តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

    កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

    នៅ​ពេល​កុមារ​ឬ​ក្មេង​ជំទង់​តែង​តែ​បង្ហាញ​កាយវិការ​ហិង្សា នោះ​ជា​អ្វី​ដែល​អាណា​ព្យាបាល​ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់ ហើយ​កុំ​គិត​ថា​កាយវិការ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ​នោះ​​។

    . ហេតុ​អ្វី​ក្មេង​ខ្លះ​មាន​ចរិត​ហិង្សា?​

    ការ​សិក្សា​មួយ​ខ្លះ​​បាន​រក​ឃើញ​ពី​កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​​មាន​ចរិត​បែប​ហិង្សា​៖​

    • ធ្លាប់​បាន​ប្រើ​ហិង្សា​ពី​មុន​មក​
    • ធ្លាប់​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ​ ឬ​ផ្លូវ​ភេទ
    • រស់​នៅ​ក្នុង​ផ្ទះ ឬ​​សហគមន៍​សម្បូរ​អំពើ​ហិង្សា
    • កត្តា​ហ្សែន
    • ឃើញ​អំពើ​ហិង្សា​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​
    • ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង
    • សម្ពាធ​ក្នុង​គ្រួសារ​ និង​
    • មាន​បញ្ហា​ខួរ​ក្បាល​ជា​ដើម​។​

    . សញ្ញា​ព្រមាន​ពី​ចរិត​កុមារ ឬ​ក្មេង​ជំទង់​ជា​មនុស្ស​ហិង្សា

    បើ​ឃើញ​សញ្ញា​ព្រមាន​ទាំងនេះ​ប៉ា​ម៉ាក់ ឬ​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ឲ្យបាន​ខ្ពស់។

    • ខឹង​ខ្លាំង​
    • មិន​អាច​ទប់​អារម្មណ៍ ឬ​បញ្ចេញ​អារម្មណ៍​ឆេវ​ឆាវ​​ខ្លាំង​
    • បង្ហាញ​ចរិត​រញ៉េរញ៉ៃ​ខ្លាំង និង​
    • ក្លាយ​ជា​ក្មេង​ឆាប់​ឆេវ​ឆាវ។​​​​​​​​​​

    ក្មេងចរិតហិង្សា

    . វិធី​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​ក្លាយ​ជា​មនុស្ស​ហិង្សា

    ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ដែរ​ថា​ដើម្បី​កាត់​បន្ថយ ឬ​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​មាន​ចរិត​ហិង្សា គឺ​ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​កត្តា​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​បាន​រៀបរាប់​ខាង​លើ។​ អ្វី​ដែល​សំខាន់ គឺ​ប៉ា​ម៉ាក់​ ត្រូវ​ធ្វើ​យ៉ាងណា កុំឲ្យ​កូន​បាន​ឃើញ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ឬ​សហគមន៍។

    ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​អាច​អនុវត្ត​បន្ថែម​វិធីសាស្រ្ត​ទាំង​នេះ​ដើម្បី​ទប់​ស្កាត់ ឬ​បន្ថយ​ចរិត​​ហិង្សា​របស់​​កូន៖

    • កុំ​ប្រើ​ហិង្សា​លើ​កូន​
    • អប់រំ​សុខ​ភាព​ផ្លូវ​ភេទ​ចំពោះ​កូន​វ័យ​ជំទង់
    • តាម​ដាន និង​កត់​សម្គាល់​ពី​ចរិត​ហិង្សា​របស់​កូន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន
    • គ្រប់​គ្រង​កូន​កុំ​ឲ្យ​មើល​ភាព​យន្ត ឬ​សកម្មភាព​ហិង្សា​ផ្សេងៗ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

    ដូច​គ្នា​ដែរ បើ​ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​កូន​មាន​ចរិត​ហិង្សា ក៏​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​វាយ​តម្លៃ និង​ព្យាបាល។ ការ​ទទួល​បាន​ការ​ព្យាបាល​​ទាន់​ពេល​គឺ​អាច​ជួយ​ក្មេង​កាត់​បន្ថយ​ចរិត​ហិង្សា​នេះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.aacap.org/AACAP/Families_and_Youth/Facts_for_Families/FFF-Guide/Understanding-Violent-Behavior-In-Children-and-Adolescents-055.aspx

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត