រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

សេរ៉ូមប្រៃទុកបានប៉ុន្មានខែ-ឆ្នាំ ទើបហួសដឺឡេ?

នៅ​ពេល​កូន​ផ្ដាសាយ ហៀរ​សម្បោរ និង​តឹង​ច្រមុះ​ ក្រៅពី​លេបថ្នាំ​ គ្រូពេទ្យ​តែង​ឲ្យ​ឆ្ពង់ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​ជួយ​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។ ចំពោះ​ការ​ទុកដាក់​សេរ៉ូម​ប្រៃ​នៅតែ​ជា​ក្ដី​កង្វល់​របស់​យើង​គ្រប់​គ្នា ព្រោះ​ខ្លាច​ទុក​យូរ​ហួស​កាល​បរិច្ឆេទ នាំឲ្យ​គ្រោះថ្នាក់​ចំពោះ​កូន។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ត្បិត​សេរ៉ូម​ប្រៃ​អាច​ទុក​បាន​យូរ​ក៏​ពិត​មែន តែ​វា​ក៏​ចេះ​ហួស​ដឺឡេ​ដូច​ផលិតផល​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ថា ជា​ទូទៅ​ប្រភេទ​សេរ៉ូម​ប្រៃ​អំពូល​ដប​ជ័រ​តូច​ៗ​ប៉ុន​ម្រាម​ដៃ​មាន​កាលបរិច្ឆេទ​លើ​នៅ​ដប ឬ​ប្រអប់ ដោយ​រយៈ​ពេល​វែង​គួរ​សម​ដែរ គឺ​ចាប់ពី ២-៤ ឆ្នាំ​ក្រោយ​ផលិត។ សេរ៉ូម​ប្រៃ​មាន​សមត្ថភាព​លាង​សម្អាត​ច្រមុះ​កូន​តូច​ៗ និង​មនុស្ស​ធំ ជួយ​ពង្រាវ​សម្បោរ និង​ស្លេស្ម​កាត់​បន្ថយ​កណ្ដាស់​ផ្ដាសាយ ហៀរ​សម្បោរ តឹងច្រមុះ អាលែកហ្ស៊ី​ក្នុង​ច្រមុះ រលាក​ច្រមុះ និង​ដុះ​សាច់​ក្នុង​ច្រមុះ។ ដូចនេះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​ទិញ​សេរ៉ូម​ប្រៃ​ទុក​នៅ​ក្នុង​ផ្ទះ​ជានិច្ច ជាពិសេស​អ្នក​មាន​កូន​តូច​ៗ ព្រោះ​ជួយ​បាន​ច្រើន​យ៉ាង​ណាស់ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​ផង។


រោគសញ្ញាទូទៅ

មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

មហារីក​ឈាម​ជា​ប្រភេទ​ជំងឺធ្វើ​ឲ្យ​ក្មេង​ស្លេក​ស្លាំង ដោយសារ​ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង​មាន​​ភាព​មិន​ប្រក្រតី ហើយ​អាច​កើត​ឡើង​លើ​ក្មេង​គ្រប់​វ័យ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វី​បើ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​ជំងឺ​មហារីក​ឈាម​ក៏​ពិត​មែន តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូចជា បម្រែ​បម្រួល​ហ្សែន បរិស្ថាន​រស់នៅ​ដែល​មាន​ជាតិ​ពុល​ច្រើន ការ​ប្រើ​ថ្នាំ​មួយ​ចំនួន និង​ការ​ប្រឈម​ជាមួយ​សារធាតុ​គីមី​ជា​ដើម។ “នេះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម​វា​អាច​ភ្ញោច ឬ​ជំរុញ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ក្មេង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង កើត​មហារីក​ឈាម​ទាំង​អស់​នោះ​ទេ ព្រោះ​ទាំង​នោះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម មិន​មែន​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ឈាម​ទេ"។ លោកវេជ្ជបណ្ឌិតរៀបរាប់។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​មហារីក​ឈាម​លើ​ក្មេង​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ខណៈ​ការ​ព្យាបាល​ទៀត​សោត​ទៅ​តាម​កម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុង​ករណី​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ឯ​កម្រិត​ខ្លះ​អាច​ព្យាបាល​បាន តែ​ក្មេង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​ជា។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ​


