សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

ទឹកចិត្តឪពុក! បរិច្ចាគថ្លើមមិនរុញរា ដើម្បីសង្រ្គោះជីវិតកូនប្រុសពីជំងឺកម្រ

បុរស​ជា​ឪពុក​ជន​ជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​​បាន​មហាជន​ជា​ច្រើន​កោត​សរសើរ​ ក្រោយ​​​បរិច្ចាគ​សេរីរាង្គ​ថ្លើម​​របស់​ខ្លួន ដើម្បី​​សង្គ្រោះជីវិត​​កូន​ប្រុស​។ តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បុរស​ជា​ឪពុក​​​មាន​ឈ្មោះ Matt Price បាន​សម្រេច​បរិច្ចាគ​សេរីរាង្គ​របស់​ខ្លួន​ភ្លាម​ៗ ​​ពេល​​​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ប្រុស​ របស់​ខ្លួន​ ដែល​ទើប​តែ​កើត​​​បាន​៤​ថ្ងៃ សន្លប់​ដោយ​កើត​មក​មាន​​ជំងឺ​កម្រ​ម្យ៉ាង ដែល​ខ្វះ​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម (Ornithine Transcarbamylase Deficiency) អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ និង​រាង​កាយ​គេ ពុល​ស្លាប់​បាន។ ​​១០​ម៉ោងក្រោយ ​ឮ​ដំណឹង​នេះ លោក Matt Price បាន​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​​ ជួយ​​កូន​ប្រុស​ខ្លួន​ភ្លាម​ៗ ដោយ​ការ​បរិច្ចាគ​ថ្លើម​របស់​ខ្លួន​២០%។ ហើយ​មក​ទល់​ពេល​នេះ Callan ដែល​ជា​កូន​ប្រុស​របស់​លោក បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ក្រោយ​ការ​បវិច្ចាគ និង​សង្គ្រោះ។ អត្ថបទពាក់ព័ន្ធ៖ អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល? បរិច្ចាគ​ថ្លើម Ornithine Transcarbamylase Deficiency ជា​ជំងឺ​ក្រម ​អាច​បង្ក​ឲ្យ រាង​កាយ​ខ្វះ​​ការ​ផលិត​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម ហើយ​ជំងឺ​នេះ​​ធ្វើ​ឲ្យ ជាតិ​អាម៉ូញ៉ាក់​គរ​ច្រើន​ក្នុង​រាង​កាយ​ បណ្តាល​ឲ្យ​ពុល​ស្លាប់ ដោយ​សារ​កង្វះ​សារធាតុ​ផលិត​ដោយ​ថ្លើម​ទៅបន្សាប៕ ​​​​


រោគសញ្ញាទូទៅ

បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?

