បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន​តាំងពី​កើត​រហូត​ដល់​វ័យ ២-៣ ឆ្នាំ។ ការ​ធ្វើ​ត​គ្នា​បែប​នេះ​យើង​មិន​បាន​ដឹង​ថា​វា​បាន​ផល ឬ​ក៏​អត់​នោះ​ទេ។ ដើម្បី​បញ្ចប់​ចម្ងល់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​កូន​បាន​ងូត​ទឹក​ក្ដៅ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ក្ដៅ​ក្នុង​ខែ​នេះ​ពិតជា​ល្អ​សម្រាប់​ទារក និង​កុមារ​តូច​ៗ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការ​រងា និង​ផ្ដល់​កម្ដៅ​ដល់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទារក​ដែល​ឧស្សាហ៍​បាន​ងូត​ទឹក​ក្ដៅ​មិន​ងាយ​ឈឺ​ជំងឺ​ផ្ដាសាយ ហើយ​មិន​យំ​ព្រោះ​រងា​ទៀត​ផងសម្រាប់​កម្ដៅ​ទឹក​ដែល​គួរឲ្យ​ក្មេង​ងូត​ត្រឹម ៣៦-៣៧ អង្សាសេរ​គឺ​សុវត្ថិភាព​ចំពោះ​ស្បែក និង​មិន​ប៉ះពាល់​ចំពោះ​ដល់​សក់ ព្រោះ​បើ​ទឹក​ក្ដៅ​ពេក​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​ជ្រុះ​សក់​ក្មេង​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ បាន​បន្ថែម​ទៀត​ថា ចំពោះ​រយៈ​ពេល​វែង ឬ​ខ្លី គឺ​ស្រេច​តែ​លើ​ចិត្ត​យើង បើ​សម្បូរ ឬ​ឧស្សាហ៍​នាំ​អាច​ឲ្យ​កូន​ងូត​ដល់​ធំ​ក៏​បាន តែ​បើ​គ្មាន​ពេល ឬ​មិន​មាន​ម៉ាស៊ីន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ទំនើប មិន​បាច់​ងូត​ឲ្យ​ក៏​បាន។ រឿង​ចាំបាច់​ដែល​គួរ​ដឹង គឺ​ពេល​ទារក​ទើប​កើត​ត្រូវតែ​ងូត​ទឹក​ក្ដៅ​ឲ្យ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​បើ​ទោះ​ជា​ខែ​ក្ដៅ​ក៏​គួរ​តែ​ងូត​ឲ្យ​ដែរ។ សម្រាប់​ឧបករណ៍​វាស់ អាច​ប្រើ​ទ័រម៉ូម៉ែត្រ វាស់​កម្ដៅ​ទៅ​ដាក់​ស្ទង់ ឬ​ស្មាន​តាម​កម្ដៅ​ខ្លួន​មនុស្ស​យើង​ក៏​មាន​ដែរ ព្រោះ​ទឹក​ក្ដៅ​ដែល​កូន​ងូត ត្រូវ​នឹង​កម្ដៅ​ក្នុងខ្លួនយើង។ ចុះបើ​ឲ្យកូន​ងូត​ទឹក​ត្រជាក់ មិនល្អ​ឬ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វា​មិន​អាក្រក់ ឬ​ប៉ះពាល់​ដល់​កូន​តូច​ឡើយ គ្រាន់តែ​ខែ​នេះ​ត្រជាក់ ហើយ​ប្រព័​ន្ធភាព​ស៊ាំ​រាងកាយ​ក្មេង​មិន​រឹងមាំ​ដូច​យើង​មនុស្ស​ចាស់ ដូចនេះ​ទឹកក្ដៅ​ល្អ​បំផុត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា

ថ្ម​ពិល​គ្រាប់​តូច​ៗ ដែល​មាន​នៅ​ក្នុង​របស់​របរ​ក្មេង​លេង អាច​បង្ក​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​បាន​ ពិសេស​ម៉ាក់​​ប៉ា​ដែល​មាន​កូន​តូច​ៗ​ គួរ​គប្បី​ស្វែង​យល់។ ថ្មី​ៗ​នេះ ស្ថាប័ន​​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ចេញ​ផ្សាយ​​ជា​សារ​ក្រើន​រំលឹក​​ដល់​ឪពុក​ម្តាយ​កូន​តូច ក្រោយ​មាន​ករណី​ក្មេង​ស្រី​តូច​២​ឆ្នាំ​ លេប​គ្រាប់​ថ្ម​ពិល​ បង្ក​គ្រោះ​ថ្នាក់​ស្ទើរ​តែ​ឆក់​យក​អាយុ​ជីវិត​នាង​។ ប្រភព​ព័ត៌មាន​ពី BBC នាង​តូច​ឈ្មោះ Sophie Skill បាន​លេប​ថ្ម​ពិល​តូច​​មួយ​គ្រាប់ ហើយ​ជាតិ​អាស៊ីដ​ដែល​បាន​បម្លែង​ចេញ​ពី​​​គ្រាប់​ថ្ម​ពិល បាន​បង្ក​ឱ្យ​បំពង់​អាហារ​របស់​នាង​តូច​រលាក​ បង្ក​ជា​ការ​ឈឺ​ចាប់​​ខ្លាំង​ រហូត​ស្ទើរ​តែ​បាត់​បង់​ជីវិត​។ បើ​តាម​ម្តាយ​របស់​ Sophie បាន​ឱ្យ​ដឹង​ថា ក្រោយ​ Sophie បាន​លេប​​កូន​ថ្ម​ពិល​តូច នាង​នៅ​ដក​​ដង្ហើម​ធម្មតា តែ​នាង​យំ​ខ្លាំង​មែន​ទែន​ ដែល​​ម្តាយ​របស់​នាង​មិន​ដែល​ឃើញ​ Sophie យំ​ខ្លាំង​បែប​នោះ​ទេ។ បន្ទាប់​​ពី​បញ្ជូន​កូន​ទៅ​ពេទ្យ​ពិនិត្យ​​ភ្លាម​ៗ ក្រុម​គ្រូ​ពេទ្យ​​បាន​យក​នាង​តូច​ទៅ​បន្ទប់​វះ​កាត់ ដើម្បី​យក​គ្រាប់​ថ្ម​ពិល​នោះ​ចេញ។ ទោះ​បី​ជា​នីតិ​វិធី​ដំណើរ​ការ​លឿន​ក៏​ដោយ រយៈ​ពេល​ពីរ​ម៉ោង​ក្រោយ​ពិនិត្យ​កាំ​រស្មី​ X-rayឃើញ​ថា Sophie បា​ន​រលាក​បំពង់​អាហារ និង​សួត​នាង​ធ្ងន់​ធ្ងរ​ទៅ​ហើយ ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​សប្តាហ៍​រហូត​ជា​សះ​ស្បើយ​​។ គ្រូ​ពេទ្យ​​ពេទ្យ​ជំនាញ​​អង់គ្លេស​បាន​និយាយ​ថា ទឹក​មាត់​ក្នុង​រាង​កាយ​ នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្ម​ពិល​នោះ ហើយ​បាន​បង្ក​ជា​ជាតិ​អាស៊ីដ​​ ធ្វើ​​ឱ្យ​បំពង់​អាហារ​របស់​ Sophie រលាក​។ បើ​តាម​លោក​ Stephen Powis នាយក​ស្ថាប័ន​​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ឱ្យ​ដឹង​ថា ថ្ម​ពិល​គ្រាប់​តូច​ៗ ចំពោះ​ក្មេង​​ៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់បង្រៀន​កូនតូច​ឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ ត្រូវដឹង​គន្លឹះទាំងនេះ

ជា​ធម្មតា​ទេ​ក្មេង​តូចៗ​ឲ្យ​តែ​ពេល​ត្រូវ​ការ​បន្ទោរ​បង់​គឺ​ដឹង​តែ​រញ៉េ​រញ៉ៃ​ហ្មង​។ ការ​បង្រៀន​កូន​តូចឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ​ដំបូង​នោះ​គឺ​ពិតជា​ពិបាក តែ​អត្ថបទ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​បង្កើន​ភាព​ងាយ​ស្រួល​ពេល​អ្នក​បង្រៀន​ពួក​គេ​ប្រើ​ប្រាស់​កន្ថោរ​នោះ​។ រង់​ចាំ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ គ្មាន​ការ​កំណត់​អាយុ​ណាមួយ​ដែល​កូន​អ្នក​ត្រូវ​តែ​រៀន​ប្រើ​កន្ថោរ​ពេល​បន្ទោរ​បង់​នោះ​ទេ។ ដោយសារ​ក្មេង​ភាគ​ច្រើន​រៀន​នៅ​អាយុពី១៨​ខែ ​ដល់២៤​ខែ ក្មេង​ខ្លះ​ទៀត​រៀន​នៅ​អាយុ​បី ឬបួន​ឆ្នាំ​ឯណោះ។ អ៊ីចឹង​អ្នក​ត្រូវ​សង្កេត​មើល​សញ្ញា​នៃ​ការ​លូតលាស់​ផ្នែក​រាងកាយ បញ្ញា​ និង​អត្តចរិត​របស់​ពួក​គេ​ជាមុន​សិន​មុន​ចាប់​ផ្តើម​បង្រៀន​។ សញ្ញា​ដែល​កូន​អ្នក​ចង់​បត់​ជើងតូច​(ឬធំ) សូម​សង្កេត​មើល​ថា​កូន​អ្នក​ចេះ​ឲ្យ​សញ្ញា​ថា​គេ​ចង់​បត់​ជើង​ឬ​នៅ​។ ជា​ធម្មតា​ក្មេង​អាយុ​ពីរ​ឆ្នាំ​ចេះ​ពង្រឹង​ខ្លួន​អង្គុយ​ដោយ​ខ្លួន​ឯង​ហើយ​។ ដូច្នេះ​ពេល​ដែល​គេ​ចេះ​ឲ្យ​សញ្ញា អ្នក​អាច​ដាក់​កន្ថោរ​មួយ​ក្នុង​បន្ទប់​ទឹក​ហើយ​ឲ្យ​គេ​រៀន​ប្រើ​វា​ទៅ។ វិធី​នេះ​អាច​ជួយ​កូន​អ្នក​កុំ​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង តែ​ក៏មានន័យ​ថា​កូន​អ្នក​អាច​នឹង​ពាក់​ខោ​ទឹក​នោម​យូរ​ជាង​ធម្មតា​ដែរ។ គំរោង​នៃ​ការ​បង្រៀន អ្នក​គួរ​ចាប់​ផ្តើម​បង្រៀន​កូន​មុន​ពេល​ពួកគេ​​ចូល​រៀន​សាលាមត្តេយ្យ ដោយ​សារ​អ្នក​មិន​អាច​នៅ​ជាមួយ​គេ​គ្រប់​ពេល​បាន​ទេ​នៅ​ពេល​នោះ។ បង្រៀន​កូន​ឲ្យ​ដឹង​ពី​អារម្មណ៍​ពេល​ដែល​ចង់​បន្ទោរ​បង់ ហើយ​ជូន​ពួកគេ​ទៅ​បន្ទប់​ទឹកម្តងម្កាល​ដើម្បី​បង្កើត​ទម្លាប់​ចូល​បន្ទប់ទឹក​ឲ្យ​ទៀង​ពេល​។ សូមកុំ​ប្រើ​សម្ដី​ធ្ងន់ ​និង​តឹងរឹង​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​លំបាក​ពេល​កូន​អ្នក​មិន​ស្តាប់​បង្គាប់។ ប្តូរការ​ស្លៀក​ខោ​ទឹក​នោម វិធី​ដ៏​ល្អ​ក្នុង​ការ​កំណត់​ពេល​កូន​អ្នក​បន្ទោរ​បង់​នោះ ​គឺឲ្យ​ពួក​គេ​ស្លៀក​ខោ​ទឹក​នោម​ដែល​ប្រើ​បាន​តែ​ម្តងរួច​បោះ​ចោល។ វិធី​នេះ​នឹង​ធ្វើ​ឲ្យ​កូនអ្នក​មាន​អារម្មណ៍​សើម​ឬ​ត្រជាក់​ពេល​ពួក​គេ​បន្ទោរ​បង់។ ដូច​នេះ​ពេល​ដែល​ពួក​គេ​ប្រាប់​អ្នក​ឲ្យ​ដូរ​ខោរ​ទឹក​នោម​ឲ្យ អ្នក​អាច​ប្រាប់​គេ​ឲ្យរៀន​ជុះ​ក្នុង​កន្ថោរបន្តិច​ម្តងៗ​។ តែ​សូម​ចាំ​ថា​វិធី​នេះ​អាច​គ្មាន​ប្រសិទ្ធភាព​បើ​កូន​អ្នក​ទម្លាប់​នឹង​ការ​ស្លៀក​ខោ​ទឹក​នោម​ទាំង​សើម​នោះ។ ចូរ​ឲ្យ​រង្វាន់​ពួក​គេ​ផង អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ​តាម​រយៈការ​ឲ្យ​រង្វាន់​ពេល​ដែល​កូន​អ្នក​ធ្វើ​បាន​ល្អ។ អ្នក​គួរ​ប្រើ​វិធី​នេះ​គួប​ផ្សំ​ជាមួយ​វិធី​ខាង​លើ ហើយ​គួរ​ផ្តល់​ជា​រង្វាន់តិច​តួច​ដូចជា​រូប​តុក្កតា​បិត​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ ក្នុង​ករណី​មាន​សំណួរឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកើត រហូតដល់អាយុ២ឆ្នាំ កូនត្រូវការអ្វីពីម៉ាក់ប៉ាបំផុត?

