សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាប្រព័ន្ធរំលាយអាហារ

កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?

ក្មេង​ទល់លាមក​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ប៉ុន្តែ​អាការៈ​​នេះ​បន្ធូរបន្ថយ​បាន​តាម​រយៈ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្មេង។ អ្វី​ដែល​ជា​បញ្ហា​ គឺ​ពេលខ្លះ​ម៉ាក់ប៉ា​មិន​ដឹង​ថា​កូន​មាន​បញ្ហា​ទល់​លាមក​ទេ ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ ភាគច្រើន​អាការៈ​ទល់លាមក​អាច​បង្ក​ដោយ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ទាប។ នេះ​អាច​មក​ពី​ផឹក​ទឹកដោះគោ​ ឬញ៉ាំ​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ពេក ហើយ​​មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ។ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ក្មេង​ដែល​អាច​បន្ថយ​ការ​ទល់លាមក​បាន​រួម​មាន​ការ​ឲ្យ​ក្មេង​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​ទឹក​សណ្ដែក​ប្រសិនជា​ក្មេង​មាន​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ ក្រៅ​ពី​ផ្លាស់​ប្តូរ​ទឹកដោះគោ ម៉ាក់ប៉ា​អាច​កំណត់​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ​ដោយ​កាត់បន្ថយ​ប្រហែល​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​ចៀសវាង​អាហារ​ដែល​បង្ក​ឲ្យ​ទល់លាមក​ដូចជា​ចេកស្ទើរទុំ និង​ផលិតផល​ទឹកដោះគោ​ (ឈីស យ៉ាអួ និង​ការ៉េម)។ ប្រសិនជា​ម៉ាក់ប៉ា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដោយសារ​បញ្ហា​ទល់លាមក ម៉ាក់ប៉ា​ត្រូវ​ប្រាកដ​ថា​បន្ថែម​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ដូចជា​ភេសជ្ជៈ​ដែល​បន្ថែម​កាល់ស្យូម។ មួយ​វិញ​ទៀត បើ​កូន​ទល់លាមក ម៉ាក់ប៉ា​គួរ​កំណត់​ការ​ញ៉ាំ​ការ៉ុត និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ដំឡូងបារាំង​បំពង និង​អាហារ​កែច្នៃ​ផ្សេង​ទៀត។ យក​ល្អ​គួរ​បន្ថែម​បរិមាណ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ​ និង​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់ថ្ងៃ ជាពិសេស​ទឹក ផ្លែប៉ោម និង​ផ្លែសារី​ជាដើម។ អាហារ និង​ភេសជ្ជៈ​ដែល​អាច​បង្ការ​ការ​ទល់លាមក​បាន​រួមមាន​ផ្លែឈើ​ស្រស់​ដែល​អាច​ញ៉ាំ​ទាំង​សម្បក​បាន​ដូចជា​ផ្លែឈើ និង​ផ្លែ​ទំពាំងបាយជូរ ឬ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ផ្លែឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ច្រើន​មាន​បន្លែ គ្រាប់​សណ្ដែក ទំពាំងបាយជូរ​ក្រៀម និង​ស៊ុប​បន្លែ។ ម៉ាក់ប៉ា​គួរ​មើល​ស្លាក​សញ្ញា​អាហារ​ដើម្បី​ដឹង​ថា​អាហារ​ណា​មាន​ជាតិ​សរសៃ​ច្រើន និង​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ព្យាបាល និង​បង្ការ​អាការៈ​ទល់​លាមក​ព្រោះ​ពេល​ខ្លះ​ការ​ទល់លាមក​មិន​មែន​បង្ក​ដោយ​របប​អាហារ​ទេ។


