បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

ជំងឺអូទីស្សឹម ​កំពុង​កើត​ឡើងច្រើន​ណាស់​ចំពោះ​ក្មេងៗ បើ​មាន​ជំងឺ​នេះ​ហើយ ក្មេង​នឹង​ត្រូវ​រស់​នៅ​ជា​មួយវា​អស់​មួយ​ជីវិត។ ​យ៉ាង​ណា បើ​ព្យាបាល​លឿន​ទាន់​ពេល អាច​ជួយ​ក្មេង​មាន​សុខភាព​​ប្រសើរបាន​ ហើយ​ដើម្បី​គ្រប់​គ្រង​ជំងឺបាន​ ត្រូវ​តែ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​លឿន​ តាមអាច​ធ្វើ​បាន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​វិធី​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​អូទីស្សឹម ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹម​លើក្មេងៗ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹម​ អាច​មាន​ការ​​លំបាក តែ​យ៉ាងណា ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន ​កាន់​តែ​អាច​ជួយ​ឲ្យប៉ាម៉ាក់ ដឹង​ពី​តម្រូវ​ការកូន​​កាន់​តែ​ច្បាស់ ​អាច​ជួយ​ទំនុក​បម្រុង ​និង​ថែទាំ​កូន​បាន​ល្អ។ វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹមលើ​ក្មេងៗ អាចអនុវត្ត​តាម​វិធី​សាស្ត្រ​ដូចជា៖ – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើ​មាន​សង្ស័យ ឬ​កូនយើង​កើត​ជំងឺ អូទីស្សឹម ត្រូវនិយាយ​ប្រាប់​គ្រូពេទ្យ​ជាមុន​សិន ។ ​គួរ​ណាត់​ជួប​គ្រូពេទ្យ​មាន​បទ​ពិសោធធ្វើ​ការ​ជាមួយ​ក្មេង​មាន​ជំងឺ​នេះ រួច​ប្រាប់​ពី​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កូន​យើង ​ឲ្យ​ពេទ្យបាន​ដឹង​​។ ត្រូវ​ចាំ​ថា ត្រូវ​កត់​ចំណាំ​រាល់​អាកប្បកិរិយាកូន ជួយ​យើង​អោយ​ដឹង​ថា ​កូន​មាន​ជំងឺអូទីស្សឹម ឬ​ក៏​អត់បាន។ – ​ពិនិត្យតាមដាន៖ បើ​កូន​យើង​មិន​ទាន់​ចូល​សាលានៅ​ឡើយ ពេទ្យ​អាច​នឹង​ប្រើបញ្ជី​តាម​ដាន​មួយ​ឈ្មោះ M-Chat ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង ហើយ​អាច​សួរ​នាំសំណួរ​​ខ្លះ​ៗ ឬ​និយាយ ​និង​លេង​ជាមួយកូន​យើង ដើម្បី​ពិនិត្យមើល​ ពី​ការ​និយាយ​ សកម្មភាព ប្រតិកម្ម អាកប្បកិរិយា និង​ការរៀន របស់កូនយើង យ៉ាង​ម៉េច​ខ្លះ។ ក្មេង​​សង្ស័យ​​មាន​ជំងឺ​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

