បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

មិនចង់ឲ្យកូនតូចឈឺថ្កាត់ញឹក ម៉ាក់ៗគួរដឹងរឿងទាំងនេះ

កូន​តូច​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ងាយ​នឹង​ឈឺ​បន្តិច​ហើយ។ តែ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ម៉ាក់​ៗ​គួរតែ​អនុវត្ត​វិធី ៤ យ៉ាង ដែល​ចែករំលែក​ដោយ​ម៉ាក់​ៗ​មាន​បទ​ពិសោធ​ថែរក្សា​កូន​មិន​ឲ្យងាយឈឺ។ ១- កុំឲ្យ​អ្នក​ដទៃ​ព​កូន​ច្រើន​ពេក បើ​តាម​ការ​ឲ្យ​ដឹង​របស់​ម៉ាក់​ៗ ទី លីកា កាល​កូន​ដំបូង អ្នកនាង​មិន​ដឹង​ពី​បញ្ហា​នោះ​ឡើយ គិត​ថា​ឲ្យតែ​មាន​អ្នក​ព​កូន បាន​ន័យ​ថា​គេ​ស្រលាញ់​កូន ឲ្យ​ប្រឡែង​លេង​បាន​តាម​ចិត្ត និង​បាន​ធូរ​កម្លាំង​ផង។ អតីត​បុគ្គលិក​ផ្នែកលក់​ឡាន បាន​បន្ត​ថា កូន​ខ្លួន​ឧស្សាហ៍​ក្ដៅ​ខ្លួន ផ្ដាសាយ ហៀរ​សំបោរ​ដោយ​មិន​ដឹង​មូលហេតុណាស់ តែក្រោយទៅជួប​ពេទ្យ​ទើប​ដឹង​មូលហេតុ ហើយ​ពេទ្យ​បាន​ប្រាប់​ថា មនុស្ស​ធំ​ដែល​ឈឺ​ជំងឺ​ទាំង​នោះ ពេល​ខ្លះ​អាការៈ​មិន​ធ្ងន់ ទើប​យើង​មើល​មិន​ដឹង តែ​សម្រាប់​ក្មេង​ងាយ​ឆ្លង​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ​ដូច​មនុស្ស​ធំ។ កូន​ទី ២ របស់​ស្រ្តី​វ័យ ២៨ ឆ្នាំរូប​នេះ ​មិន​ឲ្យ​អ្នក​ដទៃ​ក្រៅ​ពី​សាច់ញាតិ​កាន់​កូន​ឡើយ ព្រោះ​មិន​ដឹង​ថានរណាមាន​ជំងឺ​អ្វី​ខ្លះ ហើយ​អ្នក​ដែល​កាន់​គឺ​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន បើ​អ្នក​ខ្លះ​ទៀត គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​តែម្ដង ដើម្បី​ការពារ​កូន។ ២- កុំ​នាំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន «បើ​ស្រលាញ់​កូន កុំ​ឲ្យ​សោះ​នាំ​កូន​តូច​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ​ទំនើប ឬ​កន្លែង​ណា​ដែល​ជុំ​ៗ​មនុស្ស​កកកុញ។ ទង្វើ​បែប​នេះ​ងាយ​ធ្វើឲ្យ​កូន​ឆ្លង​មេរោគ​ផ្សេង​ៗ​ណាស់ ព្រោះ​មនុស្ស​ទាំង​នោះ​មាន​ជំងឺ​ណា​មួយ​ជាប់​ខ្លួន​ហើយ»។ នេះ​ជា​ការ​រៀបរាប់​មនុស្ស​អ្នកស្រី នូ ស្រីពេជ្រ ដែល​មាន​កូន ៣ នាក់​រួច​មក​ហើយ។ អ្នក​លក់​ដូរ​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ​បាន​ឲ្យ​ដឹង​ថា កាលពី​កូន​ដំបូង និង​កូន​ទី ២ មិន​ដែល​ចេះ​ឈឺ​ផ្ដេសផ្ដាស​ឡើយ ព្រោះ​អ្នកនាង​មិន​ធ្លាប់​ទៅ​ណា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទឹកចិត្តឪពុក! បរិច្ចាគថ្លើមមិនរុញរា ដើម្បីសង្រ្គោះជីវិតកូនប្រុសពីជំងឺកម្រ