សារជាតិ​ជា​ក្មេង​តែងតែ​រពឹស រត់​បុក​នេះ​បុក​នោះ ឬ​យក​របស់​មុត​ស្រួច​មក​លេង ព្រោះតែ​បែប​នោះ​ហើយ​ទើប​អាច​មាន​របួស​ស្នាម​កើត​ឡើង​តិច ឬ​ច្រើន។ ម៉ាក់ប៉ា​មាន​កូន​តូចត្រូវ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មាន​មុត​​របស់​មុត​ស្រួច ឬ​ដួល​កកិត​ស្បែក ត្រូវ​ប្រញាប់​យក​ថ្នាំ​សម្លាប់​មេរោគ​មក​លាង​សម្អាត បន្ទាប់​មក​ទៀត​លាប​ថ្នាំ​បំបាត់ស្លាកស្នាម។ ប៉ុន្តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​ម៉ាក់​ៗ​កាត់​ក្រចក​កូន កូនដើរដួល ឬ​កូន​ដើរ​បុក​របស់​មុត​ស្រួច គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មិន​មាន​ការ​សម្អាត​បាន​ត្រឹមត្រូវ​អាច​បង្ក​រោគ ហើយ​ពេល​មាន​មេរោគ​ឆ្លង​នៅ​កន្លែង​មាន​បញ្ហា​នោះ អាច​បណ្ដាល​ទៅ​ជា​ក្ដៅ​ខ្លួនក្នុងរយៈពេល ២-៣ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្នុង​ករណី​ខ្លះ​ក្រៅ​ពី​ក្ដៅ​ខ្លួន អាច​ឈាន​រហូត​ដល់​ប្រកាច់​ទៀត​ផង ដែល​បង្ក​ដោយសារ​ការឡើង​កម្តៅ​ខ្ពស់ ឬ​មេរោគ​តេតាណូស។ អត្ថបទពាក់ព័ន្ធ៖ នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ ចំពោះ​វិធី​ព្យាបាល​ពេល​កូន​មាន​អាការៈ​ក្ដៅ ដែល​បង្ក​ដោយ​មេរោគ យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅ រួច​ជ្រលក់​​កន្សែង​​ជូត​​ខ្លួន​កូន ដើម្បី​កាត់​បន្ថយ​កម្ដៅ​ភ្លាម​ៗ និងប្រញាប់នាំកូនជួបគ្រូពេទ្យ ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ទាំងអស់​គួរតែ​មាន​ថ្នាំ​លាង និង​លាប​របួស ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ​នៅ​ពេល​ក្រោយ​ទៀត ហើយ​អាច​ជួយ​ការពារ​មិន​ឲ្យ​បញ្ហា​ដូចថ្នាក់​នេះ។ អត្ថបទពាក់ព័ន្ធ៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង! ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ម៉ាក់​ៗ​សម័យ​ទំនើប​នេះ ភាគច្រើន​បាន​ជ្រើសរើស​យក​កាបូប​ស្ពាយ​កូន​មក​ជួយ​សម្រួល​ខ្លះ​ៗ​ហើយ។ តែ​បើ​អ្នក​មិន​ទាន់​ហ៊ាន​ទិញ​មក​ប្រើ និង​មិន​ដឹង​ពី​អត្ថប្រយោជន៍ Hello គ្រូពេទ្យ សូម​ចែករំលែក​ពី​អត្ថប្រយោជន៍​នៃ​កាបូប​នោះ​ដោយ អ្នកស្រី មាន សីមា ដែល​ជា​ស្ត្រី​មេផ្ទះ និង​ធ្លាប់​ប្រើ​របស់​នេះ​ចំពោះ​កូន​ទាំង៣ បាន​ឲ្យ​ដឹង​ដូច​ខាងក្រោម។ ១- ជួយ​សម្រួល​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ពេល​ទៅ​ណា​មួយ​ណា យើង​អាច​ដាក់​កូន​ក្នុង​កាបូប​ស្ពាយ​នោះ ហើយ​មិន​ធ្វើឲ្យ​យើង​ចុក​រោយ​ដៃ។ មិន​តែ​ប៉ុណ្ណោះ ពេល​ស្ពាយ​ពី​ក្រោយ​ជួយ​សម្រួល​ខ្នង​យើង​ឲ្យ​ត្រង់ និង​មិន​ឈឺចាប់ ហើយ​អាច​រីករាយ​ជាមួយ​ការ​ដើរហើរ​បាន​យ៉ាង​សប្បាយ គ្រាន់តែ​ឆ្លាស់​គ្នា​ជាមួយ​ប៉ា​ៗ​ជា​ការ​ស្រេច។ ២- មិន​ប៉ះពាល់​ដំណើរ​កូន កូន​ដែល​ធ្លាប់​ប្រើ​របស់​មួយ​នេះ មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណើរ​ឡើយ ព្រោះ​ទាំង​ខ្នង​កូន​ត្រង់​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​មួយ​ប៉ុន​ខ្លួន ហើយ​ជើង​វិញ​ក៏​សណ្ដូក​ចុះ​ក្រោម​មិន​កោង មិន​ផ្អិប​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ៣- កូន​សប្បាយ​រីករាយ ពេល​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​នោះ កូន​គ្មាន​ភាព​ធុញ​ទ្រាន់​ណា​មួយ​ឡើយ ព្រោះ​គេ​អាច​ធ្វើ​ចលនា​បាន​ធម្មតា មិន​ថា​ជើង ដៃ ក្បាល។ មិន​តែ​ប៉ុណ្ណោះ​កូន​មាន​អារម្មណ៍​មិន​ហេលហាល ពេល​ឃើញ​អ្វី​គួរឲ្យ​ខ្លាច ដោយសារ​ពួកគេ​បាន​នៅ​ជិត​ម៉ាក់​ៗ​រហូត។ ៤- អាច​បំបៅ​ដោះ​ក៏​បាន នៅ​ពេល​ត្រូវ​ទៅ​ណា​មក​ណា អាច​ឲ្យ​កូន​បំបៅ​បាន ដោយ​គ្រាន់​តែ​ផ្លាស់​ពី​ក្រោយ​មុខ​វិញ និង​បង្ខិត​ខ្សែ​ឲ្យ​មក​ក្រោម​បន្តិច។ យើង​អាច​ឲ្យ​កូន​បៅ​ដោយ​មិន​ឲ្យ​កូន និង​ខ្លួនឯង​ពិបាក នៅ​គ្រប់​កន្លែង ព្រម​ទាំង​អាច​ជួយ​បិទបាំង​រូបរាង​ដើមទ្រូង​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​ប្រើ​តាំងពី​កូន​ៗ​នៅ​តូច រហូត​ដល់​អាយុ១ ខួប​ក៏​បាន​ដែរ និង​អាច​ប្រើ​ត​កូន​ក្រោ​យៗ​ទៀត។ បន្ថែម​ពី​លើ​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​កាបូប​ស្ពាយ​កូន​ស្រដៀង​គ្នា​នេះ​ដែរ។     ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់គេងមិនល្អ ក៏ធ្វើឲ្យកូនក្មេងធាត់ខ្លាំងដែរ!

