រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

មូលហេតុអ្វីបានក្មេងក្តៅខ្លួន? សញ្ញាគ្រោះថ្នាក់ប៉ាម៉ាក់គួរស្វែងយល់

មូលហេតុអ្វីបានក្មេងក្តៅខ្លួន? ហើយមានសញ្ញាគ្រោះថ្នាក់អ្វីខ្លះដែលប៉ាម៉ាក់គួរស្វែងយល់? កាលណា​យើង​វាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត្រ ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ អាការ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អាការក្តៅ​ខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ករណី​ក្មេង​ក្តៅ​ខ្លួន​ត្រូវ​នាំ​ទៅ​ជួប​ពេទ្យ - ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ - កុមារ​មាន​កម្តៅ​លើស​ពី ៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន។ - ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ [embed-health-tool-baby-poop-tool] សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ - ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ […]


រោគសញ្ញាទូទៅ

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?

ក្មេងៗ​ឈឺចុក​ពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ ​មូល​ហេតុ​អី​ខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគ​សញ្ញា​ម៉េច ហើយ​យើង​គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ” មាន​បកស្រាយ​ខាង​ក្រោម។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ចុក​ពោះ មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ចុក​ពោះ បណ្តាល​មក​ពីទម្លាប់ញ៉ាំ​​អាហារ និងបញ្ហាពោះវៀន ហើយ​ភាគ​ច្រើន ​មិន​បង្ក​ជា​បញ្ហា​ធំ​ដុំ​ទេ។ ម៉ាក់​ប៉ា អាច​ព្យាបាល​អូនៗ​នៅ​ផ្ទះ​ក៏​បាន។ ប៉ុន្តែធម្មតា ចិត្ត​ម៉ាក់​ប៉ា ច្បាស់​ជាបារម្ភ​​ ​បើ​មិន​ដឹង​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​អូនៗ។ អ៊ីចឹង យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ការ​ឈឺ​ចាប់​អូនៗ។ បើគ្មាន​រោគសញ្ញាអ្វី​ផ្សេងៗទៀត​អំឡុង​ពេល ៣ ម៉ោង មានន័យអាការៈ​ឈឺពោះ​របស់​អូនៗ​មិនធ្ងន់ធ្ងរទេ។ ករណី​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ អាច​ទាក់ទង​បញ្ហា​នៅ​ម្តុំ​ក្រពះ ឬ​ពោះវៀន ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ទល់​លាមក។ មាន​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ចំនួន​ទៀត ដែល​ពាក់​ព័ន្ធ​ការ​ចុក​ពោះ​លើ​ក្មេងៗ រួមមាន ពុល​អាហារ ពោះវៀន​ដុះខ្នែង និង​បញ្ហា​ពោះវៀន។ ចំពោះ​ក្មេង​ស្រីៗ ដល់​ដំណាក់​កាល​ពេញ​វ័យ អាការៈ​ចុកចាប់​ក្នុង​ពោះ​អាច​នឹង​កើត​មាន​រៀង​រាល់​ពេល​មក​រដូវ ខែ​ខ្លះ​ការ​ឈឺ​ចាប់ អាច​យូរ​ជាង​ធម្មតា។ ២- រោគ​សញ្ញា​ឈឺ​ពោះ​ធ្ងន់​ធ្ងរ – រយៈពេល​ឈឺ​ចាប់៖ ជា​ទូទៅ ឈឺ​ពោះ​ធម្មតាៗ​នឹង​បាត់​ទៅ​វិញ​ក្នុង​ចន្លោះ​តិច​ជាង ២៤ ​ម៉ោង ហើយ​ភាគ​ច្រើន​ជាប់​ទាក់ទង​រវាង​ជាតិ​ហ្គាស និង​ពោះ​វៀន​តូច។ យ៉ាង​ណា ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ជាបន្ទាន់ បើ​កូន​ឈឺ​ចាប់​លើស ២៤ ម៉ោង។ – កន្លែង​ឈឺ​ចាប់៖ ឈឺ​ពោះ​ធម្មតា តែង​នៅ​ចំ​កណ្តាលពោះ បើ​ការ​ឈឺ​ចាប់​របស់​អូនៗ​ស្ថិត​នៅ​កន្លែង​ផ្សេង គឺ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ […]


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក

ការ​ឆ្លង​បាក់តេរី ឬ​ពពួក​វីរុស ជា​ពិសេស​វីរុស​ជំងឺ​ផ្ដាសាយ អាលែកហ្សី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់​ពុល ធូលី) ឬ​ក្តៅខ្លួន ជា​កត្តា​បណ្ដាល​ឲ្យ​អា​អូន​តូចៗ មាន​បញ្ហា​ឈឺ​ក។ ធម្មតា ពេល​កូន​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​មើល​ដឹង​បន្តិច​ព្រោះ​វា​មិន​បញ្ចេញ​សញ្ញា​ឲ្យ​មើល​នឹង​ភ្នែក​ដឹង​កូន​ឈឺ​ក​ដូច​ជំងឺ​ទូទៅ​មួយ​ចំនួន​ទេ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​មួយ​ចំនួន​ដែល​លេច​ចេញ​ឡើង​ពេល​កូន​ឈឺ​ក គឺ​មិន​ព្រម​ញ៉ាំ​បាយ ទឹក យំ មួម៉ៅ​ច្រើន ពិបាក​លេប​ចំណី​អាហារ។ល។ ប៉ុន្តែ មាន​វិធី​ខ្លះ​ៗដែល​ម៉ាក់​ប៉ា​អាច​យក​មក​សម្រួល​អាការៈ​របស់​អា​អូន​បាន ក្នុង​នោះ​រួម​មាន៖ - បំបៅ​ដោះ​កូន៖ ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​របស់​កូន។ ការ​បំបៅ​ដោះ​ក៏​ជួយ​ឲ្យ​អា​អូន​បាត់​យំ និង​ជួយ​ឲ្យ​អា​អូន​ស្រួល​ក​ជាង​មុន​ដែរ។ - ផ្ដល់​សំណើម៖ ពេល​ខ្លះ អា​អូន​ឈឺ​ក អាច​ដោយ​សារ​តែ​មាន​សម្បោរ ឬ​ស្លេស្ម​កក​ច្រើន​ក្នុង​ច្រមុះ ឬ​បំពង់​ក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ទៅ​ដល់​បំពង់​ក​កូន។ ដូច​នេះ យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ វា​ជួយ​ផ្ដល់​សំណើម និង​បំបែក​ស្លេស្ម ឬ​ស​​ម្បោរដែល​កក​ស្ទះ​ក្នុង​ច្រមុះ ឬ​បំពង់​ក​កូន និង​ជួយ​បំបាត់​ភាព​មិន​ស្រួល​ដោយ​សារ​ឈឺ​ក​របស់​កូន​បាន។ ក្រៅ​ពី​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ យើង​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​កូន​ក៏​បាន ព្រោះ​ចំហាយ​ក្ដៅ​ក៏​អាច​ជួយ​រំលាយ​ដល់​ស្លេស្ម និង​សម្បោរ និង​ជួយ​ឲ្យ​អា​អូន​ដក​ដង្ហើម​បាន​ធូរ​ជាង​មុន។ - ប្រើ​ថ្នាំ​ពេទ្យ៖ ទារក​ក៏​អាច​ប្រើ​ថ្នាំ​ទៅ​តាម​អាយុ​បាន​ដែរ ។ ចំពោះ​ទារក​មាន​អាយុ​ក្រោម​ ៣​ខែ […]


