សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។ ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។ ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម […]


កង្វះអាហារូបត្ថម្ភ

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ

បើ​និយាយ​ពី​ចំណី​អាហារ​ដែល​ក្មេង​ជំទង់​និយម​ចូល​ចិត្ត គ្មាន​អ្វី​ក្រៅ​ពពួក Fast food មាន ភីហ្សា បឺហ្គើរ ដំឡូង​បារាំង​បំពង មាន់​បំពង អាហារ​កញ្ចប់ រួម​ជាមួយ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​នោះ​ឡើយ។ ជំទង់​ជា​វ័យ​ដែល​ត្រូវ​សកម្ម​នឹង​ការ​សិក្សា ស្រប​ពេល​ដែល​រាង​កាយ និង​ខួរក្បាល​ត្រូវ​ការ​ថាមពល​ច្រើន​ដើម្បី​លូតលាស់​ដែរ។ ចុះ​បើ​ក្មេងៗ​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ខាង​លើ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ? វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និងជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម ញឹក​ញាប់​នោះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួច មក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅ ខាប់​ទៀត​ផង។ ក្រៅ​ពី​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​បំពង ឬ​អាហារ​កញ្ចប់ ក៏​មាន​ជាតិ​ប្រៃ​ខ្លាំង​ណាស់​ដែរ អ៊ីចឹង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​មាន​ច្រើន​បើ​យើង​ញ៉ាំ​ញឹក​ញាប់ ដូច​ជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ប៉ះពាល់​ប្រព័ន្ធ​រំលាយ បញ្ហា​ដល់​បេះដូង តម្រង​នោម និង​សរសៃ​ឈាម​បេះដូង​ជា​ដើម ដែល​ផល​ប៉ះ​ពាល់​ទាំង​នោះ យើង​មិន​អាច​ឃើញ​ភ្លាមៗ​ឡើយ។ ចំណែក​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ មាន​ទឹក​ក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង​វិញ សម្បូរ​ជាតិ​ស្ករ​ច្រើន​លើស​លុប រួម​ជាមួយ​ជាតិ​កាហ្វេអ៊ីន បើ​សិន​ជា​យើង​ផឹក​ញឹកញាប់ ទី១ ធ្វើ​ធាត់ ឆាប់​ខូច​ធ្មេញ ប៉ះពាល់​ដល់​បេះដូង ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ ជំនួស​ឲ្យ​អាហារ​ទាំង​នោះ យើង​ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​មុខ មាន​ត្រី […]


