវ​អ្វី​ដែល​ប៉ា​ម៉ាក់​ច្រៀង​បំពេ​ពួកគេ ហើយ​ការ​ច្រៀង​អាច​ជួយ​កូន​តូច​ឲ្យ​រៀន​ពាក្យ ភាសា និង​ទំនាក់ទំនង។ តាមរយៈ​ការ​ច្រៀង​បំពេ​របស់​ប៉ា​ម៉ាក់ ការ​យល់​ដឹង​ទៅ​លើ​ភាសា​របស់​កូន​ក៏​ចាប់ផ្ដើម​ដែរ។ ក្រៅ​ពី​នេះ​ការ​ច្រៀង​បំពេ​កូន​ក៏​ជួយ​ដល់​ការ​បង្កើត​ការ​ចង់ចាំ និង​ការ​ផ្ចង់​អារម្មណ៍​របស់​កូន​ដែរ។ ៣. បង្កើត​ចំណង​រវាង​ប៉ា​ម៉ាក់ និង​អូនៗ អ័រម៉ូន​ជួយ​ឲ្យ​សប្បាយ​ចិត្ត​ដូចជា​អ័រម៉ូន oxytocin និងendorphin​ត្រូវ​បញ្ចេញ​មក​ពេល​ច្រៀង ហើយ​អ័រម៉ូន​ទាំង​នេះ​ក៏​បញ្ចេញ​ពេល​សម្រាលកូន និង​ពេល​បំបៅ​ដោះ​កូន​ដែរ។ ដូចនេះ​ហើយ​អ័រម៉ូន​ទាំង​នេះ​ជួយ​បង្កើត​ភាព​ជឿ​ទុក​ចិត្ត សេចក្ដី​ស្រលាញ់ និង​ជួយ​បង្កើត​ទំនាក់ទំនង​រវាង​កូន និង​ប៉ា​ម៉ាក់។ ការ​ច្រៀង​បំពេក៏​ជា​មធ្យោបាយ​មួយ​ជួយ​បង្កើត​ទំនាក់ទំនង​ដែរ​ដោយ​ការ​ច្រៀង​​អាច​ផ្តល់​​ផល​​វិជ្ជមាន​ក៏​ខួរក្បាល​កូន​​ក្នុង​ការ​យល់​ចិត្ត និង​ការ​បង្កើត​ទំនាក់ទំនង​ក្នុង​សង្គម។ ការ​ច្រៀង​បំពេ​កូន​មិន​តម្រូវ​ឲ្យ​ប៉ា​ម៉ាក់​ជា​អ្នក​ពូកែច្រៀង ឬមាន​សំឡេង​ពិរោះនោះទេ​ ទោះបីជា​ប៉ា​ម៉ាក់​មិន​ចេះ​ច្រៀង ឬមាន​សំឡេង​មិន​ពិរោះ​​ក៏​អាច​ច្រៀង​បំពេ​កូន​បាន​ ព្រោះ​កូន​តូច​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​របស់​ប៉ា​ម៉ាក់​មិន​មែន​ចម្រៀង​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស