បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា?

ក្រោយ​ទារក​កើត បើ​សង្កេត​ឃើញ​កូន​មាន​ស្នាម​ក្រហម​ស្រដៀង​ខ្នៅ ឬ​ដៅ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​នោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យដឹង​ថា ស្នាម​ក្រហម​នោះ​ជា​ប្រភេទ​ជំងឺ​មិន​ធម្មតា។ លោក​បាន​បន្ត​ថា ស្នាម​ក្រហម​នោះ​មាន​ឈ្មោះ​ថា Hemangioma វា​មាន​គ្រោះថ្នាក់ ព្រោះ​ជា​បណ្ដុំ​សរសៃ​ឈាមនៅលើស្បែក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា ដុំ​នេះ​វា​នឹង​រីក​ធំ​ទៅ​ៗ​តាម​វ័យ​របស់​កូន ពោល​ពេល​កូន​កើត​មក​មាន​តូច​ប៉ុណ្ណោះ ហើយ​កូន​ធំ​វា​ក៏​ធំ​ដែរ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ដុំ Hemangioma នេះ​ជា​ប្រភេទ​មហារីក​កម្រិត​ស្រាល ដែល​មិន​វិវត្ត ហើយ​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​កុមារ​ទេ គ្រាន់តែ​អាច​រីក​ធំ​ទៅ​ៗ ហើយ​បែក​ហូរ​ឈាម ឬ​អាច​ទៅ​ជា​ដំបៅ ឈឺ​ចុកចាប់ និង​បើ​កើត​លើ​មុខ​ធ្វើឲ្យ​បាត់បង់​សម្រស់​ផ្ទៃ​មុខ​មាត់។ ក្រៅ​ពី​កើត​លើ​មុខ វា​អាច​កើត​នៅ​លើ​ដៃ​ជើង លើ​ថ្លើម លើ​ក្បាល លើ​បំពង់​អាហារ លើ​ប្រព័ន្ធ​ដង្ហើម ជាដើម។ ចំណែក​វិធី​ព្យាបាល​វិញ គឺ​ពេទ្យ​អាច​ឲ្យ​ថ្នាំ​លាប និង​វះកាត់​កន្លែង​នោះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង​អាយុ​របស់​កូន​ផង​ដែរជាមួយគ្រូពេទ្យជំនាញ។ អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកបីកូនតូចត្រឹមត្រូវ មិនឱ្យបញ្ហាដល់រាងកាយពួកគេ

ដោយ​សារ​សារពាង្គកាយ​កុមារ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​​លូត​លាស់ ពេល​ខ្លះ​ការ​ចាប់​កាន់​ដៃ​កុមារ​ លើក​ឡើង ឬ​យោក​យោល​លេង ក៏​អាច​​ជា​កាយវិការ​​​បង្ក​ការ​ប៉ះ​ពាល់​ដល់​​រាង​​កាយ​ពួក​គេ​ផង​ដែរ។ តាម​រយៈ​ Bright Side បាន​ណែ​នាំ​នូវ​វិធី​​មួយ​ចំនួន​ ដើម្បី​ ពរ បី និង​កាន់​កូន​ក្មេង​តូច​​ឱ្យ​បាន​ត្រឹម​ត្រូវ​៖ ១. ទប់​ក និង​ក្បាល​ សម្រាប់​កូន​តូច​អាយុ​ក្រោម​៤ ទៅ​៦​ខែ កូន​តូច​អាយុ​ក្រោម​ ៤-៦​ខែ ពុំ​ទាន់​មាន​សាច់​ដុំ​ត្រង់​ក សម្រាប់​​ទប់​ និង​បញ្ជា​សារពាង្គកាយ​ខ្លួន​​ឯង​បាន​នោះ​ទេ ដូចនេះ​វា​ជា​រឿង​សំខាន់​ដែល​អ្ន​ក​ពរ​ត្រូវ​​ទប់​​ត្រង់​ផ្នែក​ក និង​ក្បាល​ពួក​គេ។ បើ​មិន​ដូច្នោះ​ទារក​អាច​ ពិបាក​ដក​ដង្ហើម និង​​មាន​បញ្ហា​​ឈឺ​​ត្រង់​​ឆ្អឹង​ក។ របៀបពរកូនតូច១ ២. ប្រើសម្ពាយ​​សម្រាប់​ដាក់​កូន​តូច​ឱ្យ​បាន​ត្រឹម​ត្រូវ​ សម្ពាយ​សម្រាប់​ដាក់​​ស្ពាយ​កូន​តូច ជា​​សម្ភារៈ​ពេញ​និយម​មួយ​សម្រាប់​​ប៉ា​ម៉ាក់​សម័យ​ថ្មី​ តែ​គប្បី​ប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​​​​​​​​ដាក់​​វា​​ឱ្យ​ទ្រ​​ត្រង់​ជើង​របស់​កុមារ ដូច​ទៅ​ហ្នឹង​ម៉ាក់​ៗ​ពរ​កូន​ដែរ។ ធ្វើ​ដូច​នេះ​ ឆ្អឹង​សន្លាក់​ និង​ខ្នង​កុមារ​មិន​​ថ្លោះ ឬ​ភ្លាត់​។ របៀបពរកូនតូច២ ៣. ពរ​​​ផ្អឹប​កុមារ​ដោយ​​ដាក់​ក្បាល​ផ្អែក​លើ​ស្មា ពេល​អ្នក​ចង់​ពរ​បំពេរ​កូន​តូច​ឱ្យ​គេង គួរ​ដាក់​ត្រង់​ផ្នែក​ក្បាល​ឱ្យ​អឹប​ពី​​​លើ​ស្មា ជា​ជាង​ការ​ដាក់​ឱ្យ​​អឹប​លើ​ទ្រូង ព្រោះ​អាច​ឱ្យ​​កុមារ​ពិបាក​ដក​ដង្ហើម ឬ​ក្រណាត់​​អាវ​របស់​អ្នក​អាច​ចូល​ក្នុង​មាត់​របស់​ពួក​គេ។ របៀបពរកូនតូច៣ ៤. ពរ​​​ក្មេង​តូច​ ដោយ​ឧស្សាហ៍​ប្តូរ​ខាង​ ដោយ​សារ​សាច់​ដុំ​ក កុមារ​កំពុង​លូត​លាស់​ដូច​រៀប​រាប់​ខាង​លើ ដូច​នេះ ការ​ពរ​ ដោយ​ឧស្សាហ៍​ប្តូរ​​កុមារ​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ​​ចង្កេះ​​របស់​អ្នក ជា​ការ​រក្សា​លំនឹង​ឆ្អឹង​ក​កុមារ​ កុំ​ឱ្យ​ឈឺ​។ អត្ថបទពាក់ព័ន្ធ៖  មិនចង់មានបញ្ហា ពេលកូនតូចគេង ម៉ាក់ប៉ាប្រយ័ត្នរឿង៤យ៉ាងនេះ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? ៥. ប្រើ​ដៃ​ទប់​ទាំង​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

កូន​នៅ​តូច​អាយុ​បាន ៣-៤ ឆ្នាំ ប្រហែល​ជា​ចង់​លេង​ច្រើន មិន​ចង់​គេង​ដូច​កាល​ពី​នៅ​តូច​នោះ​ទេ ហើយ​បើ​ចំ​ក្មេង​ញៀន​ទូរស័ព្ទ ឯម៉ាក់ប៉ា​រវល់​ទៀត​នោះ ច្បាស់​ជា​ម្ង៉ៃៗ​ចំណាយ​ពេល​ច្រើនមើល​អេក្រង់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត។ កូន​មើល​ទូស័ព្ទ​ច្រើន​មិន​ល្អ​នោះ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៣-៤ ឆ្នាំ ត្រូវ​គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ និង​កំណត់​រយៈ​មើល​ទូរស័ព្ទ​តិចតួច​ប៉ុណ្ណោះ ទើប​មាន​សុខ​ភាព​ល្អ។ ១. ធ្វើ​សកម្មភាព​រាង​កាយ៖ ចំណាយ​ពេល​យ៉ាង​តិច ១ម៉ោង​កន្លះ/ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​លេង​កម្សាន្ត រត់ ដើរ ជិះកង់ ឬ​លេង​កីឡា​ជាដើម។ ២. គេង៖ គេង​ឲ្យ​បាន ១០-១៣ ម៉ោង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ការ​គេង​នៅ​ពេល​ថ្ងៃ និង​នៅ​ពេល​យប់ ហើយ​ត្រូវ​កំណត់​ពេល​ចូល​គេង និង​ក្រោក​ពី​គេង​វិញ​ឲ្យ​បាន​ទៀង​ទាត់។ ៣. លេង ឬុ​មើល​គ្រឿង​អេឡិច​ត្រូនិច៖ ក្មេង​អាយុ ៣-៤ ឆ្នាំ ត្រូវ​ឲ្យ​ចំណាយ​ពេល​មើល​អេក្រង់ ដូច​ជា​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ iPad ឬ​គ្រឿង​អេឡិច​ត្រូនិក មិន​ឲ្យ​លើស​ពី ១ម៉ោង/ថ្ងៃ ឡើយ ហើយ​បើ​កាន់​តែ​តិច​ជាង​នេះ​កាន់​តែ​ល្អ។ អត្ថបទពាក់ព័ន្ធ៖  WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរស័ព្ទ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

សម្រាប់​អ្នក​ម៉ាក់​ដែល​មាន​បញ្ហា​កូន​កើត​អូទីស្សឹម​ប្រាកដជា​ចង់​ដឹង​ពី​វិធី​ដែល​ជួយ​ឲ្យ​កូន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ម៉ាក់​ៗ ២ នាក់​ដែល​ព្យាយាម​ឲ្យ​កូន​បានវិវត្តច្រើន​គួរសម​វិញ​បាន។ ១- ទៅ​រក​គ្រូពេទ្យ និង​គ្រូ​បង្រៀន​ជំនាញ ម៉ាក់​ៗ​ឈ្មោះ រស់ រចនា បាន​រៀបរាប់​ឲ្យ​ដឹង​ថា «កូន​ខ្ញុំ​ជា​កុមារ​អូទីស្សឹម តើ​អ្នក​ដឹង​ទេ​ថា​កូន​យើង​ជា​កុមារ​អូទីស្សឹម? តើ​ហេតុអ្វី​បាន​ជា​កូនយើងជា​ក្មេង​អូទីស្សឹម? បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​យើង ឬ​វា​ជា​ជំងឺ​មក​ពី​កំណើត? នាង​ខ្ញុំ​សុំ​បកស្រាយ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​មាន​ជំងឺ​នេះ ព្រោះ​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិច និង​គ្មាន​ពេល​វេលា​ជជែក​លេង​ជាមួយ»។ អ្នកនាង​បានរៀបរាប់​ថា កាលពី​ពពោះ​កូន​ទី១ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​តាំងពី​ការ​ញ៉ាំ ការ​គេង ការ​ដើរ ព្រោះ​គ្រួសារកំពុង​ខ្វះខាត កូន​រស់នៅ​កន្លែង​រក​ស៊ី មនុស្ស​ចេញ​ចូល​អ៊ូអរ ឆាប់​បាន​ឃើញ បាន​និយាយ​ជាមួយ​ភ្ញៀវ និង​អ្នកដទៃ​ច្រើន ហើយ​កូន​បែរចេះ​និយាយ​តាំង​ពី​មិនទាន់​បាន ១ ខួប។ តែ​ចូល​ដល់​កូន​ទី ២ ម្ចាស់​អាជីវកម្ម​បោះពុម្ព​រូប​នេះ ចាប់ផ្ដើម​ជីវភាព​ធូរធារ​ជាង​មុន ញ៉ាំ​របស់​ដែល​ចង់ញ៉ាំបាន​តាម​ចិត្ត មាន​ផ្ទះ មាន​កន្លែង​គេង​ស្រួល និង​ឲ្យ​កូនទើប​កើត​នៅតែ​ផ្ទះ​ជាមួយ​អ្នក​មើល​ថែ មិន​ឲ្យ​ទៅ​ហាង ព្រោះ​កន្លែង​ព្រីន​ខ្នាត​ធំ សម្បូរ​សារធាតុ​គីមី​ច្រើន និង​មាន​ជីដូន​ទៅ​មើល​ម្ដងម្កាល ចំណែក​អ្នកស្រី និង​ស្វាមី​មិន​សូវ​មើល​ថែ​កូន​ដិត​ដល់ ព្រោះ​រវល់​រក​លុយ​មក​ផ្គត់ផ្គង់ គ្រួសារ។ ពេល​ចូល​ដល់​វ័យ​ចេះ​និយាយ​កូន​និយាយ​បាន​មួយ​ម៉ាត់​ៗ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ដោយសារ​រពឹស ហើយ​អ្នក​មើល​គេ​រវល់​ធ្វើ​ការផ្ទះ គាត់​បាន​ឲ្យ​ក្មេង​មើល​ទូរស័ព្ទ ចាប់​តាំងពី​នោះ​មក​កូន​មិន​និយាយ ចង់​និយាយ​បាន​និយាយ មិន​ចង់​មិន​និយាយ​ ហៅ​មិន​ឆ្លើយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ

យើង​ដឹង​ហើយ​ថា ខួរ​ក្បាល​មនុស្ស​បែង​ចែក​​ជា​២​ផ្នែក គឺ​ខួរ​ក្បាល​ខាង​ឆ្វេង និង​ខាង​ស្តាំ ដែល​ខួរក្បាល​ទាំង​២​នេះ មាន​តួនាទី​ខុសៗគ្នា។ ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ឆ្លាត ម៉ាក់ប៉ា​ត្រូវ​ជំរុញ​ឲ្យ​កូន​ប្រើ​ខួរក្បាល​ទាំង​សង​ខាង នេះ​បើ​តាម​ការ​អះអាង​របស់​លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ។ ខួរ​ក្បាល​ខាង​ឆ្វេង គឺ​ជា​ខួរ​​ក្បាល​ដែល​ផ្តោត​លើ​កត្តាតក្ក​ច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យា​សាស្ត្រ។ ខួរ​ក្បាល​ខាង​ស្វាំ ផ្តោត​លើ​ផ្លូវ​អារម្មណ៍ និង​គំនិត​ច្នៃ​ប្រឌិត​ច្រើន ដូច​ជា​ការ​ស្រមើ​ស្រមៃ ការ​​ចាប់​រូបភាព ពណ៌ សំឡេង សិល្បៈ កីឡា​ជា​ដើម។ នៅ​ពេល​យើង​បញ្ជូន​កូន​ទៅ​​សាលា អ្វី​ដែល​គេ​សិក្សា​ច្រើន គឺ​ផ្តោត​​លើ​​ភាសា វិទ្យាសាស្ត្រ គណិតវិទ្យា ដែល​ភាគ​​ច្រើន​ប្រើ​តែ​ខួរក្បាល​ខាង​ឆ្វេង​ប៉ុណ្ណោះ ខណៈ​សាលា​ខ្លះ​មាន​ម៉ោង​សិល្បៈ​កម្សាន្ត កីឡា​តិច​តួច ឯ​ខ្លះ​ទៀត​មិន​មាន​ផង។ ​ គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ Christopher Lee ពន្យល់​ថា ការ​អប់រំ​ទាក់ទង​នឹង​ខួរក្បាល មិន​ពាក់​​ព័ន្ធ​នឹង​បេះដូង មិន​មែន​ជា​ការ​អប់រំ​ទេ ដូច្នេះ​ក្នុង​ករណី​ដែល​សាលា​កូន​មិន​មាន​ម៉ោង​សម្រាប់​ហ្វឹកហាត់​ខួរក្បាល​ផ្នែក​ខាង​ស្តាំ​នោះ​ទេ ពេល​កូន​មក​ដល់​ផ្ទះ​វិញ ឬ​ថ្ងៃ​ចុង​សប្តាហ៍ យើង​ជា​ម៉ាក់​ប៉ា គួរ​ឆ្លៀត​ពេល​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ម្ហូប​អាហារ លេង​ភ្លេង ច្រៀង លេង​កីឡា ដែល​ទាក់​ទង​នឹង​ខួរក្បាល​ខាង​ស្តាំ។ នៅ​ពេល​ដែល​កូនៗ បាន​ហ្វឹក​ហាត់​ខួរក្បាល​ទាំង​សង​ខាង គេ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​ជាង​ក្មេង​ដែល​ប្រើ​ខួរក្បាល​តែ​១​ចំហៀង។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ការវិវត្តអារម្មណ៍ក្មេងៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗទុកកូនឲ្យគេមើល ប្រយ័ត្នជួបបញ្ហាទាំងនេះ