ទម្លាប់​គេង មាននាទីសំខាន់ណាស់សម្រាប់​សុខភាពរាង​កាយ​មនុស្ស​គ្រប់​វ័យ ហើយ​ចំពោះ​ក្មេងៗ រឹត​តែ​សំខាន់ ព្រោះ​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។ បើ​ម៉ាក់​ប៉ា បង្កើត​ទម្លាប់​គេ​មិន​ល្អដល់​កូនៗ ច្បាស់​ជា​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​មិន​ល្អ ប្រាជ្ញា​ក៏​អន់​ខ្សោយ​ទៅ​តាម​នឹង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ថា ទម្លាប់​គេង មាន​ទំនាក់​ទំនង​ទៅ​លើការ​ធាត់ខ្លាំង​ចំពោះ​ក្មេងៗ ជា​ហេតុ​ប៉ាម៉ាក់ គួរ​ពិចារណា​ឡើង​វិញ។ ១- ទំនាក់​ទំនង​រវាង​ការ​គេង​របស់​ក្មេង​ និង​ភាពធាត់ខ្លាំង រយៈ​ពេល ៣ ​ទសវត្សរ៍​កន្លង​មក​នេះ ក្មេងៗ​មាន​អាយុ​ពី ២-៥ ឆ្នាំ ​អត្រា​​​ធាត់ខ្លាំង គឺ​បាន​កើន​ឡើង​រហូត​ដល់ទ្វេដង។ សម្រាប់​ក្មេង​មាន​អាយុ​ពី ៦-១១ ឆ្នាំ​ គឺ​ឡើង​ជិត ៣ដង​ ហើយ​​ក្មេង​ជំទង់​អាយុ​ពី ១២-១៩ ឆ្នាំ​វិញ​មាន​ការ​កើន​ឡើង​ទ្វេ​ដងផងដែរ។ ការ​សិក្សា​មួយ ​បាន​ធ្វើ​ឡើង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១០ បង្ហាញ​ថា​ ទារក និង​ក្មេងៗ ​គេងមិនបាន​គ្រប់​គ្រាន់​​នៅ​ពេល​យប់​ អាច​ងាយប្រឈម​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់​ មុន​ពេល​ធំ​ពេញ​វ័យ។ ដូច​គ្នា​នេះ​ដែរ​ ការ​សិក្សា​មួយ​ទៀត ​​បង្ហាញ​ថា ​ការ​គេង​ពេល​ថ្ងៃ ​គឺ​មិន​អាច​ជំនួស​ដល់​ការ​គេង​ពេល​យប់​បាន​នោះទេ។ ២- គេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យក្មេងធាត់ខ្លាំង ដើម្បី​មើល​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាងទម្លាប់​គេង​របស់​ក្មេង និង​ភាព​ធាត់ ធ្លាប់មាន​ការ​សិក្សា​មួយ​ បាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Janice F. Bell រួម​ជាមួយ​សាស្ត្រាចារ្យ​នៅ​ឯសាកល​វិទ្យាល័យ​វ៉ាស៊ីនតោន […]