ជំងឺប្រព័ន្ធប្រសាទ

អូនតូចកើតជំងឺរលាកខួរក្បាល ច្រើនបង្កឡើងដោយមេរោគ ៣ ក្រុមនេះ

នៅ​ជុំ​វិញ​ខ្លួន​យើង ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ជា​ច្រើន​រាប់​មិន​អស់​ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ។ មេរោគ​ទាំង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ ហើយ​អ្នក​ដែល​ងាយ​ឆ្លង​ជាង​គេ​នោះ គឺ​ទារក និង​អា​អូន​តូចៗ ដែល​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ ដូច​ជា ក្ដៅ​ខ្លួន ផ្ដាសាយ ឬ​ក៏​អូនតូចកើតជំងឺ​រលាក​ខួរ​ក្បាល​តែម្ដងក៏មាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូច​ម្ដេច​ដែល​ហៅ​ថា រលាក​ខួរ​ក្បាល? តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ផ្នែក​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពាក្យ​ថា​ជំងឺ​រលាក​ខួរ​ក្បាល​មាន​ន័យ​ថា ជា​ការ​រលាក​នៃ​សាច់​ខួរ​ក្បាល​របស់​យើង​ដែល​បង្ក​ឡើង​ដោយ​មេរោគ។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា មេរោគ​មាន​ច្រើន​ប្រភេទ​ណាស់ យើង​មិន​អាច​រាប់​វា​អស់​ទេ ក៏​ប៉ុន្តែ​មេរោគ​ដែល​បង្ក​ជំងឺ​រលាក​ខួរក្បាល​ត្រូវ​បាន​ចែក​ចេញ​ជា ​៣​ ក្រុម​គឺ៖ ទី១- បាក់តេរី ទី២- វីរុស ទី៣- ពពួក​ផ្សិត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ស្រី​បន្ត​ថា ជា​ទូទៅ អា​អូន​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ពពួក​វីរុស បន្ទាប់​មក​ក្រុម​បាក់តេរី តាម​ពី​ក្រោយ​ដោយ​ពពួក​ផ្សិត។ ចំពោះ​ការ​កើត​រលាក​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត គឺ​កើត​ទៅ​លើ​ក្មេង​ដែល​មាន​សុខភាព​ខ្សោយ​ខ្លាំង​មែន​ទែន ជាពិសេស​ក្មេង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​អេដស៍។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​រូប​នេះ ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​រលាក​ខួរ​ក្បាល ហើយ​ម៉ាក់​ប៉ា​យក​ទៅ​ពេទ្យ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ អា​អូន​អាច​ជា​សះ​ស្បើយ​ត្រលប់​មក​សភាព​ធម្មតា​វិញ។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​មិន​ទទួល​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេល​វេលា​ទេ វា​នឹង​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​កូន​នោះ​គឺ ពិការភាព។ នេះ​មាន​ន័យ​ថា មេរោគ​រលាក​ខួរក្បាល​ទៅ​បំផ្លាញ​កោសិកា​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល (ឧទាហរណ៍.បើ​ចំ​កន្លែង​និយាយ អា​អូន​អត់​អាច​និយាយ​បាន […]


ជំងឺស្បែក

ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

ចំពោះ​អា​អូន​តូចៗ ងាយ​ណាស់​ទទួល​រង​ពី​ជំងឺ​ផ្សេងៗ ព្រោះ​អ្វី​ៗ​នៅ​ខ្ចី​នៅ​ឡើយ។ ក្នុង​នោះ​ដែរ ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ដឹង​ថា សូម្បី​តែ​ស្បែក​របស់​អា​អូន​ក៏​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​កើត​ជា​ជំងឺ​ស្បែក​ ដូច​ជា​ពង​បែក​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ពង​ទឹក​ម៉្យាង​ដែល​ងាយ​កើត​លើ​ស្បែក​ក្មេង​តូចៗ ហៅ​ថា Bullous Impetigo។ ពង​ទឹក​នេះ បង្ក​ឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphyococcus aures ដែល​ច្រើន​កើត​មាន​នៅ​តំបន់​ជុំ​វិញ​មាត់ ច្រមុះ តំបន់​ក្រលៀន និង​គូថ របស់​ទារក​។ ពង​ទឹក​នេះ ក៏​ឆាប់​ងាយ​នឹង​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដែរ ប្រសិន​បើ​យើង​ទៅ​កេះ ឬ​អេះ​ពង​បែក។ មិន​តែ​ប៉ុណ្ណោះ ពង​ទឹកនេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ ហើយ​មេរោគ​អាច​រាលដាល​ទៅ​គ្រប់​វត្ថុ​ដែល​អ្នក​ជំងឺ​បាន​ប៉ះ​ពាល់។ ក្នុង​ករណី​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ដោយ​​ប្រើ​ថ្នាំ​​អង់ទីប្យូទិច​សម្លាប់​មេរោគ ពង​ទឹកនឹង​កាន់​តែ​រីក​រាល​ដាល។ ជំងឺ​ពង​ទឹក Bullous Impetigo នេះ បើ​បាន​ព្យាបាល​ជា​សះ​ស្បើយ នឹង​មិន​មាន​បន្សល់​ទុក​ស្នាម​នៅ​លើ​រាង​កាយ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​កើត​ពង​ទឹក​នេះ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​វា​អាច​ព្យាបាល​ឲ្យ​ជា​ធម្មតា​បាន ប៉ុន្តែ​ត្រូវ​នាំ​កូន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​អោយ​បាន​ច្បាស់​លាស់ ហើយ​ព្យាបាល​ក្មេង​ឲ្យបាន​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​ពង​ទឹកអាច​បង្ការ​កុំ​ឲ្យ​កើត​ឡើង​បាន ក៏​ដូចជាទប់ស្កាត់ការឆ្លងទៅម៉ាក់ប៉ា ឬអ្នកមើលថែក្បែរខ្លួនអាអូន ហើយ​មធ្យោបាយ​មាន​ប្រសិទ្ធភាព​​នោះ​ គឺ​ការ​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ដូច​ជា៖ - សម្អាត​ខ្លួន​កូន​ឲ្យ​បាន​ស្អាត ហើយ​សម្អាត​កន្លែង​ពង​ទឹក​ថ្នមៗ - កាត់​ក្រចក​ដៃ-ជើង​កូន​ឲ្យ​បាន​ខ្លី […]