តម្រូវ​ការ​របស់​កូន​មាន​ច្រើន​យ៉ាង ហើយ​ប្រែ​ប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ពេល​កើត​មក​ភ្លាម ទោះ​បី​ជា​គេ​មិន​អាច​និយាយ​ស្តី​បង្ហាញ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ដឹង​ថា គេ​ត្រូវការ​អ្វី​ពី​យើង​ក៏​ពិតមែន តែ​គេ​មិន​មែន​មាន​ន័យ​ថា គេ​មិន​ត្រូវ​ការ​អ្វី​ពី​យើង​នោះ​ទេ។ លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​អះ​អាង​ថា ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ២ឆ្នាំ ក្មេង​ត្រូវ​ការ​ភាព​កក់​ក្តៅ ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​បាន​ឱប ថើប បីបម គេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។ លោក​ថា​បន្ត មាន​ពិសោធ​មួយ​​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​២​ក្រុម កណ្តុរ​ក្រុមទី១ មាន​ម្តាយ​តែង​តែ​លិទ្ធ​សម្អាត​កូន ឃុំគ្រង នៅ​ជិត​ស្និទ្ធ​ជាមួយ​កូន​ជានិច្ច ចំណែក​ឯ​កណ្តុរ​ក្រុមទី២ ម្តាយ​គ្រាន់​តែ​បំបៅ​ដោះ​កូន​រួច ក៏​ទៅ​បាត់​ទៅ មិន​បាន​នៅ​ឃុំ​គ្រង​កូន​ជាប់​នោះ​ទេ។ជា​លទ្ធផល​ពេល​កូន​កណ្តុរធំ ទាំង​២​ក្រុម គឺ​មាន​អាកប្បករិយា​ខុស​គ្នា​ដាច់ ដោយ​កូន​កណ្តុរ​ក្រុមទី១ ដែល​មាន​ម្តាយ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ច្រើន ជា​កណ្តុរ​ដែល​ឆ្លាត​ជាង អាច​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន ថែម​ទាំង​ក្លាហាន​ទៀត។ ចំណែក​ឯ​កណ្តុរ​ដែល​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ ងាយ​នឹង​ភ័យ​ខ្លាច ពេល​មាន​បញ្ហា​កើត​ឡើង មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ។ ដូចគ្នា​នឹង​មនុស្ស​យើង​ដែរ លោក Christopher Leeថា កូនៗ​ដែល​មាន​ម៉ាក់​ប៉ា​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គឺ​ឆ្លាត មាន​សុខភាព​ល្អ រឹងមាំ ចូល​ចុះ​ជាមួយ​សង្គម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ របស់​អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ៖ ១- លាមក លាមក​កូន​អាច​បញ្ជាក់​ពី​ស្ថានភាព​សុខភាព ដូចនេះ​បើ​កូន​ខកខាន​បន្ទោបង់​មួយ​ថ្ងៃ យើង​អាច​ដឹង​ថា​មកពី​បញ្ហា​ចំណី​អាហារ​ទើប​បណ្ដាលឲ្យ​មាន​បញ្ហា​បែប​នេះ។ មួយ​វិញ​ទៀត​បើ​កូន​ប្រែជា​រាករូស យើង​ក៏​ស្មាន​ដឹង​ថា អាហារ​ប្លែក ឬ​មិន​ល្អ​មួយ​ណា​ដែល​កូន​ញ៉ាំ​ទៅ​ប្រែ​ជា​បែប​នេះ ហើយ​អាច​ស្វែង​រក​គ្រូពេទ្យ​ព្យាបាល​ពេល​អាការៈ​មិន​ទាន់​ធ្ងន់ធ្ងរ។ ២- រូបរាង​កាយ​ទាំង​មូល តាមដាន និង​មើល​ធម្មតា​មិន​ដូច​គ្នា​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា​រូបរាង​កូន​ជា​ចំណុច​សំខាន់​បំផុត​ ព្រោះ​ខ្លាច​ត្រូវ​របួស ឬ​មាន​សត្វ​ល្អិត​ទិច​ខាំ។ ពេល​វេលា​អាច​សង្កេត​កូន​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ គឺ​ពេល​ងូត​ទឹក និង​ជូត​ខ្លួន ប្រសិនបើ​ឃើញ​មាន​ជាំ កន្ទួល អ្វី​ប្លែក​អាច​ព្យាបាល និង​ស្វែងរក​ពី​កន្លែង​ដែល​អាច​ធ្វើឲ្យ​កូន​របួស ចៀសវាង​កើត​ឡើង​រឿង​ដដែល​ៗ។ ៣- ក្បាល ក្បាល​គឺជា​ចំណុច​សំខាន់​បំផុត​ដែល​ម៉ាក់​ៗ​ត្រូវតែ​តាមដាន​ជាប្រចាំ ព្រោះ​ថា​យើង​មិន​បាន​នៅ​ក្បែរ​កូន​គ្រប់​ពេល​នោះ​ទេ ដូចនេះ​បើ​កូន​ដួល ឬ​ប៉ះ​ទង្គិច​ចំ​កន្លែង​សំខាន់​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង។ ដូចនេះ​ពេល​កូន​គេង ត្រូវ​រក​មើល​ថា​ក្បាល​កូន​មាន​ស្នាម​អ្វី​គួរឲ្យ​បារម្ភ​អត់​កត់សម្គាល់ ឬ​ស្បែក​ក្បាល​កូន​ប្រក្រតី​អត់។ ៤- ទឹកនោម ពណ៌​ទឹក​នោម និង​បរិមាណ​សុទ្ធតែ​សំខាន់​ដូចគ្នា​ចំពោះ​កូន។ ប្រសិនបើ​បរិមាណ​ទឹកនោម​តិច និង​ពណ៌​ប្រែប្រួល​ជា​លឿង ហើយ​ក្ដៅ​អាច​មក​ពី​កូន​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​ត្រូវ​ប្រញាប់​បំពេញ​ជាតិ​ទឹក ព្រោះ​ក្មេង​បាត់បង់​ជាតិ​ទឹក​មិន​ល្អ​ចំពោះ​សុភាព​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក?

ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​ញ៉ាំ​នំ និង​ភេសជ្ជៈ​ផ្អែមៗ មាន​​ទឹក​ក្រូច ទឹក​ផ្លែឈើ​​កំប៉ុង ការ៉េម ជាដើម។ ពពួក​នំ​ចំណី និង​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ ញ៉ាំ​ទៅ​ងាយ​ធ្វើ​ឲ្យ​ក្មេង​ធាត់ ក្តៅ​ខ្លួន ឈឺ​បំពង់​ក ទៅ​ជា​រលាក​បំពង់ក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។ លោកវេជ្ជបណ្ឌិត​ថា របស់​ផ្អែមៗ របស់​ខ្លាញ់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​ក្មេង​រលាក​បំពង់​ក ដោយសារ​តែ​ក្មេង​ញ៉ាំ​រួច មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ។ “កូន​ញ៉ាំ​របស់​ទាំង​នោះ ហើយ​ទៅ​រត់​លេង​បាត់ ដោយ​មិន​បាន​ញ៉ាំ​ទឹ​កតាម​ក្រោយ​នោះ​ទេ របស់​ផ្អែម​ខ្លាំង កាលណា​យើង​ញ៉ាំ​ទៅ​អាច​ជាប់​នៅ​ត្រឹម​ក ធ្វើ​ឲ្យ​បាក់​តេរី​នៅក រីក​ដុះ​ដាល​លឿន ទៅ​ជា​រលាក​បំពង់​ក​បាន”។ វេជ្ជបណ្ឌិត​ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បាន​បន្ត​ថា ជួនកាល​នៅ​ក​របស់​ក្មេង មាន​មេរោគ​រលាក​បំពង់​ក​ស្រាប់​ហើយ ប៉ុន្តែ​វា​អត់​មាន​ធ្វើ​អី​នោះ​ទេ បើ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​សុទ្ធ ទឹកក្តៅ​ឧណ្ហៗ វា​អត់​អី​ទេ តែ​ក្នុង​ករណី​យើង​ឲ្យ​ញ៉ាំ​ទឹក​ក្រូច ទឹក​ផ្លែឈើ នំ​ផ្អែមៗ ឬ​នំ​ខេក នំអី​ផ្អែមៗ ចូល​ទៅ អត់​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ទេ ជាតិ​ផ្អែមៗ​ទាំង​នោះ​នៅ​ជាប់​ក ធ្វើ​ឲ្យ​បាក់​តេរី​លូតលាស់​បាន​ល្អ វិវត្ត​ទៅ​ជា​រលាក​បំពង់​ក។ “មុន​ដំបូង​វា​អត់​ធ្វើ​អី​យើង​ទេ តែ​កាលណា​ក្មេង​ញ៉ាំ​របស់​ផ្អែម​ចូល​ទៅ ធ្វើ​ឲ្យ​កម្លាំង​កាន់​តែ​ខ្លាំង លូតលាស់​បាន​ល្អ វា​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​រលាក​បំពង់ក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