កង្វះអាហារូបត្ថម្ភ

អាហារ ៨ មុខនេះ ម៉ាក់ប៉ាមិនគួរឲ្យអូនតូចមិនទាន់គ្រប់ ១ ឆ្នាំ ញ៉ាំទេ

ពេល​កំពុង​ញ៉ាំ​អាហារ​អី​មួយ ហើយ​ឃើញ​​អូន​តូច​សម្លឹង​មុខ​ផង លេប​ទឹក​មាត់​ផង យើង​ជា​ម៉ាក់​ប៉ា​ច្បាស់​ជា​ចង់​ឲ្យ​កូន​ញ៉ាំ​ដែរ​ហើយ។ ប៉ុន្តែ មាន​អាហារ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ដាច់​ខាត បើ​កូន​មិន​ទាន់​គ្រប់​១ឆ្នាំ​ត្រឹម​ត្រូវ ព្រោះ​វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​កូន។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អាយុ​ក្រោម​១​ឆ្នាំ​ញ៉ាំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អា​អូន​ឈឺ​បាន​រួម​មាន៖ ១.ទឹក​ឃ្មុំ៖  វា​មាន​ផ្ទុក​បាក់តេរី​ឈ្មោះ Clostridium Botulinum ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​កុមារ។ ២.ទឹក​ដោះ​គោ​ស្រស់៖ វា​មាន​សារជាតិ Lactose ខ្ពស់ ​ដែល​ធ្វើ​ឲ្យកុមារ​ចុក​ពោះ រាករូស។ ៣.ផ្នែក​ស​នៃ​ស៊ុត៖ វា​អាច​ធ្វើ​ឲ្យកុមារ​អាលែកហ្សី កន្ទួល​ស្បែក ឬ​រាករូស។ ៤.សណ្ដែក៖ វា​ងាយ​ឲ្យ​ស្លាក់ និង​អាលែកហ្សី។ ៥.គ្រឿង​សមុទ្រ៖ អាច​ធ្វើ​ឲ្យ​ក្មេង​អាលែកហ្សី ជាពិសេស​ត្រី​ឆ្លាម និង​ត្រី​ធូណា ព្រោះ​សម្បូរ​ជាតិ​បារត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល។ ៦.សូកូឡា៖ មាន​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់។ ៧. បន្លែ​ឆៅ៖ ងាយ​ធ្វើ​ឲ្យ​ក្មេង​ស្លាក់ និង​មាន​ជាតិនីត្រាតខ្ពស់។ ៨.ទឹក​ផ្លែ​ឈើ​ និងទឹកក្រូចកំប៉ុង៖ ​មានជាតិហ្គាស ជាតិផ្អែមខ្លាំង និងមាន​ផ្ទុក​សារជាតិ​សម្រាប់​រក្សា​ទុក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​អា​អូន។ ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថែម​ថា រាល់​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​សុទ្ធ​តែ​កើត​មាន​លើ​ក្មេងទាំង​អស់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ល្អ ម៉ាក់​ប៉ា​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រង់​ចាំ​រហូត​អា​អូន​មាន​អាយុ​គ្រប់​១​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​កូន​ញ៉ាំ​របស់​អស់​នេះ​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព

កូន​អាយុ​ក្រោម ១ឆ្នាំ រាង​កាយ​ក៏​នៅ​ខ្ចី ឯ​ប្រព័ន្ធ​ការពារ​ក៏​ខ្សោយ កាល​ណា​មាន​ការ​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ថែទាំ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​បញ្ហា​បំផុត។ ដើម្បី​ឲ្យ​កូន​តូច អាយុ​ក្រោម ១ឆ្នាំ លូត​លាស់​បាន​ល្អ មាន​សុវត្ថិភាព លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ថា ម៉ាក់ប៉ា​គួរ​តែ​ចាប់​អារម្មណ៍​រឿង​សំខាន់​ទាំង​ប៉ុន្មាន​នេះ។ - កុំចាប់​ព​កូន៖ រាងកាយ​ក្មេង​នៅ​ខ្ចី សាច់ដុំ​ក​ក៏​ខ្សោយ​ខ្លាំង មិន​អាច​ទ្រទ្រង់​ក្បាល​ក្មេង​បាន​ទេ ប្រសិន​យើង​ចាប់​ព​កូន នៅ​ពេល​ក​មិន​ទាន់​រឹង អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល។ ផ្ទុយ​ទៅ​វិញ​​ បើ​កូន​យើង​នៅ​តូច មិន​ទាន់​រឹង​ក ត្រូវ​លើ​បី​កូន​ថ្នមៗ ដោយ​ដៃ​ទាំង​ពីរ​ទ្រក្បាល និង​ដង​ខ្លួន​កូន​។ - ដាក់​កូន​ឲ្យ​គេងផ្ងារ៖ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា រាល់​ពេល​កូន​យើង​ដេក ត្រូវ​តែ​ដេកផ្ងារ មិន​មែន​ដេក​ផ្អៀង ឬ​ផ្អាប់​មុខ​ទេ កាល​ណា​កូន​រើ​មិន​រួច​អាច​នឹង​ថប់​ដង្ហើម​ស្លាប់។ - កុំ​ឲ្យ​​អ្នក​ជក់​បារី​មក​ជិតកូន៖ ផ្សែង​បារី​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​នៅ​ក្បែរ ឬ​អ្នក​បឺត​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ប៉ះពាល់​ដូច​គ្នា។ មិន​ថា នៅ​ក្នុង​ផ្ទះ ឬ​ទី​សាធារណៈ ដាច់​ខាត​កុំ​នាំ​កូន​ទៅ​ក្បែរ​អ្នក​ជក់​បារី បើ​ក្នុង​ផ្ទះ​វិញ ត្រូវ​ដាក់​បម្រាម​​សមាជិក​គ្រួសារ​កុំ​ឲ្យ​ជក់​បារី។ - ការពារ​កូ​ន​ពី​ការ​ស្លាក់៖ ចំណី​កូន​តូច​ត្រូវ​តែ​ម៉ដ្ត ឬ​ជា​ចំណែក​តូចៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ញ៉ាំ​ទៅ​ស្លាក់។ ម្យ៉ាង​វិញ​ទៀត យើង​មិន​ត្រូវ​ឲ្យ​កូន​កាន់ ឬ​លេង​របស់​តូចៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន។ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ច្បាស់ណាស់ថាការវិវឌ្ឍភាសារបស់កូនក្មេងត្រូវមានការជ្រោមជ្រែង​ពីប៉ាម៉ាក់​។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងវ័យកុមារ កាលណាប៉ាម៉ាក់​អាន និងនិយាយទៅកាន់កូនច្រើនប៉ុណ្ណា កាន់តែធ្វើឲ្យ​កូនអាចនិយាយបានត្រឹមត្រូវប៉ុណ្ណោះដែរ និង​អាច​យល់​ដឹង​បាន​​កាន់តែច្បាស់ខាងវេយ្យាករណ៍នៅពេលបន្ទាប់ទៀត។ ក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យ​ប៉ាម៉ាក់​នូវគន្លឹះខ្លះ​ៗ​ដើម្បីជំរុញការអភិវឌ្ឍភាសារបស់កូន​។ ១- និយាយ និងលើកទឹកចិត្តកូនឲ្យ​និយាយ សំរាប់អ្វីដែលយើង​នឹងធ្វើគឺ ត្រួវនិយាយជាមួយកូនឱ្យបាន​ច្រើន។ ឧទាហរណ៍ ពេលអាហារថ្ងៃត្រង់ត្រូវប្រាប់កូន​ថា  «យើងដល់ម៉ោងញ៉ាំ​អាហារពេលថ្ងៃត្រង់ហើយ ពួកយើងមាន ត្រី ស៊ុត និង ផ្ទី កូនធុំក្លិនវាអត់? ម៉ាកមានយ៉ាអ៊ួរប្លូប៊ឺរីសម្រាប់កូនដែរ​ តើ ចូលចិត្តអត់?» ជាដើម។ ឃ្លាទាំងនេះ​ ប៉ាម៉ាក់​គួរ​ទម្លាប់​និយាយ​ជាមួយ​កូន។​ អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ របស់ ៧ មុខកុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ ខួប ២– អានសៀវភៅឲ្យ​កូន​ស្ដាប់​ ដំបូងប៉ាម៉ាក់​គួរសាកល្បងជាមួយការ​អាន​សៀវភៅខ្លះៗ​​ឲ្យ​កូន​ស្ដាប់​។ សន្សឹមៗ យើង​អាចផ្លាស់ប្តូរទៅសៀវភៅរូបភាព បន្ទាប់​មក ពេលពួកគេចាប់ផ្តើមធំធាត់ឡើង យើង​អាច​ចាប់ផ្តើមឲ្យ​កូន​អានសៀវភៅរឿង។ ពេល​កូន​ចាប់រីកចំរើនជាមួយការអានសៀវភៅ ពួកគេនឹងមានទំលាប់ល្អ ឬចំណូលចិត្តជាមួយសៀវភៅ ឬ​យ៉ាងហោចណាស់​ពេលពួកគេចូលរៀន សៀវភៅមិនមែនជាសត្រូវទៀតទេ។ សៀវភៅសំរាប់ក្មេងមាន​ច្រើន មាន​គ្រប់វ័យ នៅលើទីផ្សារដែលយើង​អាច​រក​ទិញ​បាន​។ ៣– មានចម្រៀងខ្លះ ប៉ា​ម៉ាក់​ច្បាស់ជា​សង្កេត​ឃើញ​ហើយ​ថា​​ក្មេងតូចៗចូលចិត្តភ្លេង⁣ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?