ជំងឺផ្លូវដង្ហើម

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

គ្នា​យើង​ដឹង​ស្រាប់​ហើយ​ថា ក្មេង​ងាយ​ឈឺ​ណាស់ ជា​ពិសេស​នោះ​គឺ​ក្ដៅ​ខ្លួន ផ្ដាសាយ​ជាដើម។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​ទូទៅ​មួយ​ដែល​អា​អូន​តូចៗ ឧស្សាហ៍​កើត​មាន​ញឹក​ញាប់ ប៉ុន្តែ​បើ​សិន​ជា​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា កូន​ក្ដៅ​ខ្លួន រួម​ផ្សំ​ជាមួយ​ការ​ដង្ហក់ ​ពិបាក​ដក​ដង្ហើម ពេទ្យ​ថា អា​អូន​អាច​កើត​ជំងឺ​ប្រភេទ​ផ្លូវ​ដង្ហើម​ហើយ។ "បើ​អា​អូន​ក្ដៅ​ខ្លួន បូក​ផ្សំ​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ញាប់​ៗ អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​កើត​ជំងឺ​ហឺត រលាក​សួត ឬ​ជំងឺ​រលាក​ទង​សួត។ "នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ។ ប៉ុន្តែ នៅ​ពេល​ដែល​ក្ដៅខ្លួន មិន​ថា​ក្មេង ឬ​ក៏​មនុស្ស​ចាស់​ទេ រាង​កាយ​របស់​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​កម្ដៅ​រាង​កាយ ដែល​វា​បណ្ដាល​ឲ្យ​ដង្ហើម​ក៏​ញាប់ និង​បេះ​ដូង​ក៏​លោតញាប់​ដូច​គ្នា។ ដូច​នេះ​ហើយ ក្នុង​ពេល​ដែល​ក្ដៅ​ខ្លួន គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ជា​ចាំ​បាច់​ថា តើ​ដង្ហើម​ញាប់​ដោយ​សារ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ ឬ​ក៏​មាន​ឈឺ​ជំងឺ​ផ្សេងៗ​ដែរ​ឬ​ក៏​អត់។ ឧទាហរណ៍. ក្ដៅ​ខ្លួន​ដោយ​សារ​រាក ក្ដៅ​ខ្លួន​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​ជាដើម។ កាល​ណា​បើ​កូន​ក្ដៅ​ខ្លួន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​រក​មួល​ហេតុ​ឲ្យ​បាន​ច្បាស់​ថា កូន​ក្ដៅ​ខ្លួន​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ ព្រោះ​ជួន​កាលការ​ក្ដៅ​ខ្លួន​មិន​មែន​បង្ក​ឡើង​ដោយ​មេរោគ​អី​ទេ។ ជួន​កាល​ការ​ក្ដៅ​ខ្លួន​របស់​អា​អូន​តូច​ៗ​មិន​មែន​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ទេ ព្រោះ​ពេល​ខ្លះ អា​អូន​អាច​ឡើង​កម្ដៅ​ខ្លួន​ដោយ​សារ​ការ​ស្លៀក​ពាក់​ឃ្លុំ ហប់​ពេក ឬ​មួយ​ឡើង​កម្ដៅ​ខ្លួន​បន្ទាប់​ពី​រត់​លេង ក្រោម​កម្ដៅ​ថ្ងៃ។ លោក​ស្រី​វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជក់​ថា បើ​យើង​មើល​ទៅ​ឃើញ​ថា អា​អូន​ក្ដៅ​ខ្លួន​ដោយ​សារ​ឈឺ​ជំងឺ​អ្វី​មួយ នោះ​សីតុណ្ហភាព​ខ្លួន​កូន​នឹង​ឡើង​ដល់​ ៣៨ អង្សារសេ ឬ​លើស​ហ្នឹង ព្រោះ​ជា​ទូទៅ សីតុណ្ហភាព​ក្នុង​ខ្លួន​យើង​គឺ ៣៧-៣៧.៥អង្សារសេ (សីតុណ្ហភាព​ធម្មតា) កាល​ណា​បើ​យើង​ក្ដៅ​ខ្លួន​គឺ​សីតុណ្ហភាព​នឹង​ឡើង​ចាប់​ពី​ […]