​កូនស្រីគួរ​ចោះត្រចៀកឬចោះ​ក្រវិលនៅអាយុប៉ុន្មានទើបល្អ?

កាល​ពីមុនម៉ាក់​ប៉ា​តែងតែ​នាំ​កូន​ស្រី​ដែល​ទើប​នឹង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ចោះ​ត្រចៀក។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ យើង​លែង​ខ្វល់​ពី​រឿង​នោះ​ទៀត​ហើយ ព្រោះ​អាច​ចោះ​បាន​នៅ​ពេល​ពេញ​វ័យ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ពីមុន​ទារក​កើត​បាន​ប៉ុន្មាន​ថ្ងៃ ឬ​យ៉ាង​យូរ ១ ខែ គឺ​ម៉ាក់​ប៉ា​យក​កូន​មក​ចោះ​ហើយ មាន​ពាក់​ក្រវិល​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ជិត​រន្ធ តែ​អ្នក​ខ្លះ​អាច​យក​ឈើ​តូច​មួយ​យក​មក​ដោត​ជំនួស​ក្រវិល​សិន ហើយ​អំឡុង​ពេល​នេះ​កូន​នៅ​តូច​មិន​ទាន់​ចេះ​ចាប់​បោច ឬ​ទាញ​ត្រចៀក​នាំឲ្យ​ដំបៅ​ក្លាយ។ ណា​មួយ​កម្រាស់​ត្រចៀក​មិន​ទាន់​ក្រាស់ ចោះ​ទៅ​អាច​ឆាប់​ជា​ជាង​ពេល​កូន​ធំ។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​វិញ ម៉ាក់​ៗ​លែង​សូវ​និយម​យក​កូន​ទៅ​ចោះ​ត្រចៀក​តាំងពី​តូច​ទៅ​វិញ​ដូច​មុន​ទៀត​ហើយ កូន​ខ្លះ​ចូល​ដល់​វ័យជាង ១០ ឆ្នាំ​ហើយ​ទើប​ចោះ ព្រោះ​បច្ចេកទេស​ទំនើប​ជាង​មុនដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ដូច​ម្ជុល​​ពី​មុន ដូចនេះ​ហើយ​ទើប​យើង​ច្រើន​នាំ​កូន​ធំ​ៗ​ទៅ​ចោះ​វិញ​ល្អ​ជាង។ លក្ខណៈ​ពិសេស​របស់​ម៉ាស៊ីន​មួយ​នោះ គឺយើង​អាច​យក​ប៉ិចមួយ​ដើម​មក​ដៅ​កន្លែង​ត្រូវ​ចោះ​សិន ហើយ​ក្រោយ​ចោះ​គ្មាន​ការ​ឈឺចុកចាប់ ហើម និង​គ្មាន​ឈាម។ បើ​ចង់​ដឹង​ថា ​រវាង​យក​កូន​តូច ឬ​កូន​ធំ​ទៅ​ចោះ​ក្រវិល​ អ្នក​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ចោះត្រចៀក​កូន​នៅ​វ័យ​ណា​ក៏​បានដែរ ព្រោះវ័យទាំង២មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា។ ចោះ​ត្រចៀក​កូន​នៅ​ក្មេង ​កូន​​តូច​​ងាយ​​នឹង​​ឆ្លង​​មេរោគ​​បង្ក​ឲ្យ​​ក្ដៅ​​ខ្លួន ជាង​កូន​ធំ ឯ​ផល​ល្អវិញ​នោះ គឺ​កូន​តូច​មិន​ទាន់​ចេះ​ចាប់​​បោច ឬ​​ទាញ​​ត្រចៀក​​នាំ​ឲ្យ​​ដំបៅ​​ក្លាយ។ ចំណែក​ចោះ​ត្រចៀក​ពេល​កូន​ធំ​បន្តិច គេ​អាច​ចាប់​បោច ឬ​ទាញ​ត្រចៀក តែ​ផល​ល្អ​វិញ​គឺមិនសូវ​មាន​បញ្ហា​ឆ្លង​មេរោគ​អី​នោះ​ទេ។​ អាន៖ អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក Otoplasty In Adults​ (វះកាត់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ គឺ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​ ឬខ្លួនឯង​ផ្ទាល់ថើប​មាត់​កូន។ ទង្វើបែប​នេះ​កូន​អាច​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។ លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus ដែល​ជា​ពពួក​ជំងឺ​រើម។ អត្ថបទពាក់ព័ន្ធ៖ កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា? ឲ្យកូនគេងផ្កាប់ មានទាំងផលល្អ និងអាក្រក់ ចំពោះ​ករណី​មួយ​ទៀត អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​អាច​ឆ្លង​ទៅ​ទារក នាំ​ឲ្យ​រលាក​ទងសួត សួត និង​ឆ្លង​ផ្ដាសាយ​ជាដើម។ ក្រៅពី​នោះ​នៅ​មាន​ជំងឺ​ឡើង​កន្ទួល រមាស់ ដែល​អាច​រីក​រាល​ដាល​ពី​មាត់​រហូត​ដល់​ផ្នែក​ផ្សេង​ៗ​ក៏​មាន។ លោក​បន្ត​ទៀត​កូន​នៅ​តូច​កំណាញ់​កូន​បន្តិច ក៏​មិន​អ្វី​ដែរ ព្រោះ​បើ​ឈឺ​មានតែ​ម៉ាក់​ប៉ា​ប៉ុណ្ណោះ​ដែល​ពិបាក ហើយ​បើ​​​កូនឈឺ​ធ្ងន់ធ្ងរ​​ត្រូវ​ចំណាយ​អស់​ថវិកា និង​ពេល​វេលា​ច្រើន​ណាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សញ្ញាសម្គាល់ក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងវិធីម៉ាស្សាឲ្យឆាប់ជាសះស្បើយ

ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក បណ្តាល​ឲ្យ​ហូរ​ទឹក​ភ្នែក​រហូត ដោយ​ក្មេង​ខ្លះ​សន្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​តែ​មួយ​ចំហៀង ឯ​ខ្លះ​ទៀត​ស្ទះ​ទាំង​សង​ខាង។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ គុជ ឆោមដាលីន ​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប បាន​ឲ្យដឹង​ថា នៅ​ផ្នែក​ខាង​លើ​ភ្នែក​មាន​ក្រពេញ​មួយ​សម្រាប់ផលិត​ទឹក​ភ្នែក ហើយ​ពី​ភ្នែក​មក​ច្រមុះ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្នែក​មួយ កាល​ណា​បំពង់​ទឹក​ភ្នែក​ស្ទះ ធ្វើ​ឲ្យ​មាន​ទឹក​ភ្នែក​ដក់​នៅ​នឹង​ភ្នែក។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​រូប​នេះ​បន្ត​ថា ការ​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ក្មេង​តូចៗ ជា​ជំងឺ​មក​ពី​កំណើត វា​មិន​មែន​ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នោះទេ ក្នុង​នោះ​ជំងឺ​នេះ​នឹង​ជា​ទៅវិញ​សឹង​តែ ៩០% ពេល​ក្មេង​មាន​អាយុ​១​ឆ្នាំ ហើយ​ក្នុង​ចំណោម​ក្មេង ១០០ នាក់ មាន​ ៥ ​នាក់ ​កើត​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក។ ១. រោគ​សញ្ញា​ក្មេងស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក ក្មេង​មាន​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក មិន​ហើម​ភ្នែក មិន​ក្រហម​​ភ្នែក ឬ​មាន​អាចម៍​ភ្នែក​ជាប់​រហូត​នោះ​ទេ តែ​មាន​សញ្ញា​សម្គាល់​ខាង​ក្រោម​នេះ។ - ហៀរ​ទឹក​ភ្នែក​ជាប់​រហូត - មាន​ទឹក​ភ្លែកថ្លា ឬ​ស្អិត​ជាប់​ភ្នែក។ ២. ត្រូវ​ធ្វើ​ម៉េច បើ​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក? វិធីសាស្ត្រ​​​ព្យាបាល​​កូនក្មេងមានជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​ មាន​២​សំខាន់ គឺ១ ម៉ាស្សា​លើ​ត្របក​ភ្នែក និង​ទី​២ ត្រូវ​រង់ចាំ​ដល់​ក្មេង​ធំ​បន្តិច វា​នឹង​ជា​ដោយ​ឯក​ឯង​នៅ​ពេល​អូន​តូច​អាយុ​បាន​១​ឆ្នាំ។ ៣. របៀប​​ម៉ាស្សា​ភ្នែក​ក្មេង​ស្ទះ​បំព​ង់បង្ហូរ​ទឹក​​ភ្នែក មុន​នឹង​ម៉ាស្សា​ភ្នែក​កូន ម៉ាក់ប៉ា​ត្រូវ​កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី រួចលាង​ដៃ​ឲ្យ​ស្អាត ដោយ​ចាប់​ផ្តើម​ម៉ាស្សា​ពី​គល់​ភ្នែក​មក​ចុង​ច្រមុះ ហើយ​​ធ្វើ​បែប​នេះ​ចំនួន​១៥​ដង/ម្តង និង​ត្រូវ​ម៉ាស្សា​២ដង/ថ្ងៃ ក្រោយ​ពី​ងូត​ទឹកហើយ គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច។ កូន​មាន​បញ្ហា​ភ្នែក​ខាង​ណា​ត្រូវ​ម៉ាស្សា​ខាង​នោះ បើ​ស្ទះបំពង់​បង្ហូរ​ទឹក​ភ្នែក​ទាំង​២ ត្រូវ​តែ​ម៉ាស្សា​ទាំង​២ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ តម្រូវ​ឲ្យ​ព្យាបាល​មួយ​ជីវិត ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ ដែល​មាន​វ័យ​ចា​ប់​ពី ៣០ឆ្នាំ​ឡើង​ទៅ។ ចំពោះ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​​លើស​​ឈាម​ដែរ ប៉ុន្តែ​កូន​ក្មេង​កើត​ជំងឺ​លើស​ឈាម មិន​ដូច​គ្នា​នឹង​មនុស្ស​ចាស់​កើត​ជំងឺ​លើស​ឈាម​នោះ​ទេ នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​រូប​នេះ បន្ត​ថា “មនុស្ស​ចាស់​ភាគ​ច្រើន​កើត Primary essential ដោយសារ​សម្ពាធ​លើស​របស់​មនុស្ស​ចាស់ ៩៥% essential តែ​កូន​ក្មេង​ផ្ទុយ​ពី​នេះ”។ សម្ពាធ​ឈាម​ក្មេង​លើស ដោយសារ​តែ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូចជា​ក្មេង​មាន​ជំងឺ​ពកក ខ្សោយ​តម្រងនោម មាន​ជំងឺ​ទឹកនោម​ផ្អែម ទឹក​នោម​ប្រៃ ជាដើម ដែល​ធ្វើ​ឲ្យ​ក្មេង​វិវត្ត​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម។ រោគ​សញ្ញា​ជំងឺ​លើស​ឈាម​លើ​កុមារ ដំបូង​ឡើយ ជំងឺ​លើស​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ តែ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​វា​នឹង​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ឈឺក្បាល -ស្រវាំងភ្នែក – ប្រកាច់ – ក្អួត – ឈឺទ្រូង – ញ័រទ្រូង – ដង្ហើមខ្លី ហត់ – ចង្វាក់បេះដូងលោតញាប់។ អត្ថបទពាក់ព័ន្ធ៖ ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? ចង់ដឹងថា កើតជំងឺលើសឈាម ឬអត់ មុនវាស់ឈាម កុំធ្វើរឿងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