បុរស​ជា​ឪពុក​ជន​ជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​​បាន​មហាជន​ជា​ច្រើន​កោត​សរសើរ​ ក្រោយ​​​បរិច្ចាគ​សេរីរាង្គ​ថ្លើម​​របស់​ខ្លួន ដើម្បី​​សង្គ្រោះជីវិត​​កូន​ប្រុស​។ តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បុរស​ជា​ឪពុក​​​មាន​ឈ្មោះ Matt Price បាន​សម្រេច​បរិច្ចាគ​សេរីរាង្គ​របស់​ខ្លួន​ភ្លាម​ៗ ​​ពេល​​​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ប្រុស​ របស់​ខ្លួន​ ដែល​ទើប​តែ​កើត​​​បាន​៤​ថ្ងៃ សន្លប់​ដោយ​កើត​មក​មាន​​ជំងឺ​កម្រ​ម្យ៉ាង ដែល​ខ្វះ​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម (Ornithine Transcarbamylase Deficiency) អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ និង​រាង​កាយ​គេ ពុល​ស្លាប់​បាន។ ​​១០​ម៉ោងក្រោយ ​ឮ​ដំណឹង​នេះ លោក Matt Price បាន​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​​ ជួយ​​កូន​ប្រុស​ខ្លួន​ភ្លាម​ៗ ដោយ​ការ​បរិច្ចាគ​ថ្លើម​របស់​ខ្លួន​២០%។ ហើយ​មក​ទល់​ពេល​នេះ Callan ដែល​ជា​កូន​ប្រុស​របស់​លោក បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ក្រោយ​ការ​បវិច្ចាគ និង​សង្គ្រោះ។ អត្ថបទពាក់ព័ន្ធ៖ អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល? បរិច្ចាគ​ថ្លើម Ornithine Transcarbamylase Deficiency ជា​ជំងឺ​ក្រម ​អាច​បង្ក​ឲ្យ រាង​កាយ​ខ្វះ​​ការ​ផលិត​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម ហើយ​ជំងឺ​នេះ​​ធ្វើ​ឲ្យ ជាតិ​អាម៉ូញ៉ាក់​គរ​ច្រើន​ក្នុង​រាង​កាយ​ បណ្តាល​ឲ្យ​ពុល​ស្លាប់ ដោយ​សារ​កង្វះ​សារធាតុ​ផលិត​ដោយ​ថ្លើម​ទៅបន្សាប៕ ​​​​


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ម៉ាក់​ៗ​សម័យ​ទំនើប​នេះ ភាគច្រើន​បាន​ជ្រើសរើស​យក​កាបូប​ស្ពាយ​កូន​មក​ជួយ​សម្រួល​ខ្លះ​ៗ​ហើយ។ តែ​បើ​អ្នក​មិន​ទាន់​ហ៊ាន​ទិញ​មក​ប្រើ និង​មិន​ដឹង​ពី​អត្ថប្រយោជន៍ Hello គ្រូពេទ្យ សូម​ចែករំលែក​ពី​អត្ថប្រយោជន៍​នៃ​កាបូប​នោះ​ដោយ អ្នកស្រី មាន សីមា ដែល​ជា​ស្ត្រី​មេផ្ទះ និង​ធ្លាប់​ប្រើ​របស់​នេះ​ចំពោះ​កូន​ទាំង៣ បាន​ឲ្យ​ដឹង​ដូច​ខាងក្រោម។ ១- ជួយ​សម្រួល​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ពេល​ទៅ​ណា​មួយ​ណា យើង​អាច​ដាក់​កូន​ក្នុង​កាបូប​ស្ពាយ​នោះ ហើយ​មិន​ធ្វើឲ្យ​យើង​ចុក​រោយ​ដៃ។ មិន​តែ​ប៉ុណ្ណោះ ពេល​ស្ពាយ​ពី​ក្រោយ​ជួយ​សម្រួល​ខ្នង​យើង​ឲ្យ​ត្រង់ និង​មិន​ឈឺចាប់ ហើយ​អាច​រីករាយ​ជាមួយ​ការ​ដើរហើរ​បាន​យ៉ាង​សប្បាយ គ្រាន់តែ​ឆ្លាស់​គ្នា​ជាមួយ​ប៉ា​ៗ​ជា​ការ​ស្រេច។ ២- មិន​ប៉ះពាល់​ដំណើរ​កូន កូន​ដែល​ធ្លាប់​ប្រើ​របស់​មួយ​នេះ មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណើរ​ឡើយ ព្រោះ​ទាំង​ខ្នង​កូន​ត្រង់​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​មួយ​ប៉ុន​ខ្លួន ហើយ​ជើង​វិញ​ក៏​សណ្ដូក​ចុះ​ក្រោម​មិន​កោង មិន​ផ្អិប​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ៣- កូន​សប្បាយ​រីករាយ ពេល​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​នោះ កូន​គ្មាន​ភាព​ធុញ​ទ្រាន់​ណា​មួយ​ឡើយ ព្រោះ​គេ​អាច​ធ្វើ​ចលនា​បាន​ធម្មតា មិន​ថា​ជើង