ជំងឺប្រព័ន្ធប្រសាទ

កូនពកក្បាល ធ្វើម៉េចទើបឆាប់ស្រក? អាចស្អំរបស់ក្តៅៗបានទេ?

ម៉ាក់​ៗដែល​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ជួប​ប្រទះ​បញ្ហា​កូន​ជល់ ឬ​ដួល​ប៉ះទង្គិច​ត្រូវ​ក្បាល​រហូត​បណ្ដាល​ឲ្យ​ពក ជាំ ខៀវ ហើយ​ក្ដៅ​កង្វល់​របស់​អាណាព្យាបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដុំ​ពក​នោះ​ស្រក​ទៅ​វិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ចែក​រំលែក​ចំណេះដឹង​ករណី​នេះ​ថា បើ​ត្រឹម​ស្រាល​សើស្បែក មិន​បោក​ក្បាល​ខ្លាំង​ខ្ទាំ ហូរ​ឈាម ឬ​មាន​ឈាម​កក យើង​អាច​យក​ទឹក​កក ឬ​របស់​ណា​ដែល​ត្រជាក់​យក​ទៅ​ស្អំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​កន្លែង​របួស និង​ធ្វើឲ្យ​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​ក្រាប​ស្មើ​វិញ ប្រសិនបើ​យើង​មានពេលវេលាគ្រប់គ្រាន់ គួរស្អំឲ្យយូរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ   លោក​បន្ត​ទៀត ពេល​កូន​មាន​វ័យ​ធំ​បន្តិច​ចាប់ពី ៣-៤ ឆ្នាំ​ឡើង​ទៅ ក្រោយ​ស្អំ​របស់​ត្រជាក់​រួច អាច​ប្រើ​ជា​ប្រេង​លាប​រឹត​ដែល​មាន​ជាតិ​សាលីស៊ីឡាត​បាន វា​មាន​ប្រសិទ្ធភាព​កាន់តែ​លឿន​ជាង​ស្អំ​តែ​មួយ​មុខ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ករណី​​ដួល​ខ្លាំង​រហូត​មាន​ហូរ​ឈាម​សូម​កុំ​ប្រើ​របស់​ក្ដៅ​ដូចជា​បាយ ពងមាន់ពងទា ទៅ​ស្អំ ព្រោះការហូរឈាម​ប្រាកដជា​ដាច់​សរសៃ​ឈាមតូច​ណា​មួយហើយ ដូចនេះ​បើ​យើង​ស្អំ​អ្វី​ដែល​ក្ដៅ​ទៅ ធ្វើឲ្យ​សរសៃ​ឈាម​កាន់តែ​រីក​ធំ។ វិធី​ដ៏​ត្រឹមត្រូវ​គឺ​ត្រូវ​តែ​យក​អ្វី​ត្រជាក់​ទៅ​ស្អំ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់ កាត់​បន្ថយ​ការ​ហូរ​ឈាម បង្រួម​សរសៃ​ឈាម និង​ទឹក​រងៃ​ពី​ខាង​ក្នុង​។ បន្ទាប់ពី​ស្អំ​រួច​ប្រហែល ១ ម៉ោង​យើង​អាច​ស្អំ​ជាមួយ​របស់​ក្ដៅ​បាន​ហើយ ព្រោះ​វា​ជួយ​ឲ្យ​ឈាម និង​ទឹក​រងៃ​អាច​រលាយ​បាន​ខ្លះ។ មួយ​វិញ​ទៀត​មិន​ថា​តែ​ដុំ​ពកទេ បើ​មាន​អាការៈ​ជាំ ហើម ការ​ស្អំ​របស់​ត្រជាក់​គឺ​ល្អ​ជាង។ លោក​បន្ថែម​ទៀត​ថា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកអាយុប៉ុន្មានទើបដុះធ្មេញ? ពេលធ្មេញដុះពន្លកមានសញ្ញាអីខ្លះ?

