រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ)

ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗដូចវីដេអូ​ខាង​ក្រោម​​នេះ។ អត្ថបទពាក់ព័ន្ធ៖  របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) មិនគួរមើលរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ មិនចង់ឲ្យកូនតូចឈឺថ្កាត់ញឹក ម៉ាក់ៗគួរដឹងរឿងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

បច្ចុប្បន្ន​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ឲ្យ​កូន​មៀម​ក្បាលដោះ​ជ័រ ហើយការធ្វើ​បែប​នេះ ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ចំណង់ទារ​បៅ និង​ជួយ​ឲ្យ​កូន​គេង​លក់​ស្រួល។ តែ​មាន​ចម្ងល់​សួរ​ថា តើ​ការ​មៀម​ក្បាលដោះ​នោះ​ធ្វើឲ្យ​កូន​ខូច​ធ្មេញ មែន​ឬ​ទេ? ហើយ​រវាង​មៀម​ក្បាល​ដោះ​ជ័រ និង​មៀម​ដៃ​មួយ​ណា​ល្អ​ជាង? លោក​​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ធ្លាប់​បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​គ្រាន់តែ​ពន្យល់​ថា ធម្មតា​របស់​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង ព្រោះ​ត្រូវ​ក្ដៅ និង​ត្រូវ​ភាព​ត្រជាក់ ហើយ​មួយ​វិញ​ទៀត របស់​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់​មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។ លោក​បន្ត​ថា បើចង់​ឲ្យ​កូន​មៀម​ក្បាល​ដោះ​ជ័រ គួរ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រាស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរ​ដូរ​តាម​ការ​កំណត់​របស់​ផលិតផល​ក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ ហើយ​ចំណែក​រឿង​មួយ​ទៀត បើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។ ចំណែក​ដៃ​វិញ បើ​ក្មេង​នៅ​តូច​មិន​ចេះ​ចាប់​កាន់​របស់​របស់ ឬ​លេង គឺ​អាច​ឲ្យ​កូន​មៀម​បាន អាច​ថា​ល្អ​ជាង​ក្បាល​នោះ​ទៅ​ទៀត តែ​បើ​កូន​មិន​ចេះ​ក៏​មិន​បាច់​បង្ខំ​ដែរ នាំ​តែ​ខក់ ឬ​មុត​ក្រចក។ […]


រោគសញ្ញាទូទៅ

កូនតូចអាយុប៉ុណ្ណេះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយមិនមែន​គ្រប់​ករណី​កូន​ក្តៅ​ខ្លួន​ ត្រូវនាំកូន​ទៅ​ជួប​ពេទ្យ​ទាំង​អស់​នោះ​ទេ។ តែ​ចំពោះ​កូន​តូច​អាយុ​ក្រោម​៦ខែ ទោះ​កើត​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក្តី លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​សិង្ហបុរីថា ទោះ​ជា​ក្តៅ​ខ្លួន​កម្រិត​ណា​ក៏​ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់​ដែរ។ ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​អាយុ​ក្រោម​៦ខែ​ដែល​ក្តៅ​ខ្លួន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ទោះ​ជា​ក្តៅ​កម្រិត​ស្រាល ឬ​ធ្ងន់​ក៏​ដោយ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ថា ក្មេង​តូច​ក្តៅ​ខ្លួន​ពិបាក​រក​មូលហេតុ​ជាង​ក្មេង​ធំ ហើយ​ថែម​ទាំង​ងាយ​ប្រឈម​នឹង​ធ្ងន់ធ្ងរ​ទៀត។ “កូន​យើង​នៅតូច អាយុ​ក្រោម​៦ខែ អ៊ីចឹង​កាល​ណា​ក្តៅ​ខ្លួន គួរ​តែ​យក​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​មើល ព្រោះ​អី​ជួនកាល​ក្មេង​តូច ក្តៅ​ខ្លួន​អាច​រក​ប្រភព​អត់​ឃើញ ហើយ​បើ​កូន​តូច​ក្តៅ​ខ្លួន អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន”។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។ តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។ ក្រៅ​​ពី​លក្ខខណ្ឌ​កូន​តូច​អាយុ​ក្រោម៦ខែ នៅមានករណីផ្សេងទៀតដែលម៉ាក់ប៉ាត្រូវនាំកូនពេទ្យបន្ទាន់ មានដូចជាកូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បានក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា និងក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព) ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ កំហុស​ឆ្គង ៣ […]


រោគសញ្ញាទូទៅ

តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក? ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មានមុខនេះ