រោគសញ្ញាទូទៅ

កូនតឹងច្រមុះផ្ដាសាយគួរបន្តក់ ឬឆ្ពង់សេរ៉ូមប្រៃ? មួយណាអាចកាត់បន្ថយអាការៈបានល្អ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កូន​ដែល​កើត​ជំងឺ​ផ្ដាសាយ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្រៅ​ពី​ការ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ម៉ាក់ប៉ា​អាច​ឆ្ពង់​ច្រមុះ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​កាត់​បន្ថយ​អាការៈ​ទាំង​នោះ។ តែ​ក្នុង​ជម្រើស ២ នេះ​មួយ​ណា​ល្អ​សម្រាប់​កូន​ជាង? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ដក​ដង្ហើម​បាន​ស្រួល​ពិតជា​សំខាន់​ចំពោះ​សុខភាព​កូន​តូច ហើយ​ការ​តឹង​ច្រមុះ ពិតជា​រំខាន និង​នាំឲ្យ​មួម៉ៅ​រក​រឿង​ច្រើន។ ក្នុង​ចំណោម​មធ្យោបាយ​ទាំង ២ ដោយ​ការ​ប្រើ​សេរ៉ូម​ប្រៃ​ដូច​គ្នា ការ​ឆ្ពង់​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​បន្តក់ ប៉ុន្តែ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​ផ្សែង​ដែល​ចេញ​ពី​ម៉ាស៊ីន ទើប​មិនងាយ​ឲ្យ​ឆ្ពង់។ លោក​បាន​បន្ត​ថា តឹង​ច្រមុះ​អាច​បន្តក់​បាន តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការ​ឆ្ពង់​ឡើយ ព្រោះ​ពេល​តឹង សាច់​ច្រមុះ​ខាង​ក្នុង​បាន​ហើម​ទៅ​ហើយ​មិនមែន​បណ្ដាល​មកពី​ស្លេស​ឡើយ។ នៅ​ពេលតឹងច្រមុះបាន​ឆ្ពង់ សាច់​ហើម​ក្នុង​ច្រមុះ​នោះ​អាច​បង្រួម​មក​វិញ​ខ្លះ ទើប​វា​ងាយ​ក្នុង​ការ​ដក​ដង្ហើម​ឡើង​វិញ។ តែ​ចំពោះ​កូន​ដែល​មាន​បញ្ហា​ឡើង​ស្លេស្ម ហៀរ​សម្បោរ គឺ​អាច​បន្តក់​បាន ព្រោះ​ពេល​ជាតិ​សេរ៉ូម​ប្រៃ​នោះ​ចូល​ទៅ គឺ​ពង្រាវ​ស្លេស​នោះ​បាន​យ៉ាង​ល្អ។ ចំណែក​វិធី​កាន់តែ​មាន​ប្រសិទ្ធិភាព​មួយ​ទៀត គឺ​ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មកម្ខាង​ទៀត ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិនបើបាញ់​ខុស​បច្ចេកទេស។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះជាពេល​តឹង​ប្រើ​វិធី​ឆ្ពង់​បាន​ប្រសិទ្ធិភាព​លឿន​ជាង​មែន ប៉ុន្តែ​កុមារ​នៅតែ​ត្រូវ​វបន្តក់​​សេរ៉ូម​ប្រៃ ទើបកម្ចាត់​មេរោគដែល​មាន​នៅ​ក្នុង​ច្រមុះ ២ ឬ​៣​តំណក់ ដើម្បីបន្សើម និង​សម្អាត​កាក​សំណល់​រឹង​ៗ​ក្នុង​ច្រមុះ។ នៅ​ពេល​កូន​មាន​បញ្ហា​តឹង​ច្រមុះ […]


រោគសញ្ញាទូទៅ

កូនក្ដៅ​ខ្លួន​ប្រកាច់ គួរឲ្យបារម្ភកម្រិតណា?

កូនប្រកាច់ដោយសារក្ដៅ​ខ្លួន ​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅពេល​កូន​ចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​ប៉ាម៉ាក់​​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​​កើន​ឡើង​រហ័សពេក។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​យើង​​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ យើង​ជា​ប៉ាម៉ាក់​​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​ថា​អាការៈនេះ​​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់កូន ​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់កូន​​នោះ​ទេ។ យើងទំនងជា​អាច​និយាយ​បាន​ថា​ក្មេង ២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេងទាំងអស់​ ​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ អាការៈ​ក្ដៅ​ខ្លួន​នេះ ​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​ប៉ា​ម៉ាក់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​បែបនេះ។ ១. តើ​​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ […]


រោគសញ្ញាទូទៅ

ពេល​ក្មេងទើបកើត ផ្តាសាយ តឹង​ច្រមុះ ប៉ាម៉ាក់បន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?

សេរ៉ូម​ប្រៃ​ជា​មធ្យោបាយ​ល្អ​មួយ បំបាត់​អាការៈ​តឹង​ច្រមុះ​ដែល​បណ្ដាល​មក​ពី​ឈឺ​ផ្ដាសាយ ឬ​ឆ្លង​មេរោគ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ សេរ៉ូម​ប្រៃ​ជួយ​បំបាត់​សំបោរ​ដែល​កក​នៅ​ក្នុង​ច្រមុះ ធ្វើ​ឲ្យ​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​តែ​ពេល​កូន​តូចៗ​តឹង​ច្រមុះ និយម​ប្រើ​សេរ៉ូម​ប្រៃ ចុះ​បើ​ទារក​ទើបតែតឹង​ច្រមុះ​វិញ យើង​អាច​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​ដែរ ឬ​អត់? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យ​ដឹង​ថា ជា​រឿយៗ សេរ៉ូម​ប្រៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​បាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ដោយសារ​វា​គ្មាន​ផ្ទុក​សារធាតុ​ថ្នាំ​អី​ដែល​អាច​ប៉ះពាល់​ទេ។ ចំពោះ​គ្រូពេទ្យ​ក្មេង​ភាគ​ច្រើន ណែ​នាំ​ថា យើង​អាច​ប្រើ​សេរ៉ូម​ប្រៃ​នៅ​លើ​ទារក​ទើបកើតបាន​ពេល​ដែល​អា​អូន​តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ប៉ុន្តែ បើ​កូន​​កេក​កុក មិន​ព្រម​ឲ្យ​ដាក់​អ្វី​ចូល​ច្រមុះ លើក​ដៃ​លើក​ជើង​ពេញ​នឹង ច្បាស់​ណាស់​ថា ចង់​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ ហេតុ​នេះ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ខ្លះៗ ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​រូមមាន៖ ១. រក​មនុស្ស​មក​ជួយ​កាន់​កូន បើ​អា​អូន​រើ​ចុះ​រើ​ឡើង ពិបាក​បន្តក់​សេរ៉ូម​ប្រៃ ២. បន្តក់​សេរ៉ូម​ប្រៃ​មុន​ម៉ោង​កូន​ម៉ឹម និង​មុន​ចូល​គេង ៣. ប្រើ​កំណាត់ ឬ​សម្លីជ្រលក់ទឹកក្ដៅ​ឧណ្ហ​ៗ​ជូត​សម្អាត​សម្បោរស្ងួត ស្អិត​ចេញ​ពី​ច្រមុះ ៤. បើ​ប្រើ​ស៊ឺរាំង​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន ត្រូវ​លាង​សម្លាប់​មេរោគ​ឲ្យ​បាន​ស្អាត ៥. តាម​ដាន​ការ​ដក​ដង្ហើម​កូន បើ​កូន​នៅតែ​ពិបាក​ដក​ដង្ហើម​ទៀត គូរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ [embed-health-tool-vaccination-tool] គុណ​ប្រយោជន៍​របស់​សេរ៉ូម​ប្រៃ​មិន​មែន​មាន​ត្រឹម​តែ​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ​ទេ យើង​អាច​យក​វា​ទៅ​ប្រើ​បាន​នៅ​ពេល​ដែលទារក​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក ពេល​សត្វ​ចូល​ត្រចៀក និងលាង​សម្អាត របួស​ដែល​ដាច់​រលាត់​មុន​នឹង​លាប​ថ្នាំ ហើយ ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​កំណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! […]


រោគសញ្ញាទូទៅ

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?