ទារក​ចាប់​ផ្តើម​នៅ​អាយុ​ចន្លោះ​ពី ៦-១០ ខែ ហើយ​ដុះ​ធ្មេញ​គ្រប់​នៅ​អាយុ​ប្រមាណ​ជា ៣ឆ្នាំ ដែល​ធ្មេញ​នោះ​មាន​ឈ្មោះ​ថា ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹក​ដោះ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ទោះ​ជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ខ្លះ​អាច​ដុះ​ធ្មេញ​លឿន​ជាង​នេះ នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ក៏​មាន​ដែរ។ នៅ​ពេល​ចាប់​ផ្តើម​ដុះពន្លក​ធ្មេញ​ដំបូង ទារក​អាច​នឹង​រមាស់​អញ្ចាញ​ធ្មេញ ចង់​ខាំ​នេះ​ខាំ​នោះ ហៀរ​ទឹក​មាត់​ច្រើន ឮសំឡេង​ក្រឺតៗចេញ​ពី​មាត់ ឆាប់​ខឹង និង​មាន​ក្តៅ​ខ្លួន។ កូន​ចាប់​ផ្តើម​ដុះធ្មេញ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូន​ទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​ និងត្រូវផ្តល់​អាហារ​​ត្រជាក់ៗ​ដល់​កូន ដូចជា​ទឹក​ផ្លែប៉ោម ឬ​ទឹកដោះ​គោ​ជូរ​ បើ​កូន​មាន​អាយុ​គ្រប់​ដើម្បី​ញ៉ាំ​អាហារ​ទាំង​នោះ ព្រោះ​អាហារ​ត្រជាក់​​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន។ ចំពោះ​វិធី​អនាម័យ និង​ការពារ​ធ្មេញ​កូន​មិន​ឲ្យ​ពុក ឬ​ដង្កូវ​ស៊ីធ្មេញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា ក្រោយ​បំបៅ​ដោះ ឬ​ទឹក​ដោះគោ​រួច ម៉ាក់ៗ​ត្រូវ​យក​កំណាត់​ស្អាត ជ្រលក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មក​ជូត​នៅ​លើ​អណ្តាត អញ្ចាញ ដើម្បី​សម្អាត​មេរោគ និង​ជាតិ​ទឹកដោះ​ពី​ក្នុង​មាត់​កូន។ បន្ថែម​ពី​នោះ យើង​មិន​ត្រូវ​ឲ្យ​កូន​ចូល​គេង​ដោយ​បៀម​ដប​ទឹក​ដោះ​គោ​ កុំ​ឲ្យ​កូន​បៀម​ដោះ​ពេញ​មួយ​យប់ និង​ឈប់​ប្រើ​ដប​ទឹកដោះ​ពេល​កូន​​អាយុ […]