ភ្លៀងចាប់ផ្តើម​​ធ្លាក់​​មក​បណ្តើរៗ​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ត្រូវ​តែ​ប្រយ័ត្នប្រយែង ដោយសារ​ខែ​ភ្លៀង​ក្មេង​ៗ​​ងាយ​​នឹង​ឈឺ​ជំងឺ​ផ្សេងៗ​ជាង​មនុស្ស​ធំ ព្រោះប្រព័ន្ធ​ការពារ​នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេងតូចៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖ – គ្រុនឈាម – រលាកក្រពះពោះវៀន – គ្រុនចាញ់ – អាសន្នរោគ – ផ្តាសាយ – រលាកថ្លើម ប្រភេទA – ជំងឺស្បែក និង​ការ​បង្ករោគ​ដោយ​វីរុស​ផ្សេងៗ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូច​នេះ លោកវេជ្ជបណ្ឌិត​ ក៏បានណែនាំពីវិធីការពារសុខភាពកូនពេល​រដូវ​ភ្លៀង​មក​ដល់ ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន​ៗឲ្យបានល្អដោយ៖ – ត្រូវចាក់វ៉ាក់សាំង – អនាម័យសុខភាពខ្ពស់ – ប្រើប្រាស់ទឹកស្អាត – កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។ ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ បង្ការការកើតមូសខ្លា ចៀសវាងត្រូវទឹកភ្លៀង​ និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ជំងឺដែលបានរៀបរាប់​ខាង​លើ ឬ​ជំងឺ​ផ្សេងៗទៀតដែលពិបាកដល់ទាំងកូន និងម៉ាក់ប៉ា។​​ អត្ថបទពាក់ព័ន្ធ​៖ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ  ភ្លៀង​ធ្លាក់​ហើយ​​ប្រយ័ត្ន​ទាំង​ចាស់​​ក្មេង មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម […]


រោគសញ្ញាទូទៅ

ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?

ក្មេង​តូច​ៗ​ចូលចិត្ត​ញ៉ាំ​អាហារ ឬ​ចំណី​ផ្អែម​ៗ​ណាស់​ជាពិសេស​ការ៉េម​តែ​ម្ដង ទាំង​ឆ្ងាញ់ ទាំង​ត្រជាក់ ដែល​វា​ពិតជា​ទាក់​ចិត្ត​កូន​មិន​ខាន។ តែ​មាន​ចម្ងល់​មួយ​លើក​ឡើង​ដោយ​ម៉ាក់​ៗ​ថា ការ​ឲ្យ​កូន​ញ៉ាំ​ការ៉េម​អាច​នាំឲ្យ​ផ្ដាសាយ​អត់? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​លើក​ឡើង​ថា ការ​ឲ្យ​កូន​ញ៉ាំ​ច្រើន​លើស​កម្រិត គឺ​អាច​ជា​កត្តា​នាំឲ្យ​កូន​កើត​ជំងឺ​ផ្ដាសាយ​មែន។ លោក​បន្ត​ទៀត​ថា ពពួក​វីរុស​ផ្ដាសាយ ឬ​ផ្លូវ​ដង្ហើម​ចូលចិត្ត​សម្ងំ​កន្លែង​ត្រជាក់​ៗ ដូចនេះ​ពេល​កូន​ញ៉ាំ​របស់​ត្រជាក់​ច្រើន​ទៅ វីរុស​អស់​ទាំង​នោះ​ទៅ​លូតលាស់​នៅ​បំពង់ក ហើយ​នៅ​ពេល​ណា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ កូន​នឹង​មាន​កើត​ផ្ដាសាយ​តែម្ដង។ មួយ​វិញ​ទៀត កុមារ​ដែល​ញ៉ាំ​ការ៉េម​រួច មិន​បាន​ផឹកទឹក ឬ​ខ្ពុរ​មាត់​អាច​កើត​ជំងឺ​រលាក​បំពង់ក និង​ឆាប់​ខូច​ធ្មេញ​ជាដើម។ ដូច្នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​ចេះ​កម្រិត​ពី​ការ​ញ៉ាំ​ការ៉េម និង​ត្រួត​ពិនិត្យ​នូវ​ម៉ាក​សញ្ញា ព្រម​ទាំង​គ្រឿង​ផ្សំ ទើប​កូន​មិន​មាន​បញ្ហា​សុខភាព។ ក្រៅ​ពី​ពិនិត្យ​មើលម៉ាកសញ្ញា កាលបរិច្ឆេទក៏សំខាន់ណាស់ដែរ បើជិត ឬផុតកំណត់គឺ​មិន​ល្អ​ចំពោះ​សុខភាព​កូន​នោះ​ទេ ហើយយក​ល្អ​ជ្រើសរើស​យ៉ាអួឲ្យកូនវិញទើប​មាន​ប្រយោជន៍ចំពោះសុខភាពជាង។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់? រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ធ្លាប់​ឮ​ចាស់​ៗ​មិន​ឲ្យ​កូន​ងូត​ទឹក អំឡុង​ពេល​ក្ដៅ​ខ្លួន ឬ​ការ​ងូត​ទឹក​យូរ ព្រោះ​អាច​បណ្ដាល​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​សួត​។ សម្រាប់​ចម្ងល់​នេះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បដិសេធថា ​មិនមែន​ជា​ការ​ពិត​ឡើយ។ លោក​បាន​បន្ត​ទៀត​ថា ទឹក​ចូល​សួត​ បណ្ដាល​មកពី​ខ្លួន​យើងជ្រាបជាតិទឹកតាមសរសៃឈាម​ឬដោយជំងឺណា​មួយ ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត ធ្វើឲ្យ​ហត់​ខ្លាំង។ មូលហេតុ​មួយ​ទៀត​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង​នាំឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ហើយ​ម្យ៉ាង​មកពី​បញ្ហា​ខ្សោយ​តម្រង​នោម​ខ្លាំង​រហូត​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន ក៏​ធ្វើឲ្យ​ច្រាលទឹក​មក​សួត​ដែរ។ ចំណែក​ការ​ងូត​ទឹក​ឲ្យ​កូន​យូរ ឬ​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​មិនមែន​ជា​ហេតុ​នាំឲ្យ​ទឹក​ចូល​សួត​ឡើយ ពោល​ពេល​ក្ដៅ​ខ្លួន​នេះ​ហើយ ត្រូវ​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​​ក្នុង​ខ្លួន បន្ទាប់​មក​ស្លៀក​សម្លៀកបំពាក់​ស្ដើង​ៗ។ ជាទូទៅគ្រូពេទ្យអាចដឹងថា ទឹកចូលសួត ឬអត់ តាមរយៈការស្តាប់សួត ថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចស្កេនសួត ហើយភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីវិភាគអមវេជ្ជសាស្រផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? ប៉ាម៉ាក់ត្រូវដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​របស់​កូនទៅវិញ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ)

ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ខ្លះទៀតត្រូវបំពេញកាងារនៅឆ្ងាយ ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ យ៉ាងណា សម្រាប់អ្នកដែលមានបំណងចង់បំបៅកូនដោយទឹកដោះគោ ហើយមានសុខភាពល្អ ត្រូវមើលប៉ុន្មានចំនុចក្នុងវីដេអូនេះ។​ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ


រោគសញ្ញាទូទៅ

កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ)

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។ បើសិនជាក្មេងក្តៅខ្លួនខ្លាំង អាចធ្វើឲ្យក្មេងប្រកាច់ក៏មាន ហើយអាការៈក្តៅខ្លួននេះក៏មានផលប៉ះពាល់ដល់ខួរក្បាលក្មេងផងដែរ។ ក្នុងវីដេអូនេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ បានប្រាប់ពីវិធីបង្ការ ពេលក្មេងមានអាការៈក្តៅខ្លួន ។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ? ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក (វីដេអូ) តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)


រោគសញ្ញាទូទៅ

ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ!

តាម​ទម្លាប់​ឲ្យ​តែ​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ដែល​ពេល​ខ្លះ​លើស​ពីកម្រិត​ក្មេង​ត្រូវ​ការ។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ដោយ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ឬ​លើស​កម្រិត​នោះ អាច​បង្ក​ឲ្យ​ខួច​ថ្លើម​ក្មេង នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។ ហេតុផលដែលលោកវេជ្ជបណ្ឌិតវាយតម្លៃថា ឪពុកម្តាយភាគច្រើនឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅខុសនោះ ដោយសារតែថ្នាំបញ្ចុះកម្តៅពេញនិយម អាចទិញប្រើបានដោយគ្មានវេជ្ជបញ្ជា ហើយម្នាក់ៗទិញទុកសឹងតែគ្រប់ផ្ទះ។ “​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម”។ អត្ថបទពាក់ព័ន្ធ៖  តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត Drug Overdose (បញ្ហា​ប្រើ​ថ្នាំ​លើស​កម្រិត) កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម? ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​ ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។ អត្ថបទពាក់ព័ន្ធ៖  តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ? ថ្នាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