ក្មេងៗ មិន​ថា​កូន​យើង កូន​គេ អារឿង​ញ៉ាំបាយ​នោះ ពិបាកអីពិបាក បើ​ចំណី​ផ្តេស​ផ្តាស​វិញ ជំនាញ​ម៉ង។ យ៉ាង​ណា​ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ដើម្បី​ជួយ​កូនតូច​ចេញ​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង គួរ​ចាប់​ផ្តើមពី​អាយុ ១-៣ ឆ្នាំ ទោះអំឡុង​ពេល​នេះ កូនយើង​មិន​ទាន់​គ្រប់គ្រង​ការ​ញ៉ាំ​ខ្លួន​ឯង​បាន​ពិត​មែន ជួយ​ឲ្យ​ក្មេង​អាច​ចូល​ចិត្ត​ញ៉ាំ​បាយ ឬ​អាហារ​ល្អៗ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ហេតុ​ផល​ខ្លះៗ ក្មេងតូច​ៗ ពិបាក​រឿង​ញ៉ាំ​ ទាល់​តែ​បង្ខំ​។ ១- ហេតុ​ផល​ក្មេង​មិន​ព្រម​ញ៉ាំ​អាហារ ប៉ា​ម៉ាក់​ជា​ច្រើន​ តែង​ងើយ​ឆ្ងល់​ថា​កូន​​ញ៉ាំ​បាន​គ្រប់​គ្រាន់​ ឬ​នៅ? ហេតុ​អី​កូន​ពិបាក​រឿង​ញ៉ាំ​បាយម៉េស? ម៉េច​កូន​ញ៉ាំ​តិច​បែប​នេះ​? ខណៈចម្លើយ គឺ​ដោយ​សារ​ ក្មេង​ជា​ច្រើន​មិន​សូវ​ញ៉ាំ​ច្រើន​នោះ​ទេ ​និង​រើសអាហារ​ណាស់ ហើយ​មូលហេតុ​ចម្បង មាន​ដូចជា៖ – ដោយ​សារ​ការ​លូតលាស់​ និង​ការ​ផ្លាស់​ប្តូរសកម្មភាព​ ក៏​ដូច​ជា​ការ​រស់​នៅ​របស់​ក្មេង នាំ​ឲ្យ​ចំណង់​ឃ្លាន​អាហារ​ ក៏​ប្រែ​ប្រួល​ដែរ។ – ក្មេង​មិន​លូតលាស់​លឿន​ ដូច​ទារក​ទេ ដូច​នេះ​ហើយ កូន​យើង​ក៏​មិន​ញ៉ាំ​ច្រើន​នោះ​ដែរ។ – ក្រពះ​កូន​នៅ​តូច។ – ដោយ​សារ​ក្មេង​ចូល​ចិត្ត​លេងជាមួយ​អ្វី​​នៅ​ជុំ​វិញ​ខ្លួន​ពេក នាំ​ឲ្យ​មិន​ចាប់​អារម្មណ៍​រឿង​ញ៉ាំ​បាន​អាហារ​ឡើយ។ កូន​យើង អាច​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​ត្រូវ​ចំណាយ​ពេល​យូរ​ជាង ប៉ាម៉ាក់​​បញ្ចុក។ – កូន​មិន​អាច​នៅ​អង្គុយ​ស្ងៀម​រហូត​ដល់​ញ៉ាំ​អស់​​នោះ​ទេ ព្រោះ​ក្មេង​ជា​ច្រើន ចូល​ចិត្ត​លេង ជាង​ញ៉ាំ​អាហារ។ អត្ថបទ​ពាក់​ព័ន្ធ៖ នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង

ទម្លាប់​ធ្វើ​រឿង​ល្អៗ​មួយ​ចំនួន​មុន​ពេល​កូន​ចូល​គេង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​ឆាប់​គេង​លក់​នោះ​ទេ តែ​ក៏​ជា​ឱកាស​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ចំពោះ​កូន ហើយ​ក៏​ជា​ពេល​វេលា​ដែល​ម៉ាក់​ប៉ា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​ស្រលាញ់​ដល់​កូន។ ខាង​ក្រោម​នេះ​ជា​​​ចំណេះ​ដឹង​មួយ​​ចំនួន ដែល​បានមកពីការសាកសួរម៉ាក់ប៉ា ៤-៥ រូប រស់នៅរាជធានីភ្នំពេញ អំពី​ទម្លាប់ល្អៗ​គួរ​ធ្វើ​មុន​ពេល​​​កូន​​ចូល​គេង