ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

កង្វះអាហារូបត្ថម្ភ

ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ

កូន​ក្មេង​ចេះ​​តែ​ទល់​លាមក​ពី​មូលហេតុ​ច្រើន​យ៉ាង អាច​​មក​ពី​របប​អាហារ​ដែល​មិន​​សម្បូរ​ជាតិ​កាក​​សរសៃ ម្សៅ​ទឹកដោះគោ កូន​ខ្វះ​ជាតិ​ទឹក ឬ​ការ​បន្ថែម​អាហារ​រឹង​ផ្សេងៗ​ទៅ​ក្នុង​របប​អាហារ​របស់​កូន ធ្វើ​ឲ្យ​ក្រពះ​ពោះវៀន​ក្មេង​ពិបាក​រំលាយ។ តើ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ទល់​លាមក? បើ​កូន​ទល់​លាមក​ត្រូវ​ឲ្យ​ញ៉ាំ​អី? លោកវេ​ជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា នៅ​ពេល​កូន​ចេះ​ញ៉ាំ​អាហារ​ម៉ាក់ប៉ា​​តែង​តែ​បញ្ចុក ឬ​បន្ថែម​របប​អាហារ​ឲ្យ​ទៅ​កូន ដោយ​អាហារ​ទាំង​នោះ​មិន​បាន​កិន​ឲ្យ​ម៉ដ្ត ពិសេស​អាហារ​រឹង​មួយ​ចំនួន ជា​ហេតុ​នាំ​ឲ្យ​កូន​ទល់​លាមក។ ១- អាហារ​ធ្វើ​ក្មេង​ទល់​លាមក – ការ៉ុត – ដំឡូងបារាំង – ទឹកដោះគោ – ផ្លែ​ចេក​ទុំ​ស្ទើរ – បាយ – នំប៉័ង។ អត្ថបទពាក់ព័ន្ធ៖  មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ២- អាហារ​ជួយ​បន្ទន់​លាមកកូន ​បើ​កូន​ទល់​លាមក ម៉ាក់ៗ​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ និង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ ឬ ហ្វៃបឺរ នោះ​អាច​ជួយ​បន្ទន់​លាមក​កូន​បាន។ – បន្លែ​បៃតង – ចេកទុំ – ល្ហុងទុំ – ដំឡូងជ្វា – ស្វាយទុំ – ក្រូច – ប៊ើរ។


ការបំបៅដោះ

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង

ការ​បំបៅ​ដោះ​កូនកូន​របស់​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មាន​ភាព​ខុស​ឆ្គង ទើប​ធ្វើឲ្យ​ទារក​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ នេះ​បើ​តាម​លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International លើក​ឡើង។ អនុ​ប្រធាន​អង្គការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់​ៗ​មួយ​ចំនួន​តែង​ធ្វើ​ខុសត្រង់​ចំណុច​កូន​កំពុងតែ​បៅ​ដោះ​ម្ខាង​មិន​ទាន់​អស់​ទឹកដោះ​ផង ក៏​ស្រាប់​តែ​ផ្ដាច់​យក​មក​ដាក់​បៅ​ម្ខាង​ទៀត។ លោក​បាន​បន្ត​ថា កាយវិការ​នេះ គឺ​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​ដែល​កូន​កំពុង​តែ​បៅ​មិន​ទាន់​អស់។ “ម្ដាយ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន​នៅ​ដោះ​ម្ខាង​ទើប​តែ​បាន​បន្តិច ក៏​ស្រាប់តែ​បង្វែរ​ក្បាល​កូន​មក​បៅ​ម្ខាង​ទៀត​ដែល​កំពុងតែ​បាញ់​ចេញ​ឆ្វាច​ៗ។ ធ្វើ​បែប​នេះ​វា​មិន​ត្រូវ​ទេ ព្រោះ​ទឹកដោះ​ដែល​ទារក​ទើប​បៅ​នោះ​មិនទាន់​ដល់​​ចំណុច​ជីវជាតិ​សម្បូរ​បែប​ទេ”។ អត្ថបទពាក់ព័ន្ធ៖តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី… អ្នក​ជំនាញ​អាហារូបត្ថម្ភ​ខាង​លើ​បាន​បន្ត​ទៀត​ថា ទោះ​ជា​ទឹកដោះ​ម្ខាង​ទៀត​កំពុងតែ​បាញ់​ហៀរ​ចេញ​មក​ក្រៅ​ក៏​ដោយ ត្រូវ​បំបៅ​ម្ខាង​ឲ្យ​អស់​សិន រួច​ចាំ​បន្ត​ទៅ​បំបៅ​ម្ខាង​ទៀត ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​បាន​ទាំង​សងខាង។ ការ​បំបៅ​ដោះ ទាមទារ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​ត្រូវ​បំបៅ​កូន​ឲ្យ​អស់​ពី​ម្ខាង​ៗ​ឲ្យ​អស់​សិន ព្រោះ​ថា​ទោះ​ជា​ដោះ​​ម្ខាង​ទៀត​ចេញ​ច្រើន​ប៉ុណ្ណា ក៏​មិន​ស្មើ​នឹង​ការ​បំបៅ​ដោះ​ឲ្យ​អស់​សិន​ដែរ ណា​មួយ​បើយើង​រវល់​តែ​លើក​កូន​ចុះ​ឡើង អាច​បណ្ដាល​ឲ្យ​ឈ្លក់​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការសិក្សា៖ ក្មេងៗកើតពីម៉ាក់ប៉ាវ័យចាស់ៗ មានឥរិយាបថល្អ