រោគសញ្ញាទូទៅ

Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព)

និយមន័យ១‑ អ្វីជាអាការកៈក្តៅខ្លួនដោយមិនដឹងប្រភព? ក្តៅខ្លួនដោយមិនដឹងប្រភព មក​ពី​ពាក្យបច្ចេកទេស Fever of Unknown Origin ឬ FUO ជា​ការ​ឡើង​កម្តៅចាប់ពី ៣៨,៣ អង្សា​រសេ ដោយ​ការ​វាស់​តាម​រន្ធ​គូទ ហើយ​មិន​មែន​មាន​រយៈ​ពេល​ខ្លី​ មិន​មែន​ដោយ​សារ​ជំងឺ​អ្វី​មួយ​ឡើយ ហើយ​ងាយ​ធ្វើ​ឲ្យ​ស្លាប់ ឬ​មិន​ស្រួល​ខ្លាំង​ជា​មួយ​រោគ​សញ្ញា​​ ក៏​ដូច​ជាសភាព​មិន​ធម្មតា​របស់​អាការៈ។ ក្តៅ​ខ្លួន​មិន​ដឹង​ប្រភព​ជាទូទៅ គឺ​ត្រូវ​ធ្វើ​តេស្ត ​ថត​សួត ការ​ពិនិត្យ​ទឹក​នោម ឬ​ការ​បណ្តុះ​មេរោគ​ក្នុង​ឈាម ដើម្បី​រក​មើល​មូល​ហេតុ។ ក្តៅខ្លួនដោយមិនដឹងប្រភព ត្រូវ​បាន​ចែក​ជា ៤ ប្រភេទ៖ – Classic FUO៖ ក្តៅ​ខ្លួន​យូរ​ជាង ៣​សប្តាហ៍​ ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​បី​សម្រាក​ពេទ្យ ៣​ថ្ងៃ ​ឬ​ទៅ​ជួប​គ្រូពេទ្យ ៣​ដង​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​សម្រាក​ពេទ្យ៖ ពេល​ចូល​សម្រាក​ពេទ្យ​ដំបូង ​មិន​មាន​ការ​បង្ក​រោគ​ ឬ​ដាក់​បំពង់​ជំនួយ​ដង្ហើម​ឡើយ តែ​ស្រាប់​លេច​ចេញ​អាការៈ​​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​តាម​ដាន​មើល​ ៣​ ថ្ងៃ​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ៖ អាការៈ​ក្តៅ​ខ្លួន​ចំពោះ​គ្នា​យើង​​មាន​ប្រព័ន្ធ​ការ​ពារ​មិន​គ្រប់​គ្រាន់ ក្តៅ​ច្រើន​ជាង ​៣​ថ្ងៃ​ ដោយ​មិន​ដឹង​មូល​ហេតុ ហើយ​ធ្វើ​ការ​បណ្តុះ​មេរោគ​ ក៏​មិនបាន​រក​ឃើញ​​​អ្វីដែរ។ – ក្តៅ​ខ្លួន​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍៖ ក្តៅ​ច្រើន​ជាង ៣​សប្តាហ៍ ​សម្រាប់​មិន​សម្រាក​ពេទ្យ […]