ដៃ ក្បាល។ មិន​តែ​ប៉ុណ្ណោះ​កូន​មាន​អារម្មណ៍​មិន​ហេលហាល ពេល​ឃើញ​អ្វី​គួរឲ្យ​ខ្លាច ដោយសារ​ពួកគេ​បាន​នៅ​ជិត​ម៉ាក់​ៗ​រហូត។ ៤- អាច​បំបៅ​ដោះ​ក៏​បាន នៅ​ពេល​ត្រូវ​ទៅ​ណា​មក​ណា អាច​ឲ្យ​កូន​បំបៅ​បាន ដោយ​គ្រាន់​តែ​ផ្លាស់​ពី​ក្រោយ​មុខ​វិញ និង​បង្ខិត​ខ្សែ​ឲ្យ​មក​ក្រោម​បន្តិច។ យើង​អាច​ឲ្យ​កូន​បៅ​ដោយ​មិន​ឲ្យ​កូន និង​ខ្លួនឯង​ពិបាក នៅ​គ្រប់​កន្លែង ព្រម​ទាំង​អាច​ជួយ​បិទបាំង​រូបរាង​ដើមទ្រូង​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​ប្រើ​តាំងពី​កូន​ៗ​នៅ​តូច រហូត​ដល់​អាយុ១ ខួប​ក៏​បាន​ដែរ និង​អាច​ប្រើ​ត​កូន​ក្រោ​យៗ​ទៀត។ បន្ថែម​ពី​លើ​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​កាបូប​ស្ពាយ​កូន​ស្រដៀង​គ្នា​នេះ​ដែរ។     ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់គេងមិនល្អ ក៏ធ្វើឲ្យកូនក្មេងធាត់ខ្លាំងដែរ!

ទម្លាប់​គេង មាននាទីសំខាន់ណាស់សម្រាប់​សុខភាពរាង​កាយ​មនុស្ស​គ្រប់​វ័យ ហើយ​ចំពោះ​ក្មេងៗ រឹត​តែ​សំខាន់ ព្រោះ​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។ បើ​ម៉ាក់​ប៉ា បង្កើត​ទម្លាប់​គេ​មិន​ល្អដល់​កូនៗ ច្បាស់​ជា​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​មិន​ល្អ ប្រាជ្ញា​ក៏​អន់​ខ្សោយ​ទៅ​តាម​នឹង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ថា ទម្លាប់​គេង មាន​ទំនាក់​ទំនង​ទៅ​លើការ​ធាត់ខ្លាំង​ចំពោះ​ក្មេងៗ ជា​ហេតុ​ប៉ាម៉ាក់ គួរ​ពិចារណា​ឡើង​វិញ។ ១- ទំនាក់​ទំនង​រវាង​ការ​គេង​របស់​ក្មេង​ និង​ភាពធាត់ខ្លាំង រយៈ​ពេល ៣ ​ទសវត្សរ៍​កន្លង​មក​នេះ ក្មេងៗ​មាន​អាយុ​ពី ២-៥ ឆ្នាំ ​អត្រា​​​ធាត់ខ្លាំង គឺ​បាន​កើន​ឡើង​រហូត​ដល់ទ្វេដង។ សម្រាប់​ក្មេង​មាន​អាយុ​ពី ៦-១១ ឆ្នាំ​ គឺ​ឡើង​ជិត ៣ដង​ ហើយ​​ក្មេង​ជំទង់​អាយុ​ពី ១២-១៩ ឆ្នាំ​វិញ​មាន​ការ​កើន​ឡើង​ទ្វេ​ដងផងដែរ។ ការ​សិក្សា​មួយ ​បាន​ធ្វើ​ឡើង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១០ បង្ហាញ​ថា​ ទារក និង​ក្មេងៗ ​គេងមិនបាន​គ្រប់​គ្រាន់​​នៅ​ពេល​យប់​ អាច​ងាយប្រឈម​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់​ មុន​ពេល​ធំ​ពេញ​វ័យ។ ដូច​គ្នា​នេះ​ដែរ​ ការ​សិក្សា​មួយ​ទៀត ​​បង្ហាញ​ថា ​ការ​គេង​ពេល​ថ្ងៃ ​គឺ​មិន​អាច​ជំនួស​ដល់​ការ​គេង​ពេល​យប់​បាន​នោះទេ។ ២- គេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យក្មេងធាត់ខ្លាំង ដើម្បី​មើល​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាងទម្លាប់​គេង​របស់​ក្មេង និង​ភាព​ធាត់ ធ្លាប់មាន​ការ​សិក្សា​មួយ​ បាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Janice F. Bell រួម​ជាមួយ​សាស្ត្រាចារ្យ​នៅ​ឯសាកល​វិទ្យាល័យ​វ៉ាស៊ីនតោន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!

ជា​ធម្មតា គ្រប់​ប្រភេទ​ថ្នាំ​ទឹកដាក់​លក់​លើ​ទី​ផ្សារ សុទ្ធ​តែ​មាន​រង្វាស់​ថ្នាំត្រឹម​ត្រូវ មិន​ថាស្លាប​ព្រា ឬ​គម្រប​ភ្ជាប់​មក​ជា​មួយ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​សង្កេត​ឃើញ ប៉ាម៉ាក់​មួយ​ចំនួន តែ​ងប្រើ​ប្រាស់​ស្លាប​ព្រា​បាយ​ធម្មតា វាស់​ថ្នាំ​ឲ្យ​កូនផឹក ​ដែល​ទម្លាប់​នេះមិន​ល្អ​ទេ ព្រោះ​ស្លាប​ព្រាបាយ​ធម្មតា​មាន​ទំហំខុស​ពី​ស្លាប​ព្រា​រង្វាស់​ថ្នាំ នាំ​ឲ្យ​ខុស​កម្រិតថ្នាំ អាចបង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ប្រាប់​ពី​កំហុស​ពេល​ប្រើ​ស្លាបព្រាបាយ និង​ផល​ប៉ះពាល់​ឲ្យ​គ្នា​យើង​បាន​​ដឹង។ ១- ប្រើស្លាបព្រាបាយដើម្បីវាស់ថ្នាំទឹក ចុះ​ប៉ាម៉ាក់​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​អត់ ​ថា​តើ​ធ្វើ​បែប​នេះ ​ត្រឹម​ត្រូវ​ទេ​ដើម្បី​វាស់​កម្រិត​ថ្នាំ​ទឹក​ឲ្យ​កូន? បច្ចុប្បន្ន ប៉ាម៉ាក់​ភាគ​ច្រើន បាន​ប្រើ​វិធី​នេះ​ដើម្បី​វាស់​កម្រិត​ថ្នាំ ​ដូច​ជា​សេរ៉ូ​ក្អក ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ នៅ​ពេល​កូនៗ​ឈឺ។ យើងអាច​គិត​ថា ​វា​ជា​រឿង​ធម្មតា ដូច្នេះហើយ​ទើប​មាន​​ការ​សិក្សាពាក់​ព័ន្ធ​នឹង​ករណី​នេះ ដែរ​អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​យើង​បាន។ នៅ​ក្នុង​ការ​សិក្សា​មួយ​ ​ធ្វើ​ឡើង​ដើម្បី​ដឹង​​ពី​របៀប​ប៉ាម៉ាក់​​វាស់​ថ្នាំឲ្យ​កូន​ៗ ដោយ​បាន​រក​ឃើញ​ថា​ ប៉ាម៉ាក់​​ជិត ៣៩% បាន​ប្រើ​កម្រិត​ថ្នាំ​​ខ្លួន​​ចង់​បាន​ មិន​ត្រឹម​ត្រូវតាម​ស្ថាន​ភាព​ជំងឺ​កូន និង​មាន​ចំនួន ៤១% ​មាន​កំហុស​ក្នុង​ការ​វាស់​ ទៅនឹង​កម្រិត​ថ្នាំ​​គ្រូពេទ្យ​បាន​កំណត់។ ដូច​គ្នា​នេះ​ដែរ ប៉ាម៉ាក់​មួយ​ចំនួន បាន​ប្រើ​ស្លាប​ព្រា​កាហ្វេ ឬ​ស្លាប​ព្រា​បាយ​ មាន​កម្រិត​ថ្នាំ​ខុស ២,៣ ដង ទៅ​នឹង​ស្លាប​ព្រា ឬគម្រប​រង្វាស់​ថ្នាំ ​ខណៈពេល​ករណី​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​មាន​ជិត ១,៩ ដង។ អត្ថបទ​ពាក់​ព័ន្ធ៖ ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ ២- […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មើល ៣ ចំណុចនេះ អាចដឹងថាគ្រូពេទ្យណាល្អសម្រាប់កូនយើងហើយ!