យើង​ឃើញ​ថា អា​អូន​តូច​ៗ​ឧស្សាហ៍​មាន​អាការៈ​ក្ដៅ​ខ្លួន​មែន​ទែន។ ជួន​កាល ពេល​ក្ដៅ​ខ្លួន​កូន​លេប​ថ្នាំ​ហើយ​នៅ​តែ​មិន​ព្រម​បាត់ នៅ​តែ​ក្ដៅ ហើយ​មាន​ម៉ាក់​ប៉ា​ខ្លះ​ប្រើ​វិធី​សុល​គូទ​កូន ដើម្បី​បញ្ចុះ​កម្ដៅ​កូន។ តែ​បើ​កូន​ក្ដៅ​ខ្លួន​ញឹក ងាក​សុល​គូទ​ៗ​អាច​ប៉ះពាល់​ដល់​កូន​អត់? វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ទៀត ពេល​កូន​ក្ដៅ​ខ្លួន ដាក់​ថ្នាំ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ទៅ​វាស់​ម្ដង​ទៀត ឃើញ​កម្ដៅ​កូន​នៅ​ដដែល ហើយ​តាំង​និយាយ​ថា កូន​លេប​ថ្នាំ​មិន​ត្រូវ ទើប​បែរ​ទៅ​រក​ការ​សុល​គូទ។ ចំណែក  ទាក់​ទង​នឹង​ការ​សុល​គូទ​កូន​ញឹក​ពេល​ក្ដៅ​ខ្លួន​វិញ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ទេ ព្រោះ​ថ្នាំ​សុល​តូច​ៗ មិន​អាច​ប៉ះពាល់​ទៅ​ដល់​កូន​បាន​ទេ ហើយ​ភាគ​ច្រើន ម៉ាក់​ប៉ា​ជ្រើស​វិធី​សុល​គូទ​នេះ នៅ​ពេល​ដែល​កូន​ក្ដៅ​ខ្លួន តែ​មិន​ព្រម​ញ៉ាំ​ថ្នាំ ដាក់​ថ្នាំ​ទៅ​ក្អួត​ៗ។ ហើយថ្នាំ​បញ្ចុះ​កម្ដៅ​មាន​ច្រើន​ទម្រង់​ដូច​ជា ទម្រង់​ញ៉ាំ​តាម​មាត់ សុល​តាម​គូទ ថ្នាំ​ចាក់​សាច់​ដុំ ឬ​តាម​សរសៃ​វ៉ែន។ "រាល់​ទម្រង់​នៃ​ថ្នាំ​បញ្ចុះ​កម្ដៅ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព គ្រាន់​តែ​ការ​គិត​របស់​ម៉ាក់​ប៉ា​ខុស​ពី​គ្រូពេទ្យ​បន្តិច ដោយ​ពួក​គាត់​ចង់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ភ្លាម កម្ដៅ​ចុះ​ភ្លាម​ៗ​ដូច​គ្នា។ ឧទាហរណ៍. ក្មេង​មួយ​ក្ដៅ​៣៩អង្សារសេ ហើយ​ម៉ាក់​ប៉ា​ឲ្យ​ថ្នាំ​ញ៉ាំ បើ​មួយ​ម៉ោង​ក្រោយ កម្ដៅ​កូន​នៅ​ថេរ ឬ​ចុះ​តិច​តួច​បាន​ន័យ​ថា ថ្នាំ​មាន​ប្រសិទ្ធភាព​ហើយ តែ​វា​មិន​អាច​ដាក់​ថ្នាំ​ភ្លាម ត្រជាក់​ភ្លាម​ដែរ​ទេ។" គ្រូពេទ្យ​ជំងឺ​ក្មេង​នៃ​គ្លីនិក​កុមារ មុនីឃីត បញ្ជាក់​ថា ម៉ាក់​ប៉ា​ត្រូវ​យល់ ទាល់​តែ​កម្ដៅ​ឡើង​ដល់​ ៣៨ អង្សារសេ ទើប​អាច​ហៅ​ថា អា​អូន​ក្ដៅ​ខ្លួន […]


