សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?

១- គ្មានអ្វីទាស់ខុសទេការដែលកូនអៀនប្រៀនច្រើន ក្មេង​ដែល​មាន​ការ​អៀន​ប្រៀន​ច្រើន មិន​មែន​ន័យ​ថា​មាន​បញ្ហា​មិនចង់​ចូល​សាលា ឬជួបជុំគ្នា​អ្វីនោះទេ ពេល​ខ្លះ​កូនៗ​​ដែល​មាន​ការ​អៀន​ប្រៀន​ក៏​បង្ហាញ​ពី​​អាកប្បកិរិយា​ល្អ​​ផង​ដែរ​។​ ហេតុ​នេះ​ ភាព​អៀន​ប្រៀន​​ជា​ទូទៅ​គឺ​មិន​មែន​ជា​រឿង​ដែល​ប៉ា​ម៉ាក់​ត្រូវ​ខ្វល់ច្រើន​​នោះ​ឡើយ​ ប្រសិន​បើ​វា​មិន​ធ្វើ​ឲ្យ​កូន​យើង​ពិបាក​ចិត្ត​។​ យ៉ាង​នេះ​ក្តី​ យើងគួរ​​ស្វែង​រក​ជំនួយ​ពី​អ្នក​មានជំនាញ​​វិជ្ជា​ជីវៈ​ប្រសិន​បើ​កូនជួប​បញ្ហា​៖​ −ស្អប់​ ឬមិនចូល​ចិត្ត​ទៅ​សាលា​រៀន​ −មិន​ចូល​ចិត្ត​មាន​មិត្ត​ភ័ក្តិ​​ −ភ័យ​ខ្លាច​ការ​ជួប​ប្រជុំ​កម្សាន្ត​ជា​ក្រុម​​ ដូច​ជា​ពិធី​បុណ្យ​ខួប​កំណើត​ ក្មេង​អៀន​ប្រៀន​ជា​រឿយៗ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ ចេះ​គិត​គូរ​ និង​ចេះ​យល់​ចិត្ត​។ មនុស្ស​ម្នា​ជា​រឿយៗ​ស្មាន​ថា​ក្មេង​អៀន​ប្រៀន​ស្អប់​មិន​ចូល​ចិត្ត​ការ​សេព​គប់​គេ​ឯង តែ​តាម​ពិត​ ក្មេង​របៀប​នេះ​​ប្រហែល​គ្រាន់​តែ​មិន​ដឹង​របៀប​ ឬ​វិធី​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង ក៏​ដូច​ជាពេល​ខ្លះ​ក្មេង​អាច​​ខ្លាចថាធ្វើ​ទៅនាំឲ្យ​ខុស​ជាដើម​​។​ ​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? ២- ហេតុអ្វីបានកូនយើង​អៀនប្រៀនខ្លាំងម៉្លេះ? បើ​និយាយ​តាម​សិ្ថតិ​វិញ​ ភាព​អៀន​ប្រៀន​គឺ​មិន​ពិបាក​នឹង​រក​នោះ​ឡើយ​។​ ប្រហែល​ ២០% ​ទៅ​ ៤៨% នៃមនុស្ស​យើង​មាន​សភាព​បែប​​នេះ​។​ គ្រាន់តែ​ថា​ពេល​ខ្លះ​​បទ​ពិសោធន៍​អវិជ្ជមានណាមួយ​ដែលយើងបានជួប​ អាច​បង្ក​ឲ្យ​យើង​​មាន​ភាព​អៀន​ប្រៀន ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​មាន​ការអៀន​ប្រៀន​នេះ​​ពី​កំណើត​មក​ម្លេះ។ ប្រសិន​បើ​កូន​យើង​ជាមនុស្ស​​រួស​រាយ​ ប៉ុន្តែ​បែរ​ជា​ត្រលប់​ជា​អៀន​និង​ស្ងៀម​ស្ងាត់​វិញ​នោះ ពួក​គេ​អាច​នឹង​ឆ្លង​កាត់​បទពិសោធន៍​អាក្រក់​អ្វី​មួយ​ ហើយ​ពួក​គេ​ត្រូវ​ការ​អ្នក​ជំនាញ​​ដើម្បី​ជួយ​ឲ្យ​​រួច​ផុត​ពី​បញ្ហានេះ​។​ ៣- វិធីត្រឹមត្រូវដែល​ប៉ាម៉ាក់​គួរធ្វើ –ផ្តល់​នូវ​ពាក្យ​ឱវាទ​ល្អៗ​ ជា​ការ​សំខាន់​ដែល​ត្រូវ​បង្រៀន​កូន​ពី​របៀប​ទាក់​ទង​នឹង​មនុស្ស​ចម្លែក របៀប​ចាប់​ផ្ដើម​ការ​សន្ទនា និង​ចូលរួម​ការ​សន្ទនា។ ប៉ាម៉ាក់​​​អាច​បង្រៀនកូន​​ពី​ពាក្យ​ដែល​អាច​ជួយ​ឲ្យ​​គេ​ចូល​រួម​ក្នុង​ការ​សន្ទនា​ដូច​ជា​ពាក្យ “អូ! ខ្ញុំ​ក៏​ចូល​ចិត្ត​វាដែរ” ជាដើម​។ –មាន​ភាព​គាំពារ​ និង​ជ្រោម​ជ្រែង ប៉ាម៉ាក់​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា​កូន​ដែល​អៀន​ប្រៀន​ដឹង​ថាយើង​​មាន​ចិត្ត​អាណិត​អាសូរ​​ពួក​គេ​។​ ប្រាប់​ពួក​គេ​នូវ​រឿង​រ៉ាវ និង​​របៀប​​ដែល​អាច​​ជម្នះ​ភាព​អៀន​ប្រៀន​បាន​​។​ –ធ្វើជាគំរូល្អ ក្មេង​ៗ​ចូល​ចិត្ត​​ធ្វើ​ត្រាប់​តាម​ ឳពុក​ម្តាយ​ណាស់​​។​ […]


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនច្រើនថ្ងៃ ហើយមានសញ្ញាទាំងនេះ អាចកើតជំងឺធ្ងន់ធ្ងរហើយ

អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ ភាគ​ច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដូចជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់​ក​ជាដើម ហើយ​វា​នឹង​ថម​ថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃទី៣។ តែ​ទោះ​បែប​នេះ​ក្តី​អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្មេង​ក្តៅ​ខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​ជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។ សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំង​នោះ មាន​ដូចជា៖ – កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម – ចេញ​កន្ទួល ឬ​អុជ​ក្រហម​លើ​ស្បែក ហូរ​ឈាម​ច្រមុះ – ឈឺ​សន្លាក់ – ឈឺពោះ រាករូស – ប្រកាច់ ឬសន្លប់។ល។ ក្នុង​ករណី​ដែល​កុមារ​ក្តៅ​ខ្លួន រួម​ទាំង​​មាន​សញ្ញា​ខាង​លើ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រញាប់​យក​កូន​មក​ពេទ្យ​កុមារ​ជា​បន្ទាន់ មិន​អ៊ីចឹង​ទេ​កុមារ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។


កង្វះអាហារូបត្ថម្ភ

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

អាស៊ីដខ្លាញ់ជាប្រភេទខ្លាញ់ដែលចាំបាច់នៅក្នុងរបបអាហារ ព្រោះរាងកាយយើង​មិនអាចផលិតអាស៊ីដខ្លាញ់ដោយខ្លួនឯងបាន​ឡើយ។ ខ្លាញ់ទាំងនេះអាចជួយ​៖ • បង្កើតកោសិកាថ្មី • កែតម្រូវ និង​គ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ • ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង • បង្កើន និង​ពង្រឹងប្រព័ន្ធភាពស៊ាំ • ជួយរាងកាយឲ្យស្រូបយកជីវជាតិចិញ្ចឹម • ល្អសម្រាប់មុខងារខួរក្បាល និងភ្នែកភ្លឺ​ល្អ​។ អាស៊ីដខ្លាញ់រួមមានអូមេហ្គា-៦ (អាស៊ីដលីណូឡេអ៊ិច) និងអូមេហ្គា-៣ (អាស៊ីដលីណូលេណិច)។ ទាំងពីរគឺជាខ្លាញ់មិនឆ្អែតដែលមាន​សម្ព័ន្ធ​កាបូន​ច្រើន​ជាន់​ដែលជួយ​បន្ថយជាតិកូឡេស្តេរ៉ូល កាត់បន្ថយការរលាក និងរក្សាបេះដូងឲ្យមានសុខភាពល្អ។ មនុស្ស​យើង​សឹងគ្រប់គ្នាញ៉ាំ​ខ្លាញ់អូមេហ្គា-៦ ច្រើនជាងខ្លាញ់អូមេហ្គា-៣។ អ្នកជំនាញមួយចំនួនបាន​យល់ឃើញ​ថា​អតុល្យ​ភាពខ្លាញ់​អូមេហ្គា-៦ ធៀប​នឹងខ្លាញ់អូមេហ្គា-៣ អាចធ្វើឲ្យចុះថយ​ដល់​ប្រតិកម្មឆ្លើយតបរបស់ភាពស៊ាំ និងប្រតិកម្មឆ្លើយតបនឹងការរលាក​នៅក្នុងរាងកាយ ហើយអាចនឹងមានជំងឺជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។​ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា? បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ? ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ អូមេហ្គា-៦ និងអូមេហ្គា-៣៖ សម្រាប់​កុមារ​ត្រូវការប៉ុន្មាន? អាយុពី ១ ទៅ ៣ ឆ្នាំ៖ • ៧ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ • ០,៧ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ អាយុពី ៤ ទៅ ៨ ឆ្នាំ៖ • […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សឹងតែ ៨០% ហើយ អាអូនតូចៗឧស្សាហ៍រាករូសមកពីមូលហេតុសំខាន់មួយនេះ

ម៉ាក់​ៗ​ដែល​មាន​កូន​តូច​ទើប​កើត​មួយ​ចំនួន​រអ៊ូ​ថា កូន​ទើប​តែ​កើត​បាន​២-៣​ខែ​ ទេ តែ​ហេតុ​អី​បាន​ជា​រាក​ញឹក​ញាប់​ម្ល៉េះ? ទារក​រាក​ញឹក​ញាប់​អាចបណ្ដាល​មក​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​រាក​គឺ​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន តែ​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ទារក​រាក​ញឹក​ញាប់​គឺ ពពួក​វីរុស៨០%  និង​​ ២០%ទៀត​គឺ​ពពួក​បាក់តេរី និង​ពពួក​ប៉ារ៉ាស៊ីត​មួយ​ចំនួន។ ចំណែកការ​រាក​ដោយ​សារ​អាលែកហ្សី​ជាមួយ​នឹង​ទឹក​ដោះ​គោ ឬ​ជាមួយ​ចំណី​អាហារ​ផ្សេងៗ គឺ​មាន​ភាគ​រយ​តិច​ដែល​បណ្ដាល​ឲ្យ​ទារក​រាក ​បើ​ប្រៀប​នឹង​ពពួក​បាក់តេរី ឬ​វីរុស​អស់​នោះ។ តាម​ការ​ណែ​នាំ​របស់​លោក​វេជ្ជបណ្ឌិត ដើម្បី​ដោះ​ស្រាយ​បញ្ហាទារក​រាក​នេះ​គឺ ត្រូវបន្ត​បំបៅដោះកូនធម្មតា ហើយគួរយកកូនទៅឲ្យពេទ្យពិនិត្យ មិនត្រូវផ្តល់ថ្នាំរាកផ្តេសផ្តាសឲ្យកូនទេ។ “ប្រសិន​បើ​ម៉ាក់ប៉ា​បាន​យល់​ដឹង​ពី​បញ្ហា​វ៉ាក់សាំង ខាង​គ្រូពេទ្យ​អាច​ផ្ដល់​វ៉ាក់សាំង​ការពារ​រាក តាំង​ពី​ទារក​អាយុ​បាន​១ខែ​កន្លះ។ នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ហើយ នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រាក​បាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត”។  ជាមួយគ្នាដែរ លោកវេជ្ជបណ្ឌិតបន្តថា ម្យ៉ាង​វិញ​ទៀត ការ​រាក​របស់​ក្មេងតូចៗ​ក៏​អាច​ទាក់​ទង​នឹង​រឿង​អនាម័យ​ដែរ។ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​វា​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​របស់​កូន​បាន​ច្រើន។ ក្នុង​ករណី​ដែលអាអូនតូចៗរាក ម៉ាក់បា៉គួរ​ឲ្យ​កូន​ញ៉ាំ​​ទឹក​អូរ៉ាលីត្រ ឬ​ទឹក​ដូង​ក៏​បាន តែបើ​នៅ​មិន​ទាន់​បាត់​រាក ត្រូវ​យក​កូន​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​មើល និង​ព្យាបាល​កូន​ឲ្យ​បាន​ធូរ​ស្រាល។​ អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់  អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ […]


កង្វះអាហារូបត្ថម្ភ

ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់

កង្វះ​ជាតិ​ដែក​ចំពោះ​កុមារ និង​ក្មេង​វ័យ​ជំទង់ អាច​ប៉ះពាល់​ការ​វិវត្ត​រាងកាយ ខួរក្បាល និង​នាំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? អត្ថបទ​ខាង​ក្រោម​នេះ នឹង​ពន្យល់​លម្អិត​អំពី​បរិមាណ​ជាតិ​ដែក​ដែល​ក្មេង​ជំទង់​ត្រូវ​ការ និង​ពពួក​អាហារ​ដែល​ជា​ប្រភព​ជាតិ​ដែក។ ជាតិ​ដែក ជា​សារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ Hemoglobin ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ ​នាំ​ឈាម​មាន​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ Hemoglobin មិន​អាច​បង្កើត​បាន​ទេ បើ​រាងកាយ​យើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​ស្លេក​ស្លាំង​នេះ​ឯង។ ១. បរិមាណ​ជាតិ​ដែក​ក្មេង​ជំទង់​ត្រូវ​ការ រវាង​ក្មេង​ជំទង់​ទាំង​២​ភេទ ក្មេង​ស្រី​ត្រូវ​ការ​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​ក្មេង​ប្រុស ដោយ​ហេតុ​ថា ក្មេង​ស្រី​មាន​តម្រូវ​ការ​គ្រាប់​ឈាម​ក្រហម​ច្រើន ដើម្បី​ទៅ​បំពេញ​បរិមាណ​ឈាម​ដែល​បាត់​បង់​នៅ​ពេល​មក​រដូវ​រៀង​រាល់​ខែ។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមារ​ត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។ – ក្មេង​អាយុ ៩-១៣ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៨ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​ស្រី អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​ប្រុស អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១១ មិល្លីក្រាម/ថ្ងៃ។ ២. សញ្ញា​ខ្វះ​ជាតិ​ដែក – ស្លេកស្លាំង – អស់កម្លាំង – បែក​ញើស​ស្អិត – ត្រជាក់​ដៃ​ជើង – ដង្ហើម​ខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – […]


កង្វះអាហារូបត្ថម្ភ

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ការ​ចាប់​ផ្តើម​ឲ្យ​ទារក​ញ៉ាំ​អាហារ​បន្ថែម ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ផ្តាច់​ដោះ​ឬ​ការ​ផ្តល់​អាហារ​បន្ថែម ជា​ការ​សំខាន់​​និង​មិន​​អាច​រំលង​បាន​ក្នុង​ការលូតលាស់របស់អូន​ៗ។ ក្នុង​អំឡុង​ពេល​នេះ ​ម៉ាក់ៗ​​អាច​នឹង​ធូរ​ស្រាល​ខ្លួន​​ជាង​​មុន​​ដោយ​សារ​​មិន​​បាច់​បំបៅ​​កូន​ទៀត​​ទេ​ តែ​វា​ក៏​ស្មុគស្មាញ​ផង​ដែរ​ ដោយ​សារ​មិន​ដឹង​ថា​ត្រូវ​ឲ្យ​​កូន​ញ៉ាំ​អី ហើយ​ចៀស​វាង​អី​នោះ។ យ៉ាងណា​​បន្លែ​​និង​ផ្លែឈើ​​ដ៏​ស័ក្កិ​សម​​បំផុត​ចំនួន ៤ នេះ​គឺ​ល្អ​​ក្នុង​ការ​ចាប់​ផ្តើម​ញ៉ាំ​ដំបូងរបស់​អូនៗ​។ ១- ផ្លែប៊ឺរ មាន​ពាក្យ​ដំណាល​តៗ​គ្នា​​ថា មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​សំបូរ​ខ្លាញ់​ឡើយ​ ទោះ​បី​អាហារ​នោះ​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ។ តែ​ការ​ពិត​ទៅ ខ្លាញ់​​គឺ​ជា​ចំណែក​​មួយ​​​ដែល​​មិន​អាច​ខ្វះ​បាន​ក្នុង​របប​អាហារ​របស់​ក្មេង​ ជាពិសេស​អូន​តូច​ក្រោម​មួយ​ឆ្នាំ​នេះ​តែ​ម្តង។ ដោយ​សារ​ខ្លាញ់​នេះ​ឯង​ ជួយ​ឲ្យ​​រាងកាយ​យើង​ស្រូប​យក​ពពួក​សារធាតុ​ចិញ្ចឹម ​ដែល​រលាយ​ក្នុង​ខ្លាញ់​បាន (វីតាមីន​A វីតាមីន​C វីតាមីន​D និង​វីតាមីនE ដែល​ជួយ​ដល់​សុខភាព​ស្បែក​និង​មុខងារ​ខួរក្បាល)។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ផ្លែ​ប៊ឺរ​​​​ស្ថិត​ក្នុង​ចំណៅម​​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ក្មេង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ផ្លែប៊ឺរ​​ក៏​មាន​ពពួក​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​ដូច​ជា monounsaturated fats និង​វីតាមីន​​E។ បន្ថែម​ពី​លើ​នេះ វា​ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀតដូច​ជា​ folate ប៉ូតាស្យ៉ូម​និង​ពពួក​វីតាមីន​ជា​ច្រើន​​ទៀត។ ដោយ​សារ​សាច់ប៊ឺរមាន​សភាព​​ម៉ដ្ឋ​ល្អ​នៅ​ពេល​ក្រឡុក​ឬ​កិន វា​ងាយ​ក្នុង​ការ​ញ៉ាំ​សម្រាប់​ក្មេង​ដែល​ចាប់​ផ្តើម​ផ្តាច់​ដោះ​ដំបូងៗ​។ ម៉ាក់ៗ​​ក៏​អាច​ក្រឡុក​លាយ​ជាមួយ​ផ្លែឈើ​ផ្សេង​ទៀត​ដើម្បី​បង្កើន​រសជាតិ​ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​បាន​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖  វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ២- ផ្លែចេក ផ្លែ​ចេក​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព ឆ្ញាញ់​ និង​ស្រួល​យក​តាម​ខ្លួន​នោះ​ទេ ​ថែម​ទាំង​ជាជម្រើស​ល្អ​សម្រាប់​ក្មេង​តូចៗ​ទៀត​ផង។ ចេក​សំបូរ​ទៅ​ដោយ​សារធាតុ​សរសៃ វីតាមីន​B និង​ពពួក​កាបូអ៊ីដ្រាត​ដែល​ល្អ​សម្រាប់​សុខភាព​ទៀត​ផង។ […]