មិន​ថាកូន​គេង​នៅ​ជាមួយ​យើង ឬ​បន្ទប់​ផ្សេង​នោះ​ទេ៖ ១- រៀប​ចំ​បន្ទប់ ចំណុច​ដំបូង​បំផុត គឺ​ការ​ចេះ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប​រៀប​រយ មាន​ពូក ខ្នើយកើយ ខ្នើយឱប ភួយ មួយ​កំប្ល៉េ។ កាលណា​យើង​រៀបចំ​បន្ទប់​ស្អាត មាន​ផាសុកភាព កូនៗ​ឃើញ​ហើយ​ចង់​គេង​ភ្លែត មិន​បាច់​ពិបាក​និយាយ ឬ​លួង​លោម​ច្រើន​នោះ​ទេ។ ២- អាន​សៀវភៅ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និយាយ​ឲ្យ​កូន​ស្តាប់​មិន​ត្រឹម​តែ​​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កុមារ​​​ឲ្យ​ចង​ចាំ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ក្មេងៗ​ដឹង​រឿង​រ៉ាវ​ជា​ច្រើន​ពី​ការ​ស្តាប់​សាច់​រឿង​នីមួយៗ អត្តចរិត​តួអង្គ គំនិត​អប់រំ​ក្នុង​រឿង​ជា​ដើម។ ៣- ដាក់​តុក្កតា និង​វត្ថុ ដែល​កូន​​ស្រលាញ់​ក្បែរ​កូន ក្មេងៗ​ឲ្យ​តែ​ស្រលាញ់​របស់​អ្វី​មួយ​ហើយ គេ​ចង់​តែ​ឱប​ឲ្យ​ជាប់​ខ្លួន​គ្រប់​ពេល គ្រប់​កន្លែង អ៊ីចឹង​ហើយ​យើង​ត្រូវ​ដាក់​​របស់​នោះ​ក្បែរ​ខ្លួន​គេ​ជា​និច្ច ទោះ​ជា​ពេល​គេង​ក៏​ដោយ ធ្វើ​បែប​នេះ​កូន​ស្ងប់​ចិត្ត អាច​គេង​លក់​ស្រួល។ ៤- និយាយ​ពាក្យ​ថា ​រាត្រី​សួស្ដី មុន​ពេល​បញ្ចប់​សកម្មភាព​ទាំង​ប៉ុន្មាន​ខាង​លើ ម៉ាក់​ប៉ា​កុំ​ភ្លេច​និយាយ​ថា "រាត្រីសួស្តី" ទៅ​កូន រួច​ថើប​កូន​១​ខ្សឺត និង​ដណ្តប់​ភួយ​ឲ្យ​កូន ដើម្បី​ជា​សញ្ញា​ប្រាប់​ថា ដល់​ពេល​គេង​ហើយ សូម​កូន​គេង​លក់​ស្រួល សុបិន​ល្អ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

ប៉ាម៉ាក់​សម័យ​ថ្មី ពិតជា​យក​ចិត្ត​ទុកដាក់​នឹង​សុខភាព និង​សកម្មភាព​របស់​កូនៗ​ណាស់ ចាប់តាំង​ពី​ដឹង​ថា មាន​កូន​នៅ​ថ្ងៃ​ដំបូង​ម្ល៉េះ។ ពេល​កូន​កើត​មក​ហើយ ចិញ្ចឹម​ថែទាំ​កូន ឲ្យ​ញ៉ាំ​សុទ្ធតែ​អាហារ​សម្បូរ​ជីវជាតិ ហើយ​បញ្ចូន​ទៅ​រៀន សុទ្ធតែ​សាលា​ល្អៗ ព្រោះ​ចង់​ឲ្យ​កូនៗ ចេះដឹង និង​ឆ្លាតវៃ​ជាងគេ។ ចុះបើ​ទៅ​រៀន កូនៗ​តូច មាន Homework ច្រើន តើវា​ប៉ះពាល់​ដល់​សុខភាព​ទេ? តាមរយៈ​ការសិក្សា​មួយ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ Journal of Family Therapy របស់​អាមេរិក នៅ​ឆ្នាំ​២០១៥ បញ្ជាក់​ថា ពិត​ជាមាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ Homework លើស ១០​នាទី/យប់ ពេល​រៀន​នៅ​ថ្នាក់​ទី១។ ការសិក្សានេះ បាន​ធ្វើឡើង​លើ​ប៉ាម៉ាក់ ជាង ១.