រោគសញ្ញាទូទៅ

បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បើ​យើង​និយាយ​ពី​រឿង​ក្អក​វិញ ឃើញ​ថា​កូន​តូច​ៗ​តូច​របស់​យើង​កើត​អាការៈ​ក្អក​នេះ​ច្រើន ហើយ​ខ្លះ​មាន​ក្អក​ស្ងួត និង​ក្អក​មក​មាន​ស្លេស្ម។ បើ​កូន​យើង​ក្អក​ស្លេស្ម មាន​វិធី​ណា​ដែល​អាច​ឲ្យ​ម៉ាក់​ប៉ា​ជួយ​សម្រួល​ដល់​អាការៈ​កូន​ទេ? ហេតុ​អ្វី​បាន​កូន​ក្អក​មាន​ស្លេស្ម? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ នៃ​គ្លីនិក​កុមារ មុនីឃីត បក​ស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ក្អក​មាន​ច្រើន​ដូច​បញ្ហា​នៅ​ក្នុង​ច្រមុះ បំពង់​ក ឬប្រតិកម្ម​នឹង​អាកាស​ធាតុ​ជា​ដើម។ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​ថា ក្អក​បណ្ដាល​ឲ្យ​មាន​ស្លេស្ម ប៉ុន្តែ​មិន​មែន​ទេ ស្លេស្ម​ឯណោះ​ទេ​ដែល​បណ្ដាល​ឲ្យ​យើង​ក្អក​មិន​ថា​លើ​មនុស្ស​ចាស់ ឬ​ក្មេង​ទេ។ “ឧទាហរណ៍​ថា អា​អូន​ផ្ដាសាយ​ហៀរ​សំបោរ អ៊ីចឹង​នៅ​ក្នុង​ច្រមុះ​កូន​មាន​សំបោរ ហើយ​វា​អាច​ហូរ​ទៅ​ដក់​នៅ​ក្នុង​បំពង់​ខ្យល់​បង្ក​ជា​ស្លេស្ម​បាន ចំពោះ​ក្មេង​តូចៗ ជា​ពិសេស​នៅ​ពេល​ដែល​គាត់​គេង"។ លោក​បន្ត​ថា នៅ​ពេល​ដែល​កូន​ក្អក​ម្ដងៗ ម៉ាក់​ប៉ា​ភាគ​ច្រើន​តែង​ទិញ​ថ្នាំ​បំបាត់​ក្អក​ឲ្យ​កូន​ញ៉ាំ ដែល​ជា​ហេតុ​អាច​បង្ក​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត។ កាល​ណា​បើ​កូន​ក្អក​មាន​ស្លេស្ម ហើយ​យើង​មិន​បំបាត់​ស្លេស្ម​បែរ​ជា​បំបាត់​ក្អក ដូច​យើង​ទុក​ឱកាស​ឲ្យ​ស្លេស្ម​ចូល​ទៅ​ក្នុង​សួត​កូន​អ៊ីចឹង​ដែរ។ វេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ ចុះ​យើង​អាច​ជួយ​បំបាត់​ស្លេស្ម​បាន​អត់? ដោយ​របៀប​ណា? វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា បើ​យើង​ចង់​បំបាត់​ស្លេស្ម​អា​អូន យើង​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​ច្បាស់​ជាមុន​សិន​ថា​តើ វា​បង្ក​ឡើង​ដោយ​ការ​រលាក អាលែកហ្សី ឬ​មក​ពី​អ្វី​មួយ​ផ្សេង។ បន្ទាប់​មក គ្រូពេទ្យ​នឹង​ព្យាបាល​ទៅ​តាម​មូល​ហេតុ​នីមួយ​ៗ។ ចំណែក​ឯ​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ស្លេស្ម ឬ​សម្បោរ គឺ​ការ​លាង​ច្រមុះ។ ម៉ាក់​ប៉ា​​ទាំង​​អស់​​គួរ​​តែ​​ចេះ​​វិធី​​លាង​​សម្អាត​​ច្រមុះ​​កូន​ដោយ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​​ជួយ​​កម្ចាត់​​សម្បោរ​ដែល​​មាន​​ក្នុង​​ច្រមុះ​​កូន​ […]