ដោយសារការសិក្សាចំណាយ​ពេលយូរ ហើយ​ទម្រាំ​ធ្វើការបាន​សល់លុយ​ខ្លះទៀត គ្នាយើង​ខ្លះ ទាល់តែ​អាយុ ២០​ ក្រាស់ ឬចូលដល់ ៣០​ហើយ ទើប​សម្រេច​រៀបការ។ ទម្រាំ​មាន​កូនម្នាក់ៗ ចាស់ៗអស់​ហើយ តែ​ការសិក្សា​មួយរកឃើញ​ថា ក្មេងៗដែល​កើតពី​ម៉ាក់ប៉ា​វ័យ​ចាស់ៗ​ដូច្នេះ មាន​ឥរិយាបថល្អ។ ការ​រកឃើញ​លទ្ធផលនេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ឥរិយាបថ​កុមារ​ហូឡង់ ៣២.៨០០​នាក់ រហូត​ដល់​ពួកគេ​អាយុពី ១០-១២ ​ឆ្នាំ ដោយ​កុមារ​ទាំង​នេះកើតនៅ​កើត​ក្រោយ​ឆ្នាំ​១៩៨០។ ការ​វាយ​តម្លៃ​ឥរិយាបថ​កុមារ​ទាំង​នេះ ធ្វើឡើង​ដោយ​ប៉ា ម៉ាក់ គ្រូបង្រៀន និង​កុមារ​ខ្លួនឯង តាមរយៈ​កម្រង​ការវាយ​តម្លៃ​ដែល​មាន​ស្ដង់ដារ។ ក្នុង​ការសិក្សា​នេះ អាយុម៉ាក់​ក្មេងបំផុត ១៦ ​ឆ្នាំ និង​ចាស់បំផុត ៤៨​ឆ្នាំ ចំណែក​ប៉ាវិញ ក្មេង​បំផុត ១៧ ​ឆ្នាំ និង​ចាស់បំផុត ៦៨​ឆ្នាំ។ លោកសាស្ត្រាចារ្យ Dorret Boomsma មកពី​សាកលវិទ្យាល័យ Vrije Universiteit Amsterdam និង​ជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា ម៉ាក់ប៉ា​វ័យ​ចាស់ៗ កើតកូន​មាន​ឥរិយាបថល្អ ប្រហែល​ដោយសារ​ពួកគេ មាន​ធនធាន​ច្រើន និង​កម្រិត​ការអប់រំ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​ តែយ៉ាងណា អ្នកស្រាវជ្រាវក៏បាន​លើកឡើង​ដែរថា ស្រីៗ​កាន់តែចាស់ អត្រា​មានពពោះ […]


ការថែទាំទារក

នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត

ជំងឺជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​ជំងឺ​នេះ​ចំពោះ​ទារក អាច​ជា​រឿង​ឈឺក្បាល​មួយសម្រាប់ប៉ាម៉ាក់ ព្រោះ​កូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ដូចនេះ​យើង​ត្រូវ​ចេះ​សង្កេត និង​កំណត់​សម្គាល់​ចំណុច​ខ្លះៗ ដើម្បី​ឲ្យ​ដឹង​ថាកូន​មាន​ជ្រាំងអណ្ដាត។ ចំពោះ​រោគសញ្ញា​ជំងឺជ្រាំងអណ្ដាតនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបាន​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖ បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ? ចំណែក​មូលហេតុ​ដែល​នាំឲ្យ​កើត​វិញ ​មកពី​កត្តា​ជាច្រើន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។ សម្រាប់​វិធី​ព្យាបាល​ជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ

កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់ និង​ជើង​ខ្វេរ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​គិត​ថ្លៃ​ព្យាបាល​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ កុមារ​មាន​ជំងឺ​ឆែប​មាត់ ធ្វើ​ឲ្យ​ខ្យល់​ចូល​ក្នុង​មាត់ ពិបាក​ទាំង​ការ​និយាយ ទាំង​ការ​ទំពារ​ចំណី​អាហារ។ ចំពោះ​វិធី​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់​នេះ លោក​វេជ្ជបណ្ឌិត​ថា ខាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នឹង​វះកាត់​ព្យាបាល​មាត់​ឲ្យ​ជិត​វិញ ដោយ​ធ្វើ​ទាំង​អញ្ចាញធ្មេញ ទាំង​ធ្មេញ និង​បង្រៀន​ឲ្យ​ចេះ​និយាយ ដែល​ត្រូវ​ចំណាយ​ពេល​វេលាយូរ។ ក្រៅ​ពី​ទទួល​ព្យាបាល​ក្មេង​ដែល​មាន​ជំងឺ​ឆែបមាត់ និង​ជើងខ្វេរ ដោយ​មិន​គិត​ប្រាក់ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​មាន​មូល​និធិ​សមធម៌​សម្រាប់​បង់​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ។ ចំណែក​អ្នក​ជំងឺ​ដែល​បង់​ប្រាក់​វិញ ក៏​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពេញ​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ គឺ​ត្រូវ​បង់​ក្នុង​កម្រិត​មួយ​ទាប ដែល​ជា​តម្លៃ​បដិភាគ។ "អ្នក​ជំងឺ​ក្រីក្រ យើង​មាន​មូល​និធិ​សមធម៌ បង់​ជំនួស ប៉ុន្តែ​ទោះ​បី​ជា​ការ​បង់​ប្រាក់​ក្តី តែ​តម្លៃ​ជា​តម្លៃ​ដិភាគ មិន​មែន​ជា​តម្លៃ​ពេញ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ អ្នក​ជំងឺ​ម្នាក់ ត្រូវ​បង់ប្រាក់ ១ម៉ឺនរៀល ទាំង​ថ្លៃ​ព្យាបាល ថ្លៃ​ពិគ្រោះ និង​ថ្លៃថ្នាំ"។ លោក​នាយក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បញ្ជាក់។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការលូតលាស់មុនអាយុ ៥ឆ្នាំ

អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

ម៉ាក់ប៉ា​ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ Prebiotics តាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​ទឹកដោះ​ជា​ញឹក​ញាប់។ ចុះ​មាន​ឆ្ងល់​អត់ អីទៅជា Prebiotics? Prebiotics សំខាន់​យ៉ាង​ចំពោះ​ទារក ពិសេស​កូន​ទើប​ចេះ​ដើរ? ១- អ្វីទៅជា Prebiotics? Prebiotics គឺ​ជា​បណ្តុំ​​អាហារ​សរសៃ​ពិសេស​​មួយ (កាបូអ៊ីដ្រាត) សម្រាប់​ជំរុញ​​ឲ្យ​មានការ​លូតលាស់ Probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។ បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ២- អ្នកណា​ខ្លះ​ត្រូវ​ការ Prebiotics ជា​ចាំបាច់? មនុស្ស​គ្រប់​វ័យ​ត្រូវ​ការ Prebiotics ប៉ុន្តែ​អ្នក​ត្រូវ​ការ Prebiotics ជា​ចាំបាច់​នោះ គឺ​ទារក​ទើប​កើត ពិសេស​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ អាយុ​ចាប់​ពី​ ១-២ឆ្នាំ។ ហេតុអី​ពេល​កូន​ទើប​ចេះ​ដើរ ត្រូវ​ការ Prebiotics ចាំបាច់​បំផុត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា៖ ទី១ កូន​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពោះវៀន​ក៏​នៅ​ខ្ចី ងាយ​រងការ​វាយ​​ប្រហារ​​ដោយ​​មេរោគ​អាក្រក់​ផ្សេងៗដែល​បង្ក​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្សេងៗ។ ផ្ទុយ​មក​វិញ​ កាលណា​ពួក​គេ​ទទួល​បាន Prebiotics គ្រប់គ្រាន់ នាំ​ឲ្យ​សម្បូរ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន រារាំង​នូវ​ការ​កើត​ជំងឺ​ផ្សេងៗ ទោះ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​នៅ​ខ្សោយ​ក្តី។ ទី២ កូន​ក្មេង​ទើប​ចេះ​ដើរ […]


ការបំបៅដោះ

តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី...

មាន​មនុស្ស​ជាច្រើន​តែង​គិត​ថា ទឹកដោះ​ដំបូង​របស់​ម៉ាក់​ៗ មាន​ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ការ​បកស្រាយ​របស់​អ្នក​ជំនាញ បាន​បញ្ជាក់​ថា ទឹកដោះ​បាន​កកើត​តាំងពី​ម៉ាក់​ៗ​ពពោះ​ខែ​ទី ៤ ម្ល៉េះ តែ​​មិន​ទាន់​ចេញ។ លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី “ការ​ពង្រឹង​ភាព​ម្ចាស់​ការ​របស់​មាតាបិតា​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ” បាន​លើកឡើង​ថា នៅ​ពេល​ស្ត្រី​សម្រាល​កូន ទឹក​ដោះ​មាន​តិច ឬ​ច្រើន​តែង​មាន​ជានិច្ច ហើយ​ពេល​កូន​កើត​រួច​ភ្លាម គួរតែ​ឲ្យ​កូន​ប្រឹង​បឺត​ជញ្ជក់ ដែលរិមាណ​​ទឹកដោះ​ដំបូង​មានត្រឹម ៥-៦ ដំណក់ ​គឺ​គ្រប់គ្រាន់​សម្រាប់​កូន​ទើប​នឹង​កើត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់ លោក​អះអាង​ថា ​ទារក​ទើប​នឹង​កើត ក្រពះ​មាន​ត្រឹម​ប៉ុន ឬ​តូច​ជាង​មេដៃ​​ប៉ុណ្ណោះ។ ដូចនេះ​កុំ​បារម្ភ​ថា កូន​បៅ​មិន​ឆ្អែត ឬ​គិត​ថា​គ្មាន​ទឹកដោះ បែរ​ជា​ទិញ​ម្សៅ​ទឹកដោះគោ ឆុង​ឲ្យ​កូន​បៅ​ជំនួស​វិញ។ អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ទៀត​ថា ទារក​ដែល​ទើប​នឹង​កើត​បៅ​ប្រហែល​ពី ៨-១៣ ដង/ថ្ងៃ ហើយ​ម៉ាក់​ៗ​គួរតែ​ព្យាយាម​ឲ្យ​កូន​បៅ​ដោះ​រហូត​ដល់​ស៊ាំ។ លោក ហ៊ូ ក្រើន បាន​បន្ត​ទៀត​ថា អំឡុង​​កូន​កើត​មក​ភ្លាម ម៉ាក់​ៗ​​កុំ​ច្របាច់​ទឹកដោះ​ដែល​មាន​ពណ៌​ថ្លា ឬ​លឿង​ចេញ​ឲ្យ​សោះ ព្រោះ​ថា​ទឹកដោះ​ពេល​នោះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