ការបើកម៉ាស៊ីន​ត្រជាក់​ដាក់ឲ្យ​កូន​តូច ចំពោះ​ផ្នត់​គំនិត​របស់​ម៉ាក់​ៗ​ខ្មែរយើង​មិន​សូវ​ជា​ពេញនិយមប៉ុន្មានទេ ព្រោះ​គិត​ថា​អាច​បណ្ដាល​ឲ្យ​ផ្ដាសាយ​បាន។ តើ​ការ​យល់​ឃើញ​នោះ​ត្រឹមត្រូវ​កម្រិត​ណា​ទៅ? ស្រាយ​ចម្ងល់​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទារក​តាំងពី​កើត​មក​ភ្លាម​ ​អាច​ដាក់​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ទៅ​ហើយ។ លោក​បន្ថែម​ថា សីតុណ្ហភាពដែល​សម​ល្មម​សម្រាប់​ទារក​ គឺ​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ហើយ​ក៏​មិន​ត្រូវ​រុំ​ខ្លួន​កូន​ជាមួយ​កន្សែង​ក្រាស់​ៗ​​ដែរ នាំឲ្យ​ក្មេង​ស្អុះស្អាប់​ទៅ​វិញ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​រហូត​ដល់​អាយុ ៦ ខែ អាច​រស់នៅ​សីតុណ្ហភាព​ចន្លោះ​ពី ២០ ទៅ ២៣ អស្សាសេ។ តែ​បើ​ថា​ការ​បើក​ម៉ាស៊ីន​ត្រជាក់​នាំឲ្យ​ផ្ដាសាយ នោះ​មកពី​បើក​នៅ​សីតុណ្ហភាព​ទាប​បំផុត ហើយ​បើ​បើក​កង្ហារ​ដាក់​ចុងជើង​អាច​មាន​កម្ទេច​កម្ទី​ចូល​ទៅ​ក្នុង​ច្រមុះ ងាយ​​អាលែកហ្សី និង​ផ្ដាសាយ ហើយ​ម៉ាស៊ីន​ត្រជាក់​ទៀតសោត​ក៏​ត្រូវ​លាង​សម្អាត​កុំឲ្យ​មាន​ធូលី​ទុំ ព្រោះ​ពេល​បើក​មក កូន​ដក​ដង្ហើម​ស្រូប​យក​ជាតិ​កខ្វក់ចូល​សួត។ លោក​បន្ត​ទៀត​ថា អ្នក​នៅ​ទី​ជនបទ​ខ្លះ​នៅ​មាន​ទម្លាប់​ឲ្យ​ម្ដាយ​អាំង​ភ្លើង ហើយ​កូន​នៅ​ជិត​នោះ​កូន​ទទួល​រង​សីតុណ្ហភាព​ក្ដៅ​ងាយ​ប្រឈម​គ្រោះថ្នាក់​ដល់​កូន។ មួយ​វិញ​ទៀត​អ្នក​ខ្លះ​មិន​ឲ្យ​កូន​ត្រូវ​ខ្យល់ ឬ​ជាតិ​ត្រជាក់​អ្វីទាំងអស់ ថែមទាំង​ស្លៀកពាក់​ជិត​ច្រើន​ជាន់ ពាក់​មួក ស្រោម​ដៃ/ជើង ឲ្យ​ហប់​ជិត​ឈឹង​តែម្ដង កូន​ទៅ​ជា​បែកញើសពេញ​ខ្លួន​មួរមៅ យំ​រក​រឿង​ទៅ​វិញ។ បើ​ចង់​ដឹង​ថា​ក្ដៅ​ស្អុះ​ពេក ឬ​ត្រជាក់​ត្រូវ​ស្ទាប​ទៅ​ចំណុច ៣ ដូចជា​បាត​ដៃ​បាត​ជើង ក្រោម​គុម្ពត្រចៀក បើ​សង្កេត​ឃើញ​កូន​មាន​បែក​ញើស ឬ​ក្រហម​កន្លែង​ទាំង​នោះ​បាន​ន័យ​ថា​ក្ដៅ​ពេក។ តែ​បើ​ឃើញ​បាតដៃ​បាត​ជើង​កូន​ស្លេក ​មាន​ន័យ​ថា​ត្រជាក់​ពេក។ ចំពោះ​ប្រភេទ​សាច់​កំណាត់​សម្រាប់​កូន​ស្លៀកពាក់ គួរតែ​ជ្រើសរើស​ស្ដើង​ជា​កំណាត់​កប្បាស កុំ​ប្រើ​ប្រភេទ​នីឡុង​ឲ្យ​កូន​អី ព្រោះ​នាំឲ្យ​កកិត​ស្បែក និង​រមាស់​ជា​ដើម។