១០០​នាក់ នៅ​កោះ Rhode របស់​អាមេរិក ដោយ​មាន​កូនៗ ចូល​រៀន​តាម​សាលា​បឋម។ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​រៀន​ថ្នាក់​ទី១ ធ្វើ Homework ២៨​នាទី/យប់ និង​កុមារ​រៀនថ្នាក់​ទី២ ធ្វើ Homework ២៩​នាទី/យប់។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​ធ្វើ Homework ច្រើន​ដូច្នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង

មហារីក ជាជំងឺ​សាហាវ គ្មាន​ករណី​លើកលែង​ចំពោះ​មនុស្ស​នៅ​វ័យ​ណាមួយ​នោះទេ ហើយ​ចំពោះ​កុមារ បើ​កើតមហារីក​ហើយ នឹង​ប្រឈម​ការ​ជួប​ប្រទះ​ជំងឺបេះដូង​ជាច្រើន​មុខ។ ជាយូរមក​ហើយ ពេទ្យ​ដឹង​ថា ការព្យាបាល​កុមារ​កើត​ជំងឺ​មហារីក នឹង​បង្កើន​ហានភ័យ​ជំងឺបេះដូង​ដល់​ពួកគេ។ ប៉ុន្ដែ​សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​កើត​មហារីក ប្រឈម ៣​ដង ជាមួយ​ការ​វិវត្ត​ជា​បញ្ហា​សរសៃឈាម​បេះដូង។ អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​អ្នក​ជំងឺ​មហារីក ចំនួន ៧,២៨៩​នាក់ ដោយ​ពួកគេ​មាន​រោគសញ្ញា​ជំងឺ​មហារីក មុន​អាយុ ១៨​ឆ្នាំ និង​បាន​ទទួល​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​មហារីក​កុមារ ពី​ឆ្នាំ​១៩៨៧-២០១០។ អំឡុង​ការ​តាមដាន​ មាន​អ្នកជំងឺ​​នៅរស់ ត្រឹមតែ ២០៣​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន​ជួប​បញ្ហា​បេះដូង យ៉ាងតិច ១​ម្ដង។ កុមារ​កើត​មហារីក ដែល​នៅ​រស់រាន​មាន​ជីវិត បាន​ប្រឈម​បញ្ហា​បណ្ដាល​មកពី​មេតាប៉ូលិស ដូចជា ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​លើស​កូលេស្ដេរ៉ូល។ ស្ថានភាព​ទាំង​នេះ បង្កឲ្យ​កើត​ជំងឺ​បេះដូង។ ជាងនេះ​ទៅ​ទៀត អ្នក​កើតមហារីក ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ៣​ដង និង​ខ្សោយ​បេះដូង ៤​ដង បើធៀប​នឹង​អ្នក​នៅ​រស់​ដោយ​ជំងឺ​ទឹកនោមផ្អែម។ តាមលទ្ធផល​រកឃើញ​នេះ អ្នកស្រាវជ្រាវ លើកឡើង​ថា កុមារ​កើត​មហារីក គួរផ្ដោត​លើ​កត្ដា​ប្រឈម ដែល​បង្ក​ជំងឺបេះដូង ដូចជា លើសឈាម និង​ទឹកនោមផ្អែម។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចចេះដុសធ្មេញហើយ លេបទាំងថ្នាំចូលទៅក្នុងពោះពុលអត់?

