បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី

Genital trauma គឺ​ជា​ការ​ត្រូវ​របួស​ណា​មួយ​ដែល​កើត​ឡើង​នៅ​តំបន់​ប្រដាប់​ភេទ​របស់​កុមារី​ មនុស្សស្រី ដែល​មាន​នៅ​ប្របេរ (labia) ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ (valva) និង​ទ្វារ​មាស។ Genital trauma ច្រើន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ។ វា​មាន​លក្ខណៈ​ដូច​ជាជាំ ហើម និង / ឬ​មាន​ការ​ដាច់​តិច​តួច​ដែល​អាច​ជា​សះ​ស្បើយ​បាន​យ៉ាង​លឿន។ ដោយ​សារ​វា​ជា​តំបន់​ដែល​មាន​ការ​រំញោច​ខ្លាំង និង​មាន​ការ​ផ្តល់​ខ្លាំង ដូច​នេះ​ទោះ​បីជា​ការ​ដាច់​រហែក​តិច​តួច​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់ តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់ ១- ប្រភេទនៃរបួសលើប្រដាប់ភេទនារី ការ​រង​របួស​ទៅ​លើ​ប្រដាប់​ភេទ​របស់​ស្ត្រី​គឺ​កម្រ​មាន​ណាស់។ ប្រភេទ​នៃ​របួស​ដែល​កើត​មាន​ញឹក​ញាប់​មាន៖ – ការ​កាត់ឬដាច់​៖ ការ​កាត់ឬដាច់​នេះ​ជា​រឿយ​ៗ​មាន​សភាព​រាក់​ហើយ​ឆាប់​ជា​សះ​ស្បើយ។ – ស្នាម​ជាំ៖ ស្នាម​ជាំ និង​ហើម​ជា​ធម្មតា​បណ្តាល​មក​ពី​របួស​ដោយ​ការ​អុកឬប៉ះទង្គិច (Straddle injuries)។ របូស​បែប​នេះ​ក៏​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ដែរ។ – មាន​កក​ឈាម៖ ការ​ហូរ​ឈាម​នៅ​ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ​អាច​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​បាន។ កំណក​ឈាម​ដែល​តូច​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​កំណក​ឈាម​ដែល​ធំ​ត្រូវ​ការ​ការ​ព្យាបាល​ខាង​ផ្នែក​វេជ្ជសាស្ត្រ (ការ​ចោះ​បង្ហូរ​កំណក​ឈាម​ចេញ​ជាដើម) ។ – ការ​រហែក​ទ្វារ​មាស៖ ការ​រហែក​ទ្វារ​មាស (ឧទាហរណ៍​ការ​ដាច់ ឬ​រហែក) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ និង​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ រាល់​ការ​រង​របួស​លើ​ទ្វារ​មាស​ដោយ​ការ​ធ្លាយ​ គឺ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ ប្រសិន​បើ​មាន​ការ​ឈឺ​ជាប់ និង​មាន​ហូរ​ឈាម។ – របួស​ទៅ​លើ​បំពង់​បង្ហូរ​ទឹក​នោម (Urethral injury)៖ Urethral injury មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របួស​ផ្នែក​ខាង​ក្រៅ​នៃ​របួស​ប្រដាប់​ភេទ​ឡើយ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ

បើ​និយាយ​ពី​បញ្ហា​ក្បាល​មូល ឬ​សំប៉ែត​ម៉ាក់​ៗ​ប្រាកដជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ពិសេស​អ្នក​មាន​កូន​ស្រី​តែម្ដង ព្រោះ​កូន​ណា​មាន​ទម្រង់​ក្បាល​មូល​មើល​ទៅ​ស្អាត។ ដូចនេះ​ហើយ​ម៉ាក់​ៗ​មាន​បទពិសោធន៍​ថែទាំ​កូន​បាន​ក្បាល​មូល​ស្អាត​ល្អ​នឹង​ចូល​ខ្លួន​មក​ចែក​រំលែក​វិធី​ជួយ​ឲ្យ​ក្បាល​មូល​ស្អាត។ ១- ដេក​ផ្អៀង ម៉ាក់​ៗ ចេន ចានី អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ដែល​ឲ្យ​កូន​គេង​ផ្ងារ​ឡើយ គឺ​គេង​ផ្អៀង ឬ​ផ្កាប់​មុខ​រហូត ដើម្បី​មិន​ឲ្យ​ផ្នែក​ខាងក្រោយ​រង​សម្ពាធ ឬ​ដេក​ផ្ទាល់​ទៅ​នឹង​គ្រែ។ អ្នក​ម៉ាក់​កូន ២ បាន​បន្ត​ទៀត​ថា ពេល​បៅ​គឺ​ខ្លួន​អង្គុយ ហើយ​កម្រ​បំបៅ​ដេក​ណាស់ ហើយ​បើ​បែងចែក​ពេលវេលា​គេង​របស់​កូន​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​កូន​ភ្ញាក់​ពី​គេង ក៏​មិន​ទម្លាប់​ឲ្យ​ដេក​លេង​រហូត​ដែរ គឺ​លើក​មក​បី​លេង កុំឲ្យ​ក្បាល​ប៉ះ​ជាប់​ទៅ​នឹង​ផ្ទៃ​រាបស្មើ​ច្រើន​ពេក បើ​ទោះ​ជា​មាន​ខ្នើយ​កើយ​ក៏ដោយ។ មួយ​វិញ​ទៀត ការ​គេង​របស់​កូន​ត្រូវ​តែ​ផ្អៀង​តាំងពី​កើត​ភ្លាម ដោយ​ឆ្លាស់​គ្នា​មួយ​ថ្ងៃ​ផ្អៀង​ឆ្វេង ស្អែក​ឡើង​ផ្អៀង​ស្ដាំ រហូត​ដល់​កូន​អាយុ ៣ ឆ្នាំ​ឡើង ឆ្អឹង​ក្បាល​ចាប់ផ្ដើម​រឹងមាំ លែង​ក្រពិត​ទៀត​ហើយ។ ២- កំណត់​របៀប​គេង​របស់​កូន ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា កូន​ទាំង ៤ នាក់​របស់​អ្នកនាង​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្បាល​សំប៉ែត ព្រោះ​ជា​កូន​ដំបូង​មិន​បាន​ដឹង​ពី​របៀប​ដាក់​ឲ្យ​កូន​ដេក​ត្រឹមត្រូវ ទើប​កូន​ទៅ​ជា​បែប​នោះ។ កូន​ក្រោយ​ៗ​ទៀត​អ្នក​ម៉ាក់​វ័យ ៣៤ ឆ្នាំ​រូប​នេះ បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ គេ​ក៏​ប្រាប់​ឲ្យ​ដាក់​កូន​គេង​ផ្អៀង បើ​កូន​មិន​ចេះ ត្រូវ​យក​ខ្នើយ​តូច​ៗ​មក​កល់ ដើម្បី​ឲ្យ​គេ​ទម្លាប់​គេង​បែប​នោះ ហើយ​ត្រូវ​យក​កូន​ខ្នើយ​មួយ​ទៀត​មក​ដាក់​ឲ្យ​កូន​ឱប ដើម្បី​ទល់​លំនឹង​ខ្លួន ហើយ​អាច​គេង​លក់​ស្កប់ស្កល់។ អ្នក​ជំនាញ​ផ្នែក​កុមារ​នៅ​បារាំង​បាន​ណែនាំ លីដា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនពិបាកញ៉ាំថ្នាំមែនទេ? នេះជាតិចនិកងាយៗណែនាំដោយគ្រូពេទ្យកុមារ

ថ្នាំ​ប្រភេទ​ខ្លះ​មាន​រស​ជាតិ​​ល្វីង ទើប​ក្មេងៗ​មិន​​ចូល​ចិត្ត​ញ៉ាំ​នោះ​ទេ ឲ្យ​​តែ​ដល់​ពេល​បញ្ចុក​ម្តងៗ​ពិបាក​ទាំង​អ្នក​ញ៉ាំ​ពិបាក​ទាំង​អ្នក​បញ្ចុក។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី គុជ ឆោមដាលីន នឹង​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។ ១. ត្រូវ​ត្រៀម​លក្ខណៈ ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។ ២. ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។ ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។ ៣. តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ ចំពោះ​ក្មេង​ធំ យើង​អាច​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​ដូច​ក្មេង​តូច​ក៏​បាន ឬ​ប្រើ​ស្លាប​ព្រា។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្មេងៗពេលផ្ដាសាយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត

ជា​ធម្មតា​ឪពុក​ម្តាយ​ភាគ​ច្រើន​គិត​តែ​ខំ​ប្រឹង​រក​លុយ​មួយ​មុខ ដើម្បី​ចែក​ទ្រព្យ​សម្បតិ្ត​ឲ្យ​កូន មាន ដី ផ្ទះ ឡាន វីឡា គ្រឿង​អលង្ការ លុយ​កាក់ ជាដើម តែ​នោះ​គ្រាន់​ជា​របស់​​ក្រៅ​ខ្លួន​ប៉ុណ្ណោះ តែ​បើ​យើង​បន្ថែម​របស់​២​យ៉ាង​ខាង​ក្រោម​នេះ ពិត​ជា​វិសេស​វិសាល​បំផុត​សម្រាប់​កូន។ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។ ១. សាងភាពវៃឆ្លាតឲ្យកូន សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ជា​កេរ​មតក​មើល​មិន​​ឃើញ ដូច​ទ្រព្យ​សម្បិត្ត​នោះ​ទេ តែ​វា​មាន​តម្លៃ​​បំផុត​សម្រាប់​កូនៗ​យើង ដូច​ទស្សនៈ​របស់​អ្នកប្រាជ្ញ ខុងជឺ បាន​លើក​ឡើង​ថា មាន​តែ​អប់រំ​ក្មេង​ទេ ដែល​អាច​ទទួល​​បាន​ផល​យូរ​អង្វែង។ តើ​យើង​ត្រូវសាងភាពវៃឆ្លាតឲ្យកូនពេលណា? ចម្លើយ​គឺ​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក​ម្ល៉េះដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​លូត​លាស់​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ការ​សិក្សា​បញ្ជាក់​ថា​ខួរក្បាល​កូន​វិវត្ត​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ គឺ​ពី០ ឆ្នាំ​ដល់​អាយុ៦ឆ្នាំ ខួរក្បាល​ក្មេង​លូត​លាស់​ខ្លាំង គឺ​ទាញ​ស្រូប​យក​អ្វីៗ​បាន​លឿន​បំផុត ដែល​ពេល​វេលា​នេះ​កូន​​នៅ​កៀត​កិត​នឹង​ម៉ាក់​ប៉ា​បំផុត  ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ​សមត្ថភាព​ខួរក្បាល​ក្មេង ចាប់​ផ្តើម​ថយ​ចុះ គឺ​លូតលាស់​តិច​តួច ដូច​នឹង​មនុស្ស​ធំ​ដែរ។ ការ​សាង​ភាព​វៃ​ឆ្លាត​ក្នុង​ន័យ​នេះ មិន​មែន​បញ្ជូន​កូន​ទៅ​សាលា ចាត់​ទុក​ថា​គ្រប់​គ្រាន់​នេះ​ទេ តួនាទី​របស់​ឪពុក​ម្តាយ គឺ​ត្រូវ​នៅ​ជួយ​​ជំរុញ​កូន​បន្ថែម​ទៀត កុំ​ពឹង​ផ្អែក​លើ​សាលា​រៀន​ទាំង​ស្រុង។ អត្ថបទពាក់ព័ន្ធ៖  ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ២. ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ម៉ាក់​ប៉ា​ណា​ក៏​ស្រលាញ់​កូន​ដែរ តែ​យើង​ត្រូវ​ប្រាកដ​ថា កូន​ទទួល​បាន​ក្តី​ស្រលាញ់​ពី​យើង​គ្រប់​គ្រាន់ ហើយ​ជា​ក្តី​ស្រលាញ់​ពិត​ប្រាកដ មិន​មែន​ជា​ក្តី​ស្រលាញ់​ដែល​ចេញ​តាម​រយៈ​ពាក្យ​សម្តី​មួយ​មុខ​នោះ​ទេ។ បើ​សិន​ជា​កូន​ទទួល​បាន​ក្តី​ស្រលាញ់​គ្រប់​គ្រាន់​ពី​ម៉ាក់​ប៉ា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ

ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។ “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។  លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ទោះ​ជា​យើង​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ថា​លើ​ក្បាល លើ​ស្បែក លើ​ពោះ ឬ​កន្លែង​ផ្សេង​នោះ​ទេ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រេង​កូឡា​លាប​លើ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ។ ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ វិញ ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។ អត្ថបទពាក់ព័ន្ធ៖  ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ?