កង្វះអាហារូបត្ថម្ភ

កំហុសក្នុង​របបអាហារ ៥ យ៉ាង​ក្មេងអាយុ ៩-១២​ ឆ្នាំគ្រប់រូបតែងធ្វើ ប៉ាម៉ាក់ត្រូវ​ប្រយ័ត្ន

ក្មេង​អាយុ​ ​៩-១២​ឆ្នាំ​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​ដល់​ការ​លូត​លាស់។ ប៉ុន្តែ​ក្មេង​អាយុ​ចន្លោះ​នេះ​តែង​មិន​ទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់ ឬ​ពួកគេ​អាច​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ច្រើន។ ១. ញ៉ាំ​កាល់ស្យូម​មិន​គ្រប់គ្រាន់ ក្មេង​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​ត្រឹម​ពាក់​កណ្ដាល​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​កូន​មាន​ដូចជា​ទឹកដោះគោ យ៉ាអួ និង​ឈីស​ជាដើម។ តៅហ៊ូ​ក៏​សម្បូរ​កាល់ស្យូម​ដែរ ហើយ​ទឹក​សណ្ដែក​ដែល​បន្ថែម​កាល់ស្យូម​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​ដែរ។ ក្មេង​ត្រូវការ​កាល់ស្យូម ១ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ២. ញ៉ាំ​កាឡូរី​ច្រើន​ ក្មេង​ដែល​ទទួល​បាន​កាឡូរី​ច្រើន​គឺ​មក​ពី​ពួកគេ​ផឹក​ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹកដោះគោ​ និង​ផ្លែឈើ​ស្រស់​វិញ។ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អាហារសម្រន់​ដែល​មិន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​ដូចជា​នំ​ដំឡូង​កញ្ចប់ នំ​ឃុកគី និង​នំ​ខេក។ ក្មេង​អាយុ​ចន្លោះ​នេះ​ត្រូវការ​កាឡូរី​ដើម្បី​ការ​លូតលាស់​ពេល​ពួកគេ​ពេញ​វ័យ ដូចនេះ​ម៉ាក់ប៉ា​គួរ​ផ្តល់​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​សារធាតុចិញ្ចឹម និង​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ ៣. មិន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​សុទ្ធ ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​នំប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ជំនួស​នំប៉័ង​ធម្មតា និង​ចៀសវាង​គ្រាប់ធញ្ញជាតិ​កែច្នៃ​ដូចជា​ផាស្តា និង​ផលិតផល​ធ្វើពី​ម្សៅ។ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​អង្ករ​សម្រូប​ជំនួស​អង្ករ​ធម្មតា និង​ជ្រើសរើស​ផាស្តា​ដែល​ធ្វើ​ពី​ស្រូវ​សាលី​សុទ្ធ។ ៤. ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ នៅ​ពេល​ក្មេង​ឃ្លាន ពួកគេ​តែង​ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ​ដោយ​មិន​បាន​គិត​ថា​របស់​ទាំង​នោះ​ល្អ​សម្រាប់​សុខភាព​ឬ​អត់។ ក្មេង​អាយុ​នេះ​គឺ​ធ្វើ​សកម្មភាព​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន និង​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន។ ដូចនេះ​ដើម្បី​បង្ការ​ក្មេង​មិន​ឲ្យ​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន ម៉ាក់ប៉ា​គួរ​ទិញ​ផ្លែឈើ​ស្រស់​ទុក​ឲ្យ​កូន​​។ អាហារ​សម្រន់​ដែល​ល្អ​មាន​ផ្លែឈើ គ្រាប់​ផ្លែឈើ (Nuts) យ៉ាអួ ផ្លែឈើ​ក្រៀម បឺរ​សណ្ដែក​ដី និង​ពោតលីង​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ ៥. ក្មេង​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ ក្មេង​គួរ​ដឹង​ថា​អាហារ​ណា​ពួកគេ​គួរ​ញ៉ាំ និង​អាហារ​ណា​មិន​គួរ​ញ៉ាំ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ផ្តល់​ជម្រើស​ល្អៗ​ដល់​កូន។ ជាទូទៅ ក្មេង​ត្រូវការ​កាឡូរី​ប្រហែល ១ ៨០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​ និង​ក្នុង​របប​អាហារ​គួរ​មាន​គ្រាប់​ធញ្ញជាតិ […]


កង្វះអាហារូបត្ថម្ភ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

កុមារ​អាយុ​ចាប់ពី ៦ ខែ ឡើង​ទៅ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​ការ​បំបៅ​ដោះ​កូន ឬ​ទឹក​ដោះ​គោ។ បបរ​ខាប់​គ្រប់​គ្រឿង​ត្រូវ​តែ​ផ្សំ​ជាមួយ​អាហារ ៣ ក្រុម ក្នុង​នោះ​មាន​អាហារ​ថាមពល អាហារ​ស្ថាបនា និង​អាហារ​ការពារ​រាង​កាយ។ ម៉ាក់ៗ​ដែល​ទើប​តែ​មាន​កូន​ដំបូង ប្រហែល​ជា​មិន​ដឹង​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​បញ្ចុក​កូន​មាន​រូប​មន្ត​ផ្សំអីខ្លះ​នោះ​ទេ ឯ​របៀប​ចម្អិន​ក៏​ស្រពិចស្រពិល​ដែរ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ជ្រើស​រើស​បន្លែ​ត្រី​សាច់ និង​របៀប​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ចងក្រង​ដោយ​កម្មវិធីជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល។ រាល់​ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង យើង​អាច​ប្រើ៖ - សាច់​តែ​មួយ​មុខ ដូចជា សាច់​ត្រី ឬ​ត្រីល្អិត សាច់ជ្រូក សាច់គោ ស៊ុត ឬសាច់មាន់។ - បន្លែ​ពណ៌​បៃតង​ចាស់ ដូចជា ផ្ទី ត្រកួន ស្លឹកបាស់ ឬស្ពៃ។ - បន្លែ​ពណ៌​លឿង​ទុំ ដូចជា ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿង ឬការ៉ុត។ បន្ទាប់​ពី​ដាំ​បបរ​ឲ្យ​រីក​អង្ករ​ល្អ ដាក់​ត្រី​សាច់ និង​បន្លែ​ចូល​គ្នា​ឆ្អិន​ល្អ​ហើយ យើង​ត្រូវ​ដាក់​ប្រេងឆា ឬ​ខ្លាញ់​បន្តិច​ក្នុង​បបរ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​ទារក​តូច​មិន​ត្រូវ​ដាក់​អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ​ដុំស៊ុប​ខ្នរ​ចូល​ឡើយ។ ម្យ៉ាង​វិញ​ទៀតម៉ាក់ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចម្អិន​អាហារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