កង្វះអាហារូបត្ថម្ភ

ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ

ការ​រៀបចំ​ចំណីចំណុក​កូន​តូច ទាមទារ​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​គួរតែ​ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ ចៀសវាង​ជា​គ្រឿង​កំប៉ុង ឬ​ពពួក Fast food ឡើយ។ ខាងក្រោម​គឺជា​អាហារ​ដែល​ម៉ាក់​ៗ​មិន​គួរឲ្យ​កូន​ញ៉ាំ​ទាំង​នៅ​ខ្ចី​វ័យ៖ ១- មី មី​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​កូន​ក្មេង​ឡើយ ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ មី​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឲ្យ​ចេះ​ញ៉ាំ​អី។ ២- Fast food ដំឡូង​បំពង់ ភ្លៅ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​ម្ដង តែ​អាច​ប្រើ​ច្រើន​ថ្ងៃ។ ពពួក​អាហារ​បែប​នេះ​មិន​ល្អ​ចំពោះ​ខួរក្បាល​ទារក​ឡើយ ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះ​វៀន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក ៣- ភេសជ្ជៈ​ផ្សេង​ៗ ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​គួរតែ​ផឹក​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ ហើយ​បើ​បណ្ដោយ​ឲ្យ​កូន​ផឹក​គ្រឿង​កំប៉ុង​អស់​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ៤- អាហារ​ផ្អាប់ ចំណី​អាហារ​ផ្អាប់​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​វា​អាច​ឡើង​មេ។ អាហារ​ដែល​កូន​តូច​មិន​គួរ​ញ៉ាំ​មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​ជាដើម។ ៥- ទឹកកក ក្មេង​ផឹក​ទឹកកក​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!

ជា​ធម្មតា គ្រប់​ប្រភេទ​ថ្នាំ​ទឹកដាក់​លក់​លើ​ទី​ផ្សារ សុទ្ធ​តែ​មាន​រង្វាស់​ថ្នាំត្រឹម​ត្រូវ មិន​ថាស្លាប​ព្រា ឬ​គម្រប​ភ្ជាប់​មក​ជា​មួយ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​សង្កេត​ឃើញ ប៉ាម៉ាក់​មួយ​ចំនួន តែ​ងប្រើ​ប្រាស់​ស្លាប​ព្រា​បាយ​ធម្មតា វាស់​ថ្នាំ​ឲ្យ​កូនផឹក ​ដែល​ទម្លាប់​នេះមិន​ល្អ​ទេ ព្រោះ​ស្លាប​ព្រាបាយ​ធម្មតា​មាន​ទំហំខុស​ពី​ស្លាប​ព្រា​រង្វាស់​ថ្នាំ នាំ​ឲ្យ​ខុស​កម្រិតថ្នាំ អាចបង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ប្រាប់​ពី​កំហុស​ពេល​ប្រើ​ស្លាបព្រាបាយ និង​ផល​ប៉ះពាល់​ឲ្យ​គ្នា​យើង​បាន​​ដឹង។ ១- ប្រើស្លាបព្រាបាយដើម្បីវាស់ថ្នាំទឹក ចុះ​ប៉ាម៉ាក់​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​អត់ ​ថា​តើ​ធ្វើ​បែប​នេះ ​ត្រឹម​ត្រូវ​ទេ​ដើម្បី​វាស់​កម្រិត​ថ្នាំ​ទឹក​ឲ្យ​កូន? បច្ចុប្បន្ន ប៉ាម៉ាក់​ភាគ​ច្រើន បាន​ប្រើ​វិធី​នេះ​ដើម្បី​វាស់​កម្រិត​ថ្នាំ ​ដូច​ជា​សេរ៉ូ​ក្អក ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ នៅ​ពេល​កូនៗ​ឈឺ។ យើងអាច​គិត​ថា ​វា​ជា​រឿង​ធម្មតា ដូច្នេះហើយ​ទើប​មាន​​ការ​សិក្សាពាក់​ព័ន្ធ​នឹង​ករណី​នេះ ដែរ​អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​យើង​បាន។ នៅ​ក្នុង​ការ​សិក្សា​មួយ​ ​ធ្វើ​ឡើង​ដើម្បី​ដឹង​​ពី​របៀប​ប៉ាម៉ាក់​​វាស់​ថ្នាំឲ្យ​កូន​ៗ ដោយ​បាន​រក​ឃើញ​ថា​ ប៉ាម៉ាក់​​ជិត ៣៩% បាន​ប្រើ​កម្រិត​ថ្នាំ​​ខ្លួន​​ចង់​បាន​ មិន​ត្រឹម​ត្រូវតាម​ស្ថាន​ភាព​ជំងឺ​កូន និង​មាន​ចំនួន ៤១% ​មាន​កំហុស​ក្នុង​ការ​វាស់​ ទៅនឹង​កម្រិត​ថ្នាំ​​គ្រូពេទ្យ​បាន​កំណត់។ ដូច​គ្នា​នេះ​ដែរ ប៉ាម៉ាក់​មួយ​ចំនួន បាន​ប្រើ​ស្លាប​ព្រា​កាហ្វេ ឬ​ស្លាប​ព្រា​បាយ​ មាន​កម្រិត​ថ្នាំ​ខុស ២,៣ ដង ទៅ​នឹង​ស្លាប​ព្រា ឬគម្រប​រង្វាស់​ថ្នាំ ​ខណៈពេល​ករណី​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​មាន​ជិត ១,៩ ដង។ អត្ថបទ​ពាក់​ព័ន្ធ៖ ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ ២- […]