ជា​ប៉ា​ម៉ាក់គេ ឲ្យ​​តែ​ពេល​កូន​ឈឺ ច្បាស់​ជា​ស្លន់​ស្លោរ​ហើយ គេ​ប្រាប់​ថា ពេទ្យ​នេះ​ល្អ ពេទ្យ​នោះ​ល្អ ចង់​ទៅ​ឲ្យ​គេ​មើល​ជំងឺ​កូន​ភ្លាម។ យ៉ាង​ណា​ ធ្វើ​បែប​នេះមិន​ត្រូវ​ទេ កូន​មិន​មែន​ជា​របស់​ពិសោធ ហេតុ​នេះ បើ​ចង់​ដឹង​ពេទ្យ​ល្អ​​មិន​ល្អ ត្រូវ​មើល​ ៣ ចំណុច​ខាង​ក្រោម​នេះ​សិន។ ១- អ្វីយើង​ត្រូវរំពឹង ក្នុង​ករណី​ខ្លះ​ គ្រូពេទ្យ​ផ្នែក​កុមារ​ អាច​នឹង​មាន​ការ​រវល់​ជាមួយ​ក្មេង​មាន​​ជំងឺ​ដទៃ​ទៀត​ ដូច្នេះ​​ពេល​ខ្លះប៉ាម៉ាក់​​អាច​​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធាន​ផ្នែក ឬ​គិលានុបដ្ឋាយិកា​​ជំនួស​ក៏​ថា​បាន។ យើង​​ត្រូវ​នៅ​កន្លែង​ចុះ​ឈ្មោះ​ ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូ​ពេទ្យ ពេល​ទៅ​ធ្វើ​ការ​ពិនិត្យ​នៅ​គ្លីនិក​ជា​លើក​ដំបូង ​ចាំ​បាច់​ណាស់ ត្រូវ​ធ្វើ​ការ​និយាយ​ពិភាក្សា​ទល់​មុខ​គ្នា ព្រោះ​ថា​បើ​មិន​ដូច្នេះ យើង​​អាច​មាន​បញ្ហា​ក្នុងការ​​សម្រេច​ចិត្តជ្រើស​រើស​យក​គ្រូពេទ្យល្អ​បំផុត​សម្រាប់​កូន​យើង​ដូច​គ្នា។ ២- អ្វីយើងត្រូវពិនិត្យ​មើល ការ​រង់​ចាំពេទ្យ ​អាច​នឹង​មាន​ប្រយោជន៍​ច្រើន បើប៉ាម៉ាក់​ឈប់​ផ្តោត​អារម្មណ៍​លើ​ការ​មើល​ទូរស័ព្ទ​ដៃ​ ដោយ​ជំនួស​មក​វិញ គឺ​​ក្រឡេក​មើល​ជុំវិញ​បរិយាកាស​ជុំ​វិញ​ខ្លួន។ ហើយ​អ្វី​យើង​ត្រូវ​ពិនិត្យ​មើល​មុន​គេ គឺ៖ – អនាម័យ​៖ វា​ជា​រឿង​ចម្បង​ទី​ ១ ដែល​ប៉ាម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ កន្លែង​រង់​ចាំ​គួរ​តែ​មាន​សភាព​ស្អាត និង​មាន​របៀប​រៀប​រយ។ ហើយ​កុំ​ភ្លេច​តាម​មើល​ទៅ​ក្នុង​បន្ទប់​ពិនិត្យ​ផង ​ដើម្បី​ប្រាកដ​ថា​ វា​មាន​សុវត្ថិភាព និង​មាន​អនាម័យ​ល្អ សម្រាប់​កូន​យើង។ – ភាព​រួស​រាយ​រាក់​ទាក់៖ ប៉ាម៉ាក់​គ្រប់​រូប ​សុទ្ធ​តែ​មាន​ការ​រំពឹង​ទុក​ខ្ពស់ពី​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​គ្រូ​ពេទ្យកូន​ខ្លួន​ឯង។ ប៉ាម៉ាក់​​ខ្លះ ​អាច​នឹង​ចង់​ជួប​ពេទ្យមាន​ភាព​កក់​ក្តៅ និង​ងាយ​ស្រួល ឯ​ខ្លះ​ទៀត​ចង់​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។ – បុគ្គលិក​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់៖ ចំណុច​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ?