រោគសញ្ញាទូទៅ

តើកម្តៅកូនប៉ុន្មានទើបហៅថាឈឺ? ឈ្វេងយល់ពីកម្រិតសីតុណ្ហភាពកូន

កម្ដៅ​ខ្លួន​កូន​ប៉ុនណា ទើបហៅថា ក្តៅខ្លួន ឬឈឺ? សំណួរនេះនៅតែ​ជា​ប្រធានបទ​ពេញ​និយម​សម្រាប់​ប៉ា​ម៉ាក់ ដោយ​អ្នក​ខ្លះ​មាន​ការ​វាស់​កម្ដៅ​ដោយ​ឧបករណ៍​ត្រឹមត្រូវ និង​ខ្លះ​ទៀត​ត្រឹម​យក​ដៃ​ទៅ​ប៉ះ​ស្ទាប ហើយ​សន្និដ្ឋាន​ថា​ត្រជាក់ ឬ​ក្ដៅ​ទៅ​ហើយ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​វាស់​កម្ដៅ​កូន​បាន​ត្រឹមត្រូវ គឺ​យក​ទែរម៉ូម៉ែត្រមក​គាប​ក្លៀក តែ​បច្ចុប្បន្ន​ទែរម៉ូមែត្រ​ទំនើប​ជាង​មុន​ទៅ​ទៀត​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​គាប​ក្លៀក​យូរ​ទៀត​ឡើយ គ្រាន់តែ​មៀមក្នុងមាត់ បាញ់​ថ្ងាស ឬ​ត្រចៀក​ក៏​អាច​ដឹង​កម្ដៅ​ដូច​គ្នា ដូចនេះ​អាណាព្យាបាល​អាច​ទិញ​មួយ​យក​មក​ប្រើ​នៅ​ផ្ទះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក នៅ​ពេល​យក​ទែរម៉ូម៉ែត្រ​វាស់​កម្ដៅ​រួច ហើយ​ឃើញ​ថា​កម្ដៅ​លើស​ពី ៣៧.៥ អស្សាសេ នោះ​មានន័យថា កូនក្តៅខ្លួនហើយ ហើយយើង​អាច​បញ្ចុក​ថ្នាំបញ្ចុះកម្តៅ​កូន​បាន បន្ទាប់​មក​យក​កន្លែង​ជ្រលក់​ទឹក​ជូត​ដើម្បី​ឲ្យ​ឆាប់​ថយ​កម្ដៅ ហើយ​ចំណុច​សំខាន់​វេជ្ជបណ្ឌិត​រូប​នោះ​សង្កត់​ធ្ងន់​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​ជា​ពពួក​ប៉ារ៉ាសេតាមុល​នោះ ផឹក​រួច​ហើយ​មិន​អាច​ត្រជាក់​​ភ្លាម​ទេ តែ​វា​នឹង​ជួយ​ទប់​មិន​ឲ្យ​កម្ដៅ​ឲ្យ​កើន​ឡើង​ទៀត។ [embed-health-tool-baby-poop-tool] ក្រៅ​ពី​លេប​ថ្នាំ ជូត​ខ្លួន ការ​ចំហ​ខ្លួន​ដោយ​គ្មាន​សម្លៀកបំពាក់ ឬ​ស្លៀក​ពាក់​ស្ដើង​ៗ ព្រម​ជាមួយ​សីតុណ្ហភាព​ជុំវិញ​ខ្លួន​មាន​ខ្យល់​ចេញ​ចូល ក៏​ជា​វិធី​ជួយ​ឲ្យ​កូន​ចុះ​កម្ដៅ​ដែរ ចៀសវាង​ដណ្ដប់ ឬ​ឃ្លុំ​ខ្លួន។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ៤-៦ ម៉ោង​ក្រោយ​លេបថ្នាំ បើ​កម្ដៅ​នៅតែ​មិន​ថយ ហើយ​បន្តកើន​ឡើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន និង​ស្វែង​រក​មូលហេតុ​ដទៃ​ទៀត​នាំ​ឲ្យ​កូន​ក្ដៅ​ខ្លួន។ ចំពោះ​កម្ដៅ​ខ្លួន​កូន​មាន​ចាប់ពី៖ - កម្ដៅ ៣៥ អស្សាសេ ត្រជាក់​ខ្លាំង - កម្ដៅ […]