កង្វះអាហារូបត្ថម្ភ

មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ

ជាតិដែកជាសារធាតុរ៉ែសំខាន់ក្នុងរបបអាហារដែលរាងកាយមនុស្សយើង​មិនអាចផលិតបានដោយខ្លួនឯង​នោះទេ​។ ជាតិដែកមានពាក់ព័ន្ធនៅក្នុងមុខងាររាងកាយ រួមមានការដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាម។ ប្រការនេះគឺចាំបាច់នៅក្នុងការផ្តល់ថាមពលសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាតិដែកក៏សំខាន់ផងដែរសម្រាប់ការអភិវឌ្ឍរបស់ខួរក្បាល។ ទារក ទារកចេះដើរតេះតះ កុមារអាយុត្រៀមចូលសាលារៀន និងកុមារវ័យក្នុង​វ័យ​ចូល​រៀន​ គឺ​​ជាវ័យ​ស្ថិតនៅដំណាក់​កាល​ប្រឈមកាន់តែខ្ពស់​នឹង​បញ្ហា​កង្វះជាតិដែក។ បុព្វហេតុចម្បងគឺតម្រូវការជាតិដែកកើនឡើងក្នុងអំឡុងពេល​នៃ​ការ​លូតលាស់លឿន​របស់​​កុមារ​។ ដោយគ្មានអន្តរាគមន៍ កុមារដែលមិនត្រូវបានផ្តល់​ជាតិដែកគ្រប់គ្រាន់ នឹងកើតចេញនូវជំងឺស្លេកស្លាំង​ដោយខ្វះជាតិ​ដែក។ យើងត្រូវ​នាំកូន​ទៅ​​ជួបវេជ្ជបណ្ឌិត​ប្រសិនបើ​សង្ស័យថា​កូនអាច​នឹង​ខ្វះ​ជាតិ​ដែក។ រឿងគួរដឹង​ទាក់ទង​នឹង​ជាតិ​ដែក ជាតិដែកអាចពុលបានបើ​ប្រើ​ក្នុងកម្រិតច្រើន។ ចៀសវាងការប៉ុនប៉ងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង និងឲ្យឱសថបំប៉នបន្ថែមជាតិដែកដែលមិនត្រូវការវេជ្ជបញ្ជាដល់កូនជាដាច់ខាត​ ព្រោះ​ថា​ការប្រើលើសកម្រិតនៃជាតិដែក​អាច​បណ្តាល​ឲ្យ​ស្លាប់បាន។ ចំពោះទារកតូច និងកុមារក្មេងៗ ត្រូវ​ការ​ជាតិ​ដែក​ ២០ មិល្លីក្រាម​ក្នុងមួយថ្ងៃ ដែល​នេះ​ជាកម្រិតដែល​កំណត់ខ្ពស់ជាងគេ និង​មានសុវត្ថិភាព​ចំពោះ​ក្មេង​។ ឱសថបំប៉នជាតិដែកសឹងទាំងអស់មានផ្ទុកជាតិ​ដែក​ប្រហែល ១០០​មិល្លី​ក្រាម​ក្នុងមួយគ្រាប់។ ប៉ាម៉ាក់​​គួរតែរក្សាទុកឱសថបំប៉នបន្ថែមជាតិដែក​ឲ្យឆ្ងាយពីដៃក្មេង ព្រោះ​កុមារអាចនឹងយល់ច្រលំពួកថ្នាំ​នេះ​ថាជាស្ករគ្រាប់​បាន​។ អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបពេទ្យហាមម៉ាក់ៗមិនឲ្យបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង ហេតុផលមួយចំនួន​នេះ​ហើយ ម៉ាក់ៗគួរលើកទឹកចិត្ដកូនៗញ៉ាំត្រីឲ្យបាន​ច្រើន ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ រោគសញ្ញាជំងឺស្លេកស្លាំងដោយខ្វះជាតិដែក រោគសញ្ញា និងសញ្ញានៃជំងឺស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារអាចនឹងមានដូចជា៖ • បញ្ហាអាកប្បកិរិយា • មានការបង្ករោគម្តងហើយម្តងទៀត • បាត់បង់ចំណង់បរិភោគអាហារ • អស់កម្លាំងល្ហិតល្ហៃ • ហត់ • បែកញើសកើនឡើង • មានអារម្មណ៍ឃ្លាន ‘អាហារ’ ប្លែកពីធម្មតាដូចជាឃ្លានចង់ញ៉ាំ​ដី • មិនលូតលាស់នៅក្នុងកម្រិតអត្រាមួយដូចការ​រំពឹងទុក។ បុព្វហេតុនៃកង្វះជាតិដែកលើកុមារ កត្តាហានិភ័យធំៗសម្រាប់ការកើតមាននៃកង្វះជាតិដែកចំពោះកុមាររួមមាន៖ • កើតមិនគ្រប់ខែ និងទម្ងន់រាងកាយពេលកើតទាប • បៅដោះម្តាយតែមួយមុខគត់លើសពីប្រាំមួយខែ (មិនបានដាក់បញ្ចូលអាហារបន្ថែម) • […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ និង​ការរំលាយ​អាហារ គឺដើរតួសំខាន់ក្នុងការលូតលាស់​របស់​ក្មេងៗ​។ ក្មេងៗ​ជាច្រើន​អាច​ញ៉ាំ​អាហារ​ និង​ទទួល​យក​សារធាតុ​ចិញ្ចឹម​ពី​ក្នុង​អាហារ​បាន​ធម្មតា​ ដោយ​មិន​មាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ​នោះទេ​។ ប៉ុន្តែ​មាន​ពេល​ខ្លះ​មុខ​ងារ​នេះ ធ្វើការ​មិន​បាន​ត្រឹម​ត្រូវល្អ ដែលអាចកើតឡើង​ក្នុង​មួយរយៈពេលខ្លី ឬពេលខ្លះអាចធ្ងន់ធ្ងរក៏មាន។ ក្នុង​នាម​ជាប៉ា​ម៉ាក់​ យើង​ត្រូវ​ស្វែង​យល់អំពីរោគសញ្ញាផ្សេងៗ ដែលកើតលើប្រព័ន្ធ​រំលាយអាហាររបស់កូនៗ ថាតើវាជាបញ្ហាធម្មតា ឬបញ្ហាធ្ងន់ធ្ងរ។ ក្មេង​អាចកើត​បញ្ហា​ទាក់ទង​ជាមួយប្រព័ន្ធរំលាយអាហារ​មានដូចជា៖ ១– ក្អួត ក្មេងក្អូត ច្រើនតែបណ្ដាលមកពី​ការចម្លងរោគនៅក្នុងពោះវៀន តែ​ភាគ​ច្រើនគឺដោយសារតែពពួក​វីរុស​ក្នុងពោះ​វៀន​មាន​ច្រើនពេក​។ រោគ​សញ្ញា​ដំបូង​នៃជំងឺមួយ​នេះ គឺក្អួត ហើយយើង​នឹង​អាចសង្កេតឃើញ​មាន​រោគសញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ មាន​ដូច​ជា​ក្ដៅ​ខ្លួន ឬរាករូស​កើត​ឡើង​ជា​មួយគ្នាដែរ​។ ជាធម្មតា​​បញ្ហា​នេះ​អាចមានរយៈពេលពីរ​ទៅ​បីថ្ងៃ តែពោះ​របស់​ក្មេង​នៅ​តែបន្តហើម​ពីរ​ទៅបី​ថ្ងៃ​ក្រោយ​ទៀត​។ ប៉ុន្តែបើខោទឹកនោមមិនសូវសើមខ្លាំងដូចរាល់ដង ឬទឹកមាត់របស់ក្មេងមិនសូវមាន បានន័យថាកូន​បាត់​បង់​ជាតិ​ទឹក​ហើយ​។ សម្រាប់​បញ្ហា​នេះប៉ាម៉ាក់​ត្រូវឲ្យ​ទឹកសូលុយស្យុង ដែលមានផ្ទុក​អេឡិចត្រូលីត​ មានដូចជា Pedialyte ឬ Rehydralyte រៀងរាល់ ១៥នាទីម្ដង​ក្នុង​ករណី​កូន​មិន​ព្រម​បៅដោះ​។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ កុមារមានជំងឺទឹកនោមផ្អែមប្រភេទ១ បើកម្រិតជាតិស្ករក្នុងឈាមចុះទាបគួរធ្វើម៉េច? ក្មេងកើតជំងឺកង្វះអង់ហ្ស៊ីម អាចព្យាបាលជាទេ? មាន​ករណីកម្រខ្លះ ក្មេងក្អូតអាចបណ្ដាល​មក​ពីភាព​មិន​ប្រក្រតីរបស់ផ្លូវ​រំលាយ​អាហារ​។ ពេលខ្លះសាច់ដុំនៅ​ផ្នែក​ខាងចុង​នៃក្រពះ ឡើង​ទៅ​ជារឹង ធ្វើឲ្យទឹកដោះ​មិន​អាច​ហូរ​កាត់​បាន​។ ករណីនេះគេហៅថា pyloric stenosis វាច្រើន​កើត​ឡើង​លើ​ក្មេង​មាន​អាយុចន្លោះពី ៣ ទៅ ៥សប្ដាហ៍។ […]