សម្រាប់​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ប្រាកដជា​ដឹង​ហើយ​ថា ក្មេង​ពេល​ដុស​ធ្មេញជួនកាល​​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ​ទៅ​ជាមួយ។ បើ​តាម​សម្ដី​របស់​លោក សាន ដាណេត ទណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ធ្មេញ​ប៊ូទិក បាន​ឲ្យ​ដឹង​ថា បើ​កូន​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ គឺ​អាច​ពុល​បាន ហើយ​លោក​ក៏​បាន​ឲ្យ​ដំបូន្មាន​មួយ​ចំនួនសម្រាប់​ម៉ាក់​ប៉ា​មាន​កូន​តូច​ឧស្សាហ៍​ដុស​ធ្មេញ ហើយ​លេប​ចូល​ទៅ​ក្នុង​ពោះ។ ១- ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ ត្រូវ​ពិនិត្យ​មើល​ថា​តើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​កូន​តូច​នោះ មាន​ជាតិ​ហ្លុយអរ៉ាយ​ដែរឬ​ទេ ចំពោះ​ក្មេង​ដែល​ឧស្សាហ៍​ដុស​ធ្មេញ ហើយ​លេប​ទាំង​ថ្នាំ​ដុស​ធ្មេញ គឺ​នៅ​អាយុ​ក្រោម ៥ ឆ្នាំ ហើយ​វិធី​ដោះស្រាយគឺ​យើង​​គួរ​​រក​ថ្នាំ​ដុស​ធ្មេញ​ដែល​គ្មាន​ជាតិ​ហ្លុយអរ៉ាយ សម្រាប់​កូន​ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ​ថ្នាំ​ដុស​ធ្មេញ ព្រោះ​បើ​ជាតិ​ហ្លុយអរ៉ាយ​លើស​​កំណត់​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​បាន។ ២- បើ​ថ្នាំ​មាន​ជាតិ​ហ្លុយអរ៉ាយ​ដោយ​មិន​ដឹង​ខ្លួន បើ​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ហ្លុយអរ៉ាយ ហើយ​លេប​ចូល​ក្នុង​ពោះ គួរតែ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ខ្ពុរ​មាត់​យូរ។ ប្រសិនបើ​ឃើញ​កូន​មាន​អាការៈ​ក្អួត ឬ​ធ្វើ​ទុក្ខ​ណា​មួយ គួរតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ប្រញាប់។ ៣- ថ្នាំ​មាន​ជាតិ​ហ្លុយអរ៉ាយ បើ​យើង​មិន​បាន​ទិញ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​កូន​ក្មេង​ដែល​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច ហើយ​នៅ​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello​ Health​ Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រេងឡាវែនឌ័រក្នុងសាប៊ូ បង្កឲ្យក្មេងប្រុសស្រីឡើងសុដន់ ទាំងមុនពេញវ័យ