កូន​ចាប់​ផ្តើម​ចេះ​ដើរ​តេះតះ ជា​វ័យ​ដែល​កូន​ចាប់​ផ្តើម​រពឹស​ដែរ​​ហើយ ចំ​ក្មេង​ខ្លះ​រពឹស​ខ្លាំង ម៉ាក់​ប៉ា​ច្បាស់​ដេញ​ចាប់​វិល​មុខ​មិន​ខាន។ ម៉ាក់​មាន​ដឹង​ទេ ពេល​ចេះ​ដើរ ក្មេង​ចាប់​ផ្តើម​ចេះ​ញ៉ាំ​​ខ្លួន​ឯង ចាប់​ផ្តើម​លេង​ច្រើន ចេះ​រុក​រើ​របស់​របរ​គ្រប់​កន្លែង ធ្វើ​ឲ្យ​ដៃ​ងាយ​ប៉ះពាល់​នឹង​របស់​កខ្វក់ ចៀស​មិន​ផុត​ពី​ការ​ឆ្លង​មេរោគ ឬ​បាក់​តេរី​ផ្សេង។ យើង​មិន​អាច​ឃាត់​ក្មេង​មិន​ឲ្យ​រពឹស​បាន​ទេ ព្រោះ​ដល់​វ័យ​ដែល​គេ​វិវត្ត​ទៅ​មុខ​បន្តិច​ម្តងៗ​ហើយ តែ​ត្រូវ​ចេះ​ពី​វិធី​បង្ការ​ខ្លួន​ក្មេង​កុំ​ឲ្យ​ឆ្លង​មេរោគ​ទៅ​ជា​ឈឺ​បាន។ ១- សម្អាត​ដៃ​កូន ការ​ធ្វើ​អនាម័យ​ជា​រឿង​ចាំបាច់​បំផុត ម៉ាក់​ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​កូន​ឲ្យ​បាន​ស្អាត​រាល់​ពេល​គេ​លេង ឬ​ចាប់​កាន់​របស់​អ្វី​មួយ ពិសេស​មុន​ពេល​ចាប់​កាន់​ចំណី​អាហារ​ញ៉ាំ។ កាល​ណា​កូន​យក​ដៃ​មិន​ស្អាត​ទៅ​ញី​ភ្នែក ធ្វើ​ឲ្យ​ឈឺ​ភ្នែក ចំណែក​ឯ​ការ​យក​ដៃ​កខ្វក់​ទៅ​លូក​មាត់ ចាប់​កាន់​ចំណី​អាហារ​មក​ញ៉ាំ​ធ្វើ​ឲ្យ​ឆ្លង​មេរោគ ទៅ​ជា​ឈឺ​ពោះ រាករូស ក្អួត ក្តៅ​ខ្លួន​ជា​ដើម។ ២- ចាក់​វ៉ាក់​សាំង​ការពារ វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេង ខណៈ​ពួក​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹងរង​ការ​វាយ​ប្រហារ​ដោយ​មេរោគ ឬ​បាក់​តេរី​ផ្សេងៗ ដូច្នេះ​មាន​តែ​ការ​ចាក់​វ៉ាក់​សាំង​នោះ​ទេ ទើប​អាច​ការពារ​បាន។ នៅ​ក្នុង​កម្មវិធី​ជាតិ​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ១១ មុខ​ដល់​កុមារ​ចាប់​ពី​ពេល​កើត​ភ្លាម ដល់​អាយុ ២ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំពោះ​ម៉ាក់ប៉ា​ដែល​មាន​លទ្ធភាព​ ក៏​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​បន្ថែម​ទៀត​ទៅ​តាម​អាយុ​របស់​កូន។ អត្ថបទពាក់ព័ន្ធ៖ នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ ៣- ញ៉ាំ​បន្លែ​ផ្លែ​ឈើ ឬ​ទឹក​ដោះ​ដែល​ជួយ​ប្រព័ន្ធ​ការពារ ក្មេង​ចេះ​ដើរ​ភាគ​ច្រើន ម៉ាក់ៗ​ប្រហែល​ជា​លែង​ឲ្យ​ម៉ឹម​ដោះ​ទៀត​ហើយ អ៊ីចឹង​បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ម៉ាក់​ចាំបាច់​ជ្រើស​រើស​ប្រភេទ​ទឹក​ដោះ​គោ​ណា​ដែល​​មាន​សារធាតុ Prebiotics ព្រោះ​វា​ជួយ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ។ ក្រៅ​ពី​មាន​ក្នុង​ទឹកដោះ​គោ​រូបមន្ត​សម្រាប់​កុមារ ប្រភព​នៃ Prebiotics […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ

ចង់​បាន​កូន​ឆ្លាត សរីរាង្គ​លូត​លាស់​បាន​ល្អ ម៉ាក់​ប៉ា​មិន​មែន​ទើប​តែ​បំប៉ន​ក្រោយ​កូន​កើត​នោះ​ទេ គឺ​ចាប់​តាំង​ពី​មុន​ពេល​ពពោះ ឬ​អំឡុង​ពពោះ​មក​ម្ល៉េះ។ ទង្វើ​បែប​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​បំផុត ប៉ុន្តែ​ម៉ាក់​ប៉ា​មាន​ដឹង​អត់ តើ​ពេល​ណា​ខួរ​ក្បាល​កូន​លូត​លាស់​ខ្លាំង​​បំផុត ត្រូវ​ការ​បំប៉ន​សារធាតុ​ចិញ្ចឹម​ឲ្យ​​ច្រើន? លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​ប្រទេស​បារាំង និង​កូរ៉េ បាន​ឲ្យ​ដឹង​ថា ខួរ​ក្បាល​ក្មេង​លូត​លាស់​​ខ្លាំង​បំផុត ចាប់​ពី​អាយុ ៣-៥ ឆ្នាំ។ មាន​ន័យ​ថា ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់ ៦ ខែ ខួរ​ក្បាល​ទារក​ចាប់​ផ្តើម​លូត​លាស់​បន្តិច​ម្តងៗ តាម​រយៈ​ការ​ចិញ្ចឹម​បីបាច់​បាន​ល្អ ដោយ​​ការ​បំបៅ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ។ បន្ទាប់​ពី​រយៈពេល ៦ ខែ រហូត​ដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ខួរ​ក្បាល​ក្មេង​កាត់​តែ​វិវត្ត និង​លូត​លាស់​ខ្លាំង​ឡើង បើ​សិន​ជា​ម៉ាក់​ប៉ា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​កូន​ដោយ​ប្រុង​ប្រយ័ត្ន បន្ត​ការ​បំបៅ​ដោះ​កូន ឬ​ឲ្យ​ម៉ឹម​ទឹក​ដោះ ហើយ​ត្រូវ​បន្ថែម​​របប​អាហារ​ចម្រុះ​មុខ​ដល់​កូន (របប​ខាប់​គ្រប់​គ្រឿង) និង​ការ​បន្ត​ចាក់​វ៉ាក់សាំង​ការពារ។ អត្ថបទពាក់ព័ន្ធ៖  មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី? ចាប់ពី ២-៣ ឆ្នាំ ខួរ​ក្បាល​ក្មេង​នឹង​បន្ត​លូត​លាស់​ខ្លាំង​ឡើង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ

កូន​កើត​មក​មាន​សុខភាព​ល្អ កាយ​សម្បទា​​រឹងមាំ ខួរក្បាល​ឆ្លាតវៃ ម៉ាក់ប៉ា​រីករាយ​ជាង​អ្វីៗ​ទាំងអស់។ តែ​ទោះ​យ៉ាង​ណា កូន​យើង​លូត​លាស់​បាន​ល្អ ឬ​មិន​ល្អ ឆ្លាត ឬ​មិន​ឆ្លាត អាស្រ័យ​លើ​កត្តា​​ច្រើន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគ​កុមារ មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។ ខាង​ក្រោម​នេះ​ជា​កត្តា​ផ្សេងៗ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ក្មេង៖ ១- គភ៌​លូត​លាស់​យឺត ម្ដាយ​មាន​ឆ្លង​ជំងឺ និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ បើ​ពេល​ពពោះ​ ម្តាយ​មាន​ជំងឺ ច្បាស់​ណាស់​គភ៌​វិវត្ត​យឺត មិន​គ្រប់​គីឡូ ខ្វះ​អវយវៈ ដល់​ពេល​កើត​មក​ទៅ​ជា​ខ្សោយ ការ​លូតលាស់​ក៏​យឺត​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកនឹងងាយឆ្លងរោគបំផុត ២- ហ្សែន ពិត​ណាស់ បើ​ឪពុក​ម្ដាយ​មាន​ហ្សែន​ល្អ នោះ​កូន​កើត​ក៏​លូតលាស់​បាន​​ល្អ​ដែរ។ ដូច​គ្នា​នេះ​ដែរ កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ នោះ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ។ ៣- បរិយាកាស