កង្វះអាហារូបត្ថម្ភ

ផលប៉ះពាល់រយៈពេលវែង-ខ្លី លើក្មេងខ្វះអាហារូបត្ថម្ភស្រួចស្រាល់​ មិនបានព្យាបាល

មិន​មែន​ក្មេង​គ្រប់​រូប​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​នោះ​ទេ ព្រោះ​មាន​អា​អូន​មួយ​ចំនួន​កើត​មក​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ក្មេង​ៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ សភាព​ស្គម​ស្គាំង លូត​លាស់​មិន​ល្អ​ដូច​ក្មេង​ធម្មតា​ទេ និង​ប្រឈម​ផល​ពិបាក​ច្រើន​ថែម​ទៀត។ យោង​តាមខិតប័ណ្ណផ្សព្វផ្សាយរបស់​ក្រសួងសុខាភិបាល និង​អង្គការដៃគូបាន​ឲ្យ​ដឹង​ថា ក្មេង​តូចៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ អាច​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន ហើយ​ក្នុង​នោះ​ដែរ កុមារ​អាច​ទទួល​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង​ដូច​ជា៖ ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី៖ - ខ្សោយ​សតិ​បញ្ញា និង​រៀន​មិន​ពូកែ - មាន​ជំងឺ - ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់។ ផល​ប៉ះពាល់​រយៈ​ពេល​វែង (បើ​កុមារ​នៅ​មាន​ជីវិត) - ការ​សិក្សា​របស់​ក្មេង​មិន​ល្អ - ពេល​ធំ​ឡើង គ្មាន​គំនិត​ច្នៃ​ប្រឌិត និង​រក​ប្រាក់​ចំណូល​បាន​តិច - ​ប្រឈម​មុខ​ខ្ពស់​ជាមួយ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ទឹក​នោម​ផ្អែម និង​បញ្ហា​មុខ​ងារ​សរសៃ​ឈាម​បេះដូង -​ អាយុ​ជា​មធ្យម​របស់​កុមារ​ខ្លី​ជាង​ការ​រំពឹង​ទុក - ពេល​ស្ត្រី​មាន​ផ្ទៃពោះ ទារក​អាច​ប្រឈម​មុខ​ខ្លាំង​នឹង​គ្រោះ​ថ្នាក់ ហើយ​ទារក អាច​មាន​ទម្ងន់​មិន​គ្រប់​គីឡូ​ពេល​កើត។ ស្រប​គ្នា​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល កូន​ៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ នោះ​ក្មេងៗ​នឹង​ទទួល​បាន​ប្រយោជន៍​ដូច៖ -​ កុមារ​នឹង​ជា​សះ​ស្បើយ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ និង​ពី​ជំងឺ​ផ្សេងៗ - ការ​លូត​លាស់​រាង​កាយ និង​សតិ​បញ្ញា​របស់​កុមារ - ក្មេង​នឹង​មាន​អនាគត​ភ្លឺ​ស្វាង។ល។ បន្ថែម​ពី​លើ​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ ដល់​ម៉ាក់ប៉ា ឬ​អាណាព្យាបាល​គ្រប់​រូប​ថា ប្រសិន​បើ​សង្កេត​ឃើញ​ថា កូនៗ​មាន​សញ្ញា​ បៅ​មិន​បាន មាន​ជំងឺ ឬ​ល្ហិតល្ហៃ ត្រូវ​យក​អា​អូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត​ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ ក្មេង​ក្តៅ​ខ្លួន​អាច​គ្រោះ​ថ្នាក់​ទេ? ហើយ​ករណី​ណា​ខ្លះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ? តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោក​បាន​ពន្យល់​ថា អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អការៈ​ក្តៅខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែ​លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ចុះ​ពេល​ណា​ឪពុកម្តាយ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ពេល​កូន​ក្តៅ​ខ្លួន? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​តប​ថា៖ -ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ -កុមារ​មាន​កម្តៅ​លើស​ពី៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន -ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ។ -ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស។ -កម្ដៅ​លើស​ពី​៣៨កន្លះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