រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

យើង​ដឹង​ស្រាប់​ហើយ​ថា អា​អូន​តូចៗ​ឧស្សាហ៍​ក្ដៅ​ខ្លួន​ណាស់ ព្រោះ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ច្រើន។ មាន​វិធីសាមញ្ញ​មួយ​ដែល​ម៉ាក់ប៉ា​និយម​ប្រើ​ពេល​កូន​ៗ​ក្ដៅ​ខ្លួន គឺ​យក​កន្សែង​សើម​មក​ជូត​ខ្លួន ឬ​រុំ​ខ្លួនឲ្យ​កូន ដើម្បី​ជួយ​ឲ្យ​កម្ដៅ​ខ្លួន​អា​អូន​ចុះ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ តើ​ការ​រុំ​កន្សែង​សើម​នេះ​យូរ អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត​អា​អូន​អត់? បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​បញ្ហា​ទឹក​ចូល​សួត​អា​អូន​ដោយ​សារ​ការ​រុំ​កន្សែង​នេះ មិន​បាច់​ព្រួយ​ទេ។ លោក​ស្រី​បន្ត​ថា ការ​ដែល​រុំ​កន្សែង​សើម​ឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​អា​អូន​នោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់​អា​អូន​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា យក​ល្អ ពេល​អា​អូន​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ជូន​កាល​វា​ជា​បញ្ហា​ធម្មតា តែ​វា​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ដែរ។ ក្នុង​ករណី​ដែល​អា​អូន​ក្ដៅ​ខ្លួន​ធម្មតា ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​៖ ១.ស្លៀក​ពាក់​ស្ដើង​ៗឲ្យ​កូន និង​កុំ​ឲ្យ​កូន​ឃ្លុំ​ភួយ​ក្រាស់ៗ ២.ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៣.ផ្ដល់​ថ្នាំ​ត្រឹម​ត្រូវ​ដល់​កូន។ បើ​សិន​ផ្ដល់​ថ្នាំ​ផង ជូត​ខ្លួន​ផង កម្ដៅ​ខ្លួន​អា​អូន​នៅ​តែ​មិន​ចុះ យក​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ទុក​យូរ ដើម្បី​ចៀស​វាង​អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​រហូត​អាច​ប្រកាច់ គ្រោះ​ថ្នាក់​ធ្ងន់​បាន។ ​


រោគសញ្ញាទូទៅ

ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ

ក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរក្បាល ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ។ ១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖ ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន ...) ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត ឃ. ងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖ − កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus − ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល − បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។ ២. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល ក្មេងតូច៖ ក្តៅខ្លួនខ្លាំង ក្អួតញឹកញាប់ រាគ បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ) ទន់ក យំវៀចមាត់ ប្រកាច់ ទន់ដៃទន់ជើង។ ក្មេងធំ៖ […]


រោគសញ្ញាទូទៅ

ពេលកូន​មានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវ​ចេះធ្វើរឿងទាំងនេះដែរ​