រោគសញ្ញាទូទៅ

ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឲ្យ​កូន​ផឹក​ទឹក​ស្អាត ឬ​ទឹកក្តៅ​ឧណ្ហៗ​ឲ្យ​ច្រើន ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​បំពង់​ក មិន​ធ្វើ​ឱ្យ​បំពង់ក​ស្ងួត និង​បន្ថយ​ជាតិ​អាស៊ីត តែត្រូវចៀស​វាង​ការ​ញ៉ាំ​ទឹកកក។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែ​ឈើ​កំប៉ុង សម្បូរ​ជាតិ​ស្ករ និង​អាស៊ីដ ងាយ​ធ្វើ​ឲ្យ​រលាក​បំពង់​ក​បំផុត យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ ៣- កុំ​ឲ្យ​កូន​ញ៉ាំ​នំ​ផ្អែម ឬ​ខ្លាញ់ កាលណា​ញ៉ាំ​នំ​ផ្អែម ឬ​របស់​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ឲ្យ​បាន​ច្រើន​នោះ​ជាតិ​ផ្អែម ឬ​ខ្លាញ់​នៅ​ជាប់​នឹង​ក ធ្វើ​ឲ្យ​វីរុស ឬ​បាក់តេរី​នៅ​ក អាច​នឹង​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ   វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ ៤-ចាក់​វ៉ាក់​សាំង​ការពារ បើ​មាន​លទ្ធភាព​ម៉ាក់ប៉ា​គួរ​ណា​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ នោះ​អាច​ការពារ​ជំងឺ​ផ្លូវ​ដង្ហើមបាន។ ៥- កុំ​ទៅ​ជិត​អ្នក​ជំងឺ ម៉ាក់​ប៉ា​មិន​ត្រូវ​នាំ​កូន​តូច​ទៅ​ជិត​អ្នក​ជំងឺ​ឡើយ ហើយ​បើ​សិននៅ​ក្នុង​ផ្ទះមាន​នរណាម្នាក់រលាក​បំពង់ក ឬ​ផ្តាសាយ ត្រូវ​ឲ្យ​ពាក់​ម៉ាស ដើម្បី​បង្ការ​ការ​ក្អក ឬ​កណ្តាស់ ភាយ​មេរោគ​ទៅ​សមាជិក​ផ្សេងៗ​ទៀត ពិសេស​កូន​តូច។ អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មើល ៣ ចំណុចនេះ អាចដឹងថាគ្រូពេទ្យណាល្អសម្រាប់កូនយើងហើយ!