រោគសញ្ញាទូទៅ

ចំណាំមើលផង បើអាអូនមានសញ្ញានេះ កូនកំពុងឈឺកហើយ

បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​យល់ ឬ​មាន​ការ​បារម្ភ​នោះ​គឺ​ពេល​កូន​ឈឺ យើង​មិន​ដឹង​ថា​កូន​ពិបាក​ក្នុង​ខ្លួន​កន្លែង​ណា​ខ្លះ​ទេ។ បើ​កូន​ឈឺ​លើ​ស្បែក ឬ​កន្លែង​ដែល​យើង​មើល​ឃើញ យើង​មិន​សូវ​ពិបាក​ទេ ប៉ុន្តែ​បើ​កូន​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​វិញ ដូច​ជាឈឺ​ក ជា​ដើម ច្បាស់​ជា​អង្គុយ​ឆ្ងល់​ថា​កូន​កើត​អី​ហើយ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំនាញ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ពេល​កូន​ក្ដៅ​ខ្លួន ឬ​តឹង​ច្រមុះ ម៉ាក់​ប៉ា​គ្រាន់​តែ​មើល​នឹង​ភ្នែក​ក៏​ដឹង​ថា​កូន​មិន​ស្រួល​ខ្លួន​ដែរ តែ​បើ​អា​អូន​ឈឺ​ក​វិញ យើង​រាង​ពិបាក​ដឹង​បន្តិច ជា​ពិសេស​បើ​កូន​យើង​មិន​ទាន់​ចេះ​ប្រាប់​ថា​មិន​ស្រួល​ខ្លួន​ត្រង់​ណា។ លោក​បន្ត​ថា ទោះ​ជា​ពេល​កូន​តូចៗ​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​ដឹង​បន្តិច​មែន ប៉ុន្តែ​យើង​អាច​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​យើង​ច្បាស់​ជា​កំពុង​ឈឺ​ក​ហើយ​ដូច​ជា៖ មិន​ព្រម​ញ៉ាំ ឬ​ផឹក(ទោះ​ជា​យើង​ឲ្យ​ចំណី​អាហារ​កូន​ចូល​ចិត្ត​ក៏​ដោយ) យំ ឬ​មើល​ទៅ​ពិបាក​លេប​អាហារ​ចូល ក​កូន​មើល​ទៅ​ដូច​ហើមៗ បំពង់​ក​កូន​ឡើង​ក្រហម ឬ​ហើម ដុំ​សាច់​បំពង់​ក​មាន​អុត​សៗ កូន​មាន​ក្លិន​ដង្ហើម​អាក្រក់។ល។ ចំពោះ​បញ្ហា​អា​អូន​តូចៗ​ឈឺ​ក​ភាគ​ច្រើនអាច​បណ្ដាល​មកពីការឆ្លងវីរុស ឬបាក់តេរី ហើយវីរុសភាគច្រើនបង្កជា​ជំងឺ​ផ្ដាសាយ អាលែកហ្ស៊ី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់ពុល ធូលី...) ឬ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ដើម។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល អា​អូន​មាន​ឈឺ​ក រួម​ផ្សំ​ជា​មួយ​រោគ​សញ្ញា​ប៉ុន្មាន​នេះ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​អា​អូន​ទៅ​ជួប​គ្រូពេទ្យ​ដូច​ជា៖ - ក្ដៅ​ខ្លួន - ឈឺ​ពោះ - ខ្សោះ​ជាតិ​ទឹក - ហៀរ​ទឹក​មាត់ - សន្លឹម ឬ​ហត់​អស់​កម្លាំង។


