ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យកូនងាកឈឺៗច្រើន អាចមានច្រើនដូចជា ការរស់នៅ បរិស្ថានជុំវិញខ្លួនកូន ការថែទាំរបស់ម៉ាក់ប៉ា និងរបបអាហារផ្សេងៗទៀត។ ប៉ុន្តែ មូលហេតុសំខាន់ ៤ យ៉ាងដែលធ្វើឲ្យអាអូនឈឺភាគច្រើនមានដូចជា៖
១. ខ្វះអាហារូបត្ថម្ភ
កត្តាកង្វះអាហារូបត្ថម្ភនេះ អាចកើតឡើងដោយសារម៉ាក់ប៉ាមិនមានជីវភាពធូរធារ ពោលគឺ មានជីវភាពខ្វះមុខ ខ្វះក្រោយ ជាហេតុធ្វើឲ្យការផ្ដល់អាហារឲ្យកូនមិនបានគ្រប់គ្រាន់ ឬពេលខ្លះម៉ាក់ប៉ាមានជីវភាពធូរធារ តែគ្រាន់តែមិនបានគិតគូរដិតដល់ពីរបបអាហារកូន ចេះតែឲ្យកូនញ៉ាំនេះញ៉ាំនោះច្រើនមុខ មិនត្រូវតាមតម្រូវការរបស់រាងកាយ។ កូនត្រូវការអាហារសម្បូរដោយបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលមានប្រូតេអ៊ីន វីតាមីន និងរ៉ែសំខាន់ៗផ្សេងៗទៀត។