ជា​ប៉ា​ម៉ាក់គេ ឲ្យ​​តែ​ពេល​កូន​ឈឺ ច្បាស់​ជា​ស្លន់​ស្លោរ​ហើយ គេ​ប្រាប់​ថា ពេទ្យ​នេះ​ល្អ ពេទ្យ​នោះ​ល្អ ចង់​ទៅ​ឲ្យ​គេ​មើល​ជំងឺ​កូន​ភ្លាម។ យ៉ាង​ណា​ ធ្វើ​បែប​នេះមិន​ត្រូវ​ទេ កូន​មិន​មែន​ជា​របស់​ពិសោធ ហេតុ​នេះ បើ​ចង់​ដឹង​ពេទ្យ​ល្អ​​មិន​ល្អ ត្រូវ​មើល​ ៣ ចំណុច​ខាង​ក្រោម​នេះ​សិន។ ១- អ្វីយើង​ត្រូវរំពឹង ក្នុង​ករណី​ខ្លះ​ គ្រូពេទ្យ​ផ្នែក​កុមារ​ អាច​នឹង​មាន​ការ​រវល់​ជាមួយ​ក្មេង​មាន​​ជំងឺ​ដទៃ​ទៀត​ ដូច្នេះ​​ពេល​ខ្លះប៉ាម៉ាក់​​អាច​​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធាន​ផ្នែក ឬ​គិលានុបដ្ឋាយិកា​​ជំនួស​ក៏​ថា​បាន។ យើង​​ត្រូវ​នៅ​កន្លែង​ចុះ​ឈ្មោះ​ ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូ​ពេទ្យ ពេល​ទៅ​ធ្វើ​ការ​ពិនិត្យ​នៅ​គ្លីនិក​ជា​លើក​ដំបូង ​ចាំ​បាច់​ណាស់ ត្រូវ​ធ្វើ​ការ​និយាយ​ពិភាក្សា​ទល់​មុខ​គ្នា ព្រោះ​ថា​បើ​មិន​ដូច្នេះ យើង​​អាច​មាន​បញ្ហា​ក្នុងការ​​សម្រេច​ចិត្តជ្រើស​រើស​យក​គ្រូពេទ្យល្អ​បំផុត​សម្រាប់​កូន​យើង​ដូច​គ្នា។ ២- អ្វីយើងត្រូវពិនិត្យ​មើល ការ​រង់​ចាំពេទ្យ ​អាច​នឹង​មាន​ប្រយោជន៍​ច្រើន បើប៉ាម៉ាក់​ឈប់​ផ្តោត​អារម្មណ៍​លើ​ការ​មើល​ទូរស័ព្ទ​ដៃ​ ដោយ​ជំនួស​មក​វិញ គឺ​​ក្រឡេក​មើល​ជុំវិញ​បរិយាកាស​ជុំ​វិញ​ខ្លួន។ ហើយ​អ្វី​យើង​ត្រូវ​ពិនិត្យ​មើល​មុន​គេ គឺ៖ – អនាម័យ​៖ វា​ជា​រឿង​ចម្បង​ទី​ ១ ដែល​ប៉ាម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ កន្លែង​រង់​ចាំ​គួរ​តែ​មាន​សភាព​ស្អាត និង​មាន​របៀប​រៀប​រយ។ ហើយ​កុំ​ភ្លេច​តាម​មើល​ទៅ​ក្នុង​បន្ទប់​ពិនិត្យ​ផង ​ដើម្បី​ប្រាកដ​ថា​ វា​មាន​សុវត្ថិភាព និង​មាន​អនាម័យ​ល្អ សម្រាប់​កូន​យើង។ – ភាព​រួស​រាយ​រាក់​ទាក់៖ ប៉ាម៉ាក់​គ្រប់​រូប ​សុទ្ធ​តែ​មាន​ការ​រំពឹង​ទុក​ខ្ពស់ពី​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​គ្រូ​ពេទ្យកូន​ខ្លួន​ឯង។ ប៉ាម៉ាក់​​ខ្លះ ​អាច​នឹង​ចង់​ជួប​ពេទ្យមាន​ភាព​កក់​ក្តៅ និង​ងាយ​ស្រួល ឯ​ខ្លះ​ទៀត​ចង់​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។ – បុគ្គលិក​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់៖ ចំណុច​នេះ […]