រោគសញ្ញាទូទៅ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

យើង​ដឹង​ហើយ​ថា ក្មេងៗ​ងាយ​រលាក​បំពង់ក បែប​នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បាន​ជា​ក្មេងៗ​ឧស្សាហ៍​រលាក​បំពង់ក។ តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹម​ត្រូវ​ទេ? បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ​បក​ស្រាយថា លោកស្រី​ពិតជា​បាន​ឮ​ពី​ការ​លើក​ឡើង​ខាង​លើ រហូត​ដល់​មាន​ម៉ាក់ប៉ា​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បារម្ភ​ខ្លាំង​ពេក សុខ​ចិត្ត​បន្ថយ​បរិមាណ​ទឹកដោះគោ ដោយ​ដាក់​ទឹក ៣លេខ តែ​ដាក់​ទឹក​ដោះ​តែ ២ ទេ។ ឯ​បញ្ហា ម៉ឹម​ម្សៅ​ទឹក​ដោះគោ អាច​ធ្វើ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ទេ? លោកស្រី​ថា មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ម្សៅ​ទឹកដោះគោ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ឡើយ តែ​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ​វិញ​ទេ ជា​មូលហេតុ​នាំ​ក្មេង​ងាយ​រលាក​បំពង់ក។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​ពន្យល់​ថា ជំងឺ​រលាក​បំពង់ក​បង្ក​ឡើង​ដោយ​មេរោគ អាច​ជា​វីរុស ឬ​បាក់តេរី ដែល​ទុំ​លើ​កដប​ទឹកដោះគោ ឬ​ដៃ ខណៈ​ក្មេង​​កាល​ណា​ធំ​បន្តិច ដៃ​នៅ​មិន​ស្ងៀម​នោះ​ទេ ស្រវា​ចាប់​កាន់​របស់​មក​ដាក់​ក្នុង​មាត់ ឬ​បៀម​ដៃ​ជា​ដើម។ អះអាង​ស្រដៀង​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា តាម​ពិត​ទៅ​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ មិន​មាន​សារធាតុអី​ធ្វើ​ឲ្យ​ក្មេង​រលាក​បំពង់​ក​ទេ។ តែ​ក្នុង​ករណី​ដែល​ម៉ឹម​ម្សៅ​ទឹកដោះគោ​ហើយ ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​បៀម​កំប៉ុង​ទឹកដោះគោ មិនថា​យប់​ថ្ងៃ ហើយ​មិន​សូវ​មាន​អនាម័យ​ទៀត​នោះ នោះ ទី១ ធ្វើ​ធ្មេញ​កូន​ខូច ទី២ អាច​ងាយ​នឹង​រលាក​បំពង់ក ដោយសារ​មាន​ម្សៅ​ទឹកដោះគោ​នៅ​ជាប់​បំពង់ក​រហូត ដែល​ជា​កន្លែង​មេរោគ​រីក​ដុះដាល។