កង្វះអាហារូបត្ថម្ភ

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

ទារក និង​កុមារ​ត្រូវ​តែ​មាន​ចានស្លាបព្រា​ពិសេស​ដាច់​តែ​ឯង ពេល​ចាប់​ផ្តើម​ចេះ​ញ៉ាំ​អាហារ ពិសេស​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ម៉ាក់​ប៉ា​មិន​គួរ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួមគ្នា​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ខាង​លើ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ពន្យល់លម្អិត​ថា ការ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួម​គ្នា ធ្វើ​ឲ្យ​កូនៗ​ទទួល​បាន​បរិមាណ​អាហារ​មិន​គ្រប់​គ្រាន់ ប៉ះពាល់​ដល់​ការ​លូត​លាស់។ លោក​ជំទាវ​បន្ត​ថា បើ​សិន​ជា​កូន​ណា​មួយ​មិន​សូវ​ញ៉ាំ ពិត​ណាស់​នឹង​ទទួល​បាន​អាហារ​តិច ហើយ​ក្មេង​ណា​ពូកែ​ញ៉ាំ ញ៉ាំ​បាន​លឿន ញ៉ាំ​បាន​ច្រើន ទទួល​បាន​បរិមាណ​អាហារ​ច្រើន។ "ការ​ដួស​បបរ១​ចាន​មក​បញ្ចុក​ចែក​គ្នា ដោយ​ម្តាយ​ខ្លះ​មាន​កូន​ញឹក ១ឆ្នាំមួយ ១ឆ្នាំមួយ គាត់​បញ្ចុក​កូន​នេះ​១ម៉ាត់ កូន​នោះ​១ម៉ាត់ អ៊ីចឹង​ធ្វើ​បែប​ហ្នឹង យើង​មិន​ដឹង​ថា កុមារ​ម្នាក់ៗ​ទទួល​បាន​បរិមាណ​អាហារ​ប៉ុន្មាន​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង​ណា​មួយ ឬ​ទាំង​២​តែម្តង"។ [embed-health-tool-vaccination-tool] មួយ​វិញ​ទៀត​ការ​បញ្ចុក​អាហារ ដោយ​ប្រើ​ចានស្លាប​ព្រា​តែ​មួយ បើ​សិន​ជា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ រលាក​បំពង់​កជាដើមនោះ អាច​នឹង​ឆ្លង​ជំងឺ​ទាំង​នេះ​តាម​រយៈ​ការ​បញ្ចុក​ចំណី​អាហារ​ដោយ​ការ​ប្រើ​ចាន និង​ស្លាបព្រា​រួម​គ្នា​នេះ​។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខាង​ក្រោម​នេះ​ជា​បរិមាណ​អាហារ​ត្រឹមត្រូវ​សម្រា​ប់ក្មេង​អាយុ ៦ខែ-១ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

បើ​យើង​សង្កេត​មើល​នៅ​គល់​ត្រចៀក​របស់​ក្មេង​ខ្លះ ឃើញ​មាន​ប្រហោង​តូច​មួយ​នៅ​ក្បែរ​គល់​ត្រចៀក។ ម៉ាក់​ប៉ា​ខ្លះ ក៏​បាន​ជួប​ប្រទះ​​កូន​មាន​បញ្ហានៅរន្ធ​នៅ​គល់​ត្រចៀក មាន​ហើម ហើយ​និង​ចេញ​ខ្ទុះ។ តើ​បញ្ហា​ខ្ទុះ​ត្រចៀក​នេះ បង្ក​ឡើង​ពី​អ្វី​ទៅ? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា រន្ធ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​រន្ធ​ត្រចៀក (ផ្នែក​ខាង​មុខ ឬ​ខាង​ក្រោយ​នៃ​ត្រចៀក) ហើយ​រន្ធ​នេះ​វា​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ជ្រៅ​ក្រោម​ស្បែក គឺ​ជា Preauricular sinus។ វា​គឺ​ជា​បញ្ហា​ពី​កំណើត​ដែល​ពេល​ក្មេង​កើត​មក​មាន​រន្ធ​តូច​មួយ​នៅ​គល់​ត្រចៀក ជា​ភាព​មិន​ធម្មតា​ពី​កំណើត និង​ជា​តំណ​ពូជ ហើយ​វា​អាច​មាន​នៅ​តែ​ម្ខាង ឬ​ទាំង​សង​ខាង​ត្រចៀក​ក្មេង។ ជា​ធម្មតា រន្ធ​តូច​នៅ​ក្បែរ​គល់​ត្រចៀក​នេះ មិន​បង្ក​ឲ្យ​មាន​ផល​វិបាក ហើយ​ភាគ​ច្រើន​វា​មិន​មាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​បើ​មាន​ការ​ឆ្លង​មេរោគ វា​នឹង​ធ្វើ​ឲ្យ៖ ១. ឡើង​ក្រហម ហើម ២.​ មាន​ការ​ឈឺ​ចាប់ ៣. ក្ដៅខ្លួន ៤. អាច​មាន​ខ្ទុះ។ល។ លោក​ស្រីវេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​ខ្ទុះ គឺ​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប្យូទិច និង​ការ​វះ​បង្ហូរ​ខ្ទុះ​ចេញ។ ស្របគ្នា​នេះ បើ​មាន​ការ​បង្ក​រោគ​ញឹក​ញាប់ ត្រូវ​វះ​កាត់​ភ្ជិត​ផ្លូវ​របស់​រន្ធ​នេះ។ បញ្ហា​នេះ មិន​មាន​គំរាម​កំហែង​ដល់​សុខភាព​ក្មេង​ទេ ប៉ុន្តែប្រសិន​កូន​មាន​រន្ធ​តូច​នៅ​ត្រចៀក ហើយ​មាន​ហើម ចេញ​ខ្ទុះ​ដូច​ដែល​បាន​ប្រាប់ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​អោយ​បាន​ត្រឹម​ត្រូវ។