គ្នា​យើង​មានកូន​បើ​ឃើញ​កូន​យើង ឬកូន​អ្នក​ផ្សេង​​​មាន​អាការៈប្រកាច់ តើគួរជួយ​ដោយ​របៀបណា?​ មានការ​លើកឡើង​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ ១០​ នាក់​អាច​មាន​អាការៈ​ប្រកាច់​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។ អាការៈ​ប្រកាច់​អាច​ថា​ជាសញ្ញាគ្រោះ​ថ្នាក់​មួយ​ដែរ។ អាការៈនេះ​កើត​ឡើង​នៅពេល​ចរន្តអគ្គិសនី​នៅ​ក្នុង​ខួរក្បាលមាន​សកម្មភាព​កើនឡើង​( surges in the brain’s electrical activity) ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កុមារ​ដួល និង​ញ័រ​ខ្លួន​ខ្លាំង​ជាដើម ឬ​ក៏​ក្មេង​អាច​មាន​អាការៈ​បាត់​មាត់​បាត់​ក​ភ្លាមៗ ដោយ​មាន​ទាំង​ការ​បញ្ឈរភ្នែកទៀត​ផង។ បើ​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​ហើយ ប៉ុន្តែ​សមាគមជំងឺ​កុមារ​របស់ហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា​ការ​ប្រកាច់​លើ​កុមារ​មិន​មាន​សុទ្ធ​ជារឿង​ធ្ងន់ធ្ង​រ​ត្រូវ​ការការ​សង្គ្រោះ​បន្ទាន់​នោះដែរ ហើយថា​កុមារ​អាច​នឹង​បាត់​ប្រកាច់​វិញ​នៅ​រយៈពេល​៥នាទី​ក្រោយ។​ អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ? កុំ​ស្លន់​ស្លោ! ពេលកូនក្អួត​ត្រូវ​ដឹង​របៀប​ដោះស្រាយ កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? ខាងក្រោម​នេះជា​អ្វីដែល​ប៉ាម៉ាក់​ត្រូវ​ដឹង​ពេល​កូន​មាន​អាការៈប្រកាច់៖ កុំជ្រួលច្របល់ និង​ត្រូវ​ផ្ដល់​ការ​សង្គ្រោះបឋមដល់កូន​ ការ​ពារ​កុំឲ្យ​កូន​មាន​រងរបួស​អំឡុងពេលប្រកាច់។   ត្រូវ​មើល​ថា​ពេល​ណាគួរតែ​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ ត្រូវ​តាម​ដាន​អាការៈប្រកាច់របស់​កូន​ជាមួយ​គ្រូពេទ្យ​ក្រោយពី​ប្រកាច់។ ទាំងនេះជា​ដំណាក់​កាលប៉ាម៉ាក់​ត្រូវ​ធ្វើ​បើ​ឃើញ​កូន​ប្រកាច់ បើ​យើង​មិន​ច្បាស់ថា​កូន​យើង​ប្រកាច់ឬអត់​នោះ យើង​សាក​បញ្ចាំងពិលដាក់កូន និង​ស្រែក​ហៅ​ឈ្មោះ​កូន​ក្នុង​សំឡេងឮៗ​ដើម្បី​ដឹងថា​កូន​មាន​ប្រតិកម្ម​តប​នឹង​យើង​ឬអត់។ នៅជិតកូនជានិច្ច កុំទុក​កូនឲ្យ​នៅ​ម្នាក់​ឯង ដាក់កូន​ដេក​ផ្ទាល់នឹង​ដី និង​បែរ​ខ្លួន​កូន​ទៅចំហៀង ដើម្បី​ការពារ​កុំឲ្យ​កូន​ឈ្លក់ ឬ​ក្អួត ត្រូវ​ប្រាកដ​ថា​គ្មាន​របស់​មុត​ស្រួច​នៅ​ជិត​កូន​ទេ​ពេល​កូន​កំពុង​​ប្រកាច់ និង​កុំព្យាយាម​ចាប់កូន​ឲ្យ​នៅ​ស្ងៀម​ពេលកូន​ប្រកាច់។ កុំព្យាយាម​ដាក់របស់​អ្វីមួយ​ចូល​ក្នុង​មាត់​កូន ក្មេង​ប្រកាច់ច្រើនតែ​ខាំធ្មេញ បើ​យើង​ព្យាយាម​ដាក់អ្វីមួយ​ចូល​ក្នុង​មាត់​ក្មេងៗ​អាចខាំដៃយើង ឬធ្វើឲ្យ​ក្មេង​របួស។ ​ផ្ទៀង​ម៉ោងមើល​ថាកូន​ប្រកាច់យូរប៉ុនណា។ ពេលណា​ត្រូវ​បញ្ជូន​កូន​ទៅមន្ទីរពេទ្យ?  បើ​នេះជាករណី​ទី​១ដែល​កូន​យើង​ប្រកាច់ បើ​ការ​ប្រកាច់​នេះ​យូរ​ជាង​៥នាទី បើ​កូន​ប្រកាច់​បែប​កោង​ខ្នង​ ហើយ​មិន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ កូន​មិន​ដឹង​ខ្លួន​ក្រោយ​ប្រកាច់ កូន​មាន​របួស​អំឡុង​ពេល​ប្រកាច់​ កូន​​ពិបាក​ដក​ដង្ហើម ករណី​កូន​ប្រកាច់​ក្នុង​ទឹក​ បើកូន​មានជំងឺទឹកនោម​ផ្អែម ឬជំងឺ​ប្រចាំកាយ​ផ្សេងៗទៀត ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​អាការៈកូន គ្រូពេទ្យ​អាចពិនិត្យ​ដឹងថា​​​ក្មេង​ប្រកាច់​ដោយ​សារ​រឿងអ្វី​មួយ​បាន ជួន​កាលក្មេង​ប្រកាច់​ដោយសារ​តែ​ក្ដៅ​ខ្លួន​ខ្លាំង បញ្ហាថ្នាំ ឬមកពី​បញ្ហា​ប្រព័ន្ធ​ប្រសាទ។ គ្រូពេទ្យ​អាចជួយ​យើង​ព្យាបាល​អាការៈ​ទាំង​នេះ​បាន​ ហើយ​ក៏អាចជួយ​យើង​ក្នុង​ការរៀបចំផែនការ​សង្គ្រោះ​ពេល​កូន​យើង​ប្រកាច់​លើកក្រោយៗ​​បាន​ទៀត​ផង​។


រោគសញ្ញាទូទៅ

អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់

ម៉ាក់​ប៉ា​គ្រប់​រូប​តែង​បារម្ភ រាល់​ពេល​ឃើញ កូន​ចេញ​អាការៈ​ណា​មួយ ទោះ​តូច​ក្តី ឬ​ធំ​ក្តី ព្រោះ​ខ្លាច​កូន​មាន​បញ្ហា​ឈឺ​អី​មួយ។ ចំពោះ​ទារក ងាយ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​បង្ក​ជា​ជំងឺ​ពិត​មែន តែ​ពេល​ខ្លះ អា​អូន​មិន​កើត​ជំងឺ​គួរ​ឲ្យ​បារម្ភ តែ​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​គេង​ព្រួយ​ដូច ក្ដៅ​ខ្លួន ឬ​ក្អួត។ល។ ទាក់​ទង​នឹង​បញ្ហា​ក្អួត​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញាប័ត្រ​មក​ពី​បារាំង​បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ទារក​តូច ដែល​មាន​អាការៈ​ក្អួត​ញឹក​ញាប់ គឺ​ដោយ​សារ​សរីរាង្គ​នៅ​ខ្ចី មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ ធ្វើ​ឲ្យ​សាច់​ដុំ​ក្រពះ​ខាង​លើ​បិទ​មិន​ទាន់​ជិត​ល្អ។ លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ទារក​ក្អួត​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​សម្គាល់​ពី​អាការៈ​កូន​ក្អួត​ធម្មតា និង​ក្អួត​បញ្ជាក់​ពី​បញ្ហា​សុខភាព៖ ក្អួត​ធម្មតា - ភ្នែក​ថ្លា - ស្រស់​ស្រាយ -​ លេង​បាន​ធម្មតា - មិន​សន្លឹម - បៅ​បាន​ធម្មតា ក្រោយ​ពេល​ក្អួត។ ក្អួត​គ្រោះថ្នាក់ - ក្អួត​ខ្លាំង -​ ល្ហិតល្ហៃ - បាត់​បង់​ជាតិ​ទឹក - មើល​ទៅ​អស់​ ខ្សោះ។ កាល​ណា​ដែល​អាអូន​ក្អួត​ខ្លាំង ក៏​អាច​ជា​សញ្ញា​ទាក់​ទង​នឹង​ក​ក្រពះ​ខាង​ក្រោម​របស់​កូន សម្រាប់​បញ្ជូន​អាហារ​ទៅ​ឲ្យ​ពោះ​វៀន​បិទ​ជិត ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន ច្រាល​អាហារ​ដែល​មាន​ក្នុង​ក្រពះ​មក​លើ​វិញ​អស់។ លោក​ស្រី​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ករណី​កម្រ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ខ្លាំង​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត អាការៈ​ដែល​ម៉ាក់ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​អា​អូន​មាន​ជំងឺ​រាក​ក្អួត ដែល​មាន​សញ្ញា​ដូច​ជា ក្ដៅខ្លួន បាត់​បង់​ជាតិ​ទឹក ក្អួត​ញឹក​ញាប់ ជាដើម ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​របស់​កូន​បាន​ទាន់​ពេល មុន​ពេល​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនច្រើនថ្ងៃ ហើយមានសញ្ញាទាំងនេះ អាចកើតជំងឺធ្ងន់ធ្ងរហើយ

អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ ភាគ​ច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដូចជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់​ក​ជាដើម ហើយ​វា​នឹង​ថម​ថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃទី៣។ តែ​ទោះ​បែប​នេះ​ក្តី​អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្មេង​ក្តៅ​ខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​ជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។ សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំង​នោះ មាន​ដូចជា៖ – កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម – ចេញ​កន្ទួល ឬ​អុជ​ក្រហម​លើ​ស្បែក ហូរ​ឈាម​ច្រមុះ – ឈឺ​សន្លាក់ – ឈឺពោះ រាករូស – ប្រកាច់ ឬសន្លប់។ល។ ក្នុង​ករណី​ដែល​កុមារ​ក្តៅ​ខ្លួន រួម​ទាំង​​មាន​សញ្ញា​ខាង​លើ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រញាប់​យក​កូន​មក​ពេទ្យ​កុមារ​ជា​បន្ទាន់ មិន​អ៊ីចឹង​ទេ​កុមារ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត​ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ ក្មេង​ក្តៅ​ខ្លួន​អាច​គ្រោះ​ថ្នាក់​ទេ? ហើយ​ករណី​ណា​ខ្លះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ? តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោក​បាន​ពន្យល់​ថា អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អការៈ​ក្តៅខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែ​លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ចុះ​ពេល​ណា​ឪពុកម្តាយ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ពេល​កូន​ក្តៅ​ខ្លួន? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​តប​ថា៖ -ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ -កុមារ​មាន​កម្តៅ​លើស​ពី៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន -ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ។ -ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស។ -កម្ដៅ​លើស​ពី​៣៨កន្លះ […]


រោគសញ្ញាទូទៅ

ជំងឺរលាកបំពង់កមានសញ្ញាអីខ្លះ? ម៉េចកុមារតូចៗឧស្សាហ៍កើតម៉្លេះ?

ក្មេង​តូច​កើត​ជំងឺ​រលាក​បំពង់​ក​ញឹក​ញាប់ ដែល​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​បំពង់ក រួមមាន ក្តៅ​ខ្លួន​លើសពី ៣៩អង្សារសេ ឈឺក ពិបាក​លេប​ចំណី​អាហារ ពិបាក​ដក​ដង្ហើម ក្អួត​ញឹកញាប់ អាច​មាន​កូន​កណ្តុរ​នៅ​ករីកធំ ហើយ​ឈឺ និង​រឹងក។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា​ភ្នំពេញ ជំងឺ​រលាក​បំពង់ក​លើ​កុមារ​ច្រើន​កើត​នៅ​ចន្លោះ​អាយុ ៦ខែ-៦ឆ្នាំ ក្នុង​នោះ​ការ​សិក្សា​បញ្ជាក់​ថា ក្មេង​ម្នាក់​អាច​កើត​ជំងឺ​រលាក​បំពង់​ក​ពី ៣-៨ដង/ឆ្នាំ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ងាយ​នឹង​មាន​ជំងឺ​រលាក​បំពង់​ក​ញឹក​ញាប់ រួមមាន កង្វះ​អនាម័យ ដែល​ក្មេង​ខ្លះ​ចូល​ចិត្ត​បៀម​ដៃ ឬ​ដាក់​របស់​របរ​មិន​ស្អាត​ចូល​ក្នុង​មាត់ ក្មេង​ខ្លះ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​មិន​សូវរឹង​មាំ ក្មេង​កើត​មិន​គ្រប់​ខែ ក្មេង​មិន​បាន​បំបៅ​ដោយ​ទឹកដោះម្តាយ មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​បញ្ហា​អាលែកហ្ស៊ី​នៅ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្នុង​ក្រពះ​មក​បំពង់ក និង​ជំងឺ​រួមផ្សំ​ផ្សេង​ទៀត។ វិធី​ការពារ​ពី​ជំងឺរក្សា​អនាម័យ ឧស្សាហ៍​លាង​ដៃ​កូន​តូចៗ​ជាមួយ​នឹង​សាប៊ូ អាល់កុល ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ ឧស្សាហ៍​លាង​សម្ភារៈ​ក្មេង​លេង នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​តាម​កម្មវិធី​ជាតិ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ ផ្តល់​ចំណី​អាហារ​​មាន​ជីវជាតិ​ទៅកូន ត្រូវ​ចៀស​វាង​ការ​បញ្ចុក​ចំណី​អាហារ​កុមារ ២-៣នាក់ ដោយ​ប្រើ​ចាន ឬ​ស្លាបព្រា​តែ១ និង​មិនត្រូវ​ឲ្យ​កុមារ​នៅ​ក្បែរអ្នក​ជំងឺ ពិសេស​អ្នក​ជក់​បារី។ លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ចំណុចសំខាន់ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ងាយ​នឹង​មាន​ជំងឺ​រលាក​បំពង់​ក​ញឹក​ញាប់ រួមមាន កង្វះ​អនាម័យ ដែល​ក្មេង​ខ្លះ​ចូល​ចិត្ត​បៀម​ដៃ ឬ​ដាក់​របស់​របរ​មិន​ស្អាត​ចូល​ក្នុង​មាត់ […]