មានម៉ាក់​ៗជា​ច្រើន​​ទិញ​ថ្នាំ​ឲ្យ​កូន​លេប​រួច ពេល​​កូនជា ​ថ្នាំ​នៅ​សល់ទុក​ប្រើ​នៅ​ថ្ងៃក្រោយ​ទៀត ទាំង​មិន​ដឹង​ថា នោះ​ជា​រឿង​ត្រឹមត្រូវ​ដែរ ឬ​អត់។ មិនមែនតែ​ថ្នាំ​កូន​តូច​ទេ ថ្នាំ​មនុស្ស​ពេញ​វ័យ និង​ចាស់ ក៏ភាគច្រើន​លេប​ជា​ ហើយ​សល់​ទុក​លេប​ពេល​ឈឺលើកក្រោយ​ទៀត​ដែរ។ ​ឱសថការី គីម កាណែល នឹង​ណែនាំពី​ប្រភេទ​ថ្នាំ​ណា​ខ្លះ​ដែល​ហែក ឬ​បើក​ហើយ​អាច​ប្រើ​បាន​ប៉ុន្មាន​ថ្ងៃ។ ១- ប្រភេទ​សេរ៉ូ ជា​ធម្មតា​ក្មេង​តូច​ពិបាក​លេប​ថ្នាំ ដូចនេះ​ហើយ​ពេទ្យ​តែងតែ​ឲ្យ​ពពួក​សេរ៉ូ​អាច​ទុក​បាន​ពី ១ សប្ដាហ៍​ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ​។ បើ​ប្រើ​ហួស​ពី​ពេល​នេះ​អាចមាន​ផល​រំខាន​ខ្លះ​ៗ ឬ​លេប​ទៅ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង។ ២- ថ្នាំ​កញ្ចប់ ចំពោះ​ថ្នាំ​កញ្ចប់​វិញ បើ​យើង​ហែក​ប្រើ​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​យក​ល្អ​គួរតែ​ប្រើ​តែ​មួយ​ដង​បាន​ហើយ។ ឧទាហរណ៍៖សម្រាប់​ថ្នាំ​មួយ​កញ្ចប់​រំលែក​ជា​ពីរ លេប​ពេល​ព្រឹក​យើង​អាច​ហែក​រួច វេច​ខ្ចប់​វិញ​ឲ្យ​ជិត​ល្អ ល្ងាច​អាច​យក​ថ្នាំ​នោះ​មក​លេប​បន្ត តែ​មិន​អាច​រំលង​ទៅ​ដល់ ២-៣ ថ្ងៃ​ឡើយ។ ៣- ថ្នាំ​កំប៉ុង រីឯ​ថ្នាំ​ប្រភេទ​នេះ​វិញ យើង​អាច​​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​នៅលើ​សំបក​កំប៉ុង​ថ្នាំ ហើយ​មិន​ត្រូវ​បើក​ចំហ​ចោល​ឡើយ និង​ត្រូវ​រក្សា​ស៊ីលីកាជែលនៅ​ក្នុងកំប៉ុង​នោះ​ កុំ​យក​ចេញឲ្យ​សោះ។ ស៊ីលីកាជែល​មាន​តួនាទី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។ ៤- ថ្នាំ​បន្ទះ ថ្នាំ​បន្ទះ​ក៏​អាច​បើក​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​បាន ហើយ​បើ​សន្ទះ​ការពារ​​របើក យើង​មិន​គួរ​យក​ថ្នាំ​នោះ​មក​លេប​ឡើយ។ ដំបូន្មាន​គួរ​ចងចាំ គឺ​ត្រូវ​រក្សា​ថ្នាំ​ទុក​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​សំណើម និង​ទុក​ទី​ណា​ដែល​មាន​សុវត្ថិភាព​ឆ្ងាយ​ផុត​ពី​ដៃ​ក្មេង ហើយ​បើ​មាន​ចម្ងល់​ពី​របៀប​ប្រើ ​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ចៀសវាង​ការ​ប្រើ​មិន​ច្បាស់​នាំ​ឲ្យ​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ អាច​​ឈឺ​​លើស​​ដើម ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផល ៤ យ៉ាង គ្រូពេទ្យមិនចង់ឲ្យក្មេងៗកោសខ្យល់