ទូរសព្ទ មានប្រយោជន៍​ច្រើនសម្រាប់​ទំនាក់ទំនង​ទូទៅ ផ្តល់​ភាព​ងាយ​ស្រួល ចំណេញ​ពេល ប៉ុន្តែ​​អ្វី​ក៏​ដោយ​មាន​គុណ​សម្បត្តិ សុទ្ធ​តែ​មាន​គុណ​វិបត្តិ​ដូច​គ្នា ព្រោះ​ទូរសព្ទ​ គឺ​មាន​រលកសញ្ញា​វិទ្យុសកម្មខ្ពស់​ ប៉ះពាល់​សុខភាព ពិសេស​ទារក​ទើប​កើត បាន​ជា​មាន​ការ​សិក្សា​ជា​ច្រើន ផ្តោត​សំខាន់​លើ​ករណី​នេះ និងរក​ឃើញ​ពិត​ជា​ប៉ះពាល់មែន​។ បើ​អ៊ីចឹងគួរ​ប្រើ​ទូរសព្ទក្បែរ​ទារក​ទើប​កើត ឬ​ទារក​តូចៗ​ដែរអត់? ប៉ះពាល់​អី​ខ្លះ? ចង់​ដឹង អត្ថបទ​ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​បាន​ដឹង។ ១- ទារក​រងផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម​ឧបករណ៍​គ្មាន​ខ្សែ ជាតិ​វិទ្យុសកម្ម​ពី​ឧបករណ៍​អេឡិចត្រនិក​គ្មាន​ខ្សែ ពិសេស​ទូរសព្ទ ជា​ភាសា​បច្ចេកទេស Microwave Radiation ឬ MWR គឺ​មាន​ស្ទើរ​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ ធ្វើការ​សិក្សា​ជា​ច្រើនលើក​ច្រើនសារ ដោយ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់ ទៅ​លើ​សុខភាព​មនុស្ស។ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៀត​នោះ ការសិក្សា​ថ្មី រក​ឃើញ​កាន់​តែ​ច្បាស់​ថា រលកវិទ្យុសកម្ម MWR ជះ​ឥទ្ធិពល​អវិជ្ជមាន​កាន់​តែ​ខ្ពស់ ទៅ​លើ​ទារក​ទើប​កើត និងនៅ​ក្នុង​ផ្ទៃ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ណែនាំ មិន​គួរ​បើក​ទូរសព្ទ​ច្រើន អំឡុង​ពេល​ពពោះ ឬក្បែរ​ទារក​តូចៗទេ ព្រោះ​ដោយ​សារ​ជាលិកា​ខួរ​ក្បាល​ទារកតូចៗ មាន​ស្រូប​យក​ជាតិ​វិទ្យុសកម្ម​​ខ្លាំង​ ហើយ​លលាដ៍​ក្បាល​ស្តើង និង​ទំហំ​តូច​ នាំ​ឲ្យ​ទារក​កាន់​​តែ​ងាយ​រង​គ្រោះ​ ជាមួយ​ការ​ស្រូប​យក ជាតិវិទ្យុសកម្ម​ទាំងនោះ​បាន។​ ចំពោះ​​ទារក​មិន​ទាន់​កើត​​ ការ​រង​ត្រូវ​ប៉ះពាល់​នឹង​​ជាតិ​វិទ្យុសកម្ម អាច​បណ្តាល​ឲ្យ​​ថយចុះ​ និងទ្រុឌ​ទ្រោម​ស្រោម​ការ​ពារខួរ​ក្បាល […]