ជំងឺ​រលាក​បំពង់ក​ច្រើន​កើត​ញឹកញាប់​ណាស់​លើ​កុមារ​តូច​ៗ ដោយ​កូន​ខ្លះ​សឹង​តែ​កើត​រាល់​ខែ​ក៏​មាន។ ព្រោះតែ​ចំណាយ​ពេល​ព្យាបាល​យូរ និង​កូន​ត្រូវ​ធ្វើ​ទុក្ខ​ខ្លាំង​ផង​នោះ ម៉ាក់​ៗ​ក៏​មាន​សំណួរ​ថា តើ​របប​អាហារ​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​នេះ​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​ក៏​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិត​ៗ​នៅ​ក្នុង​ខ្យល់​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈ​កណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​បន្ថែម​ថា ត្បិត​ថា​រលាក​បំពង់ក​ជា​ជំងឺ​ឆ្លង​មែន ប៉ុន្តែ​របប​អាហារ​មួយ​ចំនួន ក៏​ជា​កត្តា​រួមផ្សំ​ធ្វើឲ្យ​កើត​ជំងឺ​នេះ​ដែរ​ដូចជា៖ - អាហារ​ខ្លាញ់៖ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន បំពង ដែល​ប្រើ​ខ្លាញ់​ច្រើន​ដោយ​មិន​បាន​ផឹក​ទឹក​តាមក្រោយ ​​ខ្លាញ់​នឹង​នៅ​​ជាប់​នឹង​ក នាំ​ឲ្យ​វីរុស នៅ​ជាប់​ទី​នោះ ហើយ​វា​​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក យូរ​ៗ​ទៅ​នឹង​ឈឺចាប់ ស្អក ពិបាក​លេប​ទឹក​មាត់ និង​រលាក​ក្រហម​ពេញ​តែ​ម្ដង។ - ភេសជ្ជៈ​កំប៉ុង៖ ប្រភេទ​នេះ​ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​កើត​ជំងឺ​រលាក​បំពង់ក​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ ហើយ​ក្មេង​ៗ​ចូលចិត្ត​ផឹក​ខ្លាំង​ណាស់។ ក្រោយ​ផឹក​ហើយ​បើ​ម៉ាក់ប៉ា​មិន​ឲ្យ​កូន​ខ្ពុរ​​មាត់ និង​ផឹក​ទឹក​ទៅ​តាម​ក្រោយ​ទេ ជិត​ផ្អែម​នឹង​តោង​ជាប់​បំពង់ក ហើយ​យូរ​ៗ​ទៅ​បាក់តេរី ឬ​វីរុស​នឹង​រីក​ដុះដាល​ទៅ​ជា​រលាក។ - នំ​ផ្អែម ឬ​នំ​កញ្ចប់៖ នេះ​ក៏​ជា​អាហារ​ដែល​ក្មេង​តូច​ៗ​ចូលចិត្តដែរ ហើយ​នំ​ខ្លះ​ផលិត​ឡើង​គ្មាន​ជាតិ​ម្សៅ មាន​ជាតិ​​ប្រៃ ផ្អែម ជូរ ឬ​ទុក​យូរ​ហួស​កាល​កំណត់​ជាដើម។ ខ្លះ​ទៀត​ជា​ជា​នំ​លក់​តាម​ផ្លូវ​គ្មាន​អនាម័យ ដែល​ងាយ​ធ្វើឲ្យ​មេរោគ​តោង​ទុំ ពេល​កូន​ញ៉ាំ​ទៅ​ក៏​វា​សម្ងំ​ក្នុង​បំពង់ក យូរៗក្លាយជារលាក​រ៉ាំរ៉ៃ។ - […]