ប្រេងឡាវែនឌ័រ (Lavender) ត្រូវបាន​គេនិយម​ប្រើ​ក្នុង​សាប៊ូ​ដុសខ្លួន កក់សក់ បោក​ខោអាវ និងផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត ដោយសារ​វាមាន​ក្លឹន​ក្រអូបប្រហើរ។ តែ​ប្រេង​ឡាវែនឌ័រ​នេះ បង្ក​ឲ្យ​ក្មេង​ប្រុសស្រី​ជាច្រើន ឡើង​សុដន់​ទាំង​មុនពេញវ័យ។ ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​ម្នាក់ ដែល​ប្រើ​ផលិត​មាន​ប្រេង​ឡាវែនឌ័រ ញឹកញាប់ ទៅជា​វិវត្ត​សុដន់​ខុសប្រក្រតី ដោយ​មាន​ជាលិកា​សុដន់​ផ្នែក​ខាងឆ្វេង ៤​សង់ទីម៉ែត្រ និង​អង្កត់​ផ្ចិត ៣​សង់ទីម៉ែត្រ។ ចំណែក​ក្មេងស្រី​ម្នាក់​ទៀត អាយុ​ជិត ៤​ឆ្នាំ ដែល​អង្គុយ​ជិត​ប្រអប់​បំភាយ​ក្លិន​ឡាវែនឌ័រ នៅ​ក្នុង​ថ្នាក់រៀន រាល់​ថ្ងៃ ក៏មាន​ការ​វិវត្ត​សុដន់​មិន​ប្រក្រតី​ដែរ ដោយ​មាន​ជាលិកា​សុដន់ ៣​សង់ទីម៉ែត្រ និង​អង្កត់ផ្ចឹត ៣​សង់ទីម៉ែត្រ។ ប៉ុន្ដែ​ជាលិកា​សុដន់​របស់ក្មេងស្រីទាំង២ បាន​បាត់​ទៅវិញ ក្រោយ​ពួកគេ​ឈប់​ប្រើ និង​លែង​ស្រូប​ក្លឹន​ឡាវែនឌ័រ រយៈពេល​ពី ៣-៦​ខែ។ ដើម្បី​កាន់តែ​ច្បាស់ អ្នកស្រាវជ្រាវ​បានយក​ប្រេងឡាវែនឌ័រ​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ហើយ​បាន​រកឃើញ​ថា ប្រេងឡាវែនឌ័រ រារាំង​សមាសធាតុ​គីមី​ក្នុង​រាងកាយ ជំរុញ​ការបង្កើត​អ័រម៉ូន​ភេទ​ស្រី អឺស្ត្រូហ្សែន (Estrogen) និង​រារាំង​ការបង្កើត​អ័រម៉ូន​ភេទ​ប្រុស តេស្ដូស្ដេរ៉ូន (Testosterone)។ គួរបញ្ជាក់​ថា ការរកឃើញ​នេះ ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សុខាភិបាល​បរិស្ថាន របស់​អាមេរិក។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ក្មេង​ក្រោម​អាយុ ៧​ឆ្នាំ ទាំង​ស្រី​ទាំងប្រុស នៅ​មន្ទីរពេទ្យ​កុមារ Nicklaus ដែល​ពួកគេ​ពុំទាន់​ពេញ​វ័យ និង​មាន​ការ​វិវត្ត​ខ្លាំង​ផ្នែក​សុដន់។ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

របៀបកក់សក់ឲ្យទារក កុំឲ្យទឹកចូលត្រចៀក ម៉ាក់ៗថ្មីថ្មោងគួរចេះ

ម៉ាក់​ៗ​ទើប​មាន​កូន ប្រាកដជា​មា​ចម្ងល់​ពី​បញ្ហា​នេះ​ហើយ ព្រោះ​គ្មាន​បទពិសោធន៍ ហើយ​តែង​គិត​ថា​ទារកងាយនឹងមានទឹកចូលត្រចៀក។ ដើម្បី​ឲ្យ​កាន់តែ​ដឹង​ច្បាស់​អ្នកគ្រូ​ពេទ្យ​​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាលរៀបរាប់​ដូច​ខាងក្រោម​នេះ។ ១- ទារក​ទើប​កើត​នៅ​ក្នុង​ពេទ្យ ជា​ទូទៅ​ទារក​ដែល​ទើប​សម្រាល នឹង​ស្នាក់​នៅ​មន្ទីរពេទ្យ​ងូត​ទឹក​មួយ​ថ្ងៃ​ម្ដង ដែល​ទឹក​ត្រូវងូត​ឲ្យ​កូន​មាន​សីតុណ្ហភាព​ក្ដៅឧណ្ហៗ ហើយ​ងូត​នៅ​កន្លែង​ដែល​មាន​បន្ទប់​បិទ​ជិត ដើម្បី​ការពារ​កូន​ពី​ខ្យល់ កម្ដៅ ឬ​ធូលី​ដី​ផ្សេង​ៗ។ ក្រោយ​ពី​ងូត​រួច​ភ្លាម គ្រូពេទ្យ​ត្រូវ​ជូត​សម្អាត​ទារក ដោយ​កន្សែង​ទន់ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់។ ២- ពេល​ទារក​ចេញ​ទៅ​ផ្ទះ​វិញ កូន​អាយុ​ចាប់ពី ១ សប្ដាហ៍​ឡើង​ទៅ ម៉ាក់​ប៉ា​អាច​ងូត​ទឹក​ឲ្យ​មួយ​ថ្ងៃ ២ ដង ឬ ៣ ដង​តាម​អាកាសធាតុ ប្រសិនបើ​ក្ដៅ​ខ្លាំង។ ប៉ុន្តែ​ម៉ាក់​ៗ​មួយ​ចំនួន​មិន​ដែល​ងូត​ទឹក​ឲ្យ​កូន​ដល់​ប៉ុណ្ណេះ​ឡើយ ព្រោះ​ថា​មិន​សូវ​មាន​ជំនាញ ហើយ​ខ្លាច​ទឹក​ចូល​ភ្នែក ត្រចៀក ច្រមុះ​កូន​ទៀត​ផង។ មួយ​វិញ​ទៀត​កូន​ខ្លះ​ដែល​មិន​ទាន់​ជ្រុះ​ផ្សិត ធ្វើឲ្យ​ម៉ាក់​ៗ​រឹតតែ​ញញើត​នឹង​ការ​ងូត​ទឹក​ឲ្យ។ តែ​ការ​ងូត​ទឹក​ឲ្យ​កូន​បាន​កាន់តែ​ច្រើន​ដង ល្អ​ចំពោះ​កូន​ទៅ​វិញ​ទេ ព្រោះ​អាច​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ល្អ​ចំពោះ​សុខភាព​កូន ឲ្យតែ​ម៉ាក់​ប៉ា​ងូត​ទឹក​ជាមួយ​ទឹក​ក្ដៅឧណ្ហៗ ហើយ​កូន​តូច​មិន​បាច់​កក់​សក់​ញឹក​ពេក​ទេ ម្ដង​ក្នុង​មួយ​​ថ្ងៃ គ្រប់គ្រាន់​ហើយ​មិន​ថា​នៅ​ពេទ្យ ឬ​ផ្ទះ​ខ្លួនឯង​ទេ។ ៣- របៀប​កក់សក់​សម្រាប់​ម៉ាក់​ប៉ា​គ្មាន​បទ​ពិសោធន ជា​ជំហាន​ដំបូង​ម៉ាក់ប៉ា​គួរតែ​កក់​សក់​ឲ្យ​កូន​ជាមុន​សិន ដោយ​មិន​ចាំបាច់​ដោះ​សម្លៀកបំពាក់ ឬ​ដោះ​សម្លៀកបំពាក់​ហើយ យក​កន្សែង​មក​រុំ​ខ្លួន​ឲ្យ​ជិត ហើយ​យក​ទឹក​មក​ផ្សើម​ក្បាល និង​ដាក់​សាប៊ូ​កក់ និង​លាង​សម្អាត​ចេញ​ឲ្យ​អស់។ ប្រសិនបើ​មិន​ហ៊ាន​លាង​សម្អាត ខ្លាចទឹក​ចូល​ត្រចៀក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស

ចិញ្ចឹម​កូន​តូច​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្រូវ​ការ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​បំផុត តែ​ប្រហែស​បន្តិច​ឈឺ​ភ្លាម។ តែ​ទោះ​យ៉ាង​ណា ​បើ​យើង​ដឹង​របៀប​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ នោះ​អាច​កាត់​បញ្ហា​បាន​ច្រើន ម៉ាក់​ប៉ា​ប្រហែល​ជា​ចង់​ដឹង​ហើយ​មែន​ទេ តើ​មាន​តិចនិក​អីខ្លះ​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ មិន​សូវ​ឈឺ​ថ្កាត់? បំពេញ​បាន ៥ ចំណុច​ខាង​ក្រោម​នេះ កូនៗ​លូត​លាស់​បាន​ល្អ ងាយ​មិន​ឈឺ! ១- ​បំបៅ​ដោះ​កូន ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ ពិសេស​ជំងឺ​រាករូស និង​ជំងឺ​សួត ដោយសារ​ទឹក​ដោះ​ម្ដាយ​សម្បូរ​សារធាតុចិញ្ចឹម វីតាមីន​ច្រើន​ប្រភេទ ជួយ​ដល់​ការ​លូតលាស់ ធ្វើ​ឲ្យ​ខួរក្បាល​វៃ​ឆ្លាត និង​មាន​អង់ទីករ​ការពារ​ជំងឺ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ ២- អនាម័យ​គ្រប់​ពេល ម៉ាក់ៗ​ដឹង​ហើយ​ថា