ទម្លាប់​បុរាណ​ខ្មែរ​យើង ពេល​មិន​ស្រួល​ខ្លួន​តែងតែ​ប្រើ​វិធី​កោស​ខ្យល់​មិន​ថា​ប្រុស-ស្រី ចាស់ ឬ​ក្មេង​នោះ​ទេ។ តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​ប៉ះពាល់​ចំពោះ​ក្មេង​ខ្លាំង​ណាស់ ក្នុង​នោះ​រួម​មាន​ទាំង​តម្រង​នោម​ទៀត​ផង។ ខាងក្រោម​នេះ ជា​ផល​ប៉ះពាល់​មួយ​ចំនួន​ចំពោះ​កុមារ​ដែល​កោស​ខ្យល់៖ ១- ខូច​ស្បែក និង​សាច់ដុំ ដោយសារ​តែ​ពេល​កោស​ខ្យល់ ធ្វើ​ឡើង​​នៅ​លើ​ស្បែក ដូចនេះ​ហើយ​មាន​ការ​កកិត​ស្បែក និង​សាច់ដុំ​ធ្វើឲ្យ​កម្ដៅ​ក្មេង​រឹតតែ​ក្ដៅ​ខ្លាំង​ឡើង​ថែម​ទៀត នាំឲ្យ​ក្មេង​ប្រឈម​នឹង​ការ​ប្រកាច់។ ២- បាត់បង់​ជាតិ​ទឹក ពេល​ក្មេង​ឈឺ ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោសខ្យល់​ថែមទៀត​នាំឲ្យ​កាន់​តែ​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ធ្វើឲ្យ​ក្មេង​កាន់តែ​អស់​កម្លាំង ឬ​អាច​សន្លប់។ ៣- ខូច​សាច់ដុំ ការ​កោស​ខ្យល់​ខ្លាំង​ៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កម្ទេច​សាច់​ដុំ​ទាំងនោះ​ទៅ​កក​ស្ទះ​នៅ​តម្រង​នោម (ខ្មែរ​យើង​ហៅ​ក្រលៀន) នាំ​ឲ្យ​ខូច​តម្រង​នោម។ ៤- រលាក​ស្បែក ការ​កោស​ខ្យល់​នេះ​ទៀត​សោត នាំឲ្យ​មាន​ជំងឺ​រលាក​ស្បែក និង​សាច់ដុំ។ កោសខ្យល់​ប្រៀប​ដូចជា​ការ​ធ្វើ​ទារុណកម្ម​មួយ​ទៅ​លើ​ក្មេង មិន​ត្រឹម​តែ​មិន​បាន​ប្រយោជន៍ ថែម​ទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ក្មេង​ទៀត។ លោក​វេជ្ជបណ្ឌិត ក៏​បាន​សំណូមពរ​ឲ្យ​មនុស្ស​ធំ​ពេញ​វ័យ និង​មនុស្ស​ចាស់​កុំ​ជ្រើសរើស​វិធី​នេះ​ទៀត​អី មាន​បញ្ហា​មិន​ស្រួល​ខ្លួន​កន្លែង​ណា ត្រូវ​ទៅ​ពេទ្យ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ជាជាង​ប្រើ​វិធី​បុរាណ​បែប​នេះ ព្រោះ​បើ​ធ្វើ​មិន​ស្រួល​អាច​នាំ​ឲ្យ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​យើង​។ អត្ថបទពាក់ព័ន្ធ៖ ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ? កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់ ម៉ាក់ៗមានផ្ទៃពោះ អាចកោសខ្យល់បានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង

សម្រាប់​អ្នក​ម្ដាយ​មាន​កូន​តូច​ប្រហែល​ជា​ជួប​រឿង​ឈឺក្បាល​មួយ គឺ​បញ្ហា​កូន​តូច​ចូលចិត្ត​ញ៉ាំ​ស្ករ​គ្រាប់ ការ៉េម ភេសជ្ជៈ​កំប៉ុង​ជាដើម។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ចំណីចំណុក​អស់​ទាំងនោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​សុខភាព​ជាច្រើន​ដូចជា៖ ១- ខូច​ធ្មេញ ចំណី​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​រស​ជាតិ​ផ្អែម​ខ្លាំង​ពេក​ធ្វើឲ្យ​កូន​ឆាប់​ខូច​ធ្មេញ​ទាំង​វ័យ​ក្មេង ហើយ​វា​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ដល់​ក្មេង​ថែម​ទៀត​ផង ដូចនេះ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​ផ្អែម​ខ្លាំង និង​ញឹកញាប់​ឡើយ។ ព្យាយាម​រក​រូប​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ញ៉ាំ​ផ្អែម​មក​ពន្យល់ ដើម្បីឲ្យ​កូនខ្លាចរអា។ ២- ទឹកនោមផ្អែម ក្មេង​តូច​ៗ​ដែល​ផឹក​គ្រឿង​កំប៉ុង​តាំងពី​តូច អាច​ប្រឈម​បញ្ហា​ទឹកនោម​ផ្អែម ដែល​ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​ឡើយ។ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ និង​ជាតិ​ស្ករ​មាន​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​ច្រើន​លើស​ពី​តម្រូវ​ការ​នៃ​រាងកាយ​ដែល​ត្រូវ​ប្រើប្រាស់។ ៣- ហានិភ័យ​ជំងឺ​បេះដូង ទោះ​បី​ជា​ក្មេង​មិន​សូវ​ជួប​ប្រទះ​ច្រើន​ក៏​ពិត​មែន តែ​វា​នៅតែ​អាច​កើត​ឡើង​បាន​ដដែល ប្រសិនបើ​ញ៉ាំ​ក្នុង​កម្រិត​ខ្ពស់​ពេក។ ក្រៅ​ពី​ជួប​ហានិភ័យ​ជំងឺ​បេះដូង ក្មេង​ញ៉ាំ​អាហារ​ផ្អែម​ៗ​ពេក​អាច​ធាត់​ខ្លាំង មាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំងឺ​ជាច្រើន​ទៀត។ ដូចនេះ​គួរតែ​បង្រៀន​កូន​ឲ្យ​អាហារ​មាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ល្មម ហើយ​បញ្ឈប់​ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ តែ​ងាក​មក​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ជំនួស​វិញ។ ដើម្បី​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​របស់​កូន យើង​គួរ​ចាប់ផ្ដើម​ពី​អាហារ​សម្រន់ ដូចជា​ពេល​កូន​ទៅ​រៀន​យើង​អាច​ដាក់​ផ្លែឈើ នំ​ធ្វើ​ខ្លួនឯង ឬ​ចេក និង​ដំឡូង​ស្ងោរ​ជំនួស និង​កាត់​បន្ថយ​ការ​ប្រាក់​សម្រាប់​ទិញ​ចំណី​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៥ ចំណុចនេះ