រោគសញ្ញាទូទៅ

ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកការពារកូនកុំឲ្យមូសយាយីបាន

គ្នា​យើង​ត្រូវ​ដឹង​ថា មូស​ខាំ​អាច​ចម្លង​មេរោគ ឬ​ជំងឺ​ឆ្លង​ផ្សេង​ៗ​មក​ដល់​យើង​បាន​ដូច​ជា ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈីក ដែល​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​មូស​ខាំ​ទាំង​អស់​នេះ អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ តែ​បើ​សិន​ជា​កើត​លើ​ក្មេង វា​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​អា​អូន​។ ដូច​នេះ ឱសថការី គីម កាណែល បាន​ផ្ដល់​ការ​ណែ​នាំ​ដល់​ម៉ាក់​ប៉ា​ពី​វិធី​ការពារ​កុំ​ឲ្យ​កូន​ត្រូវ​មូស​ខាំ បណ្ដាល​ឲ្យ​ឈឺ​ជំងឺ​ទាំង​នោះដូចជា៖ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. លាប​ឡេការពារ​មូស​ខាំ​ ក្នុងបរិមាណល្មម​នៅ​លើ​ស្បែក​កូន ២. ប្រើ​ថ្នាំ​ ឬឡេដេញ​មូស​ដែល​មាន​សារធាតុ DEET មិន​ខ្ពស់​ជាង​៣០% និងមិនត្រូវលាបញឹកញាប់ពេកអាចប៉ះពាល់ដល់ស្បែកកូន ៣. ពេល​ប្រើ​ឡេ​ការពារ​មូស​ខាំ មិន​ត្រូវ​លាប​ទៅ​លើ​របួស តំបន់​ភ្នែក និង​មាត់ តែ​អាច​លាប​តិចៗ​លើ​ត្រចៀក ៤. ស្លៀក​ខោអាវ​វែងៗ​ឲ្យ​កូន ពាក់ស្រោមជើង ប្រើ​មុង​គ្រប​ទៅ​លើ​រទេះ​រុញ ឬ​កន្លែង​កូន​គេង ៥. ស្លៀកពាក់ខោអាវមានពណ៌ភ្លឺឲ្យកូន កុំពាក់ពណ៌ខ្មៅ ឬងងឹត ៦. កុំ​ឲ្យ​កូន​ទៅ​លេង​កន្លែង​ងងឹតៗ ឬ​កន្លែង​ដែលសម្បូរ​សត្វ​មូស ៧. បំបាត់ជម្រកមូស និងបើកបង្អួច ទ្វារផ្ទះ ដើម្បីឲ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។ [embed-health-tool-baby-poop-tool] ក្នុង​ករណីមូស​ខាំកូន ហើយ​កើត​មាន​ជំងឺ​គ្រុន​ឈាម អាច​ចេញ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន​លើស​៣៨​អង្សា​សេ ឈឺ​ក្បាល ឈឺ​សន្លាក់ ស្នាម​អុជ​ក្រហម​នៅ​លើ​ខ្លួន ជាដើម។ ​ជំងឺ​គ្រុន​ឈាម​ខ្លះ អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ […]


រោគសញ្ញាទូទៅ

មកពីមូលហេតុអី បានជាក្មេងៗមួយចំនួនក្រោយជាពីរលាកបំពង់ក បែរទៅកើតរាកមួល?