ថ្នាំបង្ការ

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​អាយុ និង​កាល​កំណត់។ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ មាន​ការ​សាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់​ទេ? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​៤ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ "ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង"។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។ ចុះ​ការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ​យ៉ាង​ម៉េច​ដែរ? […]


កង្វះអាហារូបត្ថម្ភ

អូនៗ​អាយុប៉ុន្មានទើប​ម៉ាក់ៗ​អាចឲ្យ​ញុំាទឹកផ្លែឈើបាន?

យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក (AAP) ទឹក​ផ្លែឈើ​គឺ​មិន​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​កុមារ​អាយុ​ ១ ឆ្នាំ​ ឬ​តិច​ជាង​នេះ​ទេ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​មិន​ចាំ​បាច់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​កូន​ទេ។ មូល​ហេតុ​ដែល AAP ណែនាំ​មិន​ឲ្យ​ផ្តល់​ទឹក​ផ្លែឈើ​ដល់​កុមារ​នៅ​ឆ្នាំ​ដំបូង​មក​ពី​អត្រា​នៃ​ជំងឺ​ធាត់​លើ​កុមារ​ និង​បញ្ហា​មាត់ធ្មេញ​របស់​កុមារ។ យ៉ាងណាមិញ នៅ​ពេល​កូន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ​ហើយ​ម៉ាក់ប៉ា​ចង់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន យក​ល្អ​គួរ​កំណត់​បរិមាណ​ដែល​កូន​ញ៉ាំ​ទៅ​តាម​អាយុ​របស់​កូន។ AAP បាន​ណែនាំ​ថា៖ ក្មេង​អាយុ​ពី​ ១-៣​ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី​ ៤-៦ ​ឆ្នាំ៖ ពី​ ១១៨-១៧៧ ​មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី ​៧-១៨ ​ឆ្នាំ៖ ២៣៦​ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ទោះបីជា​ក្មេង​ក្រោយ​អាយុ ​​១ ​ឆ្នាំ​អាច​ផឹក​ទឹក​ផ្លែឈើ​បាន​ក៏ដោយ ទឹកដោះគោ និង​ទឹក​នៅ​តែ​ជា​ភេសជ្ជៈ​ដែល​គួរ​ផ្តល់​ឲ្យ​កូន​ក្រោយ​ពី​អាយុ​ ១ ​ឆ្នាំ​ដដែល។ ការ​កំណត់​បរិមាណ​ទឹក​ផ្លែឈើ​ដែល​ក្មេង​អាយុ​ច្រើន​ជាង​ ១​ ឆ្នាំ​ញ៉ាំ​គឺ​មាន​មូលហេតុ​ជា​ច្រើន។ ផ្លែឈើ​ស្រស់​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម និង​ជាតិ​សរសៃ​ដែល​ក្មេង​កំពុង​លូតលាស់​ត្រូវការ​សម្រាប់​សុខភាព និង​ការ​លូតលាស់ ខណៈ​ទឹក​ផ្លែឈើ​ផ្តល់​សារធាតុ​ចិញ្ចឹម ​ប៉ុន្តែ​មិន​មាន​ផ្តល់​ជាតិ​សរសៃ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉្យាងទៀត ការ​ផឹក​ទឹក​ផ្លែឈើ​ច្រើន​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ផ្លែឈើ​ដល់​កូន ប៉ុន្តែ​នឹង​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​ជា​ច្រើន​ទៀត។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