រោគសញ្ញាទូទៅ

កូនក្អួតធម្មតា ម៉ាក់ប៉ាអាចជួយអាអូនដោយវិធីនេះសិន មុន​យក​ទៅ​ពេទ្យ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អាការៈ​ក្អួត​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​ឧស្សាហ៍​ជួប​ប្រទះ ហើយមិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​កូន​ប៉ុន្មាន​ទេ លើក​លែង​តែ​ក្អួត​ផង មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ៗ​ទៀត។ ចុះ​បើ​កូន​ក្អួត ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ដោយ​របៀប​ណា? យក​ទៅ​ពេទ្យ​តែ​ម្ដង ​ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បក​ស្រាយ​ថា អាការៈ​ក្អួត កើត​ឡើង​ញឹក​ញាប់​នៅ​លើ​ក្មេង និង​បង្ក​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើនដូច ការ​បង្ក​រោគ រលាកបំពង់ក ពុល​ចំណី​អាហារ រលាក​ក្រពះ​ពោះ​វៀន ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ជួន​កាលវា​ក៏​បណ្ដាល​មក​ពី​ការ​ពុល​ឡាន ពុល​ថ្នាំ​លេប ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ល។​ ជា​ធម្មតា នៅ​ពេល​ដែល​ឃើញ​កូន​ក្អួត ម៉ាក់​ប៉ា​មួយ​ចំនួន​ធំ ច្បាស់​ជា​ភ័យ​ព្រួយ​ខ្លាច​កូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព បាន​ជា​ក្អួត​អាហារ​ចេញ​មក​វិញ​អស់។ ប៉ុន្តែ ពេល​ខ្លះ អា​អូន​ក្អួត​ធម្មតា​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក ហើយ​យើង​ក៏​អាច​ជួយ​ឲ្យ​អាការៈ​កូន​ឲ្យធូរ​ស្បើយ​បាន​ដែរ​ដោយ៖ ១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ចៀស​វាង​បញ្ហាខ្សោះ​ជាតិ​ទឹក) ២. ឲ្យ​កូន​ហុត​ទឹក​ស៊ុប (ដូច​ជាស៊ុប​មាន់...) ៣. ចៀសវាង​ទឹក​ផ្លែ​ឈើ ឬ​ទឹក​ក្រូច​មាន​ជាតិ​ហ្គាស ៤. ចៀស​វាង​ផ្ដល់​ថ្នាំ​ក្អួត​ផ្ដេសផ្ដាស​ដល់​កូន លើក​លែង​តែ​មាន​វេជ្ជបញ្ជា​ច្បាស់​លាស់។ ក្នុង​ករណី​ដែល​អា​អូន ក្អួត​ហើយ​បាត់​បង់​ចំណង់​អាហារ ប៉ា​ម៉ាក់​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ក្រពះ​អា​អូន​កំពុង​ធ្វើ​ទុក្ខ។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ប្រាកដ​ថា កូន​ក្អួត​ហើយ​មិន​បាត់​បង់​ជាតិ​ទឹក​ច្រើនទើបល្អ។ វិធី​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ប្រើ​បាន​ក្នុង​ករណី​ដែល​អា​អូន​ក្អួត​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​អាច​សម្គាល់​ដឹង​បាន​ដោយ ក្រោយ​ក្អួត​កូន​លេង​បាន​ធម្មតា […]


រោគសញ្ញាទូទៅ

កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!

យើង​ដឹង​ហើយ​ថា ក្មេង​តូចៗ​ងាយ​កើត​ផ្តាសាយ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​វីរុស​ច្រើន​ប្រភេទ។ ក្មេង​កើត​ផ្តាសាយ​អាច​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល ៤-១០ ថ្ងៃ តែ​ក្នុង​ករណី​កូន​ផឹក​ថ្នាំ​ប៉ុន្មាន​ថ្ងៃ​ហើយ​មិន​ធូរស្បើយ ហើយ​មាន​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ពិបាក​ដកដង្ហើម អស់​កម្លាំង​ខ្លាំង ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។ លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា វីរុស​ជំងឺ​ផ្តាសាយ​មាន​ច្រើន​ជាង ២០០​ ប្រភេទ ប៉ុន្តែ Rhinovirus កើត​មាន​ញឹក​ញាប់​ជាង​គេ។ ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ (ថ្នាំផ្សះ) លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គ្មាន​ប្រសិទ្ធភាពទេ។ ជាទូទៅ ផ្តាសាយ​បើ​កើតលើ​ក្មេង​មាន​សុខភាពល្អ មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ អាច​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះសញ្ញា​ធ្ងន់ធ្ងរខាងលើ លោកវេជ្ជបណ្ឌិតថា កូន​យើង​អាច​កើត​ផ្តាសាយ​ធំ ឬ​ឆ្លង​បាក់តេរី។ ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​តាំង​ពី​ដំបូង? ករណី​ភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើងអាច​នឹង​មាន​បញ្ហា​ឆ្លង​​ពពួក​បាក់តេរី​នឹង​ស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។ នៅ​ពេល​ក្មេង​កើត​ផ្តាសាយ​មិន​សូវ​ជា​ស្រណុក​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ហើយ​តែង​តែ​ហៀរ​សម្បារ តឹង​ច្រមុះ ឈឺក ឬ​ក្អក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