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​ទម្ងន់​របស់​កូន​ដោយ​ខ្លាច​កូន​មាន​ជំងឺ​ធាត់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​ព្យាយាម​ក្នុង​ការ​ថែទាំ​កូន​ឲ្យ​ឡើង​ទម្ងន់​។ ការ​ជួយ​ក្មេង​ឲ្យ​ឡើង​ទម្ងន់​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ​ព្រោះ​ក្មេង​ដែល​មាន​បញ្ហា​នេះ​តែង​មិន​សូវ​ចង់​ញ៉ាំ​អាហារ។ ប្រសិន​ជា​ក្មេង​ស្គម ហើយ​ញ៉ាំ​អាហារ​សម្រន់ (Junk food) ច្រើន ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​វីតាមីន និង​ជីវជាតិ​គ្រប់គ្រាន់។ ក្មេង​ដែល​ត្រូវ​ឡើង​ទម្ងន់​រួមមាន​ក្មេង​ដែល​មាន​ទម្ងន់​តិច ក្មេង​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្មេង​ដែល​ប្រើ​ថ្នាំ​អាច​ប៉ះពាល់​ដល់​ចំណង់​អាហារ។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ជួយ​កូន​ឡើង​ទម្ងន់​បាន​ដោយ​អនុវត្ត​តាម​វិធី​ទូទៅ​ខាង​ក្រោម​នេះ៖ កុំ​ឲ្យ​ក្មេង​រំលងពេល​ញ៉ាំ​​អាហារ ឲ្យ​ក្មេង​ញ៉ាំ​អាហារ ​៤-៥ ​ពេល​ក្នុង​មួយ​ថ្ងៃ​ដោយ​ក្នុង​មួយ​ពេល​មាន​បរិមាណ​តិច ញ៉ាំ​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព​ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ ចៀសវាង​អាហារ​មាន​សារធាតុ​ចិញ្ចឹម​តិច​ដូចជា​នំ​កញ្ចប់​ដែល​គ្មាន​កាឡូរី ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ញ៉ាំ​អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​ខ្ពស់​ដូចជា​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់​ពេញលេញ យ៉ាអួ​ធ្វើ​ពី​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ និង​បឺរ​សណ្ដែក​ កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​ច្រើន​ពេល​ញ៉ាំ​អាហារ​​ព្រោះ​ក្មេង​អាច​នឹង​ញ៉ាំ​អាហារ​តិច។ ជា​ទូទៅ នៅ​ពេល​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ឡើង​ទម្ងន់​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​សម្បូរ​ដោយ​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អាហារ​ទាំង​នេះ​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​ពពួក​វីតាមីន។ អាហារ​ប្រភេទ​នេះ​មាន​ដូចជា៖ ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ ស៊ុត​ សាច់​ត្រី និង​សាច់សត្វ បន្លែ និង​ផ្លែឈើ​​ បឺរសណ្ដែកដី ទឹកក្រូច​ស្រស់​ ផ្លែឈើ​ក្រៀម និង​គ្រាប់​ផ្លែឈើ (nuts)។ ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អ្វី​បន្តិច​បន្តួច ទោះបីជា​ពួកគេ​មិន​ចង់​ញ៉ាំ ឬ​មិន​ឃ្លាន​ក៏​ដោយ​ដែល​នេះ​ល្អ​ជាង​មិន​ញ៉ាំ​អ្វី​ទាល់តែសោះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