រោគសញ្ញាទូទៅ

កូននិយាយច្រើនពេលក្ដៅខ្លួន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច?

កូន​និយាយ​ច្រើនពេលក្ដៅ​ខ្លួន​ អាចជាបញ្ហាមួយម៉ាក់ប៉ាខ្លះជួបប្រទះ បើ​ទោះ​ជា​កម្ដៅ​ក្នុង​ខ្លួន​មិន​ដល់ ៣៩ អង្សាសេ​ក៏​ដោយ តើ​នោះ​បណ្ដាល​មកពី​អ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយ​ថា មក​ពី​គេជាក្មេង​​រឹងមាំ ហើយ​ការ​និយាយ​បន្លប់​ព្រោះ​ភ័យ រងា និង​ពិបាក​ក្នុង​ខ្លួន។ លោក​បាន​បន្ថែម​ថា ក្មេង​ខ្លះ​ពេល​ក្ដៅ​ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ គិត​តែ​ពី​យំ ឬ​សឺ​ៗ​ចង់​តែ​គេង​រហូត តែ​ក្មេង​និយាយ​ច្រើន​ពេល​ក្ដៅ​ខ្លួន ព្រោះ​គេជា​កូន​ស្និទ្ធ​ជាមួយ​ម៉ាក់ប៉ា និង​ដឹង​ថា​យើង​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​បាន​ច្រើន ទើប​ចង់​រាយរាប់​ប្រាប់ តែ​ដោយសារ​តែ​នៅ​តូច​ពេក​ទើប​មិន​ដឹង​ប្រាប់​ថា​ឈឺ ឬ​ពិបាក​បែប​ណា។ ពេល​ពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយ​ក្មេង​ចង់​បង្ហាញ​អារម្មណ៍​ប្រាប់​យើង ដោយ​ការ​និយាយ​នេះ​និយាយ​នោះ​មិន​ឈប់ ហើយ​បើ​សួរ​ថា​ឈឺ​ត្រង់​នេះ​មែន គេ​អាច​ងក់ក្បាល​ប្រាប់​ថា​ឈឺ​ត្រង់​នេះ ត្រង់​នោះ​បាន​ខ្លះ​ៗ តែ​មិន​អស់​សេចក្ដី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ថា ហេតុផល​មួយ​ទៀត​គេ​អាច​ជា​ក្មេង​ឆ្លាត និយាយ​ច្រើន សួរដេញដោល​មិន​ឈប់ ទើប​ពេល​ក្ដៅ​ខ្លួន​ក៏​រហូត​ទៅ ឲ្យ​យើង​ស្ដាប់​ឮ​កាន់តែ​ច្រើន ហើយ​ក្មេង​បែប​នេះ​ទោះ​មិន​ឈឺ​ក៏​និយាយ​ច្រើន និង​រវៀសរវៃ​ជាង​ក្មេង​ដទៃ​ដែរ ចំពោះ​ក្មេង​បែបនេះ​ក៏​មិន​ងាយ​ឈឺ​គេង​ស្ទិក​នៅ​មួយ​កន្លែង​ដែរ។ លោក​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​ក្ដៅ​ខ្លួន​ដោយសារ​រលាក​បំពង់ក ផ្ដាសាយ គ្រុន​ក្ដៅ​អី​អស់​នោះ ទោះ​ជា​ក្ដៅ​ខ្លាំង​ដល់ ៤០ អស្សាសេ ក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ដែរ ហើយ​កម្ដៅ​ក្ដៅ​ខ្លួន​ខ្លាំង​ក៏​មិន​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល​ដែរ។ […]


រោគសញ្ញាទូទៅ

កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

ប៉ាម៉ាក់​មាន​កូន​តូច ឬ​ទើប​នឹង​កើត​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន​បើ​ឃើញ​អូនៗ​ភ្ញាក់​ពីគេង​មាន​ញើស​សើម​ជោក ពិសេស​នៅ​​ពេល​យប់។ ការ​​បែក​ញើស​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ក្ដី អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ការ​បែក​ញើស​លើ​កូន​តូច ឬកូន​ទើប​កើត​ក៏​ជា​រឿង​ធម្មតា​ដែរ​ក្នុង​ករណី​ជា​ច្រើន​។​ ម៉េច​បាន​កូន​បែប​ញើស​ច្រើន? រឿង​មួយ​ដែល​ម៉ាក់ៗ​គួរ​ដឹង​គឺ​ថា​អូន​នៅ​តូច កាយ​សប្បទា​នៅ​ក្មេង​ខ្ចី និង​កំពុង​តែ​ហ្វឹក​ហាត់​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ពេល​ខ្លះទៀត ម៉ាក់ៗ​អាច​ពាក់​អាច​ឲ្យ​អូនៗ​ច្រើន​ជាន់​ពេក ធ្វើ​ឲ្យ​អូនៗ​ក្ដៅ នាំឲ្យ​បែកញើស​ដែរ។ យ៉ាង​ណា​កុំ​ចេះ​តែ​ស្មាន តស់​ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​អស់​គ្នា។ ១. កូន​យំខ្លាំង​ ការ​យំ​ សម្រាប់​អូនៗ​ទើប​កើត ប្រៀប​ដូច​ជា​មនុស្ស​ធំ​ធ្វើការ​ធ្ងន់​អ៊ីចឹង​ដែរ ដែល​ត្រូ​វការ​ថាមពល​ខ្លាំង។ ដូច​នេះ ប្រសិនជា​អូនៗ​យំខ្លាំង ឬ​យំ​ក្នុង​រយៈពេល​យូរ អូនៗ​អាច​នឹង​មាន​ញើស​ចេញ​ច្រើន ហើយ​មុខ​ឡើង​ក្រហម​ទៀត​ផង​។ បើ​សិន​ជា​បែក​ញើស​ដោយ​សារ​តែ​ការ​យំ នោះ​ញើស​​នឹង​បាត់​ទៅ​វិញ នៅ​ពេល ​អា​អូន​ឈប់​យំ។​ ​២. ពាក់​អាវ​ច្រើន​ជាន់ ម៉ាក់ៗ​ខ្លះ​ពាក់​អាវ​ឲ្យ​កូន​ច្រើន​ជាន់​ហើយ ថែមទាំង​​ដណ្ដប់​ភួ​យ​ឲ្យ​ទៀត ព្រោះ​ខ្លាច​កូន​រងារ​ ដែល​នេះ​វា​មិន​ជា​រឿង​អាក្រក់​អីទេ តែ​ថា​បើ​​ពាក់​អាវ ឬគ្រប់​ច្រើន​ជាន់​ពេក អាច​ធ្វើ​ឲ្យ​កូន​ក្ដៅស្អុះស្អាប់ ពិបាក​នៅ និង​ធ្វើ​ឲ្យ​ចេញ​ញើស​ ព្រោះ​ស្បែក​មិន​អាច​ដកដង្ហើម​បាន​។​ ៣. ផ្ដាសាយ ក្ដៅ​ខ្លួន ឬ​ឆ្លង​រោគ បើ​អូនៗ​ស្រាប់តែ​ចេញ​ញើស​ច្រើន ដែល​ពីមុន​មិន​សូ​វ​បែក​ញើស​ នោះ​អាច​ថា​លើក​នេះ​អូនៗ​មាន​ជំងឺ​ផ្ដាកសាយ ឬ​ឆ្លង​រោគ​ហើយ​។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​​រោគ ហើយ​ម៉ាក់ៗ​គួរ​វាស់​កម្ដៅ​កូន​មើល​ដែរ។ ជា​ធម្មតា​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​បាន​ដើម្បី​បន្ធូរ​​រោគសញ្ញា ប៉ុន្តែ​យើង​ក៏​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ ពិសេស​អូនៗ​អាយុ​តិ​ច​ជាង​៦ខែ។ ៤. មានជំងឺ​Hyperhidrosis ជំងឺ​ ​hyperhidrosis ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ចេញ​ញើស​ច្រើន​ហួស​ហេតុ […]