កូន​ឈឺ​ភាគ​ច្រើន​បណ្តាល​មក​ពី​អត់​មាន​អនាម័យ​ ទាំង​​អនាម័យ​ក្នុង​ការ​រស់​នៅ និង​ចំណី​ចំណុក។ ចំពោះ​កូន​ម៉ឹម​ទឹកដោះគោ​ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​ដប​ទឹក​ដោះ​គោ ត្រូវ​លាង​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត រួច​ស្រុស​ជាមួយ​ទឹក​ក្ដៅ​​សម្លាប់​មេរោគ និង​ទឹក​ដែល​យក​មក​ឆុង ត្រូវ​តែ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ឲ្យ​ពុះ ទើប​កូន​មិន​ងាយ​ឈឺ។ ៣- ផ្ដល់​អាហារ​មាន​ជីវជាតិ ទោះ​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ ឬ​ទឹកដោះគោ​ដែល​សម្បូរ​ដោយ Prebiotic ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​កូន​រឹងមាំ​ក៏​ដោយ ក៏​ចាប់​ពី ៦ ខែ ទៅ កូន​ក្មេង​ត្រូវការ​អាហារ​ចម្រុះ​បន្ថែម​ ដើម្បី​ការ​លូតលាស់​សរីរាង្គ ឆ្អឹង និង​ខួរក្បាល។ អាហារ ៣ ក្រុម​នេះ​សំខាន់​សម្រាប់​ក្មេង​ខ្លាំង​ណាស់៖ – អាហារ​ថាមពល៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាណិតណាស់ ក្មេងស្រីម្នាក់ដុះដុំសាច់ ពេទ្យវះកាត់ចេញមានទម្ងន់ជាង ៣គីឡូក្រាម

ដុំគីស អាចព្យាបាល​ជាសះស្បើយ ប្រសិន​បើវា​ជាប្រភេទដុំសាច់​ស្លូត និង​អាច​ពិនិត្យ​ឃើញតាំង​ពី​ដំណាក់កាល​ដំបូង តែបើជា​ដុំសាច់កាច ក្លាយជា​មហារីក​វិញ មិនអាច​ព្យាបាល​ឲ្យជាសះស្បើយ​ទេ។ ជាសំណាងល្អ ក្មេងស្រី​វៀតណាម អាយុ ១៤​ឆ្នាំម្នាក់ ត្រូវពេទ្យ​វះកាត់​យក​ដុំគីស ទម្ងន់ ៣,៥គីឡូក្រាម ចេញពី​ក្រពេញអូវែ បាន​ដោយ​សុវត្ថិភាព។ ពេលនេះ ក្មេងស្រី ដែលរស់នៅ​ក្នុងស្រុក Trang Bom ខេត្ត Dong Nai នៅភាគខាងត្បូង ប្រទេស​វៀណាម មាន​សភាព​ធូរស្រាល​ហើយ និងគ្រោង​ចេញពី​មន្ទីរពេទ្យ​នៅ​សប្ដាហ៍​ក្រោយ។ ដំបូងឡើយ ក្មេងស្រីនេះ មាន​អាការៈ​ហើមពោះ ហើយត្រូវបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ នៅ​ដើម​សប្ដាហ៍នេះ។ ក្រោយពេទ្យ ពិនិត្យអេកូ និងឆ្លុះ CT Scan ពេទ្យ​រកឃើញ​ថា មាន​ដុំគីស​ក្រពេញអូវែ។ មុនឈាន​ដល់​ការវះកាត់ ពេទ្យ​ក៏​បាន​ធ្វើតេស្ត​ពិនិត្យ​ជំងឺមហារីក​ផងដែរ។ វេជ្ជបណ្ឌិត Bui Dinh Ha បម្រើការងារ​នៅ​នាយកដ្ឋាន​វះកាត់ទូទៅ នៅ​មន្ទីរពេទ្យ​កុមារ បញ្ជាក់​ថា ជាធម្មតា ពេទ្យ​វះកាត់​ដោយ​ចោះ (Laparoscopic Surgery) សម្រាប់​ករណី​ដុំគីស​ក្រពេញអូវែ។ ប៉ុន្ដែ​ដោយសារ​ដុំគីស មាន​ទំហំធំ ពេទ្យ​បាន​វះកាត់​បើក​ចំហ (Open […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