រាក​មួល គឺជា​ជំងឺ​ម្យ៉ាងដែលអាចបង្កឡើងដោយ​ពីប៉ារ៉ាសុីត​ដែល​ហៅថា “អាមីប” ហើយ​ជំងឺ​នេះ​ដែរ​បណ្ដាល​ឲ្យលាមក​មាន​ឈាម ឬ​មាន​សម្បោរ ក្តៅខ្លួន រងារញា៉ក់ និងចុកពោះ និង​បន្ទោបង់​ញឹកញាប់​ចាប់ពី ៤-៦ដង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​សភាព​ហេវហត់ បាក់  និង​អស់​កម្លាំង​ខ្លាំង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កើតជំងឺរាកមួលនេះដែរ ហើយ​ក្នុង​នោះក៏បណ្តាលមកពីមេរោគជាច្រើនទៀតដែលបង្កឡើងដោយ​​ជំងឺ​រលាក​បំពង់​ក អាចធ្វើឲ្យក្អកមានស្លេស្ម និងក្មេងៗតូចៗលេបចូលទៅក្នុងពោះ ក៏​ជាដើមហេតុនាំឲ្យរាក​មួល​ដែរដោយព្រោះគេមិនចេះខាកស្តោះចេញមកក្រៅ។ ​ពេល​រាក​មួល​មាន​សម្បោរ​លាយ​ឈាម អាចមាន​រយៈពេល ៥-៧ ថ្ងៃ​ទើប​អាច​ចាប់ផ្ដើមជា​សះស្បើយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា កូន​ដែល​កើត​ជំងឺ​រាក​មួល​នេះ ព្យាបាល​ដោយ​លេប​ថ្នាំ​ពី ២-៣ ថ្ងៃ​ដំបូង​មិន​ទាន់​ឃើញធូរស្រាល​ច្រើនទេ គ្រាន់តែ​ទប់ស្កាត់​មិន​ឲ្យ​អាការៈកាន់តែ​ធ្ងន់​ទៅ ដោយ​មិន​ឲ្យ​រាក​ច្រើនដងប៉ុណ្ណោះ ហើយ​យើង​ត្រូវ​ព្យាយាម​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ ១ សប្ដាហ៍ទើប​អាការៈ​ប្រសើរ​បន្តិច​ម្ដងៗ ជាពិសេស​គឺ​ការ​ឲ្យ​កូន​ផឹក​ទឹក​ច្រើន ទើប​អាការៈ​មិន​ដុនដាប បាក់កម្លាំង ខ្សោយ និងបាត់បង់ជាតិទឹកច្រើន។ ដូច្នេះហើយបានជាអាចសង្កេតឃើញថា កូន​ដែល​ជា​សះស្បើយ​ពី​ផ្ដាសាយ ឬ​រលាក​បំពង់ក ប៉ុន្មាន​ថ្ងៃ​មក ទើប​រក​ឃើញមាន​កើត​ជំងឺ​រាក​មួល​ហើយ​អ្នកជំងឺ​មិន​ត្រឹម​តែ​ឈឺចាប់​ក្នុង​ពោះ​ទេថែមទាំងនាំឲ្យ​រលាក​គូទ​ទៀតផងដោយសារតែកូនជុះច្រើនដង។ រាក​មួល​ក្រៅពីកត្តាបង្កឡើងដោយសារ​រលាក​បំពង់ក ការ​ទទួលទាន​ចំណី​អាហារ​គ្មាន​អនាម័យ ទឹកមិនស្អាត រស់នៅ​កខ្វក់ ក៏​នាំឲ្យកូនកើត​រាក​មួល​ដូចគ្នា។


រោគសញ្ញាទូទៅ

ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់​ (វីដេអូ)

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ ​ទើប​អាច​ជួយ​កូន​យើង​បាន​ទាន់​ពេលវេលា។មាន​មូលហេតុ​ច្រើន​ដែល​បណ្តាលឲ្យ​កូន​ក្មេង​ខ្វះ​ជាតិ​ទឹកដែលយើងអាចបែងចែកជា កម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។  ក្នុង​​នោះ​​មាន​ការ​ឡើង​កម្តៅ​ខ្លាំង ក្មេងៗ​​ញ៉ាំ​អី​ខុស​ធ្វើ​ឲ្យ​រាករូស ឬ​ក្អួត ញ៉ាំ​ទឹក​តិច​ឆ្លង​មេរោគ ​ជា​ដើម នេះបើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