បញ្ហាការលូតលាស់

កាយវិការ​៤ប្រភេទ ម៉ាក់​ប៉ា​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច

អ្នក​មាន​កូន​តូច​គួរតែ​មាន​ការ​ថែទាំ​ឲ្យ​បាន​ល្អ ហើយ​កាយវិការ​ប្រឡែង​លេង​ក៏​គួរតែ​មាន​កម្រិត និង​ប្រយ័ត្ន​ប្រយែង​ដែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាយវិការ ៤ យ៉ាង​នេះ​ប្រយ័ត្នចំពោះកូន​តូច ព្រោះអាច​គ្រោះថ្នាក់​ដល់​កូន​។ ១- អង្រួន​កូន ការ​អង្រួន​កូន​ លើក​បោះ ឬ​សំយ៉ុង​ក្បាល​កូនចុះ​ក្រោម​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ក្រឡក ឬប៉ះអង្គិច​​ខួរក្បាល ឈាម​ហូរ​ចូល​ខួរក្បាល វិល​មុខ ​រហូត​ដល់​ដាច់​សរសៃ​ឈាម​ក៏​មាន ប្រសិនបើ​នៅ​តែ​បន្ត និង​ធ្វើ​ខ្លាំង​ទៅ​ៗ។ ម៉ាក់​ប៉ា​ភាគច្រើន​ធ្វើ​បែប​នេះ ដើម្បី​ប្រឡែង​លេង​ជាមួយ​កូន​ឲ្យ​សើច​សប្បាយ។ ២- កុំ​ដាក់​កូន​គេង​ផ្កាប់​មុខ​ពេល​បៅ​រួច ពេល​ទារក​គេង​ផ្កាប់​មុខ អាច​បណ្ដាល​ឲ្យ​កូន​តឹង​ពោះ ពិបាក​ដក​ដង្ហើម ហើយ​ពេល​ខ្លះ​បើ​បៅ​រួច​នឹង​ធ្វើឲ្យ​ក្អួត​ចេញ​មក​វិញ។ ទោះ​ជា​យ៉ាង​ណា ពេល​គេង​ក៏​ម៉ាក់​ៗ​មិន​ត្រូវ​ដាក់​ផ្កាប់​មុខ​ឡើយ គួរ​ឲ្យ​គេ​គេង​ផ្អៀង​ឆ្វេង​ស្ដាំ។ ៣- លេង​របស់​តូច​ៗ កុំ​បណ្ដោយ​ឲ្យ​កូន​តូច​យក​របស់​ផ្សេង​ៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន ដូចជា​គម្រប​ដប កូន​ឃ្លី ។ ការ​លេង​បែប​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ រហូត​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ ៤- កុំ​ឲ្យ​លេង​ជិត​ភ្លើង ពេល​ដុត​ធូប​ទាន  មិន​គួរ​ឲ្យ​កូន​ទៅ​ជិត​ឡើយ ឬ​ធ្វើ​ឡើង​កុំឲ្យ​កូន​ឃើញ ព្រោះ​ក្មេង​រពិស​ណាស់​ ប្រាកដជាវាទៅ​លេង​រហូត​​បណ្ដាល​ឲ្យ​រលាក។ មិន​តែ​ប៉ុណ្ណោះ​ការ​លេង​ភ្លើង​ទៀន​អាច​បណ្ដាល​ឲ្យ​ដួល​ឆាប​ឆេះ​រលាក ឬ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​អាយុ​ជីវិត​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