រោគសញ្ញាទូទៅ

កូនតូចនឹងឈឺញឹកញាប់ បើម៉ាក់ប៉ានាំទៅកន្លែងទាំងនេះស្របពេលមេឃត្រជាក់

អាកាស​ធាតុ​ចុះ​ត្រជាក់ ធ្វើឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​ងាក​ឈឺ​ៗ ហើយ​ក្នុង​នោះ​កូន​ក្មេង​ជួប​បញ្ហា​ច្រើន​បំផុត។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​មិន​ចង់​ឲ្យ​កូន​តូច​ឈឺ​ញឹកញាប់ គួរ​កុំនាំកូនទៅកន្លែងដូចខាងក្រោម។ - កុំ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​បើក​ម៉ាស៊ីន​ត្រជាក់​ជាប់​រហូត ព្រោះ​បើ​យើង​បើក​ម៉ាស៊ីនត្រជាក់​យូរ​ធ្វើ​ឲ្យ​បន្ទប់​មាន​សំណើម អាច​ឲ្យ​ពពួក​មេរោគ កើត​មាន​កាន់តែ​ច្រើន​ជា​ហេតុ​បង្ក​ឲ្យ​កូន​ងាយ​ឆ្លង​មេរោគ​ទាំងនោះ ។ - ក្រៅ​ពី​ម៉ាស៊ីន​ត្រជាក់​កង្ហារ ក៏​មិន​គួរ​បើក​ខ្លាំង ឬ​យូរ​ចំ​មុខ​កូន​ពេក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កណ្ដាស់ ហៀរ​សម្បោរ ឬ​កើត​ជំងឺ​រលាក​ច្រមុះ បំពង់ក ដោយសារ​ធូលី ឬ​កម្ទេចកំទី​ជាប់​ស្លាប​កង្ហារ​ប៉ើង​ចូល​ក្នុង​ច្រមុះ។ - មិន​គួរ​នាំ​កូន​ចេញ​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង។ - មិន​គួរ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន ព្រោះ​ក្មេង​ងាយ​រងា និង​បង្ក​ជា​គ្រុន ហៀរ​សម្បោរ។ - កន្លែង​មាន​មនុស្ស​អ៊ូអរ ព្រោះ​អាកាសធាតុ​បែប​នេះ​មនុស្សភាគច្រើន​ឈឺ​ជំងឺ​ផ្សេង​ៗ​គ្នា ដូចនេះ​កូន​ងាយ​ឆ្លង​មេរោគ​ពី​អ្នក​ដទៃ​ណាស់។ - ដើរលេង​តំបន់​ព្រៃភ្នំ និង​សមុទ្រ ព្រោះ​កន្លែង​ទាំង​នោះ​ខ្យល់​ខ្លាំង​ហើយ មាន​ទឹក​សន្សើម​ច្រើន​ទៀត។ - កន្លែង​កម្សាន្ត​មាន​ទឹក​សម្រាប់​លេង ព្រោះ​ទី​នោះ​ជា​វាល​គ្មាន​កន្លែង​បិទបាំង ហើយ​ពេល​ខ្យល់​បក់​ទៅ​នាំឲ្យ​កូន​រងា​ញាក់។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ក្មេង​ខ្លះ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គ្រាន់តែ​ខ្យល់​បក់​មក​ត្រូវ​ខ្លួន​ក៏​ចាប់ផ្ដើម​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន​ដែរ។ ដូចនេះ​ហើយ​បើ​ចង់​ដើរលេង​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង​ត្រូវ​រៀបចំ​សម្លៀកបំពាក់​ក្រាស់​ៗ កន្លែង​បង់​ក ស្រោម​ដៃ​ស្រោម​ជើង មួក ដើម្បី​ផ្ដល់​កម្ដៅ​ដល់​រាងកាយ។


រោគសញ្ញាទូទៅ

ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

ជំងឺ​មហារីក ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​ឡើង​បាន​គ្រប់​កន្លែង​នៅ​លើ​រាង​កាយ​របស់​យើង ហើយ​ជំងឺ​មួយ​នេះ កើត​ឡើង​បាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយ​មិន​រើស​វ័យ​ឡើយ។ ប៉ុន្តែ ចំពោះ​កូន​ក្មេង ជំងឺ​មហារីក​មិន​កើត​ឡើង​លើ​កន្លែង​ដូច​មនុស្ស​ចាស់​ញឹក​ញាប់​ទេ​ដូច​ជា សុដន់ ក្រពះ តែ​សរីរាង្គ​កាយ​កុមារ​ប៉ុន្មាន​នេះ អាច​កើត​ជំងឺ​មហារីក​ញឹកញាប់ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​។ ជា​ទូទៅ ជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ចុះ​ជំងឺ​មហារីក​អ្វី​ដែល​កុមារ​តូច​ៗ​កើត​ឡើង​ញឹក​ញាប់? ជំងឺ​មហារីក​ដែល​ក្មេងៗ​កើត​ញឹក​ញាប់​មាន​ដូច​ជា៖ ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​មហារីក​ខួរក្បាល ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ ជំងឺ​មហារីក​តម្រងនោម ជំងឺ​មហារីក​ថ្លើម ជំងឺ​មហារីក​ឆ្អឹង ជំងឺ​មហារីក​ភ្នែក។ យោង​តាម​អង្គការសុខភាពពិភពលោក WHO ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​រហូត​ដល់​ទៅ ៨០%។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​រយ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​លើ​កុមារ​ឲ្យ​ជា​សះ​ស្បើយ​មាន​ត្រឹម​ ២០% ប៉ុណ្ណោះ។ WHO បន្ត​ថា មិន​ដូច​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ពេញ​វ័យ​ទេ ជំងឺ​មហារីក​លើ​ក្មេងៗ នៅ​មិន​ទាន់​ដឹង​ពី​មួល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ថា​អ្វី​ជា​កត្តា​បង្ក​ឲ្យ​ប្រាកដ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​តិច​តួច​មែន​ទែន​កើត​លើ​កុមារ ដែល​បង្ក​ឡើង​ដោយ​កត្តា​បរិស្ថាន និង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។