ករណី​ផ្ទុះ​ព័ត៌មាន​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​រួច​មក យើង​គ្រប់គ្នា​ពិតជា​ភ័យ​ខ្លាច ជាពិសេស​អ្នក​មាន​កូន​តូច គឺ​បារម្ភ​ជាង​ខ្លួនឯង​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​អនុវត្ត ៥ ចំណុច​នេះ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​​វីរុស​កូរ៉ូណាប្រភេទ​ថ្មី និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត៖ ១- ឲ្យកូនពាក់ម៉ាស់ ចំពោះ​​​កូន​​​ធំ​បន្តិច យើង​​​អាច​​​ឲ្យ​​ពាក់​​ម៉ាស់​​ការពារ ជា​​ពិសេស​​នៅ​​ពេល​​ចេញ​​ទៅ​​ក្រៅ ទៅកន្លែង​​ដែល​​មាន​​​មនុស្ស​​ច្រើន ហើយ​ចំពោះ​កូន​ដែល​មាន​ជំងឺ​វិញ ក៏​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​ដែរ ដើម្បី​បង្ការ​ឆ្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញខ្លួន តាម​រយៈ​តំណក់​ទឹក​មាត់​តូចៗ នៅ​ពេល​ក្អក ឬ​កណ្តាស់។ ២- ទិញ​ទឹកលាងដៃ ត្រូវ​មាន​ទឹក​លាង​ដៃ​នៅ​ជាប់​ខ្លួន​កូន​ជា​ប្រចាំ វិធី​បែបនេះ​គឺ​ងាយស្រួល​មែនទែន ហើយ​អាច​សម្លាប់​មេរោគ​បាន​ភ្លាម​ៗ ក្រោយ​ចាប់​កាន់​របស់​នៅតាម​ទី​សាធារណៈ។ តែ​បើ​មិន​បាន​ទិញ​ទឹក​លាង​ដៃ អាច​ឲ្យ​កូន​លាង​ដៃ​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ហើយ​ជូត​សម្អាត​ដៃ​ឲ្យ​បាន​ស្ងួត​ល្អ។ ការ​លាង​សម្អាត​ដៃ អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើង​ប៉ះពាល់​អ្នក​ជំងឺ ឬ​ប៉ះពាល់​ជាមួយ​សារធាតុរាវ​អ្វីមួយ។ ដៃ​យើង​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។ ៣- កុំឲ្យ​កូន​ទៅ​កន្លែង​ទីប្រជុំជន កន្លែង​ពោរពេញ​មនុស្ស​ច្រើន​ប្រមូលផ្ដុំ ក៏​កន្លែង​សម្បូរ​មេរោគ​ច្រើន​ប្រភេទ​ដែរ ព្រោះ​មនុស្ស​យើង​មិន​ស្គាល់​ប្រវត្តិ មិន​ដឹង​ថា​មាន​ជំងឺ​អ្វី​ខ្លះ​ក្នុង​ខ្លួន។ ដូចនេះ​បើ​មនុស្ស​ជំងឺ​ដែល​ឆ្លង​តាម​ផ្លូវ​ដង្ហើម វា​មាន​គ្រោះថ្នាក់​សម្រាប់​កូន​យើង។ តែ​បើ​យើង​មាន​ការ​ចាំបាច់​ត្រូវ​ទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ គួរតែ​ពាក់​ម៉ាស់​ឲ្យ​កូន​តាម​របៀប​ត្រឹមត្រូវ ទើប​អាច​ជួយ​ការពារ​ខ្លួន​បាន និង​ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្ដៅ ក្អក ឬ​ផ្ដាសាយ។ ៤- កុំ​ទាន់​ឲ្យ​កូន​ទៅ​កន្លែងផ្ទុះ​វីរុស ប្រសិនបើ​យើង​មាន​ដំណើរ​កម្សាន្ត​ទៅ​បរទេស ដែល​ជា​កន្លែង​ផ្ទុះ​វីរុស […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប

​​​​ម៉ាក់ប៉ា​ទាំងអស់​តែងតែ​ព្រួយបារម្ភ គិតគូរ​ពី​កូន​គ្រប់​ពេល​វេលា​មិន​ថា​កូន​តូច ឬ​ធំ​ឡើយ តែ​សម្រាប់​កូន​នៅ​តូច​ចិត្ត​ខ្វាយខ្វល់​ខ្លាំង​ជាង​កូន​ធំ ព្រោះ​វ័យ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ឡើយ។ ជាពិសេស​ពេល​កូន​ចូល​រៀន តែង​មាន​កូន​ចិត្ត​ខ្លាច​មិត្ត​រួម​ថ្នាក់​វាយ​ធ្វើបាប​កូន។ ដូចនេះ​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​បង្រៀន​កូន ៦ ក្បាច់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ធ្វើបាប។ ១- បង្រៀន​កូន​ឲ្យ​ចេះ​ស្រុះស្រួល​ជាមួយ​មិត្ត​រួម​ថ្នាក់ រឿង​ដំបូង​ពេល​ចូលរៀន ​គឺ​ត្រូវ​បង្រៀន​កូនឲ្យ​ចេះ​ស្រលាញ់​មិត្ត​រួម​ថ្នាក់ និង​មាន​ចំណី​អាហារ ឬ​របស់​លេង​ចេះ​ចែករំលែក​គ្នា។ នៅ​ពេល​ក្មេង​មាន​អ្វី​ចែក​ទៅ​​ដល់​ក្មេង​ដទៃ​ ក្មេង​ដទៃ​ពេល​មាន​អ្វី​ក៏​ចេះ​ចែក​រំលែក​មក​ឲ្យ​កូន​យើង​វិញ​ដែរ​។ ​កាលណា​តែ​ក្មេង​ស្រលាញ់​គ្នា ពួកគេ​គ្មាន​រឿង​​​​ដែល​​ត្រូវ​ទាស់ទែង ឬ​គុំកួន​គ្នា​ដែរ។ ក្មេង​ប្រៀប​ដូចជា​ក្រដាស​ស​ស្អាត ប្រសិនបើ​យើង​បង្រៀនយ៉ាង​ម៉េច​ គេ​ក៏​ធ្វើ​តាម​ទាំងអស់។ ២- បង្រៀន​ឲ្យ​ចេះ​អភ័យ និងសុំ​ទោស សម្រាប់​កូន​តូច​ៗ​ដែល​រៀន​នៅ​កម្រិត​ទាប​ៗ ពេល​ឈ្លោះ ឬ​វ៉ៃ​គ្នា​ជាមួយ​មិត្ត​ មិន​ថា​នៅ​សាលា​រៀន ឬ​អ្នក​ជិត​ផ្ទះ​ទេ ប្រាកដជា​មក​ប្រាប់​យើង​អាណាព្យាបាល​មិន​ខាន។ ក្រោយ​ស្ដាប់​កូន​រួច​ហើយ យើង​ត្រូវតែ​ដេញដោល​ថា មូលហេតុ​អ្វី​បាន​កូន​វ៉ៃ​គ្នា ទោះ​ដឹង​ថា​កូន​យើង​មិន​បាន​ខុស​ក៏​ដោយ ក៏​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​អធ្យាស្រ័យ​ដល់​មិត្ត ព្រោះ​ថា​បើ​ខឹង​គ្នា កូន​ៗ​នឹង​បាត់បង់​មិត្ត​ គ្មាន​រណាលេងជាមួយជាក់ជា​មិន​ខាន។ បន្ទាប់ពី​នោះ យើង​ក៏​ត្រូវ​ឆ្លៀត​ពេល​ជួប​ជាមួយ​អាណាព្យាបាល​ម្ខាង​ទៀត ដើម្បី​ប្រាប់​គេ​ពី​រឿង​នេះ ហើយ​យើង​ជា​មនុស្ស​ធំ​ត្រូវ​នាំគ្នា​ផ្សះផ្សា​ចំណង​មិត្តភាព​ពួកគេ​ឡើង​វិញ។ ៣- ប្រាប់​កូន​ពេល​មាន​បញ្ហា​រាយការណ៍​ទៅ​គ្រូ ប្រសិនបើ​ក្មេង​ៗ​ឈ្លោះ​គ្នា​នៅ​ម៉ោង​បង្រៀន គ្រូ​ទទួល​បន្ទុក​ថ្នាក់​ប្រាកដជា​ដឹង តែ​បើ​គ្រូ​មិន​ដឹង​ ត្រូវ​ប្រាប់​កូន​ថា បើ​មាន​មិត្ត​រួម​ថ្នាក់​តែងតែ​ធ្វើ​បាប​ត្រូវ​រាយការណ៍​ទៅ​គ្រូ​ជា​បន្ទាន់។ នៅ​ពេល​គ្រូ​ដឹង​ថា មាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​កូន​យើង គាត់​ប្រាកដជា​ដាក់​ពិន័យ និង​រាយការណ៍​បន្ត​ទៅ​នាយក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