សម្រាប់​ម៉ាក់ប៉ា​ដែល​រវល់​គ្មាន​ពេល​នៅ​មើល​ថែ​កូន​ខ្លួន​ឯង ហើយ​គ្មាន​ចាស់​ៗ​ចាំ​ជួយ ប្រហែល​ជា​ជ្រើសរើស​យក​វិធី​រក​អ្នក​មើល​ថែ មក​នៅ​ជាមួយ​ដើម្បី​បញ្ចុក​បាយ​ទឹក។ ការ​ទុកកូន​ឲ្យ​គេ​មើល​ថែ ​មានទាំង​ផល​ល្អ និង​មិន​ល្អ។ ថ្ងៃនេះ Helloគ្រូពេទ្យ នឹង​ចែករំលែក​ទុក្ខ​លំបាក​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​ផ្ញើ​កូន​នឹង​អ្នក​មើល​ថែ រហូត​បន្សល់​ជា​វិប្បដិសារី​មួយ​ជីវិត។ ១- កូន​មាន​បញ្ហា​សុខភាព បើ​តាម​សម្ដី ផល ស្រីពៅ បុគ្គលិក​ធនាគារ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​​អ្នកនាង និង​ស្វាមី​សុទ្ធតែ​អ្នក​រស់នៅ​ខេត្ត ហើយ​គ្មាន​នរណា​នៅ​ភ្នំពេញ​ឡើយ។ បន្ទាប់ពី​សម្រាក​ពេល​សម្រាល​កូន​បាន ៣ ខែ ដល់​ពេល​ចូល​ធ្វើការ​វិញ ដោយ​មិនមែន​កន្លែង​អាច​ទុក​ចិត្ត​យក​កូន​ទៅ​ផ្ញើ​បាន ក៏​រក​អ្នក​មើល​ថែ​មកពី​ស្រុក ហើយ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ កូន​សុខភាព​ធ្លាក់​ចុះ​ងាក​ឈឺ​ៗ ដោយ​គ្មាន​មូលហេតុ។ ម៉ាក់​ៗ​រូប​នោះ​បាន​បន្ត​ទៀត​ថា កូន​ឧស្សាហ៍​ឈឺ​បំផុត​គឺ​រាករូស រលាក​បំពង់ក និង​ច្រាំង​អណ្ដាត​ជាដើម។ ម៉ាក់​ៗ​វ័យ ២៨ ឆ្នាំ​បាន​បន្ថែម​ថា ទម្រាំតែ​ដឹង​ថា មូលហេតុ​មកពី​អ្នក​មើល​ខ្វះ​អនាម័យ កូន​វិះ​នឹង​ក្លាយ​ជា​ក្មេង​ខ្វះ​អាហារូបត្ថម្ភ​បាត់​ទៅ​ហើយ ព្រោះ​កូន​មិន​ញ៉ាំ​របស់​អ្វី​ដែល​អ្នក​មើល​ថែ​បញ្ចុក ហើយ​ម៉ឹម​ក៏​មិន​បាន ព្រោះ​កំប៉ុង​មិន​បាន​លាង​ដុស។ ២- កូន​ខ្លាច​អ្នកដទៃ ម៉ាក់ៗ ស៊ន វិជ្ជនី បាន​ចែក​រំលែក​បទពិសោធន៍​ឈឺចាប់​មួយ​ដែល​ធ្វើឲ្យ​កូន​បាក់ស្បាត និង​ខ្លាច​ពេល​ឮ​សំឡេង​ខ្លាំង។ អតីត​បុគ្គលិក​ផ្នែក​លក់​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ចង់​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ អ្នកនាង​បាន​ចេញ​ទៅ​ធ្វើការ​វិញ ក្រោយ​សម្រាល​កូន​បាន ៦ ខែ ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់ គឺ​កូន​មាន​បញ្ហា​ផ្នែក​ស្មារតី ព្រោះ​តែ​អ្នក​នៅ​ជាមួយ​តែងតែ​ស្រែក​សម្លុត និង​វាយ​ធ្វើបាប​កូន​តាំង​ពី​តូច​ៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​​​​ម្នាក់ស្លាប់​ ដោយ​សារ​​​ប្រតិកម្ម​​ថ្នាំ​​​ដុស​​ធ្មេញ​

ក្មេង​ស្រី​​វ័យ​១១​ឆ្នាំ​​​ម្នាក់​ មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​​​​បាន​បាត់​បង់​ជីវិត​​ក្រោយ​ពេល​​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​​ដុស​ធ្មេញ។​ ប្រភព​ព័ត៌មាន​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ឈ្មោះ​ Denise Saldate ​ធ្លាប់​ធ្វើ​រោគ​វិនិច្ឆ័យ​​​​ឃើញ​​ថា នាង​មាន​​​ប្រតិកម្ម​ទៅ​នឹង​ផលិត​ផល​​​ធ្វើ​ពី​ទឹក​ដោះ​គោ​តាំង​ពី​​នៅ​វ័យ​​១​ឆ្នាំ​។ ចាប់​ពី​ពេល​នោះ​ ​ឪពុក​ម្តាយ​ របស់ Denise ប្រុង​ប្រយ័ត្ន​​មែន​ទែន​​ចំពោះ​​ចំណី​អាហារ​​របស់​កូន រាប់​តាំង​ពី​​ការ​ពិនិត្យ​​មើល​​របប​អាហារ​នៅ​​សាលា​។ យ៉ាង​ណា​មិញ Denise បាន​​ជួប​​​រឿង​ហេតុ​​អាក្រក់​នៅ​ពេល​​នាង​ពិនិត្យ​ឃើញ​ថា​នាង​​មាន​បញ្ហា​​​ធ្មេញ​ និង​ត្រូវ​ទិញ​ថ្នាំ​ដុស​ធ្មេញ​​ជំនួយ​​​ដល់​ធ្មេញ។ នៅ​ល្ងាច ដែល​ Denise ប្រើ​ថ្នាំ​ដុស​ធ្មេញ​​នោះ ក្មេង​ស្រី​បាន​យំ​រត់​ទៅ​ប្រាប់​ម្តាយ​​​ដោយ​អាការៈ​ស្លេក​ស្លាំង​ ក្អួត​ និង​ពិបាក​ដក​ដង្ហើម​។ ក្រោយ​ពេល​បញ្ចូន​​កូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ម្តាយ​របស់​ Denise ​រក​ឃើញ​ថា ថ្នាំ​ដុស​ធ្មេញ​របស់​កូន​ស្រី មាន​​សារធាតុ​ Recaldent ​ជា​ជាតិ​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ហើយ​លោក​ស្រី​ពុំ​បាន​​ដឹង​ពី​មុន​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ អ្វី​ៗ​បាន​យឺ​ត​ពេល​ ដោយ Denise​ អាការៈ​នាង​មិន​បាន​ធូរ​ស្រាល​ ហើយ​បាន​​​បាត់​បង់​ជីវិត​នៅ​ពីរ​ថ្ងៃ​បន្ទាប់​​​នៅ​មន្ទីរពេទ្យ។ ជា​មួយ​ករណី​នេះ ម្តាយ​របស់​ក្មេង​ស្រី​​ខាង​លើ ក៏​បាន​អំពាវ​នាវ​ប្រាប់​​ឪពុក​ម្តាយ​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​​​​បំផុត​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​ ៕   អត្ថបទពាក់ព័ន្ធ៖ រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់ វិធីសាស្ត្រ​ប្រើ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​​​​​​


បញ្ហាសុខភាពកុមារផ្សេងទៀត

បើឲ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

ម៉ាក់ប៉ា​សម័យ​នេះ​ភាគច្រើន​បញ្ជូន​កូន​ទៅ​រៀន​តាំងពី​អាយុ ២-៣ ឆ្នាំ​ឡើង ហើយ​ព្រោះតែ​គ្មាន​ពេល​វេលា​ថែទាំ​ដោយ​ត្រូវ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ទៀត​នោះ ទើប​ម៉ាក់ប៉ា​តម្រូវ​ឲ្យ​កូន​នៅ​សាលា​តាំងពី​ព្រឹក​ដល់​ល្ងាច។ ការ​ឲ្យ​កូន​រៀន​ពេញ​មួយ​ថ្ងៃ​បែប​នេះ​ល្អ​ចំពោះ​កូន​អត់? កូន​រៀន​ឆាប់ចេះ​មែន​អត់? ទាក់ទិន​នឹង​បញ្ហា​នេះ​អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កូន​វ័យ​ប៉ុណ្ណេះ​រៀន​តាំងពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​ជា​ល្អ​ដែរ ព្រោះ​គ្នា​គ្មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បើ​ទោះ​ជា​សាលា​មាន​កន្លែង​ស្នាក់នៅ​ពេល​ថ្ងៃត្រង់ ក៏​ក្មេង​គេង​មិន​សូវ​លក់​ស្កប់​ដូច​នៅ​ផ្ទះ​ឡើយ ដោយសារ​មាន​ក្មេង​ដទៃ​នៅ​ក្បែរ ហើយ​ពួកគេ​រំខាន។ អត្ថបទពាក់ព័ន្ធ៖ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ អ្នកគ្រូ​វ័យ​ក្មេង​ខាងលើ​ក៏​បាន​បន្ត​ទៀត​ថា កូន​នៅ​វ័យ​ប៉ុណ្ណេះ​ត្រូវការ​សម្រាក​ឲ្យ​បាន​ច្រើន ដូចនេះ​ហើយ​ម៉ាក់​ប៉ា​គ្មាន​ពេល ក៏​គួរតែ​ឆ្លៀត​ពេល​បាយ​ទទួល​កូន​ចេញ​ទៅ​ផ្ទះ ហើយ​រៀបចំ​ឲ្យ​កូន​គេង ២ ម៉ោង​ទើប​ល្អ​ចំពោះ​សុខភាព។ ចំណែក​រឿង​រៀន​ចេះ​មិន​ចេះ វា​មិន​អាស្រ័យ​លើ​ការ​រៀន ២ វេន​នោះ​ទេ ព្រោះ​រយៈ​ពេល ៦-៧ ម៉ោង​នៅ​សាលា​ មិន​មែន​រៀន​សុទ្ធសាធ​ទាំងអស់​ឡើយ តែ​មាន​ជា​សកម្មភាព​ហាត់​ប្រាណ លេង ហែលទឹក និង​ការ​កម្សាន្ត​ដទៃ​ទៀត មិនមែន​រាប់​លេខ​អាន ឬ​សរសេរ​អក្សរ​រហូត​នោះ​ទេ។ ក្មេង​ចងចាំ និង​រៀន​ពូកែ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​តិចនិក​បង្រៀន​របស់​គ្រូ អាណាព្យាបាល បូក​រួម​ទាំង​ក្មេង​មាន​ចំណង់​ទើប​អាច​ឲ្យ​ការ​សិក្សា​បាន​រលូន។ មួយ​វិញ​ទៀត បើ​ពេល​រៀន​កូន​ងងុយ​រហូត ឬ​ហូប​ចុក​មិន​ឆ្អែត​ធ្វើឲ្យ​ពួកគេ​គ្មាន​សមាធិ​ផ្ចង់​លើ​ការ​សិក្សា​ដែរ។ សរុប​មក​វិញ ​អ្នកគ្រូ លឹម មួយហ្គិច បាន​បញ្ជាក់​ថា ការ​រៀន​តែ ១ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ

បាល់ទាត់ ជាកីឡាដ៏មាន​ប្រជាប្រិយភាព​មួយ ហើយ​ក្មេងៗ​ជាច្រើន ចូលចិត្ត​លេងវា​ណាស់។ ប៉ុន្ដែ បើតាម​អ្នកជំនាញ​រោគសាស្ត្រ បញ្ជាក់​ថា ក្មេងៗ ដែលប្រើ​ក្បាលតែត​បាល់ ប្រឈម​នឹង​បញ្ហា​របួស​ខួរក្បាល និង​អាចឈាន​កើត​ជំងឺខួរក្បាល​ជាច្រើន​ប្រភេទ។ លោកវេជ្ជបណ្ឌិត Bennet Omalu សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា រាល់ពេល ក្មេងៗ​ក្រោម​អាយុ ១៨​ឆ្នាំ ប្រើ​ក្បាល​តែតបាល់​ម្ដងៗ វា​បណ្ដាល​ឲ្យ​របួស​ខួរក្បាល (Microscopic Injuries) ដែល​កំពុង​លូតលាស់ និង​បណ្ដាល​ឲ្យ​ខូច​កោសិកា​ខួរក្បាល។ លោក​បន្ថែម​ថា ការប្រើក្បាល​តែតបាល់​នេះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង នៅប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នៅឆ្នាំ២០០២ លោក​វេជ្ជបណ្ឌិត Bennet Omalu ត្រូវ​ចាត់​ឲ្យ​ធ្វើ​កោសល្យវិច័យ​លើ​វិរបុរស​បាល់ទាត់​អាមេរិក Mike Webster។ មូលហេតុ​បណ្ដាលឲ្យ​ស្លាប់ គឺជំងឺ​គាំងបេះដូង ប៉ុន្ដែ​លោកវេជ្ជបណ្ឌិត​បាន​ពិនិត្យ​លើ​បម្រែបម្រួល​នានា លើ​ខួរក្បាល។ លោក​រកឃើញ​ថា វិរបុរស​បាល់ទាត់អាមេរិក កើត​ជំងឺ Chronic Traumatic Encephalopathy ជាជំងឺ​សរសៃប្រសាទ​គ្មាន​ការលូតលាស់ ដោយសារតែ​របួស​ខួរក្បាល​ញឹកញាប់។ ជាមួយ​គ្នានេះ លោកបាន​ណែនាំ​ឲ្យ​ក្មេងៗ កែប្រែ​ទម្លាប់​លេងបាល់ ដោយ​កុំប្រើ​ក្បាលតែត​បាល់ ដោយសារ​ការប្រើក្បាល​តែតបាល់​កាន់តែ​ច្រើន ប៉ះពាល់​ខួរក្បាល​កាន់តែ​ខ្លាំង មិនថា​យើង​ស្ថិតនៅ​វ័យណា​នោះទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ

មានមនុស្ស​ជាច្រើន​គិត​ថា បញ្ហា​រមាស់​ទ្វារមាស់ ក្លិន​មិន​ល្អ គឺ​កើត​ឡើង​ពេល​ស្រ្តី​ពេញ​វ័យ​ឡើង​ទៅ។ តែ​បើ​តាម​សម្ដី​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ បាន​ឲ្យ​ដឹង​ថា បញ្ហា​រោគ​ស្រ្តី​មិន​មែន​កើតចំពោះ​តែមនុស្ស​ស្រី​ពេញ​វ័យ​ឡើយ ក្មេង​តូច​ៗ​ក៏​អាច​មាន​ដែរ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ម៉ាក់​ៗ​ណា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​អនាម័យ​ទ្វារមាស​ឲ្យ​កូន នោះ​បញ្ហា​ក្លិន​អាក្រក់ ឬ​រមាស់​ប្រាកដ​ជា​មាន ហើយកូន​តូច​ប៉ុណ្ណា​ក៏​អាច​មាន​បញ្ហា​នេះ​បាន​ដែរ។ នាយិកា​រូប​នោះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​បន្ទោរបង់​រួច គួរតែ​នាំ​កូន​ទៅ​លាង​នឹង​ទឹក​ធម្មតា ឬ​យក​ក្រដាស​ស្ងួត មក​ជូត​សម្អាត​មិន​ឲ្យ​សើម។ វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បញ្ជាក់​ទៀត​ថា នៅ​កម្ពុជា​បញ្ហា​រោគស្រី​នេះ​គឺ​ឈាន​មុខ​គេ ព្រោះ​បញ្ហា​ទ្វារ​លាមក​ក៏​មក​ឆ្លង​ដល់​ទ្វារមាស​បាន​ដែរ។ មួយ​វិញ​ទៀត​ពេល​កូន​តូច ជួប​បញ្ហា​បែប​នេះ​មិន​គួរ​ប្រើ​ទឹក​អនាម័យ​ឡើយ ដោយ​លាង​នឹង​ទឹក​ស្អាត​ធម្មតា​ប៉ុណ្ណោះ លើកលែង​តែ​កូន​តូច​ក​រោគ ទើប​ពេទ្យ​តម្រូវ​ឲ្យ​ព្យាបាលដោយ​ថ្នាំ ឬ​ទឹក​លាង​សម្អាត​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នក​ជំងឺ។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ លើស​ពី​នោះ​ទៅ​ទៀត លោកស្រី​ក៏​សំណូមពរ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​តាមដាន​ការ​វិវិត្ត​ផ្សេង​ៗ​របស់​កូន ព្រោះ​បើ​មាន​បញ្ហា​ណា​មួយ ហើយ​ដឹង​ក្នុង​ស្ថានភាព​ដំបូង​ៗ យើង​អាច​ដោះស្រាយ ឬ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត គួរ​បង្រៀន​កូន​ពី​របៀប​ធ្វើ​អនាម័យ​ខ្លួនប្រាណ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ ព្រោះ​អាច​ជួយ​សម្រួល​បញ្ហា​លំបាក​ដល់​យើង​បាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