បញ្ហាការលូតលាស់

មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន

ម៉ាក់​ប៉ា​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ ដឹង​ខុស​ត្រូវ និង​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ​ដែរ។ ទន្ទឹម​នឹង​ការ​ចង់​បាន យើង​ជា​គំរូ​កូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​និយាយ​ស្ដី ឬ​កាយវិការ​ខ្លួនឯង ព្រោះ​ក្មេង​ប្រៀប​ដូច​ក្រដាស​ស ពេល​ឃើញ​ចាស់​ៗ​ធ្វើអ្វី និង​ដក់​ជាប់ ឬ​ធ្វើតាម។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។ ១- ហិង្សា កាយវិការ​ហិង្សា​ច្រងេងច្រងាង នៅ​ចំពោះ​ក្មេង វា​ជា​គំរូ​អាក្រក់​មួយ ដែល​កូន​ឆាប់​ចាប់​បាន និង​ធ្វើ​តាមបាន​លឿន​​បំផុតតាំងពីនៅជាទារក។ ត្រូវ​ចាំ​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​កូន គួរតែគ្រប់គ្រងអារម្មណ៍​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ចៀសវាង​ការ​ប្រើ​ដៃ​ប្រើ​ជើង លោត​ទាត់​ធាត់​មនុស្ស ឬ​វត្ថុ​អ្វី​មួយ។ មួយ​វិញ​ទៀត​ការ​វាយ​កូន​ខ្លាំង​ៗក៏​ជា​រឿង​គួរ​ចៀសវាងដែរ ព្រោះ​​កូន​អាច​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដទៃ ឬ​អ្នក​ផ្ទាល់​ពេល​ពួកគេ​ធំ​ទៅ។ ២- មិន​បង្រៀន​កូន​អ្វី​ល្អ អ្វី​អាក្រក់ ការ​អប់រំ​កូន​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល ព្រោះ​អាច​ហាត់​ពត់​លត់ដំ និង​ជួយ​ឲ្យ​កូន​ដឹង​ថា ទង្វើ​បែប​ណា​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ បើ​អ្នក​មិន​ចង់​ឃើញ​កូន​ធំ​ឡើង ត្រូវ​គេ​ឯង​ហៅ​ថា​ក្មេង​ឈ្លើយ ខ្លួនឯង​ត្រូវ​និយាយ​ស្ដី​ប្រយ័ត្នប្រយែង ហើយ​បើ​ឃើញ​នរណា​ធ្វើ ឬ​និយាយ​មិន​ល្អ គួរតែ​ប្រាប់​ថា​នោះ​ជា​ទង្វើ​ខុស និង​មិន​គួរ​កូន​ធ្វើ​តាម ព្រោះ​ចរិត​បែប​នោះ​អាច​អ្នក​ដទៃ​មិន​លេង​ចូល​ជាមួយ។ ៣- បណ្ដោយ​កូន​ឲ្យលេងទូរស័ព្ទ ឬ​​មើលរឿងតាម​ចិត្ត ម៉ាក់​ប៉ា​គ្រប់រូប​គួរតែ​គ្រប់គ្រង​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់​ប្រភេទ ព្រោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​កូន​មើល​របស់​អស់​ទាំង​នោះ​តាម​ចិត្ត ហើយ​ចំ​រឿង​វាយកាប់​ចាក់ ស្រប​ពេល​ដែល​យើង​មិន​បាន​នៅ​ក្បែរ ក្មេង​ពិតជា​ជក់​នឹង​ភាព​អសកម្ម​ទាំង​នោះ។ […]


ការបំបៅដោះ

ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ រួច​បន្ត​​បំបៅ​ដោះ​កូន​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ ទារក​ម៉ឹម​ទឹកដោះ​ម្តាយ​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៦ ខែ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ? នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល រួម​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន ស្តី​អំពី ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឆ្នាំ ២០១៩ បាន​បញ្ជាក់​ពី​ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ [embed-health-tool-child-growth-chart]   លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក មានសុវត្ថិភាព និង​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ចំពោះ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះម្តាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្តាយ​បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