ចិត្ត​សាស្ត្រ សកម្មភាព​​រាងកាយ ការ​រស់នៅ​ក្នុង​បរិយាកាស​មិន​ល្អ (តូច​ចង្អៀត អួអាប់ ស្មោក​គ្រោក) ធ្វើ​ឲ្យ​ផ្លូវចិត្ត​ក្មេង​ស្មុគ​​ស្មាញ គួប​ផ្សំ​កូន​ក្មេង​មិន​មាន​សកម្មភាព​រាង​កាយ ដូច​ជា ​ហាត់​ប្រាណ លេង​កីឡា ទៀត​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ ពិសេស​ផ្លូវ​ចិត្ត និង​ខួរក្បាល​ក្មេង។ ៤- កត្តា​អ័រម៉ូន-អាហារូបត្ថម្ភ ចំពោះ​កូន​ដែល​កើត​មក​ខ្វះ Growth អ័រម៉ូន ឬ​ខ្វះ​អាហារូបត្ថម្ភ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

ជំងឺអូទីស្សឹម ​កំពុង​កើត​ឡើងច្រើន​ណាស់​ចំពោះ​ក្មេងៗ បើ​មាន​ជំងឺ​នេះ​ហើយ ក្មេង​នឹង​ត្រូវ​រស់​នៅ​ជា​មួយវា​អស់​មួយ​ជីវិត។ ​យ៉ាង​ណា បើ​ព្យាបាល​លឿន​ទាន់​ពេល អាច​ជួយ​ក្មេង​មាន​សុខភាព​​ប្រសើរបាន​ ហើយ​ដើម្បី​គ្រប់​គ្រង​ជំងឺបាន​ ត្រូវ​តែ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​លឿន​ តាមអាច​ធ្វើ​បាន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​វិធី​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​អូទីស្សឹម ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹម​លើក្មេងៗ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹម​ អាច​មាន​ការ​​លំបាក តែ​យ៉ាងណា ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន ​កាន់​តែ​អាច​ជួយ​ឲ្យប៉ាម៉ាក់ ដឹង​ពី​តម្រូវ​ការកូន​​កាន់​តែ​ច្បាស់ ​អាច​ជួយ​ទំនុក​បម្រុង ​និង​ថែទាំ​កូន​បាន​ល្អ។ វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹមលើ​ក្មេងៗ អាចអនុវត្ត​តាម​វិធី​សាស្ត្រ​ដូចជា៖ – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើ​មាន​សង្ស័យ ឬ​កូនយើង​កើត​ជំងឺ អូទីស្សឹម ត្រូវនិយាយ​ប្រាប់​គ្រូពេទ្យ​ជាមុន​សិន ។ ​គួរ​ណាត់​ជួប​គ្រូពេទ្យ​មាន​បទ​ពិសោធធ្វើ​ការ​ជាមួយ​ក្មេង​មាន​ជំងឺ​នេះ រួច​ប្រាប់​ពី​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កូន​យើង ​ឲ្យ​ពេទ្យបាន​ដឹង​​។ ត្រូវ​ចាំ​ថា ត្រូវ​កត់​ចំណាំ​រាល់​អាកប្បកិរិយាកូន ជួយ​យើង​អោយ​ដឹង​ថា ​កូន​មាន​ជំងឺអូទីស្សឹម ឬ​ក៏​អត់បាន។ – ​ពិនិត្យតាមដាន៖ បើ​កូន​យើង​មិន​ទាន់​ចូល​សាលានៅ​ឡើយ ពេទ្យ​អាច​នឹង​ប្រើបញ្ជី​តាម​ដាន​មួយ​ឈ្មោះ M-Chat ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង ហើយ​អាច​សួរ​នាំសំណួរ​​ខ្លះ​ៗ ឬ​និយាយ ​និង​លេង​ជាមួយកូន​យើង ដើម្បី​ពិនិត្យមើល​ ពី​ការ​និយាយ​ សកម្មភាព ប្រតិកម្ម អាកប្បកិរិយា និង​ការរៀន របស់កូនយើង យ៉ាង​ម៉េច​ខ្លះ។ ក្មេង​​សង្ស័យ​​មាន​ជំងឺ​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