រោគសញ្ញាទូទៅ

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

ជា​រឿយៗ បញ្ហា​ហើម​ពោះ​កើត​ឡើង​លើ​ទារក​ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី និង​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ចំណែក​ឯ​ក្មេង​ខ្លះ អាច​ហើម​ពោះ​ដោយ​សារ​ផល​រំខាន​ពី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ ឬ​គ្រឿង​ផ្សំ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន។ និយាយ​ដល់​បញ្ហា​ហើម​ពោះ​លើ​ទារក​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ភាគ​ច្រើន តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពេល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ហើម​ពោះ។ ប៉ុន្តែ ការ​ហើម​ពោះ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ហេតុ​នេះ​ទើប​វេជ្ជបណ្ឌិត​មាន​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​ណែនាំ​ពី​សញ្ញា​មិន​គ្រោះ​ថ្នាក់ និង​សញ្ញា​អាសន្ន​ទាក់​ទង​នឹង​​បញ្ហា​ហើម​ពោះ​លើ​ទារក​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បារម្ភ​របស់​ម៉ាក់​ប៉ា​គ្រប់​រូប​ដែល​មាន​កូន​តូច​ដូច​ជា៖ ១.សញ្ញា​នៃ​ការ​ហើម​ពោះ​មិន​បង្ក​បញ្ហា តាម​ពិត​ទៅ ទារក​ពេល​បៅ​ឆ្អែត​តែង​តែ​ឃើញ​ពោះ​ធំ ដូច​ហើម​ពោះ​ដែរ ទារក​យំ​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​ពោះ​វៀន​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើម​ពោះ ទារក​បៅ​ជាមួយ​ដប​ទឹក​ដោះ​គោ​មួយ​ចំនួន​ដែល​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ដប​ចូល​ក្នុង​ពោះ​វៀន​ច្រើន ធ្វើ​ឲ្យ​កូន​ហើម​ពោះ​ដូច​គ្នា។ ២.សញ្ញា​នៃ​ការ​ហើម​ពោះ​បង្ក​បញ្ហា​ដល់​កូន ពោះ​ទារក​ហើម​ប៉ោង​ខ្លាំង ក្ដៅ​ខ្លួន ក្អួត​ញឹក​ញាប់ លាមក​រាក​ខុស​ធម្មតា ឬ​មាន​ឈាម ឬ​ទល់​លាមក ហើម​ជើង ការ​បៅ​ថយ​ចុះ សន្លឹម​ ដេក​មិន​បើក​ភ្នែក ឬ មិន​រស់​រវើក​ដូច​ធម្មតា។ល។ ក្នុង​ករណី​ដែល​អា​អូន​ចេញ​សញ្ញា​អាសន្ន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​ម៉ាក់​ប៉ា យក​កូន​ទៅ​ពិនិត្យ​​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ។ ទោះ​យ៉ាង​ណា ម៉ាក់​ប៉ា​អាច​សម្រួល​បញ្ហា​ហើម​ពោះ​លើ​កូន​តូច​បាន​ដោយ​តិចនិក​សាមញ្ញ​ៗ​នេះ៖ ទី១.ដាក់​កូន​ដេក រួច​លើក​ជើង​កូន​ដូច​ពេល​ធាក់​កង់ ទី២.ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់ រួច​ឲ្យ​កូន​ត្អើក​ចេញ​មក ទី៣.ម៉ាស្សា​ពោះ​កូន តាម​ទ្រនិច​នាឡិកា ហើយ​បន្ថែម​សម្ពាធ​ទៅ​តាម​ប្រតិកម្ម​កូន ទី៤.អាច​ផ្ដល់​ថ្នាំ​បន្តក់​ឲ្យ​កូន (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន)។ល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